(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

Autorstwa LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... Więcej

ភាគទី1: ផ្ដើមរឿង
ភាគទី02:
ភាគទី03:
ភាគទី04:
ភាគទី05: ខ្ញុំនៅជួយបង!
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី25: ប្រចណ្ឌ!
ភាគទី26: ស្រឡាញ់....
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី38: ចត់បាយ!
ភាគទី39:អាត្រូវគ្រឿង-,-
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី27:លេងសើចផ្លូវអារម្មណ៍!

1.8K 104 1
Autorstwa LilJuu_1992

<ស្រឡាញ់!?..យើងមានហេតុផលអីត្រូវស្រឡាញ់ឯង? កុំគិតថាយកខ្លួនមកពង្វួកយើង យើងទន់ចិត្តលែងស្អប់ឯងនឹងម៉ែឯងនោះ!!> 
   ក្តុក!! ស្ដាប់មុនដំបូងគេខំសប្បាយចិត្តសឹងស្លាប់ គិតថានាយស្រឡាញ់ នាយលែងស្អប់ខ្ពើម ក៏ប៉ុន្តែស្ដាប់ឲជាក់ទៅវាអត់នោះទេ គេនៅតែស្អប់! គេនៅតែប្រកាន់ភ្ជាប់ថាគេស្អប់ខ្លួន! ទឹកមុខរបស់គេបញ្ជាក់ភាពជាម្ចាស់ការមកយ៉ាងច្បាស់ថាគេមិនបានទន់ចិត្តស្រឡាញ់។ 
     រាងតូចត្រូវចាប់ឈឺទ្រូងផ្នែកខាងឆ្វេងខ្ទោកៗប្រៀបបានដូចគេដកយកមកច្របាច់លេង គេអួលដើម.កហារអ្វីមិនចេញ កាយវិការសម្ដីពាក្យពេចន៍ធ្វើដូចហួងហែងគេណាស់ ទាំងដែលការពិតវាមិនដូច្នោះ!

<ហ្ហឹក!!..លែង..លែងអូនទៅ> ថេយ៍គេឆ្អែតនឹងចម្លើយរបស់នាយដល់ថ្នាក់មិនចង់ប្រឈមនៅនឹងមុខទៀត ខ្លួនគេដូចជាថ្លៃមករហូតខុសដាច់ពីខ្លួនដែលនាយមិនដែលឲតម្លៃមកម្ដងសោះ រាងតូចប្រឹងរើរុញដើមទ្រូងមាំក្រាស់របស់នាយចេញដើម្បីក្រោកឈរ ក៏ប៉ុន្ដែគិតហេ៎ថានាយព្រមដោះលេងឲគេយំបានសុខនោះ? អត់សោះឡើយ!

<ឯងមានសិទ្ធិអីបញ្ជាឲយើងលែងឯង> ជុងហ្គុករឹតតែបណ្ដឹងកម្លាំងដៃអោបជាងមុន នាយមិនឲចុះចង់យ៉ាងមិច?

<ហ្ហឹកៗ..សិទ្ធិដែលអូនមិនចង់នៅក្បែរបងតទៀត ប៉ុន្នឹងអស់ចិត្តរឺនៅ> ថេយ៍ងើបមុខឡើងសម្លក់នាយយ៉ាងក្រហមភ្នែកថ្លែរ មិនមែនជាអង្គុយតែស្លូតអង្គុយតែល្អរហូតនោះទេ ខ្លួនគេផ្ទាល់ក៏ចេះខឹងដែរ។

<យើងមិនឲចុះ!> ជុងហ្គុកនាយលឺសម្ដីរបស់ថេយ៍ហើយហាក់ក្ដៅក្រហាយមកមួយរំពេច នាយស្អប់នៅពេលដែលលឺសម្ដីថាគេលែងចង់នៅក្បែរ ចង់ចាកចេញ! កុំសង្សឹមថានាយព្រមដោះលែងឲទៅនោះ! ជុងហ្គុកមិនឲចាញ់ចិត្តសម្លឹងទៅមើលរាងតូចដោយក្រសែភ្នែកត្រជាក់ស្រេបក៏ប៉ុន្តែក្នុងទ្រូងមិនត្រជាក់ឡើយ អាចអាំងសាច់ឆ្អិនមួយ!

