បំណុលជំពាក់ស្នេហ៍

By kim_sujii

511 74 29

"បងប្រាប់ថាស្រលាញ់ខ្ញុំ បងតែងតែហួងហែងខ្ញុំពេលមាននរណាម្នាក់មកស្និតស្នាលនិងខ្ញុំ ប៉ុន្តែបងតែងតែធ្វើបាបចិត្តខ្ញុ... More

ណែនាំតួអង្គ
ភាគទី២

ភាគទី១

149 23 11
By kim_sujii

#ប្រទេសជប៉ុន

ឡានស៊េរីទំនើបមួយគ្រឿងបានបើកមកឈប់ពីមុខផ្ទះវិឡាមួយខ្នងដែលស្ថិតនៅឆ្ងាយពីក្រុងគួរសម អង្គរក្សម្នាក់បានចុះពីលើឡានដើរទៅចុចកណ្ដឹងផ្ទះ គ្រាន់តែឃើញអង្គរក្សក៏អាចទាយដឹងថាម្ចាស់របស់គេមានអំណាចប៉ុណ្ណាដែរ។ នាយចុចកណ្ដឹងឈរចាំមួយសន្ទុះមិនឃើញមានអ្នកមកបើកទ្វាររបងឲ្យនាយក៏ចុចម្ដងទៀត បន្តិចក្រោយមកក៏មានស្រ្តីវ័យ52ឆ្នាំម្នាក់ចេញមកបើកទ្វាររបង

«មានការ.....លោក?»គាត់មានការភ្ញាក់ផ្អើលពេលឃើញមុខអ្នកដែលទើបនឹងចុះពីលើឡានដោយមានកូនចៅជាអ្នកបើកទ្វារឲ្យ

«សួស្តីអ្នកស្រី»នាយកម្លោះសង្ហារពោលទាំងស្នាមញញឹម ប៉ុន្តែស្នាមញញឹមមួយនេះឃើញហើយព្រឺឆ្អឹងខ្នងតែម្ដង

«សូមអញ្ជើញចូលក្នុងសិនទៅលោក»គាត់បើកទ្វាររបងឲ្យធំដើម្បីឲ្យឡានបើកចូលហើយក៏ដើរចូលទៅក្នុងផ្ទះដោយមាននាយសង្ហារនិងអង្គរក្សដើរតាមក្រោយ

«អញ្ជើញអង្គុយសិនទៅ»មកដល់បន្ទប់ទទួលភ្ញៀវគាត់ប្រាប់ឲ្យនាយអង្គុយហើយក៏ដើរទៅយកទឹកបីកែវមកឲ្យនាយនិងអង្គរក្សទាំងពីរ

«អ្នកស្រីដឹងហើយមែនទេថាខ្ញុំមកមានការអ្វី?»មិនកាច់កុងច្រើននាយក៏និយាយសាច់ការតែម្ដង

«ចា៎..ចា៎សដឹង ប៉ុន្តែពេលនេះខ្ញុំមិនទាន់មានប្រាក់នោះទេលោកអាចទុកពេលឲ្យខ្ញុំមួយខែទៀតបានទេ?»អ្នកស្រីAsakuraនិយាយអង្វរនាយកម្លោះព្រោះតែពេលនេះគាត់ពិតជាគ្មានលុយពិតមែន ចំណូលរកបានក៏តិចតួចត្រូវផ្គត់ផ្គង់ដល់កូនប្រុសដែលកំពុងតែរៀន

«ប៉ុន្តែអ្នកស្រីបានខកខានសងប្រាក់ខ្ញុំប្រាំមួយខែហើយ»នាយផ្អែកខ្នងលើកដៃគងលើក្បាលសាឡុងនិយាយទៅកាន់រាងចំណាស់

