ម្ចាស់ជីវិត

By KIM-FAA

166K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៥០

1.5K 58 2
By KIM-FAA

ជុងហ្គុក ចាប់ទាញដៃតូចចេញពីរង្វង់មុខគេ រួចយកដៃនោះមកថើបទាំងញញឹមខិល ស្របពេលចង្កេះនៅបន្តត្រេះចេញចូលមិនឈប់។
«តែអូន...អ៊ុប៎»ថេយ៉ុង បម្រុងហើបមាត់អង្វរករគេម្តងទៀត តែពាក្យអស់ត្រូវលេបចូលពោះវិញ ពេលគេឱនត្របាក់ថើបបំបិត បឺតជញ្ជក់យកភ្លាមៗ គេព្យាយាមថើបពង្វីពង្វក់ស្រាលៗ ដោយស៊កអណ្តាតចូលទៅប្រឡែងថ្នមៗ ថើបជន្លេជន្លេញថើរៗ ថើបទាល់តែរាងកាយតូច ពើតពើងប្រគល់គ្រប់យ៉ាងឲ្យគេ ហើយថើបតបវិញយ៉ាងឈ្លក់វង្វេង ឯដៃស្រឡូនៗលើកស្រវាឱប.កគេសារជាថ្មី ធ្មេចភ្នែកទទួលយកភាពស្រុកស្រួលដែលគេបានផ្តល់ឲ្យយ៉ាងលើសលប់។
...
ថ្ងៃបន្ទាប់
ព្រឹកព្រលឹមថ្ងៃរះស្មើមាត់បង្អួច រាងតូចច្រឡឹងកំពុងស្ថិតក្នុងបន្ទប់របស់ម្ចាស់ផ្ទះនៅឡើយ អូហ៎មិនមែនទេ ពេលនេះវាក្លាយជាបន្ទប់រួមទៅហើយ ព្រោះជុងហ្គុក មិនអនុញ្ញាតឲ្យ ថេយ៉ុង ទៅណាឆ្ងាយពីគេឡើយ។ ខណៈពេលនេះ នាយតូច កំពុងឈរនៅក្នុងបន្ទប់សម្លៀកបំពាក់ ដែលសុទ្ធសឹងតែជារបស់ជុងហ្គុកទាំងអស់ មើលទៅការរៀបចំមានរបៀប ទាក់ទាញភ្នែក ខោអាវត្រូវបានតម្រៀបតាមពណ៌ តាមប្រភេទ ដែលបញ្ជាក់ថា គេជាមនុស្សម៉ត់ចត់។
សឺត... នាយតូចរវល់តែឈរភ្លឹកមើលក្នុងបន្ទប់ ស្រាប់តែប្រុសកំហូចដើរចូលមក ស៊កដៃឱបចង្កេះពីក្រោយ ធ្វើឲ្យភ្ញាក់ព្រើត ពេលគេឆ្លៀតឆ្មក់ថើបថ្ពាល់ក្រអូបឈ្ងុយមួយខ្សឺត រួចក៏ញញឹមតិចៗ។
«បងងូតទឹករួចហើយ»ជុងហ្គុក ដាក់ចង្កាទៅលើស្មានាយតូច ហើយប្រាប់ដោយសំឡេងបេះបួយ ដូចមិនមែនជុងហ្គុកពីមុនទេ នេះគ្រាន់តែងូតទឹកហើយសោះក៏និយាយប្រាប់ដែរ។
«ឆាប់ទៅស្លៀកពាក់ទៅ ដល់ម៉ោងបងត្រូវទៅធ្វើការហើយ»ថេយ៉ុង ប្រាប់បណ្តើរ ដៃចាប់បេះដៃមាំចេញពីចង្កេះបណ្តើរ តែភ្លាមៗត្រូវគេស្រវាឱបវិញ ហើយបន្ថែមកម្លាំងឱបលើសដើមទៅទៀត
