《ប្រលោមលោករបស់គីមថេយ៉ុង ☄️》sl...

By LilJuu_1992

3.3K 358 15

jk(Top)/ tae(btt) Triller.... +សាច់រឿងបែបអភិនីហារ ជឿទេថាលើលោកនេះរឿងអ្វីក៏អាចកើតមានបានដែរ វាប្រៀបដូចជាអភ... More

ភាគទី01:
ភាគទី02:
ភាគទី03: kim taeyoon!!
ភាគទី04:ស្មានតែខ្មោច!
ភាគទី05:ឯងប្រហើនពេកហើយ!
ភាគទី07:ខ្ញុំមិនមែនគីម ថេយ៉ុនទេ
ភាគទី08:ស្នាមថើប!
❗ជូនដំណឹង
ភាគទី09: គ្រប់យ៉ាងជាហ្គេម?
ភាគទី10:គួឲរស្រឡាញ់

ភាគទី06: ដេកជាមួយយើងទៅ!

253 32 0
By LilJuu_1992

ប្រាវ!!~
<ឯងប្រហើនពេកហើយ!> ជុងហ្គុកច្រានម្ហូបលើតុចោលធ្លាក់បែកខ្ជាយមុននឹងងើបឈរឡើងអស់កម្ពស់គំហកដាក់ថេយ៉ុងតាមទំហំចិត្តខឹង! បាននាយមិនមាត់ៗ កាន់តែបានចិត្ត! គិតថានាយនឹងជាមនុស្សយ៉ាងមិច? ឡេឡឺមែនទេ?

<អ៎ុ!!..> រាងតូចត្រូវចុកមាត់សើចលេងសម ពេលសម្លឹងចំមុខនាយ ព្រះអឺយ! ក្រសែរភ្នែកគេសម្លឹងមកចង់សុីសាច់ហុចឈាមហើយ។
វឹប!!~

<អក៎!!..ខិះៗ!!> ដឹប!! មួយព្រិចភ្នែកនាយចូលមកច្របាច់.ករាងតូចដោយគ្មានរអារ។ ថេយ៉ុងត្រូវស្លាក់ខ្យល់ពិបាកដកដង្ហើម ឡើងស្វាយមុខលើកដៃវាយដើមដៃរបស់នាយម្នាក់នេះខ្លាំងៗ។

<ឯងដឹងថាខ្លួនឯងកំពុងលេងជាមួយអ្នកណាទេ? យើងមិនមែនមនុស្សមួយរៀលៗដូចឯង អាចឲក្មេងដូចជាឯងមកធ្វើរឿងឆ្កួតឡប់ លេងសើចបែបនេះឡើយ!> គេបន្ថែមកម្លាំងច្របាច់ជាងមុន ប្រើសម្លេងយ៉ាងសង្កត់ធ្ងន់មានលំនឹង ស្រដីម៉ាត់ៗច្បាស់ពាក្យ! ការធ្វើបែបនេះក៏ចង់ឲគេដឹងថាកុំបានចិត្តលេងសើចនឹងនាយជ្រុលហួសពេក។

<ហ្ហឹកៗ..ខិះ!..សូ-សូមទោស!> ថេយ៉ុងដែលវិញ្ញាណស្ថិតនៅក្នុងរាងកាយថេយ៉ុន ពេលនេះវេទនាជិតដាច់ខ្យល់មួយសារៗហើយ គេសុខចិត្តសូមទោសនាយទាំងមិនចង់ ចឹងទេខ្លាចអត់មានជិវិតចេញទៅពិភពពិតវិញ-,-
ព្រូស!!

<នេះជាការប្រមាន ថ្ងៃក្រោយបើឯងហ៊ានតែធ្វើបែបនេះទៀត ត្រៀមកាយដីកប់ខ្លួនឯងទៅ!> ឃើញថេយ៍ហារសូមទោសនាយទៅហើយ ចឹងក៏គ្មានអ្វីត្រូវធ្វើដាក់គេទៀត។ រាងក្រាស់ជ្រែកចង្កេះស្រដីក្រើនរំលឹកមុននឹងដើរចាកចេញទៅ ព្រោះគេត្រូវទៅធ្វើការ។

<ហ្ហឹកៗ!..ខិះ!..ចង់ដាច់ខ្យល់ស្លាប់ អាមិនមែនមនុស្ស!> ថេយ៍ច្រត់ដៃនឹងការ៉ូផ្ទះ ដៃម្ខាងទៀតលើកស្ទាបអង្អែល.កខ្លួនឯងតិចៗ យំបណ្ដើរនៅលួចសម្លក់ឆ្លៀតជេរបានទៀត។

<ចាំមើលយើងឈប់និយាយរកហើយ!> ខ្សឹបៗ!
______
# JK Group!
តុកៗ!!

