ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៦០

1.5K 57 0
By KIM-FAA

សួរចំពេក គេឆ្លើយមិនចេញ បានត្រឹមខំប្រឹងធ្វើមុខមាំដើម្បីកុំឲ្យលោកពូដឹងចិត្ត ទាំងការពិតសំណួរទាំងអស់នោះសុទ្ធតែងាយឆ្លើយ គ្រាន់តែគេេហើបមាត់មិនរួច ព្រោះកំពុងតាំងខ្លួនជាអ្នកត្រឹមត្រូវ ថ្លើមពាសមេឃហ៊ានប្រដៅលោកពូខ្លួនឯង ហ៊ានឆ្លើយខុសពីការពិត មុខជាបាក់មុខមិនខាន។
«ខ្ញុំមិនមែនក្មេង មិនបានឆ្នាស់ ហើយក៏មិនឌឺដែរ ជុងហ្គុកប្រាប់អ្វីខ្ញុំធ្វើតាមទាំងអស់ហ្នឹង ពេលខឹងគាត់ក៏លួងខ្ញុំធម្មតា មិនពិបាកអីផង យ៉ាងម៉េច? ពូសួរធ្វើអី?»ឃើញ ជុងហ្គុក បាត់មាត់ឈឹងយូរពេក នាយតូច ក៏ដើរមកតបជំនួស មាត់ហារឡើងថាមិនឆ្នាស់ទេ តែពេលតបតជាមួយ យ៉ុនហ្គី នាយល្អិតពន្លែងខ្លួន ពើងដើមទ្រូងធ្វើក្លាហាន មុខឌឺមិនធម្មតា ប៉ុណ្ណឹងហើយនៅអះអាងឡែតៗថាមិនឆ្នាស់ទៀត ចំមែន!!!
«យើងមិនបានសួរឯង ចៀស»យ៉ុនហ្គី វាសដៃបក់ចេញជាសញ្ញាឲ្យ ថេយ៉ុង ចៀស តែអ្នកខ្លះមិនចៀស នៅប្រឹងខ្មឺតៗខ្ទឺតៗដាក់គេ ខ្លួនល្អិតស្មេញ ឈរច្រត់ចង្កេះដូចអ្នកត្រឹមត្រូវណាស់អ៊ីចឹង។
«តែខ្ញុំក៏អាចឆ្លើយជំនួស»ថេយ៉ុង តមាត់ប៉ប៉ែស ទើបភ្លាមនោះ ជុងហ្គុក ក៏ឈោងលូកចាប់កដៃតូច ទាញម្ចាស់រាងកាយមកនៅក្បែរគេវិញទាំងមិននិយាយអ្វីមួយម៉ាត់ ប៉ុន្តែកែវភ្នែកឆ្លៀតរេសម្លឹងទៅមើល ជីមីន ដែលគេងសន្លប់អស់ជាច្រើនម៉ោងនោះ ឆ្លាស់គ្នានឹងបែរមកនិយាយជាមួយលោកពូវិញក្រោមទឹកមុខនឹងធឹងរាបស្មើដដែល៖
«ខ្ញុំធ្លាប់សន្យាថានឹងមើលគេឲ្យលោកពូ ឥឡូវនេះជីមីនក៏ក្លាយជាកម្មសិទ្ធរបស់ពូហើយ ខ្ញុំសង្ឃឹមថាលោកពូនឹងមើលថែរគេឲ្យល្អ ហើយខ្ញុំលែងជ្រៀតជ្រែករឿងរបស់លោកពូទៀតដែរ ពួកយើងសុទ្ធតែមានបន្ទុក មានតួនាទីទទួលខុសត្រូវនូវរឿងគ្រប់យ៉ាង តទៅ...