♡ლឥទ្ធិពល ភរិយាლ♡

By GygGgg7

13K 1.2K 106

ខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/1... More

01មួយចានបែកក្បាលលេង
02:កូនខ្លាតូច
6 ខ្ញុំមិនស្រឡាញ់អាក្មេងនេះទេ
7 ខំលួងហេីយនៅធ្វេីភ្លេីទៀត
8"សាសងអូនបងអោយផ្អែមរលួយ
9"យេីងនឹងប្តឹងប្តីរបស់យេីងអោយមកសម្លាប់ឯង"
10 បងនឹងជួយអូន🔞
11"បានសម្រេច"
12"អញខឹងហែង"
13 ពាក្យសន្យា
3ស្រីអត់មាយាទ
14
15 ភូមិគ្រឹះថ្មី
4 ដេកពេទ្យដោយស្នាដៃគីមថេហ្យុង
16:អ្នកបម្រេីថ្មី

5: ឯងជេយេីង យេីងថេីបឯង

1K 105 16
By GygGgg7

ភាគទី5" ខឹងបងហេស៎ប្រពន្ធសម្លាញ់??"

+ភូមិគ្រឹះចន
ងឺុត ឡានខ្មៅរលោងស្រិលមានស្លាកលេខត្រកូលចនដែលមានតែគ្រួសារចនប៉ុណ្ណោះមានឡានម៉ាកបែបនេះប្រេីឡានខ្មៅតម្លៃថ្លៃបានបោលមកឈប់នៅពីមុខភូមិគ្រឹះចនទាំងពេលព្រឹក។ ជុងហ្គុក៏បានចុះចេញពីឡានហេីយដេីរទៅបេីកទ្វាឡានម្ខាងទៀតដេីម្បីអញ្ជេីញប្រពន្ធកាចឆ្នាស់អោយចុះពីលេីឡាន។

ក្រាក!! សម្លេងបេីកទ្វាឡានក៏បន្លឺឡេីងដោយស្នាដៃជុងហ្គុក

"ដល់ផ្ទះហេីយ ចុះឬអត់??" ជុងហ្គុក ច្រត់ដៃនឹងទ្វាឡានចោទសួដោយសម្តីក្រឺតខ្នាញ់ពេលឃេីញនាយតូចអង្គុយអោបដៃបែមុខចេញពីនាយហេីយនៅមិនស្តាប់នាយនិយាយទៀតផង។

"ថ្លង់ហេីយហេស៎បានជាយេីងសួរទៅមិនឆ្លេីយ?? បាន..."ជុងហ្គុក យកអណ្តាតទល់ថ្គាមងក់ក្បាលតិចៗទាំងទឹកមុខស្មេីរសឹមបន្ទន់ខ្លួនចូលទៅចាប់លេីកបីកំពូលប្រពន្ធជេីងល្អចេញពីក្នុងឡាន។

"អាយ៎!! អាឡប់ឆាប់លែងខ្ញុំភ្លាម លោកឯងកេីតឆ្កួតអីទៀតហេីយ ដាក់ខ្ញុំចុះភ្លាមខ្ញុំចេះដេីរខ្លួនឯងហេីយ "ថេហ្យុង បេីកមាត់ស្រែកចាចព្រមទាំងជេប្រទិចនាយញាប់មាត់ស្អេកពេលត្រូវនាយបី មិនត្រឹមតែស្រែកជេទេនៅសម្លក់មុខជុងហ្គុកដូចខ្លាកំណាចទៀត សង្ស័យតែខឹងនាយខ្លាំងហេីយទេដឹង តែគិតថាជុងហ្គុកខ្វល់ឬ? ចង់ខឹងដល់ស្លាប់ទៀតក៏នាយមិនខ្វល់ដែរប្រាប់អោយដឹងផង។

"នរណាប្រេីអោយឯងមិនឆ្លេីយតបយេីង?? ផឹប" ជុងហ្គុកធ្វេីមុខស្មេីរហេីយទម្លាក់ថេហ្យុងចុះពីលេីដៃភ្លាមៗនាំអោយថេហ្យុងត្រូវធ្លាក់ចុះទៅក្រោមយ៉ាងដំណំ។

