ពន្លឺស្នេហ៍ក្បែរសាតាន(Comple...

Door DsFd84

281K 18.6K 1.3K

JEON JUNGKOOK // KIM TAEHYUNG Meer

ភាគ:02 « លោកចន~ »
ភាគ:03 « សាកទេ »
ភាគ:04 « ខ្ញុំមិនព្រម!!! »
ភាគ:05 « សម្ដីយើង មើលទៅគ្មានប្រសិទ្ធភាពសោះ »
ភាគ:06 « ប៉ាៗហិហិ~ »
ភាគ:07« ស្រែកអីកេរិ៍្តឯងនិងយើងវាដូចគ្នាទេ!! »
ភាគ:08 « កុំមើលស្រាលភាពអត់ធ្មត់របស់យើង»
ភាគ:09 : «ថេយ៍ចង់អោបលោកម្ចាស់»
Coming soon...!
ភាគ:10«មឹមទៅហើយឈប់ខឹងថេយ៍»
ភាគ:11 «ហើយម៉េចក៏សម្លឹងថេយ៍ងាកមុខចេញភ្លាម!!»
ភាគ:12 «យើងច្បាស់ជាថ្នម🔞»
ភាគ:13 «បាញ់ឲងាប់ទៅ!»
ភាគ:14 «យើងស្អប់ឯងគីម ថេយ៉ុង!»
ភាគ:15 «ប្រពន្ធតូច»
Coming soon...!
ភាគ:16 «គួរឲចាប់អារម្មណ៍»
ភាគ:17«ដឹងថាធ្វើបែបនេះលទ្ធផលវាមិនល្អទេហ្ហឹម!!»
ភាគ:18 «កូនកញ្ជ្រោងកំពូលល្បិច⚠️»
ភាគ:19 "គួរសង្ស័យ"
ភាគ:20"ឯងជាអ្នកណា!? "
ភាគ:21"លោកចនខ្ញុំខ្លាច"
ភាគ:22 "បាត់ប្រពន្ធ"
ភាគ:23 «អូនសុំទោស»
ភាគ:24 "មនុស្សដំបូងបំផុតដែលយើងស្រឡាញ់"
ភាគ:25 "កូនម្ទេសតូច"
ភាគ26 : "ញេញហើយ ហឹសទៀត"
ភាគ:27 "អត់លុយទេ តែមានកាត"
ភាគ:28 "អ្ហា៎~~ញ៉ាញ់ៗ"
ភាគ:29 "គាត់គួរឲចាប់អារម្មណ៍ ខ្ញុំចង់បានគាត់"
ភាគ:30 "បងស្រលាញ់អូនកូនម្ទេសតូច"
ភាគ:31 "អូនដូចជាអស់អីស្លៀកហើយ?"
ភាគ32"ថេហ៍ៗហា៎baby~"
ភាគ:33«ផែនការសង្ងាត់»
ភាគ:34"យល់ព្រមធ្វើជាពន្លឺ យល់ព្រមធ្វើជាដួងផ្កាយរបស់បង"
ភាគ:35 "លើកនេះយើងចាញ់ តែលើកក្រោយមិនប្រាកដទេ"
ភាគ:36"ខានជួបគ្នាយូរហើយ ជុងហ្គុក"
ភាគ:37"យើងបារម្ភអូនណាស់"
ភាគ:38 "ទ្រង់ស្គាល់គេទេ?"
ភាគ:39 «លោកបង្ខំយើងដោយខ្លួនឯង»
ភាគ:40 «អូសក្បាលនាងចេញមក!!!»
ភាគ:41 «កុំអីទុកជីវិតឲយើងផង»
ភាគ:42 «ចៅយើង កូនយើង!!»
ភាគ:43 «គ្រាប់ម្ទេស គ្រាប់សណ្ដែក»
ភាគ:44 «អេតាសីុវិលអូននិងបង»
ភាគ:45 «ខ្ញុំជាកូនរបស់គាត់»
ភាគ:46+47«ជឿជាក់បង កាន់ដៃបង»
ភាគ:48 «លោកពូអាក្រក់!»
ភាគ:49 «ចាស់ឯណាសង្ហារចឹង?»
ភាគ:50 «ឈប់លោតទៅងាប់យើងឥឡូវហើយ!»
ភាគ:51«ទាំងឪទាំងកូនចរិកអាក្រក់ដូចគ្នា»
ភាគបញ្ចប់
Trailer

