Hold me tight if you can

By Arielkim13

2.2K 217 12

ស្នេហាដែលខុសវណ្ណះនិងខុសធម្មជាតិពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្ដែដោយសារតែអំណាចស្នេហ៍រវាងមនុស្សពីរនាក់វាពិតជាធំធេងជ... More

Eipsode 1
Eipsode 2
Eipsode 3
Episode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 9 (18+)

Eipsode 8

150 24 5
By Arielkim13


« កើតអី? »ជុងហ្គុកចាប់ដៃជីមីនជាប់ហើយសួរនេះមួយថ្ងៃពេញហើយដែលមាឌល្អិតនិយាយចុងមាត់ចុងពាក្យជាមួយគេហាក់ដូចមនុស្សមិនដែលស្គាល់គ្នា ។

« គ្មានអីទេ! »ជីមីនតបទាំងព្យាយាមបេះដៃគេចេញ

« នៅខឹងខ្ញុំរឿងយប់មិញឬ? »ជុងហ្គុកចោទសួរទាំងមិនអស់ចិត្តត្បិតតែជីមីនថាគ្មានអីប៉ុន្ដែគេដឹងច្បាស់ណាស់ថាប្រាកដជារឿងនោះហើយ ។

« ខ្ញុំគ្មានហេតុផលអីត្រូវខឹងនឹងលោកទេ! »ជីមីន

« អញ្ចឹងក៏សម្លឹងមុខខ្ញុំឲចំមកហើយនិយាយគ្នាឲច្បាស់ថាថីបានជាជីមីនប្រងើយៗដាក់ខ្ញុំបែបនេះ »ជុងហ្គុកមិននិយាយតែម៉ាត់ប៉ុន្ដែដៃមាំទាំងសងចាប់ក្រសោប មុខជីមីនឲបែរមកចំមុខខ្លួន ។

« មើស៎!..លែងខ្ញុំ...នែ៎! »ជីមីនព្យាយាមរើគេចចេញតែថាកម្លាំងមិនឈ្នះជុងហ្គុកទេ ។

« ឯងប្រចណ្ឌ័នខ្ញុំ? »សំនួរនេះបានធ្វើឲជីមីនហាក់គាំងភ្លាមៗ ។

« ខ្ញុំគ្មានហេតុផលអីត្រូវមកប្រចណ្ឌ័ននឹងលោកទេ! លោកចង់ធ្វើអីវាជាសិទ្ធរបស់លោក »ជីមីនតបផាំងទាំងខាំមាត់សម្លក់រាងសង្ហារត្មែរ ។

« បើអញ្ចឹងមិចក៏ធ្វើរឹកងក់ងរបែបនេះ? បើស្រលាញ់ខ្ញុំក៏ប្រាប់ត្រង់មក »ជុងហ្គុកចាប់ផ្ដើមញោះពេលឃើញថ្ពាល់ជីមីនក្រហមព្រឿងគួរអោយខាំច្បិចបែបនេះ ។

« ឡប់សតិ! »ជីមីន

« និយាយដោយស្មោះត្រង់ចុះខ្ញុំក៏មិនចង់ធ្វើការងារអីបែបនោះដែលប៉ុន្ដែជីវភាពវាបង្ខំបើខ្ញុំមិនធ្វើបែប នេះនោះទេ...ម្ដាយខ្ញុំក៏គ្មានឪកាសបានគេងសម្រាកនៅមន្ទីពេទ្យដែលមួយយប់ៗត្រូវបង់រាប់រយដុល្លាដែរ »ជុងហ្គុកពន្យល់ទៅកាន់ជីមីនខណះឯដៃនៅតែក្រសោបថ្ពាល់ទន់ៗដដែល ។

« លោកធ្វើបែបនេះយូរប៉ុណ្ណាហើយ? »ជីមីនដាច់ចិត្តសួរដោយប្រើកែវភ្នែកស្រទន់សម្លឹងជុងហ្គុកវិញ ។

