ម្ចាស់ជីវិត

By KIM-FAA

165K 8.1K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៣២

2.8K 149 0
By KIM-FAA

តាមចិត្តខឹង ចង់តែបកស្រាយ ហែកបំភ្លឺឲ្យអស់សេចក្តី បូកទាំងរឿងលោកពូរបស់គេ តែគេសុខចិត្តទ្រាំ និងនិយាយពង្វាង ព្រោះមនុស្សលោភលន់ដូចជាលោកស្រី គេមិនកាច់បំបាក់ភ្លាមៗទេ តែគេនឹងងសម្លាប់ចិត្តរបស់គាត់ ម្តងបន្តិចៗ ឲ្យទាល់តែបាក់ស្បាត និងភ្លឺស្វាងដោយខ្លួនឯង។
«ជុងហ្គុក ទៅវិញទៅ...»នាយតូច ដែលឈរនៅពីក្រោយខ្នង ក្តាប់ជាយអាវគេអង្រួនតិចៗ ខ្សឹបតឿនគេឲ្យឆាប់ទៅវិញទាំងក្នាញ់ពេញទ្រូង ខណៈនោះ នាយកំលោះ ក៏ងាកមកសម្លឹងមុខបន្តិច មុននឹងរេកែវភ្នែកទៅរកម៉ាដាមចាសស្មីន ទាំងរក្សាទឹកមុខមាំដដែល ក្រោយមកគេក៏ចាប់អូសដៃនាយតូច ដើរចេញទៅរកឡានដែលចតខាងមុខផ្ទះ ហើយបើកចេញទៅ។
តាំងពីផ្ទះលោកស្រីចាសស្មីន រហូតមកដល់ភូមិគ្រឹះវិញ ជុងហ្គុក មិនទាន់និយាយអ្វីមួយម៉ាត់ឡើយ ម្នាក់ៗស្ងាត់រៀងខ្លួន ចំណែកថេយ៉ុងរវល់តែភ្លាំងភ្លឹក មិនដឹងគិតដល់ណាដល់ណីទេ ទើបជុងហ្គុកចុះពីឡានមុនទាំងមិនបានប្រាប់ ពេលក្រឡេកឃើញគេចុះភ្លាម នាយតូចក៏ប្រញាប់ប្រញាល់ចុះទៅឲ្យទាន់ដំណើរគេ ដោយរត់ទៅឈរស្ទាក់មុខតែម្តង។
«យ៉ាងម៉េច?»រាងក្រាស់ សួរដោយសំឡេងស្មើ ស្របពេលអ្នកម្ខាងទៀត ឈរសម្លក់គេទាំងក្រហមមុខហាក់ដូចកំពុងខឹង
«ហេតុអីលោកប្រាប់គាត់ថាខ្ញុំជា...»និយាយមិនទាន់ចប់ផង ជុងហ្គុកក៏កាត់សម្តីមុនភ្លាម៖
«ឯងជាប្រពន្ធរបស់ខ្ញុំ ឬចង់ប្រកែកថាមិនមែន?»ស្របសំណួរ ចិញ្ចើមក្រាស់ម្ខាងលើកឡើងដោយការឌឺដង គេមិនចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង បើសួរគឺសួរឲ្យចំៗបែបនេះ ទើបហៅថាក្លាហាន តែមើលទៅក្មេងតូច មិនសូវជាក្លាហានប៉ុន្មានទេ គឺចង់ឈ្នះគេច្រើនជាង។
«លោកកំពុងតែយល់សប្តិមែនទេ?ខ្ញុំជាប្រពន្ធរបស់លោកតាំងពីពេលណា?»មាឌល្អិត ឈរប្រកែកតមាត់បប៉ែសដាក់គេ ខ្លួនតូចតែមួយទេ ខំពើងទ្រូងធ្វើឫកអឿ ហំហែងណាស់ នេះចង់មកប្រដៅគេឬយ៉ាងម៉េច?
«តាំងពីពេលណា? ហិស! ក្មេងខូចឆាប់បាត់ចងចាំវាជារឿងធម្មតា»ចុងប្រយោគ ជុងហ្គុក និយាយចោល ទាំងសើចគ្រហឹម និងងាកទៅមើលអ្វីផ្សេងធ្វើមិនដឹង នាំឲ្យក្មេងខូចដែលគេកំពុងសំដៅដល់ ចាប់ផ្តើមកើតទុក្ខមិនសុខចិត្ត ថែមទាំងលើកដៃតូចៗ ទៅចាប់បង្វិលផ្ទៃមុខគេឲ្យបែរមកប្រឈមចំហើយស្រែកដាក់គេទាំងមួម៉ៅ៖
