ម្ចាស់ជីវិត

By KIM-FAA

162K 8K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ២៨+ភាគ២៩🖤👑

3.3K 158 1
By KIM-FAA

ថេយ៉ុង មិនឆ្លើយ តែជំនួសដោយលើកដៃតូចៗទាំងគូ រុញច្រានដើមទ្រូងមានកម្តៅឲ្យឃ្លាតចេញតិចៗ តែគេមិនព្រមឃ្លាត កាន់តែច្រាន គេរឹតតែបន្ថែមកម្លាំងឱបលើសដើម ដឹងថាគេចចេស ទោះខំហាមក៏មិនស្តាប់ ទើបមាឌល្អិតបានត្រឹមសម្ងំស្ងៀម និងគេងកើយទ្រូងគេពេញមួយរាត្រី។
...
ព្រឹកថ្ងៃថ្មី
ភូមិគ្រឹះដេហ្វឺរៀរ៍ហាក់ស្ងប់ស្ងាត់ដូចផ្ទះដែលត្រូវបានបោះបង់ចោល អ៊ំស្រីដែរធ្លាប់បម្រើក៏ត្រូវបណ្តេញចេញ ឯកូនប្រុសបាត់ខ្លួនក្នុងថ្ងៃមង្គលការ ចំណែកមួយទៀតត្រូវ ជុងហ្គុក យកទៅមិនដឹងរស់នៅទីណា ខណៈដែល លោកស្រីចាសស្មីន កំពុងតែអង្គុយដកដង្ហើមធំ កើតទុក្ខម្នាក់ឯង គាត់ខ្វល់ខ្វាយពីជីមីនយ៉ាងខ្លាំង ហើយនៅតែគិតមិនចេញ រកនឹកមិនឃើញថាតើអ្នកណាកំពុងតែយកកូនគាត់ទៅ គាត់មិនទាន់ប្រាកដថាម្នាក់នោះជាជុងហ្គុកឡើយ គាត់បានចាត់មនុស្សឲ្យតាមរកហើយ តែលទ្ធផលគឺមិនល្អទេ លោកស្រីនៅតែគិតវិជ្ជមានថា ជុងហ្គុកមិនគ្មានថ្ងៃធ្វើដូចច្នោះដាក់ ជីមីន ព្រោះគេបានបញ្ជាក់យ៉ាងច្បាស់ៗឲ្យគេគ្រប់គ្នាបានដឹងឮថាគេទទួលកូនគាត់ជាគូអនាគតនៅក្នុុងពិធីយប់មិញនេះ។
«កុំបារម្ភខ្លាំងពេកអី ខ្ញុំជឿជាក់ថាកូននឹងមិនអីទេ»លោកម្ចាស់ រំកិលរទេះចូលមក ហើយប្រាប់ទៅកាន់ភរិយាទាំងមុខស្មើ
«ចុះបើគេជួបរឿងអាក្រក់វិញនោះ? នេះលោកបងគិតងាយ និយាយងាយណាស់ លោកបងលែងស្រឡាញ់កូន មិនខ្វល់បារម្ភកូនអីបន្តិចទេឬ?»លោកស្រីចាសស្មីនចាប់ផ្តើមមួម៉ៅ ពេលឮស្វាមីប្រាប់មកដូចច្នោះ លោកម្ចាស់ក៏សម្លឹងមុខភរិយាបន្តិចមុននឹងបន្លឺឡើង៖
«បារម្ភនៅតែបារម្ភ ស្រលាញ់នៅតែស្រលាញ់ តែកុំងប់ងល់ដល់ថ្នាក់ធ្វើបាបចិត្តកូនពេក មើលចុះ នេះហើយជាលទ្ធផល...»គាត់បានគិតខុសមុនប្រពន្ធគាត់ លើការសម្រេចចិត្ត ប៉ុន្តែពេលបានយល់ចិត្តកូនៗ ដែលព្យាយាមបដិសេដគាត់ ទើបគាត់ប្តូរគំនិតមកសម្របតាមពួកគេវិញ តែទម្រាំគាត់ផ្លាស់ចិត្តបាននោះ កូនៗរបស់គាត់ត្រូវបានស្ថិតក្នុងកណ្តាប់ដៃ ជុងហ្គុក រួចទៅហើយ ចំណែកម៉ាដាមចាសស្មីនវិញ នៅតែប្រកាន់ខ្ជាប់គោលគំនិតសាំញ៊ាំរបស់គាត់ដដែលជាដដែល។