"អួយ៎!! បែកគូទអញអស់ហេីយ ហឹុកហា៎ៗ អាប្តីហេងសយអាប្តីឆ្កួតម៉េចក៏ឯងទម្លាក់យេីងចឹងហាស៎? ដាក់ចុះអោយស្រួលបួលទៅវាថី ហា៎ៗៗ" ថេហ្យុង ក៏ចាប់ផ្តេីមពេបមាត់ហេីយស្រែកយំយកៗដូចជាក្មេង មិនត្រឹមតែប៉ុណ្ណឹងទេថេហ្យុងថែមទាំងរនៀលដេកនៅលេីដីស្រែកយំឡាំប៉ាពេញនឹងធ្វេីអោយជុងហ្គុកក្រពុលមុខនឹងនាយតូចជាខ្លាំង មេីលចរឹកចុះដូចក្មេង5ឆ្នាំ។

"ហឹុម!! ក្រែងមុននេះឯងជាអ្នកអោយយេីងដាក់ឯងចុះហី ឥឡូវយេីងក៏ដាក់ឯងចុះហេីយតេីនៅចង់បានអីទៀត ?? មេីលចុះមិញនេះដូចខ្លាដល់ពេលយេីងទម្លាក់តិចតួចសោះក៏ស្រែកយំរំអួយដែរឯងនេះ "ជុងហ្គុក ឈរអោបដៃសម្លឹងសកម្មភាពថេហ្យុងប្រកាច់ប្រកិនពេញដីនោះទាំងលួចសេីចតែបែជាពេបមាត់ថាអោយនាយតូចទៅវិញ។

"ខ្ញុំមិនបានរំអួយ ឌឹបព្រូស!!!"ថេហ្យុង ងេីបអង្គុយហេីយលេីកជេីងធាក់នាយមួយជេីងសឹមលេីកដៃទៅទាញដៃនាយក្រាសអោយដួលដេកលេីដីភ្លាមៗ រួចខ្លួនតូចច្រឡឹងក៏ឡេីងជិះពីលេីខ្នងនាយក្រាសសង្កត់ជាប់មិនអោយជុងហ្គុករេីរួចឡេីយ។
ឌឹបៗ!!!
"នេះន៎ែ!! ថាខ្ញុំរំអួយផងហេស៎? " ផាច់ៗឌឹបៗ ថេហ្យុង ឱកាសល្អមកដល់ថេយ៍ក៏លេីកដៃវាយជុងហ្គុកខ្លាំងៗមិនថ្នមដៃសូម្បីបន្តិច តាមចិត្តដែលកំពុងខឹងនាយនៅក្រុមហ៊ុននឹងនៅផ្ទះទៀតនោះធ្វេីអោយថេហ្យុងវាយនាយសរុបៗតែម្តង ខឹងណាស់មុននេះទ្រាំមិនបានទេថាខ្លួនរំអួយ។

"អួយ៎ឈឺ!! ឈប់បានហេីយ អ៎កអួយ~~~"ជុងហ្គុក ស្រែកប្រាប់អោយថេហ្យុងឈប់ទាំងទឹមុខពិបាកមេីល តែគិតថាថេហ្យុងឈប់ឬ? ទេ!ទេ! តែបានវាយហេីយគឺជក់ដូចមេីលរឿងភាគយ៉ាងអញ្ចឹងសម្រាប់គីមថេហ្យុង។

ផឹបៗ ផាច់!!?

"ងាប់ទៅៗអាប្តីឆ្កួត អាមុខឆែប បុិនឌឺដងណាស់ហេស៎!! " ថេហ្យុង អុកលេីខ្នងនាហផឹបៗលេីកដៃវាយខ្នងនាយក្រាសឥតសំចៃដៃឡេីយ គឺវាយមិនដកដៃតែម្តងមិនដឹងថាខឹងខ្លាំងយ៉ាងណាទេទេីបបានជាពេលនេះកាចដូចខ្លាសន្ថិត ។ ថេហ្យុងលេីកដៃទៅមួលស្លឹកត្រចៀកនាយក្រាសទាំងសេីចៗឮហេីយនិយាយថា÷

"លោកត្រូវចាំផងថាគីមថេហ្យុងមិនមែនជាមនុស្សដែលអោយនរណាម្នាក់មកមេីលងាយឬធ្វេីបាបបានស្រួលៗឡេីយ លោកស្គាល់គីមថេហ្យុងស្តេីងពេកហេីយចនជុងហ្គុក "ថេហ្យុង

