ម្ចាស់ជីវិត

Από KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... Περισσότερα

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៥១

1.5K 63 0
Από KIM-FAA

«ខ្ញុំស្អប់លោក ហ្ហឹក៎ៗៗ»ជីមីន បង្ហូរទឹកភ្នែកទាំងឈឺចិត្ត ពេលរាងកាយត្រូវបានអាក្រាតនៅចំពោះមុខគេយ៉ាងអាម៉ាស ហើយគេវិញ បែរជាញញឹមសមចិត្ត ខណៈភ្នែកកាចៗ តាមសម្លឹងដងខ្លួននាយតូច យ៉ាងពាល គួរឲ្យស្អប់ រហូតជីមីនទ្រាំលែងបាននិងធ្មេចភ្នែកជិត ព្រោះមិនចង់ឃើញមុខរបស់គេ ឯសំណើមថ្លាៗនៅតែបន្តជ្រៀតចេញតាមកន្ទុយភ្នែក កាត់ផែនថ្ពាល់រលោងស្អាតជារឿយៗ។
«នៅជាមួយយើងមិនពិបាកទេ ធ្វើឲ្យយើងពេញចិត្ត ឯងក៏ទទួលបានការថ្នាក់ថ្នម តែបើឯងរឹងរូសជំទាស់ចិត្តយើង វាត្រូវតែឈឺខ្លួនខ្លះហើយ ឮទេ?» ប្រាប់បណ្តើរ យ៉ុនហ្គី យកខ្នងដៃទៅអង្អែលផែនថ្ពាល់ដែលសើមដោយទឹកភ្នែកបណ្តើរ រួចក៏បង្អូសចុះមកប្រឡោះ.ក រំកិលរឿយៗរហូតដល់ដើមទ្រូងសខ្ចី ធ្វើឲ្យនាយតូចចាប់ផ្តើមភិតភ័យ បបូរមាត់ញ័រតតាត់ ពេលប្រអប់ដៃមាំបង្អូសដល់ផ្ទៃពោះរាបស្មើ គេប្រើម្រាមដៃស្រឡូនៗ ស្ទាបអង្អែលថើរៗពីក្បែរចង្កេះតូច ហើយបោះសម្តីបន្ត៖
«យើងដឹងថាជុងហ្គុក ច្បាស់ជាមិនបានប៉ះពាល់រាងកាយរបស់ឯងទេ! មែនហើយ...ក្មួយប្រុសរបស់យើងពិតជាធ្វើការបានម៉ត់ចត់ល្អណាស់»
«...»សុខៗ ជីមីន ស្រាប់តែបើកភ្នែកខ្វាច់ ព្រោះចាប់អារម្មណ៍និងសម្តីចុងក្រោយដែលយ៉ុនហ្គីបាននិយាយមុននេះ
«យ៉ាងម៉េច?មានអីគួរឲ្យភ្ញាក់ផ្អើលទៅ?»រាងក្រាស់ លើកចិញ្ចើមសួរ ខណៈនាយតូច សម្លឹងមុខគេភ្លឹះៗទាំងមិនយល់ន័យ
«លោកចង់បានន័យថាម៉េច?»ជីមីន សួរទាំងមុខខឹង
«ក្មេងល្ងង់ នៅមិនដឹងខ្លួនទៀតហ្អែស៎?»យ៉ុនហ្គី ស្រវាភួយមកគ្របដណ្តប់រាងកាយនាយតូច រួចច្រត់ដៃទាំងគូទៅលើពូក ក្រសែភ្នែកមុតស្រួច សម្លឹងក្នុងកែវភ្នែកតូចៗដែលមើលមកគេដូចមិនដឹងអីសោះ មែនហើយ កន្លងមកជីមីនជាមនុស្សម្នាក់គត់ដែលត្រូវអ្នកគ្រប់គ្នាប្រើប្រាស់ បោកបង្វិលតាមចិត្តចង់ មិនថាវិធីណាក៏ដោយ ប៉ុន្តែខ្លួនគេផ្ទាល់ពុំបានដឹងឡើយ ដឹងត្រឹមតែថា អ្នកនៅជុំវិញខ្លួនគេ ធ្វើល្អមកលើគេ សុទ្ធតែទាមទារផលប្រយោជន៍ លើកលែងតែ ថេយ៉ុង ប្អូនប្រុសតែរបស់គេប៉ុណ្ណោះ ដែលមានទឹកចិត្តស្មោះត្រង់ចំពោះគេកន្លងមក។
ជីមីននៅតែសម្លឹងមុខគេ ហើយរងចាំស្តាប់ចម្លើយ យ៉ុនហ្គី ក៏និយាយត្រង់មិនបញ្ឆៀង៖
«ចង់ដឹងមែនទេ?»
«...»នាយតូចមិនតបដដែល តែកែវភ្នែកបញ្ជាក់ច្បាស់ណាស់ថាពិតជាចង់ដឹង ថែមទាំងចង់ដឹងខ្លាំងទៀតផង។