«ធ្វើបាបកូនពីពេលណា? ខ្ញុំគ្រាន់តែចង់ឲ្យគេរស់នៅក្នុងជីវិតមួយដែលសុខស្រួល មិនមែនរសាត់អណ្តែតគ្មានដឹងទិសតំបន់ដូចកូនប្រុសរបស់បងទេ»លោកស្រី ក្រោកឈរហើយតវ៉ាទាំងក្តៅចិត្ត ស្របពេល លោកម្ចាស់ បែរជាអង្គុយញញឹមបែបហួសចិត្ត រហូតគ្រវីក្បាលតិចៗ ហួសចិត្តដែលប្រពន្ធគាត់នៅតែមិនព្រមទទួលស្គាល់ ថេយ៉ុង ព្រោះគេមិនបានជាប់តំណក់ឈាមរបស់គាត់។
«អូនចង់និយាយពី ថេយ៉ុង? គេមិនរសាត់អណ្តែតដូចអ្វីដែលអូនបានគិត ពេលនេះគេកំពុងតែរស់នៅយ៉ាងល្អ ដែលពួកយើងមិនអាចនឹកស្មានដល់ក៏ថាបានដែរ»លោកម្ចាស់ មានភាពជឿជាក់ និងទុកចិត្តលើ ជុងហ្គុក ជាងអ្វីដែលម៉ាដាមធ្លាប់គិតទៅទៀត ការដែលបញ្ជូនថេយ៉ុងទៅ គាត់គិតថាជារឿងគួរណាស់ទៅហើយ ព្រោះបើនាយតូចនៅតែបន្តរស់នៅក្នុងគ្រួសារនេះ គេមិនទទួលបានអ្វីក្រៅពីពាក្យមើលងាយ និងដៀលត្មេះពី លោកស្រីចាសស្មីនដដែល ហើយពេល ស្វាមី អន្លើករឿងថេយ៉ុងឡើងមក លោកស្រី កាន់តែទប់អារម្មណ៍មិនជាប់...
«ខ្ញុំមិនខ្វល់ទេ ពេលនេះត្រូវរកជីមីនឲ្យឃើញ កូនមីននៅតែជាប្រពន្ធស្របច្បាប់ គេសមនឹងទទួលបានគ្រប់យ៉ាង»
«មិនបាច់រកឯណាឆ្ងាយទេ ជីមីន មានសុវត្ថិភាពហើយ គ្រប់យ៉ាងគ្រាន់តែជាការបន្លាចចិត្តប៉ុណ្ណោះ» លោកម្ចាស់ ហាក់ជ្រាបច្បាស់ពីរឿងនេះ ទោះគ្មានការបង្ហើបប្រាប់ពីនរណាម្នាក់ក៏ដោយ គាត់ប្រាកដក្នុងចិត្តយ៉ាងមុតមាំ អ្នកដែលនាំ ជីមីន ចាកចេញពីកម្មវិធីគ្មាននរណាក្រៅពី អ្នកកំលោះឈាមត្រជាក់ ជុងហ្គុក អាន់ដឺសាន់ តែម្នាក់គត់។
«បន្លាច?បងកំពុងនិយាយពីអី?»
«គិតមើលខ្លួនឯងទៅ ចាសស្មីន»ដោយក្តីគោរព ចំពោះភរិយា គាត់មិនប្រាប់ មិនស្តីបន្ទោស ព្រោះដឹងថាភរិយានិងមិនទទួលស្តាប់ការទូន្មានពីគាត់ឡើយ នៅតែគិតថាគាត់គ្មានប្រយោជន៍ ហើយគ្រាន់តែអង្គុយលើរទេះចាំមើលទង្វើររបស់ប្រពន្ធ គាត់និយាយតែប៉ុណ្ណឹង រួចក៏បង្វិលកង់រទេះនាំខ្លួនទៅក្នុងបន្ទប់សម្រាកវិញ ទុកឲ្យលោកស្រីគិតមើលដោយខ្លួនឯងថាអ្វីដែលគាត់បាននិយាយប៉ុន្មានម៉ាត់នេះ ចង់សំដៅលើអ្វី?!
