(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព�...

By LilJuu_1992

104K 6K 76

Trailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចន... More

ភាគទី1: ផ្ដើមរឿង
ភាគទី03:
ភាគទី04:
ភាគទី05: ខ្ញុំនៅជួយបង!
ភាគទី06: ឯងធ្វើស្អីនឹង!?
ភាគទី07:ខ្ញុំចង់នៅបែបនេះរហូត!
ភាគទី08: សំណាងខ្លី
ភាគទី09: គីម ថេយ៉ុង!!~
ភាគទី10:របស់ចង្រៃអុតត្បាត!!
ភាគទី11:
ភាគទី12:គ្មានជាតិ
ភាគទី13:អូនមិននឹកស្មានថាបងបែបនេះ
ភាគទី14:តើខ្ញុំខុសអី?
ភាគទី15: បង្ខំ
ភាគទី16:🔞
ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!
Part18:គ្រប់យ៉ាងមកពីស្រឡាញ់!
ភាគទី19:កុំប៉ះយើង
Part20: អារម្មណ៍ច្របូកច្របល់!
ភាគទី21: ព្យុះ
ភាគទី22:បងអាចថើបអូនបានទេ!?
ភាគទី23: ក្មេងល្មោភ🔞
ភាគទី24:អន់ចិត្ត!
ភាគទី25: ប្រចណ្ឌ!
ភាគទី26: ស្រឡាញ់....
ភាគទី27:លេងសើចផ្លូវអារម្មណ៍!
ភាគទី28:គ្មានថ្ងៃភ្លេច!
ភាគទី29: ខឹង!
about admin 🤍
ភាគទី30:ថោកទាប!
ភាគទី31:កាមទេព
ភាគទី32: លួង
ភាគទី33:ជិះសេះលែងដៃ!
ភាគទី34: ឯការ
ភាគទី35:មិនបានស្រឡាញ់!
ភាគទី36:ឈឺជាលើកទីមួយពាន់
ភាគទី37: ធ្វើតាមសម្ដី!
ភាគទី38: ចត់បាយ!
ភាគទី39:អាត្រូវគ្រឿង-,-
ភាគទី40:ថ្មដារកុំចេះលូកមាត់!
ភាគទី41:អនាគតប្អូនថ្លៃ
ភាគទី42: ប្រងើយ!
Part 43:ដោះលែង!
ភាគទី44: ជុងហ្គុក
ភាគទី45:ការចាកចេញដ៏ឈឺចាប់!
ភាគទី46: អ៊ុននី?
ភាគទី47:នោះគឺប៉ាជុង!
ភាគទី48:ភ្នែកបងកើតអី?
ភាគទី49:appaចាំពួកយើងហើយរឺ?
ភាគទី50:បោក!
ភាគទី51:🔞
ភាគទី52: ភាគបញ្ចប់🦁🐰
វិចារអ្នកនិពន្ធ🤍🌷

ភាគទី02:

2K 135 0
By LilJuu_1992

8ឆ្នាំក្រោយ ពេលវេលាវិលចុះវិលឡើងដើរលឿនដូចថ្ងៃ គ្មានវិនាទីណាមួយដែលពេលវេលារងចាំយើងនោះទេ វាមានតែមនុស្សយើងខ្លួនឯងដែលតែងតែរងចាំពេលវេលានោះមកដល់មិនដាច់។

ក្មេងប្រុសម្នាក់ដែលត្រូវឪពុកបង្កើតដេញចេញពីភូមិគ្រឹះជាមួយម្ដាយ លែងជាប់ទាក់ទងជាមួយត្រកូលចនបន្តទៀត ពេលនេះនាយធំពេញវ័យអាយុ18ឆ្នាំ រូបរាងមាំក្រាស់ខ្ពស់ស្រឡះសង្ហារ អាចឆាបយកបេះដូងនាងៗដែលបានឃើញនាយភ្លាម ចិញ្ចើមក្រាស់មិនបាច់គូ ក្រសែភ្នែកមុតស្រួចមាំមុខមិនដែលរីកហើយក៏មិនសម្ដីដូចគ្នា។ ប៉ុន្តែគេបែរជាមកធ្វើការលក់អ្វីក្នុងម៉ាតមួយកន្លែងក្នុងទីក្រុងសេអ៊ូលទៅវិញ ។

<បងសង្ហារស្ករគ្រាប់នេះមួយកំប៉ុងប៉ុន្មាន> ក្មេងសិស្សសាលា2-3នាក់តែងតែមកម៉ាតនេះស្ទើររាល់ថ្ងៃដើមជួបមុខនាយធ្វើរឹកផ្អៀងផ្អងកាចរឹករាងដើម្បីឲនាយក្រាស់គេចាប់អារម្មណ៍។

