ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »

By JEON-TAEKOO

202K 8.2K 30

ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្ត... More

ភាគ1 ; លេបមិនចូល
ភាគ2 ; ខ្ញុំខ្លាច
ភាគ3 ; ហួងហែង
ភាគ4 ; អស្ចារ្យណាស់🔞
ភាគ5 ;ប្រពន្ធយើងភ្ញាក់ឯងងាប់មិនស្អាតទេ
ភាគ6 ;នេះជាក្រុមហ៊ុន មិនមែនជាកន្លែងស្រីលក់ខ្លួន
ភាគ7 ;មានលក្ខខណ្ឌ
ភាគ8 ;គ្រាន់តែឆ្ងល់
ភាគ9 ;បារម្ភ
ភាគ10; រកប្អូនរបស់យើងអោយឃើញ
ភាគ11 ;ខ្ញុំហត់ហើយ
ភាគ12 ;លែងលះ
ភាគ13; ខ្ញុំចង់នៅម្នាក់ឯង
ភាគ14;មួយមុខ 1មុឺនដុល្លា
ភាគ15;បងមិនទុកអ្នកណាដែលធ្វើបាបអូននោះទេប្រពន្ធសម្លាញ់
ភាគ16;ហេតុអ្វីខ្ញុំត្រូវចាំ?
ភាគ17;កុំអោបប្រពន្ធខ្ញុំយូរពេក
ភាគ18;ប្រពន្ធរបស់ចន ជុងហ្គុក
ភាគ19;វាមានស្អីល្អទៅ?
ភាគ20;ប្រែប្រួល
ភាគ21;បងប្រែប្រួលខ្លាំងណាស់ជុងហ្គុក
ភាគ22 ;អូនប្រហែលជារំខានបងណាស់ហើយជុងហ្គុក
ភាគ23;ខ្ញុំមានកូនមែនទេ?
ភាគ25;ត្រឡប់មករកបងវិញមក
ភាគ26;ចន ជុងហ្គុក
ភាគ27;បងនិកអូន
ភាគ28;វាប្លែកខ្លាំងណាស់
ភាគ29;អ្នកបម្រើ
ភាគ30;គេជាអ្នកណា?
ភាគ31;គូរតែស្ដាប់ហេតុផល
ភាគ32;បងមិនព្រមចុះចាញ់ទេ
ភាគ33;អូនពូកែណាស់🔞
ភាគ34;កូនរបស់យើង
ភាគ35;អាក្មេងឆ្គួត
ភាគ36;ជាភរិយារបស់ជុងហ្គុក
ភាគ37;ថេយ៉ុងជាមនុស្សដែលខ្ញុំស្រលាញ់ខ្លាំងបំផុត
ភាគ38;ចាំយប់បងអោយមួយ
ភាគ39;កុំប៉ះខ្ញុំ
ភាគ40;បងជាសុភាពបុរស
ភាគ41;ខ្ញុំមករកប្រពន្ធកូនរបស់ខ្ញុំ
ភាគបញ្ចប់

