My wife , My omega (ចប់✓)

By LieNaa7

198K 12.2K 376

Jeon Jungkook x Kim Taehyung Alpha. Omega More

Part 2 : គ្រួសារបង្ខំ ខ្ញុំមិនបានពេញចិត្ត!!
Part 3 : First kiss
Part 4 : ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ Tae
Part 5 : ទៅស្លាប់កំដរម៉ាក់យើងទៅ
Part 6 : មកពីបងស្អាតទៅវិញទេ
Part 7 : ខ្ញុំនឹងថ្នមបង...
Part 8 : ផ្ដល់ឱកាសអោយខ្ញុំស្រឡាញ់បង!!
Part 9 : មានតែ Kim Taehyung ប៉ុណ្ណោះដែលសាកសមនឹងខ្ញុំ
Part 10 : កុំភ្លេចសន្យា
Part 11 : អន់ចិត្ត
Part 12 : សង្សារចាស់
Part 13 : យើងស្ដាយបំផុតដែលប្រគល់បេះដូងអោយទៅឯង
Part 14 : យើងស្អប់ឯង!!
Part 15 : ចែកផ្លូវគ្នា!!
Part 16 :...នេះគឺជាភរិយារបស់ខ្ញុំ Kim Taehyung
Part 17 : ពេលវេលាដ៏រីករាយ
Part 18 : ខ្ញុំស្រឡាញ់បង!!
Part 19 : នាងកំពុងតែចង់ទម្លាក់កំហុសទៅអោយ Tae
Part 20 : បើគេមិនជឿ កុំទៅខាតពេលបកស្រាយអី
Part 21 : មនុស្សដែលបងស្រឡាញ់គឺជាអូន...
Part 22 : ទើសទាល់!!
Part 23 : គេជឿជាក់លើ Jungkook
Part 24 : ដើម្បីបង
Part 25 : យប់ពិសេស
Part 26 : ហេតុអ្វីក្បត់អូន
Part 27 : សមាជិកថ្មី
Part 28 : ផ្ដល់ឱកាស
Part 29 : ហេតុអ្វីខ្ញុំត្រូវខ្វល់!!
Part 30 : បែកធ្លាយ
Part 31 : អាថ៌កំបាំងត្រូវបានលាតត្រដាង
Part 32 : ត្រៀមខ្លួនឡើងតុលាការ
Part 33 : លក្ខខណ្ឌ
Part 34 : អស់ចិត្ត
Part 35 : ជីវិតដ៏ស្រស់បំព្រង
Part 36 : លោកប៉ាអូនធ្វើការនៅទីនោះឬ?
Part 37 : ត្រឡប់ទៅវិញ
Part 38 : ស្វាគមន៍មកកាន់កូរ៉េខាងត្បូងម្ដងទៀត
Part 39 : លោកប៉ា...
Part 40 : គ្រួសារបែកបាក់
Part 41 : ជួបគ្នាសាជាថ្មី
Part 42 : ឱកាស
Part 43 : ប្រច័ណ្ឌ
Part 44 : Tae មិនស្រួលខ្លួន🔥
Part 45 : គ្មានថ្ងៃដូចដើម
Part 46 : អ្វីដែលបងរស់ខ្វះមិនបានគឺជាអូន
Part 47 : ទុក្ខផ្ទួនៗ
Part 48 : ការយកចិត្តទុកដាក់
Part 49 : កូនចង់បានប្អូនប៉ុន្មាននាក់?
Part 50 : ទំនុកចិត្តដែលបាត់បង់វាមិនអាចផ្គុំវិញដោយងាយបានទេ
Part 51 : ចាំមើលយើងទៅស្ទាក់ចាប់ដល់ព្រលាន
Part 52 : ខ្ញុំនៅស្រឡាញ់ឯង
Part 53 : បងនឹកអូនណាស់ណា Tae...
Part 54 : អ្នកជំងឺពិសេស 🔥
Part 55 : សូមទោសដែលមករំខាន!!
Part 56 : កុំចេញពីបងម្ដងទៀតអី
Part 57 : Areum នាងរអ៊ូរថានឹកបង
Part 58 : Tae កំពុងតែបាត់ខ្លួន
Part 59 : ដោះលែងខ្ញុំទៅ
Part 60 : Jung...អូនខ្លាច
Part 61 : អរគុណណាស់ដែលចូលមកក្នុងជីវិតប្រុសម្នាក់នេះ!!
Ending Part : អូនជាកម្មសិទ្ធិនិងជាភរិយាតែមួយគត់របស់ Jeon Jungkook!!

