ម្ចាស់ជីវិត

By KIM-FAA

166K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ២៣+ភាគ២៤

2.8K 144 0
By KIM-FAA

ជុងហ្គុកស្រដីឡើង ស្របពេលដៃដែលព័ទ្ធនៅខាងក្រោយខ្នងកំពុងកាន់ចំណងខ្សែនោះជាប់
«...?» វ័យចំណាស់ឈរគាំងនូវអ្វីដែលជុងហ្គុកប្រាប់ កែវភ្នែកគាត់ពោរពេញដោយភាពញាប់ញ័រពេលសម្លឹងចំផ្ទៃមុខស្ងប់ស្មើ របស់អ្នកម្ខាងទៀត ដែលហាក់គ្មានញញើតនឹងអ្នកណាទាំងអស់ នេះសូម្បីតែគាត់ខ្លួនឯងក៏ភ្ញាក់ផ្អើល មិននឹកស្មានថា ជុងហ្គុក ហ៊ានយកថេយ៉ុងទៅ ទាំងដែលគាត់ព្យាយាមលាក់បាំងរឿងនេះយ៉ាងល្អិតល្អន់ ក្រឡេកទៅជីមីនវិញ ស្ទុះច្រត់ខ្លួនក្រោកឈរ សម្លឹងមុខម៉ាក់ ខណៈបបូរមាត់តូចក្បួចខាំទាំងឈឺចាប់ ហួសចិត្តនឹងម៉ាក់ រហូតមិនដឹងថាគួរនិយាយបែបណាឲ្យស័ក្តិសម គាត់លោភលន់ដល់កម្រិតណា?ចង់ឲ្យកូនមានអនាគត តែទង្វើរដែលគាត់ធ្វើ សែនថោកទាប នឹងព្រៃផ្សៃហួសពីការគិតទៅទៀត។
«ខ្សែអ្វីទៅ?ម៉ាក់មិនយល់អ្វីដែលកូនកំពុងនិយាយទេ»ម៉ាដាមសួរទាំងញញឹមលែងសម ព្យាយាមបង្ហាញថាខ្លួនឯងជាអ្នកម៉ាក់ដ៏សែនល្អ រឿងអស់ទាំងហ្នឹងគាត់មិនដឹង មិនយល់ជ្រាប ទាំងការពិតគ្រប់គ្នាបានដឹងរួចទៅហើយ ដែលសំណួរមួយនេះធ្វើឲ្យ ជុងហ្គុក សើចចំអកក្នុងចិត្ត ទើបយកខ្សែនោះមកបង្ហាញ ព្រមទាំងហុចប្រគល់ឲ្យគាត់ដោយមិននិយាយអ្វីទាំងអស់ បន្ទាប់មករាងក្រាស់ក៏បង្វែរខ្លួនដើរចេញទៅយ៉ាងស្ងៀមស្ងាត់បំផុត ដែលភាពស្ងប់ស្ងៀមរបស់គេ ធ្វើឲ្យលោកស្រីចាសស្មីន ញ័រជង្គង់រកកលដួលសន្លប់ម្តងៗ ប៉ុន្តែគាត់ខំប្រឹងតាំងស្មារតីហាក់ដូចមិនមានការភ័យខ្លាចបន្តិចសោះ។
«ម៉ាក់ពេញចិត្តហើយមែនទេ?ម៉ាក់សប្បាយចិត្តខ្លាំងណាស់មែនទេដែលធ្វើដាក់ ថេយ៉ុង បែបនេះ?» ជីមីន កញ្ឆក់ខ្លួនទៅឈរទល់មុខ ម៉ាក់ ហើយក្តាប់ដៃស្រែកគំហកសួរទាំងកំហឹងហួសចិត្ត តែគាត់មិនសូម្បីស្លុតចិត្តជាមួយទឹកភ្នែក នាយតូច គាត់លើកម្រាមដៃទៅជូតដំណក់ទឹកភ្នែកចេញពីថ្ពាល់ ហើយបន្លឺឡើងតិចៗ៖