ភាគ24;អគុណសម្រាប់ការបោកប្រាស់នេះ

3.9K 177 0
By JEON-TAEKOO

រឿង ពង្វក់ស្នេហ៍លោកប្ដី
ភាគទី 24


     ជុងហ្គុកត្រឡប់មកដល់ភូមិគ្រិះវិញក៏ប្រញ៉ាប់ចូលទៅខាងក្នុងប៉ុន្តែមិនឃើញប្រពន្ធក៏ឡើងទៅខាងលើបើកទ្វាបន្ទប់តឹចៗខ្លាចថាថេយ៉ុងកំពុងគេងតែក្នុងបន្ទប់គឺទទេស្អាតថេយ៉ុងមិនបាននៅក្នុងនេះទេ រាងក្រាស់ក៏ប្រញ៉ាប់ចុះទៅជាន់ខាងក្រោមយ៉ាងលឺន
     « អ៊ំវ៉ាងថេយ៍នៅឯណា? »ជុងហ្គុកអ៊ំវ៉ាងក៏ចូលទៅសួរគាត់គឺមានតែគាត់ទេដែលស្និទ្ធស្នាលនិងថេយ៉ុង
     « ខ្ញុំមិនដឹងទេអ្នកប្រុស »អ៊ំវ៉ាងអោនមុខចុះបន្តឹចទាំងកុហកគាត់បានដឹងតែជេហូបហាមគ្រប់គ្នាមិនអោយនិយាយរឿងនោះប្រាប់ជុងហ្គុកនោះទេ
     « ហេតុអ្វីមិនដឹង?ថេយ៉ុងមកវិញតាំងពីល្ងាច »ជុងហ្គុកស្រែកគំហគដាក់តែម្ដង មិនមែនស្រែកគំហគដាក់តែអ៊ំវ៉ាងទេគឺគ្រប់គ្នាដែលនៅទីនេះប្រពន្ធរបស់គេមួយទាំងមូលបាត់ហេតុអ្វីគ្មានអ្នណាដឹង
     « សុំទោសអ្នកប្រុស »
     « ហ៊ើយយយ..»ជុងហ្គុកស្រែកដាក់បន្តឹចមុននិងដើទៅខាងក្រៅចូលទៅខាងក្នុងឡានបើកចេញតាមរកថេយ៉ុងនិងបញ្ជួនកូនចៅទៅតាមរកថេយ៉ុងប៉ុន្តែពេញមួយយប់ទៅហើយគឺរកមិនឃើញតតែសោះ ជុងហ្គុកត្រឡប់មកភូមិគ្រិះវិញនៅម៉ោង7ព្រឹកគេមិនបានសម្រាកពេញមួយយប់ព្រោះតែតាមរកថេយ៉ុងប៉ុន្តែអ្វីដែលកាន់តែនឿយណាយនោះគឺណាណាកំពុងតែអង្គុយចាំគេនៅបន្ទប់ទទូលភ្ញៀវរួចជាស្រេចទាំងព្រលិមឆ្ងល់ខ្លាំងណាស់ស្រីម្នាក់នេះគ្មានការងារធ្វើខ្លះទេមែនទេទើបចេះតែដើតោងគេជាប់បែបនេះស្មុកស្មាញនិងរឿងបាត់ប្រពន្ធផង
     « ជុងហ្គុកបងមកពីណានិង? »គ្រាន់តែក្រឡេកឃើញជុងហ្គុកភ្លាមនាងក៏ប្រញ៉ាប់អោបដៃនាយយ៉ាងលឿន
      « គឺបងមានការងារត្រូវទៅបង្ហើយបន្តឹចបន្តូច »ជុងហ្គុកបានត្រឹមតែសម្រួលអារម្មណ៍កុំអោយបញ្ចេញដាក់នាងព្រោះថាមិនទាន់ដល់ពេលនៅឡើយនោះទេ
     « បងទៅ...»
     « ជុងហ្គុក »នាងនិយាយមិនទាន់ចប់ផងក៏មានសម្លេងមកបង្អាក់ហើយនោះគឺជេហូបដោយមានថេយ៉ុងនៅពីខាងក្រោយព្រមទាំងមានណាមជុនមកជាមួយដែរ
     « បាត់ពេញមួយយប់ទៅណា? »ជុងហ្គុកមើលទៅប្រពន្ធរបស់ខ្លួននិងបញ្ចេញសម្លេងមុាំដាក់ធ្វើអោយណាណាញញិមយ៉ាងស្រស់ ហើយក៏សាងជាភាពហួសចឹត្តដល់ណាមជុននិងជេហូបផងដែរតែមិនបានចាប់អារម្មណ៍មើលដៃរបស់ថេយ៉ុងនោះទេ
     « ហេតុអ្វីក៏ឯងនិយាយខ្លាំងៗបែបនេះដាក់ថេយ៉ុង? »ណាមជុនមើលទៅជុងហ្គុកទាំងហួសចឹត្ត
