ម្ចាស់ជីវិត

By KIM-FAA

165K 8.1K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៣៦

2.5K 133 0
By KIM-FAA

«ចុះថេយ៉ុង?ទំនាក់ទំនងរវាងកូននិងថេយ៉ុង វាយ៉ាងម៉េចវិញ?»
«គេជាមនុស្សរបស់ខ្ញុំ គ្មានអ្វីត្រូវពាក់ព័ន្ធនឹងរឿងលោកពូទេ»
«មានអ្វីលាក់បាំងមែនទេ? ឆាប់ប្រាប់ម៉ាក់ឲ្យអស់មក ពួកឯងលាក់រឿងអីខ្លះ?»អ្នកម៉ាក់ ចោទសម្លឹងមុខកូនប្រុសដោយភាពមន្ទិល គាត់បានគិតថា ជុងហ្គុក គ្រាន់តែរៀបការព្រោះចង់ឈ្នះ លោកស្រីចាសស្មីន តែពេលនេះ ទើបគាត់ជ្រាបថាមិនមែនត្រឹមតែរឿងហ្នឹងទេ នៅមានរឿងមួយទៀត ដែលជុងហ្គុក និងយ៉ុនហ្គី កំពុងតែព្យាយាមលាក់គាត់។
«ម៉ាក់មិនបាច់បារម្ភពីរឿងនេះខ្លាំងពេកទេ ខ្ញុំប្រាកដក្នុងចិត្តថា លោកពូ នឹងដោះស្រាយឲ្យល្អប្រសើរឡើងវិញ»ជុងហ្គុក ប្រាប់គាត់ទាំងទឹកមុខម៉ឺងម៉ាត់ ហាក់ផ្តល់សង្ឃឹមដល់អ្នកម៉ាក់ ដើម្បីកុំឲ្យគាត់ផ្តោតខ្លាំងពេក ប៉ុន្តែការពិត ក្នុងចិត្តគេកំពុងតែមិនស្រួល ព្រោះគេស្គាល់ថា យ៉ុនហ្គី អាន់ដឺសាន់ មានចរិកបែបម៉េច ហើយលទ្ធផលនូវពេលដែល ជីមីន ធ្លាក់ទៅក្នុងដៃ យ៉ុនហ្គី ក្នុងរូបភាពបែបណានោះ គេមិនទាន់ហ៊ានសន្និដ្ឋាន ក៏មិនហ៊ានអារកាត់មុនដូចគ្នា ដែលសំខាន់ពេលនេះ គេមកនិយាយការពារ និងថ្នមទឹកចិត្តម៉ាក់របស់គេជាមុនសិន។
«ពួកឯងកាន់តែផ្តេសផ្តាសខ្លាំងណាស់ ហេតុអីចេះតែបង្ករឿងឥតឈប់ឈរបែបនេះ?»លោកស្រីស៊ូណាន ស្តីបន្ទោសឲ្យកូនទាំងតានតឹង និងហត់ចិត្តយ៉ាងខ្លាំង រហូតមិនដឹងថាគួរប្រដៅយ៉ាងម៉េច ហើយអ្នកដែលត្រូវប្រឈមខ្លាំងជាងគេ គឺ ជីមីន ជាក្មេងដែលស្លូត ងាយស្តាប់បង្គាប់ គួរឲ្យថ្នាក់ថ្នមបំផុត គាត់ខ្លោចចិត្ត អាណិតពន់ពេក មិនគួរណាគេត្រូវមកពាក់ព័ន្ធនិងរឿងនេះទេ។
បន្ទាប់ពីនោះមក លោកស្រី លែងនិយាយអ្វីតទៅទៀត ហើយជុងហ្គុកក៏នៅស្ងៀមមិនមាត់ ព្រោះរវាងរឿងរបស់គេ និងរឿងរបស់ យ៉ុនហ្គី វាដាច់ដោយឡែកគ្នា គ្រាន់តែពេលនេះគេនៅជាប់ពាក្យជាប់សម្តី មើលថែខុសត្រូវលើ ជីមីន ជំនួសមុខឲ្យ លោកពូ របស់គេតែប៉ុណ្ណោះ។
មួយសន្ទុះធំក្រោយមក ថេយ៉ុង និង ជីមីន បណ្តើរគ្នាចូលមកខាងក្នុងផ្ទះ ស្របពេលនោះ អ្នកម៉ាក់ក៏ស្ទុះក្រោកទៅទទួល និង នាំពួកគេមកអង្គុយនៅលើសាឡុង។
«ខ្ញុំត្រូវត្រឡប់ទៅវិញហើយ ម៉ាក់» ថេយ៉ុង អង្គុយមិនទាន់បានដកដង្ហើមស្រួលបួលផង ជុងហ្គុក ក៏ស្រដីប្រាប់ម៉ាក់យ៉ាងដូច្នេះ ធ្វើឲ្យមានការឃ្នើសចិត្ត ទាំងអ្នកម៉ាក់ ទាំងថេយ៉ុង ងាកទៅសម្លឹងមុខនាយកំលោះព្រមគ្នា ហើយភ្លាមនោះ អ្នកម៉ាក់ ក៏ស្រដីឡើង៖