«ស្តាប់ណា លោកជុងហ្គុក អាន់ដឺសាន់! ឈប់ហៅខ្ញុំថាប្រពន្ធនៅចំពោះមុខគេគ្រប់គ្នា ឈប់...»
«ចឹងហៅអូនសម្លាញ់វិញ»
«លោក...?»
«អូនសម្លាញ់»
«ចង់ស្លាប់មែនទេ?»ថេយ៉ុង ស្រែកខ្លាំងៗ និងតំឡើងគ្រាប់ភ្នែកកាចៗដាក់គេ
«អូនសម្លាញ់»ជុងហ្គុក នៅតែហៅនាយតូចថា អូនសម្លាញ់ ម្តងហើយម្តងទៀត ថែមទាំងក្បួចមាត់ញញឹម បន្ទាបផ្ទៃមុខខិតទៅរក រហូតថ្ងាសរបស់គេ ប៉ះជាមួយថ្ងាសរបស់នាយតូច ខណៈនោះប្រុសកំហូចក៏ជ្រលោបបូរមាត់ ដូចជាចង់ថើប បបួលកំលោះតូចឲ្យធ្មេចភ្នែកទាំងភ័យបុកពោះ ហើយខំប្រឹងខ្ជឹបមាត់ណែន យកដៃច្រានទ្រូងគេឲ្យឃ្លាតចេញ ជុងហ្គុកព្រមដកថយ តែរំពេចនោះគេស្រាប់តែចាប់លើកបីមាឌល្អិតចូលទៅ ក្នុងជំហ៊ានវែងៗ ហើយដើរឡើងទៅបន្ទប់របស់គេយ៉ាងលឿន។
«អា៎...ដាក់ខ្ញុំចុះទៅ ប្រុសចម្កួត ហ្ហឹក៎ៗៗ»ថេយ៉ុង ស្រែកយំទធាក់ជើងខ្វៃៗ ឯដៃទះតប់ដើមទ្រូងគេយ៉ាងខ្លាំងដោយការមិនសុខចិត្ត។
«មួយ ពីរ បី បួន ប្រាំ ប្រាំមួយ...»ជុងហ្គុក ដើរបណ្តើរ រាប់ចំនួនដងដែលនាយតូចវាយទះតប់គេបណ្តើរ រាប់ញាប់ៗមាត់ ធ្វើឲ្យថេយ៉ុងកាន់តែខឹងដែលគេមិនព្រមស្តាប់ ហើយនៅតែបន្តរាប់ ទាល់តែគេស្រែកយំជំទាលកាន់តែឮៗ ស្របពេលនាយកំលោះហាក់មិនខ្វល់ពីសំឡេងយំនោះឡើយ ព្រោះដឹងថាក្មេងកំហូច យំល្បិច យំគ្មានទឹកភ្នែក យំបោកចង់ឲ្យគេដាក់ចុះ។
«ម្ភៃប្រាំបួន...»ជុងហ្គុករាប់ទាល់តែដើរចូលក្នុងបន្ទប់ ហើយអង្គុយលើសាឡុង ដោយដាក់រាងតូចនៅលើភ្លៅម្ខាងរបស់ខ្លួន
«ឯងវាយខ្ញុំអស់ម្ភៃប្រាំបួនដៃ»ប្រុសកំលោះបញ្ជាក់ប្រាប់ទាំងសម្លឹងមុខ ថេយ៉ុង ដោយក្រសែភ្នែកព្រាន ក្មេងកំហូចនេះវាយគេឈឺណាស់ ឃើញគេមិនមាត់ កាន់តែបានចិត្តថែម តែម្តងនេះគេមិននៅស្ងៀមទៀតឡើយ។
«សមមុខទៅ»ថេយ៉ុង អត់មិនបាននឹងស្រែកដាក់គេទាំងក្រម៉ក់ក្រម៉ូវ សមមុខហើយ ប្រាប់អោយដាក់គេចុះមិនព្រមទេ ពេលវាយទះតប់ តាំងមកត្អូញត្អែរដាក់។
ជុងហ្គុក សង្កៀតធ្មេញក្រតៗ សម្លក់មុខនាយតូចដោយការមួម៉ៅ ខ្លួនប៉ុនក្តិបមនុស្ស តែកុំមើលចរិក ឈ្លើយក៏ឈ្លើយ ឆ្នាស់ក៏ឆ្នាស់ មិនដឹងចិញ្ចឹមរស់ឬអត់ទេ បើគ្រប់ពេលចូលចិត្តតែបញ្ឆេះទ្រូងគេឲ្យក្តៅក្រហាយ សឹងតែចាប់ក្រញិចក្តិចខ្ញាំឲ្យក្រហមសាច់ម្តងៗ។