     « ហ្យុងកុំចេះ »
     « ថេយ៉ុងទៅបន្ទប់ចុះ ចាំពួកបងនិយាយជាមួយវា »ណាមជុនអោយថេយ៉ុងចេញទៅសឹនមើលទៅថេយ៉ុងយំទៀតហើយ ដឹងទេថាពេលបានស្ដាប់រឿងគ្រប់យ៉ាងដែលជេហូបប្រាប់ហើយគេខឹងជុងហ្គុកប៉ុណ្ណា?ពេលនេះក៏ឃើញច្បាស់និងភ្នែកទៀតហើយស្រីម្នាក់នេះក៏ពីដពុលមិនធម្មតាដែរ ថេយ៉ុងក៏ឡើងទៅបន្ទប់បាត់បើនៅទៀតគេច្បាស់ជាគ្រាំចឹត្តស្លាប់មិនខានទេ
     « ចេញទៅខាងក្រៅនិយាយគ្នា »ជេហូបថាហើយក៏ដើចេញទៅបាត់ជាមួយនិងណាមជុនឯជុងហ្គុកក៏ដើតាមពីខាងក្រោយ
     « ហេតុអ្វីឯងធ្វើបែបនេះដាក់ថេយ៉ុង? »ជេហូបមើលជុងហ្គុកចំៗលើកមុនឃើញនៅល្អជាមួយគ្នាតែហេតុអ្វីក៏ពេលនេះផ្លាស់ប្ដូរលឺនបែបនេះ?
     « ខ្ញុំធ្វើបែបណា? »
     « គឺឯងមានស្រីធ្វើបាបចឹត្តថេយ៍ ឯងមិនឃើញសភាពគេនៅពេលនេះទេ? »ជេហូប
     « គេយ៉ាងម៉េចហេតុអ្វីខ្ញុំត្រូវខ្វល់? »
     « ពីមុនឯងស្រលាញ់ថេយ៉ុងណាស់មិនមែនបែបនេះទេជុងហ្គុក »ណាមជុន
     « គ្រប់យ៉ាងត្រិមជាការសម្ដែងខ្ញុំមិនបានស្រលាញ់គេនោះទេ ខ្ញុំគ្រាន់តែធ្វើអោយគេស្រលាញ់ខ្ញុំហើយបំផ្លាញតាមក្រោយប៉ុណ្ណោះ ខ្ញុំនេះរឺទៅស្រលាញ់អាក្មេងពូកែអេបអបម្នាក់នោះ? »ជុងហ្គុកគ្រវាស់ភ្នែកឃើញណាណាកំពុងតែលួចមើលទើបគេនិយាយខ្លាំងៗដល់ថ្នាក់នេះធ្វើអោយនាងជឿជាក់ថាគេពិតជាស្រលាញ់នាងពិតមែន ប៉ុន្តែគេមិនបានដឹងនោះទេថាមានមនុស្សម្នាក់ទៀតបានឮផងដែរគេម្នាក់នោះគឺថេយ៉ុង ថេយ៉ិងគ្មានចេទនាមកលួចស្ដាប់នោះទេគ្រាន់តែនៅក្នុងបន្ទប់គ្មានអ្វីធ្វើទើបចុះមកសួនផ្កានៅខាងក្រោមទើបបានលឺពាក្យសម្ដីរបស់ជុងហ្គុកប៉ុន្មាននេះធ្វើអោយទន់ជង្គង់ដួលនៅលើស្មៅលើកដៃខ្ទប់មាត់កុំអោយសម្លេងយំលឺដល់ពួកគេប៉ុណ្ណោះ
     « គ្រប់យ៉ាងត្រឹមជាការសម្ដែង គេគ្រាន់តែសម្ដែងប៉ុណ្ណោះ ហិកហិ គេមិនដែលស្រលាញ់យើងទេ យើងឆ្គួតស្រលាញ់គេតែម្នាក់ឯង ...ហិកហិ គ្រប់យ៉ាងកន្លងមកសុទ្ធតែជាការបោកប្រាស់ ហិកហិ ហេតុអ្វីបងធ្វើបែបនេះដាក់អូន? »ថេយ៉ុងយំរហូតបាត់សម្លេងក្ដីសុខកន្លងមកត្រឹមជាកាបោកប្រាស់ ជុងហ្គុកមិនដែលស្រលាញ់គេនោះទេ ហេតុអ្វីក្លាយជាបែបនេះ?ចង់បំផ្លាញគេណាស់មែនទេ?ពេលនេះក៏បានសម្រេចហើយពេលនេះជីវិតគេខ្ទឹចខ្ទីអស់ហើយបេះដូងក៏ប្រេះស្រាំអស់ដែរមកពីក្ដីស្រលាញ់ក្លែងក្លាយរយ:ពេលកន្លងមកនេះប៉ុន្តែសម្រាប់គេគឺស្រលាញ់នាយពិតមែនតើនេះរឺជាក្ដីស្រលាញ់នោះ?សងមកវិញត្រិមតែជាកាឈឺចាប់ប៉ុណ្ណោះ