«អត់ទេ ថ្ងៃនេះបងចង់នៅជាមួយអូន ចង់ឱប ចង់ថើបឲ្យបានយូរ»កាយវិកាថ្នាក់ថ្នម សម្តីផ្អែមល្ហែម ថេយ៉ុង ឮហើយលួចញញឹមញញែម ក្តីសុខពេញទ្រូង ឯថ្ពាល់ក៏ចាប់ផ្តើមក្រហមតិចៗ ពេលប្រុសកំហូចយកច្រមុះថើបញីញក់ពីលើផែនថ្ពាល់ដែលមានសាច់ទន់ៗនោះ។
«មើល៍ ប៉ុណ្ណឹងបានហើយ»ថេយ៉ុង ព្យាយាមគេចពីស្នាមថើបនោះទាំងអឹមអៀន ធ្វើឲ្យនាយកំលោះរឹតតែក្នាញ់ និងដេញថើបទាល់តែបាន ព្រោះបើចង្កេះធ្លាក់ក្នុងរង្វង់ដៃគេហើយ ក្មេងច្រម៉ក់នេះគេចទៅណាមិនរួចទេ។
«នៅទេ ថើបមិនទាន់ឆ្អែត»ជុងហ្គុក ញញឹមខិល ស្របពេលឱនសម្លឹងរង្វង់មុខតូចច្រមិចទាំងក្នក់ក្នាញ់ គេធ្វើលើសពីថើប ហេតុអីមិនអៀន បែរជាមកអៀនត្រឹមតែថើបថ្ពាល់ទៅវិញ?
«អូនដឹងថាមិនឆ្អែត ព្រោះបងមិនចេះស្កប់ស្កល់ទេ»គ្រាន់តែគេគ្រលាស់ពាក្យថាមិនឆ្អែត នាយតូច លួចពេបមាត់ជ្រេញ គេចេះឆ្អែតពីពេលណា?បើគ្រប់ពេលថើបសឹងតែដាច់សាច់ថ្ពាល់ទាំងដុំៗទៅហើយ។
«បងនឹងថើបអូន មួយថ្ងៃបួនពេល ព្រឹក ថ្ងៃ ល្ងាច យប់»
«ចឹងពេលបងបានប្រពន្ធ ប្រពន្ធនឹងលែងក្បាលចោលដោយសារថើបច្រើនពេក»
«បងមិនយកប្រពន្ធទេ ខ្លាចគេធ្វើបាប»
«លេបសម្តីបងទុកវិញទៅ ជ្រេញណាស់ អ៊ួក៎» ថេយ៉ុង យកដៃមករឺតទ្រូងធ្វើជាក្អួតលេងៗ បែបជ្រេញនឹងពាក្យសម្តីគេមុននេះ ហារឡើងសុទ្ធតែ មិនយកប្រពន្ធទេ ខ្លាចគេធ្វើបាប ជាក់ស្តែងគេគ្រាន់តែក្រលៀសភ្នែកតែបន្តិច អាចធ្វើឲ្យគ្រប់គ្នាញញើតខ្លបខ្លាចទៅហើយ មានប្រពន្ធណាមកធ្វើបាបគេបានទៅ?
«ក្មេងឈ្លើយ»ជុងហ្គុក ខាំបបូរមាត់ ស្របពេលចាប់បង្វិលចង្កេះតូចឲ្យបែរមកប្រឈមចំ ខណៈម្ចាស់រាងកាយតូចល្អិត បង្ហាញទឹកមុខច្រលើម ឌឺៗ ឲ្យគេគ្រឺត ចង់តែចាប់ខាំថ្ពាល់ឲ្យដាច់។
«អា៎ លែងអូន...» ពេលក្រឡេកឃើញទឹកមុខ ជុងហ្គុក ភ្លាម នាយតូចស្រាប់តែបញ្ចេញឮកពាកំញាញ់ខ្លួន ថែមទាំងរើបម្រះចេញពីរង្វង់ដៃគេ ដោយសារ ជុងហ្គុក ប្រើកម្លាំងឱបថ្នមៗ ទើបភ្លាត់ស្នៀតបណ្តោយឲ្យកំលោះតូចគេចរួចពីដៃ ហើយរត់ចេញពីបន្ទប់ប្រូច នៅឡើយរាងសង្ហា ឈរច្រត់ចង្កេះ តាមសម្លឹងមើលពីក្រោយទាំងគ្រវីក្បាលហួសចិត្តនឹងចរិកចាប់មិនឈ្នះរបស់នាយតូច។
...
បកមកមើល ម៉ាដាមចាសស្មីន អង្គុយខាត់ក្រចកក្នុងបន្ទប់យ៉ាងរំភើយ ទាំងមិនដឹងសុខទុក្ខកូនប្រុសយ៉ាងណាខ្លះ គាត់ពិតជាជឿងប់នឹងជុងហ្គុកខ្លាំងណាស់ រហូតអង្គុយស្រមើស្រមៃរូបភាព ជីមីន និងជុងហ្គុក ស្និតស្នាលជាមួយគ្នា គិតបណ្តើរ ញញឹមបណ្តើរ ដៃខាត់ក្រចក តាំងពីវែង រហូតដល់សឹករិចរឹល ខណៈនោះក៏ភ្ញាក់ព្រើត ពេលទូរស័ព្ទក្នុងកាបូបតម្លៃថ្លៃរបស់គាត់ បានរោទ៍ឡើង!
«កូនមីន»គ្រាន់តែក្រឡេកឃើញឈ្មោះកូន អ្នកម៉ាក់ប្រញាប់ទទួលទាំងញញឹមញញែម រីកមុខរីកមាត់ តែភ្លាមៗ ស្នាមញញឹមក៏ប្តូរមកជាស្នាមកង្វល់ពេលឮសំឡេងកូនពោលទាំងអណ្តឺតអណ្តក៖
(ម៉ាក់ ហ្ហឹកៗ...ខ្ញុំមិនចង់នៅទីនេះទេ)
«មានរឿងអី? ហេតុអីបានជាកូនយំ ឆាប់ប្រាប់ម៉ាក់មក អ្នកណាធ្វើបាបកូន ជុងហ្គុក មែនទេ?»ម៉ាដាមសួរដោយក្តីបារម្ភពេញទ្រូង ថែមទាំងស្ទុះក្រោកនិយាយខ្លាំង ឯអ្នកម្ខាងទៀតកាន់តែបន្ថែមសំឡេងយំខ្លាំងជាងមុន ហើយក៏មិនតបតអ្វីដែរ តែភ្លាមៗក៏ឮសំឡេងបុរសម្នាក់តបជំនួស ដែលស្តាប់ទៅទំនងជាមនុស្សស្និតស្នាលនឹងជីមីនទើបបានជាហ៊ានប្រើភាសានេះ៖
(សុំទោស ប្រពន្ធខ្ញុំតេរច្រឡំលេខ រំខានដល់លោកស្រីហើយ)
«អ្នកណាហ្នឹង? កូនជុងមែនទេ? អាឡូ...ទឺតៗៗ-»ឮបានតែប៉ុណ្ណឹង ទូរស័ព្ទក៏ផ្តាច់ សូម្បីតែម៉ាដាមក៏តាមសួរមិនទាន់ ធ្វើឲ្យគាត់ស្មានទាំងស្រពិចស្រពិល៖
«ប្រហែលជាជុងហ្គុកលោលេងហើយ»គាត់និយាយហាក់មិនខ្វល់ ហើយបន្តធ្វើរឿងរបស់គាត់។