ភាគ:01 « ពន្លឺស្នេហ៍ក្បែរសាតាន »

15.8K 666 21
Door DsFd84

@ផ្ដើមរឿង

សេអូល ជាកន្លែងដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ មិនថាការដើរលេងកម្សាន្តឬការប្រកបរបរការងារឡើយ ជាក់ស្ដែងសម្រាប់ពួកសង្គមងងឹត ដែលតែងបែកចែកបក្សពួកបងធំ បងតូច ដើម្បីស្វែងរកមេដឹកនាំដ៏អង់អាច ម៉ត់ចត់ មានទំនួលខុសត្រូវខ្ពស់សម្រាប់ដឹងនាំពួកគេនៅក្នុងក្រុម ប៉ុន្តែវាក៏មិនចប់ត្រឹមនេះដែរពួកគេនៅតែបន្តធ្វើវារហូតដល់អំណាចរបស់ពួកគេបានរីកសុះសាយគ្រប់ទីកន្លែងរហូតដល់មានមនុស្សនាំគ្នាគោរពនិងកោតខ្លាចពួកគេ សឹងមិនហ៊ានរំលឹកឬនិយាយដល់ឈ្មោះរបស់ពួកគេឡើយ។

នៅជាយក្រុងមួយកន្លែង បានឆ្លុះបញ្ចាំងឲឃើញពីស្រមោលឡានជាច្រើនដែលបានឈប់ចតនៅមុខអគារចំណាស់ទ្រុតទ្រោមមួយកន្លែងតាមរយះពន្លឺព្រះច័ន្ទ សម្រែកស្រែកដោយក្ដីឈឺចាប់បន្លឺឡើងបន្តកន្ទុយគ្នាមិនដាច់សូរនៅពេលរាងកាយត្រូវទទួលរងនូវការវាយដំ និងឆូត ចាក់ជាច្រើនកាំបិតស្ទើរឡះសាច់ជ្រុះនិងផុតដង្ហើមម្ដងៗទៅហើយ។

/ឆ្វាច់!ឆ្វាច់!!!/

« អា៎-លោក-លោកម្ចាស់សូមមេត្តាអ្ហា៎..!!! » សម្រែកថ្ងួចថ្ងូរស្រែកអង្វរ.កអ្នកចំពោះមុខសុំក្ដីមេត្តាទាំងឈឺចាប់ ដៃជើងញ័រចំប្រប់នៅពេលត្រូវមុខកាំបិតដ៏មុតស្រួចចាក់ទម្លុះ ស្បែកឆ្គឹះទាញសរសៃកាត់ផ្ដាច់ចេញពីគ្នា មុខមាត់ខ្ចិចខ្ទីអស់សភាពដើមនៅពេលមុខកាំបិតបានឆូតវាសមួយទំហឹងៗមិនបន្ធូរកម្លាំងនាំឲអ្នកទទួលរងស្ទើបិទភ្នែកផុតដង្ហើមម្ដងៗទៅហើយ។