"ឯង!! កុំអោយដល់វេនយេីងម្តងទៀតអោយសោះ អួយ៎ឈឺអាក្មេងឆ្កួតលែងត្រចៀកយេីងភ្លាម"ជុងហ្គុក

"មិន លែង "ពីម៉ាត់ចេញពីបបូមាត់ស្រស់មហាសែនឌឺថេហ្យុងក៏បន្ថែមកម្លាំងដៃមួលស្លឹកត្រចៀកអ្នកជាស្វាមីអោយខ្លាំងជាងមុនហេីយខ្លួនក៏លោតកន្ត្រាំលេីខ្នងនាយខ្លាំងៗដូចជិះសិះ សង្ស័យតែជាប់ចង្កេះទេអោយតែម៉ាកៗនេះចុះ។

ជុងហ្គុកវិញសែនខឹងក្តៅក្រហលក្រហាយនឹងសម្តីនាយតូចជាខ្លាំងបេីតាមចិត្តនាយចង់តែចាប់ថេីបហេីយអុកនៅលេីផ្លូវមុខផ្ទះនេះទេ អោយតែបុិនឌឺចឹងចុះដឹងតែថ្ងៃណាមួយនាយសរុបចេញម្តងអោយទ្រោមខ្លួនហ្មង។

ផូស!! ថេហ្យុង យកស្បែកជេីងវាយក្បាលជុងហ្គុកឮសូផូស ហេីយនៅថែមមួយដៃពីលេីមួយតង់ទៀត។

"យ៉ាងម៉េចស្រួលខ្លួនដែលទេប្តីសម្លាញ់? មួយស្បែកជេីងនេះវាយអោយលោកស្វាងកុំភ្លេីនៅអោយពួកមីស្រីបីសាចអស់នោះបោកបានទៀត"

"រឿងយេីងឯងកុំចេះ!! ឯងដូចជាហានពេកហេីយគីមថេហ្យុង "ជុងហ្គុកក៏រេីបម្រាស់ខ្លួនទៅនៅលេីនាយតូចវិញម្តងដែលម្តងនេះថេហ្យុងនៅដេកផ្ងាក្រោមនាយវិញ ឃេីញទេថាមានទៅគឺមានមោហេីយ នាយក្រាសចាប់សង្កត់ករដៃតូចសងខាងជាប់នឹងដីមិនអោយរេីរួចឡេីយ។

"អាយ៎!!! ងេីប លោក...លោកចង់ធ្វេីអីខ្ញុំ"ថេហ្យុងភ័យឡេីងស្លេកមុខអស់ពេលសុខៗខ្លួននៅក្រោមទ្រូងនាយ។

"រំលោភឯងយកកូនប្រេីទេដឹង??"ជុងហ្គុក អោនមុខទៅនិយាយជិតត្រចៀកនាយតូចយ៉ាងសុីអារម្មណ៍ បញ្ចេញទឹកមុខឌឺដងបោះសម្តីផ្គេីននាយតូចអោយថេហ្យុងក្តៅស្លឹកត្រចៀកងំដូចរងេីកភ្លេីង។

"អារោគចិត្ត លោកឯងឡប់សតិមែនទេ អា៎...អឹម"ថេហ្យុង បេីកមាត់ជេនាយទាំងខឹងសម្បារ ទោះបីស្ថិតក្រោមទ្រូងនាយក្រាសក៏ភាពកាចឆ្នាស់នៅតែមិនចុះចាញ់នាយ។ ប៉ុន្តែពាក្យជេមុននេះត្រូវលេបចូលទៅក្នុងពោះវិញពេលត្រូវបបូមាត់ក្រាសទម្លាក់មកថេីបបំបិទ បង្ករអោយនាយតូចបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីល។

"ជុប៎!! បបូមាត់ផ្អែមណាស់ប្រពន្ធសម្លាញ់"ជុងហ្គុក ក៏ដកបបូមាត់ចេញហេីយនិយាយដោយសម្លេងស្រទន់ព្រមជាមួយទឹកមុខឌឺដងថេហ្យុង អោយខឹងក្រហមមុខលេីសដេីម។

