ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៥៥+៥៦

1.5K 67 0
By KIM-FAA

«លោកពូស្រមៃដល់ណា? សោរនៅក្នុងបន្ទប់ទាំងអស់ ឲ្យជ្រែកជញ្ជាំងចូល?»ជុងហ្គុក សួរត្បកទាំងចងចិញ្ចើមមុខងាប់ បើកុំតែ យ៉ុនហ្គី នាំជីមីនមកទីនេះ គេក៏មិនត្រូវមកអង្គុយពិចារណាកំហុសទាំងមិនបានធ្វើខុសដែរ ហើយមុននេះ លោកពូទេដែលនិយាយឲ្យ ថេយ៉ុង ថាជាប្រពន្ធចុង ការពិតជុងហ្គុក មិនធ្លាប់សូម្បីតែគិតដូច្នោះម្តងណាឡើយ ទោះនាយតូចធ្លាប់ប្រៀបធៀបខ្លួនឯងបែបនោះក៏គេហាមប្រាមដែរ មនុស្សដែលគេស្រឡាញ់ គេថ្នមថ្នាក់ ថ្នមទាំងកាយទាំងចិត្ត មិនដែលនិយាយអ្វីឲ្យប៉ះពាល់ឡើយ ទើបតែលោកពូមាត់ឆៅនេះទេ មកបង្កាច់បង្ខូច បញ្ឆេះបញ្ឆួលទ្រូង ថេយ៉ុង ឲ្យខឹងងរង៉ក់ ខឹងដោយទាំងគេដែលមិនទាន់បានថាអីឲ្យមួយម៉ាត់ផង។