"ខ្ញុំសន្យាខ្ញុំនឹងរកលុយមកលោកឲ្យបាននៅខែក្រោយ»អ្នកស្រីព្យាយាមអង្វរ

«លុយច្រើនណាស់មួយខែអ្នកស្រីទៅរកឯណាបានគ្រប់?»អ្នកលើកចញ្ចើមសួរ«ឥឡូវអញ្ចេះទៅអ្នកស្រីប្រគល់ផ្ទះនេះឲ្យមកខ្ញុំដូរនឹងលុយដែលអ្នកស្រីជំពាក់ខ្ញុំយ៉ាងម៉េចដែរ?»ឮសំដីនាយអ្នកស្រីធ្លាក់ទឹកមុខសញ្ជឹងគិតផ្ទះនេះជាទ្រព្យសម្បត្តិចុងក្រោយដែលលោកAsakuraបន្សល់ទុកឲ្យ

«យ៉ាងណាអ្នកស្រីក៏គ្មានជម្រើសដដែល ខ្ញុំទុកពេលឲ្យអ្នកស្រីគិតសិនចុះ 3ថ្ងៃទៀតខ្ញុំមកម្ដងទៀត"នាយបន្ថែមហើយក៏ក្រោកឈរដើរចេញទៅវិញជាមួយអង្គរក្ស អ្នកស្រីបានត្រឹមដកដង្ហើមធំព្រោះមិនដឹងគិតបែបណា។ នាយសង្ហារដើរមកដល់ឡានអង្គរក្សបើកទ្វារឡានឲ្យនាយចូលទើបឡើងឡានតាមក្រោយបើកចេញទៅវិញ។ ចេញមកដល់របងផ្ទះក៏ប្រទះនឹងក្មេងប្រុសមុខមាត់គួរឲ្យស្រឡាញ់ម្នាក់កំពុងតែដើរចូលមកនាយតាមសម្លឹងក្មេងប្រុសនោះរហូតដល់ឡានចេញផុត ឯងនាយតូចដែលដើរចូលមកក៏តាមសម្លឹងឡានដែលបើកចេញទៅដោយចម្អល់ មិនខ្វល់ច្រើនគេក៏ដើរចូលទៅក្នុងផ្ទះបន្ត

«ម៉ាក់មិញនេះអ្នកណាមករកអី?»ចូលមកដល់ក្នុងផ្ទះនាយតូចសួរទៅម្ដាយដែលកំពុងតែអង្គុយលើសាឡុង

«គឺ....លោកK Orisaki»

«គេជាអ្នកណាហើយមកមានការអី?»

«គឺ....»អ្នកស្រីរៀបរាប់រឿងមុននេះប្រាប់កូនប្រុស គាត់មិនចង់ឲ្យគេដឹងនោះទេតែពេលនេះគាត់ទាល់ច្រកហើយមិនដឹងធ្វើយ៉ាងម៉េចបន្តនោះទេ

«ម៉ាក់ជំពាក់លុយគេប៉ុន្មាន? ហេតុអីមិនប្រាប់កូន?»

«$7លាន Joដែលម៉ាក់មិនប្រាប់ព្រោះមិនចង់ឲ្យកូនគិតច្រើនម្យ៉ាងទៀតកូនក៏នៅរៀន»

«កូននឹងជួយម៉ាក់រកលុយមកសងគេវិញកូនមិនព្រមបាត់បង់ផ្ទះនេះជាដាច់ខាត»

«តែកូននៅរៀនណា លុយច្រើនយ៉ាងនេះយើងទៅរកឯណាបានគ្រប់ទៅ?»

«កូននឹងឈប់រៀន....»

«មិនបានកូនត្រូវតែរៀនឲ្យចប់»អ្នកស្រីប្រកែកភ្លាមៗពេលឮកូនចង់ឈប់រៀន

«ក៏បាន តែកូននឹងព្យាយាមរកលុយឲ្យម៉ាក់សងគេ»

«មិនបាច់ទេកូន ទុកម៉ាក់អ្នកដោះស្រាយចុះ»Joមិនមាត់ អង្គុយគិតបន្តិចទើបសុំឡើងទៅខាងលើ

__សេអ៊ូលកូរ៉េខាងត្បូង

#ភូមិគ្រឹះគីម

កម្លោះតូចEJដើរចុះពីខាងលើជាមួយការតែងខ្លួនយ៉ាងស្រស់ស្អាតព្រោះគេមានណាត់ជាមួយមិត្តភក្តិទៅធ្វើកិច្ចការ និងដើរលេងជាមួយគ្នា

