(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

By LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... More

ភាគទី1: ផ្ដើមរឿង
ភាគទី02:
ភាគទី03:
ភាគទី04:
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី25: ប្រចណ្ឌ!
ភាគទី26: ស្រឡាញ់....
ភាគទី27:លេងសើចផ្លូវអារម្មណ៍!
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី38: ចត់បាយ!
ភាគទី39:អាត្រូវគ្រឿង-,-
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី05: ខ្ញុំនៅជួយបង!

1.7K 114 0
By LilJuu_1992

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថ្ងៃនេះគឺជាថ្ងៃអាទិត្យដូច្នេះហើយសាលាគឺមិនរៀនឡើយ ថេយ៉ុងក្រោកតែងខ្លួនតាំងពីព្រលឹម ហាក់សប្បាយចិត្តប្លែកជាងរាល់ដង។
+ម៉ោង7:00នាទីនៅភូមិគ្រឹះចន

<លោកប៉ាទៅធ្វើការហើយរឺ> ថេយ៍ ដែលកំពុងចុះមកពីកាំជន្ដើរផ្ទះ រត់មកអោបលោកចនយ៉ាងលឿនតាមទម្លាប់។

<បាទ..ថ្ងៃនេះទៅណា៎មែនទេថេយ៍?> អ្នកជាវ័យចំណាស់លើកដៃអង្អែលសក់កូនតិចៗ ក៏មាននូវវត្តមានរបស់អ្នកស្រីគីមនៅក្បែរផងដែរ។

<បាទ គឺទៅលេងផ្ទះជីមីន> ថេយ៍ លែងចេញពីការអោបញញឹមទៅកាន់គាត់តិចៗ។

<ខំរៀនផង កុំបុិនដើរលេងពេក> អ្នកស្រីគីម

<អៅ..ក៏ខំហើយតើ លោកប៉ាមើលម៉ាក់ចុះ>ថេយ៍ ធ្វើរឹកញិកញ៉ក់ដាក់អ្នកជាឪពុកម្ដាយ អាចថាជីវិតរបស់រាងតូចតាំងពីក្មេងមកដែលចូលមករស់នៅជាមួយលោកចនគឺមានក្ដីសុខខ្លាំងណាស់ ខុសឆ្ងាយពេលដែលនៅជាមួយឪពុកបង្កើតព្រោះគាត់តែងតែស្រវឹងធ្វើបាបអ្នកស្រីគីមរាល់ថ្ងៃ។

<ហុឹស..ដើរលេងឲសប្បាយទៅណា៎ប៉ាទៅធ្វើការហើយ>

<បាទ> បន្ទាប់ពីនិយាយសំណេះសំណាលរវាងឪពុកកូនហើយ លោកចនក៏ដើរចេញក្រៅមានអ្នកបើកឡានជូនទៅធ្វើការបាត់ទៅ។

<កូនទៅផ្ទះជីមីនអីឡូវមែនទេ?>អ្នកស្រីគីម

<បាទ ម៉ាក់មានអ្វីរឺ?>

<អត់ទេ ម៉ោងប៉ុន្មានកូនមកវិញ>

<មិនដឹងដែរ..ចាំកូនទូរស័ព្ទប្រាប់ពេលក្រោយណា៎..ជុប!*កូនទៅហើយ> ថេយ៍ ថើបថ្ពាល់អ្នកជាម្ដាយបន្តុចក៏រត់ចេញទៅ អ៊ំឈឿនជាអ្នកបើកឡានផ្ទាល់របស់ថេយ៍ជាអ្នកជូនទៅ។

<មិនដឹងថាកូនជុងពេលនេះធំបុិនណា៎ទៅហើយទេ?> អ្នកស្រីគីម សម្លឹងដំណើររបស់កូនខ្លួនរត់ចេញទៅ ចិត្តនឹកដល់ពីរនាក់ម្ដាយកូនគឺជុងហ្គុកនឹងអ្នកស្រីចន គាត់មិនដែលមានចិត្តគុំស្អប់បន្តិចនោះទេ កន្លងមកមានតែនឹកអាណិត។

ពេលវេលាចេះតែដើរទៅមុខក្រូសៗ ទ្រនិចក៏លោតចូលម៉ោង12ថ្ងៃត្រង់បាត់ទៅហើយ។
+ Jeon group
តុកៗ!!

