FRIENDS WITH BENEFITS

By Taegukya

1.7K 122 10

ជាមិត្តនឹងគ្នាតាំងពីតូច រួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា ចន ជុងហ្គុកមិនគិតថាសម្ព័ន្ធភាពរវាងគេនិងគីម ថេហ្យុងឈា... More

EP 01 : យើងស្រឡាញ់ឯង ប៉ុន្តែ...
EP 02 : ពួកយើងជាមិត្តនឹងគ្នា
EP 04 : យើងស្អប់ឯង!
EP 05 : ឯងបញ្ចប់ ប៉ុន្តែយើងមិនបញ្ចប់ទេ
EP 06 : ចុងក្រោយនៅតែមិនមែនជាយើង
THE END : យើងស្រឡាញ់ឯង

EP 03 : យើងមិនត្រូវការអ្នកផ្សេងទេ

190 13 0
By Taegukya

រីករាយក្នុងការអាន♡︎

ជុងហ្គុកមិនដឹងថាគិតត្រូវឬអត់ដែលសម្រេចចិត្តជួយថេហ្យុង ប៉ុន្តែគេក៏ចាប់ផ្តើមសកម្មភាពទៅហើយ ខណៈពេលនេះគេកំពុងណាត់ជួបជូលីណានៅក្នុងហាងកាហ្វេមួយកន្លែង ហើយក៏មានថេហ្យុងមកជាមួយផងដែរ ។

« ខ្ញុំមិនដឹងសោះថាជុងហ្គុកនិងថេហ្យុងជាមិត្តនឹងគ្នាតាំងពីតូច » ពាក្យសំដីរបស់ជូលីណាក៏ធ្វើឲ្យថេហ្យុងញញឹម ស្របពេលជុងហ្គុកសំឡឹងមុខថេហ្យុងភ្លឹសៗ

« ក៏ព្រោះតែជុងហ្គុកគេមិនចូលចិត្តនិយាយអ្វីច្រើន ទើបមិនសូវមានអ្នកដឹង អ្នកដែលបានដឹងគឺសុទ្ធតែមនុស្សសំខាន់ប៉ុណ្ណឹង »

« អញ្ចឹងខ្ញុំជាមនុស្សសំខាន់ហើយ » ជូលីណាញញឹមស្រស់បញ្ចេញថ្ពាល់ខួចឡើងមក ជុងហ្គុកដែលអង្គុយស្តាប់ក៏អត់នឹងមិនគិតមិនបាន ជូលីណាស្រស់ស្អាតយ៉ាងនេះ មិនចម្លែកទេដែលថេហ្យុងចាប់អារម្មណ៍នឹងនាង

« ប្រាកដហើយ » ការសន្ទនាក៏នៅតែបន្តរវាងថេហ្យុងនិងជូលីណា រីឯជុងហ្គុកក៏ចូលរួមសន្ទនាបន្តិចបន្តួចនៅពេលនិយាយពីរឿងគែតែប៉ុណ្ណោះ រហូតដល់ការសន្ទនាដែលធ្វើឲ្យគេមានអារម្មណ៍ថាទើសទាល់

« និយាយអញ្ចឹង ជូលីណាស្អាតយ៉ាងនេះ ប្រហែលមានគូស្នេហ៍ហើយ » ពាក្យសំដីលលេងដែលបង្កប់នូវសំណួរក៏ធ្វើឲ្យនាងក្រមុំក្រហមមុខហើយសើចតិចៗ

« ខ្ញុំមិនទាន់មានទេ ប៉ុន្តែខ្ញុំមានមនុស្សដែលខ្ញុំចាប់អារម្មណ៍ហើយ »

« ពិតមែនឬ? » ថេហ្យុងក៏សួរដោយការចង់ដឹង ខណៈជុងហ្គុកក៏ចាប់ផ្តើមគិត បើគេស្មានមិនខុសម្នាក់នោះគឺជាថេហ្យុងនោះឯង

« ពិតមែនហើយ ចុះចំណែកថេហ្យុងវិញ តើមានមនុស្សក្នុងចិត្តហើយឬនៅ? » ថេហ្យុងងាកទៅសំឡឹងមុខជុងហ្គុកព្រមទាំងព្រិចភ្នែកផ្តល់សញ្ញា ឯជុងហ្គុកក៏ធ្វើអ្វីលែងត្រូវ

« ខ្ញុំក៏មានដូចគ្នា »

« ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច » ថេហ្យុងតាមមើលជុងហ្គុកដែលដើរចេញទៅទាំងចម្ងល់ ស្របពេលជូលីណាក៏តាមមើលដូចគ្នា

« ជុងហ្គុកកើតអីឬ? »