«ចេញទៅណាមែនទេទើបតែងខ្លួនស្អាតបែបនេះ?»ចុះមកដល់ខាងក្រោមបងស្រីដែលអង្គុយលើសាឡុងក៏សួរឡើង

«បាទបង ថ្ងៃនេះណាត់ជាមួយមិត្ត»នាយតូចតបវិញព្រមទាំងញញឹមដាក់បងស្រី

«បើអញ្ចឹងទៅចុះកុំឲ្យមិត្តចាំ»

«បាទបង ខ្ញុំទៅសិនហើយ»លាបងស្រីហើយក៏ដើរចេញទៅខាងក្រៅក៏ឃើញឡានរបស់មិត្តមកឈប់ចាំនៅមុខផ្ទះ នាយតូចក៏ដើរទៅរក

«មកល្មមយើងរៀបចូលទៅហើយតើ»កម្លោះសង្ហារជាមិត្តរបស់រាងតូចពោលឡើងពេលមិត្តចូលមកក្នុងឡាន

«មិញនេះយើងនិយាយជាមួយបងស្រី ចុះSunghoonមិនមកទេ?»ដាក់ខ្សែក្រវា៉ត់បណ្ដើរសួរមិត្តបណ្ដើរ

«ចាំនៅហាងកាហ្វេមុនហើយ»

«បើអញ្ចឹងឆាប់ទៅៗ» នាយកម្លោះមិនមាត់ហើយបើឡានចេញទៅ

[...]

«Jay EJខាងនេះ»អ្នកកម្លោះដែលអង្គុយនៅក្នុងហាងកាហ្វេស្រែកហៅមិត្តដែលទើបតែមកដល់ហើយម្នាក់នោះគឺជាSunghoonនេះឯង

«ចាំយូរអត់?»EJសួរស្របពេលដាក់ខ្លួនអង្គុយដោយមានJayចូលអង្គុយក្បែរនោះដូចគ្នា

«អត់ទេ ម៉ោះជួយធ្វើគ្នាកិច្ចការច្រើនណាស់»Sunghoonហុចក្រដាស់កិច្ចការឲ្យមិត្ត

«យើងកម្មង់អីផឹកសិន Jayត្រូវការអីទេ?»EJក្រោកឈរងាកមកសួរមិត្ត

«យកកាហ្វេមក»

«អូខេ ចាំបន្តិច»EJក្រោយចេញទៅកម្មង់កាហ្វេ មួយសន្ទុះក្រោយក៏មកវិញជាមួយកាហ្វេពីរកែវ

«ណេះរបស់ឯង»

«អរគុណ»EJដាក់ខ្លួនអង្គុយវិញធ្វើកិច្ចការមួយមិត្ត

................

«ពួកឯងទៅណាបន្ត?»Jayសួរឡើងខណ:ពេលដែលពួកគេកំពុងដើរចេញពីហាង

«យើងទៅរកអូនវ៉ុន»Sunghoonតបដោយស្នាមញញឹម

«គេមានស្នេហា...យើងទៅទិញរបស់ខ្លះទុកប្រើប្រាស់»EJពេបមាត់ដាក់Sunghoonបន្តិចទើបងាកមកឆ្លើយនឹងJay

«យើងមានការរវល់នៅផ្ទះសុំទៅមុនហើយណាមិនបានជូនទៅទេ»Jayទះស្មារEJតិចៗហើយដើរចេញទៅ

«ឲ្យយើងជូនទៅទេ?»Sunghoonសួរ

«មិនអីទេទៅរកអូនវ៉ុនឯងទៅ យើងជិះតាក់ស៊ីបាន»