Part 1 : ស្នេហាផ្សំផ្គុំ

12.6K 356 10
By LieNaa7

ជីវិតគូឬ? Kim Taehyung ខ្ញុំនេះពិតជាចង់បានខ្លាំងណាស់ ។ ចាំបានថាកាលពីបីឆ្នាំមុនបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ដ្រវេជ្ជសាស្ត្ររយៈពេល 6 ឆ្នាំរួចមក ខ្ញុំត្រូវបានលោកតាបញ្ជូនអោយទៅសិក្សានៅបារាំងដើម្បីបន្តជំនាញជាវេជ្ជបណ្ឌិតឯកទេសថែម 6 ឆ្នាំទៀតក្នុងការក្លាយជា Doctor ពេញលេញមួយរូប ។ គ្រួសាររបស់ខ្ញុំគឺសុទ្ធតែធ្វើការខាងឱសថសាស្ត្រ ដោយលោកតាគឺជាវេជ្ជបណ្ឌិតដ៏ល្បីម្នាក់ប្រចាំមន្ទីរពេទ្យ Kim Minseul (គីម មីនស៊ូល) ជាមួយនិងដៃគូរបស់គាត់ម្នាក់ទៀតគឺលោកអ៊ំ Min Chul ដែលពួកគាត់បានបណ្ដាក់ទុនជាមួយគ្នាបង្កើតបានជាមន្ទីរពេទ្យឯកជនមួយយ៉ាងធំក្នុងទីក្រុងសេអ៊ូលនេះ អស់រយៈពេលមកជិត 20 ឆ្នាំទៅហើយ ។
        ក្នុងនាមខ្ញុំជាចៅសំណព្វ លោកតាតែងរំពឹងមករហូតថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាឌុកទ័រដ៏ពូកែប្រចាំមន្ទីរពេទ្យ អោយមានឈ្មោះឈរជើងនៅទីនោះ ពោលគឺគាត់មានបំណងចង់ប្រគល់វាមកអោយខ្ញុំគ្រប់គ្រងបន្ត ទើបខំបញ្ជូនខ្ញុំអោយទៅរៀនឆ្ងាយដល់ថ្នាក់នេះ ប៉ុន្តែជាអកុសល.... ខ្ញុំបានយកលុយដែលលោកតាផ្គត់ផ្គង់មកជារៀងរាល់ខែនោះទៅបង់នៅសាលាផ្សេង ។ ហិហិ...គ្មានបំណងទេ គ្រាន់តែខ្ញុំមិនបានស្រឡាញ់មុខជំនាញពេទ្យ ក្ដីស្រម៉ៃតាំងពីក្មេងមកគឺចង់ក្លាយជាតន្រ្តីករ ខ្ញុំពិតជាស្រឡាញ់ឧបករណ៌ភ្លេងទាំងនោះណាស់ ជាពិសេសគឺ វីយូឡុង ។ខ្ញុំបានចុះឈ្មោះរៀននៅសាលាភ្លេងមួយនៅបារាំង អស់រយៈពេលមួយឆ្នាំដែលខ្ញុំហ្វឹកហាត់ និងរៀនសរសេរបទភ្លេងដោយខ្លួនឯងបានយ៉ាងល្អ ហើយអ្នកនៅកូរ៉េក៏គ្មាននរណាដឹងនោះដែរ ។

