ម្ចាស់ជីវិត

Von KIM-FAA

166K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... Mehr

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៣៣

2.8K 147 0
Von KIM-FAA

និយាយបណ្តើរ ដៃមាំអង្អែលខ្នងនាយតូចថើៗ ឃើញថាមួយរយៈនេះ ថេយ៉ុង ចេះស្តាប់បង្គាប់គេខ្លះៗហើយ ទោះពេលខ្លះនៅតែឌឺ រឹងចចេស ពិបាកប្រដៅបន្តិចមែន។
«តែខ្ញុំឈឺណា៎»ក្មេងតូចងើបសម្លឹងមុខគេទាំងភ្នែកព្រិចៗ ភ្លឹះៗដូចកូនឆ្កែ ឲ្យគេគ្រឺតពេញដើមទ្រូង
«ព្រោះឯងមិនឈប់ឌឺ ឲ្យឈឺខ្លះទៅ បើមិនចឹងឯងមិនរៀងចាលទេ»ស្របសម្តី ជុងហ្គុក ដៃមាំអង្អែលចង្កេះតូចស្តើងថ្នមៗ ខណៈ រាងតូច សម្ងំកើយលើទ្រូងគេ យូរៗខួរក្បាលក៏ស្រាប់តែនឹករលឹកដល់ ជីមីន កាន់តែមានអារម្មណ៍ថាខ្លួនមិនគប្បីចំពោះ បងប្រុស ហើយថ្ងៃនេះជុងហ្គុកបាននាំគេទៅជួបលោកប៉ា និងបានប្រកាសក្តែងៗ ប្រាប់អ្នកម៉ាក់ថា នាយតូច ជាប្រពន្ធរបស់គេថែមទៀត អ្វីដែលគេកំពុងនិយាយ តើចេញពីចិត្តឬគ្រាន់តែជាសម្តីបញ្ជោះចិត្តគាត់ទេ?ពិតឆ្ងល់ ឆ្ងល់ខ្លាំងណាស់!
...
ចាប់តាំងពីថ្ងៃដែលជុងហ្គុកមកជួបនៅថ្ងៃនោះមក ជីមីន គិតតែសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ នៃភូមិគ្រឹះធំរបស់ត្រកូលអាន់ដឺសាន់ ដោយគ្មានវិធីគេចចេញបាន នាយតូចកំពុងតែមានភាពច្របូកច្របល់ ចិត្តមួយមិនចង់ទៅជួបម៉ាក់ទាំងស្ថានភាពបែបនេះ តែចិត្តមួយចង់រត់ឲ្យផុតពីគ្រប់គ្នា រត់ឲ្យឆ្ងាយមិនឲ្យនរណាម្នាក់រកគេឃើញ ព្រោះពេលនេះគេក្លាយជាមនុស្សអស់តម្លៃ គ្រប់គ្នាបានប្រើប្រាស់គេ រួចក៏ទុកចោលបែបនេះ ទុកដូចគេគ្មានរូបរាង គ្មានអ្នកណាអើពើ កាន់តែគិត កាន់តែចុកចាប់ក្នុងទ្រូង ឈឺស្ទើរស្ទះដង្ហើមស្លាប់ម្តងៗ។
តុក/តុក/
«ជីមីន គឺម៉ាក់ណា៎...»លោកស្រី ស៊ូណានលើកដៃគោះទ្វារមុខបន្ទប់ ហៅនាយតូចដោយសំឡេងស្រាល យ៉ាងហោចណាស់ ក៏នៅមានគាត់ម្នាក់ដែរបារម្ភពីគេដែរតើ!
«អ៊ំស្រី...»ជីមីន ដើរទៅបើកទ្វារ ហើយហៅគាត់ថា អ៊ំស្រី គេមិនហ៊ានហៅគាត់ថាម៉ាក់ឡើយ ទោះក្នុងពេលនេះ គេបានក្លាយជាកូនប្រសាររបស់គាត់ក៏ដោយ។
