Everything For You [ ចប់✔️ ]

By YuEingGi

8.4K 966 98

អ្វីក៏ដើម្បីបង ! អ្វីក៏អូនថាធ្វើដើម្បីបង ហេតុអ្វីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ ? តួអង្គឯក: Park Sunghoon... More

Chapter1 : កន្សែងបាត់ទៅណា!
Chapter02:យើងស្រលាញ់គេ
Chapter03:តមាត់មិនដាច់
Chapter4: ក្បាលសោះ ស្មានសរសរផ្ទះ
Chapter05:ទៅរកម្ចាស់បេះដូង
Chapter06:អូនជាប្រពន្ធបង
Chapter07:យើងចូលចិត្តឯង
Chapter08:ដៃមនុស្សថោកទាប
Chapter09:ឯងចង់សម្លាប់យើង
Chapter10:សងសឹក
Chapter11:តំណក់ឈាម
Chapter12:គេជាអ្នកណា
Chapter 13:ព្រោះបងខ្លួនឯងទេ
Chapter15: ស្រលាញ់វាណាស់មែនទេ?
Chapter 16
Chapter 17:
Chapter18 : ពួកយើងមិនគួរបន្តទេ!!
Chapter19 :អូនមករកបងវិញហើយ
Chapter20 : ភាគបញ្ចប់

Chapter 14:សូមជឿចិត្តបង

252 40 6
By YuEingGi

     +មណ្ឌលកុមារកំព្រា
Sunoo មកបង្រៀនថ្ងៃនេះមិនសូវជាស្រស់ថ្លាដូចរាល់ដងនោះទេប្រហែលជារឿងកាលពីម្សិលមិញជាដើមហេតុនាំអោយគេបែបនេះហើយមើលទៅ~

« Appa Appaកើតអីមែនទេ? »Huanកាលបើឃើញប៉ារបស់ខ្លួនស្រងូតស្រង៉ាត់តាំងតែពីនៅផ្ទះរហូតមកដល់សាលាបែបនេះគេក៏សួរឡើងលើកទីមួយហើយដែលឃើញប៉ារបស់គេបែបនេះ!!!

« ប៉ាមិនបានកើតអីទេ គ្រាន់តែមួយរយៈនៅកន្លែងធ្វើការមានបញ្ហាតិចតួច តែកូនកុំយកចិត្តទុកដាក់អីប៉ាអាចដោះស្រាយបាន កូនខំតែរៀនទៅបានហើយ ខំរៀនអោយពូកែដូចប៉ាWonណាឮទេ? »នាយអង្អែលសក់ក្បាលកូននិយាយជាមួយកូនដោយញញឹមញញែមទឹកមុខស្រស់ជាងមុននេះ~

« បាទHuanនឹងខំរៀនអោយពូកែ ជួយរកលុយអោយAppaបានច្រើនៗ ហើយនាំAppaដើរលេងអោយសប្បាយៗដូចពូសង្ហារជូនដើរលេងចឹងហិហិ »Huanនិយាយដោយសើចសប្បាយអអោយតែមានពូសង្ហារនៅជាមួយគេសប្បាយរហូតតែម្ដង~

« អញ្ចឹងត្រឡប់ទៅថ្នាក់វិញទៅណា ប៉ាទៅមើលបងៗម្ដង»

« បាទប៉ា ជុបៗ »Huanថើបថ្ពាល់ប៉ាមួយខ្សឺតពីរមុននឹងត្រឡប់ទៅរកមិត្តៗវិញ ~កូនចេញទៅផុតទឹកមុខញញឹមក៏បាត់ស្ងាត់ទៅវិញជំនួសដោយទឹកមុខសភាពដើម~~

