រឿង និស្ស័យស្នេហ៍ឆ្លងភព☄️🌌

By ArmyBTS573807

478 43 0

Follow like More

ភាគទី1❤️😪វគ្គជួបគ្នា
ភាគទី3😆វគ្គ Suga ចាប់ផ្ដើមវ៉ល់..😆
ភាគ4🌚

ភាគ2💕👍វគ្គminខ្លាចsuga😆

102 12 0
By ArmyBTS573807

ភាពមុន[Suga:នេះយើងស្រវាងភ្នែកមែនទេ...?វាមិនមែនជាការពិតទេ...]

jimin:ស្រវាងភ្នែកអីគេ..?ឬក៏លោកកើតកើតមញ៉ូបមែន..?

Suga:..យើងៗមិនបានកើតៗមៗមញ៉ូបអីទេ..!(និយាយទាំងប្រដាប់រដុប ភ័យអរៗ)

Jimin:អរ.!ចឹងក៏ចឹងទៅ..

Suga:នឹងៗ..

Sugaគិតក្នុងចិត្ត
{Suga:មុខអាក្មេងនេះ..ស្រដៀង..}

ពេលនឹងjiminនិយាយកាត់ការគិតSugaបាត់

Jimin:លោក!លោក តើលោកកំពុងគិតអីនិង?

Sugaមិនតបហើយបន្តគិតទៀត

{Suga:យើងកំពុងតែនឹកប្រពន្ធកូនយើងនិងណា..}(ហឺយ..អាណិតSugaណាស់ពិតជាកំសត់ណាស់លោកអើយ..)

ពេលនោះjiminសួរSugaទៀត

Jimin:អរមែន..!ខ្ញុំភ្លេច..!តើលោកមានឈ្មោះអ្វីដែរ?ហើយលោកជានៅទីនេះមែនទៀត..?

Suga:យើងមានឈ្មោះថា Suga យើងជាមេទ័ពនៅក្នុងរាជ្យវាំង យើងជាអ្នកទីនេះហើយមិចឯងសួរធ្វើអី?

Jimin:មេទ័ព..?ខ្ញុំដូចជាមិនដែលឮថាមានមេទ័ពឈ្មោះSugaទេ..?ស្អីគេ..?លោកជាអ្នកនៅទីនេះហើយនៅមិនដឹងថាមានបឹងទៀត..?(និយាយទាំងឆ្ងល់)(អរមែន..នៅក្នុងប្រវត្តិសាស្ត្រគេមិនបានសរសេរឈ្មោះSugaនោះទេគេសរសេរឈ្មោះពិតរបស់Suga..ទើបjiminមិនស្គាល់ព្រោះតែjiminស្គាល់តែមេទ័ពYoongiតែប៉ុណ្ណេះកុំគិតថាjiminគិចម៉ោងប្រវត្តិណា..)

Suga:យី..!ឯងមិនស្គាល់យើង?យើងជាមេទ័ពដល់សំខាន់ក្នុងរាជ្យការស៊ូហា៎..ហឹស..!(និយាយទាំងខឹង)

Jimin:ហាស់!លោកជាមេទ័ពនៅរាជ្យការស៊ូ?ទេខ្ញុំមិនជឿទេ!(និយាយទាំងភ្ញាក់ផ្អើល)

Suga:យី..!ឯងមិនជឿយើងបើមិនជឿក៏អត់ទៅ..(និយាយទាំងខឹង)

Jimin:លោកមានអីមកបញ្ជាក់..?

Suga:ល្អ!ឡូវឯងសួរអីពីយើងក៏បានតែយើងឆ្លើយទាំងអស់!សួរមក?(និយាយទាំងជឿជាក់)

Jimin :ok.. លោកថាលោកជាមេទ័ពមែនអត់?
Suga:ត្រូវហើយ..!

Jimin:ហើយលោកថាលោកមានប្រពន្ធកូនរួចហើយមែនអត់?

Suga:ត្រូវហើយ.!ហើយមិច?

Jimin:ចឹងលោកអាចប្រាប់បានអត់ថាប្រពន្ធកូនឈ្មោះអី?

Suga:ប្រពន្ធកូនយើងមែនប្រពន្ធនាងឈ្មោះថា"មីនអីង"កូនឈ្មោះ"អីសាន"(អរមែន..ការពីភាព1ខ្ញុំអត់បានប្រាប់កូនឈ្មោះទេមែនអត់)

Jimin:អរ!ចុះប្រពន្ធកូនលោកអាយុន្មាន?ហើយលោកអាយុន្មាន?

Suga:ប្រពន្ធរបស់យើងអាយុ41ឆ្នាំហើយកូនរបស់យើងអាយុ4ឆ្នាំចំណែកយើង46ឆ្នាំហើយ អរយើងភ្លេចប្រាប់ឈ្មោះពិតយើង(និយាយទាំងជឿជាក់)

Jimin:អរ!លោកមានឈ្មោះពិត?ឈ្មោះពិតលោកឈ្មោះអី?