     ជេហូបនិងណាមជុនបានត្រឡប់ទៅវិញពួកគេក៏ចង់នាំថេយ៉ុងទៅដែរតែថេយ៉ុងមិនព្រមគេនៅតែមានះចង់នៅក្បែជុងហ្គុកទាំងដឹងច្បាស់ហើយថាគេមិនត្រូវការខ្លួនតែគេសុខចឹត្តឈឺអោយតែបាននៅក្បែមនុស្សដែលខ្លួនស្រលាញ់ វាមានរយ:ពេល2ថ្ងៃទៅហើយស្ថានភាពកាន់តែអាក្រក់ទៅគ្មានថ្ងៃណាដែលថេយ៉ុងស្គាល់ស្នាមញញិមគឺស្គាល់តែទឹកភ្នែកប៉ុណ្ណោះហើយថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ជុងហ្គុកផងដែរថេយ៉ុងបានធ្វើខេកជាពិសេសសម្រាប់ជុងហ្គុកដើម្បីSurpriseជុងហ្គុកនៅយប់នេះដូចគ្នា នៅពេលយប់ក៏បានឈានចូលមកដល់ថេយ៉ុងបានកាន់ខេកចូលមករកជុងហ្គុកទាំងស្នាមញញិម ហើយក្នុងទ្រូងក៏ឈឺឆៀបៗនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រលាញ់កំពុងតែរៀបផ្លុំខេកដែលមានណាណាជាអ្នកកាន់អោយទាន់ពេលណាណាមិនដឹងខ្លួនជុងហ្គុកក៏ឈ្លៀតយកដៃបក់ធ្វើអោយទានរលត់គេមិនចង់ផ្លុំទានរបស់នាងស្រាប់ទៅហើយ
     « រលត់បាត់ទៅហើយ »ណាណាក៏យកខេកទៅទុកនៅលើតុហើយដើមកអោបដៃជុងហ្គុកដូចដើម
     « អូនបានធ្វើវាសម្រាប់បង រីករាយថ្ងៃកំណើតលោកប្ដី »ស្ដាប់ហើយអួលដើមកមិនថាគេធ្វើអាក្រក់បែបណាថេយ៉ុងនៅតែគិតដល់គេជានិច្ចគេដឹងថាស្នាមញញិមរបស់ថេយ៉ុងបង្កប់នៅភាពឈឺចាប់ខ្លាំងប៉ុណ្ណា
     « យើងមិនត្រូវការ »ជុងហ្គុកក៏លើកដៃបំណងរុញខេកនោះអោយឆ្ងាយពីខ្លួនប៉ុន្តែបែជាធ្វើអោយជ្រុះពីដៃធ្វើអោយខេកត្រូវជ្រុះបែកនៅលើការ៉ូទាំងជុងហ្គុកនិងថេយ៉ុងគាំងដូចគ្នា គេប្រើរយៈពេលមួយថ្ងៃដើម្បីធ្វើវាប៉ុន្តែបែជាត្រូវក្លាយជាបែបនេះទៅវិញ
     « ជុងហ្គុកនេះបងធ្វើដាក់អូនដល់ថ្នាក់នេះមែនទេ?បងធ្លាប់ស្រលាញ់អូនខ្លះទេ?ប្រាប់អូនមកជុងហ្គុក ហិកហិ »ដោយទប់ទឹកភ្នែកនិងការឈឺចាប់លែងបានគេក៏បញ្ចេញមកតែម្ដងគេឈឺណាស់គេទ្រាំហើយ ធ្វើជាធម្មតាទុះត្រូវជុងហ្គុកជាន់ឈ្លីផ្លូវចឹត្តខ្លាំងប៉ុណ្ណាក៏គេមិនដែលខ្វល់ តែពេលនេះគឺឈឺខ្លាំងណាស់
     « ឆាប់ចេញទៅ »ដោយទ្រាំមើលទិកភ្នែករបស់ថេយ៉ុងបន្តទៀតបានជុងហ្គុកក៏ស្រែកគំហគដេញថេយ៉ុងចេញប៉ុន្តែថេយ៉ុងមិនបានគិតថាគេអោយចេញអោយផុតធម្មតាទេ
     « បានអូននិងចេញ »ថារួចថេយ៉ុងក៏ឡើងកាំជណ្ដើរចូលទៅក្នុងបន្ទប់បាត់
     « អូនមានរបស់អោយបង ទុកជាកាដូរ »ណាណានាំជុងហ្គុកមកអង្គុយនៅលើសាឡុង
     « ជាអ្វី? »
      « គឺឯកសារដែលបងចង់បាននោះអី »ណាណាលើកបង្ហាញឯកសារអោយជុងហ្គុកបានឃើញធ្វើអោយនាយញញិមចុងមាត់