<អញ្ជើញ!> ជុងហ្គុក ដោយភ្នែកកំពុងមមារញឹកនឹងការងារ។

<លោកចន..ឈុនជី នឹកលោកចនណាស់!> គ្រាន់តែបានការអនុញ្ញាតនាងក្រមុំរូបស្រស់ ដែលជាស្រីរបស់រាងក្រាស់ ដលរកាច់រឹកកាច់រាងបោះពួយមក ដូចពីងពាង សម្លេងស្រួយស្រែសដូចសត្វកញ្ជែ ពាក់រូបខ្លីពណ៍ក្រហមបញ្ជេញសាច់សរខ្ចីដូចបណ្ដូលចេក ដើម្បីមកយកចិត្ត។

<នឹកយើងក៏នឹកលុយយើង និយាយឲច្បាស់បន្តិច!> នាយតបតែមាត់ តែមិនបានសម្លឹងមើល។

<ហ្ហឹក!..និយាយអីចឹង ឈុនជីនឹកលោកចនមែនណា៎..សឺត!!~> នាងមិនក្រែងចិត្តដើរទៅដាក់បង្កុយលើភ្លៅមាំក្រាស់នាយ ឆ្លៀតថើបថ្ពាល់គេមួយខ្សឺតទៀត។

<អង្គុយពីលើបែបនេះ តើយើងគួរធ្វើអ្វីទើបល្អ?> នាយបញ្ឈប់ការងារសិន ងើបមកសម្លឹងមុខនាយដេញរហូតដល់ដើមទ្រូងត្រលុកត្រលន់ មុននឹងមើលចំក្រសែរភ្នែកមាន់ព្រៃ។

<អឹម..ធ្វើអ្វីដែលលោកចនចង់..ដូចជា..> នាងស្រដីបែបអូសក្រឡា ដៃម្ខាងលើកទៅអង្អែលលើទ្រូងមាំក្រាស់នាយ រួចហើយក៏ទៅទម្លាក់ដៃរ៉ូបរបស់ខ្លួនឯង បំណងឲខ្លួនជាលើកទី..រាប់មិនអស់!

<ហឹស!..ក៏បានយើងកំពុងតែស្មុគផង..អឹប*!!> នាយញញឹមគែមមាត់បន្តិចមុនឹងចាប់ប្រតិបត្តិការធ្វើរឿងអស់នោះជាមួយស្រីកំណាន់ម្នាក់នេះ។ ឈុនជីនេះអាចថា អស្ចារ្យជាងស្រីផ្សេងៗរបស់រាងក្រាស់ ព្រោះជុងហ្គុកមិនចោលនាងឡើយ បើនារីផ្សេងៗគ្រាន់តែយកហើយកម្សាន្តអស់ចិត្ត..ចោល!!!!!
បន្ទោសក៏មិនត្រូវ អ្នកណាជាអ្នកសរសេរចរឹកនាយបែបនេះគួរតែដឹងហើយ?
|កាត់|
//ពេលយប់នៅភូមិគ្រឹះចន!
ងុឺត!!~ សម្លេងឡានឈប់បន្លឺឡើង សរបង្ហាញថាម្ចាស់ភូមិគ្រឹះត្រឡប់មកវិញហើយ អាចថានាយចូលផ្ទះលឿនជាងសព្វដងព្រោះទើបតែម៉ោង8:30នាទីនោះទេ!

<អ្នកប្រុសធំត្រឡប់មកវិញហើយរឺ? អាហាររៀបចំរួចរាល់ហើយ!> អ្នកបម្រើ

<អរ..មិនបាច់ទេ ខ្ញុំហូបអីនៅក្រៅរួចហើយ!> នាយស្រដីតែប៉ុន្នឹងក៏ឡើងទៅបន្ទប់បាត់។
ក្រាក!!
គ្រាន់តែបើកទ្វារបន្ទប់មកភ្លាម ឃើញវត្តមានរបស់ថេយ៉ុងក្នុងបន្ទប់ ដូចជាកំពុងរករបស់ម្យ៉ាងព្រោះ ឃើញអោនមើលក្រោមគ្រែ!

<ឯងចូលមករកស្អី?>
<...> គ្មានការឆ្លើយតបគេធ្វើដូចធម្មតារាវរកដដែល ម្យ៉ាងខឹងនាយរឿងច្របាច់.កគេកាលពីព្រឹកមិញ មួយវិញទៀតគីម ថេយ៉ុងនេះមិនខ្ចីខ្លាចនាយស្រាប់។

<ថ្លង់ស្ដាប់លែងលឺហើយហេ៎!> ដើរសម្ដៅមក!

"មានភ្នែកដែរមិនចេះមើល ចាំបាច់សួរ?" និយាយក្នុងចិត្តម្នាក់ឯង!

<មករករបស់!> ថេយ៍ឆ្លើយកំបុតៗ សូម្បីមុខមិនខ្ចីមើលផង។

<របស់ស្អី?>
<..ខ្សែរ.ក!!>

<គ្មានខ្សែរ.កមួយរៀលៗរបស់ឯងមកជ្រុះក្នុងបន្ទប់យើងទេ..បើថាចង់មកទាក់យើងបែបច្រើនជាង!> រាងក្រាស់ស្រដីយ៉ាងឡូយ ជាមួយទឹកមុខដ៏ជឿជាក់។

<វង្វេងនឹងខ្លួនឯង!> ខ្សឹបៗសម្លក់នាយប៉ុន្នេះក៏ដើរជ្រោះប្រុងចាកចេញទៅវិញតែ..