« បងពិតជាមានប្រពន្ធមែនឬSunghoon !!»Sunooនិយាយតិចៗដល់រាងក្រាស់ពួកគេទាក់ទងគ្នាហើយគ្រាន់តែលាក់គ្រប់គ្នាមិនទាន់អោយដឹងនៅមុខគ្រប់គ្នាគឺប្រើសព្វនាមលោកទៅវិញទៅមកដាក់គ្នាតែតាមពិតទាក់ទងគ្នាហើយគ្រាន់តែទើបតែចាប់ផ្ដើមជិត2ខែ ឃើញថាចុះសម្រុងគ្នាល្អមិននឹកស្មានថារាងក្រាស់មានប្រពន្ធសោះមានដល់កូនទៀត~ ម្សិលមិញលោកParkមកនិយាយពីរឿងនេះជាមួយរាងតូច លោកមិនបានទៅធ្វើជាមួយSunghoonនោះទេដោយយកលេសមកកុហក់SunghoonអោយនាយទៅជាមួយកូនចៅឯលោកបែរជាមករកSunooទៅវិញ~  សួរនាំដឹងថារាងតូចត្រូវជាអ្វីជាមួយកូនរបស់ខ្លួនក៏និយាយតាមដំណើរអោយដឹងតែម្ដងទៅ~ លោកអង្វរអោយSunooឈប់ទាក់ទងជាមួយSunghoonនៅអោយលុយមួយចំនួនទៅSunooទៀតតែរាងតូចអត់ទទួល គ្រាន់តែឆ្លើយបាទៗតបទៅវិញ គេចាំចម្លើយចេញពីមាត់របស់Sunghoonទើបគេជឿ~ បើជារឿងពិតក៏បានន័យថាគេជាជនទីបីមកបំបែកបំបាក់គ្រួសាររបស់អ្នកដទៃហើយ~~~~~
      +ភូមិគ្រឹះPark

« ជាសង្សារមែនទេ? »Tzu Hannលាន់មាត់សួរកូនចៅរបស់ឪក្មេកដែលនាំយកដំណឹងមកប្រាប់នាងអោយបានដឹង មិនដឹងថាមានរឿងអ្វីនោះទេទើបបានជាឪពុកក្មេកកូនប្រសារមិនសូវជាមើលមុខគ្នាដូចមុនធ្លាប់តែរួមតុអាហារសួរនាំតែឥឡូវក៏ស្ងាត់ឃើញមុខឪក្មេកគិតតែពីគេចចេញ~

« ឯងទៅត្រៀមឡានអោយខ្ញុំផង ខ្ញុំចង់ទៅផ្ទះរបស់ខ្ញុំ »

« បាទលោកស្រី »Tzu Hannក្រោកចេញពីសាឡុងដើម្បីទៅរៀបចំខ្លួន នាងដូចជាមានអារម្មណ៍សប្បាយចិត្តដល់ហើយ ឯកូនចៅក៏ទៅត្រៀមឡានតាមចៅហ្វាយបញ្ជារ~~~
       +Skip

« ម៉ែប្រាប់ថាម៉ែលក់ម្នាក់ឯងបាន នៅតែចចេសមកទៀត ខាតរៀនអស់ហើយ!!! »កូនប្រុសជួយរៀបចំអីវ៉ាន់លក់ឯម្ដាយក៏និយាយទៅកាន់កូនពីរបីម៉ាត់ព្រោះកូននេះក្បាលរឹងពិតមែន~

« កូនមិនចង់អោយម៉ែហត់ ណាមួយថ្ងៃនេះសាលាមានកម្មវិធី កូនមិនចូលរួមក៏មិនអីដែរ កូនចង់នៅជួយម៉ែជាង!! »Junghwanតបទៅម្ដាយទាំងរីករាយគេសប្បាយចិត្តដែលនៅជាមួយម៉ែបែបនេះតាំងតែពីតូចឃើញមែហត់រាល់ថ្ងៃបន់អោយតែខ្លួនធំបានជួយការងារម្ដាយវិញ ទោះគ្មានឪពុកក៏រស់នៅមានក្ដីសុខដែរព្រោះមានម៉ែដែលជាមាតាដៃមួយរយដូចមានផ្លូវជីវិតមួយរយដែរអ៊ីចឹង~

« សាលាមានកម្មវិធី ម៉េចមិនទៅសប្បាយជាមួយមិត្តភក្តិ ការងារប៉ុណ្ណេះសោះមានទៅពិបាកអីម៉ែលក់ម្នាក់ឯងបានតើ~ »

« មិនអីទេម៉ែ ចាំលើកក្រោយបាន ខ្ញុំនៅជួយលក់ម៉ែក៏សប្បាយដែរ~ »

« ខ្ញុំជួយលក់ម្នាក់ផងបានទេ? »កំពុងតែជជែកពីរនាក់ម្ដាយកូនក៏មានសំឡេងស្ដើងតូចបន្លើសួរនាំធ្វើអោយម្ដាយកូនទាំងពីរងាកទៅរលប្រភពសម្លេង

« Anna , Yoshi Hyung!!! »Junghwanលាន់មាត់ហៅឈ្មោះបងប្អូនទាំងពីរនេះម៉េចក៏មកបាន មិននៅសប្បាយនៅសាលាទេឬ?

