(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

By LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... More

ភាគទី1: ផ្ដើមរឿង
ភាគទី02:
ភាគទី03:
ភាគទី04:
ភាគទី05: ខ្ញុំនៅជួយបង!
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី26: ស្រឡាញ់....
ភាគទី27:លេងសើចផ្លូវអារម្មណ៍!
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី38: ចត់បាយ!
ភាគទី39:អាត្រូវគ្រឿង-,-
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី25: ប្រចណ្ឌ!

1.9K 106 0
By LilJuu_1992

ជុងហ្គុកបន្ទាប់ពីនាយឃើញថាថេយ៍យំទៀតហើយគ្មានអ្វីច្រើនទេក្រៅពីធុញនេះឯង។

<យំៗ..គ្មានចេះអីក្រៅពីយំ> រាងក្រាស់និយាយរួចក៏លើកបីថេយ៍ឡើងចេញពីបន្ទប់ដើរសម្ដៅទៅរកឡាន ដើម្បីចេញទៅញុាំអីនៅខាងក្រៅ ព្រោះផ្ទះនេះគ្មានរបស់របរសម្រាប់ធ្វើម្ហូបអ្វីទេមិនទាន់ទិញមកដាក់ផង។
30នាទីក្រោយ
ពួកគេបានបើកមកហាងនៅទីក្រុងដោយមិនញុាំម្ហូបដែលគេធ្វើនៅជាយក្រុងឡើយ ម្យ៉ាងថ្ងៃនេះនាយចង់មកមើលក្រុមហ៊ុន។

<សុីអីកម្មង់ទៅ!> ជុងហ្គុកបង្ហាញទឹកមុខមកបែបធុញទ្រាន់ក៏ប៉ុន្តែចិត្តនាយមិនដូច្នោះ ធ្វើបែបនេះគឺដើម្បីមិនឲថេយ៍គេបានចិត្ត។

<ចុះបងញុាំអី?..បងញុាំអីខ្ញុំញុាំនឹងដែរ?> ថេយ៍ សូម្បីតែម្ហូបត្រូវញុាំមាត់ខ្លួនឯងក៏ចង់តាមនាយសព្វគ្រប់ដែរ នេះប្រុងស្រឡាញ់ងប់យកតែមែនទែនរឺ?

<យើងផឹកទឹកធម្មតា ឯងផឹកទេ?> តតែលឺសម្ដីរបស់នាយហើយរាងតូចផ្ដើមឆ្អែតបាយតែម្ដង!

<សុីមាត់ខ្លួនឯងចាំបាច់សួរយើងថាយើងសុីអី ឃ្លានក៏កម្មង់ទៅ នឹងអាលបានហើយ>

<បាទ..បងស្រីខ្ញុំយកអាមួយនេះ...> ថេយ៍ញញឹមដាក់នាយទាំងមិនសមមុននឹងលើកមីនុយបង្ហាញទៅកាន់បុគ្គលិក។

<ចា៎ សូមអ្នកប្រុសទាំងពីររងចាំបន្ដិច!> ញញឹមគួរសមបន្តិចហើយនាងក៏ដើរចេញទៅ។

<យើងទៅបន្ទប់ទឹកមួយភ្លែត!> ជុងហ្គុកនិយាយរួចនាយក៏ក្រោកដើរចេញ បន្សល់ទុកតែថេយ៍អង្គុយម៉ង់ៗម្នាក់ឯង។

<សួស្ដី!!> គ្រាន់តែជុងហ្គុកនាយងើបចេញបាត់ភ្លាមបុរសម្នាក់ដែលអង្គុយក្បែរនោះងើបមករកថេយ៍ភ្លាមមិនចាំយូរ ព្រោះគេចាប់អារម្មណ៍តាំងពីឃើញរាងតូចដើរចូលហាងម្លេះ!

<អរ៌..បាទ..សួស្តី!!> ថេយ៍ញញឹមរាក់ទាក់បែបមិនសម ព្រោះមិនដែលស្គាល់។

<អូនឈ្មោះអីដែរ..បងអាចស្គាល់ផងបានទេ!> man ញញឹមស្រស់ទៅកាន់រាងតូចធ្វើដូចជាធ្លាប់ស្គាល់គ្នាពីឆ្នាំណាដូច្នោះ ហា៎មកសុតតែអូនបង។

<ឈ្មោះថេយ៉ុង>

<ឈ្មោះពិរោះណាស់ សមនឹងបងពិតមែន?> យីស!!