ទាំងពីរនាក់ពូក្មួយ បានតែអង្គុយសម្លក់សម្លឹងគ្នា ដូចមែនជាប់សាច់ឈាម តែដូចជាសត្រូវស៊ីសាច់ហុតឈាមច្រើនជាង ពូមិនដែលយល់អារម្មណ៍ក្មួយម្តងណា ឯក្មួយក៏មិនដែលគោរពអ្នកជាពូម្តងណាដែរ អ៊ីចឹងសមគ្នាហើយ ដែលមកអង្គុយទល់ខ្នង ធ្វើមុខស្អុយប៉ែនៅក្នុងបន្ទប់ទទួលភ្ញៀវបែបនេះ។
...
ថេយ៉ុង និង ជីមីន បានចូលដល់ក្នុងបន្ទប់ ចាក់សោរដាក់គន្លឹះជិតឈឹង ក្រោយមកនាយតូចដែលជាប្អូន ក៏ដឹងដៃនាំបងប្រុសទៅអង្គុយនៅលើពូក ដាក់បង្គុយភ្លាម ថេយ៉ុង ក៏ចាប់ផ្តើមសួរ៖
«ហេតុអីបានជាបងមកជាមួយអាគាត់ហ្នឹងទៅវិញ?»កំលោះតូចចាប់កាន់ម្រាមដៃស្រឡូនៗរបស់បងប្រុសមកអង្អែលថើរៗដោយក្តីស្រណោះ ឃើញមុខជីមីនពេលណា ថ្ពាល់គេមិនដែលស្ងួតទឹកភ្នែកឡើយ បែបនេះប្អូនឯណាមិនបារម្ភ?!
«គេ...គេ...» ជីមីន ខំប្រឹងហើបបូរមាត់តបទាំងញ័រតតាត់ ចង់ប្រាប់ប្អូនខ្លាំងណាស់ ថាខ្លួនត្រូវយ៉ុនហ្គី ចាប់ជំរិតយកទៅផ្ទះរបស់គេ ប៉ុន្តែចម្លើយដែលបានគិតទុក បែរជាគ្រលាស់មិនចេញ នាំឲ្យអ្នកចាំស្តាប់ខំតាមសម្លឹងឫកពា និងរងចាំចម្លើយទាំងថប់ដើមទ្រូង។
«គេយ៉ាងម៉េច?គេធ្វើបាបបងមែនទេ? គេចាប់ជំរិតយកបងទៅឬ?»សំណួររបស់ នាយតូច ធ្វើឲ្យបងប្រុសកាន់តែតបមិនរួចដោយមិនដឹងមូលហេតុ សួរថាគេចាប់ជំរិតទៅមែនទេ? មែនហើយ! តើគេធ្វើបាបដែរទេ? ត្រង់នេះហើយដែលឆ្លើយមិនចេញ គេមិនធ្វើបាបទេ តែគេព្យាយាមបំពានលើរាងកាយ លូកលាន់សព្វសាច់តាមតែអំពើចិត្ត ទង្វើរនេះគេហៅស្អីវិញ ចាប់រំលោភ? អត់ទេ បើឆ្លើយត្រង់ចឹង ខ្មាសប្អូនស្លាប់ហើយ... គិតចុះគិតឡើង ជីមីន ជ្រើសស្ងៀមមិនឆ្លើយ ស្របពេលឱនមុខចុះ គេចពីការតាមសម្លឹងរបស់ ថេយ៉ុង ប៉ុន្តែគិតឬថានាយតូចឈប់សួរ មិនត្រឹមតែសួរថែម ឆ្លៀតទាំងឆែកមើលរាងកាយបងប្រុសទៀត៖
«ម៉េចមិនឆ្លើយ គេគំរាមបងមិនឲ្យប្រាប់ហ្អែស៎? មើល៍ ឲ្យខ្ញុំពិនិត្យមើលសិន...»មាត់និយាយ ដៃរហ័សចាប់ប្រឡេះឡេវអាវលើខ្លួន ជីមីន វែកមើលភ្លែត ក៏បើកភ្នែកធំៗ ពេលឃើញស្នាមជាំដុំៗនៅលើ.ក និងដើមទ្រូង ជាច្រើនកន្លែង នាយតូចក៏ជ្រួញចិញ្ចើមបន្ទោសភ្លាម៖
«គេធ្វើបាបច្បាស់ណាស់ ម៉េចក៏បងលាក់ខ្ញុំចឹង?» ថេយ៉ុង រៀងច្រឡោតសំឡេងបន្តិច តែមិនមែនខឹងជីមីន គឺខឹងនឹងអ្នកបង្ករស្នាមទៅវិញទេ ឯជីមីន ក៏រហ័សទាញអាវបិទវិញ ទាំងគ្រវីក្បាលប្រកែក៖
«អត់ទេ គេមិនបានធ្វើបាបបងទេ តែ...» តែ តែនៅតែមិននិយាយការពិត ធ្វើឲ្យអ្នកដែលចង់ដឹងរឿងគេ កាន់តែសួរជីកឬសជីកគល់៖
«នៅតែស្ករអីទៀត? គេធ្វើបាបប៉ុណ្ណឹងហើយ បងបែរជាថាគេមិនបានធ្វើ? ចុះស្នាមនោះវាមកពីណា សុខៗក៏ផុសមកឯង អ៊ីចឹងឬ បងប្រុស?»ទ្រាំស្តាប់យូរៗទៅ ថេយ៉ុង ហាក់អង្គុយលែងសុខ ទើបស្ទុះក្រោកឈរ ច្រត់ចង្កេះច្រង៉េងច្រង៉ាង និយាយទៅកាន់បងប្រុសទាំងហួសចិត្ត ហើយជីមីននៅតែឈ្ងោកលាក់មុខដដែល។