       គ្រានោះក៏ជាឆ្នាំដែល Taehyung ខ្ញុំបានជួបស្នេហ៍ពិត ហិកហិក ពិតជាអៀនណាស់ ។ ពួកយើងបានទាក់ទងគ្នាមកជិតពីរឆ្នាំ(គិតចាប់តាំងពីថ្ងៃ Tae ចូលរៀននៅទីនោះបានមួយសប្តាហ៍) ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ ថែមទាំងមានគម្រោងចង់រៀបការជាមួយគេទៀតផង ។ ប៉ុន្តែ....គ្រប់យ៉ាងត្រូវបានរលាយក្រោយពីលេចវត្តមានស្រីម្នាក់នេះ Kim Haneul (គីម ហានៀល) ប្អូនស្រីចុងរបស់ខ្ញុំ ។ នាងគឺជាមាជ្រែក!! តែនិយាយបែបនេះក៏មិនត្រូវ គ្រប់យ៉ាងពួកគេបានបោកប្រាស់ខ្ញុំ ក្ដីស្រឡាញ់ដែលធ្លាប់ផ្ដល់អោយទៅប្អូនស្រីចុងក្នុងនាមជាបងប្រុសត្រូវបានខ្ចាត់ខ្ចាយ នាងបានលួចទាក់ទងជាមួយនិងសង្សាររបស់ខ្ញុំរហូតដល់ជ្រុលជ្រួសមានកូន លេចលឺដល់គ្រួសារទាំងសងខាង ទើបពួកគាត់បង្ខំអោយពួកគេរៀបការជាមួយគ្នា ចំណែកខ្ញុំបានត្រឹមតែលតោលកណ្ដោចកណ្ដែងម្នាក់ឯងនៅបារាំង មិនយូរប៉ុន្មានក៏ត្រូវលោកតាចាប់អោយមកវិញ ហើយក៏ត្រូវរៀបការជាមួយ....

«Jeon Jungkook!!!!»សម្លេងស្រែកប្រៀបដូចកញ្ចែរ បន្លឺពីមាត់ជណ្ដើរមកអោយអ្នកខាងក្រោមដែលកំពុងតែអង្គុយរៀនលឺហើយឈឺក្បាល ប៉ុន្តែក៏ធ្វើជាមិនខ្វល់ ព្រោះមិនចង់ឈ្លោះ

«ឯងធ្វើស្អីសម្ភារៈរបស់យើង!!»Tae ខឹងដាច់ក្បាលដាច់កន្ទុយ កាលបើក្មេងមិនទាន់បាត់ក្លិនទឹកដោះម្នាក់នេះប្រងើយនឹងសម្ដីរបស់គេ ក៏ដើរចុះមកខាងក្រោម ស្រែកដាក់ត្រចៀកតែម្ដង

«សម្ភារៈស្អី? ខ្ញុំទៅធ្វើស្អីរបស់បង?»Jungkook ត្បកសំណួរទៅអ្នកជាភរិយា ដែលរៀបការជាមួយគ្នាទើបនឹងបានកន្លះខែ ប៉ុន្តែឈ្លោះគ្នាមិនលុះថ្ងៃ នេះហើយស្នេហាផ្សំផ្គុំ ចាស់ៗរៀបចំអោយនោះ ហឹស...ពូកែរើសប្រពន្ធអោយនាយដល់ហើយ

«មិនបាច់មកធ្វើពើទេ ឯង!! ហេតុអីក៏ប្រអប់សម្លៀកបំពាក់ ស្បែកជើង កាតាប នៅគ្រឿង Make up របស់យើងទៀត ម្ដេចក៏រប៉ាត់រប៉ាយពេញបន្ទប់ បើមិនមែនជាស្នាដៃឯង តើជាអាកូនឆ្កែរណាវាទៅកកូរកកាយនោះ»ម៉ូវចិត្តណាស់លោកអើយ ក្មេងម្នាក់នេះតែងតែផ្ចាញ់ផ្ចាលជាមួយគេគ្រប់ពេល ជួបមុខពេលណាក៏មានតែរឿងក្ដៅក្រហាយ

«បើជាខ្ញុំយ៉ាងម៉េច? ទិញមកហើយប៉ុន្តែមិនចេះរៀបចំ ខ្ញុំសុំប្រាប់ចុះ លើកនេះត្រឹមយកជើងឈូស ប៉ុន្តែបើមានលើកក្រោយខ្ញុំប្រមូលដាក់ធុងសំរាមហើយ»Jungkook មិនបានខ្លាចស្រាប់ហើយ ក្រោកឈរស្រែកបកទៅវិញ មុននឹងប្រមូលប្រដាប់ប្រដារៀនឡើងទៅខាងលើបាត់ មិនខ្វល់ពីរាងតូចដែលកំពុងតែគាំងស្រដីអ្វីមិនចេញ

«អា...អា អាក្មេងឆ្កួត អ្ហាយ....»Tae ស្រែកទន្រ្ទាំជើងដោយកំហឹង រាល់លើកគេតែងតែឈ្លោះចាញ់ក្មេងនេះរហូត តើហេតុអី ?