« ប្រហែលតាំងពីម្ដាយខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់...នរណាៗក៏ចង់បានការងារល្អហើយក៏ចង់រស់នៅជីវិតសមប្រកបដែលប៉ុន្ដែពួកគេគ្មានសិទ្ធរើសឡើយថាត្រូវកើតកន្លែងណានិងជាមួយនរណា » ជុងហ្គុកពន្យល់ជីមីនបន្ថែមព្រោះស្ថានភាពនាយរស់នៅរាល់ថ្ងៃវាគ្មានស្រស់បំព្រងសម្រាប់ជីវិតនាយឡើយប៉ុន្ដែនាយត្រូវតែទ្រាំព្រោះវាជាវាសនាទៅហើយ ។

« ជុងហ្គុកហ្ហា៎!...ខ្ញុំ...ខ្ញុំស្រលាញ់លោក »សុខៗជីមីន ក៏ស្រាប់តែបង្ហើបប្រយោគមួយនេះចេញមកធ្វើឲជុងហ្គុកហាក់ស្រឡាំងកាំងមិននឹកស្មានថាអាចលឺពាក្យនេះចេញពីមាត់ជីមីនឡើយ ។

« ជីមីន! »ជុងហ្គុកហៅឈ្មោះមាឌល្អិតតិចៗទាំងក្រសែរភ្នែកសម្លឹងទៅកាន់ជីមីនឥតព្រិច ។

« ខ្ញុំនិយាយទៅក៏ព្រោះខ្ញុំមិនចង់លាក់អារម្មណ៍តទៅទៀតឡើយយល់ថាលោកគឺមិនជឿទេដោយសាររយះពេលដែលយើងស្គាល់គ្នាគឺមិនយូរប៉ុន្មានឡើយហើយក៏មិនចង់បានការឆ្លើយតបថាស្រលាញ់ពីលោកវិញដែរបើលោកមិនស្រលាញ់ខ្ញុំឬក៏ភេទដូចគ្នាក៏មិនអីដែរ »ជីមីនរៀបរាប់ព្រោះមិនចង់ឲជុងហ្គុកយល់ថាមានសម្ពាធក្រោយនាយសារភាព ។

« ................... »ជុងហ្គុកមិនតបអ្វីក៏ជ្រើសឈរ នៅស្ងៀមទ្រឹងមិនសូម្បីគម្រើក ។

« អឺ...ខ្ញុំទៅរៀបចំខ្លួនសិនហើយបន្ដិចទៀតត្រូវធ្វើការ »ដោយឃើញសភាពជុងហ្គុកហាក់មិនបង្ហាញអ្វីក្រៅពីភ្ងាក់ផ្អើលជីមីនក៏ជ្រើសនិយាយបន្លំហើយដើរចាកចេញទៅបាត់ ។

....................

    ជុងហ្គុកនៅពេលនេះកំពុងតែធ្វើការទាំងប្រលឹងប្រលះហោះហើរទៅដល់ណាហើយក៏មិនដឹងក៏ព្រោះតែពាក្យសារភាពរបស់ជីមីនពីរសៀល ។ គេមិនដឹងថាគួរធ្វើបែបណាទេព្រោះនៅមិនទាន់យល់ពីចិត្តខ្លួនឯងសោះឡើយដំបូងតាំងចិត្តថាជាបុរសពេញលាក់លក្ខណះស្រលាញ់តែមនុស្សស្រីប៉ុន្ដែចាំពីពេលជីមីនចូលមកក្នុងជីវិតក៏យល់ថាកក់ក្ដៅនិងសប្បាយចិត្តណាស់តើនេះជាអារម្មណ៍អ្វីទៅវិញ?

« ជុងហ្គុកអ្ហា៎...អាហ្គុក! »ថេយ៉ុង

« ហ្ហាស៎? »ជុងហ្គុកដែលកំពុងភ្លឹកក៏ត្រូវភ្ងាក់ដោយសារថេយ៉ុងហៅជាច្រើនសារ ។

« ឯងភ្លាំងភ្លឹកដល់ណាហើយមិចក៏មិនចាក់ស្រាឲភ្ងៀវ »ថេយ៉ុង

« អូ៎! ដឹងហើយ »ជុងហ្គុកតបហើយក៏ចាក់ស្រាដែលកាន់ក្នុងដៃជូនភ្ងៀវ ។

« ជុង! »រំពេចនោះសម្លេងយូរ៉ាក៏បន្លឺឡើងទៀតធ្វើឲនាយជុងហ្គុកហាក់ធុញទ្រាន់ជាខ្លាំងរួចក៏ងាកទៅរកប្រភពសម្លេងដែលដើរចូលមក ។

