Hold me tight if you can

By Arielkim13

2.2K 217 12

ស្នេហាដែលខុសវណ្ណះនិងខុសធម្មជាតិពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្ដែដោយសារតែអំណាចស្នេហ៍រវាងមនុស្សពីរនាក់វាពិតជាធំធេងជ... More

Eipsode 1
Eipsode 2
Eipsode 3
Episode 4
Eipsode 5
Eipsode 6
Eipsode 8
Eipsode 9 (18+)

Eipsode 7

227 29 2
By Arielkim13


ក្រោយជីមីនជាស្រួលបួលហើយក៏ត្រឡប់មកធ្វើការវិញប៉ុន្ដែមិនមែនការងារកន្លែងចាស់របស់គេនោះទេហើយក៏ព្រោះតែរឿងថ្ងៃនោះមកថៅកែម្ចាស់ម៉ាតលែងទទួលគេឲធ្វើការតទៀត...ចង់សួរថាតើនេះជាកំហុសរបស់គេឬ?ទើបបានជាបញ្ឈប់ការងាររបស់គេបែបនេះ?នាយជាជនរងគ្រោះប៉ុន្ដែបែរជាត្រូវបាត់បង់ការងារក៏ព្រោះតែហេតុការណ៍មួយដែលមិនចង់ឲកើតមានសោះឡើយ ។

ក្លឹប
« ជីមីនជួយលើកស្រាឲតុខាងនោះបន្ដិច »ថេយ៉ុង ហៅជីមីនដែលកំពុងដើរមកពេលនេះនាយក៏មកធ្វើការកន្លែងវេទយប់របស់ជុងហ្គុកក៏ព្រោះថាមិនដឹងទៅរកឯណាបានទើបជុងហ្គុកទទួចសុំថៅកែឲជួយទទួលជីមីនម្នាក់ទៀត ។

« បាទបង! »ជីមីនតបហើយក៏លើកស្រាដែលថេយ៉ុងរៀបចំដាក់ថាសលើកទៅ ។

« ជុងហ្គុកយើងថាគេនេះគួរអោយស្រលាញ់ណាស់វើយមនុស្សប្រុសស្អីរាងរៅអែមដូចមនុស្សស្រីបែបនេះ »ថេយ៉ុងនិយាយបណ្ដើរតាមសម្លឹងដំណើររបស់ជីមីនបណ្ដើរ ។

« នែ៎! ឯងកុំរោគចិត្តពេកបានទេឯងទៅចាប់អារម្មណ៍មនុស្សប្រុសដូចគ្នាតាំងពីកាល? »ជុងហ្គុកចោទសួរទាំងអារម្មណ៍មិនសូវជាល្អពេលឃើញថេយ៉ុងហាក់កំពុងចាប់អារម្មណ៍ជីមីនបែបនេះ ។

« អេស៎! បើមនុស្សប្រុសស្អាតៗបែបនេះមិនអោយចាប់អារម្មណ៍មិចនឹងកើត? ហើយឯងមិនដែលចាប់អារម្មណ៍គេទេមែនទេ? »ថេយ៉ុងងាក់មកសួរបកជុងហ្គុកវិញភ្លាមៗ ។

« អឺ...អត់ទេយើងជាប្រុសពេញលក្ខណះវើយ! បេះដូងមានសម្រាប់តែមនុស្សស្រីដែលយើងស្រលាញ់ប៉ុណ្ណោះ »សម្ដីជុងហ្គុកហាក់មិនស្របនិងចិត្តគំនិតសោះឡើយធ្វើឲថេយ៉ុងដែលសង្កេតដឹងលួចសើចតិចៗ ។

« អឺអោយតែប្រាកដ! »ថេយ៉ុងនិយាយហើយក៏ផ្ដោតការងារខ្លួនវិញខុសពីជុងហ្គុកដែលកំពុងតែតាមសម្លឹងមើលជីមីនដើរដាក់ស្រាឲភ្ងៀវ ។

« ជុងហ្គុក! »សម្លេងស្រួយស្រែងរបស់ស្រីម្នាក់បន្លឺឡើងរូបរាងអែមដូចម៉ូដែលនាងស្លៀករ៉ូបខ្លីខ្មៅវាលទ្រូងឃើញសាច់ខ្ចីល្វក់ហើយក៏គ្មាននរណាក្រៅពីមនុស្សស្រីដែលគេងជាមួយជុងហ្គុកកាលពីលើកមុននោះដែរ ។