     ងាគមកមើលថេយ៉ុងវិញម្ដងពេលនេះគេកំពុងតែសង្ងំយំនៅក្នុងបន្ទប់ពេលនោះដែរស្រាប់តែក្រឡេកប៉ះចំសាមីពណ៌ខ្លាញ់មួយក៏ដើទៅរកវាហើយបើកមើលដៃប្រែជាញ័រព្រោះវាជាលិខឹតលែងលះមានន័យថាជុងហ្គុកបានត្រៀមរួចជាស្រេចទៅហើយ មែនហើយកាលពីថ្ងៃចុះអុីតាសុីវិលដំបូងជុងហ្គុកពិតជាបានត្រៀមវាទុកមែនគិតថាមួយឆ្នាំនិងលែងលះតែក្រោយពីបានរស់នូវជាមួយគ្នាមួយរយ:ជុងហ្គុកក៏ប្ដូរគំនិតគ្រាន់តែមិនបានយកវាទៅបោះចោលប៉ុណ្ណោះ
     « អូនចាញ់ហើយ អូនព្រមដោះលែងបងចុះជុងហ្គុក ហិកហិ ខ្ញុំព្រមដោះលែងបងហើយ »ថេយ៉ុងកាន់ប៊ិចមកសញ្ញេលើលិខឹតនោះទាំងទឹកភ្នែក
     « អោយអាប៉ាសុំទោសដែលសម្រេចចឹត្តបែបនេះ »ថេយ៉ុងអង្អែលពោះខ្លួនថ្នមៗពោលពាក្យសុំទោសដែលអាចផ្ដល់គ្រួសារដ៏កក់ក្ដៅមួយទៅអោយកូនបាន
    ថេយ៉ុងចាប់ផ្ដើមរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីគេយកតែរបស់ដែលគេមានពីមុនឯរបស់ដែលជុងហ្គុកទិញអោយគេមិនយកទៅនោះទេ ហើយក៏អូសវ៉ាលីចុះមកខាងក្រោមចំពេលដែលណាណាឈឹតប្រគល់ឯកសារអោយជុងហ្គុកទើបនាងត្រូវទុកឯកសារនោះមួយឡែកសឹន
     « នេះ..»ថេយ៉ុងបានហុចលិខឹតលែងលះនោះអោយទៅជុងហ្គុកធ្វើអោយជុងហ្គុកស្លុតចឹត្ត
     « ខ្ញុំព្រមដោះលែងលោកអោយមានសេរីភាពវិញហើយ អគុណសម្រាប់គ្រប់យ៉ាង អគុណដែលលោកធ្វើអោយខ្ញុំស្គាល់ក្ដីស្រលាញ់ អគុណដែលធ្វើអោយខ្ញុំស្គាល់ភាពឈឺចាប់ អគុណសម្រាប់ការបោកប្រាស់នេះ លោកធ្វើបានសម្រេចហើយ លោកបំផ្លាញខ្ញុំបានសម្រេចហើយ »ថេយ៉ុងនិយាយទាំងទឹកភ្នែកហូរស្រក់ចុះមកតត់តែគេលែងទប់ទៀតហើយស្រក់បន្តចុះស្រក់ចំពោះការបោកប្រាស់មួយនេះ ឯជុងហ្គុកមិនអាចហាមាត់និយាយអ្វីបាន
     « ខ្ញុំស្អប់លោកចន ជុងហ្គុក »ថេយ៉ុងគប់ជញ្ជៀនរៀបការកណ្ដាលទ្រូងខាងឆ្វេងជុងហ្គុកហើយក៏លើកដៃវាស់ទឹកភ្នែកចេញមុននិងដើចេញទៅបាត់ ជុងហ្គុកហាមចឹត្តខ្លួនឯងមិនទាន់ទៅតាមថេយ៉ុងនោះទេពេលនេះផែនការឈឹតបញ្ចប់ហើយ ថេយ៉ុងក៏ទៅណាមិនបានឆ្ងាយដែរគេទៅតាមក្រោយក៏មិនយឺតពេលដែលមែនទេ?

