(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

By LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... More

ភាគទី1: ផ្ដើមរឿង
ភាគទី02:
ភាគទី03:
ភាគទី04:
ភាគទី05: ខ្ញុំនៅជួយបង!
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី25: ប្រចណ្ឌ!
ភាគទី26: ស្រឡាញ់....
ភាគទី27:លេងសើចផ្លូវអារម្មណ៍!
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី38: ចត់បាយ!
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី39:អាត្រូវគ្រឿង-,-

1.9K 132 1
By LilJuu_1992

<សម្ដីក្មេកបាតផ្សារតែប៉ុន្នឹង!> ថេយ៍

<...> ជុងហ្គុកនាយអស់ពាក្យនិយាយជាមួយនឹងថេយ៍ ឈរគាំងហួសចិត្តសម្លឹងទៅកាន់ភ្នែករបស់គេ នេះរក្សាទុកសម្ដីដែលនាយស្ដីឲយកមកត្បកឲវិញមែនទេ?

<ចេញទៅ!> ថេយ៍ក៏គេនៅតែមើលមុខនាយដូចដើមគឺស្មើរគ្មាអារម្មណ៍នឹងរអៀសជាមួយសម្ដីខ្លួនឯងដែលស៊កឲនាយ។

<បើបងចេញបងនឹងចេញរហូត!> ជុងហ្គុក នាយប្រើសម្ដីនេះព្រោះដឹងថាថេយ៍មិនហ៊ាន ដោយហេតុថារាល់ដងមានប្រសិទ្ធភាពសឹងអីទៅហើយ សម្ដីបងៗពេញមាត់របស់នាយរាងតូចគេខ្ចិលរីកថ្លើមណាស់ ព្រោះដឹងថាវាជាសម្ដីមកលួងលោម បាត់បន្តិចចេញ យើងវិញហើយ។

<..ចេញៗទៅ!..ទៅហើយកុំមកវិញរឹតតែល្អ!> ថេយ៉ុងហាក់ស្ងាត់បន្តិចបញ្ចេញចម្លើយមកយ៉ាងផុយ មិនទ្រទៀតទេវើយ! ក៏ចង់ដឹងដូចគ្នាតើនាយនឹងទៅណា៎? អត់ពីនាយតើខ្លួនអាចរស់បានរឺអត់? ស្រឡាញ់ចេះតែស្រឡាញ់ហើយ!

<អូនអ្នកនិយាយខ្លួនឯងទេ!~> នាយនិយាយតែប៉ុន្នេះក៏ដើរចេញបាត់ គេដេញទៅហើយនៅដល់អង្អាល? ខឹងហើយ!

<ចេញទៅកុំភ្លេចចាក់គន្លឹះទ្វារផ*..គ្រាំង!!..អួយ៎យ!!~> ថេយ៉ុងឆ្លៀតដុតបន្ថែមញញឹមឡើងមកតិចៗបែបអ្នកឈ្នះ ស្រែកប្រាប់នាយពីក្នុងបន្ទប់ទឹកទៅ និយាយមិមទាន់ផុតសម្លេងទ្វារបិទសឹងរលំផ្ទះ ដល់ថ្នាក់គេភ្ញាក់ មិនដឹងថាក្ដៅប៉ុណ្ណាទេ?

<ឆឺស!!~~> ពេបមាត់នឹងរឹកពារនាយបន្តិចក៏ដើរចេញពីបន្ទប់ទឹកមក លេងតិចតួចខឹងណាស់ ចុះត្រង់នាយតិះដៀលគេរហូតនោះ?

   |កាត់|
     ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ម៉ោង7:00នាទីព្រឹក ជុងហ្គុកកំពុងអង្គុយនៅតុអាហារ មិនព្រមញុាំតតែសោះប្រៀបដូចកំពុងចាំមនុស្សម្នាក់ទៀត ទាំងដែលចរឹកនាយមិនចេះចាំអ្នកណាឡើយ!