<សូមអនុញ្ញាតទាន>

<ចូលមក> លោកចន ដែលភ្នែកកំពុងមមារញឹកនឹងឯកសារគពេញតុ។

<តម្រុយយ៉ាងមិចហើយ> លោកចន សួរទៅកាន់បុរសម្នាក់ដែលត្រូវជាជំនិតគាត់ឲស៊ើបពីរឿងអ្វីមួយ គាត់ឲស៊ើបជាង1ខែហើយ។

<បាទ គឺពេលនេះអ្នកប្រុសជុងគាត់ធ្វើការនៅម៉ាតមួយកន្លែង រៀនបណ្ដើរធ្វើការបណ្ដើរទាន..ចំណែកលោកស្រី គាត់ចែកឋាន1ឆ្នាំជាងហើយ> លោកពូយី រៀបរាប់អ្វីដែលគាត់បានស៊ើបរយៈពេលមួយខែមកនេះ។

<ហឹម~~> លោកចនក្រហឹមបន្តិច មើលទៅគាត់ដូចជាគ្មានភាពភ្ញាក់ផ្អើលជាមួយដំណឹងដែលអតីតប្រពន្ធស្លាប់សោះ។

<លោកម្ចាស់ សុខភាពលោកម្ចាស់កាន់តែទ្រុឌទ្រោមណាស់ហើយ ពេលណា៎ទើបហៅអ្នកប្រុសជុងឲមកកាន់ដំណែងជំនួសវិញ> លោកពូយី នេះគឺជាគោលបំណងដែលលោកចនគាត់ស៊ើបអំពីកូនប្រុស យ៉ាងណា៎ក៏នាយជាកូនបង្កើតត្រូវតែស្នងមរតកពីគាត់ ម្យ៉ាងថេយ៍មិនអាចកាន់ដំណែងបានឡើយព្រោះនៅក្មេងពេក កាលណាថេយ៉ុងគឺទន់ខ្សោយព្រៀបដូចក្មេងស្រីចឹង។

<មិនយូរទេ ជិតដល់ពេលខ្ញុំនឹងទៅជួបគេផ្ទាល់>

<បាទ..ចឹងខ្ញុំសូមលាសិនហើយ> គាត់អោនគំនាបបន្តិចក៏ដើរចេញទៅ។
|Ship•|
គ្រីង*!!~~
ឲតែលឺសម្លេងនេះដឹងតែទ្វារម៉ាតមានមនុស្សបើកចូលហើយ។

<សួស្តីបងជុង> ថេយ៉ុង ដើរចូលម៉ាតទាំងញញឹមជាប់លើកដៃហាយបង្ហាញនាយទាំងស្នាមញញឹម ប្លែកពីអ្នកម្ខាងទៀតទឹកមុខដូចចងបាញ់ ស្មើរៗមិនញញឹមតបសូម្បីប៉ុនចុងក្រចក។

<កុំហៅយើងបែបនឹង> អ្នកណាក៏នាយមិនឲហៅបែបនឹងដែរស្ដាប់ទៅដូចជាជិតស្និតពេក មនុស្សនាយគឺមិនចង់ជិតស្និតជាមួយ ព្រោះក្នុងអក្ខរាវិរុទ្ធរបស់នាយគឺ÷
"ភាពជិតស្និតតែងបង្កើតមនោសញ្ចេតនា វាជាចំណងចងជើងរបស់មនុស្សល្ងង់" ដូច្នេះហើយទើបនាយមិនខ្វល់ជាមួយអ្នកណាទាំងអស់ គ្មានចិត្តអាណិតគ្មានអារម្មណ៍ស្រឡាញ់ក្នុងខ្លួនមានតែម្យ៉ាងគត់គឺក្រដាសសរទទេស្អាតមួយសន្លឹក!