<ចង្រៃយ៍!!..មិននៅតែបន្តិចប្រុសមកតាមដល់តុ> រាងក្រាស់ដៃដើរចេញពីបន្ទប់ទឹកសម្លឹងឃើញថេយ៍កំពុងអង្គុយនិយាយជាបុរសប្លែកមុខម្នាក់នោះកើតចិត្តខឹងប្រច័ណ្ឌមួយរំពេច ដើរទៅតាំងៗទាំងមុខចង់កំហឹងជាប់។

<ជុង!!> ថេយ៍ងាកមករកទាំងទឹកមុខរាងភ័យៗខ្លាចនាយយល់ច្រលំឆេវឆាវពេញនឹងច្បាស់ជាចប់ហើយ។

<គេជាអ្នកណា៎នឹងថេយ៍!> man
គ្រាន់តែលឺបុរសម្នាក់នោះហៅឈ្មោះរបស់រាងតូចភ្លាមក៏ធ្វើឲនាយរឹងតែក្ដៅបានដែរ នេះស្គាល់គ្នាពីឆ្នាំណា៎មកបានជាមកហៅឈ្មោះស្និតថ្នាក់នេះ? អត់មិនបានសំលេះចោលអីឡូវហើយ។
ជុងហ្គុកក៏នាយមិនមាត់ដែរចង់ដឹងដូចគ្មាថារាងតូចចាត់ទុកនាយជាអ្វី ព្រោះធ្លាប់ឡើងគ្រែជាមួយគ្មាមិនដឹងជាប៉ុន្មានដងទៅហើយទេ។

<គា..គាត់ជា..បងប្រុសរបស់ខ្ញុំ!> រាងតូចឆ្លើយរាងរដាក់រដុបសម្លឹងទៅមើលមុខរបស់ជុងហ្គុកយ៉ាងរអៀស បើចិត្តគេផ្ទាល់គេមិនចាត់ទុកនាយជាបងទេដូចប្រាប់ចឹង តែដោយសារខ្លាចជុងហ្គុកនាយខឹងទើបថាបងប្រុសបែបនេះ។ មិនគិតសោះចម្លើយរបស់រាងតូចធ្វើឲនាយហួសចិត្តដល់80 មានអីៗជាមួយគេហើយដើរប្រាប់ប្រុសផ្សេងថាខ្លួនឯងបរិសុទ្ធចាត់ទុកនាយជាបងមែនទេ?

<អរ៎ហ៎..សួស្ដីបងប្រុស!> manក្រោកឈរឡើងញញឹមស្រស់រឹតតែបានចិត្ត។

<បងប្រុស..តែធ្វើរឿងដូចដែលប្ដីប្រពន្ធគ្រប់គ្នាគេធ្វើ> ជុងហ្គុកកែវភ្នែកឡើងក្រហមឆ្អៅ សង្រឺតជើងធ្មេញនិយាយប្រាប់បុរសម្នាក់នោះមួយៗយ៉ាងធ្ងន់សម្លេង ហើយក៏ងាកទៅសម្លក់ថេយ៍ដូចគ្មា។

<អរ៎..ឲខ្ញុំសូមទោសផងចឹង>man គេគ្រាន់តែស្ដាប់គឺកាន់ន័យយល់បានហើយ ក៏រហ័សសូមទោសរួចត្រឡប់ទៅតុខ្លួនឯងវិញទៅ ឃើញថេយ៍នៅក្មេងស្អាយស្មានតែមិនទាន់មានប្ដី។

ជុងហ្គុកដាក់ខ្លួនអង្គុយចុះ មិនសូម្បីសម្លឹងទៅមើលមុខរបស់ថេយ៍ អាចថានាយកំពុងខឹង តាមថាទ្រាំមិនបានទេចង់តែអូសដៃទៅវិញភ្លាមៗ ក៏ប៉ុន្តែនឹកឃើញថាគេមិនទាន់ញុាំអីទើបសុខចិត្តអង្គុយចាំ។
|Ship•|
+នៅក្នុងឡានកំពុងធ្វើដំណើរទៅក្រុមហ៊ុន