<អ្នកប្រុសមិនពិសារទេរឺ!> អ្នកបម្រើស្រី ឃើញនាយមកអង្គុយរាងយូរដែរហើយនៅតែមិនព្រមញុាំ ឃើញក្រេបតែទឹកភ្នែកសម្លឹងមើលជន្ដើរមិនដាច់។

<នៅទេ!~> នាយតបបែបធម្មតាតែប៉ុន្នឹងក៏លើកទឹកមកផឹកទៀត។ អ្នកបម្រើម្ដេចនឹងហ៊ានក្អកសួរទៀតនោះ?

<ម៉ោងស្មើរនឹងទៅហើយប្រុងដេកដល់ណា៎ទៀត!> ជុងហ្គុកលើកដៃមកមើលនាឡិកាតម្លៃរាប់លានរបស់ខ្លួនរអ៊ូតិចៗនឹកដល់ថេយ៍ អង្គុយចាំរាប់ម៉ោងទៅហើយ។

<ហឹម!..ឃ្លានណាស់!~~>  ងើបមុខឡើងមកវិញឃើញគេកំពុងតែចុះពីកាំជន្ដើរមកភ្នែកឡើងមមីរ មាត់ស្រែកថាឃ្លានៗតាំងចេញពីបន្ទប់ សក់អត់សណ្ដាប់ធ្នាប់តាមលក្ខណៈមនុស្សទើបតែងើបពីដំណេក អាវដេកយប់គឺនៅដដែល ធ្វើចរឹកចេញមកគឺយ៉ាប់ ដែលថេយ៉ុងរាល់ដងគេងមិនដែលឲហួសម៉ោង7ទេ ងើបមកងូតទឹកសម្អាតខ្លួនយ៉ាងស្អាត។

<អ្នកប្រុសតូចឃ្លានហើយរឺ?..ចាំខ្ញុំដួសបាយជូន!> អ្នកបម្រើស្រីឃើញថេយ៍ចុះមកក៏នឹកអស់សំណើច មើលសភាពចុះអាវធ្លាក់ដៃសំយ៉េសមួយចំហៀងទៀត ងើបមកទាំងដុលបែបអត់ទាន់លុបលាងមុខទេ មកអង្គុយប៉ុកហាក់គ្មានឃើញជុងហ្គុកសម្លឹងមកបន្តិច។

<យ៉ាប់មើលណាស់!..លើកអាវឡើងទៅ> រាងក្រាស់សង្រឺតជើងធ្មេញឡើង ខ្នាញ់នឹងថេយ៍ដែលធ្វើចរឹកបែបនេះ គ្រាន់តែមិននិយាយលឺព្រោះនាយចិត្តច្រើនដែរ យប់មិញយ៉ាងមិចក៏ដឹងហើយ គ្រាន់តែស្រដីឲគេលើកអាវដែលសំយ៉េសនោះឡើងវិញ។

<ធម្មតាមនុស្សស្អាតស្រាប់ មិនចាំបាច់ងូតទឹកក៏ស្អាតដែរ គ្មានអ្វីយ៉ាប់មើលផង!> ថេយ៍ គេលឺសម្ដីរបស់នាយ ព្រោះមិនបានថ្លង់ឯណា៎!

<ធំប៉ុនណាប៉ុនណីហើយ មិនចោលចរឹកក្មេងមិនទាន់បាត់បៅទៀត!> ដោយឃើញថាថេយ៍ដូចជាមកស៊កសៀតឲនាយទៅហើយ ចឹងក៏កំដរគ្នានឹងឯង។

<ហុឹសៗ..ទើបតែដឹងថាក្មេងមិនទាន់ដាច់បៅ ចេះនិយាយ..ហុឹសៗ..បងប្រុស..បងពូកែរកនឹកណាស់!> ថេយ៍ផ្ទុះសំណើចឡើងមកនាពេលដែលស្ដាប់សម្ដីរបស់នាយ សារនេះគេហៅនាយបងប្រុសពេញៗមាត់ទាំងដែលគេស្អប់ពាក្យនេះណាស់ ក៏ប៉ុន្តែលើកនេះសូមយកវាមកសិនហើយ។