« អ្ហឹម~ យ៉ាងម៉េចមកជួយលក់ម៉ាក់មិនប្រាប់យើងទេឯងទេយ៉ាប់ណាស់ ជម្រាបសួរអ៊ំស្រី»ទាំងពីរអ្នកបងប្អូនសំពះជម្រាបសួរម៉ាក់របស់Junghwan!!

« ចាសក្មួយ »

« ចង់មកក៏មិនប្រាប់ »

« បើប្រាប់ ធ្វើម៉េចនឹងភ្ញាកផ្អើល មោះតើមានអ្វីអោយគ្នាជួយឯងទេ មោះខ្ញុំជួយ »

« មិនអីទេ មិនអីទេយើងធ្វើបានAnna ចាំយើងអ្នកធ្វើ »

« យើងជួយឃើញមាឌដូចយើងកុំមើលងាយណា»

« តែមិនសមនឹងឯងធ្វើទេ យើងធ្វើវិញ »

« កុំចចេស យើងថាធ្វើបានគឺបានហើយ!! »ទាំងពីរនាក់ជាមិត្តនឹងគ្នាតមាត់គ្នាចុះឡើងរឿងធ្វើការងារធ្វើអោយTaehyangជាម្ដាយនិងYoshinoriជាបងងាកមើលពួកគេដោយសើចញញឹមពួកគេដូចជាមិត្តដែលស្គាល់ចិត្តគ្នាមករាប់សិបឆ្នាំអ៊ីចឹងទាំងដែលការពិតទើបតែស្គាល់ពេលបើករៀនឆ្នាំថ្មីនេះសោះ~

« រំខានពេលអ្នកម្លោះហើយ មិនគួរអោយនាងមកជួយធ្វើការបែបនេះទេ អ៊ំខ្លាចចិត្តណាស់ »

« មិនជាបញ្ហាអ្វីទេអ៊ំស្រី Yeriនាងចង់ធ្វើអោយនាងធ្វើចុះនាងជាក្មេងចង់ដឹងចង់ឮតែបែបនឹងឯង ហើយខ្ញុំក៏នៅជួយការងារអ៊ំស្រីម្នាក់ដែរ »

« ប៉ុណ្ណេះអ៊ំក្រែងចិត្តអ្នកម្លោះខ្លាំងណាស់ទៅហើយ~»និយាយលេងនឹងគ្នារួចក៏នាំគ្នាជួយធ្វើការលក់ដូរលើកអីវ៉ាន់ជាដើមហើយត្រូវចំណាយពេលបែបនេះរហូតទាល់តែដល់ម៉ោងត្រូវទៅផ្ទះវិញ

______
Sunghoonរូតរះបំពេញការងរហើយប្រញាប់ត្រឡប់មកវិញគេមិនទុកចិត្តសម្ដីTzu Hannទេ គេត្រូវតែឆាប់ត្រឡប់មកវិញមកការពាររាងតូចគេដឹងថាប្រាកដជាមានអ្នកទៅជីកឬសគល់ពីHeeseungមិនខានហើយវាក៏ពិតជាបែបនោះមែន!!!!!

« Jungwonមកដល់ហើយឬ? »Sunooបើកទ្វារផ្ទះមកទាំងមិនបានចាប់អារម្មណ៍ព្រោះប្អូនប្រាប់ថាមកថ្ងៃនឹងតែសោររបងមិនចាក់ផង!!!!