« យូរ៉ា! »ជុងហ្គុកឧទានឈ្មោះនាង ។

« យ៉ាងមិចភ្ញាក់ផ្អើលអីណាស់ណាទៅ...លោកមិននឹកខ្ញុំទេឬដែលខានមកទីនេះជាងមួយសប្ពាហ៍? »យូរ៉ាសួរនាំលេបខាយនាយសង្ហារយ៉ាងមួយឆ្ងាញ់ ។

« ហើយនាងមកមានការអី? »ជុងហ្គុក

« លោកសួរធ្វើពើឬ? »យូរ៉ាញេចចុងមាត់ដាក់ជុងហ្គុកធ្វើឲជុងហ្គុកស្មានដឹងហើយថានាងមកក្នុងបំណងអី ។

5នាទីក្រោយ

« បងថេយ៍! ជុងហ្គុកទៅណាហើយ? »ជីមីនដែលមក ពីយកស្រាឲភ្ញៀវដើរមកសួរថេយ៉ុងដែលកំពុងក្រឡុកស្រា ។

« អឺ..គឺ..គេមានការ.....បន្ដិចទៀតត្រឡប់មកវិញហើយ »ថេយ៉ុងនិយាយឆ្គងៗព្រោះមិនដឹងគួរប្រាប់ជីមីនបែបណា ។

« បាទ! »ជីមីនងក់ក្បាលតិចៗក៏បន្ដការងារខ្លួនទៀត ។

                        ..........................

     2អាធ្រាត
    ជីមីនដើរត្រឡប់មកផ្ទះវិញក្រោយរងចាំជុងហ្គុកចេញពីធ្វើការជាមួយគ្នាប៉ុន្ដែគេមិនបានត្រឡប់មកក្លឹបវិញឡើយទើបជីមីនសម្រេចចិត្តដើរមកផ្ទះវិញម្នាក់ឯងទាំងនៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ។

    ដើរជិតដល់ផ្ទះក៏ឃើញឡានទំនើបពណ៌ក្រហម មួយគ្រឿងបើកចតនៅខាងមុខច្រកចូលផ្ទះហើយក៏ឃើញជុងហ្គុកបើកទ្វាចេញពីក្នុងឡានមកបន្ដិចក្រោយមកឡានក៏បើកចេញទៅបាត់ចំណែកជីមីនដែលឈរមើលពីចម្ងាយក៏បានត្រឹមតែឆ្ងល់ថាជានរណាដែលបើកជូនជុងហ្គុកមកផ្ទះវិញទាំងអាធ្រាតបែបនេះហើយតើគេទៅធ្វើស្អីនៅឯណាទើបចោលការងារហើយពេលនេះទើបមកដល់ផ្ទះ?

« អេស៎! ជីមីន »ជុងហ្គុកស្រែកហៅនាយតូចក្រោយក្រឡេកឃើញគេដែលនៅឈរមិនឆ្ងាយប៉ុន្មានពីខ្លួន ។

« លោកទើបមកពីណា? »ដើរមកជិតរាងក្រាស់ជីមីនក៏ចោទសួរដោយការខកចិត្តដែលខំរងចាំនាយជាងមួយម៉ោង ។

« អរ៎គឺខ្ញុំមានការបន្ដិចបន្ដួច »ជុងហ្គុកព្យាយាមរកលេសដោះសារព្រោះខ្លាចជីមីនដឹងថាគេទៅធ្វើអ្វីមក...អេស៎ប៉ុន្ដែគេមិនត្រូវជាអីនឹងគ្នាផងហេតុអីត្រូវខ្លាចទៅវិញ?

« មិនអីទេអញ្ចឹង »ជីមីនហាក់អន់ចិត្តជាខ្លាំងពេលទទួលបានចម្លើយដែលមិនសមទំនងបែបនេះទើបដើរហួសជុងហ្គុកទៅមុនបាត់ទុកអោយជុងហ្គុកនៅឈរឆ្ងល់តែឯងថារាងតូចកើតអី?

.........................