"អាយ៎!!!! ហា៎ៗ អាប្តីឆ្កួត អាបង្កួយឈ្លក់ទឹក ម៉េចក៏..មកថេីបខ្ញុំ"ថេហ្យុង

"ប្តីថេីបប្រពន្ធជារឿងធម្មតាទេតេី ចាំបាច់អីស្រែកជេប្តីខ្លនឯងខ្លាំងៗម្លេះហា៎អូនសម្លាញ់?? សឺត ជុប៎" ជុងហ្គុក មិនឈប់នៅតែថេីបនឹងនិយាយញ៉ោះថេហ្យុងបន្តរទាំងញញឹម នាយមានអារម្មណ៍ថាមានក្តីសុខយ៉ាងម៉េចមិនដឹងទេពេលបានញ៉ោះថេហ្យុងកាចឆ្នាស់អោយខឹងក្រហមមុខបែបនេះ តែមេីលយូរៗទៅក៏គួរអោយស្រឡាញ់ម្យ៉ាងដែលតេី។

"អាយ~~~ ខ្ញុំមិនព្រមអោយលោកថេីបខ្ញុំដោយស្រួលបែបនេះបានទេចនជុងហ្គុក ផឹប!!" ថេហ្យុង សម្លក់មុខនាយហេីយសឹមលេីកជង្គង់ស្រឡូនអុកកូនប្រុសរបស់នាយក្រាសអោយចុកឆ្អល់។

"អួយ៎~~~ ចុក!! ងាប់កូនប្រុសយេីងហេីយទេដឹង"ជុងហ្គុក ស្រែកទាំងចុកឆ្អល់ជាពិសេសកូនប្រុសរបស់នាយធ្វេីទុកអោយនាយឈឺខ្លាំងណាស់ពេលត្រូវមួយជង្គង់ហោះរបស់នាយតូចមុននេះ ពិតជាអុកចំប្លង់ល្អណាស់។

ឃេីញជុងហ្គុកឈឺចុកឆ្អល់បែបនេះថេហ្យុងមានឱកាសក៏ក្រលាស់ខ្លួននៅពីលេីពោះរបស់ជុងហ្គុកវិញម្តង រួចខ្លួនក៏លេីកដៃស្រឡូនទៅវាត់លេីថ្ពាល់នាយក្រាស។

ផាច់ៗ ពីកំផ្លៀងផ្ទួនៗបានវាត់ទៅលេីថ្ពាល់នាយក្រាសអោយងាកទៅម្ខាងដោយស្នាដៃរបស់គីមថេហ្យុង។

"ឈឺទេ!! ហឹុស មុខលោកនេះមិនសមត្រូវពីរកំផ្លៀងឡេីយ អាយ៎~~~" ថេហ្យុង វាយជុងហ្គុកមិនទាន់បានសប្បាយដៃផងក៏ត្រូវជុងហ្គុកចាប់បង្វិលអោយមកនៅក្រោមទ្រូងនាយវិញ គិតថានាយព្រមអោយថេហ្យុងវាយនាយទទេៗឬ? ថេហ្យុងក៏មិនព្រមអោយនាយថេីបខ្លួនទទេៗដូចគ្នា។

"ហឹុស បុិនវាយណាស់ហេស៎!! សឺតៗ ជុប៎ៗៗៗ"ជុងហ្គុក មិនព្រមចាញ់ក៏អោនទៅថេីបពាសពេញផ្ទៃមុខរបស់នាយតូចទាំងចិត្តខឹង រីឯថេហ្យុងក៏ប្រឹងរេីប្រកាច់ប្រកិនជេប្រទិចនាយក្រាសខ្លាំងៗស្ទេីិរតែដាច់ខ្យល់ ។ ខ្លួនប្រាណរបស់អ្នកទាំងពីរក៏បន្តររមៀលទៅរមៀលមោម្តងនៅលេីម្តងនៅក្រោមពេញផ្លូវមុខភូមិគ្រឹះ ចំណែកឯសម្លៀកបំពាក់របស់ពួកគេពេលនេះប្រឡាក់សុទ្ធតែដី សូម្បីសក់ក្បាលក៏ប្រឡាក់រីឯមុខរិតតែពិបាកមេីលជាងនេះទៅទៀត គឺថាដូចជាឆ្មាព្រៃខ្លាំងណាស់។