<2$> មួយម៉ាត់ចប់ សម្លឹងមុខពួកនាងធម្មតាមិនខ្ចីសូម្បីញញឹមបន្តិចក៏គ្មាន ប៉ុន្តែមិនថ្វីឡើយបើមុខនាយសង្ហារយ៉ាងនេះ។ ប្រាប់ចុះក្នុងម៉ាតនេះលក់ដាច់តែជាមួយក្មេងស្រីសិស្សសាលាទេ ព្រោះពួកនាងមកទិញដើម្បីបានឃើញមុខជុងហ្គុក ម្ចាស់ហាងដឹងក៏មិនហ៊ានស្ដីថាឲនាយដែរ ទោះមុខនាយចងបាញ់មិនរាក់ទាក់យ៉ាងណា៎ក្ដី មានតែតាមទ្រយល់ចិត្តថែម។

<បងជុង ថ្ងៃនេះមិនទៅរៀនទេរឺ?> Ga eunmi ក្នុងចំណោមមិត្តនាងប៉ុន្មាននាក់នៅក្រោយខ្នង នាងជាកូនស្រីអ្នកមានទ្រព្យមុខមាត់ក្នុងសង្គមគួរសមដែរ អ្នកមានល្មមៗមិនហ៊ានក្អកនឹងគ្រួសារនាងឡើយ ដើរចូលមកសួរជុងហ្គុកថែមទាំងបុកស្មាសិស្សស្រីដែលសួរតម្លៃស្ករគ្រាប់មិញនោះទៀត។ ចរិយាសម្បត្តិរបស់នាងគឺស្អាតឆើតឆាយប៉ុន្តែគឺឆ្មើងឆ្មៃហើយក៏ឆ្នាស់ខុសរបៀប។

<អត់ទេ> ជុងហ្គុក ឆ្លើយតបធម្មតាទៅនាង នាងស្គាល់នាយព្រោះរៀនសាលាជាមួយគ្នា។

<ណែ!..នាងឯងនៅឈរដល់កាលទៀត ម្ដេចមិនស្លន់ចេញទៅ> លីយីម

<បែបចង់ឲគេធាក់ចេញហើយមើលទៅ>ម៉ូណានឹងលីយីម គឺជាមិត្តរបស់Ga eunmi អាចថាជាបរិវាក៏បានដែរ ស្ដីឲសិស្សស្រីដែលទិញស្ករគ្រាប់នោះនឹងមិត្តៗរបស់នាងដដែល ព្រោះពួកនាងមិនព្រមចេញថែមទាំងសម្លក់ពួកគេទាំងបីទៀត។ eunmiនាងត្រឹមគងដៃលើគ្នាញញឹមគែមមាត់សម្លឹងលើសម្លឹងក្រោម មិនចាំបាច់ហត់មាត់ព្រោះមានខ្ញុំបម្រើចាំជេរជំនួស។

<នេះបងប្រុសនេះលុយ> នាងដាក់លុយ2$នៅពីមុខជុងហ្គុកហើយក៏ដើរចេញជាមួយមិត្តរបស់នាងយ៉ាងលឿន តាមថាពួកនាងមិនអាចទៅតតាំងបានផង ព្រោះបក្សពួករបស់អ៊ុនមីមានរឿងស្អីបន្តិចក៏ប្ដឹងដល់អាណាព្យាបាលហើយ គេអ្នកមានសូកលុយតែបន្តិចបណ្ដេញក្បាលឯងចេញពីសាលាបាត់។

<ចង់ទិញអី?> ជុងហ្គុក នាយមិនចូលចិត្តសុាំហើយក៏មិនរញ៉េរញ៉ៃច្រើនដែរ បើមកគ្រាន់តែចង់បង្កររឿងទេចេញទៅ។

<បងជុង បងមិនទៅសាលាចឹងតើបងទៅណា៎ អាចឲអូនទៅជាមួយផងបានទេ> អ៊ុនមី នាងមិនខ្វល់ឡើយ សំខាន់នាងស្រឡាញ់ហួងហែងនាយមករហូត ដូចក្មេងស្រីមិញចឹងមកពីហៅនាយថាបងសង្ហារនឹងហើយទើបមករករឿងនោះ។

<15នាទីទៀតគេបិទរបងសាលាហើយ> នាយក្រាស់ ងាកទៅមើលទ្រនិចនាឡិកាដែលមានក្នុងម៉ាត បែរជាប្រាប់នាទីកំណត់ម៉ោងបិទរបងសាលាទៅពួកនាងទៅវិញ ន័យនេះបើមិនយល់ទេចង់ប្រាប់ថា ឈប់ឲមកអត់ប្រយោជន៍ប្រយ័ត្នសាលាបិទទ្វាររបងពិបាកផ្លោះចូល។ នាយនិយាយតែប៉ុន្នឹងហើយក៏ដើរចេញចូលទៅបន្ទប់របស់បុគ្គលិកម៉ាតបាត់(គេមានបន្ទប់ផ្ទាល់ខ្លួនមួយឲបុគ្គលិក)