<ជុង..បងខឹងអូនមែនទេ?..ឲអូនសូមទោស!> ថេយ៍តាមនិយាយជាមួយនាយតាំងពីក្នុងហាហអាហារញុាំអី តែនាយមិនសូម្បីតែជ្រលក់មួយម៉ាត់ ទឹកមុខមាំមករហូត។

<...> គ្មានការឆ្លើយតប!

<ជុង..អូនសូមទោស..បងខឹងអូនរឿងអីនិយាយមក អូនលែងធ្វើបែបនឹងទៀតហើយ ឲតែបងប្រាប់កំហុសអូន> លន់តួ!

<....> ដូចដើម!

<បងខឹងអូនរឿងមុននេះមែនទេ?..អូនមិនមាមអីនឹងគេទេ!..បងកុំយល់ច្រលំអី!>

<យើងមានសិទ្ធិអីត្រូវខឹងឯង..ចង់ឯងទៅទាក់ប្រុសមកប៉ុន្មានតោនអ្នកក៏យើងមិនខ្វល់ដែរ..ព្រោះជាខ្លួនឯង! ឯងដេកជាមួយយើងហើយដើរប្រាប់អ្នកដ៏ទៃថាបងប្រុសក៏យើងគ្មានសិទ្ធដែរ> ជុងហ្គុកអត់និយាយទេ តែបើទ្រាំមិនបានហើយនាយដាក់មួយរ៉េបគំហកទៅកាន់ថេយ៍បន្តិចទាំងចិត្តមួម៉ៅ!

<អូន..អូនសូមទោស!> ថេយ៍អោនមុខចុះបន្តិចបន្ទាបសម្លេងសូមទោសនាយ ច្បាស់ហើយនាយខឹងគេក៏ដោយសារតែរឿងនេះដែរ។

<...> មិនមាត់ប៉ុន្តែមិនមែនបានន័យថាបាត់ខឹង!
15នាទីក្រោយពួកគេក៏បើកឡានមកដល់ក្រុមហ៊ុមឡើងទៅបន្ទប់ធ្វើការបាត់តាំងពីប៉ុន្មាននាទីមុន។ ដោយឲរាងតូចអង្គុយចាំនាយនៅលើសាឡុងក្នុងបន្ទប់នឹងដែរ។

<ឲគេឆុងកាហ្វេឲខ្ញុំមួយកែវ> ជុងហ្គុកលើកទូរស័ព្ទនិយាយប្រាប់លេខា។

"ចា៎!! លោកអគ្គនាយក"
តុកៗ
<សូមអនុញ្ញាត> បានបន្តិចក្រោយមកសម្លេងមនុស្សស្រីស្រួចស្រេសក៏បន្លឺឡើង ដើរចូលមកដោយមានកាហ្វេមួយកែវនៅលើថាស បើតាមរូបរាងរបស់នាងទៅមិនសមជាបុគ្គលិកតតែសោះពាក់លេចលើលេចក្រោមបញ្ចេញដើមទ្រូងលើគោក បបូរមាត់វិញក្រហមឲឆេះ ក៏ដោយសារតែនាងមិនមែនលេខានាយនឹងឯង គឺជាប្អូនស្រីរបស់លេខានាយ ប៉ុន្តែចរឹកខុសពីបងស្រីដាច់ព្រោះម្ដាយខុសគ្នា!