«នៅឲ្យយូរសិនមិនបានទេឬ?តែបើឯងមានការត្រូវធ្វើ ក៏ទៅមុនចុះ ទុកថេយ៉ុង នៅទីនេះសិនហើយ»
ជុងហ្គុក ឮម៉ាក់ប្រាប់ដូច្នោះ ក៏ចោលភ្នែកសម្លឹងទៅ នាយតូច ដែលអង្គុយទល់មុខ ឯអ្នកម្ខាងទៀត មិនហ៊ានមើលមុខគេចំ ត្រឹមលបដៀងតាមកន្ទុយភ្នែករកគេ ទើបនាយកំលោះដកដង្ហើមធំបន្តិច មុននឹងទទួលយល់ស្របតាមម៉ាក់៖
«ឲ្យគេនៅក៏បាន ចឹងខ្ញុំសុំលាទៅវិញហើយ»ចប់សម្តី រាងក្រាស់ក្រោកឈរពេញកំពស់ និងឱនគំនាបលាអ្នកម៉ាក់ តែក៏មិនភ្លេចបែរទៅនិយាយប្រាប់ នាយតូច យ៉ាងផ្អែមល្ហែមនៅចំពោះមុខគ្រប់គ្នា៖
«ល្ងាចចាំបងមកទទួលអូន»ជុងហ្គុក បន្សល់ទុកស្នាមញញឹមមួយ ដែលមានតែ ថេយ៉ុង ប៉ុណ្ណោះប្រតិកម្មជាមួយ បបូរមាត់តូចញ័រចង់តវា តែត្រូវជុងហ្គុកគំរាមដោយក្រសែភ្នែកមុតស្រួច ឆ្លៀតដើរទៅឱនថើបថ្ពាល់ នាយតូច មួយខ្សឺត នាំឲ្យម្ចាស់ថ្ពាល់ភ្ញាក់ព្រើត ខឹងផង អៀនផង ទាល់តែរឹងខ្លួនដូចថ្មចម្លាក់ តែមិនហ៊ានមាត់ខ្លាំងទេ ព្រោះឃើញអ្នកម៉ាក់របស់គេនៅត្រង់នេះ។
«ជុ៎ កូននេះ ចំជា...!!!»ពេលឃើញកូនប្រុសរបស់ខ្លួន ទៅឆ្មក់ថើបកូនគេនៅចំពោះមុខ ធ្វើឲ្យអ្នកម៉ាក់ អង្គុយក្តាប់មាត់គ្រឺតខឹង ឡើងរកពាក្យស្តីបន្ទោសលែងចេញ សូម្បីតែជីមីន ក៏លួចយកដៃខ្ទប់មាត់ដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ដឹងថា ពួកគេលួចមានទំនាក់ទំនងជាមួយគ្នាតាំងពីពេលណាឡើយ។
ពេលដែល ជុងហ្គុក ដើរចេញផុត លោកស្រីក៏ក្រោកទៅដើរទៅផ្ទះបាយ ដើម្បីប្រាប់ឲ្យអ្នកបម្រើចាត់ចែងអាហារសម្រាប់ក្មេងៗទាំងពីររបស់គាត់ ចំណែកជីមីន នៅមិនទាន់បាត់ភាពស្រឡាំងកាំងមុននេះទេ ឃើញដូច្នេះ នាយតូច ក៏សួរភ្លាម៖
«ហេតុអីសម្លឹងខ្ញុំដោយក្រសែភ្នែកបែបនេះ?»
«ឯង និង ជុងហ្គុក...???»ជីមីន សួរទាំងស្រពិចស្រពិល មិនហ៊ាននិយាយចំ ឯថេយ៉ុងសឹងតែយកដៃទះថ្ងាសខ្លួនឯងដោយក្តីអាម៉ាស តើគួរបកស្រាយប្រាប់ ជីមីន បែបណាទើបសម?
«គឺ...គឺ...ខ្ញុំ...»នាយតូច រវល់តែរកនឹកចម្លើយ ស្រាប់តែសុខៗ ឮសំឡេងទូរស័ព្ទខ្ទ័រនៅលើសាឡុងក្បែរនោះ
«ទូរស័ព្ទរោទ៍ហើយ ឯងទទួលសិនទៅ»ជីមីន ក្រឡេកឃើញក៏ងាកមកប្រាប់ប្អូន ប៉ុន្តែត្រូវប្អូនបដិសេដភ្លាម៖
«អត់ទេបងប្រុស នេះមិនមែនជាទូរស័ព្ទរបស់ខ្ញុំទេ»