« អ៎សលោកHeeseungទេហ្អេស? ហើយនេះនាំអ្នកណាមកនឹង~!!!! » រាងតូចសួរបកទាំងញញឹមញញែមដោយមិនដឹងសោះថាស្រីម្នាក់នោះជាប្រពន្ធរបស់សង្សាររបស់ខ្លួន!!!!!!!
   + ខាងក្នុង

« ខ្ញុំគិតថាលោកយល់បាន ហើយយកលុយនេះរួចចាកចេញអោយឆ្ងាញពីSunghoonទៅ លុយប៉ុណ្ណឹងលោកក៏រស់សុខស្រួលហើយ »ក្រោយនិយាយសាច់ការជាមួយគ្នារួចTzu Hannរុញលុយអោយរាងតូចបញ្ជារាងូចអោយចាកចេញពីSunghoon

« ខ្ញុំអរគុណណាស់សម្រាប់ទឹកចិត្តរបស់អ្នកនាង តែខ្ញុំទទួលយកមិនបានទេសុំទោសផងអ្នកនាងយកលុយរបស់អ្នកនាងត្រឡប់ទៅវិញចុះ !!! »

« លុយតិចពេក? »

« អត់ទេបាទ!!! »

« បានលោកមិនយកក៏សម្រេចចិត្ត តែខ្ញុំសូមតឿនលោកម្ដងទៀតចាកចេញពីជីវិតSunghoonទៅ មុខមាត់ស្អាតបាតមិនគួរមកដណ្ដើមប្ដីរបស់អ្នកដទៃនោះទេ ខ្ញុំនិងSunghoonក៏កំពុងមានចៅអោយត្រកូលPark បើមិនយល់ដល់ខ្ញុំមេត្តាយល់ដល់ក្មេងផង សង្ឃឹមថាខ្ញុំនិយាយប៉ុណ្ណេះលោកនឹងយល់!!! ខ្ញុំមិនមានពេលជជែកយូរទេលាសិនហើយ ខ្ញុំមិនមកតឿងលោកជាលើកទីពីរទេតែខ្ញុំធ្វើមែនបើនៅតែបែបនេះទៀត!!!! »នាងស្រីក្រោកចេញពីកន្លែងអង្គុយហើយចាកចេញទៅ រាងតូចតាមមើលដំណើរនាងពោះពង់របស់នាងក៏ធំដែរហើយ !!!!

« អ្ហឹមមម~ »ទឹកភ្នែកដែលខំទប់ក៏ស្រាប់តែហូរធ្លាក់មកសុំទោសខ្ញុំមិនមានបំណងជ្រៀតជ្រែកស្នេហាជ្រៀតជ្រែកគ្រួសារអ្នកណាទេ លើកមុនឪពុកមកព្រមានឥឡូវភរិយាគេមកម្ដងមានតែរឿងSunghoonមានប្រពន្ធគឺជារឿងពិត~

មកដល់ខាងក្រៅក៏ជួបនឹងSunghoonដែលតាមមករកSunooល្មមគេមកជាមួយJungwon!!

« Tzu Hann ម៉េចក៏នាងនៅទីនេះ?? »

« ប្រពន្ធដើមគ្រាន់តែមកសួរសុខទុក្ខប្រពន្ធចុងទេតើ អូនទៅវិញហើយបងតាមសប្បាយចុះ»នាងញញឹមយ៉ាងសមហើយក៏ចាកចេញទៅ ~Sunghoonប្រញាប់ចូលក្នងផ្ទះទៅរកSunoo ឯJungwonនៅខាងក្រៅក៏មានរឿងជម្រះជាមួយHeeseung គ្មានអ្នកណានាំTzu Hannមកក្រៅពីHeeseungនោះទេចាត់ការចោលមួយសិន~

« Sunoo »គ្រាន់តែមកដល់ឃើញគូស្នេហ៍ក៏រហ័សទៅអោបក្រសោបកាយតូចមកក្នុងរង្វង់ដៃ~

« អូនមានកើតអីអត់? មានអ្នកណាធ្វើបាបអូនទេ?  »ព្រលែងពីការអោបភ្លាមរហ័សសួរភ្លាមគេខ្លាចថាឪពុករបស់គេឬTzu Hannដឹងហើយមកធ្វើបាបSunoo!!!