«ចេញទៅខាងក្រៅលំហែខួរក្បាលខ្លះទៅ ខ្ញុំឃើញឯងសម្ងំនៅក្នុងបន្ទប់រហូត»សម្តីរបស់លោកស្រី ធ្វើឲ្យទឹកមុខជីមីនកាន់តែស្រពាប់ស្រពោន ទើបគាត់បបួលដោយការចាប់អូសដៃតូចចេញមកខាងក្រៅបន្ទប់ ហើយបណ្តើរនាំទៅដើរលំហែក្នុងច្បារខាងក្រោយភូមិគ្រឹះ។
លោកស្រីឲ្យជីមីនអង្គុយលើទោងធំមួយក្នុងច្បារនោះ ឯនាយតូចនៅតែស្ងៀមស្ងាត់ ទើបគាត់ចាប់ផ្តើមនិយាយមុន៖
«ខ្ញុំដឹងថាកូនប្រុសខ្ញុំ ធ្វើរឿងមិនគប្បីចំពោះឯង អោយខ្ញុំសុំទោសចំពោះរឿងនេះផង»
«អ៊ំស្រីកុំនិយាយដូច្នេះអី ខ្ញុំមិនបានខឹងគេទេ»គេប្រកែកញាប់មាត់ ដើមឡើយ ជីមីន ពិតជាខឹង និងអន់ចិត្តណាស់ ពេលឮជុងហ្គុកនិយាយថា គេរៀបការគ្រាន់តែជំនួសលោកពូរបស់គេ តែបើគិតឲ្យល្អិតល្អន់ទៅ គេធ្វើដូច្នោះក៏ល្អ ដើម្បីឲ្យម៉ាក់របស់ជីមីនបានស្គាល់ថា ការដែលបង្ខិតបង្ខំកូនឲ្យរៀបការទាំងកូនៗមិនបានស្រឡាញ់គ្នា គាត់នឹងទទួលបានលទ្ធផលបែបណា មកទល់ពេល ជីមីន លែងខ្វល់ហើយ ទោះជុងហ្គុក មិនបានមកមើលថែ ឬមិនបានចាត់ទុក្ខគេជាប្រពន្ធក៏ដោយ អ្វីដែលនាយតូចកំពុងខ្វល់ខ្វាយបំផុតនោះគឺរឿងដែលបម្រុងនឹងកើតឡើងនៅថ្ងៃខាងមុខ ដែលខ្លួនត្រូវប្រឈមមុខជាមួយនិង យ៉ុនហ្គី អាន់ដឺសាន់ ទៅវិញទេ។
«ហ្ហឹម៎ ហេតុអីក៏និយាយដូច្នេះ?»លោកស្រីស៊ូណានដកដង្ហើមធំយ៉ាងវែង ពេលឮជីមីនប្រកែកមិនទទួលការសុំទោស គាត់នឹកឆ្ងល់ភ្លាម ទាំងមិនបានដឹងថានៅពីក្រោយខ្នង មានរឿងរញ៉េរញ៉ៃអ្វីខ្លះបានកើតឡើយ រឿងដែលបង្កដោយលោកពូនិងលោកក្មួយ ជើងល្អទាំងពីរនាក់នោះ បានលាក់គាត់យ៉ាងជិតល្អ។
«ខ្ញុំព្រមការ ដោយសារម៉ាក់បង្ខំ ខ្ញុំព្យាយាមបដិសេដពួកគាត់ខ្លាំងណាស់ តែគាត់មិនយល់ពីខ្ញុំទេ! មានតែថេយ៉ុងម្នាក់ប៉ុណ្ណោះដែលយល់ពីខ្ញុំ គេលះបង់ច្រើនណាស់ដើម្បីជួយខ្ញុំអោយគេចផុតពីរឿងនេះ តែលទ្ធផល...ពួកខ្ញុំទាំងពីរ ត្រូវបានអ្នកម៉ាក់ស្តីបន្ទោស»ជីមីន រៀបរាប់ទាំងក្រៀមក្រំ ធ្វើឲ្យលោកស្រីឮហើយក្តុកក្តួលរំជួលចិត្តជាខ្លាំង ព្រោះជារឿងដែលនឹកស្មានមិនដល់។