មិនថាជីមីន ឬថេយ៉ុងទេ ខ្ញុំមិនចង់ឲ្យគេទាំងពីរយំសោក សម្រក់ទឹកភ្នែកព្រោះរឿងដដែលៗ ដែលខ្ញុំនិងលោកពូកំពុងធ្វើ»នាយកំលោះរៀបរាប់អារម្មណ៍ពិតបង្ហាញឡើងមកទាំងអស់ ពិតមែន! យ៉ុនហ្គី អាចវាយតម្លៃទង្វើរបស់គេពីមុន គេក៏មិនគេចវេសទៅណាដែរ គេព្រមទទួលថាទង្វើកន្លងមកសុទ្ធតែបន្សល់ស្នាមរបួសក្នុងទ្រូង ដូច្នេះម្តងនេះ សូមកុំឲ្យមានលើកទីពីរ កុំយកវិធីដែលជាន់ឈ្លី បំពានរាងកាយ បង្ខិតបង្ខំ ក្លាយជាទម្លាប់អាក្រក់ បង្ករជម្លោះ ភាពសម្អប់ ជ្រក់ជ្រេញ តែប្តូរមកវិញដោយការថ្នាក់ថ្នម យល់ចិត្ត បើអាច យ៉ុនហ្គី ផ្លាស់ប្តូរផ្នត់គំនិតពីការចាប់បង្ខំ មកជាលួងលោម ថ្នាក់ថ្នម ថ្នមទាំងចិត្ត ទាំងកាយ ចាត់ទុកថាជាការព្យាបាលមុខរបួសដែលទើបនឹងបង្ករថ្មីៗ ទោះវាពិបាកបន្តិច តែក៏ល្អជាជាងនៅឌឺដងផ្លែផ្កាដាក់គ្នាមិនឈប់បែបនេះដែរ។
ជុងហ្គុកនិយាយចប់ ថេយ៉ុង ឈរសម្លឹងមុខគេភ្លឹះៗ ព្រោះគេអស្ចារ្យ អស្ចារ្យណាស់ ហ៊ានសន្យា ហ៊ានធ្វើ ហ៊ានទទួលខុស គេកែប្រែភ្លាមៗ បញ្ជាក់ឲ្យឃើញច្បាស់និងមុខ ឮពេញត្រចៀក ដល់ថ្នាក់ នាយតូច រំភើបរកអ្វីប្រៀបពុំបាន ក្នុងអារម្មណ៍ពុះកញ្ជ្រោល អន្ទះសារចិត្តចង់តែហក់ឱបគេ ហើយថើបគេឲ្យអស់ពីចិត្ត ទុកជាកាដូ ប៉ុន្តែរខ្លួនឯងវល់តែភ្លាំងភ្លឹក ភ្លេចអស់កាយវិកាដែលធ្លាប់តែក្រម៉ិចក្រម៉ើមដាក់គេ ឡេះឡះមិនដឹងថាគួរធ្វើអ្វីមុន រហូតទាល់តែជុងហ្គុក ងាកមកមើលមុខចំ ក្រឡេកឃើញកែវភ្នែកតូចៗមួយគូលាយឡំដោយពន្លឺព្រិចៗ សម្លឹងមកគេមិនទម្លាក់ គេក៏ប្រញាប់ស៊កដៃឱបចង្កេះ នាំកាយតូចបណ្តើរចេញមកក្រៅបន្ទប់។ ដើរហួសបន្ទប់នោះបន្តិច ថេយ៉ុង ស្ងៀមស្ងាត់ តែបបូរមាត់លួចកួចញញឹមតិចៗ បន្ទាប់ពីឮគេបកស្រាយមុននេះរួចមក មានអារម្មណ៍ថា កាន់តែស្រឡាញ់គេខ្លាំងលើសដើម។
ជុងហ្គុក ទច់ដំណើរឈប់បន្តិច ស្របពេលចាប់បង្វែរស្មា នាយតូច ថ្នមៗ ឲ្យបែរមកប្រឈមនិងគេចំ រួចស្រដីឡើង៖
«បងសួរតាមត្រង់ ហើយអូនឆ្លើយការពិតមក»
«...??»ថេយ៉ុង មិនមាត់តែជំនួសដោយការធ្វើមុខង៉ឺងឆ្ងល់ ហើយពេលឮគេថាបែបហ្នឹង ក៏ចាប់ផ្តើមភិតភ័យ បេះដូងលោតឌុកឌាក់ៗ
«អូនព្រមឬទេ ដែលបងយកជីមីនឲ្យទៅលោកពូ?»