« ឲយើងមេត្តាឯង? ចុះឯងមានយល់ដល់ក្បាលយើងទេ!! » សម្លេងគ្រល័រធំស្រដីឡើងបង្ហាញពីភាពត្រជាក់ល្ហឹមឲអ្នកដែលស្ដាប់ឮហើយអោនក្បាលញ័រខ្លួនភ័យខ្លាចលើសដើម។ កែវភ្នែកក្រហមច្រាលបីដូចឈាម ម្រាមដៃសុទ្ធសឹងសរសៃរក្ដាប់កាំបិតក្នុងដៃញ័រសស្រាក់ ខាំថ្គាមសង្គ្រឺតគ្រឺតគ្រតកំហឹងច្រាលក្ដៅពេញដើមទ្រូង សម្លឹងមើលមុខនៅចំពោះមុខសឹងទាញកាំភ្លើងមកបញ្ចប់ជីវិតគេភ្លាមៗទៅហើយបើតាមចិត្តក្ដៅ តែនាយចង់ឲគេទទួលយកការឈឺចាប់សន្សឹមៗបន្តិចម្ដងៗឲគេតក់ក្រហល់ចង់ស្លាប់ដោយខ្លួនឯង ឲវាសាកសមនិងទង្វើក្បត់របស់គេមកលើសាតានឈាមត្រជាក់មួយនោះ។

/ ឆ្វាច់!!/

« អ្ហា៎!!លោកម្ចាស់ខ្ញុំ-ខ្ញុំសូមអង្វរទុកជីវិតឲខ្ញុំផង~ខ្ញុំធ្វើតាមបញ្ជាគេតែប៉ុណ្ណោះអ្ហឹក! »គេស្រែកម្ដងទៀតបន្ទាប់ពីត្រូវកាំបិតមុតស្រួចចាក់ទម្លុះភ្លៅឲគេស្រែកយំញ័រជើងចំប្រប់។

« ប្រាប់មកអ្នកណាបញ្ជាឯង!! »សម្ដីមាំនៅតែបន្តសួរគេខណះឯចុងកាំបិតប្រលាក់ដោយឈាមកំពុងរូតបង្អូសមករកបំពង.កគេចុះឡើងៗ ស្នាមញញឹមចុងមាត់បីដូចបិសាចបង្ហាញឡើងម្ដងបន្តិចៗនៅពេលឃើញអ្នកម្ខាងទៀតបម្រុងនិងហើបមុខប្រាប់ទៅហើយតែភ្លាមៗក៏ប្រែជាភ្លើងកំហឹងឆេះក្ដៅមួយរំពេចនៅពេល...។

« គឺ-គឺហា..អ្ហក៎!!! » ហើបមាត់និយាយមិនទាន់ចប់ផង គេក៏ត្រូវដាច់ខ្យល់ស្លាប់មួយរំពេចក្រោយត្រូវអ្វីម្យ៉ាងហោះទម្លុះចំកណ្ដាលពីគ្រាប់ផ្ទួនគ្នា ធ្វើឲពាក្យដែលហៀបនិយាយត្រូវបិទទុកវិញ ដោយឲគេស្លាប់អោបអាថ៌កំបាំងទៅមួយ។

« ហា?!ហាស្អី!!ឆាប់និយាយឲអស់ភ្លាមហ្ហា៎!!!!ជ្រិចៗៗ!! »នាយស្រែកទាំងកម្រោលចូល កាន់កាំបិចចាក់ចូលបំពង់.កបុរសម្នាក់នោះជាច្រើនកាំបិតមួយទំហឹងៗ ធ្វើឲឈាមក្រហមឆ្អិនឆ្អៅស្រោចពេញទាំងមុខនិងខ្លួនប្រាណ ឯកូនចៅដែលនៅក្បែរនោះក្រោយឃើញថាមានឆ្មាំនៅទីនេះក៏ប្រញាប់នាំគ្នីគ្នា បំបែកគ្នាតាមរកភ្លាម។

« ពុទ្ធោហ្ហើយ!!!!! »នាយបោកកាំបិតទៅលើសាបមួយទំហឹងមុននិងលើកជើងធ្លាក់រាងកាយដែលអង្គុយទន់.ករងៀកឲដួលទៅមួយទំហឹង កែវភ្នែកពណ៌ក្រហមព្យាយាមបាញ់សម្លឹងរេរកអ្នកបង្ករ មុននេះទើបប្រញាប់ទាញកាំភ្លើងបាញ់តម្រង់ទៅប្រឡោះអគារមួយទៀតដែលនៅឆ្ងាយពីកន្លែងនាយឈសឹងមើលមិនឃើញបីគ្រាប់ផ្ទួនគ្នា ។