...
បង្វែរមកមើល ភូមិគ្រឹះធំនៃត្រកូលអាន់ដឺសាន់ ជីមីន ត្រូវបានលោកស្រី ស៊ូណាន នាំទៅបន្ទប់សម្រាក គាត់មើលថែជីមីនយ៉ាងល្អ ក្រោយពេលភ្ញាក់ដឹងខ្លួនមកវិញ ជីមីន អង្គុយឱបខ្លួននៅលើសាឡុង គិតពីនេះពីនោះមិនឈប់ គិតថាខ្លួនឯងជាកូនអុករបស់អ្នកគ្រប់គ្នា ជាពិសេសនោះគឺ ជុងហ្គុក នៅតែមិនយល់ថាគេធ្វើរឿងនេះដើម្បីអ្វី គេរៀបការសមបំណងហើយ ហើយក្រោយមកជំរិតយកមកទុកក្នុងផ្ទះធំ ហាក់គ្មានទំនួលខុសត្រូវអីបន្តិចសោះហើយ។

នៅខាងមុខភូមិគ្រឹះ
ឡានពណ៌ខ្មៅមួយគ្រឿង បរលឿនស្លូ ចូលមកចតនៅមុខផ្ទះ ខណៈនោះក៏ក្រឡេកឃើញវត្តមាន កូនប្រុសកំពូលទំនើង មុខងាប់ រុញទ្វារឡាន ចុះចេញមកជាប្រញាប់ រួចក៏ដើរចូលទៅខាងក្នុងផ្ទះ ស្របពេលដៃមាំទាំងគូជ្រែកហោប៉ៅខោដោយឫកពាក្រអឺតក្រទមតាមទម្លាប់។
«ទីបំផុតក៏ព្រមចេញមុខមកហើយហ៎?»អ្នកម៉ាក់ សួរបែបបញ្ជោះ ព្រោះគាត់មួម៉ៅក្តៅក្រហាយពេញមួយយប់ មិនបានដេកពេញភ្នែក ព្រោះតែគិតពីទង្វើរដែលកូនប្រុសគាត់បានធ្វើ
«ម៉ាក់ ជីមីននៅឯងណា?»មកដល់ភ្លាម ជុងហ្គុក មិនខ្វល់ពីសំនួរម៉ាក់ ថែមទាំងសួរពង្វាងយ៉ាងជម្លើយ ឲ្យអ្នកម៉ាក់ដកដង្ហើមធំទាំងគ្រឺត
«នៅមានមុខសួរទៀតហ្អែស៎? ម៉ាក់សួរឯងដូចឆោតចុះ នេះយកជីវិតកូនគេមកលេងសើចចឹងឬ? បើម៉ាក់ដឹងថាឯងព្រមរៀបការដើម្បីធ្វើបែបនេះ ម៉ាក់មិនឲ្យមង្គលការដ៏សែនអាម៉ាស់នោះ កើតឡើងជាដាច់ខាត»លោកស្រីស៊ូណាន តំឡើងសំឡេងយ៉ាងតឹងសសៃក ព្យាយាមពាំងផ្លូវដើម្បីនិយាយជាមួយកូនឲ្យបានដាច់ស្រេច តែជុងហ្គុក ដូចជាមិនព្រឺជាមួយហ្នឹងសូម្បីតែបន្តិច។
«មិនបានលេងសើច ខ្ញុំក៏មិនទាន់ធ្វើឲ្យរាងកាយគេមានរបួសបន្តិចដែរ»
«ចឹងប្រាប់មក ថាឯងគិតចង់ធ្វើស្អីឲ្យប្រាកដ?»