« អូន អត់មានកើតអីនោះទេ!!! »

« បងបារម្ភណាស់ដឹងអត់!!! »នាយទាញរាងតូចមកអោបសារជាថ្មីគេពិតជាបារម្ភពីរាងតូចខ្លាំងពិតមែនសំណាងណាស់ដែលរាងតូចមិនកើតអីនោះពិតជាល្អមែនល្អខ្លាំងណាស់~~

« ម៉េចក៏បងដូចជាបារម្ភអូនដល់ថ្នាក់នេះ មានរឿងអ្វីមែនទេ? »ឮសំណួររបស់រាងតូចសួរSunghoonព្រលែងពីការអោបម្ដងទៀតចាប់ដៃរាងតូចហើយសម្លឹងមុខសង្សារប្រហែលជាត្រូវប្រាប់ការពិតអោយដឹងហើយមើលទៅបើលាក់យូរខ្លួនកាន់តែធ្វើអោយSunooស្អប់ខ្លួនខ្លាំងបើទុកយូរហើយបានដឹងនោះប្រាប់ពេលនេះខឹងពេលនេះវាល្អជាងទុកនៅយូរពេក

« ចាំបងនិយាយប្រាប់អូន»Sunghoonញញឹមមិនសូវសមដាក់គូស្នេហ៍បងអ្នកចងបងក៏អ្នកស្រាយដែរស្រាយមិនបានគឺមានតែកាត់តែប៉ុណ្ណឹងគ្មានអ្វីធំដុំជាងនេះទេ!!!!!!!!!!!

« អូយយ វាយបងធ្វើអី Jungwonអូយយ »

« មាត់នេះ មាត់ស្អីក៏ដាចសម្បើមម្លេះ សមតែវាយអោយស្លាប់ទេអឹសខឹងណាស់ៗ!!! »អ្នកជាបងកំពុងសម្រួលគ្នានៅខាងក្នុងឯប្អូនវិញកំពុងប្រដៅHeeseungមាត់ឆ្កែមាត់ប្រឡាយវែងដូចស្ទឹងអូនេះទាល់តែទះខ្លះអោយចេះបិទ

« បងសុំទោសៗ ព្រោះបងគ្មានជម្រើស!!! »

« ហឹស! »Jungwonឈប់វាយងាកមុខចេញហើយអោបដៃរបស់ខ្លួនខឹងនឹងHeeseung

« បងក៏មិនចង់អោយបែបនឹងដែរ តែលោកអ៊ំគាបបងពេកអោយបងធ្វើម៉េចម្ខាងក៏មិត្ត ម្ខាងក៏អ៊ំ បងធ្វើយ៉ាងម៉េចក៏ខុសដដែល!!!! »នាយមកប៉ះដៃសុំទោសរាងតូចតែគេគ្មានជម្រើសមែន!!!

« មិនដឹងជាបងnooដឹងហើយមានអារម្មណ៍យ៉ាងណានោះទេ!!! »

« បងដឹង តែជោគជតាកំណត់មកបែបនេះតើអោយធ្វើយ៉ាងម៉េច!!! »

« ហើយជោគជតាក៏កំណត់អោយអូនវាយបងដែរ!!! »

« នេះនៅចង់វាយបងទៀតហ្អេស! បងប្រាប់ហើយថាគ្មានជម្រើស ហឹកហឹកចង់វាយបងចឹង!!! »

« មានឬគ្មានក៏វាយដែរ ជម្រះបញ្ជីរឿងជាមួយស្រីៗអស់នោះខ្លះយ៉ាងម៉េច!!!? »

« មានយ៉ាងម៉េចក៏រត់ហ្នឹងហើយ »និយាយហើយHeeseungក៏រត់ហើយJungwonដេញតាមវាយនាយរត់ជុំវិញផ្ទះក្បែរផ្លូវនឹងទៅ!!!!

« អូនប្រាប់បងហើយថាបងជាអ្នកចាប់ផ្ដើម កុំន្ទោសអូន »Tzu Hannពាក់វែនតារួចញញឹមចុងមាត់សប្បាយចិត្តនឹងលទ្ធផលដែលកំពុងកើតឡើងបើបងមិនខ្វល់ពីខ្ញុំបងធ្វើអោយខ្ញុំគ្មានក្ដីសុខបងនិងគេក៏ត្រូវតែគ្មានក្ដីសុខដូចអូនដែរ~

« ចេញឡាន ត្រឡប់ទៅវិញទៅ!!! »

« បាទលោកស្រី!!!! »កូនចៅបើកឡាននាំម្ចាស់ស្រីត្រឡប់វិលថ្កានទាំងអារម្មណ៍រីករាយ~

    +ខាងក្នុង

« តែអូនជាអ្នកទីបីណាSunghoon!!! ហឹកៗអូនជាអ្នកខុសអូនគួរតែដើរចេញ! »រាងតូចនិយាយទៅកាន់រាងក្រាស់ទាំងយំសសិតក្រោយបានស្ដាប់គេរៀបរាប់ប្រាប់រួចហើយ~