«ឯងមិនឆ្ងល់ទេឬ ហេតុអីបានជាជុងហ្គុករៀបការជាមួយឯងងាយយ៉ាងហ្នឹង ទាំងដឹងរួចហើយថាខ្លួនប្រាណរបស់ឯងជាប់ស្នាមម្រាមដៃយើងរួចទៅហើយនោះ?»យ៉ុនហ្គី ត្បកជាសំណួររំលឹក ឲ្យនាយតូចកាន់តែចង់ដឹងខ្លាំងថែមទៀត ព្រោះតាំងពីដើមឡើយ ជុងហ្គុក ក៏ធ្លាប់យកឈ្មោះយ៉ុនហ្គីមកគំរាមដែរ ហើយពេលនោះកំពុងតែស្អប់គេខ្លាំង ក៏ប្រថុយរៀបការទាំងមិនបានដឹងពីគោលបំណងរបស់ជុងហ្គុកឡើយ។
«គេរៀបការជាមួយឯង ដើម្បីចាប់ឯងទុក ទុកសម្រាប់យើងតែម្នាក់គត់ យល់ដែរទេ?» ចម្លើយចុងក្រោយ បញ្ជាក់ឲ្យកាន់តែភ្លឺភ្នែក ឮផ្ទាល់នឹងត្រចៀក កាន់តែយល់ច្បាស់ថាហេតុអីបានជាជុងហ្គុកស្រាប់តែពន្លឿនពេលលែងលះ ហេតុផលនោះគឺជុងហ្គុក កំពុងតែធ្វើទៅតាមអ្វីដែលយ៉ុនហ្គីចង់បាន ពេលលែងលះរួច ជីមីន ក៏ធ្លាក់មកក្នុងកណ្តាប់ដៃគេភ្លាមៗមិនទុកយូរ។
«គ្រប់គ្នាកំពុងប្រើប្រាស់ខ្ញុំមែនទេ?»ជីមីន ឧទានសួរទាំងញញឹមជូរចត់ ទឹកភ្នែកនៅតែបន្តហូរកំដរភាពគ្រាំគ្រា ទុក្ខសោកវេទនាពេញទ្រូង ដល់ចំណុចនេះ កាន់តែគិតថាខ្លួនឯងអស់តម្លៃ គ្មានសល់សូម្បីតែសម្បកកាយ ដែលត្រូវបានគេញាំញីដូចរបស់លេង។
...
ឡានសេរីទំនើបមួយគ្រឿង ចូលចតនៅខាងមុខភូមិគ្រឹះធំស្កឹមស្កៃ មិនយូរប៉ុន្មាន ក៏លេចរូបរាងកំលោះសង្ហា កូនប្រុសទោលក្នុងត្រូលអាន់ដឺសាន់ កំពុងបោះជំហ៊ានចូលទៅខាងក្នុងដោយឫកពាប្រញាប់ប្រញាប់ខ្លាំង មើលទៅហាក់ដូចជាមានរឿងបន្ទាន់។
«ប្រាប់តាមត្រង់មក ឯងយកជីមីនទៅលាក់នៅឯណា?»
«ម៉ាក់គឺ...»
«គ្រួសារ ដេហ្វឺរៀរ៍ កំពុងតែធ្វើដំណើរមកហើយ ជុង នៅគិតលាក់បាំងនឹងម៉ាក់ដល់ពេលណា?»មើលទៅលោកស្រី ស៊ូណាន ហាក់ដូចជាស្លេស្លន់បង្ខំឲ្យកូនប្រុសនិយាយការពិត ព្រោះមិនប៉ុន្មាននាទីទៀតទេ ម៉ាដាមចាសស្មីននឹងមកដល់ទីនេះ ដើម្បីមករកកូនប្រុសរបស់គាត់ ឯជុងហ្គុក បញ្ចេញទឹកមុខតានតឹងឡើងមក គេធ្មេចភ្នែកដកដង្ហើមធំ មុននឹងសម្រេចចិត្តប្រាប់គ្រប់យ៉ាងទៅគាត់៖
«ជីមីន មិនបានបាត់ទៅណាទេម៉ាក់ គេកំពុងនៅជាមួយលោកពូ»
«យ៉ុនហ្គីមែនទេ?អញ្ចឹងក៏ឆាប់ទៅយក ជីមីន ត្រឡប់មកវិញ»អ្នកម៉ាក់ គ្រាន់តែឮកូនបង្ហើបប្រាប់ គាត់កាន់តែមិនស្ងប់ចិត្ត ព្រោះគាត់ស្គាល់ចរិកយ៉ុនហ្គីច្បាស់ណាស់ បើជីមីននៅជាមួយគេពិតមែន គ្មានអ្វីក្រៅពីពាក្យថា បំផ្លាញ។
«ខ្ញុំអស់តួនាទីហើយ គ្រប់យ៉ាង គឺឋិតលើលោកពូ» ជុងហ្គុក តបយ៉ាងអាត្មានិយម តែនោះជាការម្រេចចិត្តដ៏ច្បាស់លាស់មួយ ព្រោះរវាងគេនឹងជីមីនបានលែងលះដាច់ស្រេចហើយ គ្មានអ្វីពាក់ព័ន្ធនឹងគេទៀតឡើយ តែគិតថាអ្នកម៉ាក់ព្រមទេ? ចម្លើយគឺទេ ឮកូនឆ្លើយដូច្នោះ ធ្វើឲ្យគាត់កាន់តែញ័រសាច់ រហូតលើកដៃទះកំផ្លៀងកូនប្រុសមួយទំហឹង៖