«ខ្ញុំចង់ឲ្យមនុស្សម្នាក់ឈប់ងប់ងល់ លោភលន់ចង់មានបានរហូតក្បត់ឧត្តមគតិខ្លួនឯង យកកូនមកដោះដូរ ចង់ឲ្យស្គាល់ថាការដែលចូលមកតោងទាមក្នុងជីវិតខ្ញុំ វាមានរសជាតិបែបម៉េច?»ជុងហ្គុកមិនបញ្ជាក់ឈ្មោះ ថ្ងៃណាមួយ ម៉ាក់នឹងស្គាល់ដោយពុំបាច់បញ្ជាក់ តែចៃដន្យគាត់ដេញជើងកូនប្រុសទាន់ហន់ណាស់៖
«កូនសំដៅលើ លោកស្រីចាសស្មីនមែនទេ? កូនប្រហែលជាយល់ច្រឡំហើយ ព្រោះការសម្រេចចិត្តគឺអាស្រ័យលើស្វាមីគាត់តែម្នាក់គត់ គ្រប់យ៉ាងសុទ្ធតែមានការព្រមព្រៀង គ្មានអ្នកណាគេគិតដូច្នោះទេ»
«ជុ៎...ម៉ាក់ពិតជាមិនយល់មែនឬ? ម៉ាក់ដឹងទេ លោកស្រីចាសស្មីន ចង់បានខ្ញុំជាកូនប្រសារឡើងញ័រខ្លួនទៅហើយ»នាយកំលោះជញ្ជក់មាត់ដោយភាពទ្រាន់ចិត្ត ហេតុអីរាល់ទង្វើររបស់លោកស្រីចាសស្មីន គ្មាននរណាចាប់អារម្មណ៍គិតឃើញដូចជាគេសោះចឹង? ថាចប់ ជុងហ្គុក ក៏កញ្ឆក់ខ្លួនដើរគេច ដើម្បីដើរទៅរកបន្ទប់មួយ ដែលប្រាកដថាជីមីននឹងនៅទីនោះ។
តុក/តុក/
ជុងហ្គុក លើកដៃគោះទ្វារពីរដង តែគ្មានអ្នកបើកទទួល គេក៏មួលគន្លឹះទ្វារចូលទៅដោយខ្លួនឯង ក្រឡេកឃើញជីមីន កំពុងឈរផ្អែកមាត់បង្អួចក្រោមទឹកមុខស្រងូតស្រងាត់។
«ឯងមិនអីទេមែនទេ?»សំណួរចេញពីបបូរមាត់ប្រុសកំណាច ធ្វើឲ្យ ជីមីន រហ័សបែរទៅរកភ្លាម ហើយមើលមុខអ្នកសួរភ្លឹះៗ
«ខ្ញុំគ្រាន់តែមកសុំទោស ដែលកុហកថាលោកពូបានមក»
«លោកថាម៉េច?»ជីមីន ភ្ញាក់ព្រើត ពេលឮអ្វីដែលជុងហ្គុកកំពុងប្រាប់
«លោកពូមិនបានមក គ្រាន់តែឲ្យខ្ញុំការជំនួស ដើម្បីទុកឯងក្នុងផ្ទះនេះ»ជុងហ្គុក ប្រាប់ត្រង់ៗមិនលាក់មួយម៉ាត់ ដែលធ្វើឲ្យ នាយតូច ចាប់ផ្តើមឆួលចុងច្រមុះ ផ្សាពេញប្រឡង់ភ្នែក ដែលការពិតជុងហ្គុកគ្រាន់តែបញ្ឆោតឲ្យមកទីនេះ តាមផែនការរបស់ យ៉ុនហ្គីតែប៉ុណ្ណោះ។
«ហេតុអីពួកលោកធ្វើបែបនេះដាក់ខ្ញុំ?ហ្ហឹកៗ»ជីមីន ស្រាប់តែអួលដើមក ហៅទឹកភ្នែកឲ្យស្រក់ចុះមកមួយរំពេច ខណៈដែលរាងក្រាស់ ឈរធ្មឹង សម្លឹងមើលអ្នកយំ ហើយបោះសម្តីឡើង៖
«ខកចិត្តមែនទេ? តែយ៉ាងណាក៏ប្រសើរជាងការដែលរស់នៅជាមួយម៉ាក់ដ៏សែនចិត្តល្អរបស់ឯង ឬឯងចង់ទៅនៅទីនោះ? ហឹស ខ្ញុំអាចទាយដឹង បើទោះបីឯងទៅ គាត់គង់តែហៅឲ្យខ្ញុំទៅយកឯងមកវិញដែរ ខ្ញុំនិយាយត្រូវទេ?»