«បានន័យថា ឯងមិនបានស្រឡាញ់ជុងហ្គុកទេមែនទេ?»
«ពិតមែន ខ្ញុំមិនបានស្រឡាញ់គេទេ ហើយគេក៏មិនបានស្រឡាញ់ខ្ញុំដែរ»ជីមីន ងើបមុខឆ្លើយតបយ៉ាងទន់ភ្លន់ កែវភ្នែកនឹងធឹងបង្ហាញពីភាពទៀងត្រង់មិនលាក់លៀម ធ្វើឲ្យលោកស្រីភ្ញាក់ព្រើត រលឹកដល់ពាក្យសម្តីដែលជុងហ្គុកធ្លាប់និយាយប្រាប់។
«កុំគិតពីរឿងហ្នឹងទៀតអី ស្នាក់នៅទីនេះមួយរយៈសិនទៅ ចាំអ្វីៗប្រសើរឡើង ខ្ញុំនឹងឲ្យកូនប្រុសខ្ញុំនាំឯងទៅជួបម៉ាក់របស់ឯងវិញ ទោះយ៉ាងណា ជុងហ្គុក ត្រូវតែមកទទួលខុសត្រូវដោះស្រាយនូវរឿងនេះ» ត្បិតដឹងថាពួកគេមិនបានស្រឡាញ់គ្នា ប៉ុន្តែគាត់នៅតែទទួលខុសត្រូវ មើលថែជីមីនដដែល ព្រោះគាត់បានធ្វេសប្រហែសបណ្តាលឲ្យជ្រុលជ្រួសមកដល់ចំណុចនេះទៅហើយ។
ជីមីន សម្លឹងមុខវ័យចំណាស់ដោយអារម្មណ៍ក្រែងចិត្ត ភ្លាមៗក៏ស្ទុះក្រោក ហើយស្រវាឱបគាត់ទាំងទ្រូងអួលណែន លោកស្រីក៏អង្អែលខ្នងក្មេងប្រុសថ្នមៗដោយក្តីអាណិតអាសូរ ឃើញចរិកជីមីនស្លូតបូត មិនសូវមាត់កបែបនេះ ថែមទាំងត្រូវទទួលរងទុក្ខម្នាក់ឯង គាត់ពិតជាខ្លោចផ្សាក្នុងចិត្តជំនួសណាស់។
...
ថ្ងៃថ្មី
សូរិយាជ្រៀលជ្រេ ទេរទាបបន្ទាបខ្លួនចុះទៅតាមកាលវេលា ពន្លឺពណ៌ទឹកក្រូចឆ្អិនដ៏ស្រស់ត្រកាល ក៏ចាប់ផ្តើមរលាយបាត់បន្តិចម្តង បន្តិចមង រហូតផ្ទៃមេឃប្រែជាងងឹតសូន្យសុងក្នុងស្បៃរាត្រី។
វេលានេះគឺម៉ោង៨យប់ ម្ចាស់រាងកាយតូចស្តើងក្នុងឈុតអាវឃ្លុំ កំពុងអង្គុយលើសាឡុង ដៃឱបខ្នើយទាំងមុខជូរ ខណៈកែវភ្នែកតូចៗ សម្លក់ទៅរកទ្វារបន្ទប់ទឹក ដែលមានមនុស្សម្នាក់កំពុងតែចូលទៅ។
«ផ្ទះប៉ុនវាំងស្តេច រកបន្ទប់គេងមួយម្នាក់ឯងគ្មាន»ថេយ៉ុង រអ៊ូរទាំទាំងមិនសុខចិត្ត ដែលអ្នកខ្លះមកដណ្តើមបន្ទប់គេង ធ្វើដូចមួយផ្ទះនេះមានបន្ទប់តែមួយយ៉ាងអ៊ីចឹង គួរឲ្យខឹងខ្លាំងណាស់។
រាងតូច អង្គុយមិនសុខ ទើបស្ទុះក្រោកដើរឆ្លេឆ្លាពេញបន្ទប់ រកនឹកវិធីដើម្បីដេញគេចេញ ព្រោះមិនចង់ឲ្យគេមករញ៉េរញ៉ៃ នាយតូចចូលចិត្តភាពស្ងប់ស្ងាត់ ចង់នៅដាច់ដោយឡែកតែម្នាក់ឯង មានទម្លាប់ដូចពេលដែលនៅផ្ទះរបស់ខ្លួនដែរ។