Suga:ឈ្មោះពិតយើងគឺ Yoongi យល់ទេអាក្មេងតូច(លឺនៅក្មេងតូច)

Jiminឮហើយបើកភ្នែកឡើងប្រពិនពងមាន់ម៉ង

Jimin:នេះៗលោកមេទ័ព yoongi ទេ

Suga:ត្រូវហើយអាច្រមក់(និយាយទាំងឆ្ងល់?)

Jimin:នេះៗខ្ញុំជួបខ្មោចសម័យមុនមែនទេ(និយាយទាំងភ័យ)(ហឹ...អាមិចទេស)

Sugaឡើងឆ្ងល់..?ក្នុងចិត្ត
{Suga:អាក្មេងនៅកើតអីនឹង?}

Jimin:លោកអើយលោក..ហើយមិចមកលោងខ្ញុំចឹងខ្ញុំធ្វើអីខុស..?បានមកលោងខ្ញុំស្រោះៗចឹង(ថីហ្នឹងjimin?អ្នកណាជាខ្មោច?)

Suga:ស្អីគេ..?ឯណាខ្មោច?

Jimin:លោកមេទ័ពនឹងជាខ្មោច

Suga:ទេ..យើងមិនទាន់ស្លាប់ណា..?មិចក៏ថាយើងខ្មោចទៅវិញ?(និយាយទាំងឆ្ងល់)

Jimin:😭😰

Suga:ឡូវបើមិនជឿសាក់មកប៉ះយើងមក..!ប៉ះហើយដឹងហើយ

Jimin:បាទ..!

និយាយរួមក៏ហែលទៅជិតSugaរួចប៉ះដៃSugaពេលប៉ះដៃSugaរួចក៏លាន់មាត់

Jimin:ហាក់..!លោកមិនទាន់ស្លាប់ទេ?ក្រែងប្រវត្តិសាស្ត្រសរសេរថាលោកស្លាប់ក្រោយប្រពន្ធនិងកូនលោកមួយថ្ងៃអី.?ដោយមិនដឹងមូលហេតុ?

Suga:យី!វាមិនដែលចុះសម័យនៅជាសម័យអីហើយ?មិនមែនសម័យរាជ្យការស៊ូទេឬ?

Jimin:នេះជាសម័យ2022ជិតចូល2023ហើយណាលោក..មិនមែនរាជ្យការស៊ូទេ

Suga:នេះមានន័យថាយើងឆ្លងភពមែនទេ?(ដល់វគ្គSugaម្តងហើយ)

Jimin:ប្រហែលហើយមើលទៅ..(Jiminហូ..និយាយតែចឹង)

Jimin :ចឹងលោកមានស្គាល់អ្នកណាផ្សេងក្រៅពីពីខ្ញុំអត់(Jiminហូ..ចេះតែមានហើយ😂)

Suga:អត់ទេ យើងមិនដែលស្គាល់អ្នកណាក្រៅពីឯងទេ!អរយើងភ្លេចសួរ ឯងឈ្មោះអី?អាយុន្មានហើយ?(ងាប់..មួយថ្ងៃហើយទើបតែសួរ)

Jimin:ខ្ញុំមានឈ្មោះថាjimin ខ្ញុំមានអាយុ18ហើយ

Suga:អរចឹង..ឯងរៀនទី1ហើយមែនទេ?(អត់ទេ..)
Jimin:បាទខ្ញុំរៀនទី1ហើយតែទី1សម័យនេះស្មើទី12

Suga:អរ!បានហើយឯងចង់នៅត្រាំទឹកដល់ណាទៀត?

Jimin:អរមែន!ខ្ញុំភ្លេច(យី!ចេះតែមានហើយ)

ពួកគេនិយាយរួចក៏នាំគ្នាឡើងច្រាំងរួចដើរទៅផ្ទះចាស់របស់jimin បំឡុងពេលដែរនឹងSugaសួរjiminរហូតម៉ងព្រោះតែគាត់មិនដែលស្គាល់របស់ទាំងនោះ..នោះទេ

Suga:jimin...!អានេះស្អីគេហ្នឹង?

Jimin:អានឹងគេហៅថាឡានអានឹងគេទុកជិះដូចរទេះសេះនឹងណា..

Suga:អរ!ចុះអានេះស្អីគេចោះ?

Jimin:អានិងម៉ូតូគេទុកជិះដូចសេះ យល់
Suga:អរ!ចុះអានេះស្អីគេវិញ?

ពេលនឹងJiminអត់បានតបSugaទេព្រោះតែគេកំពុងឆ្ងល់រឿងមួយ

Jimin:Suga!លោកថាលោកឆ្លងភពមែនអត់?

Suga:ត្រូវហើយ..ហើយម៉េច?