      នេះហើយស្វាមីខ្ញុំ រៀបការថ្មីថ្មោងនឹងឯង ប៉ុន្តែសុំប្រាប់ថាពួកយើងមិនបានរៀបការចេញពីចិត្តឡើយ គ្រាន់តែជាការចាប់បង្ខំរវាងមនុស្សចាស់តាមហេតុផលរបស់ពួកគាត់រៀងខ្លួន ចំណែកឯខ្ញុំព្រមក៏ព្រោះតែមានហេតុផលដូចគ្នា ។ Jeon Jungkook អាយុ 24 ឆ្នាំជានិស្សិតផ្នែកពេទ្យ ត្រូវជាកូនប្រុសពៅរបស់លោកឧត្តមសេនីយ៍ Jeon ប៉ុន្តែគេបែរជាឡប់សតិមកចង់ធ្វើជាពេទ្យទៅវិញ ហើយពេលនេះដែរគេបានបញ្ចប់ឆ្នាំហើយ ក៏កំពុងតែត្រៀមខ្លួនប្រឡងចូលថ្នាក់វេជ្ជបណ្ឌិតឯកទេស 6 ឆ្នាំបន្ថែមទៀតដើម្បីក្លាយជា Doctor ដោយមានការបង្ហាត់បង្រៀនផ្ទាល់ពីមន្ទីរពេទ្យ Kim Minseul ផងដែរ ទើបនាយមិនពិបាកក្នុងការរៀនមុខជំនាញមួយនេះ។ បើងាកមកកាន់ខ្ញុំវិញ ពេលនេះគឺអាយុ 26 ឆ្នាំ ដើរទាត់ខ្យល់...ហេ និយាយលេង !! ប៉ុន្តែក៏មែនខ្លះដែរ បើចង់ដឹងថាយ៉ាងម៉េច រង់ចាំតាមដានបន្តចុះ ។

[Skip]

12:00 PM នៅអាហារដ្ឋាន

«Jimin ឯងជួយគិតយើងទៅមើល ថាយើងសម្រេចចិត្តខុសឬត្រូវដែលទៅរៀបការជាមួយគេ»បន្ទាប់ពីរករឿងរាងក្រាស់អស់ចិត្ត ខណៈនេះក៏ចេញមកពិភាក្សាជាមួយនឹងមហាមិត្តនៅហាងអាហារខាងក្រៅដើម្បីនិយាយដើមប្ដី

«មិនដឹងទេ យើងប្រាប់ហើយថាកុំ ប៉ុន្តែឯងមិនជឿ ឥឡូវយ៉ាងម៉េចខាំគ្នាអោយដូចឆ្កែ ហើយតាំងមកទូរពិតប្រាប់យើង»Park Jimin កូនប្រុសរបស់ថៅកែពេជ្រ ត្រូវជាមិត្តសម្លាញ់របស់នាយតូច Kim Taehyung ។ ពួកគេទាំងពីរនេះត្រូវដងត្រូវផ្លែគ្នាល្អណាស់ បើពុំដូច្នោះម្ដេចនឹងអាចដើរជាមួយគ្នាបានទៅ

«យើងថាយកគេមកដើម្បីធ្វើជាឃែលរារាំងមិនអោយ Bae-Yong ចូលមករកយើង ប៉ុន្តែអ្នកណាទៅដឹងថាគេជាភ្លើងនោះ ដុតយើងអោយក្ដៅគ្រប់ពេល ខឹងម្ដងៗសឹងតែចាប់បោកទេ»Tae គេមានគំនិតពីរដែលមករៀបការជាមួយរាងក្រាស់ ទីមួយគឺយក Jungkook ធ្វើជាសម្អាងគម្រាមមិនអោយសង្សារចាស់ចោលម្សៀតម្នាក់នោះមកតាមរំខានគេទៀត ហើយទីពីរនោះគឺ...គេជាOmega បើមានអ្នកការពារប្រសើរជាងអត់ ត្បិតថាវាក៏ជាគំនិតរបស់លោកតាដែលចង់អោយគេរៀបការជាមួយ Jungkook ដូចគ្នា ប៉ុន្តែនាយមិនទាន់ដឹងទេថាគេជា Omega នោះ