/ផាំង ផាំងៗ!!!/

« ទៅអូសក្បាលវាមកដុតជុំគ្នាជាមួយអាឆ្កែវង្វេងម្ចាស់នេះទៅ!! »បញ្ចប់សម្ដីនាយក៏ជំហានមាំលឿនៗសម្ដៅទៅជាន់ខាងក្រោម កុំគិតឲសោះថាកំហឹងនាយនិងរសាយបាត់ឲសោះដរាបណានាយមិនទាន់ស្វែករកមនុស្សដែលលាក់លួនចាំលួចឆ្មក់នាយគ្រប់ពេលនោះឲបានដកដង្ហើមស្រួលឲសោះ ដកដង្ហើមដែលវាដកត្រូវតែជាដកដង្ហើមចង្រិត សភាពរបស់វាមានត្រូវតែវេតនាជាទីបំផុត។

« លោកម្ចាស់!! »មនុស្សជំនិតប្រញាប់អោនក្បាលគោរពអ្នកដែលមាននាមជាលោកម្ចាស់ភ្លាមនិងរហ័សទាញទ្វារឡានបើកចាំជាស្រេចសម្រាប់នាយ។

« ទៅសើុបមើលទៅថាអ្នកណាជាអ្នកបញ្ជូនវាមក! »

« បាទ ខ្ញុំដឹងហើយលោកម្ចាស់ »ម៉ាប្យុង អោនក្បាលគោរពត្រងត្រាប់តាមបញ្ជានាយធំ មុននិងបញ្ជាឡានឲចាកចេញទៅដោយមានកូនចៅជាច្រើនតាមហែហម ត្រសងគ្នា ដោយភាគច្រើនឡានដែលបើកគឺភាពដូចគ្នាទាំងស្រុង ដើម្បីបង្កាសុវត្ថិភាពនាយពីការលួចវាយប្រហាររបស់សត្រូវ។ លី ម៉ាប្យុង ជាកូនកាត់ដោយសារគេមានប៉ាជាជនជាតិអាមេរិក មានម៉ាក់ជាជនជាតិកូរ៉េ ម៉ាប្យុងជាដៃស្ដាំរបស់នាយធំ ថ្វីដៃខ្លាំងពូកែគ្មានគូរប្រៀប ដែលគេជំនាញបំផុតនោះគឺបាញ់កាំភ្លើង អាយុ28ឆ្នាំ រាងខ្ពស់ស្រឡះ ទម្រង់ស្រស់សង្ហារពោពេញដោយមន្តស្នេហ៍សម្រាប់ទាក់ទាញនារីៗឲជ្រួលជ្រើមនិងភាពសង្ហារឡូយឆាយរបស់គេ ។

រីុងៗ~☎️

« ហេឡូ អ៊ុំសីុ »ម៉ាប្យុង លើកទូរស័ព្ទមកផ្អិបនិងត្រចៀកស្រដីទៅកាន់ខ្សែរទូរស័ព្ទម្ខាងទៀត ខណៈភ្នែកកំពុងផ្ដោតទៅលើកការបើកបរ រហូតត្រូវឈប់មួយកន្លែងកាលបើស្តុបក្រហមបានលោតឡើង។

" អ្នកប្រុស មានស្រីម្នាក់មកអុកឡុកនៅសេតវិមាននាងស្រែករកតែម្ចាស់ធំ អ៊ុំនិងពួកអង្គរក្សដេញយ៉ាងណាក៏មិនទៅដែរ "អ៊ុំសីុ ជាអ្នកមើលការខុសត្រូវធំបំផុតបន្ទាប់ពីម្ចាស់សេតវិមាន ចន យ៉ាហ្វាត្រា។