<ថេយ៉ុង..បិទមាត់ឯងទៅ!~> ជុងហ្គុកផ្ដើមខឹងឡើងតម្លើងសម្លេងទៅកាន់រាងតូច នាយស្រាប់តែមិនពេញចិត្តនៅពេលដែលថេយ៍ហៅនាយថាបងប្រុស! បងប្រុសចឹងរឺ? បងប្រុសទាំងដែលធ្លាប់ធ្វើរឿងអស់នោះជាហូរហែរ!

<បើបិទមាត់បានអីហូបបាយ!> គាំង!-,-

<សុីម្នាក់ឯងទៅ!> រាងក្រាស់ដោយអត់ទ្រាំលែងបានក៏ងើបគ្រោសដើរចេញបាត់ ខ្លាចតែនៅយូរជ្រុលមាត់ឈ្លោះគ្មាទាំងព្រលឹមទៀត តាមពិតនិយាយអត់ឈ្នះគេ។

<ហុឹស!..បងស្រី មើលមកខ្ញុំយ៉ាប់ណាស់មែនទេ?> បន្ទាប់ពីដឹងថានាយចេញឡានទៅធ្វើការបាត់ហើយ រាងតូចក៏ទម្លាក់ទឹកមុខចុះញញឹមបែបគ្មានជាតិសួរទៅកាន់អ្នកបម្រើស្រី មិនមែនសម្ដីរបស់នាយគេមិនស្ដាប់ឡើយ នាយតែងតែមានឥទ្ធិពលលើគេជានិច្ច។

<អត់ទេ..គួរឲស្រឡាញ់ណាស់!> នាងសើចបន្តិចខ្មួកខ្មាញ់នឹងថេយ៍ចង់តែចាប់ច្របាច់ថ្ពាល់ឲណាណីទេ។

<ពេលនេះខ្ញុំមិនចង់ ធ្វើជាមនុស្សម្នាក់ដែលរៀបរយដឹងខុសត្រូវពេកនោះទេ ក៏មិនចាំបាច់ទន់ភ្លន់អ្វីណាស់ណា៎! ព្រោះបើបែបនេះគាត់មើលមិនឃើញដដែល..ឥតខ្ចោះពេកនាំតែហត់!> ថេយ៍ញញឹមតិចៗដាក់នាង និយាយខ្សឹបៗពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនឯង ត្រូវហើយរាល់ដងគេទន់ភ្លន់ណាស់ ទន់ភ្លន់ពេកដល់ថ្នាក់នាយមើលងាយបានតាមចិត្ត ចឹងហើយក៏កុំបន្តទៀតអី ព្រោះគេមើលមិនឃើញតម្លៃដដែល ថ្ងៃណាដែលបាត់បង់នាយនឹងស្ដាយក្រោយខ្លួនឯង។
    កាត់មកមើលជុងហ្គុកឯនេះវិញ តាំងពីមកដល់ក្រុមហ៊ុនអង្គុយធ្វើការមិនចូល នៅខ្នាញ់ថេយ៍នៅឡើយ គឺខ្នាញ់និយាយមិនឈ្នះគេនឹងហើយ។

<អឺស!..មិនដឹងជាស្អីទេ!> ជុងហ្គុករុញច្រាលឯកសារដែលត្រូវពិនិត្យចោល ចងចិញ្ចើមឡើងព្រោះពិតជាមិនស្រណុក យ៉ាប់អើយសែនយ៉ាប់ ធម្មតាមនុស្សធ្លាប់តែឈ្នះ! ធ្លាប់តែមានព្រៀបលើគេ! តតែមកចាញ់ហើយដើរចេញនៅលែងសុខ!