« គ្មានអ្វីទេ គេតែងតែបែបនេះ គឺគេតែងតែគេចគ្រប់ពេលដែលមានអ្នកណាម្នាក់និយាយពីរឿងស្នេហាអីបែបនេះ » ថេហ្យុងញញឹមតិចៗដាក់ជូលីណា ហើយក៏ចាប់ផ្តើមនិយាយពីគោលបំណងដែលគេបានឲ្យជុងហ្គុកណាត់នាងក្រមុំ រហូតដល់ពួកគេនិយាយត្រូវរ៉ូវគ្នា ប៉ុន្តែថេហ្យុងក៏ទទួលបានសំណួរដែលគេមិនគិតថាជូលីណានឹងសួរគេ

« ជុងហ្គុកមិនធ្លាប់មានសង្សារទេឬ? »

« មិនធ្លាប់ទេ ហើយគេក៏មិនដែលគិតពីរឿងនេះដែរ » ការសន្ទនាក៏ត្រូវឈប់ ពេលជុងហ្គុកត្រឡប់មកវិញ ម្នាក់ៗក៏ប្រឹងធ្វើធម្មតាវិញ

« ខ្ញុំគិតថាខ្ញុំលាទៅមុនសិនហើយ ព្រោះមានការងារត្រូវធ្វើបន្ត លាសិនហើយ » ជុងហ្គុកដែលទើបតែអង្គុយដល់កៅអីក៏ត្រូវងើបឈរឡើងវិញ ពេលជូលីណាប្រញាប់ចាកចេញ ទាំងដែលគេទើបមកដល់

« ពួកយើងត្រឡប់ទៅខុនដូរវិញទៅ » ជុងហ្គុកមិនបានសួរនាំ ក៏បណ្តោយឲ្យថេហ្យុងកាន់ដៃគេរហូតមកដល់កន្លែងចតឡាន ក្រោយក្រសែភ្នែកមនុស្សដែលដើរកាត់ពួកគេសំឡឹងមកមិនដាក់

« បានសម្រេចហើយមែនទេ? » គ្រាន់តែអង្គុយក្នុងឡានភ្លាមជុងហ្គុកក៏ចាប់សួរភ្លាម ហើយក៏អង្គុយយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីសួរថេហ្យុងរួច គេចង់សួរហើយក៏ចង់ដឹងចម្លើយណាស់

« នាងយល់ព្រមហើយ » ជុងហ្គុកខាំមាត់ខ្លួនឯងតិចៗ ដៃខ្ញាំជាយអាវយ៉ាងណែន មុននឹងងើយមុខឡើងមើលថេហ្យុងដែលអង្គុយញញឹមមិនឈប់

« ឯងនឹងឈប់ស្រឡាញ់យើងទេ? » សំណួររបស់ជុងហ្គុកក៏ធ្វើឲ្យថេហ្យុងងាកទៅមើលគេ តែគេក៏ត្រូវភ្ញាក់ផ្អើលពេលឃើញទឹកភ្នែកហូរពីប្រឡង់ភ្នែកជុងហ្គុក

« ហេតុអ្វីឯងយំ? ទោះបីជាយើងមានសង្សារពិតមែន ក៏យើងនៅតែស្រឡាញ់ឯងដែរ ឯងជាមិត្តជិតស្និទ្ធរបស់យើងតែម្នាក់គត់ » កាយតូចក៏ត្រូវថេហ្យុងជូតទឹកភ្នែកឲ្យហើយក៏ទាញមកអោបព្រមទាំងអង្អែលខ្នងថើរៗដើម្បីលួង

« ច្បាស់ហើយណាថាមិនឈប់ស្រឡាញ់យើង? »

« ច្បាស់ហើយ! ឈប់យំទៅ ពេលឯងយំមុខឯងអាក្រក់ណាស់ អញ្ចឹងបានជាឯងគ្មានសង្សារសោះ » ជុងហ្គុកឈប់យំតែក៏ប្តូរជាចងចិញ្ចើម មុខក្រញូវដាក់ថេហ្យុងដែលកំពុងតែសើចគេ ក្រោយពីលែងគេពីការអោបវិញ

« អ្នកណាថាយើងគ្មានសង្សារ! » ថេហ្យុងស្ងាត់មាត់ពេលជុងហ្គុកស្រាប់តែមុខក្រញូវហើយស្រែកដាក់គេទាំងមុខក្រហមងាំង

« មានពីពេលណា? ហេតុអ្វីយើងមិនដឹង? »

« គឺពេលដែលគេងលក់! »

« ពិតមែនឬ? » ថេហ្យុងក្រសោបមុខជុងហ្គុកយ៉ាងណែន សួរដោយការភ្ញាក់ផ្អើលទាំងដែលគេដឹងចម្លើយមុនទៅហើយ

« មែនហើយ! គឺនៅក្នុងយល់សប្តិ! »

« អូខេ! មានក៏មានទៅ » ដោយមិនចង់តវ៉ាឈ្លោះប្រកែកច្រើនជាមួយជុងហ្គុក ថេហ្យុងក៏បញ្ឆេះឡានបើកចេញទៅ ដោយទុកឲ្យកូនឆ្កែដែលកំពុងខឹងគេ មុខក្រញូវតាំងពីចេញឡានរហូតមកដល់ផ្ទះ ។

..........