« លោកម្ចាស់~ »

« បាញ់គម្រាមនាង5គ្រាប់ ចាំឲអង្គរក្សចាប់បោះនាងចេញក្រៅ ហើយបើនាងនៅតែរឹងទទឹងបាញ់បំបែកក្បាលនាងចោលទៅ!! »មិនឲម៉ាប្យុងសួរទាន់នាយក៏ស្រដីប្រាប់ទៅអ្នកដែលរងចាំស្ដាប់ម្ខាងទៀតទាំងមុខមាំ។

" អ៊ុំយល់ហើយ " បន្ទាប់ពីនោះខ្សែរទូរស័ព្ទរវាងអ្នកទាំងពីរក៏បានកាត់ផ្ដាច់ មិនយូរទូរស័ព្ទមួយទៀតក៏រោរ៍ឡើងម្ដងទៀតតែវាជាទូរស័ព្ទអ្នកអង្គុយក្បាំងខាងក្រោយម្ដង។

« យ៉ាងមិច! »ពាក្យដំបូងដែលនាយបាននិយាយទៅកាន់អ្នកម្ខាងទៀត ដោយភាសាគម្រោះគំរើយជាទីបំផុត។

" ស្ដាប់វានិយាយចុះ "

« ឯងមិននិយាយយើងបិទ! »

" ឈប់ៗអាចង្រៃឯងប្រញាប់ទៅណា! "

« ជុត៎!! មានស្អីនិយាយមក!!! »នាយជញ្ជក់មាត់ទាំងខឹងសម្បោមនុស្សកំពុងតែមានរឿងម៉ួម៉ៅមិនទាន់រលាយបាត់ផង ក៏មានមនុស្សខលមកជេទៀតបើមិនយល់ថាជាបងទេម្ល៉េះគេបាញ់ស្លាប់ បានរកផ្លូវទៅចាប់ជាតិម្ដងទៀតហើយ។ឪ

" មកក្លិបឬអត់ យើងមានរបស់ថ្មីច្រើនណាស់ "

« ទេ! »តបចប់នាយក៏បិទតែម្ដង ទើបផ្អែកខ្លួនទៅលើសាឡុងឡានទាំងហត់នឿយ ដង្ហើមដកចេញចូលក៏ធំុតែក្លិនឈាមត្បិតថានាយមិនទាន់ផ្លាស់ប្ដូរអាវឡើយត្រឹមតែជូតសម្អាតមុខតែប៉ុណ្ណោះ។

តុៗ~តុៗ

« ស្ហឺត!!ស្អីទៀតហើយ! »ធ្មិចភ្នែកមិនទាំងបានប្រាំនាទីផងសូរសម្លេងគោះកញ្ចក់ឡានបានទាមទារឲនាយបើកភ្នែកវិញទាំងកំហឹង។

« គឺមានក្មេងម្នាក់គោះកញ្ចក់ឡានលោកម្ចាស់ »ម៉ាប្យុង នាយធំឮហើយមិនមាត់ម្រាមដៃមាំចុចខាកញ្ចក់ចុះក្រោមសម្លឹងទៅក្មេងប្រុសម្នាក់ដែលប្រឹងចង្អើតជើងលើកដៃបម្រុងគោះកញ្ចក់ឡានម្ដងទៀត។

« អុះ សុំទោសលោកពូ តើពូអាចជួយទិញផ្កាខ្ញុំមួយបាច់ផងតើបានទេ នេះ! » សម្លេងតូចផ្អែមស្រទន់ បីដូចជួយរំងាប់កំហឹងក្រេវក្រោធអម្បិញមិញឲធ្លាក់ចុះបន្តិចម្ដងៗដោយគ្មានមូលហេតុ ។ក្មេងតូចមានទម្រង់មុខវី ភ្នែកមូលក្រឡង់ បបូរមាត់ផ្កាឈូករាងជាបេះដូង ផ្ទៃមុខមានប្រលាក់ដោយធូលីដីតិចៗតែក៏នៅញញឹមរីករាយនិងលើកផ្កាកូលាបក្រហមមួយបាច់មកបង្ហាញនាយ ទាំងមានអារម្មណ៍រអាលតិចតួចនៅពេលក្រឡេកឃើញមុខនិងអាវនាយប្រលាក់ជាប់ដោយឈាមបំភាយក្លិនដល់គេ។