«ហឹស...អោយសមមុខ ចង់យកគេជាប្រយោជន៍ខ្លួនឯង ចុងក្រោយយ៉ាងម៉េច អោយក្មេងដៀលទទេៗ»Jimin សើចចម្អកអោយអ្នកជាមិត្តដែលមិនព្រមស្ដាប់សម្ដីខ្លួន រឹងមានះ ចង់បញ្ឈឺចិត្តអ្នកចាស់ដោយយកអ្នកថ្មីមកជំនួស ឥឡូវក៏ត្រូវ Jungkook ប្រដៅរាល់ថ្ងៃ

«នែ៎...យើងអោយមកជួយគិត មិនមែនអោយមកថែមទេ»Tae សម្លក់ថ្លែតាមចិត្តខ្នាញ់ ហៅមកជួយរំលែកទុក្ខបែរជាជាន់ពន្លិចគ្នាទៅវិញ

«យើងថាឯងមិនបាច់គិតច្រើនទេ មើលនោះទៅ»Jimin ធ្វើមាត់ស្រួចដើម្បីចង្អុរបង្ហាញអោយគេងាកទៅខាងក្រោយ ។ ទិដ្ឋភាពប្រុសស្រីមួយគូបណ្ដើរគ្នាចូលហាងអាហារយ៉ាងមិនសមទំនងក្រោមសម្លៀកបំពាក់ជាឯកសណ្ឋានសិស្សរៀងខ្លួន ក៏គ្មាននរណាឆ្ងាយក្រៅពីស្វាមីហើយនិង...ប្អូនស្រីចុងរបស់គេនោះដែរ

«ឆើស...មានអីគួរអោយមើលទៅ»Tae ងាកមុខចេញមិនសម្លឹង ភ្លេចប្រាប់ទៅថាពួកគេរៀនជាមួយគ្នា ប៉ុន្តែនាងទទួលបានការផ្គត់ផ្គង់ពីលោកប៉ានិងម្ដាយចុង ខុសពី Tae ដែលត្រូវលោកតាយកទៅនៅជាមួយតាំងពីម្ដាយខ្លួនចែកឋានទៅម្ល៉េះ ទើបបន្ទុកគ្រប់យ៉ាងត្រូវធ្លាក់ទៅលើលោកតា Kim

«មិនទៅរាក់ទាក់ខ្លះទេហេស៎ គេជាប្ដីឯងណា...»Jimin មិនឈប់ប្រឹងញោះបន្ថែម ថ្វីបើពួកគេទាំងពីរក៏គ្មានចិត្តលើគ្នានោះដែរ Jungkook ក៏ទៅផ្សេង ឯ Tae ក៏ទៅផ្សេង មិនដឹងថាចំណងអាពាហ៍ពិពាហ៍មួយនេះបន្តបានយូរប៉ុណ្ណាឡើយ

«ហុើយ...កុំខ្វល់អី បើរួចរាល់ហើយគិតលុយផង យើងទៅមុន»Tae មិនអែអង់យូរ ដាក់មេប្រូចទៅបាត់ មិនរង់ចាំអោយ Jimin រត់មុនឡើយ

«អេ...នាង Tae!!»Jimin ហៅសឹងមិនទាន់គេរត់ទៅដល់ខាងក្រៅបាត់ ទើបខ្លួនត្រូវចេញលុយសាជាថ្មី នេះគេមិនទាន់នឹងបានសងសឹកដែលទៅផឹកសុីជុំគ្នា អោយគេចេញលុយម្នាក់ឯងផង ឥឡូវក៏ត្រូវនាងមិត្តបោកម្ដងទៀត ឈឺចិត្តបំផុតហើយ ។

[Skip]