« បងប្រាប់អូនអស់ហើយ មនុស្សដែលបងស្រលាញ់ជាអូនមិនមែនគេ!! »

« តែគេជាប្រពន្ធបង បងនៅមានកូនទៀត ដូច្នេះពួកយើងគួរតែចប់ត្រឹមនេះទៅ!!! »

« Sunoo »នាយចាប់ដៃទាំងគូរបស់រាងតូចទាញគេអោយមើលមក្រថាប់ខ្សែភ្នែកជាមួយខ្លួន

« ស្ដាប់បងណា បងស្រលាញ់អូនតែម្នាក់ ទោះគ្មានអូនក៏បងមិនស្រលាញ់នាង បងស្រលាញ់អូនឮទេបងស្រលាញ់អូនណាស់ »Sunghoonទាញរាងតូចមកអោបជាប់កុំបែកគ្នាអីបងពិតជាស្រលាញ់អូនមែនបងមិនអោយអ្នកណាមកធ្វើបាបអូនបានទេបើមានបង!!!

« អូនក៏ស្រលាញ់បងតែអូនមិនចង់់ឈឺចាប់ទេ នាងក៏ឈឺដូចអូនដែរណាSunghoon!!! »

« សូមអូនជឿចិត្តបងណាSunoo បងស្រលាញ់អូន បងនឹងការពារអូន ស្រលាញ់បងត្រូវជឿចិត្តបងឮទេ!!!? »នាយកាន់ដៃទាំងពីររបស់រាងតូចហើយពន្យល់អោយគេយល់និងជឿជាក់លើខ្លួន

« អ្ហឹម!!!! »ទីបំផុតគេចុះចាញ់ដដែលគេងួកក្បាលយល់ស្របនឹងសម្ដីរបស់រាងក្រាស់បើបាត់បង់បងអូនក៏ឈឺចាប់ដែរ

« ល្អណាស់ យើងនៅដូចដើមណា គ្មានអ្នកណាប៉ះពាល់អូនបានទាំងអស់បងសន្យា!!! »នាយរហ័សអោបរាងតូចជាថ្មីSunooក៏អោបនាយវិញ ព្រមខុសព្រោះស្រលាញ់បងតែអូននឹងនៅដោយល្អមិនធ្វើអោយប៉ះពាល់ដល់ប្រពន្ធកូនបងដាច់ខាត!!!

« សម្លាញ់ចិត្តរបស់បង »នាយនិយាយហើយថើបសក់ក្បាលរាងតូចមួយខ្សឺតហើយបន្តអោបទៀតគ្មានអ្នកណាមកបំបែកអូនចេញពីបងបានទេ!!!!!

    +Skip
« ថ្ងៃនេះរំខានបងនិងAnnaច្រើនពេកហើយ!! »JunghwanយកទឹកមកអោយYoshi ឯYeriannaនិងម្ដាយរបស់Junghwanនៅផ្ទះបាយកំពុងធ្វើម្ហូបដើម្បីទទួលទានអាហារពេលល្ងាចជុំគ្នា~

« មិនអីទេ យូរៗចេញយឺតសរសៃម្ដងក៏ល្អម្យ៉ាងដែរ~»

« ចុះរឿងបងតាមរកសាច់ញាតិបងនោះតើយ៉ាងម៉េចហើយមានបានតម្រុយអ្វីខ្លះឬអត់? »Junghwanក៏ឆ្លៀតសួរខ្លះឮតាមរកយូរដែរហើយមិនដឹងឃើញឬនៅ!!!!!!!

« នៅទេ គ្មានតម្រុយសោះ សុខភាពលោកអ៊ំក៏មិនសូវល្អប៉ុន្មានដែរ »Yoshiតបទាំងមុខមិនស្រស់គ្មានទេបាត់ឈឹងតែម្ដងលោកអ៊ំក៏មិនរឹងបុឹងប៉ុន្មានទៀតមិនបានជួបគ្នាម្ដងទៀតទេដឹងមើលទៅ!!