« មិនទិញទេអាល្អិតចេញទៅ »ឃើញថានាយធំមិនមិនមាត់ទើបម៉ាប្យុងដាច់ចិត្តឆ្លើយប្រាប់ទៅកាន់ក្មេងប្រុសដែលឈញញឹមក្រោមអាកាសធាតុត្រជាក់ស្រិប ប៉ុន្តែមើលចុះការស្លៀកពាក់របស់គេវាពិតពិបាកភ្នែកខ្លាំងណាស់ និយាយឲពិតទៅវានៅចាញ់សម្លៀកបំពាក់អ្នកបំម្រើនៅក្នុងសេតវិមានទៅទៀត។

« អរ បាទមិនអីទេសុំទោសខ្ញុំរំខានលោកពូហើយ »គេទម្លាក់ទឹកមុខបន្តិចតែក៏នៅតែព្យាយាមញញឹមនិងអោនក្បាលចុះបន្តិចទុកជាការសុំទោស មុននិងបង្វែខ្លួនដើរចាកចេញទៅ ឯនាយធំវិញមិនមាត់ខាកញ្ចក់ឡានឡើងវិញនៅពេលភ្លើងស្ដុបលោតពណ៍ខៀវឲរថយន្តបន្តដំណើរទៅមុខបន្ត។

------

« តើថ្ងៃនេះខ្ញុំត្រូវឲគេវាយទៀតហើយឬ? »

« ខ្ញុំពិតជាឃ្លានខ្លាំងណាស់~ »សម្លេងតូចបន្លឺឡើងខ្សាវៗសម្លឹងទៅមើលផ្កានៅលើដៃខ្លួនឯងទាំងសោកសៅ ព្រោះនៅពេលទៅដល់កន្លែង គេនិងត្រូវមេកានៅទីនោះវាយទៀតហើយ ព្រោះគេលក់ផ្កាមិនដាច់ គិតដល់ត្រឹមនោះគេក៏រេភ្នែកក្រឡេកទៅមើលទិដ្ឋភាពអ៊ូអរក្នុងភោជនីយដ្ឋានមួយកន្លែងទំនងជាថ្លៃណាស់ហើយអ្នកក្រដូចជាគេគ្មានថ្ងៃបានស្គាល់រសជាតិវាឡើយ ត្រឹមជាកូនកំព្រាត្រូវម្ដាយឪពុកយកមកបំបោះបំបង់ចោល គ្មានសម្លៀកបំពាក់ល្អៗដូចគេ គ្មានកន្លែងឲគេងត្រឹមត្រូវគឺអត់សូម្បីតែភួយល្អមួយដណ្ដប់តើមានសិទ្ធអីទៅស្រមើស្រមៃចង់មានជីវិតដូចគេញាុំឆ្ងាញ់នោះបើរាល់ថ្ងៃរកតែអង្កមួយគ្រាប់ដាក់ក្នុងឆ្នាំងក៏ស្ទើគ្មានផងនោះ។

[ 𝐓𝐨 𝐁𝐞 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞♡︎♡︎ ] តើរឿងនេះយ៉ាងមិចដែរ?
ជួយVote និងខមិនឲច្រើនៗផងណាដើម្បីអេតមីនមានកម្លាំងសរសេរ
លី ម៉ាប្យុង👇

Ga verder met lezen

Dit interesseert je vast

263K 14.9K 49
'မုန်းတယ်... မင်းတော့မပါဘူး '
172K 12K 62
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
944K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK