🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់...

By BiiNa3

35.3K 2K 133

ដោយសារខ្ញុំបានដឹងអាថ៌កំបាំងរបស់សិស្សច្បង ទើបធ្វើអោយជីវិតរបស់ខ្ញុំត្រូវធ្លាក់នរក ចន ជុងហ្គុក top / គីម ថេយ៉ុង... More

ភាគ1: ខ្ញុំដឹងអាថ៌កំបាំងរបស់សិស្សច្បង🔞
ភាគ2: ខ្ញុំជាមនុស្សមិនមែនជាសត្វចិញ្ចឹម
ភាគ៣: ខ្ញុំ ស្អប់ លោក🔞
ភាគ៤: វាបញ្ចប់ហើយមែនទេ?
ភាគ៥: គេគ្រាន់តែជារបស់លេងដែលគ្មានតម្លៃ
ភាគ៦: មិចក៏សក់របស់គេងាយជ្រុះខ្លាំងម៉្លេះ?
ភាគ៧: ដល់ពេលដែលគួរដោះលែង
ភាគ៨: ឈាម? អ្នកណាមានរបួស?
ភាគ៩: កុំយំដើម្បីខ្ញុំអី

ភាគបញ្ចប់: បងសង្ឃឹមថានឹងបានជួបអូនម្តងទៀត គីមថេយ៉ុង

4.4K 302 35
By BiiNa3

២ឆ្នាំក្រោយមក.......

វាលបញ្ចុះសព........

សម្លេងស្លឹកឈើប៉ះទង្គិចគ្នាដោយសារកំលាំងខ្យល់បក់បោក ព្រមជាមួយសម្លេងចាបយំ ជ្រែកកាត់បរិយាកាសដ៏សែនស្ងប់ស្ងាត់នាពេលព្រឹក រាងកាយខ្ពស់ស្រឡះឈរសម្លឹងមើលទៅរូបថតរបស់ក្មេងប្រុសម្នាក់ដែលបិតជាប់ផ្ទាំងថ្ម ស្របពេលទឹកភ្នែកជាច្រើនដំណក់ហូរស្រក់ចុះមកឥតដាច់ ជុងហ្គុកដាក់បាច់ផ្កាកុលាបពណ៌សរនៅមុខផ្នូរនោះថ្នមៗ ម្រាមដៃមាំលូកមកអង្អែលលើរូបថតនោះស្រាលៗពោរពេញដោយក្តីនឹករឮកជាពន់ពេក។

< ទីនេះវាស្ងប់ស្ងាត់ណាស់មែនទេ? អូនប្រហែលជាឯកាខ្លាំងហើយ >

ត្រូវហើយ! ទីនេះស្ងប់ស្ងាត់ខ្លាំងណាស់ព្រោះតែផ្នូរមួយនេះនៅឆ្ងាយដាច់ដោយឡែកពីផ្នូររបស់អ្នកដទៃ មនុស្សឯកាទោះស្លាប់ទៅហើយក៏នៅតែឯកា.......

< បងនឹកអូន >

សម្តីខ្លីៗពោរពេញដោយអត្ថន័យ ការនឹករឮកក្តីឈឺចាប់ចាក់ស្រេះពេញក្នុងក្រអៅបេះដូង ជុងហ្គុកលើកដៃខ្ទប់មុខព្យាយាមទប់សម្លេងយំឡើងញ័រខ្លួនទទ្រើត វាឈឺខ្លាំងណាស់ ថេយ៉ុងចិត្តអាក្រក់ពេកហើយ ទោះខឹងស្អប់គេយ៉ាងណាក៏ដោយរាងតូចអាចជេរស្ដីរឺវាយតប់គេបានតាមចិត្តដែលចង់ ប៉ុន្តែសូមកុំដាក់ទោសគេដោយវិធីបែបនេះអី គេពិបាកទ្រាំខ្លាំងណាស់វាឈឺស្ទើរតែផុតដង្ហើមម្តងៗទៅហើយ។

_____

ម៉ោង១១:០០យប់ / ខុនដូរបស់ជុងហ្គុក

បន្ទាប់ពីចាកចេញពីកន្លែងបញ្ចុះសព ជុងហ្គុកក៏មកសម្ងំនៅក្នុងបន្ទប់តាមទម្លាប់ រាងកាយមាំអង្គុយផ្ទាល់ឥដ្ឋផ្អែកខ្នងនឹងបង្កាន់ដៃរានហាលជាកន្លែងដែលថេយ៉ុងតែងមកអង្គុយសម្លឹងមើលទេសភាពតែម្នាក់ៗឯងកំដរភាពឯកាក្នុងការរងចាំជុងហ្គុកត្រឡប់មកខ្លួនវិញរហូតដល់ដង្ហើមចុងក្រោយក៏បញ្ចប់នៅត្រង់កន្លែងនេះដូចគ្នា🙂 ។

< កន្លងមកអូនមានអារម្មណ៍បែបនេះមែនទេ? វាពិបាកទ្រាំខ្លាំងណាស់ ថេយ៉ុងបងពិបាកទ្រាំណាស់ >

ពេលនេះគេដឹងហើយថាការរស់នៅម្នាក់ឯងវាឯកានឹងគួរអោយខ្លាចប៉ុណ្ណា នៅពេលដែលគេទុកថេយ៉ុងចោល តើថេយ៉ុងមានអារម្មណ៍បែបនេះមែនទេ? រាងក្រាស់ផ្ដេកខ្លួនដេកទៅលើឥដ្ឋដ៏ត្រជាក់ប៉ុន្តែគេបែរគ្មានអារម្មណ៍ថារងា ទាំងរាងកាយនឹងបេះដូងវាស្ពឹកអស់ទៅហើយ តាំងពីថេយ៉ុងលាចាកលោកទៅ ជុងហ្គុកតែងឃុំខ្លួនឯងនៅក្នុងបន្ទប់ រាល់ថ្ងៃរស់នៅជាមួយភាពងងឹត ក្នុងចិត្តពេញដោយវិប្បដិសារី គ្មានណាថ្ងៃដែលគេមិនឈឺ គ្មានវិនាទីណាដែលគេមិននឹកដល់ថេយ៉ុងនោះឡើយ វាវេទនាខ្លាំងណាស់ តើនេះបាបកម្មរបស់គេមែនទេ? ជុងហ្គុកស្រែកយំរហូតដល់គេងលក់នៅឥដ្ឋដ៏ត្រជាក់នោះ...។

ថេយ៉ុងចាកចេញទៅដោយបន្សល់ទុកនូវភាពឈឺចាប់វិប្បដិសារីដក់ជាប់នៅក្នុងចិត្តរបស់ជុងហ្គុក ប្រៀបដូចជាអន្ទងតាមប្រាណ ។

ពេលដែលខ្ញុំនៅសូមមើលឃើញពីតម្លៃរបស់ខ្ញុំផង ព្រោះមិនមែនការចាកចេញទាំងអស់សុទ្ធតែអាចត្រឡប់មកវិញ🙂 ។
__________

ត្របកភ្នែកក្រាស់បង្ហើបបើកឡើងយឺតៗ ជុងហ្គុកសម្លឹងមើលទៅពិដានដោយកែវភ្នែកសោកសៅ អោយតែគេបើកភ្នែកឡើងពេលណា ភាពឈឺចាប់ផ្ដើមសម្រុកចូលក្នុងទ្រូងរបស់គេពេលហ្នឹង គ្រប់ពេលដែលគេដង្ហើមគេស្រមៃឃើញមុខរបស់ថេយ៉ុង មនុស្សម្នាក់ដែលគេស្រលាញ់ខ្លាំងបំផុត ហើយក៏ជាមនុស្សដែលគេបានធ្វើបាត់បង់ដូចគ្នា។

< ជុងហ្គុក នេះកូនដឹងខ្លួនហើយមែនទេ? >

សម្លេងពោរពេញក្តីរំភើបបន្លឺចេញពីក្បែរគ្រែគេងរបស់ជុងហ្គុក នាយសង្ហាជ្រួញចិញ្ចើមបន្តិចមុននឹងបែរទៅរកប្រភពសម្លេងក៏បានឃើញម៉ាក់របស់គេកំពុងអង្គុយញញឹមដាក់គេទាំងមានទឹកភ្នែកនៅដាមជាប់ថ្ពាល់របស់គាត់នៅឡើយ ជុងហ្គុកបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលមុននឹងស្ទុះក្រោកអង្គុយដូចគេកន្ត្រាក់ នេះមានរឿងអីអោយប្រាកដទៅ? ក្រែងម៉ាក់របស់គេបានស្លាប់តាំងពី៨ឆ្នាំមុនមកម៉្លេះ? ហើយទីនេះជាមន្ទីរពេទ្យមែនទេ? ។