មិត្តភាពតាំងពីចូលឆ្នាំទីមួយ ក៏បញ្ចប់ឈ្មោះជានិស្សិតជាមួយគ្នា ក្នុងវិស្សមកាលត្រឹមមួយខែក៏មានដំណឹងថាមនុស្សដែលខ្លួនលួចស្រឡាញ់បានរៀបការទៅហើយ ។ Jungkook យំមិនចេញ សើចមិនសម បានត្រឹមចូលរួមទាំងចុកទ្រូង កន្លងផុតទៅជាច្រើនឆ្នាំទង្វើល្អៗបានត្រឹមនាមជាមិត្តមិនអាចលើសអ្វីផ្សេង ។ Haneul ជាមនុស្សស្រីដែលស្និទ្ធស្នាលនឹងនាយបំផុតនរណាក៏ដឹងកាលនៅសម័យមហាវិទ្យាល័យ ថែមទាំងមានពាក្យចចាមអារ៉ាមថាពួកគេជាសង្សារនឹងគ្នាទៀតផង ប៉ុន្តែនាងមិនបានគិតពី Jungkook លើសនឹងឡើយ ព្រោះកាលនោះ...នាយមិនបានសង្ហាដូចជាពេលនេះទេ ។

«Neul ចង់ទៅណាបន្តទេ ខ្ញុំជូនទៅ»ក្រោយពីបញ្ចប់អាហារពេលថ្ងៃត្រង់ជាមួយគ្នារួចមក អ្នកទាំងពីរក៏ត្រឡប់មកកាន់ឡាន ក៏កំពុងតែគិតថាគួរទៅណាបន្ត

«ខ្ញុំចង់ទៅយកកូន ពេលនេះគេនៅផ្ទះលោកតា Jungkook ជួយជូនខ្ញុំទៅបន្តិចបានទេ»សម្ដីស្រទន់ស្នើទៅអ្នកកម្លោះព្រមដោយស្នាមញញឹម ត្រូវហើយ បន្ទាប់ពីរៀបការបានកន្លះឆ្នាំ នាងក៏បង្កើតបានកូនស្រីម្នាក់ផងដែរ ប៉ុន្តែដោយសារតែការរស់នៅមិនចុះសម្រុងនាងក៏បានលែងលះជាមួយ Kang Bae-Yong កាលពីប៉ុន្មានខែមុន (មុន Taehyung រៀបការ) ដោយកូននេះនាងបម្រុងនឹងរុញទៅអោយខាងគ្រួសារ Kang ជាអ្នកចិញ្ចឹមទៀតផង ប៉ុន្តែត្រូវ Tae ប្រឆាំងរួចអះអាងថាគេជាអ្នកទទួលខុសត្រូវលើក្មេងក៏បាន តែ Haneul បដិសេធមិនចង់ជំពាក់គុណនរណាក៏សុខចិត្តចិញ្ចឹមកូនខ្លួនឯងវិញ

«សម្រាប់ Neul បានស្រាប់ហើយ»Jungkook បញ្ឆេះឡានចេញទៅកាន់ភូមិគ្រឹះ Kim ។ មិនថាកន្លងទៅយូរប៉ុណ្ណាអារម្មណ៍ស្រឡាញ់គឺនៅតែដូចដើម នាយក៏មិនបានចង់រៀបការជាមួយ Tae ប៉ុន្តែប៉ាគេជាអ្នកបង្ខំ បើមិនអញ្ជឹងទេ គាត់នឹងមិនព្រមអោយនាយសម្រេចបំណងដែលចង់ក្លាយជាពេទ្យឡើយ ។

@ ភូមិគ្រឹះ Kim

«អា៎...គួរស្រឡាញ់ណាស់ មើលចុះ»សម្លេងចេចចាចបន្លឺឡើងយ៉ាងក្អាកក្អាក ហាក់ដូចជាសប្បាយណាស់អញ្ជឹង បណ្ដាលអោយមនុស្សទាំងពីរដែលទើបនឹងមកដល់អត់នឹងឆ្ងល់មិនបាន