ថេយ៍តាសម្លឹងនាងមិនដាច់ មិនមែនគេចាប់អារម្មណ៍អីទេ គ្រាន់តែមានអារម្មណ៍មិនល្អដែលឃើញនាងដើរចូលមកភ្នែកបាញ់ទៅរករាងក្រាស់ដោយក្ដីប្រាថ្នាភ្ញោចស្នាមញញឹមមកមិនដាច់។

<នេះកាហ្វេរបស់លោកអគ្គនាយក ខ្ញុំជាអ្នកឆុងដោយផ្ទាល់ដៃណា៌!> ប៉ូរី ដាក់កែងហ្វេមុខនាយបញ្ចេញរឹកពារបែបកាច់រឹកកាច់រាងបង្អួចថើមទ្រូង។

<ចឹងហេ៌!..ស្នាដៃនាងប្រហែលជាអស្ចារ្យណាស់ហើយ> រាងក្រាស់ភ្ញោចស្នាមញញឹមចុងមាត់ឡើងបែបលាក់គំនួច ពេលដឹងថាថេយ៍សម្លឹងមកមិនដាច់ ប្រៀបដូចជាមានល្បីលោតឡើងដើម្បីបញ្ឈឺចិត្តគេ។

<ហិហិ!!..មិនណាស់ណា៎ទេ..តែឲលោកអគ្គនាយក ពេញចិត្តងើបមិនរួចបាន> រឹតតែបានដៃហាក់មិនខ្វល់ថាបន្ទប់នេះមិនមែននាយតែគេពីរនាក់។

<ចឹងផង..យើងចង់សាកបន្តិច..វឹប*!!> រាងក្រាស់និយាយហើយក៏ចាប់ទាញចង្កេះរបស់ប៉ូរីមកដាក់អង្គុយលើនាយអោបចង្កេះគេជាប់ស្អិត កន្ទុយភ្នែកលួចដៀងមើលថេយ៍មិនដាច់។

"មិនអីទេថេយ៍ ទ្រាំ!!" រាងតូចឃើញគ្រប់កាយវិការទាំងអស់ដែលអ្នកទាំងពីស្និតស្នាលប៉ុន្តែសុខចិត្តខាំមាត់សង្កត់ចិត្ត មិនសម្រក់ទឹកភ្នែកមុខនាយ នាយចង់បញ្ឈឺរឺក៏យ៉ាងមិចដឹងហើយថាខ្លួនគេស្រឡាញ់នាយ ហេតុអ្វីក៏មកធ្វើបែបនេះនៅពីមុខគេ គេចុកអួលណែនពេញទ្រូងដៃខ្ញាំសាឡុងសឹងដាច់តើមានដឹងទេ?

<អួយ៌..លោកអគ្គនាយកធ្វើអីបែបនឹងទេ> ខ្មាស់អៀន! ប៉ុន្តែពេញចិត្តចង់បានលើសនឹងទៀត!

<ក៏ព្រោះតែចង់សាក..អ្ហឹម*!!> ឃើញថេយ៍រឹតតែមិនបញ្ជេញអាក្រក់រឹតតែធ្វើឲនាយចង់ឈ្នះ ដល់ថ្នាក់ចាប់កញ្ចឹង.ករបស់ប៉ូរីយកមកថើបជញ្ជួកមាត់នៅពីមុខរាងតូច មាត់ថើបមែនក៏ប៉ុន្តែភ្នែក! ភ្នែកមើលមកកាន់ថេយ៍មិនដាច់ឡើយ ចង់ដឹងណាស់នៅចិត្តរឹងដល់កាលទៀត?

"ហ្ហឹកៗ..មនុស្សអាក្រក់..អ្ហឹក*!!" សុខៗមនុស្សដែលខ្លួនស្រឡាញ់ស្មើរកែវភ្នែកមកធ្វើបែបនេះនៅនឹងមុខបើទប់មិនយំចេញមកទើបចម្លែក គេមិនមែនជាវត្ថុគ្មានអារម្មណ៍ឈឺចាប់ឡើយ ដូច្នេះហើយគឺមានតែយំចេញមកនឹងឯងទឹកភ្នែកស្រក់មកម៉ាត់ៗ មួយព្រឹកយំដោយសារនាយមិនដឹងប៉ុន្មានដងហើយទេ?

To be continued
By: ជូ ជីននី🐰🦁
សូមអានសន្លឹកចុងក្រោយនឹងបន្តិចផង ជៀសវាងការឆ្ងល់ពីអេដមីនមិនឃើញផុសរឿង

Continue Reading

You'll Also Like

48.9K 2.6K 42
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...
16.2K 3.4K 50
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
232K 22.9K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
486K 66.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...