< ជុងហ្គុកកូនមិនស្រួលត្រង់ណា? ប្រាប់ម៉ាក់មក >

លោកស្រីចនសួរទៅកូនប្រុសដោយការបារម្ភពេលឃើញរឹកពារស្លន់ៗរបស់នាយទើបគាត់រហ័សចូលមកកាន់តែជិតព្រមទាំងលើកដៃអង្អែលស្មារបស់កូនថ្នមៗ ជុងហ្គុកលូកទាញទូរស័ព្ទនៅលើតុក្បែរគ្រែមកបើកកាមេរ៉ាឆ្លុះមើលមុខរបស់ខ្លួនឯងទាំងភ័យបុកពោះ ធ្វើអោយលោកស្រីចនកាន់តែមានចម្ងល់។

< ម៉ាក់..... >

ជុងហ្គុកដកដង្ហើមញាប់ៗ ខួរក្បាលពោរពេញដោយភាពច្របូកច្របល់ ហេតុអីក៏មុខរបស់គេប្រែជាក្មេងខ្លាំងម៉្លេះ? រាងកាយក៏មិនមាំមួនសាច់ដុំកង់ៗដូចមុនដែរ រឺមួយគេបានឆ្លងពេលវេលាត្រឡប់មកកាលគេមានអាយុ១៤ឆ្នាំ? ព្រះជាម្ចាស់! តើនេះជារឿងកំប្លែងស្អីទៅ? ។

< ម៉ាក់... តើកូនកើតអីមិចបានជាមកនៅក្នុងមន្ទីរពេទ្យដូច្នេះ? >

< កូនមិនចាំទេរឺ? គឺកូនបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកូនត្រឡប់មកពីសាលា >

សម្តីរបស់លោកស្រីចនកាន់តែធ្វើអោយច្បាស់នៅក្នុងចិត្តថាវាការពិត ត្រូវហើយគេបានជួបគ្រោះថ្នាក់ចរាចរណ៍កាលគេមានអាយុ១៤ឆ្នាំ.....ជុងហ្គុកសម្លឹងមើលមុខម្តាយបន្តិចមុននឹងស្ទុះទៅឱបគាត់ដោយក្តីនឹករឮក ឯលោកស្រីចនលើកដៃមកអង្អែលក្បាលកូនប្រុសស្រាលៗដោយក្តីអាណិតស្រលាញ់......។

_________

បន្ទាប់ពីថ្ងៃដែលជុងហ្គុកបើកភ្នែកឡើងឃើញខ្លួនឯងក្នុងមន្ទីរពេទ្យរហូតមកដល់ពេលនេះ គេនៅតែឆ្ងល់ថារឿងរ៉ាវដ៏សោកសង្រេងដែលបានឡើងចំពោះគេនឹងថេយ៉ុងជាការពិតរឺយ៉ាងណា? គេបានឆ្លងពេលវេលាត្រឡប់មកអតីតកាលរឺគេស្រមៃឃើញមុននៃអនាគតកាល? ប៉ុន្តែគ្រប់យ៉ាងនៅតែជាអាថ៌កំបាំងសូម្បីតែខ្លួនគេផ្ទាល់ក៏មិនអាចដឹងបាន។

< មិនថាវាជាការត្រឡប់ពេលវេលារឺជាការមើលឃើញមុននៃអនាគតកាល ប៉ុន្តែបងសង្ឃឹមថានឹងបងនឹងបានជួបអូនម្តងទៀត គីមថេយ៉ុង! >

________

ចប់

សូមអរគុណដល់អ្នកអានជាទីស្រលាញ់ដែលចំណាយពេលតាមដានរឿងមួយនេះតាំងពីដល់ចប់💜 សង្ឃឹមថាបងអូននូវតែបន្តគាំទ្រនៅស្នាដៃក្រោយៗរបស់ខ្ញុំទៀត💜 ចុងក្រោយខ្ញុំចង់ប្រាប់ថាស្រលាញ់អ្នកអានខ្លាំងៗ💜✨

យូនីត~☆

Continue Reading

You'll Also Like

66.5K 17.3K 59
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
455K 63.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
12.6K 2.8K 44
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
29.8K 2.9K 21
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...