សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (...

By Useless_iris

17.1K 530 2

នាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុ... More

ផ្តើមរឿង
ភាគ ២+៣.
ភាគ ៤.
ភាគ ៥.
ភាគ ៦.
ភាគ ៧.
ភាគ ៨.
ភាគ ៩.
ភាគ ១០.
ភាគ ១១.
ភាគ ១៣.
ភាគ ១៤.
ភាគ ១៥+១៦.
ភាគ ១៧.
ភាគ ១៨.
ភាគ១៩.
ភាគ ២០.
ភាគ ២១.
ភាគ ២២.
ភាគ ២៣.
ភាគបញ្ចប់

ភាគ ១២.

569 20 0
By Useless_iris

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១២.

ឈូៗ

តំណក់ទឹកភ្លៀងហូរមកដូចបាក់ទំនប់ ត្រឹមតែមួយភ្លែតរាងកាយតូចស្តើងក៏ទទឹកជោគទៅហើយ កាយសង្ហាដែលទើបនឹងរួចការសន្ទនាក្នុងទួរស័ព្ទនោះ ក៏ស្ទុះចូលមករកកាយតូចច្រលឹងដោយមិនភ្លេចដោះអាវក្រៅរបស់គេគ្របនាងផង។

« ជេនៗៗ សើមអស់ហើយ! » ជុងហ្គុកគ្របនាងហើយ នាយក៏នាំនាងរត់ចូលវីឡាវិញ មើលសកម្មភាពតែពិននេះក៏ដឹងថាគេបារម្ភនិងមើលថែនាងបានល្អប៉ុណ្ណាដែរ។
« ទៅងូតទឹកទៅ! ឈឺអីឡូវហើយ »
« ហាឈីស! » និយាយមិនទាន់ផុតផង ដេននីជេនក៏កណ្តាសទៅហើយ នាងជាមនុស្សឆាប់ឈឺហើយក៏ឆាប់ជា ពេលនេះផ្តាសាយបានសម្រេចពិតមែន។
« ហឺយ! ឃើញទេ? ទៅងូតទឹកទៅ ចាំយកថ្នាំនិងយកស៊ុបមកអោយញុាំ! » និយាយតែពិននេះ រាងក្រាស់ក៏រត់ចេញទៅ ទុកអោយនាងនៅឈរសម្លឹងផែនខ្នងរបស់គេដោយពេបមាត់តិចៗ ចិត្តក៏គិតថានាងពិតជាសំណាងណាស់ដែលមានគេនៅក្បែរបែបនេះ។
« តាបុិម្នាក់នេះ ល្អជាងសង្សារចាស់របស់ខ្ញុំឆ្ងាយណាស់! គួរអោយស្រលាញ់ដែរតើស! » ដេននីជេនរកកលចង់យំបន្តិច អីបន្តិចដែលបានទទួលការមើលថែថ្នាក់ថ្នមពីគេបែបនេះ! អ្នកណាថាម៉ាហ្វៀសុទ្ធតែអាក្រក់នោះ?
...

« ជេន! ងូតទឹកហើយឬ? បងយកស៊ុបនិងថ្នាំមកហើយ! » មិនបានប៉ុន្មាននាទីក្រោយ រាងក្រាស់ក៏ត្រឡប់មកវិញដោយមានថាសមួយមកជាមួយ, នាយងាកទៅក៏ឃើញថាជេនកំពុងបិទម៉ាសមុខ និងផ្លុំសក់ផង មើលទៅដូចជារវល់ណាស់។
« ព្រះនាងអើយ ឈឺផងមិនគិតផ្លុំសក់ប្រញាប់គេងទេ! នៅបិទម៉ាសថែមុខទៀត មុខយើងនឹងទោះអត់ថែក៏ស្អាតស្រាប់ដែរ! » នាយកំលោះនិយាយបណ្តើរ ទាញម៉ាសុីនផ្លុំសក់មកផ្លុំអោយនាងបណ្តើរ និយាយជាមួយនាងបណ្តើរ មិនដឹងថាបន្ទប់របស់នាយក្លាយជាបន្ទប់របស់គេពេលណាទេ ទើបគេចេញចូលសេរីបែបនេះ។
« មិនបាច់សរសើរទេ! គ្មានអីអោយទេ » ស្រីម្នាក់នេះពិតជាមិនចេះផ្អែមល្ហែមពិតមែន បេះដូងនាងថ្មចូលដែកហើយទេដឹង?
« មិនបាច់អោយទេ! ពេលណាចង់បាន គឺយកខ្លួនឯងហើយ ទោះអ្នកខ្លះមិនអោយក៏យកទាល់តែបានដែរ! » ពាក្យសម្តីព្រានៗដែលនាងឮសឹងតែរាល់ថ្ងៃ នាងឮដល់ថ្នាក់សាុំ គេនិយាយចាក់លែងចូលតែម្តង។
« ឡប់សតិ! »
____

យប់បន្តិច ពេលនេះសមតែជាពេលដែលមនុស្សម្នាសម្រាក តែរាងតូចខាងនេះវិញ នាងបែរជាចេញមកមិនគិតដេកពួនដៃមានកាន់ទូរស័ព្ទមកជាមួយ នាងដើរមកក្បែរវីឡាតូច ចុចថតទិដ្ឋភាពផ្ទាំងទ្វារវីឡាបំបាំងភ្នែកនេះ ហាក់ទុកជាភស្តុតាងអ្វីមួយអញ្ចឹង។

« ខ្ញុំត្រូវតែដឹងលេខកូដអោយបាន! » ជេនទាញទូរស័ព្ទរបស់នាងចេញមកស្កេន ដោយប្រើក្រយ៉ៅដៃរបស់ជុងហ្គុកដែលនាងផ្តិតទុកនោះ នាងកំពុងតែព្យាយាមរកលេខកូដដោយប្រើក្រយ៉ៅដៃនេះ បច្ចេកវិទ្យាទំនើប វាប្រើពេលយូរបន្តិចហើយ។
« បានហើយ! 130613? លេខនេះខ្ញុំដូចជាធ្លាប់ស្គាល់! ហាស??? លេខនេះជាលេខដែល មេម៉ាហ្វៀធំបំផុតត្រូវបានធ្វើឃាត! ហើយជាថ្ងៃដែលម៉ាហ្វៀលំដាប់ទាំង ៤ ត្រូវបានតែងតាំង កុំប្រាប់ណាថា ២ នាក់គេនេះជាអ្នកធ្វើឃាតលោកចូដេន? ល្អណាស់!! ខ្ញុំដូចជាសំណាងដល់ហើយ! »
« នាងធ្វើអី? »

To be continued...

សំណាងណាស់កូនស្រី!

Continue Reading

You'll Also Like

242K 846 26
its all in the title babes 😋
44K 1.6K 42
គីម យ៉ុងអាន/ មីន​យុនគ្គី ដើមឡើយ​ខ្ញុំគ្រាន់តែជាក្មេងដែលប្រុសម្នាក់នោះយកមកផ្លុងចោលតែប៉ុណ្ណោះ តែពេលនេះគេបានត្រលប់មកវិញថែមទាំងត្រលប់មកជាមួយពាក្យថា...
1.2M 57.1K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
34.3K 1.3K 39
គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរខ្លួនគេជាងគេ តែងតែបានឃើញគេញញឹម និងទទួលបា...