ចរឹកប្រងើយបន្ដើយបែបនេះធ្វើឲអ៊ុនមីនាងខឹងឡើងក្រហមមុខ ប្រុសណាដែលមិនចង់បានាងមកធ្វើសង្សារមកនិយាយជាមួយនោះ ចុះម្ដេចនាយនេះរឹកធំម្លេះត្រឹមបុគ្គលិកលក់អ្វីនៅម៉ាតកំបិកកំប៉ុកសោះ។
<តោះ អ៊ុនមី យើងអត់ចង់ផ្លោះរបងទៀតទេ> លីយីម

<មែនហើយតោះ> ម៉ូណា ពួកនាងនាំគ្នាធ្វើមុខជូរពេលនឹកដល់សកម្មភាពផ្លោះរបងរាល់លើកផ្លោះតែរហូតនឹង។

<ហឺយ..មិចមិនស្លាប់ទៅ> អ៊ុនមី ផ្ដើមស្រែកក្រញ៉ាញខ្លួនសម្លក់ពួកនាងទាំងពីរហើយក៏ដើរចេញទៅមុនបាត់ ក្នុងចិត្តខឹងចង់ផ្ទុះចេញភ្លើងទៅហើយ។

<គួរឲរំខានមែន> បន្ទាប់ពីដឹងថាពួកនាងចេញទៅអស់ហើយនាយក៏ដើរចេញមកពីបន្ទប់វិញ ។ ថ្ងៃនេះនាយមិនបានទៅរៀនមិនមែនមកពីអ្វីទេតែនាយត្រូវទៅគោរពធាតុម្ដាយ។

ថាមិច? គោរពធាតុម្ដាយ? នេះអ្នកស្រីចនចាកចេញពីលោកនេះហើយរឺ?
ពិតណាស់ គាត់ចាកចេញហើយតាំងពី1ឆ្នាំមុនម្លេះ ពេលជុងហ្គុកគេនៅអាយុ17ឆ្នាំ ពេលនោះនាយប្រៀបដូចជាមនុស្សឆ្កួតកើតប្រសៃប្រសាទចឹង ខ្លួនមួយតែឯងម៉ងៗម្ដាយដែលស្រឡាញ់ស្មើរជីវិតត្រូវចាកចេញទៅដោយសារតែជំងឺ ។

<ប្អូនជុងទៅគោរពធាតុម៉ាក់មែនទេ?> ចុងយ៉ុង នាយជាម្ចាស់ហាងម៉ាតនេះអាយុ20ឆ្នាំហើយ ។

<បាទ~..ផ្ញើរហ្យុងមើលកន្លែងផង> ជុងហ្គុក ថាហើយនាយក៏ដោះអៀបបុគ្គលិកចេញ ហើយស៊កអាវហូឌីមានមួកពណ៍ខ្មៅពីក្រៅវិញ។

<ហឹម~> ចុងយ៉ុង ញញឹមតិចៗជាការយល់ព្រម។
|Ship•|

<ខ្វះ3នាទីទៀតបិទហើយ..1..> លោកគ្រូដែលជាអ្នកចាំបិទទ្វាររបងសាលា គាត់លើកនាឡិកាកំណត់ម៉ោងឡើងស្រែកប្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលប្រឹងរត់មកយ៉ាងត្រដាបត្រដួលខ្លាចបិទចោលខានចូលរៀន មិនបានចូលមធ្យមទេងំត្រូវវិន័យទៀត។

<កុំទាន់លោកគ្រូ/កុំទាន់អាលបិទលោកគ្រូ/លោកគ្រូ..> សម្លេងសិស្សស្រីប្រុសដែលប្រឹងរត់មកចង់ធ្លាក់ឆ្កួតនៅក្រោយគេស្រែកប្រាប់គាត់ចង់ដាច់ក្រឡើតឲចាំខ្លួនសិន។

<2...> ទ្វាររបងចាប់ផ្ដើមទាញបិទបន្តិចម្ដងៗតាមនាទីដែលលោត។

<អាថេយ៍ឲលឿន..ផ្លោះរបងទៀតអីឡូវហើយ> ជីមីន ដែលរត់ពីមុខថេយ៉ុងងាកក្រោយស្រែកប្រាប់មិត្ត ដែលត្រដររត់មកជាមួយគ្នា ស្ដាប់តែតាមសម្ដីទៅក៏អាចស្មានដឹងដែរថាឧស្សាហ៍មកយឺតប៉ុណ្ណា។