ប្រាវ!!! សម្លេងរបស់ត្រូវធ្លាក់ទៅនឹងកម្រាលឥត លាន់ឡើងខ្ជែកពេញត្រចៀក នោះគឺទូរស័ព្ទសេរីទំនើបដែល យ៉ុនហ្គី ទើបតែដណ្តើមទៅនិយាយមុននេះ ត្រូវបាន នាយតូច ចាប់ដណ្តើមនិងបំបោកចោលខ្ទេច បោកទាំងខឹង ដែលយ៉ុនហ្គី បានប្រើភាសាគួរស្អប់ និយាយទៅកាន់ ម៉ាក់របស់គេ ជីមីន សម្លក់មុខនាយកំលោះដោយភាពជម្រេញពេញបេះដូង មិនចង់ឮ មិនចង់ស្តាប់ រឹតតែមិនចង់នៅក្បែរគេ។
«បញ្ចេញចរិកបំផ្លាញមកទៀតហើយ ចុះពីលើគ្រែមិនទាន់រួចផង ចង់ត្រូវថែមហ្អែស៎?»យ៉ុងហ្គី ច្រត់ដៃទាំងគូទៅលើពូក ដែលមានម្ចាស់កាយតូចស្តើង អង្គុយឱបភួយដែលឃ្លុំខ្លួនប្រាណជិតឈឹង ទុកត្រឹមកនិងក្បាល មិនដឹងថាយប់មិញទៅត្រូវស្អីខ្លះ ទើបបានជា យ៉ុនហ្គី សម្លុតតែប៉ុន្មានម៉ាត់ ជីមីន បាត់មាត់ឈឹងដូចគេញាត់ឆ្នុក។
«កុំមើលមុខខ្ញុំ»ពេលត្រូវគេមើលមុខយូរពេក ជីមីន ក៏គំហកទាំងកល់ទឹកភ្នែក
«មើលមិនបាន?មុខឯងស្រោបពេជ្រ?»
«មិនបាន មិនឲ្យមើល»ជីមីន តមាត់មិនឲ្យបាត់មួយម៉ាត់ ស្អប់គេ តែខ្លាចគេ ខ្លាចផងហ៊ានផង ចរិកបែបនេះ យ៉ុនហ្គី ចាប់ក្រញិចក្រញីមិនខុស៖
«ចឹងមើលកន្លែងផ្សេងវិញ»មាត់និយាយ ដៃកន្ត្រាក់ភួយចេញពីនាយតូច ខណៈនោះ ក៏បង្ហាញឲ្យឃើញរាងកាយដ៏ស្រឡូនស្អាតឥតខ្ចោះ ននលគកនៅចំពោះមុខគេ ឯជីមីន ចាប់ផ្តើមឆ្លេឆ្លា រកផ្លូវគេច តែគេចមិនទាន់ ត្រូវគេចាប់សង្កត់ចូលពូកវិញដដែល នៅក្រោមទ្រូង ថ្ងូរឲ្យគេស្តាប់ដដែល។

Continue Reading

You'll Also Like

1.2M 28.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
22.1K 1.2K 15
ဒါဟာ မျဖစ္သင့္မွန္းသိေပမဲ႔ က်ြန္ေတာ္ ဦးကိုခ်စ္မိေနခဲ႔ျပီ က်ြန္ေတာ့္ရဲ႕ အနက္ရႈိင္းဆံုးေနရာမွာ ဦးကေနရာယူထားတယ္ က်ြန္ေတာ္ဦးကိုခ်စ္မိတာဟာ ဦးရဲ႕မိသားစ...
91K 1.9K 12
Y/n is a girl who got pregnant in the age of 18 when she told HIM, he didn't y/n or the baby.y/n moved with her baby to America.4 years later... HE C...
4.7K 313 22
គេជាមនុស្សប្រុសមានសំណាងដែលទទួលបានការស្រឡាញ់ពីកូនភ្លោះម៉ាហ្វៀទាំង ២ ពីមនុស្សប្រុសទន់ខ្សោយទៅជាមនុស្សកាចសាហាវ តើមានរឿងអ្វីកើតឡើងទើបធ្វើឪ្យគេផ្លាស់ប្ដូរប...