ស្តាប់ទៅហាក់ដូចជាសំណួរងាយៗមិនពិបាកឆ្លើយ ប៉ុន្តែមានដឹងទេ នៅក្នុងចិត្តជាប្អូនប្រុស តែងតែចង់ឲ្យបងបានសុខ ពេលខ្លះគិតពីសុខទុក្ខបងរហូតមិនខ្វល់ផងថាខ្លួនឯងកំពុងតែជួបរឿងអ្វី ពេលត្រូវគេសួរបែបនេះទៀត នាយតូច ពិបាកនឹងបរិយាយពីអារម្មណ៍ក្នុងចិត្តណាស់ ហើយខណៈនោះ ជុងហ្គុក ស្រាប់តែប្តូរចិត្ត៖
«អូនមិនចាំបាច់ឆ្លើយទេ បំភ្លេចចោលទៅ»គេសុខចិត្តមិនស្តាប់ចម្លើយ ដោយសារទឹកមុខ ថេយ៉ុង បានបញ្ជាក់រួចហើយ ព្រោះគ្រាន់តែសួរភ្លាម នាយតូច ចាប់ផ្តើមរលីងរលោង ចង់យំតែមិនហ៊ានយំ ទើបរាងសង្ហារហ័សទាញមាឌល្អិតមកឱប ថើប ឱបផ្អឹបទ្រូងខាងឆ្វេងបណ្តេញទឹកភ្នែកនោះចោល គេខ្លាច ខ្លាចពាក្យសម្តីរបស់ខ្លួនប៉ះទង្គិចផ្លូវចិត្ត ក៏ជ្រើសស្ងៀម ប៉ុន្តែរំពេចនោះ ថេយ៉ុង ក៏ព្រមឆ្លើយ៖
«អូនមិនទាមទារអ្វីច្រើនទេ សុំត្រឹមតែអាចឃើញបងប្រុសរបស់អូនមានស្នាមញញឹមឡើងវិញ អ្នកដែលអាចទិញស្នាមញញឹមគាត់បាន អូនមិនស្ទាក់ស្ទើរលើការសម្រេចចិត្តមួយនេះទេ» ស្តាប់អ្វីដែល ថេយ៉ុង បកស្រាយ មួយម៉ាត់ណាដែលមិនបារម្ភ? មួយម៉ាត់ណាដែលមិនខ្វល់ពី ជីមីន? នេះហើយជាចំណង ជាសសៃឈាមបេះដូង ដែលមិនអាចកាត់ផ្តាច់បងប្អូនទាំងពីរបាន ព្រោះពួកគេស្រឡាញ់គ្នាណាស់ បែបនេះ អ្នកណាមិនគ្រឺត អ្នកណាមិនក្នាញ់ មិនត្រឹមតែមានទឹកចិត្ត បេះដូងបរិសុទ្ធ ថែមទាំងគួរឲ្យស្រឡាញ់ថែមទៀត។
ជុងហ្គុក ញញឹមតិចបែបសមចិត្ត មុននឹងឱនបន្ទាបផ្ទៃមុខទៅរករង្វង់មុខតូចច្រមិចដែលសម្ងំលាក់មុខនៅក្នុងទ្រូងរបស់គេ៖
«បើជីមីនបានឮពាក្យនេះ គេពិតជារំភើប និងមានមោទនៈភាព ដែលមានអូនជាប្អូនរបស់គេ សូម្បីតែបងស្តាប់ហើយក៏រំភើបជំនួស»
«ទើបតែដឹង?»ក្មេងកំហូចឆ្លៀតលួចងើបមុខសួរឌឺ ឲ្យគេខាំមាត់ក្នាញ់ពេញទ្រូង
«មានសំណួរមួយទៀត អូនត្រូវតែឆ្លើយដាច់ខាត»
«ហ្ហឹម?»ថេយ៉ុង ជ្រុបមុខក្នុងអាវគេវិញ ឯដៃឱបគេយ៉ាងស្អិត
«ពេលណាអូនឈប់ឌឺបង?»
«ពេលបងឈប់ឌឺដាក់អូន»
«បងមិនបានឌឺ»
«គ្រាន់តែចង់ឈ្នះអូនមែនទេ?»ម្តងនេះ នាយតូច ព្រមបញ្ចេញមុខសួរច្បាស់ៗ ឯមុខង៉ក់ងរ ងរទៀតហើយ ចាប់មើលគេក្រញិចតាំងធ្វើខឹងឲ្យគេតាមលួងចង់ឆ្កួត
«មែនហើយចង់ឈ្នះ»
«ឈ្នះហើយបានអី?»នាយច្រម៉ក់សួរដេញ ព្រោះខ្លួនក៏ចង់ឈ្នះគេវិញដែរ
«បានអីក៏បាន ធំហើយ»ស្របសម្តី ជុងហ្គុក ស្រវាឱបចង្កេះនាយតូចយ៉ាងកំហូច រំពេចនោះ ម្ចាស់គេក៏ចាប់បេះដៃចេញយ៉ាងលឿន
«ចេញឲ្យឆ្ងាយ កុំប៉ះអូន»
«ប៉ះមិនបាន?» មិនថយ មិនចេញ មិនគេច រឹតតែដេញ រឹតតែហាម គេរឹតតែឱបលើសដើម ព្រោះដឹងថាក្មេងកំហូចខ្លាំងតែសម្តីទេ
«ប៉ះរាល់ថ្ងៃហើយ បងមិនធុញខ្លះទេ?»