<ចង់ទៅណា៎?> ជុងហ្គុកញញឹមគែមមាត់បន្តិចមុននឹងចាប់.កដៃរបស់គេ ទាញខ្លួនរាងតូចយកមកផ្អឹបនឹងខ្លួននាយរុញទៅជញ្ជាំង។

<ធ្វ-ធ្វើអី?..លែងខ្ញុំ!> ថេយ៍ផ្ដើមភ្ញាក់ក្រញ៉ាងដៃក្រញ៉ាងជើង រើខ្លួនមិនឈប់។ មកធ្វើឆ្កួតស្អី? នេះមិនដឹងថាគេកំពុងខឹងទេរឺ?

<អ្នកណាឲឯងលេងរឹកដាក់យើងថ្នាក់នេះ?> ដោយសារតែឃើញថេយ៍ហីៗដាក់នាយខ្លាំងពេក ម្យ៉ាងអាចថាទើបតែជួបមួយដែលមិនខ្លាចអំណាចនាយ។

<លែងខ្ញុំ!!> គេមិនឆ្លើយឡើយ ព្រោះបើសួរធម្មតាមិនថាទេតែនេះមុខចង់ប៉ះគ្នាទៅហើយ បើខិតតែបន្តិចទៀតច្រមុះប៉ះច្រមុះមិនខាន។

<ឆ្លើយសិន!!> គេចាប់ដៃថេយ៍ទាំងគូឡើងទៅលើ ដោយដៃម្ខាងទៀតទំនេរយកទៅចាប់ចង្កេះកុំឲរើ។

<លេងរឹកស្អី? ខ្ញុំមិនបានលេងស្អីទេ!..ប៉ុន្នឹងអស់ចិត្តនៅ?>

<ហឹម!?~> មើលមុខនាយឲច្បាស់ គ្មានទៅចង់ជម្រិតសួរស្អីទេ តែចង់ធ្វើបាបច្រើនជាង។

<ឆាប់លែងខ្ញុំទៅ ខ្ញុំងងុយដេកសឹងជ្រុះគ្រាប់ភ្នែកទៅហើយ!>

<ដេកជាមួយយើងទៅ!> អាអុី!-,-

<អត់..អត់ទេ! មិនដេកទេ..ខ្ញុំចង់ទៅបន្ទប់ខ្ញុំ!> ថេយ៍គ្រាន់តែលឺថាដេកជាមួយគ្នា ក្រកែកខ្លាំងៗ រើរមិលរមួលពេញនឹង!

<យើងឲឯងដេកឯងត្រូវតែដេក!>
ព្រូស!!~
<អូយ៎!!..អត់ទេ..ខ្ញុំមិនដេកទេ!..អាលោកម្ចាស់ឯង ចង់ធ្វើអីខ្ញុំ..ចង់បំពានរាងកាយខ្ញុំមែនទេ?> ដោយសារតែនាយបោះគេឡើងលើពូកមួយទំហឹងទើបបណ្ដាលឲឈឺមុខស្អុយ! ស្រែកឡែតៗដាក់នាយចង់ដាច់បំពង់.កដល់ថ្នាក់ជុងហ្គុកគេឈរស្ងាត់ ព្រោះគាំង!

<ហើយឯងគិតដល់ណា៎?..យើងឲឯងដេកធម្មតាតើ! ប្រាប់ថាងងុយដេកហី! មិចមិនដេកទៅ>

<ចុះ-ចុះ អត់ធ្វ-ធ្វើអីហេ៎?> មុននេះដែលខំចូលតួគេចាប់បង្ខំស្ទើរស្លាប់ពេលនេះខ្មាស់គេមិនស្ទើរទេ លោកអឺយយយ!!!

<ធ្វើអី?..ប្លែកៗ!!> ជុងហ្គុកសម្លឹងមុខថេយ៍បន្តិចហើយនាយដើរហួសទៅយកកន្សែងចូលបន្ទប់ទឹកបាត់។ ចំណែករាងតូចនៅគាំងលើគ្រែ ព្រោះរហ័នគិតផ្ដេសផ្ដាសពេក។

TO BE CONTINUED
BY: Lil ghost-novel 🍭

Continue Reading

You'll Also Like

368K 27.1K 50
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
69.4K 2.6K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
25.5K 3.6K 37
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
249K 17.7K 33
ចំណងពូក្មួយមួយគូដែលបានបង្កើតឱ្យមានចំណងស្នេហាចេញមក តើស្នេហាជាអ្វី?? ពួកគេច្បាស់ជាយល់ពីន័យរបស់ប្រយោគនេះបានកាន់តែច្បាស់ នៅពេលដែលពួកគេដឹកដៃគ្នាដើរទៅមុខកា...