<កើតស្អីឯងវើយ!!~~> ភ្លាមៗស្របទៅនឹងសម្ដីក៏លេចឡើងនូវវត្តមានរបស់យ៉ុនហ្គីជាមិត្តដើរចូលមក ដោយមិនផ្ដល់សញ្ញារឺលឺសម្លេងបើកទ្វារស្អីបន្តិច។

<ឯងដក.កហោះមកមែនទេ?> ជំនាញនាយហើយខាងនិយាយភាសាបែបនឹង! ដោយហេតុតែមិនលឺសម្លេងបើកទ្វារនឹងឯង។

<ដើរវើយ!..ខ្លួនហើយនឹងក្បាលយើងនៅជាប់គ្នា! បើថាឯងមានបញ្ហាភ្នែកយើងជូនទៅពេទ្យ!> យ៉ុនហ្គីនាយខ្ចិលប្រកាន់ព្រោះដឹងសម្ដីមិត្តមាត់អត់គម្រប ដើរទៅអង្គុយលើសាឡុងគងអន្ទាក់ក្លាយ៉ាងសង្ហារ។

<ទៅខ្លួនឯងទៅ!> ស្រដីតែប៉ុន្នេះមុខដូចជាប់ខ្មោះដដែល។

<វាកើតស្អីឯង ធ្វើមុខដូចគេទះដប់ដៃ?>
គេទះដប់ដៃវៀចបាត់ហើយមុខនឹង-,-

<គ្មានស្អីទេ!> ឆ្លើយឲរួចពីមាត់!

<មិនប្រាប់ក៏យើងដឹងដែរវើយ..បើទាយមិនខុសប្រហែលរឿងថេយ៍ហើយ!> យ៉ុនហ្គី

<បើដឹងហើយស្លន់សួរធ្វើស្អី!?> គ្រាន់តែនឹកដល់ឈ្មោះថេយ៍ភ្លាមនាយងើបទៅសម្លក់មុខគេថ្លែរ។

<ខឹងគេប្ដូរពណ៍សក់នឹងមែនទេ?> យ៉ុនហ្គីនាយដឹងថាថេយ៍គេប្ដូរពណ៍សក់ក៏ព្រោះថាទៅផ្សារទំនើបលើកនោះបានជួបនាយដែរ។

<អត់ទេ!>
<ចុះស្អីវិញ!?>

<ទុកថាឯងធ្វើបុណ្យដល់យើងប្រាប់ចុះ មិនដឹងជាកើតស្អីធ្វើចរឹកខ្លាំងៗ និយាយថាឲមួយម៉ាត់តមកវិញចង់ដប់ម៉ាត់ មើលមុខមិនចេះញ៉ឺន កាន់តែថាកាន់តែឌឺ កាយវិការសម្ដីសម្ដៅទន់ភ្លន់មិនដឹងអាត្រូវគ្រឿងណា៎ឆក់យកទៅអស់ ចេញមកឈ្លើយទទឹងទិស!> ជុងហ្គុកបានអ្នកជាមិត្តមកអង្គុយស្ដាប់បែបនេះនាយរៀបរាប់ពីចរឹកថេយ៍ឲយ៉ុនហ្គីស្ដាប់យ៉ាងវែងអន្លាយ បើឃើញថេយ៍ឌឺចឹងហើយនាយបែរជាមិនហ៊ានលើកដៃវាយគេតតែសោះ រអៀសខ្លួនពិតមែនពេលធ្វើវា។

<អាត្រូវគ្រឿងឯងនឹងហើយ!> ស្ដាប់ចប់ភ្លាមនាយអស់សំណើចឡើងភ្លាម សួររកមុខអាត្រូវគ្រឿងណា៎? តែស្រឡាញ់អ្នកណាកាត់ចរឹកតាមអ្នកនឹងហើយ ឆ្ងល់ច្រើនមែន!

  To be continued
By: ជូ ជីននី🤍

Continue Reading

You'll Also Like

172K 12K 62
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...
944K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
21.7K 2.9K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
87.4K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]