<ហឺយ..ដាច់ខ្យល់យើងអីឡូវហើយ> រាងតូចថេយ៉ុង ដែលនៅជាកូនក្មេងនៅឡើយនោះទេគ្រាន់តែថាមានគំនិតចេះដឹងខុសត្រូវខ្លះដែរ 8ឆ្នាំមុនគេនៅអាយុ8ឆ្នាំ អីឡូវនេះពេលបច្ចុប្បន្នរាងតូចអាយុ16ឆ្នាំហើយ។

<3..ទឺត*~> គ្រាន់តែដល់បីភ្លាមកញ្ជែនៅមាត់គាត់ឃ្លំចង់បែកខ្ទេច ។ ហើយក៏សំណាងរបស់ជីមីននឹងថេយ៍ដែររត់ចូលរបងទាន់ រាល់ដងមិនដែលទាន់នោះទេ បើមិនម្នាក់នៅក្រៅក៏នៅទាំងពីរដែរ ថ្ងៃនេះធ្វើបុណ្យដល់។

<ហ៊ូ~~ ហឺយ..ចង់ដាច់ខ្យល់> ថេយ៍ ដើរបានបន្តិចឈប់ង៉ក់ដកខ្យល់សិន ខ្លាចត្រូវស្ទះដង្ហើមដោយសារតែរត់ឡើងដង្ហក់ហើយ។

<ឃើញ..ឃើញអត់ យើងប្រាប់ឲមកៗ នៅមើលនៅនឹង..មើលរាល់ថ្ងៃមិនចេះឆ្អែត..ហ៊ូ..ថ្ងៃណា៎ក៏រត់ដែរ> ជីមីន ជាមិត្តក៏ដូចគ្នា គេទាំងពីមកលឿនតើ គ្រាន់តែថេយ៍តែងតែបបួលទៅម៉ាតទៅមើលបុរសម្នាក់នោះរាល់ថ្ងៃ លួចមើលគេរហូតមិនដែលឈប់ ក៏ឆ្ងល់ដែរមើលនោះមើលមិនចេះធុញ អាសូរតែទៅបាននិយាយសួរនាំទៅលាក់ពួនលួចមើលគេពីជ្រុងម្ខាងនៃម៉ាតសោះ។

<យីស! រអ៊ូនោះរអ៊ូ..ពឹងតិចតួចមិនបាន យើងក៏រត់ដែរមិនមែនតែឯងឯណា៎?> ថេយ៉ុង

<អើតិចតួចណាស់ ទៅរាល់ថ្ងៃ..អញអត់ដឹងឯងគិតអីទេអាថេយ៍ សង្ស័យលួចស្រឡាញ់គាត់នឹងហើយ> ជីមីន កុំមកប្រើសម្ដីតិចតួចថេយ៍ពឹងតែរាល់ថ្ងៃនឹង។

<បើស្រឡាញ់យ៉ាងមិចចុះ បងជេខេជាបងប្រុសយើងនឹងហើយ> ថេយ៉ុង ។ តាំងពីជុងហ្គុកគេចូលធ្វើការក្នុងម៉ាតនោះបាន1ឆ្នាំ ថេយ៍តែងតែទៅលួចមើលនាយរហូត មិនដែលខានមួយថ្ងៃឡើយ ប៉ុន្តែមិនបានដឹងឡើយថាអ្នកស្រីចនគាត់ស្លាប់ ថេយ៉ុងដឹងតែកន្លែងនាយធ្វើការតែមិនដឹងថាផ្ទះនាយនៅរាល់ថ្ងៃនៅឯណា?

<ខុសជំនាន់ហើយអាពៅ..តោះចូលរៀន> ជីមីន សើចក្នុងបំពង់.កបន្តិចក៏កៀក.កមិត្តដើរទៅមុខបន្ត។

<ឯងអត់មានប្រាប់អ្នកណាថាយើងលួចស្រឡាញ់គាត់ទេលឺអត់?>

<ឲប្រាប់អាណាបើយើងគ្មានមិត្តផងមានតែពីរនាក់សោះ>
ដោយសារតែក្នុងថ្នាក់ថេយ៍គេជាសិស្សពូកែទើបកូនសិស្សអស់នឹងមិនត្រូវធាតុជាមួយ គេរាប់គ្នារបៀបបក្សអត់តែប្រយោជន៍។

<អើ..មែន ភ្លេច>

To be continued ノ♡
By: Juú jinnié (ជូ)


Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
20.4K 2K 23
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
40.7K 2.9K 72
ဖတ်ကြည့်နော်😉😉
226K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