ផាច់!!!
«ចង់ឲ្យម៉ាក់ខឹងដល់ដាច់សសៃឈាមស្លាប់មែនទេ? នេះឯងស្តាប់សម្តីពូរបស់ឯងដល់ថ្នាក់ហ្នឹងឬ?»គាត់គំហកទាំងកំហឹងហួសចិត្ត ទើបតែដឹងការពិតថា ពូក្មួយទាំងពី បានរៀបចំផែនការពីក្រោយខ្នងគាត់ ដើមឡើយគាត់បានគិតថា ជុងហ្គុក រៀបការ ដើម្បីតបស្នងគ្រួសារ តែផ្ទុយទៅវិញ គេរៀបការដើម្បីសងសន្យាជាមួយ យ៉ុនហ្គី តែប៉ុណ្ណោះ។
ជុងហ្គុក រុញអណ្តាតទល់ថ្ពាល់ ហើយក៏មិនទាន់ងើបមុខសម្លឹងទៅរកម៉ាក់ គេដឹងថាខ្លួនខុស ប៉ុន្តែរឿងបានជ្រុលដល់ចំណុចនេះទៅហើយ ចង់ទៅកែប្រែក៏មិនកើតដែរ។
«ខ្ញុំសុំទោស ខ្ញុំក៏ចង់ប្រាប់រឿងនេះដល់ម៉ាក់តាំងពីដំបូងដែរ តែ...»
«ម៉ាក់មិនត្រូវការស្តាប់ហេតុផលរបស់ឯងទេ សំខាន់ពេលនេះ ឯងត្រូវតែទៅនាំជីមីនត្រឡប់មកវិញ»
«ចុះបើសិនជានាំមកមិនបាន?»ជុងហ្គុក ងើបមុខសួរបញ្ជាក់ដោយសំឡេងរាបស្មើ មុខមាំ កែវភ្នែកមុត ក្នុងចិត្តដឹងមុនរួចទៅហើយថា បើគេទៅយក ជីមីនពេលនេះ គឺគ្មានសង្ឃឹមបានមកវិញទេ ព្រោះយ៉ុនហ្គី កំពុងតែឱបក្រសោប សោយសុខនិងអ្វីដែលគេកំពុងធ្វើ ទៅរំខានក្តីសុខគេ ដូចយកភ្លើងទៅដុតទ្រូងគេអ៊ីចឹងដែរ។
«មិនបាច់ទៅរកទេ ខ្ញុំនាំគេមកហើយ»សុខៗ សំឡេងមុតមាំបានចូលមកជ្រៀតជ្រែកក្នុងស្ថានភាពដ៏តានតឹង វត្តមានរបស់គេ បានទាក់ទាញក្រសែភ្នែកគ្រប់គ្នា ឲ្យបែរសម្លឹងទៅ ក្នុងនោះ ក៏មានវត្តមាន ជីមីន ម្នាក់ដែរ ដែលត្រូវបានគេកាន់ដៃយ៉ាងជាប់ មែនហើយ គេគឺ យ៉ុនហ្គី អាន់ដឺសាន់ ដែលអ្នកគ្រប់គ្នាកំពុងតែរកមុខ ធ្វើឲ្យលោកស្រី ស៊ូណាន ហាក់ធ្វើចិត្តមិនត្រូវ ពុំដឹងថាត្រូវសប្បាយចិត្ត ឮព្រួយបារម្ភនោះទេ ពេលដែលឃើញ ជីមីន មកវិញក្នុងស្ថានភាពបែបនេះ។
«បងស្រីកំពុងតែរកគេមែនទេ?» យ៉ុនហ្គី និយាយទៅកាន់ លោកស្រី ស៊ូណាន ដោយស្នាមញញឹមលាក់គំនួច រួចសម្លឹងដៃនាយតូចដែលគេកំពុងកាន់ រំពេចក៏យកដៃនោះមកកាន់ថើប មុននឹងងើបមុខវិញរួចស្រដីឡើង៖
«គេនៅជាមួយខ្ញុំសុខសប្បាយទេ កុំបារម្ភអី»កាយវិការបស់ យ៉ុនហ្គី ធ្វើឲ្យ ជុងហ្គុក ឈរស្ងៀមមិនលូកមាត់ ព្រោះទាំងពូទាំងក្មួយ សុទ្ធតែកំពូលល្បិច កំពូលសម្តែងដូចគ្នា។

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
3M 194K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.6M 100K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
96.4K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...