ដោយសម្លេងស្រែកឈ្លោះប្រកែកជេប្រទិចគ្នាខ្លាំងៗធ្វេីអោយលាន់ឮដល់ទៅខាងក្នុងឯណោះនាំអោយអ្នកស្រីចននឹងកូនប្រសារបានរត់ចេញមកមេីលទាំងចម្ងល់ ។

"អ្នកណាមកស្រែកអីទាំងព្រឹកប្រលឹមបែបនេះ? "អ្នកស្រីចន
"កូនក៏មិនដឹងដូចគ្នាណាអ្នកម៉ាក់" ជីមីន ជាកូនប្រសាររបស់អ្នកស្រីចនក៏ស្រដីឡេីងទាំងចម្ងល់
"តែសម្លេងនេះម៉ាក់ដូចប្រហែលៗ តោះប្រញាប់ឡេីងកូន" ថាចប់អ្នកស្រីចននឹងជីមីនក៏ដេីរយ៉ាងញាប់ជេីងដេីម្បីចេញទៅមេីលថានរណាមកឡូឡាអីនៅមុខភូមិគ្រឹះរបស់គាត់។

"អាយ៎~ហឹុកៗ~~"

"ពុទ្ធោ!! ព្រះជាម្ចាស់ជួយ"អ្នកស្រីចន គ្រាន់តែចេញមកដល់មុខភូមិគ្រឹះភ្លាមរូបភាពដែលគាត់បានឃេីញនៅនឹងមុខស្ទេីរតែធ្វេីអោយគាត់ដាច់ផ្ងាទៅហេីយ តាមពិតអ្នកដែលស្រែកឡូឡាមុខភូិគ្រឹះរបស់គាត់គឺជាកូនប្រសារនឹងកូនប្រុសរបស់គាត់សោះ ប៉ុន្តែសភាពរបស់ពួកគេទាំងពីរគាត់មេីលមិនយល់ឡេីយ ។

"ជីមីន ទៅហៅអ្នកបម្រេីអោយទៅបំបែកពួកគេអោយលឿន បេីមិនអញ្ចឹងទេម៉ាក់ខ្យល់គរឥឡូវហេីយកូន"
"បាទ អ្នកម៉ាក់" ជីមីនក៏រត់ទៅហៅអ្នកបម្រេីតាមការប្រាប់របស់អ្នកស្រីចន

"យ៉ាងម៉េចខឹងហេីយមែនទេប្រពន្ធសម្លាញ់ ជុប៎"ជុងហ្គុក នៅពីលេីថេហ្យុងចោទសួរនាយតូចសម្លេងឌឺដងដដែល ប៉ុន្តែនាយមិនដឹងទេថាអ្នកស្រីចនបានឃេីញសកម្មភាពរបស់នាយមុននេះនោះ។ ថេហ្យុងវិញយំឡេីងក្រហមមុខខឹងដែលត្រូវនាយជាស្វាមីថេីបបានរហូត។

"ឆាប់ឈប់ភ្លាមជុងហ្គុក ងេីបចេញពីកូនថេយ៍ភ្លាម!!!"
"អ្នកម៉ាក់!! ម៉ាក់មកពីពេលណា?"ជុងហ្គុក ងេីបមុខមេីលទៅកាន់ម្តាយទាំងភ្ញាក់ផ្អេីល សង្ស័យតែគាត់ឃេីញអស់ហេីយមុននេះ។

"ម៉ាក់មកពីពេលណាមិនសំខាន់ទេ អ្វីដែលសំខាន់នោះកូនឆាប់ងេីបចេញពីកូនថេយ៍ភ្លាម "អ្នកស្រីចន ក៏រត់ចុះទៅចាប់អូសកូនប្រុសចេញ ប៉ុន្តែកម្លាំងរបស់គាត់ខ្សោយទាញខ្លួនជុងហ្គុកមិនរង្គេីឡេីយ រីឯថេហ្យុងបានដៃអ្នកម៉ាក់ក្មេងព្រួយបារម្ភក៏ធ្វេីជាស្រែកយំឮៗ។

"ហឹុកៗ អ្នកម៉ាក់ជួយកូនផង ហុឺឺ បងជុងធ្វេីបាបកូន"ថេហ្យុង
"នែ៎!! ឯងនិយាយខុសហេីយ អ្នកម៉ាក់អាក្មេងនេះជាអ្នករករឿងកូនមុន "