ព្រឹកថ្ងៃថ្មី
ជុងហ្គុកក្រោកទៅធ្វើការដូចរាល់ដងចំណែកជីមីនក៏ទំនេរនៅផ្ទះព្រោះគេធ្វើការតែពេលយប់ទេដូច្នេះទើបនាយងើបពីព្រឹករៀបចំផ្ទះហើយក៏ចេញទៅមន្ទីពេទ្យដើម្បីសួរសុខទុក្ខម៉ាក់របស់ជុងហ្គុកជំនួសនាយ ។

« អរុណសួស្ដីអ្នកមីង! »ជីមីនទម្លាក់កាបូបស្ពាយចុះរួចដើរទៅជិតគ្រែអ្នកស្រីចន ។

« មើលទៅថ្ងៃនេះអ្នកមីងពិតជាស្រស់បោះខ្លាំងណាស់សង្ឃឹមថាអ្នកមីងនឹងជាក្នុងពេលឆាប់ៗនេះ »ជីមីនលូកដៃទៅអង្អែលដៃអ្នកស្រីចនថ្នមៗហើយពោលពាក្យផ្ដល់កម្លាំងចិត្តដល់គាត់ ។

« អ្នកមីងដឹងទេថាពីមុនមកខ្ញុំមិនដែលជួបមនុស្សណាដូចជាកូនប្រុសអ្នកមីងទេគេនេះណាមាត់អាក្រក់ចូលចិត្តរអ៊ូរទាំច្រើនប៉ុន្ដែចិត្តល្អណាស់សូម្បីតែខ្ញុំជាមនុស្សដែលមិនស្គាល់គ្នាសោះក៏គេព្រមឲស្នាក់នៅហើយរកការងារអោយធ្វើទៀតខ្ញុំពិតជាជំពាក់គុណកូនប្រុសអ្នកមីងច្រើនណាស់ »ជីមីនរៀបរាប់ទាំងញញឹមតិចៗមួយរយះនេះទោះនាយរស់មិនសម្បូរបែបដូចមុនក៏ប៉ុន្ដែនាយយល់ថាសប្បាយចិត្តខ្លាំងណាស់ហើយជីវិតក៏កាន់តែមានន័យជាងមុនស្គាល់ឆ្ងាយណាស់ថែមទាំងស្គាល់ថាអ្វីទៅដែលជាការប្រឹងប្រែងអ្វីទៅដែលជាការតស៊ូក្នុងជីវិតពិតប្រាកដ។

« ខ្ញុំសង្ឃឹមថាអំពើល្អដែលគេបានធ្វើនិងជួយឲអ្នកមីងអោយបានប្រសើរឡើងក្នុងពេលឆាប់ៗផងចុះ »ជីមីននិយាយរួចរំពេចនោះដៃអ្នកស្រីចនក៏កម្រើកតិចៗតែជីមីនមិនបានចាប់អារម្មណ៍ឡើយ ។

.....................

យប់៚
ជុងហ្គុកនិងជីមីនក៏មកធ្វើការនៅក្លឹបដូចសព្វដងហើយជីមីនក៏កំពុងរវល់លើកទឹកនិងស្រាជូនភ្ងៀវដូចគ្នាដែរខណះឯជុងហ្គុកក៏កំពុងធ្វើការងារក្រឡុកស្រារបស់គេ ។

« ជុងហ្គុក! »សម្លេងរបស់យូរ៉ាបន្លឺហៅជុងហ្គុក ។

« នេះនាងមកទៀតហើយ?នាងប្រុងមករាល់ថ្ងៃឬ? »ជុងហ្គុកចោទសួរទាំងមិនសូវជាសប្បាយចិត្តឡើយនិងវត្តមាននាងនេះបើមិនព្រោះតែលុយនាយក៏មិនចង់ជួបមុនយូរ៉ាឡើយ (មានមូលហេតុ) ។

« ក៏ព្រោះតែលោកទើបខ្ញុំមក! កំដរខ្ញុំបន្ដិចបានទេ?នៅក្នុងក្លឹបនេះក៏បានដែរណា៎ »នាងស្នើរសុំទាំងមិនរអា៎ដល់ថេយ៉ុងដែលនៅក្បែរនេះឡើយ ។

« អឺ..ឯងទៅចុះយើងមើលការខុសត្រូវហើយ »ពេលឃើញជុងហ្គុកងាកសម្លឹងមកខ្លួនថេយ៉ុងក៏និយាយ ឡើងទើបជុងហ្គុកសម្រេចចិត្តដើរតាមនាងទៅ ខាងក្រោយក្លឹបបាត់ ។