«ថេហ៍ បងចង់សួរឯងរឿងមួយ...»
«ហ្ហឹម៎...?»នាយតូច លើកចិញ្ចើមទាំងឃ្នើសចិត្ត គេសួរឡើងហត់អត់ទាន់ឆ្លើយគេផង ឥឡូវបែរជាមកចង់សួរគេវិញ នេះបងប្រុសកើតអីឲ្យប្រាកដ ខានជួបយូរដូចជាមានអាការៈប្លែកៗ។
«ឯងធ្លាប់ឌឺដាក់ជុងហ្គុកដែរទេ?»
អីយ៉ាស់! មួយសំណួរនេះដូចជាចង់ដៀលប្អូនខ្លួនឯងអាម៉េចទេ តែណ្ហើយ បើបានជាសួរចំៗហើយ នាយតូចក៏តបបែបចង់បន្តិច អត់បន្តិច៖
«ធ្ល...ធ្លាប់»
«ចុះពេលឌឺគេម្តងៗ គេធ្វើម៉េចខ្លះដាក់ឯង?»
«មានធ្វើម៉េច ក្រៅពីខឹង មុខក្រញ៉ូវ ហើយក៏...»ដល់ត្រឹមនេះ ថេយ៉ុង ក៏តបលែងចេញ ព្រោះបន្ទាប់ពី ជុងហ្គុក ខឹងហើយ គឺមានតែចាប់បោះក្មេងឌឺទៅលើពូក ចាត់ការតាមផ្លូវច្បាប់។
«យ៉ាងម៉េចហើយ?ឆ្លើយបានទេ?»ជីមីន សួរត្បកវិញ ក្នុងន័យប្រៀបធៀប គេក៏ដូច្នោះដែរ ត្រង់ហ្នឹងគឺឆ្លើយមិនចេញដូចគ្នា។
«បងសួរធ្វើអី?»
«បងសួរចង់ដឹង តែឯងឆ្លើយមិនចេញ អញ្ចឹងឯងក៏គួរតែឈប់ឆ្ងល់រឿងស្នាមលើ.ករបស់បងដែរ»ជីមីន ងើបសម្លឹងមុខប្អូនទាំងមុខងរង៉ក់ ព្រោះស្នាមហ្នឹងវាទើបតែកើតថ្មីៗនេះទេ
«ឈប់ក៏ឈប់»ទម្រាំដាច់ចិត្តថាឈប់ ថេយ៉ុង មើលមុខបងប្រុសយ៉ាងយូរ រួចក៏ដាក់ខ្លួនអង្គុយជិតវិញ ទើបងាកសម្លឹងទៅទ្វារដែលចាក់សោរនោះ ជីមីន ឃើញនាយតូចធ្វើរមុខជូរៗ ក៏សួរនាំ៖
«ឯងខឹងដែលគេហៅឯងថាប្រពន្ធចុងឬ?»
«...»ថេយ៉ុង មិនតប តែដកដង្ហើមធំឮៗ ព្រមទាំងអង្គុយដាក់ដៃឱបទ្រូង បែរខ្នងដាក់ ជីមីន ធ្វើព្រងើយ ខណៈនោះ អ្នកជាបងប្រុស ក៏ញោចចុងមាត់ញញឹមតិចៗ មុននឹងស្រដីឡើង៖
«គ្មានអ្នកណាដណ្តើមតំណែងឯងបានទេ ជុងហ្គុកគេពិតជាស្រឡាញ់ឯងខ្លាំងណាស់» អ្នកខ្លះ គ្រាន់តែឮថាជុងហ្គុកស្រឡាញ់ខ្លាំង ក៏លួចញញឹម ញញឹមបែបឌឺមិនព្រមឈប់ងរ ជីមីនក៏និយាយបន្ត
«ទោះគេរៀបការជាមួយបងមែន តែនោះគ្រាន់តែជាមង្គលការបំពេញកិច្ច ហើយគេក៏បានស៊ីញ៉េលែងលះរួចហើយដែរ»ឮជីមីនរៀបរាប់ នាយតូចក៏បែរមករកវិញ ទាំងទឹកមុខស្រណោកស្រណោះ ព្រោះទម្រាំឆ្លងផុតរឿងមួយនេះ ទាំងពីរនាក់បងប្អូនត្រូវទទួលរងទុក្ខជាច្រើនលើកច្រើនសារ ជាពិសេសគឺក្រោមស្នាដៃ លោកស្រី ចាសស្មីន។
«បងពិតជាហត់នឿយណាស់ហើយ ខ្ញុំដឹង...»ថេយ៉ុង ពោលទាំងអួលដើម.ក ក្តៅភ្នែកភាយៗ ជីមីន សម្លឹងឃើញកែវភ្នែកប្អូនរលីងរលោងដូចចង់យំ ក៏រហ័សលើកម្រាមដៃទៅក្រសោមអង្អែលថ្ពាល់ប្អូនថ្នមៗ៖
«បងមិនអីទេ...មិនអីពិតមែន»ជីមីន គ្រវីក្បាលតិចៗ ប្រឹងលើកស្នាមញញឹមបញ្ជាក់ប្រាប់ប្អូនថាមិនអី ព្រោះមិនចង់ឲ្យនាយតូចពិបាកចិត្តព្រោះតែរឿងដដែលៗ ក្រោយមកអ្នកទាំងពីរក៏បង្ខិតខ្លួនរកគ្នា ហើយស្រវាឱបគ្នាដោយក្តីស្រឡាញ់អស់ពីចិត្ត។