<....> ថេយ៉ុងមិនមាត់ក៏ប៉ុន្តែភ្នែកគឺប្រឹងសម្លក់នាយយកតែមែនទែន! អាងអីអាងកម្លាំង អាងគម្រាម អាងគំហកដាក់គ្មានស្អីក្រៅពីរឿងអស់នឹង។

<ឯងកុំមកមើលយើងក្នុងក្រសែភ្នែកបែបនេះឲសោះ គីម ថេយ៉ុង>
សម្លក់នាយនឹងចង់បានន័យថាយ៉ាងមិច? វាយស្មើរហើយហេ៎? លែងស្ដាប់បង្គាប់ហើយ? ស្អប់បំផុតមនុស្សដែលប្រឹងយកឈ្នះនាយ បុិនចចេសបែបនេះ!

<ហ្ហឹក..អ្ហឹក!!> ថេយ៍ដោយខ្លាចជាមួយទឹកមុខរបស់នាយផង ធ្វើអ្វីគេមិនកើតផងក៏សុខចិត្តចាញ់បែរមុខចេញហូរទឹកភ្នែកមកម៉ាត់ៗ ទាំងល្វែងខាងលើននលគោកគ្មានអាវបិទបាំង។

<យើងប្រាប់ឲហើយ ឯងគ្មានសិទ្ធមកជំទាស់ដាក់យើង គ្មានសិទ្ធមកស្រែកដាក់យើង ហើយក៏គ្មានសិទ្ធសម្លក់យើង គ្មានសិទ្ធិចង់ចេញពីយើង ឯងគ្មានសិទ្ធគ្រប់យ៉ាងបើយើងមិនអនុញ្ញាត>

<..បងក៏គ្មានសិទ្ធមកលើអូនដូចគ្នា គ្មានសិទ្ធិមកប៉ះពាល់អូន គ្មានសិទ្ធិមកស្រែកគំហកដាក់ បងគ្មានសិទ្ធគ្រប់យ៉ាង..ហ្ហឹកៗ..ខ្លួនអូន ជីវិតអូន អូនជាអ្នកកំណត់ បងគ្មានសិទ្ធទេ..អ្ហឹក!!>
គ្មានទេវតាដើរដីឯណាធ្លាក់ចុះពីលើមេឃមកនោះទេ គេក៏ចេះខឹងក៏ចេះដល់កំណត់ដែរ អាងអីមកគៀបសង្កត់គេនឹង ក៏ព្រះតែគេស្រឡាញ់នាយខ្លាំងមែនទេទើបបានចិត្តបែបនេះ ។ ថេយ៍ស្រែកទៅកាន់នាយវិញមួយទំហឹងមិនសំចៃសម្លេងបន្តិចសោះខឹងហើយ រួចក៏ក្រោកឈរប្រាសចេញពីនាយយកតែម្ដង។

<ឯងដឹងថាខ្លួនឯងកំពុងនិយាយស្អីទេ!?> រាងក្រាស់ងើបឈរឡើងស្រដីមួយៗសម្លឹងទៅកាន់ថេយ៍ដោយពោរពេញទៅដោយកំហឹង ថ្លើមធំណាស់ដែលហ៊ានស្រែកដាក់នាយបែបនេះ! ជុងហ្គុកដើរទៅរកថេយ៍សន្សឹមៗដៃសំយ៉ុងចុះកំពុងតែចុចបិទបើកបុិចពណ៍ទឹកមាសរបស់នាយចុះៗ ប្រុងយកបុិចនឹងមកចាក់សម្លាប់រាងតូចមែនទេ ព្រោះរាល់ដងនាយគឺធ្វើបែបនេះហើយ។