" គ្រាំង! " សំឡេងបិទទ្វារបន្ទប់មួយទំហឹងរបស់ជុងហ្គុកធ្វើឲ្យនាយកម្លោះដែលដើរតាមក្រោយបានត្រឹមតែដកដង្ហើមធំ គេគិតថាជុងហ្គុកនឹងខឹងគេតែមួយភ្លែតទេតើ មិននឹកស្មានថាខឹងយូរអញ្ចឹងទេ

« ជុងហ្គុកហា៎... យើងគ្មានបំណងថាឲ្យឯងទេ ឈប់ខឹងយើងទៅណា » ថេហ្យុងដកដង្ហើមធំជាថ្មីក្រោយពីគ្មានការឆ្លើយតបពីខាងក្នុងមក

« ឈប់ខឹងទៅណា យើងនឹងរកសង្សារឲ្យឯង យើងមិនឲ្យឯងនៅតែម្នាក់ឯងរហូតទេ ជុងហ្គុកហា៎... ឆាប់បើកទ្វារទៅ » ទោះគេខំប្រឹងនិយាយយ៉ាងណាក៏ជុងហ្គុកមិនព្រមបើក ដោយមើលទៅគ្មានលទ្ធផល ថេហ្យុងក៏ដើរទៅបន្ទប់របស់គេដែលនៅជាប់នឹងបន្ទប់ជុងហ្គុក មើលទៅយប់នេះគេប្រហែលត្រូវគេងនៅក្នុងបន្ទប់គេហើយ បន្ទប់ដែលគេមិនដែលគេងតាំងពីមានវត្តមានរបស់ជុងហ្គុកមករស់នៅជាមួយ

« យើងមិនត្រូវការអ្នកផ្សេងទេ យើងត្រូវការតែឯងម្នាក់គត់ ប៉ុន្តែយើងមិនអាចយកឯងបាននោះទេ » សំឡេងស្រាលៗបន្លឺឡើងបន្ទាប់ពីដឹងថាថេហ្យុងមិននៅទីនេះទៀត ខណៈម្ចាស់សំឡេងអង្គុយអោបក្បាលជង្គង់ផ្អឹបនឹងទ្វារបន្ទប់ ជ្រប់មុខនឹងប្រឡោះជើងខ្លួន

« ហឹុក! យើងមិនត្រូវការអ្នកណាទេ ហេតុអ្វីរុញច្រានយើងឲ្យទៅអ្នកផ្សេង? ហឹុក... » សំឡេងយំខ្សឹកខ្សួលក៏ចាប់ផ្តើមបន្លឺឡើង ព្រោះតែទប់លែងបាន ហេតុអ្វីក៏ធ្វើដាក់គេបែបនេះ?

គេអាចនឹងអាត្មានិយមដែលមានចិត្តមកលើមិត្តដែលចាត់ទុកគេត្រឹមតែជាមិត្តដែលស្និទ្ធស្នាលម្នាក់ ប៉ុន្តែគេហាមឃាត់បេះដូងរបស់គេមិនបានទេ គ្រប់ពេលដែលថេហ្យុងនៅជាមួយគេ កាយវិការដែលថេហ្យុងមានចំពោះគេ វាធ្វើឲ្យគេកក់ក្តៅ ធ្វើឲ្យគេមានសេចក្តីសុខ ទាំងដែលថេហ្យុងមិនបានគិតអ្វីសោះ ខុសពីគេ... ដែលគិតតែម្នាក់ឯង គិតថាចុងបញ្ចប់របស់គេនឹងបញ្ចប់ដោយល្អជាងនេះ ។

« យើងសុខចិត្តធ្វើជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកឯង ប៉ុន្តែយើងនឹងមិនព្រមឲ្យឯងទៅអ្នកផ្សេងឡើយ តែបើឯងស្អប់យើងហើយ យើងក៏នឹងចុះចាញ់ដោយមិនសោកស្តាយ ព្រោះយ៉ាងហោចណាស់យើងក៏បានតស៊ូដើម្បីស្នេហាយើងដែរ » ដៃតូចស្រឡូនលូកវាសជូតទឹកភ្នែកនៅលើថ្ពាល់ចេញយ៉ាងស្អាត មុននឹងងើបឈរឡើងដើរសំដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ព្រោះគេនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះគេមិនគួរខ្ជះខ្ជាយពេលវេលានោះឡើយ ។

To be continued ><
•អរគុណសម្រាប់ការអាន•
^TAEGUKYA^

Continue Reading

You'll Also Like

30.4K 6.5K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
41.5K 798 44
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...
8.1K 921 37
គ្រប់យ៉ាងគឺបងជាអ្នកក្បត់ខ្ញុំមុន បើមិនដោយសារតែបង ខ្ញុំអាចនឹងក្លាយជាមនុស្សចិត្តដាច់ដល់ថ្នាក់នេះទេ? Park Jimin : Top Jung Hoseok : Bottom Original Fanf...
110K 2.5K 51
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...