     ថេយ៉ុងអូសវ៉ាលីដើនៅលើផ្លូវងងិតគូរអោយខ្លាចឯទឹកភ្នែកនៅតែមិនព្រមឈប់ស្រក់
     « ហិកហិ...ខ្ញុំឈឺណាស់ ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំស្អប់លោកចន ជុងហ្គុកមនុស្សបោកប្រាស់
      ពឺត..ពឺត..ព្រួសសស...ថេយ៉ុងត្រូវដួលនៅលើផ្លូវភ្លាមៗតែក៏មិនភ្លេចលើកដៃអង្អែលពោះរបស់ខ្លួនមុននិងសន្លប់ទៅ អម្បាញ់មិញសំណាងហើយដែលឡានចាប់ហ្វ្រាំងទាន់កុំអីចប់មិនខាន
     « ហេនរីឯងបើកឡានយ៉ាងម៉េចនិង?ឆាប់ចុះទៅមើលភ្លាម »គ្មានអ្នកណានោះទេគេគឺយ៉ុនហ្គីនេះឯង គេគិតថាទៅកាសុីណូព្រោះមិនដែលបានទៅមើលសោះបើបានជាមកកូរ៉េហើយគូរតែទៅមើល ប៉ុន្តែបែជារឿងបែបនេះកើតឡើង
     « បាទ ចៅហ្វាយ »ហេនរីក៏ប្រញ៉ាប់ចុះទៅមើលឯយ៉ុនហ្គីមិនអស់ចឹត្តក៏ចុះទៅមើលដែរ
     « ធ្វើយ៉ាងម៉េចទៅចៅហ្វាយ »
     « សួរដូចឆ្គួត គឺនាំទៅមន្ទីពេទ្យនិងឯង »យ៉ុនហ្គីក៏លើកបីថេយ៉ុងទៅដាក់ឡានហើយហេនរីក៏បើកចេញទៅ
     « ប្លែក »យ៉ុនហ្គីមើលទៅមុខរបស់អ្នកដែលសន្លប់នៅក្បែខ្លួនទាំងចម្លែកដូចមនុស្សដែលបែកគ្នារាប់ឆ្នាំទៅយ៉ាងអញ្ចឹងគេមិនដែលបែបនេះនោះទេ....


To be Continue...🤨

Continue Reading

You'll Also Like

1M 11.3K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
219K 33.4K 84
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
844K 122K 141
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
193K 19.4K 75
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)