«អឺ អញ្ចឹងយើងទៅមុនហើយ»Sunghoonដើរចេញទៅម្នាក់ទៀតEJឈរគិតបន្តិចទើបដើរទៅចាំហៅតាក់សុី

__ផ្សារទំនើប

កាយមាំសង្ហាររបស់លោកគ្រូពេទ្យសង្ហារម្នាក់កំពុងតែដើរទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនខ្លះៗនៅក្នុងផ្សារទំទើប។ កម្លោះតូចEJក៏បានមកទិញនៅទីនេះដូចគ្នាគ្រាន់តែស្ថិតនៅម្ខាងម្នាក់ នាយតូចកំពុងតែរើសរបស់ដែលត្រូវការស្រាប់តែក្មេងមកពីណាមិនដឹងមកទះគូទគេហើយក៏រត់ទៅបាត់ រាងតូចក៏ប្រញាប់ងាកមកមើលស្របពេលដែលនាយសង្ហារកំពុងអោនមើលរបស់ក្បែរខ្លួនគេដូចគ្នា EJក៏គិតថានាយជាអ្នកទះគូទគេក៏ជេរនាយយកតែម្ដង

«អាយយយ ឯងអារោគចិត្ត*ផាច់~~*»មិនត្រឹមតែជេរទេនៅទះគេទៀតផង

«នែ៎!!ម៉េចក៏មកទះខ្ញុំ»នាយសួរទាំងមិនយល់សុខៗមកទះគេចឹង

«នៅធ្វើពើទៀតហេស? មិញនេះលោកឯងទះគូទខ្ញុំ»នាយតូចចង្អុលមុខនាយថែមទាំងចោទថាគេទះគូទខ្លួនទៀត

«ឆ្កួតទេហេស?ខ្ញុំទៅទះគូទឯងពីពេលណា?»

«ឯង...អាមុខជ្រុងទះគូទខ្ញុំហើយមិនទទួលកំហុសទៀតហេស?»

«ទទួលកំហុសអីបើខ្ញុំមិនបានធ្វើអីផង»នាយលើកចិញ្ចើមឡើង«ហើយខ្ញុំឈ្មោះNicholasមិនមែនអាមុខជ្រុង»នាយនិយាយមួយៗច្បាស់ៗប្រាប់អ្នកម្ខាង

«ហឹស មនុស្សរោគចិត្តដូចជាឯងដែរទទួលខុសហេស?»

«ឯងថាអ្នកណារោគចិត្ត?»នាយឈានជើងមករករាងតូចធ្វើឲ្យគេឈានថយក្រោយមកជំហាន

«ក៏ថាឲ្យឯងហ្នឹងហើយ អារោគចិត្ត»ឮសំដីរាងតូចនាយញញឹមចុងមាត់ឈានជើងមករករាងតូចកាន់តែជិត ឯរាងតូចក៏ថយក្រោយម្ដងទៀតតែលើកនេះខ្នងគេបានទល់នឹងជញ្ជាំងទៅហើយ

«ឯង...ឯងចង់ធ្វើអី?»EJសួរគេដោយសំឡេងញ័រព្រោះតែភ័យពេលឃើញគេមកគៀកនឹងខ្លួនបែបនេះ

«ក៏ធ្វើអីដែលរោគចិត្តដូចឯងនិយាយនោះអី»

«នែ៎!!!អឹម......»នាយតូចចង់គេចចេញតែក៏ត្រូវគេអោនមកបំបិទមាត់បាត់ទៅហើយ។(អានឹងហើយថាគេរោគចិត្ត😞)

ರ_ರರ_ರರ_ರರ_ರರ_ರರ_ರರ_ರರ_ರರ_ರರ_ರ

សូមរង់ចាំភាគបន្ត...........................................

Lily-Kim

enjoy your reading ☺️

Continue Reading

You'll Also Like

33.2K 4.5K 43
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
113K 5.9K 41
مرحبًا بكم في المملكة لا لا، يجب أن أحذرك أولًا من يدخل المملكة لا يخرج حيًا. يمكنك المغادرة الآن.. سأترك لك بعض الوقت للتفكير. حسنًا .. قررت؟ هل ه...
91.2K 2K 30
𝐀𝐫𝐢𝐚𝐧𝐧𝐚. For 11 years of her life Arianna has been pushed, beaten and forced to become a top assassin. At the age of 5, little Arianna was kid...
226K 11.5K 38
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...