«...»ជីមីន ស្តាប់ហើយ បានត្រឹមឈរយំទាំងអស់ពាក្យតបត គេគ្មានជម្រើស សូម្បីតែចាកចេញពីនេះ គេក៏មិនចង់ទៅជួបម៉ាក់ ព្រោះបើទៅ ក៏វាមិនខុសពីអ្វីដែលជុងហ្គុកបានប្រាប់ឡើយ។
«ខ្ញុំមកនេះចង់ដឹងពីសុខទុក្ខឯងប៉ុណ្ណោះ ឯងមិនបានកើតអី ល្អហើយ ខ្ញុំលាទៅវិញហើយ»និយាយតែប៉ុណ្ណឹង រាងក្រាស់ក៏បង្វែរខ្លួនដើរចេញពីបន្ទប់ ស្របពេលជីមីនតាមសម្លឹងផែនខ្នងគេទាំងឈឺចិត្ត ឈឺរហូតក្តាប់ដៃមកគក់ទ្រូងដែលណែនថប់ ស្ទើរស្ទះដង្ហើមស្លាប់ តើគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានការរៀបចំទុកហើយមែនទេ?
...
ពេលចាកចេញពីផ្ទះធំ ជុងហ្គុក ក៏ត្រឡប់មកភូមិគ្រឹះដែលជាកម្មសិទ្ធរបស់គេវិញភ្លាមៗ តែពេលគេឈានជើងចុះភ្លាម អេរិក ក៏បានស្ទុះមកផ្តល់ដំណឹងជាបន្ទាន់៖
«អ្នកប្រុស អ្នកប្រុសតូចបានរត់ចេញ...»សម្តី អេរិក ត្រូវបង្អាក់ស្របពេលក្រឡេកចំកែវភ្នែកពិឃាតមួយគូដែលសម្លក់មករកគេយ៉ាងកំណាច
«ដោយសារការធ្វេសប្រហែសរបស់ខ្ញុំ សូមអ្នកប្រុសដាក់ទោសខ្ញុំមកចុះ»អេរិក ឈ្ងោកមុខចុះដោយការដឹងកំហុស ដែលបណ្តោយឲ្យ ថេយ៉ុង លួចរត់គេច ចំណែកជុងហ្គុក កែវភ្នែកគេញ័រទទ្រើកពេលបានឮដំណឹងនេះ តែក៏រក្សាភាពស្ងៀមស្ងាត់យ៉ាងឈាមត្រជាក់បំផុត ហើយក្រោយមកក៏កញ្ឆក់ខ្លួនចូលទៅខាងក្នុងផ្ទះ ដាក់បង្គុយលើសាឡុង ទាំងច្បាស់ក្នុងចិត្តថា ថេយ៉ុង មិនទៅណាក្រៅពីផ្ទះរបស់គេឡើយ។
__
ផាច់/ ផាច់/ ស្នូរទះកំផ្លៀង បន្លឺស្ទួនគ្នា នៅមុខភូមិគ្រឹះ មិនដឹងថាជាលើកទីប៉ុន្មានឡើយ ក្រឡេកមើលទៅអ្នកដែលត្រូវទះ មានសភាពដូចត្រូវទារុណ្ណកម្ម ជាំសាច់អស់ ឯមាត់ក៏បែកឈាម ដោយស្នាដៃស្ត្រីកំណាចម្នាក់នោះ។
«ក្រែងឯងរស់ស្រួលហើយ មកទីនេះធ្វើស្អី ហ្អាស៎? ដឹងថាយើងស្អប់មុខឯងហើយ ឯងនៅត្បុលក្បាលមករកស្អី?»