« អេស៎! ជុងហ្គុកបាត់ទៅណាទៀតហើយបង? »ជីមីនដែលត្រឡប់មកវិញក៏សួរនាំថេយ៉ុងសារជាថ្មី ។

« អឹម! គឺគេមានកិច្ចការ...បន្ដិចគេមកវិញហើយ » ថេយ៉ុង

« នែ៎បង! បើតាមខ្ញុំចាំប្រយោគនេះបងប្រាប់ខ្ញុំតាំងម្សិលមិញម្លេះ?បងគ្មានពាក្យអីក្រៅពីនេះទេ? »ជីមីន

« អើយ៎! បងថាជីមីនមិនបាច់ចង់ដឹងទេដឹងត្រឹមថាជុងហ្គុកគេទៅធ្វើការទៅបានហើយ »ថេយ៉ុង

« ឆើស៎! មិនប្រាប់ក៏បាន »ជីមីនតបហើយក៏ធ្វើការងារខ្លួនបន្ដប៉ុន្ដែពេលនោះស្រាប់តែមានមនុស្សម្នាក់ដើរមកបុកនាយធ្វើឲខ្ចាយស្រាលើគេ ។

« អូ៎សុំទោសខ្ញុំគ្មានចេតនាទេ »នាងនិយាយតែប៉ុណ្នឹងក៏ដើរទៅរាំបាត់ ។

« ហ្ហើយចំមែនហើយ »ជីមីនលាន់មាត់ហើយក៏ដើរសម្ដៅទៅបន្ទប់ទឹកខាងក្រោយក្លឹបដើម្បីសម្អាតស្រាដែលប្រឡាក់ខ្លួនប៉ុន្ដែក៏.... ។

« ជុងហ្គុក! »លើកទី2ហើយដែលជីមីនឃើញទដ្ឋិភាពបែបនេះប៉ុន្ដែលើកនេះទ្រូងខាងឆ្វេងរបស់គេឈឺខ្លាំងណាស់ ។(ចូលចិត្តធ្វើអីនៅកណ្ដោលវាលឲគេឃើញទៀតហើយ🙈dejavuច្បាស់ណាស់ )

« ជីមីន! »ជុងហ្គុករហ័សលើកខោពេលឃើញជីមីនឈរស្រឡាំងកាំងមើលគេនិងយូរ៉ាមានសិចជាមួយគ្នា ។

« អឺអោយខ្ញុំសុំទោសដែលរំខាន! »ជីមីននិយាយហើយក៏រហ័សដើរចេញទៅយ៉ាងលឿនរកតែជុងហ្គុកឃាត់មិនទាន់ ។

« ជានរណា? »យូរ៉ាលើកចញ្ចើមចោទសួររាងក្រាស់ពេលឃើញទឹកមុខនាយហាក់ខ្វល់ខ្វាយពីប្រុសមាឌតូចម្នាក់នោះដូច្នេះ ។

« .......... »ជុងហ្គុកមិនឆ្លើយតបនឹងនាងថែមទាំងដើរវៀងនាងចេញទៅបាត់ទៀតទុកឲនាងសើចហួសចិត្តតែឯង ។

To be continued.....

Continue Reading

You'll Also Like

11.1K 289 22
история о Марате и Милане.
51.3K 2.9K 26
" ត្រឹមជាក្មេងម្នាក់ដែលនៅក្រោមទ្រូងខ្ញុំ ហើយក៏ជាមនុស្សដែលខ្ញុំអាចបំបិទមាត់បានគ្រប់រឿងដោយគ្រាន់តែយកកាតខ្មៅមកបិទមាត់របស់គេ... " -JK Top -JM Btt
3.4K 395 9
This is my second novel . I hope you like it 🤍. « តើអូនជាបុត្រារបស់ស្ដេច អានតូលីស មែនទេ ? » ជុងហ្គុក ហ្វាន់តូស ។ « អូនគ្មានចេតនាលាក់បាំងបងទេ គ្រាន់...
56.8K 1K 63
I been looking and I noticed there aren't really any quality crossovers for Avatar and the Avengers. So this will be my attempt of writing my first c...