« ហ្ហើយ! »ជុងហ្គុកដកដង្ហើមធំពេលនាងមករករាល់ថ្ងៃបែបនេះគេកាន់តែតានតឹងព្រោះមករាល់ដងទារឲតែគេកំដររហូតគេចង់បានលុយពិតមែនប៉ុន្ដែចំពោះនាងពេលខ្លះក៏មិនចង់បានប៉ុន្មានដែរ ។

« លោកមិនស្រួលខ្លួនឬ? »ដោយឃើញទឹកមុខជុងហ្គុកបែបនេះទើបនាងហើបមាត់សួរទាំងបារម្ភ ។

« គ្មានអីទេ! »ជុងហ្គុក

« អញ្ចឹងលោកអាចកំដរខ្ញុំបន្ដិចបានដែលទេ? »យូរ៉ា

« ................. »ជុងហ្គុកមិនទាន់តបភ្នែកបែរជាសម្លឹងទៅកាន់ជីមីនដែលកំពុងតែកាន់ថាសឈរសម្លឹងមកនាយនិងយូរ៉ាពីចម្ងាយដូចគ្នា ។

« ប៉ុន្ដែថ្ងៃនេះខ្ញុំ- »និយាយមិនទាន់អស់ប្រយោគក៏ត្រូវកាត់ដោយយូរ៉ា ។

« គ្រាន់តែកំដរផឹកធម្មតាក៏បានដែរ »យូរ៉ា

« អឺ....អាយ៎! »នាយរកឆ្លើយតបហើយក៏ស្រាប់តែសម្លេងស្រែករបស់ជីមីនបន្លឺធ្វើឲផ្អើលពេញទាំងក្លឹប។

« នែ៎មិចក៏មកប៉ះគូទខ្ញុំអញ្ចឹង? »ជីមីនចោទសួរទាំងមុខម៉ូវទៅកាន់បុរសម្នាក់ដែលជាភ្ងៀវលូកលាន់គេអំបាញ់មិញខណះពេលគេកំពុងឈរភ្លឹកសម្លឹងទៅកាន់ជុងហ្គុកដែលកំពុងនិយាយគ្នាជាមួយយូរ៉ា ។

« គ្រាន់ប៉ះបន្ដិចវាខាតបង់ស្អីទៅហ្ហា៎! ឯងជាប្រុសទេតាស៎? »បុរសដែលភ្ញៀវតបទាំងមិនខ្វល់ធ្វើឲជីមីនខាំមាត់ខឹងចិត្តជាខ្លាំង ។

« លោកមកលូកលាន់ខ្ញុំហើយមិនគិតសុំទោសខ្ញុំទៀត! នៅមានមុខមកថាឲខ្ញុំទៀត? »ជីមីនមិនសុខចិត្តព្រោះមនុស្សគេគឺរក្សារតម្លៃខ្លួនឯងខ្លាំងណាស់នរណាប៉ះពាល់ផ្ដេសផ្ដាសគឺមិនបានទេទោះគេប្រុសក៏ដោយគេមានតម្លៃរបស់គេ ។

« នែ៎! បើយើងមិនសុំទោសចង់យ៉ាង- ឌឹប!..អួយ៎! »បុរសម្នាក់នោះតម្លើងសម្លេងនិយាយមិនទាន់ចប់ប្រយោគផងក៏ត្រូវដួលផ្ងារក្រោយក្រោមស្នាដៃរបស់ជុងហ្គុកដែលហក់មកដាល់អំបាញ់មិញធ្វើឲមនុស្សក្នុងក្លឹបនាំគ្នាភ្ញាក់ផ្អើលព្រៀតព្រោង។

« ជុងហ្គុកលោកធ្វើស្អីហ្នឹង? »ជីមីនរហ័សទៅចាប់គេកុំឲបង្កររឿងទៀត ។

« វាសមតែនឹងបែបនេះហើយ! កុំឲចេះតែប៉ះពាល់គេផ្ដេសផ្ដាស »ជុងហ្គុកនិយាយទាំងកំហឹងកំពុងតែច្រាលពេញខ្លួនដោយមិនបានគិតពីលទ្ធិផលបន្ទាប់ឡើយ ។