<បងមិនដែលស្រឡាញ់អូនម្ដងទេត្រូវទេ? បើមិនស្រឡាញ់ទេចាំបាច់អីបងហួងហែងអូន..ហ្ហឹកៗ..ចាំបាច់អីបងធ្វើរឿងអស់នោះជាមួយអូន..អ្ហឹក!!..ម្ដងហើយម្ដងទៀតបែបនេះជុងហ្គុក ហេតុអីមកល្អនឹងអូនមិនបានយូរ?..ហេតុអីទៅ..ហុឹកៗ..បងចាត់ទុកអូនជាអី..ហុឺៗ!!> រាងតូចបន្ទាបសម្លេងសួរទៅកាន់នាយតិចៗទ្រហ៊ូយំចេញមកដោយក្ដីឈឺចាប់ជាប៉ុនពេក ហេតុអ្វីខ្លួនភ្លើស្រឡាញ់នាយខ្លាំងយ៉ាងនេះ? ហេតុអ្វីមិនអាចហាមចិត្តឲឈប់ស្រឡាញ់នាយបានចឹង? គ្រប់ពេលវេលាគេតែងធ្វើឲ្យឈឺចាប់ ក៏ប៉ុន្តែនៅតែមុខក្រាស់តាមទ្រតាមលន់តួមកមិនដាច់ គេឈឺ! ឈឺខ្លាំងណាស់តើមានដឹងទេ? ដឹងថាគេស្រលាញ់ហើយម្ដេចក៏តែងតែជាន់ឈ្លីក្ដីស្រឡាញ់មួយនេះរបស់គេបែបនឹង?

<....> ជុងហ្គុកនាយមិនមាត់ស្មានមិនដឹងហើយក៏គិតមិនត្រូវហារមិនចេញថាចិត្តរបស់នាយកំពុងគិតអ្វី ក៏ប៉ុន្តែអ្វីដែលអាចដឹងនោះគឺសភាពខាងក្រៅរបស់នាយកំពុងតែកាន់បុិចក្ដាប់ជាប់នៅនឹងដៃដូចជាប្រឹងទប់កំហឹង។

<ហុឹកៗ..អូនស្រលាញ់បងណាស់!..ស្រឡាញ់ខ្លាំងបំផុត! ដល់ថ្នាក់ជីវិតក៏អូនហ៊ានលះបង់ដែរបើបងហារមាត់សូមមួយម៉ាត់..ហ្ហឹកៗ..តែហេតុអ្វី បងគ្រាន់តែស្រឡាញ់អូន ធ្វើល្អដាក់អូនបន្តិចមិនបានទេរឺជុងហ្គុក..ហុឹក..អូនឈឺខ្លាំងណាស់ជុងហ្គុក..ហ្ហឹក..អូនឈឺណាស់បងមានដឹងទេជុង!!..ឌឹបៗ> រាងតូចមិនបញ្ឈប់សម្ដីគេរឹងតែនិយាយរៀបរាប់ក្ដីឈឺចាប់ដែលប្រឹងទប់មកជាយូរ ស្រឡាញ់នាយឡើងងប់ ស្អីក៏ហ៊ានផ្ដល់ឲដែរ តែនាយ! នាយមិនដែលសោះឡើយក្នុងការមើលឃើញតម្លៃនៃក្ដីស្រឡាញ់របស់គេដែលផ្ដល់ឲ! ខឹងយ៉ាងណា៎អន់ចិត្តយ៉ាងណា៎ ក៏មិនដែលលុបពាក្យថាអូនបងចេញដាច់ខាត។ ថេយ៍ចូលទៅវាយដើមទ្រូងរបស់នាយខ្លាំងៗតាមទំហំចិត្តកំពុងតែខឹងខកចិត្ត!