Jimin:ចឹងម៉េចក៏លោកមានសំលៀកបំពាក់សម័យនេះចឹង?(មានចឹងទៀត...អត់ឆ្លងតែខ្លួនទេសូម្បីតែខោអាវក៏ឆ្លងដែរ😂)

Suga:ហាក់!នេះ នេះ..យើងស្លៀកសំលៀកបំពាក់ចឹងតាំងពីពេលណា?យើងមិនដឹងទេយើងងើបមកគឺអញ្ចឹងឯង

Jimin:ហីយ...🤐

ពួកទាំងពីរក៏បន្តដើរSugaសួរថាក៏នៅតែសួរដូចដើមសួររហូតម៉ងjiminក៏នៅតែបន្តឆ្លើយទាំងហត់នឹងពន្យល់Suga😂ឥឡូវយើងឱ្យពីរនាក់នឹងសួរគ្នាឲ្យបែកពពុះមាត់នៅនិងសិនទៅ..
យើងមកមើលខាងនេះវិញម្ដងមានបុរសម្នាក់ដែលកំពុងចុចកុងទ័រយ៉ាងសង្ហា គេមានឈ្មោះថា<Jungkook>តែគ្រួសាររបស់គេហៅគេតែ<jk>តែប៉ុណ្ណោះ គេកំពុងតែអង្គុយចាំបងប្រុសរបស់គេ..

Jk:ហីយ...!បងធំកាលណាគាត់ខលមកឱ្យទៅយកនិងឬក៏គាត់មានរឿងអីមែន ទេមិនកើតទេទៅតាមរកគាត់ទើបបាន(និយាយតែឯង)

និយាយរួចjkក៏ប្រញាប់ប្រញាទៅតាមរកបងប្រុសរបស់គេ..។

មួយសន្ទុះក្រោយមកjkក៏បានទៅបឹងដែលSugaនិងjiminជួបគ្នានោះព្រោះjkបានសីច google មើលឃើញទីតាំងបស់បងប្រុសគេនៅទីនិងពេលនោះjkបានដើររកបងរបស់គេអស់មួយសន្ទុះបានត្រឹមឃើញអាវធំហ្នឹងកាបូបបងប្រុសគេតែប៉ុណ្ណោះពេលនឹងjkក៏បានស្រែកហៅបងរបស់គេទាំងភ័យស្លន់ស្លោ

Jk:បងធំ..បងនៅទីណាបងធំ...(អាណិតjkណាស់)បងធំ..បងធំអើយបងនៅទីណាបងធំ

jkស្អែកហៅបងប្រុសគេអស់ចិត្តហើយក៏ក្រឡេកទៅឃើញបុរសពីរនាក់ jkក៏ស្ទុះទៅសួរពួកគេទាំងពីរ

Jk:បងប្រុសៗ តើបងមានឃើញបុរសម្នាក់រាងទាបហើយសដើរកាត់បណ្ដុំនេះទេ?

បុរសពីរនាក់នឹង:ទេយើងមិនឃើញទេ យើងក៏កំពុងរកមនុស្សភិនភាគស្រដៀងឯងដែរ

Jkឮហើយក៏រត់ចេញពីបុរសពីរនាក់នឹងរួចឡើងឡានជិះសំដៅទៅផ្ទះចាស់ភ្លាម jkក៏ជិះកាត់Sugaនិងjiminតែប៉ុន្តែមិនសូវចាប់អារម្មណ៍នោះទេ.. ហើយក៏ជិះទៅដល់ផ្ទះចាស់របស់គេ ពេលទៅដល់ភ្លាមjkក៏ស្ទុះទៅចូលទៅក្នុងផ្ទះភ្លាមដើម្បីរកបងគេ..
Jk:បងធំ..បងធំ..បងនៅផ្ទះទេ..បងធំ..?
គេខំស្រែកហៅរកបងគេអស់ពេលយ៉ាងយូរ..
តែនៅតែរកបងគេមិនឃើញសោះ.. ពេលនេះjkក៏ឡើងឡានវិញរួចខលទៅប៉ារបស់គេ..

Jk:អាឡូប៉ា...ពេលនេះបាត់បង់ធំហើយ..

សូមរង់ចាំទស្សនាភាគបន្ត សូមអរគុណ សូមជម្រាបសួរ បាយៗ🌚😂

Continue Reading

You'll Also Like

28.8K 1.7K 58
Seraphina Allen has been struggling through life, trying to make ends meet. But the more she lives, the more she wants to die. Everything seems to pu...
365K 13.2K 43
I'm a monster, but in her arms, I'm a man... Aurora doesn't know what the future holds except for the fact that her mother's going to die soon and sh...
438K 17K 27
This book is a sequel to His Miracle Mate. *** **** *** Orla learns the secret of her ancestry, a secret that will make her a target if reveal...
35.6K 870 36
Born an omega into the strongest pack in the forest, Olwen Adams was fated to the Alpha's son and to become the Luna of the Silver Arrow Pack. But he...