(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

By LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... More

ភាគទី1: ផ្ដើមរឿង
ភាគទី02:
ភាគទី03:
ភាគទី04:
ភាគទី05: ខ្ញុំនៅជួយបង!
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី25: ប្រចណ្ឌ!
ភាគទី26: ស្រឡាញ់....
ភាគទី27:លេងសើចផ្លូវអារម្មណ៍!
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី39:អាត្រូវគ្រឿង-,-
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី38: ចត់បាយ!

2K 133 0
By LilJuu_1992

<បងថាអូនសម្រាម ដូចនេះហើយអូនក៏កំពុងតែធ្វើចរឹកសម្រាមនឹងឲបងមើល!>

<ឯងកុំមកត្បកដាក់យើងវិញឲសោះ!> រាងក្រាស់ទ្រាំនឹងចរឹកឌឺដងរបស់ថេយ៍លែងបាននាយចូលទៅកញ្ឆក់ដៃមួយទំហឹង។

<លែងអូន..កុំយកដៃបងមកប៉ះអូន!> ថេយ៍មិនញញើតជាមួយក្រសែរភ្នែកខឹងក្រោធដែលនាយសម្លឹងមើល ក៏ប៉ុន្តែគេបែរទៅនិយាយអ្វីផ្សេង ចរឹកប្ដូរខ្លាំងសាហាវ។

<ឯងកើតស្អីហា៎?> តតែចរឹកថ្មីចេសចឹងពេកធ្វើឲនាយអត់ឆ្ងល់មិនបានឡើយ អ្វីក៏ប្ដូរលឿនថ្នាក់នេះ? មិនទន់ភ្លន់បែរជាប្ដូរច្រលើសបើសលេងខ្លាចជាមួយសម្ដីនាយ រាល់ដងបញ្ជាឆ្វេងទៅឆ្វេង ស្ដាំទៅស្ដាំ! តែកុំមើលថេយ៍ពេលនេះញញឹមឌឺនាយរហូត សម្ដីអូនបងក៏មិនទន់ភ្លន់ដូចពីមុនទៀតដែរ។

<កើតអី?..បងកើតអីនឹងជុង?..មិនស្រួលខ្លួនរឺ?..បានហើយអូនងងុយណាស់!..ស្អុះស្អាប់ពេញខ្លួនអស់ទៅហើយ!..ថ្ងៃក្រោយបើហៅអូនមកនិយាយរឿងអត់ប្រយោជន៍បែបនេះទៀតឈប់ទៅ!> ប្រលេសដៃរបស់នាយចេញ ឈរសម្លឹងភ្នែកហាក់មិនញញើត ថែមទាំងថានាយអត់ប្រយោជន៍ ញញឹមបន្តិចក៏បែរខ្នងដើរឡើងលើផ្ទះបាត់។ ជុងហ្គុកនាយឈរគាំងតែម្ដង នេះជាថេយ៉ុងតើមែនទេ? ម្ដេចក៏ដល់ថ្នាក់នេះ? ក្រឡកខួរក្បាលហើយទេដឹង? នាយសួរគេថាកើតអី តែបែរជាគេមកសួរនាយវិញថាមិនស្រួលខ្លួនទៅវិញ!!

<ហឺយ!~~..កើតឆ្កួតស្អីនឹង?> ជុងហ្គុកលើកដៃជ្រោងសក់ខ្លួនឯងឆ្ងល់ជាន់ឆ្ងល់នឹងចរឹកថេយ៍ ហើយក៏ឆ្ងល់ខ្លួនឯងដូចគ្នា តតែគេចរឹកខ្លាំងចឹងទៅដូចអន់ចង់លែងហ៊ានជំទាលដូចរាល់ដង មុនដំបូងថាបានដៃស្ដីឲមានឯណាគេដាក់ឲវិញមួយស្ពឹកមុខ។
|កាត់|
ពាក់កណ្ដាលអាទ្រាតកាន់តែជ្រៅទៅៗ ជុងហ្គុកនាយដេកមិនលក់បក់មិនល្ហើយព្រោះចរឹកថេយ៍ប្លែកលឿនខ្លាំងពេក គិតតែពីដើរចុះដើរឡើងចង់វិលមុខ!

<នេះខឹងយើងមែនហេ៎?> ឈប់ដំណើរខ្លួនឯងត្រឹងខាំក្រចកដៃសឹងសឹកម្រាម គិតដល់សម្ដីដែលស្ដីថាឲគេខ្លាំងៗ! ពីមុនវិញមិនចេះទៅខ្វល់ឈឺក្បាលហាលថ្ងៃទេ ចង់ខឹងយ៉ាងមិចក៏ចន ជុងហ្គុកបុរសសង្ហារម្នាក់នេះមិនខ្វល់! តែអីឡូវបើមិនខ្វល់ដេកមិនលក់ចំហរភ្នែកទល់ភ្លើកុំមកជោរ។

<ថាឲប៉ុន្នឹងសោះខឹង ចុះលើកមុនៗមិចមិនខឹងចឹងផង!?..ដឹងថាចរឹកយើងពេលខឹងមាត់ឆៅចឹងហើយនៅតែប្រកាន់ទៀត មាត់និយាយថាស្រឡាញ់ៗពេញមាត់ ថាឲបន្តិចសុតតែលេងរឹក> មិនមែននាយប្រសៃប្រសាទអ្វីនោះទេ មនុស្សកំពុងតែពិភាក្សាដោយការនិយាយម្នាក់ឯង! ស្ដីឲតិចតួចមាំណាស់ វឹបឡើងថោកទាបពេញៗមាត់ អ្នកណាគេទ្រាំបានរហូតនោះមិនមែនជាព្រះផង។

<ហឺយ!..ចុះឯងទៅខ្វល់ស្អីមាំម្លេះ ចង់ខឹងក៏ខឹងទៅ យើងនឹងបានស្រួល..មិនចាំបាច់មានវត្តមានវាមករំខានរាល់ថ្ងៃទៀត> បន្តការនិយាយម្នាក់ឯងដដែល លើកនេះខួរក្បាលប្រឆាំងបេះដូង! តែបន្តិចទៀតវិកលចរិតច្បាស់ណាស់។

<មិនបានទេត្រូវតែនិយាយគ្នាឲដឹងរឿង!> ចុងក្រោយបេះដូងជាអ្នកទទួលបានជ័យជំនះ មិនចាំយូរបើកទ្វារចេញព្រុច។
.....
ឈូ!!~~
សម្លេងទឹកផ្កាឈូកបើកឡើងក៏ព្រោះតែរាងតូចកំពុងតែងូតទឹក។
ស្រឹបៗ! សម្លេងសម្រឹបជើងចាប់ផ្ដើមលឺឡើង ធ្វើឲគេមិនចាប់អារម្មណ៍ដោយហេតុថាស្នូរទឹកវាមានខ្លាំងជាង។
វឹប!
<អាយ៎យ!!~~> រាងតូចត្រូវផ្លាត់សម្លេងស្រែកឡើងក៏ព្រោះតែមានដៃក្ដៅអុនៗមកពីណាមិនដឹងលូកអោបក្រសោបចង្កេះគេពីក្រោយខ្នង បើកភ្នែកមិនរួចមិនដឹងមានអ្នកចូលគឺកំពុងតែកក់សក់។

<ជុប៎!..ស្រែកធ្វើស្អី?..យើងតើ!> ត្រូវហើយមួយផ្ទះមានម្ចាស់នៅតែពីរនាក់ អ្នកបម្រើឯណាទៅហ៊ានចូលនោះ បើមិនល្បងមុខមិនស្ដើង ចន ជុងហ្គុក? នាយថើបស្មាគេបន្តិចមុនស្រដីកុំឲគេភ្ញាក់ផ្អើល។

<ចេ-ចេញទៅវិញទៅ!..អូនកំពុងងូតទឹក មិនឃើញទេរឺយ៉ាងមិច?> ថេយ៉ុងបន្ទាប់ពីសាប៊ូហូរទៅអស់ហើយ គេមិនហ៊ានងាកទៅរកនាយឡើយ និយាយយ៉ាងរដាក់រដុប គឺសុខចិត្តឈរបែរខ្នងឲគេអោប! គេមិនហ៊ានងាកធម្មតាងូតទឹកដែលពាក់ខោអាវទេ? សាច់នាយមកប៉ះសាច់របស់គេច្បាស់ជាមិនស្រណុក។

<យើងក៏ចូលមកងូតដែរនឹងហើយ!>

<ហឺយ!..ចេញសិនទៅ..បើចង់ងូតបន្ទប់ទឹកបងមានមិនទៅងូត!> ថេយ៍ប្រឹងរបេះដៃនាយចេញពីចង្កេះរបស់គេ ក៏ហេតុថាវានៅមិនចេះស្ងៀមរាវចុះប្រុងតែសម្ដៅទៅក្រោម បើអាចសឹងតែហក់ធាក់កណ្ដាលមុខឲចេញទេ ខឹងទៅហើយ-,-

<មកពីឯងខ្លួនឯង មិនចេះចាក់គន្លឹះទ្វារ ចុះបើម្នាក់នេះមិនមែនយើង តើគិតយ៉ាងមិច? បើយើងមិននៅផ្ទះធ្វើបែបណា៎? ធ្វេសប្រហែសថ្នាក់នេះហេ៎?> ជុងហ្គុកនាយប្រែទៅជានិយាយមិនលេងសើចក៏ប៉ុន្តែលើកនេះស្ដីឲបែបច្បាស់លាស់ មិនបារម្ភនោះទេគ្រាន់តែមិនចង់ឲគេកើតអ្វីតែប៉ុន្នឹង ចិត្តរឹងដូចដែកថែបម៉ាកវី។

<កុំមកចេះដឹ*..អឹម!> រាងតូចស្រគៀត្រចៀកនឹងសម្ដីរបស់នាយងាកមកវិញប្រុងស្ដីឲគេ ក៏ប៉ុន្តែអាដៃគេទាំងពីរនឹងវាទៅប៉ះលើសាច់ដុំមាំក្រាស់របស់គេខាងលើពេញដៃ ទល់យោបល់និយាយលេងចេញទៀតគាំងតែម្ដង ខ្លួនប្រាណរបស់នាយគេធ្លាប់ឃើញហើយ អាសាច់ដុំ6កង់ស្អីនឹងក៏គេឃើញដែរ ក៏ប៉ុន្តែនៅតែមិនសុាំពេលឃើញវាចេះតែមុខក្រហម គេពាក់អាវគ្រាន់តែថាអាវយឺតស្ដើង។

<នេះឯងអាឡារឹកថ្នាក់នេះចង់ច្របាច់ដោះយើងមែនទេ?> ជុងហ្គុកនាយផ្ដើមនឹកសម្ដីញ៉ោះរាងតូចឡើងធ្វើមុខដូចជាភ្ញាក់ផ្អើលណាស់។

<ហឺយយ!~ ឆ្កួត..ឆ្កួតបំផុត! ឆាប់ចេញទៅ!> ថេយ៉ុងគេទ្រាំជាមួយនាយលែងបានហើយ ធ្វើមកញ៉េះញ៉ោះស្អី គេចាំច្បាស់ណាស់ពាក្យសម្ដីដែលនាយប្រមាថគេកាលពីយប់មិញ ចឹងហើយកុំសង្ឃឹមថាគេបាត់ខឹង! ក៏ស្រែកឲនាយបង្ហាញទឹកមុខចេញមកថាធុញទ្រាន់ ថែមទាំងស្រវាយកកន្សែងមកបិទបាំងកាយអាក្រាតមិនឲអ្នកម្ខាងទៀតឃើញនាំបានចិត្ត។

<ថេយ៍!!..និយាយសម្ដីបែបនេះរឺ?> ជុងហ្គុកនាយផ្ដើមង៉េងង៉ាងចត់បាយខ្លះដែរ បន្ទាបសម្លេងមកវិញបែបហួសចិត្ត! ព្រោះប្រុងមកលេងសើចតែគេមិនសើចជាមួយ! គិតស្មានថាលួងតែបន្តិចឆាប់បាត់ដូចរាល់ដង មានឯណាលើកនេះលែងជេរពេញៗមាត់ សម្លក់នាយចង់ជ្រុះគ្រាប់ភ្នែក ចឹងពេកទៅញញើត លែងហ៊ានខ្លាំងដូចមុន ព្រោះខ្លាចបត់.ក។

<សម្ដីក្មេងបាតផ្សារតែប៉ុន្នឹងហើយ!> ណក៌! នេះជាសម្ដីដែលនាយស្ដីឲគេមុននេះ សួរថាចត់បាយរឺអត់ពេលគេត្បកឲចំៗកណ្ដាលមុខបែបនេះ? ច្បាស់ជាចត់ហើយ! ចត់ដល់ជាតិក្រោយ!

To be continued
By: ជូ ជីននី

Continue Reading

You'll Also Like

91K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
44.2K 3.1K 72
ဖတ်ကြည့်နော်😉😉
60.5K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
52.7K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!