មិនយូរប៉ុន្មាន អ្នកដែលទើបតែចូលទៅងូតទឹកមុខនេះ ក៏រួចរាល់ និងនាំរាងកាយសង្ហាឥតខ្ចោះ ចេញពីបន្ទប់ទឹក សំដៅមករកនាយតូចភ្លាមៗ តែក៏ត្រូវបង្អាក់ដោយសំឡេងកាច៖
«កុំមកជិតខ្ញុំ ឆាប់ចេញពីបន្ទប់នេះទៅ ខ្ញុំត្រូវការនៅម្នាក់ឯង»ថេយ៉ុង ស្រែកទាំងសម្លក់មុខគេយ៉ាងកាចឆ្នាស់ ហើយអ្នកត្រូវគេសម្លុត មិនរង្គោះរង្គើចិត្តសូម្បីតតែបន្តិច ថែមទាំងផ្គើនដោយដើរទៅបើកទូរយកអាវឃ្លុំមកស៊កពាក់ ទាញខ្សែរុំចងនិងចង្កេះយ៉ាងរៀបរយ ជុងហ្គុក មិននិយាយអ្វីមួយម៉ាត់ ពេលស្លៀកពាក់រួច ក៏សម្រូតខ្លួនគេងលើពូកយ៉ាងស្រួលខ្លួន ក្រឡេកទៅនាយតូចវិញ បានតែឈរខាំមាត់គ្រឺតក្នាញ់ ចង់តែហក់តប់មុខឌឺៗរបស់គេឲ្យបែកឈាមណាណីទេ។
«ចុះចេញ កន្លែងខ្ញុំទេ»ក្មេងឆ្នាស់ ឈរជំទាលលែតៗពីចម្ងាយទាំងក្តាប់ដៃខឹង ខឹងឡើងញ័របបូរមាត់ បើនៅតែមិនចុះទេ គេច្បាស់ជាហក់ទៅតប់មែនទែនហើយម្តងនេះ។
«កន្លែងឯង?ចឹងឆាប់មកគេងមក គ្មានអ្នកណាដណ្តើមទេ»
ជុងហ្គុក យកដៃទះពូកបង្ហាញនាយតូច ឲ្យមកត្រង់នេះ មកគេងត្រង់នេះ តែអ្នកខ្លះនៅឈរងរងក់មិនព្រមឡើងមក ព្រមទាំងតមាត់តសម្តីមករកគេយ៉ាងដាច់ខាត៖
«លោកចុះចេញសិនមក ខ្ញុំគេងម្នាក់ឯង»
«ខ្លួនប៉ិនកូនចង្កឹះសោះ លោភលន់ចង់គេងគ្រែមួយម្នាក់ឯង»ជុងហ្គុក នៅតែមិនព្រមចុះចេញ នាំឲ្យក្មេងកំហូចកញ្ឆក់ខ្លួនបែរខ្នង ដើរតន្ត្រំជើងប្រុងចេញពីបន្ទប់ទាំងខឹងងរខ្ទឺត។
«ចង់ទៅណា?»
«ទៅគេងបន្ទប់ផ្សេង»ថេយ៉ុង ឆ្លើយទាំងមិនងាកក្រោយ ទើបនាយកំលោះសម្រូតចុះពីពូក ស្ទុះវឹងទៅចាប់ឱបចង្កេះពីក្រោយ រួចលើកបីមាឌល្អិតនាំមកគ្រែគេងវិញយ៉ាងដាច់ខាត។
«អា៎...ហ្ហឹក៎ៗៗ ខ្ញុំមិនគេងបន្ទប់នេះទេ មិនៗៗ...» ថេយ៉ុង យំននៀលប្រកាច់ពេញក្នុងរង្វង់ដៃគេ ទាំងផងស្រែកផង ទធាក់ជើងផង តែគេមិនដាក់ចុះសោះ ដល់ពេលត្រូវដាក់ គឺដាក់ដល់ពូកតែម្តង។