«លោកតា ជម្រាបសួរ!!»Haneul គួរសមចូលមកដល់ក៏សំពះសួរយ៉ាងរមទម្យ មុននឹងចូលទៅអង្គុយជិតលោក ផ្ទុយពីរាងតូចដែលញញឹមស្រស់អម្បាញ់មិញកាលបើឃើញមនុស្សដែលគេមិនចូលចិត្តមកហើយនោះ ទឹកមុខក៏ប្រែជារាបស្មើហាក់ធម្មតាគ្មានអារម្មណ៍អ្វីទាំងអស់

«ជម្រាបសួរលោកតា!»Jungkook ដែលតាមមកពីក្រោយ មិនចង់អោយគេថាខ្វះសុជីវធម៌ក៏ឱនគំនាប់តាមចរិតសុភាពបុរសរបស់ខ្លួន ប៉ុន្តែវាធ្វើអោយអ្នកខ្លះជ្រេញ

«ឆឹស...ធ្វើឯងត្រឹមត្រូវ»នាយតូចមាត់ជីបអូច ខណៈដែលដៃក៏មានរបស់លេងមួយជន្លរលេងជាមួយនឹងក្មួយអោយនាងតូចសើចកក្អឹក

«កើតអ្វីនឹងចៅ Tae!!»លោកតា Kim ឃើញរាងតូចដូចខុសប្រក្រតីក៏ចោទជាសំណួរអោយគ្រប់គ្នាងាកទៅមើលគេ

«ប-បាទ....គឺគ្មានអីទេលោកតា»Tae ញញឹមមិនសម ប៉ុន្តែក៏មិនភ្លេចចោលកន្ទុយភ្នែកសម្លក់ Jungkook នោះដែរ ប្រៀបដូចជាសត្រូវនឹងគ្នាមិនខុស រួចក៏បែរមកលេងជាមួយ Aria វិញ

«និយាយចឹង ម្ដេចក៏ពួកឯងមកជាមួយគ្នា»

«គឺពួកយើងទើបនឹងចេញពីរៀន ខ្ញុំក៏សុំអោយ Jungkook ជួយជូនមកទីនេះ»Haneul

«ហេម...កុហកមនុស្សចាស់បាបណា»អត់មិនបានឥឡូវហើយ បើថាណាត់ជួបគ្នាក៏ប្រាប់តាមត្រង់ទៅ ខ្លាចត្រូវមាត់លោកតាឬ? មិនចេះរអៀសខ្លួន បណ្ដើរប្ដីគេ ធ្វើដូចជាប្ដីខ្លួនឯង

«នាង Tae វាយ៉ាងម៉េចឯង»Jimin ដែលអង្គុយជិតនោះក៏វាយអ្នកជាមិត្តដែលមាត់មិនស្ងៀម សង្ស័យមានសង្គ្រាមពាក្យសម្ដីទៀតឥឡូវហើយ បើនៅកន្លែងផ្សេងគេមិនថាទេ ប៉ុន្តែនេះមុខលោកតាទើបចេះតែហាម បើខាងក្រៅវិញ....ហឹម

«វាស្អីឯង!!»គេនិយាយការពិតសោះ បើមានខ្លួនក៏យកទៅ

«Neul មិនបានកុហក ពួកយើងចេញទៅរៀនខាងក្រៅជាមួយគ្នាពិតមែន ក្រែងព្រឹកមិញបងក៏ឃើញមិនចឹង»ព្រឹកមិញនៅផ្ទះជាមួយគ្នាសោះ ពេលដែលនាយបើកឡានចេញ Tae ក៏អង្គុយនៅទីនោះដែរ ម្ដេចក៏ចង់មកចាប់កំហុសគ្នាបែបនេះ

«យើងនិយាយចោល ក្ដៅក្រហាយម្ល៉េះ ឬក៏ជាការពិត ទៅរៀនឬទៅចូលហាង?»Tae មិនបង្អង់ត្បកសម្ដីទៅវិញអោយ Jungkook គ្រឺតខ្នាញ់ ចង់តែចាប់គ្រញិចអោយណាណីទេ ឆ្នាស់សម្បើមណាស់ ជាប្រុសឬជាស្រី?

To be continue

Lie Naa

Continue Reading

You'll Also Like

138K 3.8K 54
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
125K 4K 80
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
175K 7.9K 29
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
152K 3.1K 45
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...