១ម៉ោងក្រោយមក

មិនដឹងគួរនិយាយថាម៉េចឲ្យសមនឹងពូក្មួយពីរនាក់នេះទេ ត្រូវថេយ៉ុងបញ្ជាឲ្យអង្គុយមួយកន្លែងមិនឲ្យទៅណា គេក៏ធ្វើតាម ហើយក៏មិនទៅណាដែរ អស់ពេល១ម៉ោងហើយ ទោះត្រូវទៅបន្ទប់ទឹក ក៏ត្រូវត្រឡប់មកអង្គុយកន្លែងដើមវិញដែរ។
«លោកពូ គិតយ៉ាងម៉េច?»
«មានគិតយ៉ាងម៉េច គាស់ទ្វារចូលទៅ»យ៉ុនហ្គី តបទាំងគំហកកំហុល មុខខ្មូរៗ មួម៉ៅក្តៅក្រហាយនឹងថេយ៉ុងមិនតិចអី ដែលខឹង ជុងហ្គុក មិនគ្រប់ ថែមអូស ជីមីនទៅជាមួយ បើកុំតែជីមីនទៅនៅក្នុងបន្ទប់នោះ ម្ល៉េះគេទៅសោយសុខនៅផ្ទះយ៉ាងស្រួល ក៏មិនចាំបាច់មកអង្គុយសំកុកចាំឲ្យក្មេងឆ្នាស់នោះបើកទ្វារឲ្យដែរ។
«គាស់ៗ មើលតែទ្វារស្តើងដូចកេសប៊ីយែ»ជុងហ្គុក លែងទ្រាំនៅតទៅទៀត ក៏ក្រោកពេញកំពស់ ដើរឡើងទៅបន្ទប់ដែលថេយ៉ុងបានចាក់សោរនោះ ទៅដល់ភ្លាមគេក៏លើកដៃគោះទ្វារ
តុក! តុក! តុក!
«ថេ...បើកទ្វារឲ្យបង»
សំឡេកស្រែកហៅពីខាងក្រៅ ឮល្វើយៗចូលទៅដល់អ្នកក្នុងបន្ទប់ ដែលកំពុងតែងូតទឹកអាង វាយពពុះសាប៊ូលេងយ៉ាងរីករាយ ថេយ៉ុង មិនបានចាប់អារម្មណ៍ទេ តែជីមីនជាអ្នកស្តាប់ឮ ទើបប្រាប់៖
«ជុងហ្គុកកំពុងតែគោះទ្វារ...មានឮទេ?»
«បងប្រុស ចាំខ្ញុំខាត់ខ្នងឲ្យបង»នាយតូច ធ្វើមិនខ្វល់ មិនដឹងមិនឮ ហើយបន្លប់ដោយការបបួលខត់ខ្នងឲ្យ ជីមីន ក៏មិនខ្វល់ដូចគ្នា ថែមទាំងអង្គុយបែរខ្នងឲ្យប្អូនយកពពុះសាប៊ូលាបលេងពេញខ្នងយ៉ាងសប្បាយចិត្ត តែភ្លាមនោះ ទូរស័ព្ទដែលទុកនៅលើធ្នើកញ្ចក់ក្បែរនោះ ស្រាប់តែរោទ៍ឡើង ជីមីន ក៏ដាស់តឿន៖
«អ្នកណាតេរមក ឆាប់ទៅទទួលទៅ»
«មិនបាច់ទេ» ថេយ៉ុង ដឹងថាអ្នកតេរមកជាជុងហ្គុក ទើបមិនចង់ទទួល តែជីមីនដៃរហ័ស ឆ្លៀតឈោងទៅចុចទទួលទាល់តែបាន ថែមទាំងបើកសំឡេងឮៗ ខ្ទ័របន្ទប់ទឹក ធ្វើឲ្យនាយតូចក្តាប់មាត់សម្លក់។
(អូនធ្វើអី? មិនឮបងគោះទ្វារទេ?)
«កំពុងងូតទឹក យ៉ាងម៉េច?» ថេយ៉ុង ស្រែកតបទាំងសំឡេងកញ្ឆក់ៗ ព្រោះនៅខឹងងរង៉ក់មិនទាន់បាត់
(ងូតទឹកឲ្យត្រជាក់ចិត្តចុះ កុំភ្លេចបើកទ្វារផង)
«អត់ចង់»
(អត់ក៏អត់ ចឹងយប់នេះបងចេញក្រៅហើយ)
ថាម៉េច? ចេញក្រៅ? ស្លាប់ហើយៗ បែកទ្រូងមិនខានទេ តិចគេទៅរកស្រីក្រៅទៅ? គ្រាន់តែឮគេថាចេញក្រៅ ថេយ៉ុង ស្ទុះក្រោកចេញពីអាង ទាញកន្សែងពោះគោមករុំទាំងខ្លួនសុទ្ធតែពពុះសាប៊ូសក្បុស ដើរខ្មឺតៗទៅបើកទ្វារភ្លាមៗ ហើយជុងហ្គុក ក៏នៅឈរចាំត្រង់នោះមិនទាន់ចេញទៅណា។
«បើកទ្វារធ្វើអី?ក្រែងថាអត់ចង់?»
«ចង់ឌឺអូនហ្អែស៎?»មកដល់ភ្លាម ពើងទ្រូងធ្វើឫកអឿភ្លែត ឲ្យគេខាំបបូរមាត់ក្នាញ់ ហើយក៏ចាប់បីក្មេងកំហូចឡើងភ្លាម មិនឲ្យប្រកែកទាន់ តែទោះខំប្រកែកក៏មិនបានការ ព្រោះដើរចូលអន្ទាក់គេហើយ ចង់រត់ក៏រត់មិនរួចដែរ។
«នែ៎...ដាក់អូនចុះ...ជុងហ្គុក» ថេយ៉ុង ស្រែកននៀលក្នុងរង្វង់ដៃមាំ ស្របពេលរាងក្រាស់រហ័សនាំកាយតូចចូលក្នុងបន្ទប់មួយទៀត ឯយ៉ុនហ្គីដែលរងចាំឱកាសនេះមកជាយូរ ក៏ឆ្លៀតចូលទៅរកជីមីនភ្លាមៗ។