«ខ្ញុំមកជួបប៉ា ខ្ញុំមិនបានចង់ជួបមុខលោកស្រីទេ»ថេយ៉ុង ស្រែកតវ៉ាទាំងខឹងញ័រសាច់ ខណៈដែលដៃស្រវាបេះបោចដៃលោកស្រីចាសស្មីន ដែលកំពុងច្បាមបោចសក់នាយតូចយ៉ាងស្អិត ភ្លាមនោះ នាយតូច ព្យាយាមក្រោកឈរ តតាំងជាមួយគាត់ តែនៅមិនឈ្នះកម្លាំងគាត់សោះ បណ្តោយឲ្យម្តាយចិត្តអប្រិយ ទះតប់តាមអំពើរចិត្ត។
ព្រូស///
«ចេញពីទីនេះទៅ ផ្ទះនេះគ្មានអ្នកណាស្វាគមន៍ឯងទេ»លោកស្រីចាសស្មីន ច្រាន ថេយ៉ុង ឲ្យដួលលើកម្រាលឥដ្ឋ ហើយលើកដៃចង្អុលជំទាលដេញនាយតូចយ៉ាងដាច់ធម៌មេត្តា ថេយ៉ុង ច្រត់ខ្លួនក្រោយទាំងភ្នែករឹងមិនយំ មិនសម្រក់ទឹកភ្នែកមុខគាត់ រួចក៏យកដៃជូតគ្រវាសស្នាមឈាមលើមាត់ មុននឹងបង្វែរខ្លួនដើរចេញយ៉ាងស្ងៀមស្ងាត់។
...
ភូមិគ្រឹះអាន់ដឺសាន់
ចុងក្រោយ ជម្រើសចុងក្រោយ ថេយ៉ុង នៅតែត្រឡប់មកផ្ទះ ជុងហ្គុក ដដែល...
«មកនេះមក»ជុងហ្គុក ដែលអង្គុយរងចាំអស់ពេលយ៉ាងយូរ ដោយដឹងច្បាស់ក្នុងចិត្តថា ថេយ៉ុង នឹងត្រឡប់មកវិញ មករកគេវិញជាដាច់ខាត ហើយឥឡូវនេះគឺវាដូចអ្វីដែលបានគិត មិនខុស។
«អ្នកណាធ្វើខ្លួនប្រាណឯងមានស្នាមរបួស?ប្រាប់មក»
«...»ឮសំណួរគេភ្លាម កែវភ្នែកតូចៗសម្លឹងមុខគេទាំងញាប់ញ័រ ខណៈតំណក់ទឹកភ្នែកក៏ស្រក់តក់ៗ រហូតឃាំងឃាត់មិនឈ្នះ! ជើងតូចព្យាយាមរំកិលទៅរកគេ ឈានមួយជំហ៊ាន ទឹកភ្នែកស្រក់មួយតំណក់ ចំណែកជុងហ្គុក អង្គុយខាំថ្គាមសឹងតែប្រេះបែក ពេលនាយតូចមកឈរនៅចំពោះមុខ ក៏កញ្ឆក់កដៃទាញម្ចាស់រាងកាយមកដាក់ឲ្យអង្គុយលើភ្លៅ ទើបស្រដីឡើងដោយសំឡេងកាច៖
«ស្តាប់ណា៎...ចាប់ពីថ្ងៃនេះទៅ កុំទៅជាន់កន្លែងភក់ជ្រាំនោះម្តងទៀត ឮទេ? ពួកគេមិនអបអរនិងវត្តមានឯងទេ ពួកគេមិនថ្នាក់ថ្នមឯងទេ តែបើឯងនៅតែមានះទៅម្តងទៀត...ខ្ញុំស្បថ ខ្ញុំក៏មិនថ្នមឯងដូចគ្នា»

Continue Reading

You'll Also Like

2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
6.3K 228 5
Novel sad... and happy Novel
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
96K 7.9K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...