«ស្ងៀម!!!»កំលោះសង្ហាមាឌមាំ ឡើងទ្រោបពីលើរាងតូច ទាំងស្រវាចាប់សង្កត់ដៃតូចៗជាប់មិនឲ្យរើបម្រះ ឯអ្នកត្រូវគេឡើងសង្កត់ ចាញ់ពាក្យសម្លុតរបស់គេ បានតែពេបមាត់ចង់យំ តែភ្នែកសម្លក់មុខគេថ្មែ ភ្លាមនោះ ជុងហ្គុក ក៏ទាញទូរស័ព្ទ តេរទៅប្រាប់អេរិក៖
«ទៅបិទបន្ទប់ ចាក់គន្លឹះទ្វារគ្រប់បន្ទប់ដែលទំនេរអោយអស់ទៅ»
(បាទ អ្នកប្រុស)
បញ្ជាចប់ភ្លាម គេទុកទូរស័ព្ទទៅលើតុភ្លាម ហើយឱនសម្លឹងមុខនាយតូចដោយស្នាមញញឹមជាអ្នកឈ្នះ ចាំមើលតើក្មេងក្បាលខូចចង់រត់ទៅបន្ទប់ណាទៀត?
«បិទទៅ ខ្ញុំដេកជាមួយឆ្កែក៏បាន»
«Bam?ដេកជាមួយBamមែនទេ?»ជុងហ្គុក លើកចិញ្ចើមសួរទាំងអស់សំណើច ការពិតខ្លាចឆ្កែឡើងញ័រខ្លួន នៅស្រែកឌឺគេដល់ពេលណា?
«ខ្វះកន្លែងដេកណាស់ហ្អែស៎?បានជាមករករឿងខ្ញុំរហូតចឹង»
«ខ្ញុំមិនទម្លាប់គេង ដោយគ្មានអ្វីឱប»
«ខ្នើយឱបឡើងគរកប់ក្បាលហើយ មិនយកឱប?»
គ្រាន់តែឮថេយ៉ុងថាដូចច្នោះភ្លាម ប្រុសកំហូចក៏ចាប់ខ្នើយដែរនៅជិតខ្លួន គ្រវែងចោល មានអីនៅជិត ស្រវាគប់ចោលទាំងអស់មិនអោយសល់ សូម្បីតែភួយ រួចហើយក៏បន្លឺឡើង៖
«គេងឱបដង្កូវកខ្វក់វិញ»
«ឆ្កួតមែន!!!»
«ចង់គេងឱបអូន»

Weiterlesen

Das wird dir gefallen

96.7K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...
6.3K 228 5
Novel sad... and happy Novel
22.1K 1.2K 15
ဒါဟာ မျဖစ္သင့္မွန္းသိေပမဲ႔ က်ြန္ေတာ္ ဦးကိုခ်စ္မိေနခဲ႔ျပီ က်ြန္ေတာ့္ရဲ႕ အနက္ရႈိင္းဆံုးေနရာမွာ ဦးကေနရာယူထားတယ္ က်ြန္ေတာ္ဦးကိုခ်စ္မိတာဟာ ဦးရဲ႕မိသားစ...
1.2M 28.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...