<ចុះឲហៅបែបណាទៅ ហៅបងប្រុសក៏បានដែរ> ថេយ៉ុង។ ស្មើរនឹងថ្ងៃត្រង់មិនសូវជាមានភ្ញៀវប៉ុន្មានទេ មានតែថេយ៍ម្នាក់ឯងដែលចូលមកទិញ។

<....> មិនខ្ចីតប រួចក៏ដើរចេញទៅយកអីវ៉ាន់មករៀបចំដាក់ថ្នើរធ្វើមិនដឹង នាយដឹងថាថេយ៉ុងច្បាស់ជាមិនមែនមកទិញទេ ចង់មកឆាឆៅ។ រាងតូចមិនខ្វល់ក៏ដើរតាមក្រោយនាយត្រុកៗមុននឹងនិយាយ÷

<មោះ..បងប្រុសចាំខ្ញុំជួយ> ថេយ៍ ថាហើយក៏យកអីវ៉ាន់ខ្លះចេញពីដៃនាយជួយរៀបចំ ទាំងមិនសួរម្ចាស់គេថាព្រមរឺអត់?

<យ៉ាងមិចនឹង? ឆាប់ចេញទៅ> ជុងហ្គុក សម្លឹងមុខថេយ៍ដោយចងចិញ្ចើមជាប់ ទាំងមិនយល់ទាំងធុញ ឃើញមុខរាងតូចហើយគឺធុញយកតែមែនទែន ពិសេសអាសម្ដីជាមួយកាយវិការធ្វើដូចជិតស្និតជាមួយនាយណាស់ចឹង!

<បងចេញពីធ្វើការម៉ោងប៉ុន្មាន> ថេយ៍ មិមខ្វល់ជាមួយទឹកមុខហើយពាក្យសម្ដីរបស់នាយឡើយគឺធ្វើមិនដឹងចង់និយាយស្អីនិយាយទៅ។

<លឺយើងសួរថាយ៉ាងមិចទេ? ចេញម៉ោងប៉ុន្មានចូលម៉ោងប៉ុន្មានក៏កុំចេះ ឆាប់ចេញទៅ> កញ្ឆក់ថង់នំពីដៃរបស់ថេយ៍រួចក៏ដើរចេញទៅរៀបចំដាក់កន្លែងផ្សេងទៀត។

<បងប្រុស ល្ងាចនេះទៅដើរលេងទេ នៅរងគុនក៏បានគឺគេបញ្ចាំងរឿងថ្មីណា៎ ល្បីណាស់ ខ្ញុំទិញសំបុត្រមកពីរហើយស្រេច> ថេយ៍ នៅតែដើរតាមត្រុកៗរង៉ូវក្បែរត្រចៀកដូចមូស។

<Wae!!..ឯងមកទិញស្អីក៏ទិញឲលឿនទៅ ចង់ទៅមើលក៏ទៅមើលម្នាក់ឯងទៅ មកហៅយើងធ្វើស្អី យើងមិនដែលស្គាល់កុំមកធ្វើខ្លួនស្និតស្នាល> ជុងហ្គុក នាយងាកមកសម្លុតស្ដីឲថេយ៉ុងមុាំងៗ មនុស្សស្អី ស្អីក៏យ៉ាងនេះ មិនដែលស្គាល់គ្នាផងមកហៅមើលគុនស្អី គេកំពុងធ្វើការគ្មានពេលទៅអត់ប្រយោជន៍ឡើយ ទោះស្គាល់ក៏មិនទៅជាមួយដែរដូចនិយាយចឹង មិនចង់រាប់មិនចង់មានទំនាក់ទំនងជាមួយអ្នកណាទាំងអស់ និយាយភាសាសាមញ្ញគេថា អញមិនរាប់អាណាទាំងអស់!