« សង្ឃឹមថាបងនឹងឆាប់រកឃើញផងចុះ ហើយតើអ៊ំប្រុសរបស់បងឈ្មោះអ្វីដែរ សាច់ញាតិតាមរកឈ្មោះអ្វីខ្លះ ក្រែងខ្ញុំនិងម៉ែអាចជួយតាមរកបងបានណា!!! »

« អ៊ំបងឈ្មះKangjin ហើយភរិយាគាត់ឈ្មោះKira »

« Kangjin, Kira »

« ត្រូវហើយ ឯងអាចស្គាល់ឬធ្លាប់ឮឬអត់? ! »

« ដូចជាមិនដែលឮទេ តែចាំខ្ញុំសួរម៉ែអោយបងចុះក្រែងម៉ែស្គាល់!!! »

« រំខានឯងហើយណា »

« បាទមិនអីទេបង អញ្ចឹងខ្ញុំទៅជួយអ្នកផ្ទះបាយវិញ »

« អូខេ អូហ៍ប្រយ័ត្នផង »ងាកជើងបង្វែតែខ្វែងទាក់ក៏ភ្លាត់រកដួលទៅហើយតែរាងក្រាស់ចាប់ទាញទាន់តែមកដួលលើសាឡុងវិញធ្វើអោយផ្ទៃមុខទាំងពីរនៅជិតគ្នា ខ្សែភ្នែកក្បែរគ្នាបែបនេះធ្វើអោយពួកគេទាំងពីរមានអារម្មណ៍ថាឌុកឌាក់ក្ដៅឆេវព្រឺសម្បុររៀងខ្លួន~

« អ!!! ខ្ញុំ ខ្ញុំទៅផ្ទះបាយហើយ »Junghwanរហ័សឡើងចេញឱនលាហើយរត់ទៅផ្ទះបាយធ្វើអោយYoshiញញឹមចង់ផ្ទុះសំណើចឡើងហេតុអីក៏គេគួរអោយស្រលាញ់ម្ល៉េះ??

       +ភូមិគ្រឹះPark

« យ៉ាងម៉េចហើយលោកប្ដី? »អង្គុយចាំតែផ្លូវប្ដីមកដល់នឹងអាលសួរសុខទុក្ខខ្លះ

« មិនមានអ្វីផងធម្មតាទេតើ!! »នាយតបហីៗគិតថានាងឈ្នះហើយឬទើបមុខសប្បាយចិត្តបែបនេះ?

« មិនមែនតាមអង្វរគេមិនត្រូវវិញទេមែនទេ? »

« មនុស្សជាគូគ្រងហើយស្រលាញ់គ្នាថ្នាក់នេះតើបែកយ៉ាងម៉េច? គិតតែនាងវិញពោះបុិនកញ្ជើឥឡូវហើយនៅធ្វើរឿងស្មោគគ្រោកមិនខ្លាចបាបកម្មធ្លាក់លើកូនទេហ្អេស? »Sunghoonតបមកភរិយាវិញយ៉ាងចុកឆ្អល់សម្ដីគេនិយាយមកបានន័យថាគេនិងអាក្មេងនោះមិនបានបែកគ្នាមែនទេ!???

« អូនធ្វើព្រោះអ្នកណា? មិនព្រោះតែបងទេឬ? ព្រោះបងព្រងើយកន្តើយដាក់ខ្ញុំនិងកូន!!! អូនបំពេញងារជាប្រពន្ធមិនល្អត្រង់ណាទើបបងមិនស្រលាញ់អូន? »

« តើនាងច្បាស់ហើយ? ពួកយើងមិនមែនជាប្ដីប្រពន្ធតាំងតែពីដំបូងមិនចឹង? »គេសួរបកតែប៉ុណ្ណឹងហើយក៏ឡើងទៅខាងលើបាត់ទុកអោយTzu Hannខ្សឹបខ្សួលតែឯងលើសាឡុងជីវិតនាងត្រូវមកជួបរឿងអីបែបនេះទៅវិញ

« ពុទ្ធោអើយ!!! »នាងគ្រវាសខ្នើយចោលអស់បន្តខ្សឺតខ្សួលដោយមិនខ្លាចយំពេកទាស់សោះ!!!!

______________

Continue Reading

You'll Also Like

131K 5.5K 49
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
26.6K 358 58
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
23.8K 1.1K 16
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE
Fate By v xxxiri v

Short Story

23.8K 1.8K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆𝚑�...