« ឯងហ៊ានដាល់យើងផងហី?ចាំមើលយើងនឹងប្ដឹង!ហើយឲម្ចាស់ក្លឹបបណ្ដេញពួកឯងចេញអាចង្រៃយ៎! » បុរសម្នាក់នោះនិយាយឡើងទាំងមាត់កំពុងបែកឈាម ។

« អើ! ប្ដឹងទៅហើយកុំភ្លេចប្រាប់ប៉ូលីសផងថាឯងលូកលន់បុគ្គលិកប្រុសក្នុងក្លឹប! »ជុងហ្គុកតបតវិញដោយមិនព្រមចាញ់មិនដឹងមូលហេតុអីធ្វើឲគេទប់កំហឹងមិនបានពេលដឹងថាមានអ្នកលូកលន់មាឌល្អិតហើយនោះ ។

« នេះតើមានរឿងអី? »រំពេចនោះស្រាប់តែមេការក្នុងក្លឹបដើរចូលមកសួរនាំព្រោះមនុស្សផ្អើលពេញទាំងក្លឹបទៅហើយ ។

« គឺអាបុគ្គិលម្នាក់នេះវាមកដាល់ខ្ញុំ! »បុរសជាភ្ញៀវរហ័សចេញមុខទាំងដៃនៅខ្ទប់មាត់ដែលឈាម ។

« ជុងហ្គុក! មិចក៏ឯងដាល់ភ្ញៀវបែបនេះ? »មេកាងាកមកសួរជុងហ្គុកទាំងទឹកមុខមិនសប្បាយចិត្តសោះឡើយនឹងឬកពារកោងកាងរបស់គេចំពោះភ្ញៀវ។

« ក៏គេលូកលន់ជីមីនមុនទេ! »ជុងហ្គុករហ័សតវ៉ា

« ហើយបើលូកលាន់តើវាយ៉ាងមិច? គេជាប្រុសមានអីត្រូវខូចខាតហើយឯងជាស្អីហ្នឹងគេបានជាការពារគេថ្នាក់នេះ? »មេកាដែលមិនដឹងខុសត្រូវបែរជាកាន់ជើងភ្ញៀវខូចទៅវិញធ្វើឲជុងហ្គុកនិងជីមីនហួសចិត្តមិនស្ទើរ ។

« មែនហើយជីមីនជាមិត្តប្រុសខ្ញុំ! ដូច្នេះខ្ញុំត្រូវតែការពារបើមានអ្នកលូកលន់ »ដោយសារចិត្តខឹងនិងមេកានាតក៏តបដូច្នេះធ្វើឲគ្រប់គ្នាភ្ញាក់ផ្អើលរួមទាំងជីមីន ។

« បើអញ្ចឹងក៏គ្មានអីទាស់ខុសដែរឯងវាយភ្ញៀវបែបនេះមិនត្រឹមត្រូវទេឆាប់សុំទោសលោកខាងនេះភ្លាមទៅ »សម្ដីមេកាធ្វើឲជុងហ្គុកកាន់តែទទួលមិនបាន ។

« ហឹស៎! បងមេកាចង់បានបែបនេះឬ? »ជុងហ្គុកសួរបញ្ជាក់ទាំងហួសចិត្ត ។

« មែនហើយឆាប់សុំទោសគាត់ទៅ! »មេការ

« ដេកចាំទៅ! ខ្ញុំមិនសុំទោសមនុស្សដែលបំពានមិត្តប្រុសខ្ញុំឡើយហើយខ្ញុំក៏ឈប់ធ្វើការនៅទីនេះទៀតដែរអញ្ជើញទ្រភ្ញៀវប្រភេទថោកទាបរកលេខដាក់គ្មាននេះទៅ »ជុងហ្គុកថាហើយក៏ចាប់អូសដៃជីមីនដើរកាត់វង្វងមនុស្សចេញទៅខាងក្រៅបាត់ ។

To be continued.....

Continue Reading

You'll Also Like

4.3M 273K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
38.2K 2.2K 31
Kim SeokJin X Kim Teahyung
2.9M 82.9K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...