<..តែខ្ញុំទិញមកពីរបាត់ហើយ..វាថ្លៃណាស់ សូមទោសដែលរំខានបង> ថេយ៍ សម្លឹងមុខនាយភ័យឡើងប្រហោងពោះ នេះកាចដល់ថ្នាក់នឹងរឺកាលពីនៅក្មេងក៏មិនដល់ថ្នាក់នឹងពេកដែរ តើនាយដើរតែស្រែកសម្លុតដាក់គេគ្រប់គ្នាដែលមកធ្វើខ្លួនស្និតស្នាលជាមួយរឺ? ថេយ៉ុងទម្លាក់ទឹកមុខចុះបន្តិចធ្វើដូចជាកំពុងអន់ចិត្ត(សម្ដែង)។

<រំខានមែន..5ល្ងាចយើងចេញ> អាដែលនឹង ស្ដីឲដូចអត់ស្ដី-,-។

<ចឹងខ្ញុំចាំបងដល់ម៉ោង5> ថេយ៍ ហាក់មានសង្ឃឹមងើបមុខឡើងសប្បាយចិត្តដូចសុំម៉ែដើរលេងបាន ។

<តែត្រូវមានលក្ខខណ្ឌ> ជុងហ្គុក ចាប់ទុកថាថេយ៍សំណាង100ក្នុងចំណោម1ម្នាក់គឺជាថេយ៍ដែលនាយព្រមនិយាយច្រើនជាមួយហើតក៏ព្រមទៅ ប៉ុន្តែមនុស្សនាយគឺត្រូវតែមានការដោះដូរ។

<អ្វីទៅ>
<ហាមឲយើងឃើញមុខទៀត យើងស្អប់មុខឯងណាស់> ជុងហ្គុក ចុងប្រយោគនិយាាយសង្កត់ពាក្យ មនុស្សបែបណា៎ក៏នាយស្អប់ដែរឲតែប្រឹងមកស្និតស្នាលជាមួយ ប៉ុន្តែថេយ៍មួយគឺនាយស្អប់ជាងគេព្រោះបុិននិយាយច្រើន ឡិកឡក់យ៉ាងមិចមិនដឹងទេ អាគេស្ដីឲចង់ដាច់សរសៃរកំពង់.កហើយក៏ធ្វើមិនដឹងមិនខ្ចីខ្វល់តែម្ដង។

<ហិហិ..គ្មានបញ្ហាទេ> ថេយ៍ ញញឹមឡើងយ៉ាងពរព្រៃ ចឹងៗសោះគ្មានបញ្ហាទេចាំមិនឲឃើញមុខ ចាំមើលចុះ។

<ទៅណា៎ឲបាត់ៗទៅ ចាំម៉ោង5ចាំមក> ដូចកំពុងតែដេញក្មេងយ៉ាងចឹង ក៏ប្រហែលជាថេយ៍គេនៅក្មេងហើយទើបរៀងឡក់ៗបែកៗចឹង មិនខ្លាចនាយសោះ ស្ដីឲមិនចេះញឹតមុខហើយក្លាហានទៀត ស្គាល់បានមួយថ្ងៃហៅទៅមើលគុន!

<ខ្ញុំនៅជួយបងចុះ ចាំម៉ោង5យើងទៅទាំងអស់គ្នា>

<...> ជុងហ្គុក មិនមាត់តែសម្លក់មុខថេយ៍បន្តិចក៏ធ្ចើការដូចធម្មតាតាមទម្លាប់។ ចំណែកថេយ៍ញញឹមរហូតមុខរីកដូចគ្រាប់ជីពេលនៅជិតនាយ បើដឹងថាជុងហ្គុកមិនចាំមុខចឹងក៏ស្និតស្នាលតាំងពីដំបូងហើយមិនទ្រាំលួចមើលគេម្នាក់ឯងឡើង1ឆ្នាំនោះទេ។

To be continued
by: Juú jinnié (ជូ)

Continue Reading

You'll Also Like

31.9K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
87.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
172K 12K 62
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...
4.9K 928 22
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...