«បើធុញ បងមិនសម្ងំក្នុងផ្ទះទេ»
«ថយចេញ មិនឲ្យឱបទេ»
«មិនឲ្យឱប បងថើប»ជុងហ្គុក វ៉ៃចិញ្ចើមឌឺដាក់មួយ!
«ថើប...ថើបក៏មិនឲ្យដែរ» ចង់ត តបានតើ តមាត់ដល់ទីបញ្ចប់ តែមើលសភាពការដូចមិនសូវស្រួលសោះ ព្រោះគេឱនមករកសន្សឹមៗហើយ ចង្កេះក៏ត្រូវគេឱបជាប់ ម្តងនេះចង់គេចក៏មិនកើតដែរ
«ចិត្តអាក្រក់»ជុងហ្គុក ធ្វើមុខងរ តែងរលាយឡំខិលខូច ស្របពេលម្រាមដៃលូកលូនតាមប្រឡោះអាវពីក្រោយខ្នងនាយតូចថើៗ អ្នកខ្លះអែនអនតាមការប៉ះពាល់ ព្រឺស្រៀវពេញពោះ តែមាត់នៅតែក្លាហាន៖
«ជុង ដកដៃ អូនមិនលេងចូលទេ»
«ប្រាប់ដៃ កុំប្រាប់បង»
«នែ៎...»ថេយ៉ុង ស្រែកហើយខាំមាត់ក្នាញ់ ខណៈដៃទាំងគូ ទ្រានលើដើមទ្រូងគេទាំងញ័រខ្លួន
«ឥឡូវប្រាប់សិនមក ឲ្យបងថើបប៉ុន្មានខ្សឺត?»ការពិតដៃស្ទាបខ្នងគេគំរាមសោះ ឯក្មេងតូចឮគេជំរិតសួរ ក៏តបទាំងចិត្តចង់ឈ្នះ៖
«ពី...ពីរ...»
«តែពីរទេ?»សួរបណ្តើរ ដៃអង្អែលខ្នងនាយតូចបណ្តើរ ឯអ្នកត្រូវសួរ ងក់ក្បាលផ្ងក់ៗ
«បើលើស?»
«លើសអូនថើបសងវិញ»
«និយាយឲ្យពិតណា»
«អូនអត់កុហកទេ»ថេយ៉ុង ក្រវីក្បាលញាប់ៗ បញ្ជាក់ថាអត់កុហកទេ ជុងហ្គុក លួចញោចចុងមាត់តែមិនញញឹមទេ រួចក៏ចាប់បីកាយតូចឡើងភ្លាម ឲ្យនាយតូចភ្ញាក់ព្រើត ដៃរហ័សតោងកគេយ៉ាងស្អិត។
«បីអូនធ្វើអីប្រុសកំហូច?»
«នាំអូនទៅមើលជីងចក់ខាំគ្នាក្នុងបន្ទប់ទេដឹង?»
«បន្ទប់បងគ្មានជីងចក់ទេ»
«មាន បន្តិចទៀតឃើញហើយ»

Continue Reading

You'll Also Like

96.5K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...
23.8K 2.2K 21
ចន ជុងហ្គុក Top/គីម ថេហ្យុង bottom "ទោះបងជាប្រភេទមនុស្សបែបណា ប៉ុន្តែបេះដូងរបស់បងគឺមានតែអូនម្នាក់គត់ ថេហ្យុង"ជុងហ្គុក "មនុស្សបោកប្រាស់ ខ្ញុំតែងតែគិតថា...
1.1K 112 5
"តេីខ្ញុំកេីតអី ? ហេតុអីក៏ខ្ញុំតែងតែយល់សប្តិឃេីញគេ? គ្រប់ពេលអោយតែខ្ញុំគេង គេតែងតែលេចទ្បេីងក្នុងយល់សប្តិខ្ញុំ " "គេជាអ្នកណាក៏ខ្ញុំមិនស្គាល់ ខ្ញុំដឹងត...
10.7K 427 4
ជីវិតមានខ្ញុំត្រូវស្លាប់ដោយសារឡានបុក ក្រោយពីបើកភ្នែកម្ដងទៀត ខ្លួនខ្ញុំបែរជាស្ថិតនៅរូបរាងកាយមនុស្សប្រុស មានមុខមាត់និងឈ្មោះដូចជាខ្ញុំពីមុន 28.9.2023