«សងមក»ស្របសម្តី ដៃមាំចាប់ឱបចង្កេះតូចមួយក្តាប់ ដែលកំពុងព្យាយាមរើបម្រះចេញពីរង្វង់ដៃគេ ហើយអ្នកម្ខាងទៀតនៅត្បកដោយភាសាឌឺៗ៖
«សងអី?ប្រាប់ថាអោយដាក់ខ្ញុំចុះ លោកថ្លង់មែនទេ?»ថេយ៉ុង ក្តាប់មាត់សម្លក់គេ យកដៃច្រានស្មាគេទាំងខឹងញ័រសាច់
«សងថ្លៃជំងឺចិត្ត ឯងវាយខ្ញុំចង់ជ្រុះសួតហើយ ថើបខ្ញុំម្ភៃប្រាំបួនដង ថើបឥឡូវនេះ!»
«ស្លាប់ទៅខ្ញុំមិនខ្វល់ទេ»សម្តីនាយតូច ធ្វើឲ្យផ្ទៃមុខសង្ហាប្រែជាស្ងប់ ខណៈបាតដៃកំហូចក្រសោបចាប់ត្រគាកក្មេងតូចយ៉ាងភ្លើតភ្លើន។
«ខ្ញុំមិនបានលេងសើច»ជុងហ្គុក និយាយដោយទឹកមុខមាំ បន្លាចនាយតូចឲ្យភិតភ័យមួយរំពេច ពេលឃើញគេសម្លឹងមុខយូរមិនចង់ព្រិច ក៏បន្ថយសំឡេងស្រាលៗវិញ
«ខ្ញុំវាយតិចៗសោះ ចុះបើលោកវាយខ្ញុំវិញនោះ មិនឃើញសងជំងឺចិត្តផង»
«វាយពីពេលណា?»
«យប់នោះ លោកទះ...ទះ...»ថេយ៉ុង ទូលពិតទាំងរអាក់រអួល មិនហ៊ាននិយាយខ្លាំងៗទេ ធ្វើឲ្យជុងហ្គុកលួចអស់សំណើចក្នុងចិត្ត តែគេមិនចង់សើច ហើយក៏សួរត្បកវិញ៖
«ទះអី?ទះគូទហ្នឹងហ្អែ៎?»
«...»ថេយ៉ុង ងក់ក្បាលផ្ងក់ៗ ទាំងមុខក្រហមអឹមអៀន ឯកែវភ្នែករលីងរលោង បបូរមាត់ពេបៗយ៉ាងងក់ងរ ចាំថានៅយប់នោះ គេត្រូវជុងហ្គុកទះឡើងទក់សាច់ នាយតូចយំផង ស្រែកផង តែគេធ្វើមិនដឹងមិនឮ។
ជុងហ្គុក ផ្ញោចបបូរមាត់ញញឹមបន្តិច ពេលឃើញឫកពាក្មេងងរងក់ ពេបមាត់ចង់យំ ទើបទាញម្ចាស់រាងកាយតូចច្រឡឹងមកឱបថ្នាក់ថ្នមក្នុងប្រអប់ទ្រូង ហើយបន្លឺឡើងដោយសំឡេងផ្អែមល្ហែម៖
«ទះព្រោះក្នាញ់ ក្នាញ់ខ្លាំងណាស់ ស្ទើរតែលេបចូលពោះទៅហើយ»

Continue Reading

You'll Also Like

1.1M 28.2K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
23.8K 2.2K 21
ចន ជុងហ្គុក Top/គីម ថេហ្យុង bottom "ទោះបងជាប្រភេទមនុស្សបែបណា ប៉ុន្តែបេះដូងរបស់បងគឺមានតែអូនម្នាក់គត់ ថេហ្យុង"ជុងហ្គុក "មនុស្សបោកប្រាស់ ខ្ញុំតែងតែគិតថា...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
68.5K 681 80
Meet the industry's angel, Kim Mi-yong fomer NCT Member now turned into one of the biggest Kpop soloist ever. Rankings Baejinyoung #1