ផូស!! មួយដៃរបស់អ្នកស្រីចនបានវាយទៅលេីកូនប្រុសទាំងក្រឺតខ្នាញ់

"ម៉ាក់មេីលឃេីញកូនធ្វេីបាបកូនថេយ៍ច្បាស់ណាស់នៅមកប្រកែកទៀត ឆឹស!!ងេីបចេញពីកូនថេយ៍ឥឡូវនេះភ្លាមបេីមិនចង់អោយម៉ាក់សំពងកូនណាជុងហ្គុក"អ្នកស្រីចន

"ហឹុស!! ម៉ាក់កាន់ជេីងវា "ជុងហ្គុកពេបមាត់បន្តិចរួចនាយក៏ងេីបចេញពីថេហ្យុង ព្រោះមិនចង់ត្រូវម្តាយសំពងនឹងហេីយ

"កូនថេយ៍យ៉ាងម៉េចហេីយកូន មេីលចុះមុខប្រឡាក់អស់ហេីយ"អ្នកស្រីចន បានចូលទៅអោបលួងលោមថេហ្យុងនាំអោយជុងហ្គុកពេបមាត់ជ្រិញជាខ្លាំង។

"ហឹុកៗ ហុឺ កូនមិនអីទេអ្នកម៉ាក់"ថេហ្យុង បានដៃផងនោះក៏ធ្វេីជាយំអណ្តេីតអណ្តកដាក់ម្តាយក្មេកយ៉ាងកម្សត់ ទាំងដែលទឹកមុខកំពុងញញឹមឌឺដងលានអណ្តាតដាក់ជុងហ្គ្កធ្វេីអោយនាយក្រាសខឹងច្រឡោតចង់តែចូលទៅចាប់ទាញអណ្តាតទេតេី។

"ឯង!!!"
"នៅឯងអីទៀតហាស៎? កូនឆាប់ចូលក្នុងងូតទឹកភ្លាម រួចកុំភ្លេចមកបន្ទប់ទទួលភ្ញៀវផងឮទេ"
"កូនដឹងហេីយ ...."ជុងហ្គុក ក្តាប់មាត់ក្តាប់ដៃដេីទម្រាំជេីងទាំងមិនសុខចិត្តចូលទៅខាងក្នុងបាត់

"ម៉ាក់យ៉ាងម៉េចហេីយ? មុននេះកូនឃេីញជុងហ្គុកចូលទៅខាងក្នុង"ជីមីន

"គឺកូនជុងនឹងណាធ្វេីបាបកូនថេយ៍ មិញនេះម៉ាក់ដេញទៅមិនព្រមទៅទេទាល់តែគម្រាម"
"ចុះថេយ៍មានឈឺត្រង់ណាខ្លាំងឬអត់?"ជីមីន
"ខ្ញុំមិនអីទេបងថ្លៃ "
"មោះកូនចូលទៅខាងក្នុងម៉ាក់មានរឿងនិយាយជាមួយពួកកូន"
"បាទអ្នកម៉ាក់"

ថេហ្យុងត្រូវបានជីមីននឹងអ្នកស្រីចនជួយគ្រាចូលទៅខាងក្នុង នឹងបាននាំថេយ៍ទៅបន្ទប់ដេីម្បីងូតទឹកសម្អាតកាយចេញព្រោះសម្លៀកបំពាក់នឹងខ្លួនប្រាណរបស់ថេហ្យុងប្រឡាក់សុទ្ធតែដីអស់ទៅហេីយ មិនដឹងថាពួកគេវាយគ្នារនៀលដីដូចកូនក្មេងតាំងពីពេលណាមកនោះទេ ចំជាយាប់ខ្លាំងណាស់ហេីយកូនៗអស់នេះ។

សូមរោងចាំភាគបន្ទាប់...🐰🐯
ផុសរួចសុំរត់ចោល2ថ្ងៃ😚



Continue Reading

You'll Also Like

6M 160K 31
Mia Gibson and Hunter James were always meant to be. But dating the star quarterback that was destined to be in the NFL was not easy. Especially when...
10.2K 716 35
~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~
36.9K 3.5K 49
. .
22.2K 30 4
Sandhya Aditya Singh (18 years old) From a small town village. Studied till 12th standard Married to a businessman Shy, introvert and submissive pe...