...
ជុងហ្គុក បីមាឌល្អិតទៅដាក់ក្នុងអាងទឹកក្នុងបន្ទប់មួយទៀត ស្របពេលដែលម្ចាស់រាងកាយ អង្គុយធ្វើមុខក្រម៉ក់ក្រម៉ូវ ងរង៉ក់មិនបាត់ ឃើញបែបនេះ ជុងហ្គុក ក៏ស្រដីឡើង៖
«កុំអាងបងតាមលួង ខំប្រឹងងរថែម ប្រយ័ត្នរំពាត់ ស្គាល់រំពាត់ទេ?»
«អាងអីអាងរំពាត់មួយហ្នឹង ខ្ពើមខ្លាច...អ៊ុប!!!»

Continue Reading

You'll Also Like

4.6K 526 19
Jk(Top)/Tae(btt) Trailers ចន ជុងហ្គុកនរាហ៍ .... គីម ថេយ៉ុងឡូរ៉ារ៍ write: Ju jinny 🧸
91K 1.9K 12
Y/n is a girl who got pregnant in the age of 18 when she told HIM, he didn't y/n or the baby.y/n moved with her baby to America.4 years later... HE C...
4.7K 306 22
គេជាមនុស្សប្រុសមានសំណាងដែលទទួលបានការស្រឡាញ់ពីកូនភ្លោះម៉ាហ្វៀទាំង ២ ពីមនុស្សប្រុសទន់ខ្សោយទៅជាមនុស្សកាចសាហាវ តើមានរឿងអ្វីកើតឡើងទើបធ្វើឪ្យគេផ្លាស់ប្ដូរប...
23.8K 2.2K 21
ចន ជុងហ្គុក Top/គីម ថេហ្យុង bottom "ទោះបងជាប្រភេទមនុស្សបែបណា ប៉ុន្តែបេះដូងរបស់បងគឺមានតែអូនម្នាក់គត់ ថេហ្យុង"ជុងហ្គុក "មនុស្សបោកប្រាស់ ខ្ញុំតែងតែគិតថា...