«ចឹងតើរបស់អ្នកណា?ឬរបស់អ៊ំស្រី?»ថាហើយ ជីមីន ក៏ក្រោកដើរទៅយកទូរស័ព្ទនោះមកមើល ចំពេលសំឡេងរោទ៍បាន់ឈប់ ទើបដឹងថាវាមិនមែនជាទូរស័ព្ទអ៊ំស្រីទេ ព្រោះនៅលើអេក្រង់ ជារូបរបស់ ថេយ៉ុង កំពុងគេងឡើងគួរឲ្យស្រឡាញ់ ដូចជាត្រូវបាននរណាម្នាក់លួចថត ភ្លាមនោះជីមីន ក៏ញញឹមតិចៗ ហើយស្រដីឡើង៖
«ឯងកុហកបង វាជារបស់ឯងច្បាស់ណាស់»គេយកទូរស័ព្ទដើរទៅហុចឲ្យ នាយតូច ក៏ទទួលទាំងឆ្ងល់ រំពេចនោះលេខដែលបានតេរអម្បាញ់មិញ ក៏តេរមកម្តងទៀត ហើយនៅលើអេក្រង់លោតអក្សរថា"លោកប្តីរបស់អូន"
«ស្អីហ្នឹង?»ថេយ៉ុង ប្រទេចខ្សឹបៗ ទាំងបើកភ្នែកកន្លោតប៉ុនពងមាន់ ហើយក្តោបទូរស័ព្ទជាប់ទ្រូង ខ្លាចជីមីនមើលឃើញ
«ឆាប់ទទួលទៅ»
«...»ពេលឮជីមីនដាស់តឿន ថេយ៉ុង ងក់ក្បាលតិចៗ រួចក៏ក្រោកដើរលបៗ គេចទៅនិយាយនៅខាងក្រៅ ការពិតជីមីនបានឃើញឈ្មោះនោះហើយ តែក្មេងកំហូចនៅលាក់លៀមៗ មិនចង់ឲ្យគេដឹង។
...
(រវល់ធ្វើអី ម៉េចមិនចង់លើកទូរស័ព្ទប្តីអ៊ីចឹង?)ស្តាប់តែសម្តី ស្គាល់ធ្លុះធ្លាយដល់មាយាទអ្នកនិយាយ ហើយក៏គ្មាននរណា ក្រៅពី...
«លោកកំពុងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរខ្លាំងណាស់ ជុងហ្គុក»
(ម៉េចក៏សម្លុតលោកប្តីអូនខ្លាំងៗម្ល៉េះ?)
«ហេតុអីលួចថតរូបខ្ញុំ?ម៉េចក៏ទុកទូរស័ព្ទនៅទីនេះ?ហើយតាំងឈ្មោះស្អីបែបហ្នឹង?»ថេយ៉ុង សម្លុតផាំងៗលែងទប់ ខឹងណាស់ ខឹងចង់ហុយផ្សែងចេញតាមត្រចៀក ចង់តែគប់ទូរស័ព្ទចោល តែបើគប់ តើស្តីឲ្យគេតាមណា?
(ថតមិនបាន?ទុកមិនបាន?តាំងឈ្មោះក៏មិនបានដែរហ៎?)
«មិនបានទេ»
(ចិត្តអាក្រក់)
«ខ្ញុំគប់ទូរស័ព្ទចោលហើយណា គប់ហើយ»នាយតូច ខឹងឡើងញ័រខ្លួន ព្រោះធ្វើអ្វីគេមិនកើត បានតែស្រែកដាក់ទូរស័ព្ទឡែតៗ ទាំងក្តៅស្ទើរឆេះ ឯជុងហ្គុក បើកឡានបណ្តើរ ញញឹមញញែមបណ្តើរ គេពិតជាចង់ឃើញទឹកមុខក្មេងឆ្នាស់នៅពេលនេះណាស់ តើគួរឲ្យក្នាញ់ប៉ុណ្ណាទៅ?
(គប់ក៏គប់ទៅ ប្រាប់បងធ្វើអី? ក្មេងឆ្កួត)
«ប្រាប់ឲ្យដឹង ថាខ្ញុំបានគប់»ថេយ៉ុង គំហកគំរាមគប់ទូរស័ព្ទ តែជុងហ្គុកមិនខ្វល់ ថែមទាំងនិយាយចាកប្រធាន ដែលឮហើយគួរឲ្យចង់ហោះទៅដាល់មុខអ្នកនិយាយយ៉ាងខ្លាំង៖
(អូខេប៉ុណ្ណឹងសិនចុះ ល្ងាចជួបគ្នា អូនសម្លាញ់ ជុប៎...)

Continue Reading

You'll Also Like

6.3K 228 5
Novel sad... and happy Novel
96.4K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...
3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3M 194K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...