   វឹប!!!
<ឈប់យំទៅ!> ជុងហ្គុកបន្ទាបសម្លេងមកធម្មតាវិញ លើកដៃទៅក្រសោបអោបរាងតូចចូលក្នុងរង្វង់ដៃ គ្មានពាក្យអ្វីហារចេញមករួចក្រៅពីប្រាប់ឲគេឈប់យំ នាយនឹងមិនបង្ហាញឡើយថាចិត្តនាយផ្ទាល់យ៉ាងមិច? នាយគិតអី នាយមានអារម្មណ៍យ៉ាងមិចចំពោះរាងតូចក៏នាយមិនបង្ហាញវាដាច់ខាត ដូច្នេះហើយទើបរៀបរាប់មិនចេញ!

<ហ្ហឹកៗ..អូនស្រឡាញ់បងណាស់ជុងហ្គុក..អ្ហឹក!!..ស្រឡាញ់ខ្លាំងណាស់ មិនដែលរលុបម្ដងទេ..ហុឹកៗ> ថេយ៍តបស្នងការអោបរបស់នាយបណ្ដើរយំរង៉ូវបណ្ដើរ។ អ្នកផ្សេងច្បាស់ជាគិតថារាងតូចល្ងង់ ឆោតម្លេះទៅស្រឡាញ់មនុស្សបែបនឹង ហេតុអ្វីមិនកាត់ចិត្ត តែចង់ប្រាប់ថា ពាក្យថាស្រឡាញ់មួយម៉ាត់គឺអាចលុបចោលនូវចរឹកអវិជ្ជមានរបស់គេបានទាំងអស់។

<....> រាងក្រាស់នាយមិនមាត់ឡើយ ព្រោះមិនដឹងថាត្រូវនិយាយអ្វីគ្មានអ្វីក្រៅពីលើកដៃអង្អែលសក់របស់គេតិចៗទាំងមុខស្មើរនោះទេ។ អូរ៎ព្រះអឺយ! សូមសរសើរមែនហើយ ចិត្តមនុស្សក៏ចិត្តវត្តបុរាណនេះ គ្មានបន្តិចសោះឡើយទឹកមុខដែលអាចបង្ហាញអារម្មណ៍ឲគេបានដឹងនោះ ពិតជាពូកែលាក់មែន!

<..ជុង..ហុឹកៗ..អូនសូមទោស!!..បងកុំខឹងអូនអីណា៎..អូន..អ្ហឹក!..សូមទោសដែលស្រែកដាក់បងមុននេះ> ថេយ៍អោបនាយស្អិតងើយមុខសម្លឹងទៅមើលនាយឡើងក្រហមប៉ោងភ្នែកអស់ហើយព្រោះតាំងពីព្រឹកមកយំរហូត សម្បូរទឹកភ្នែកដល់ហើយ។ ឆ្ងល់ណាស់ មិនដឹងជាស្អីណាស់ណា៎ ចុងក្រោយទៅជាអ្នកដែលសូមទោសនាយដដែល អ្វីក៏ទ្រគេយ៉ាងនេះលោក! ពាក្យសូមទោសនេះគួរតែជានាយដែលសូមទោសថេយ៍នោះទេ គួរតែជានាយដែលសូមការលើកលែងទោស ម្ដេចក៏ទៅជាបែបនោះទៅវិញ មិនលែងសើចទេ ឆ្កួតបំផុត។

  TO BE CONTINUED♡
BY: ជូ ជីននី🐰🦁
  (ដោយសារតែខ្លាចអ្នកអាននឹកអេដមីន អេដមីននឹកអ្នកអានចឹងហើយក៏សម្រេចចិត្តថាថែមថ្ងៃអង្គារ1ភាគទៀតឲ😚)

Czytaj Dalej

To Też Polubisz

4.8K 928 22
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
31.8K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
226K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...