«មិនថារឿងអ្វីក៏ដោយ ម៉ាក់ព្រមទទួលយកកម្មពៀរទាំងអស់ ហើយរឿងដែលម៉ាក់ធ្វើ គឺដើម្បីកូន ដើម្បីកូនតែម្នាក់គត់ កូនសម្លាញ់»ស្តាប់ប្រយោគគាត់ពោលចេញពីចិត្ត ធ្វើឲ្យអ្នកជាកូនទ្រាំស្តាប់ទាំងគ្រាំគ្រាចិត្ត ពេលម៉ាក់កាន់តែបង្កហេតុ សាងអំពើបាបឥតឈប់ គឺគេមិនអាចទទួលយករឿងនេះបានទេ គឺមិនអាចជាដាច់ខាត ហើយក៏មានអារម្មណ៍ថាខ្លួនមិនគប្បីចំពោះ ថេយ៉ុង ដែលខំធ្វើគ្រប់យ៉ាង ចង់ឲ្យបងប្រុសផុតទុក្ខ ហើយខ្លួនឯងបែរមកត្រូវរងទុក្ខទៅវិញ។
ពេលឆ្អែតឆ្អន់ពេក ដល់ថ្នាក់មិនដឹងថាគួរលើកពាក្យអ្វីមកនិយាយតបតជាមួយម៉ាក់ ជីមីន បានត្រឹមតែឈរយំស្ទើរបែកទ្រូងស្លាប់ ឯអ៊ំស្រីបម្រើដែលត្រូវ ម្ចាស់ផ្ទះ បណ្តេញចេញ ក៏ដើរឱបបង្វេច ទាំងយំសស្រាក់សស្រោក គាត់ដើរតម្រង់ទៅច្រកទ្វារទាំងគ្មានពាក្យលា តែរំពេចនោះ ជីមីន ក៏គ្រវាសទឹកភ្នែកចេញ ហើយរត់សំដៅទៅរកអ៊ំស្រីយ៉ាងលឿន ថែមទាំងចាប់អង្រួនដៃអង្វរករ៖
«ខ្ញុំសុំទៅជាមួយអ៊ំផងបានទេ?»
«អ្នកប្រុស?»
«ខ្ញុំមិនចង់នៅទីនេះទៀតទេ ខ្ញុំសូមអង្វរនាំខ្ញុំទៅជាមួយផង»សម្តីមួយម៉ាត់ៗ គ្រលាស់ចេញមកទាំងជូរចត់ និងចិត្តដាច់ជាទីបំផុត រហូតធ្វើឲ្យ ម៉ាដាមចាសស្មីន ផ្ទុះកំហឹងក្នុងទ្រូងសាជាថ្មី និងរហ័សទៅចាប់អូសដៃកូនប្រុសចេញពីអ៊ំស្រីបម្រើ ហើយស្រែកសម្លុតគាត់៖
«ប្រញាប់ចេញទៅ ចេញឲ្យផុតពីមុខពីមាត់ខ្ញុំ»
អ៊ំបម្រើ បានតែឈ្ងោកមុខចុះ ហើយប្រញាប់ស្ទុះស្ទារត្បាញ់ជើងជាប់ស្មេរចេញទៅ ម៉ាដាម ឈរសម្លក់ទាល់តែវ័យចំណាស់ទៅផុត ទើបគាត់ចាប់អូសដៃ ជីមីន បង្ខិតបង្ខំឲ្យគេឡើងទៅបន្ទប់វិញយ៉ាងដាច់ខាត។
...
បន្ទាប់ពីជុងហ្គុកចាកចេញពីភូមិគ្រឹះដេហ្វឺរៀរ៍រួចមក គេក៏មិនបានត្រឡប់ទៅផ្ទះវិញដែរ ដោយទុកឲ្យ ថេយ៉ុង នៅទីនោះម្នាក់ឯង ហើយគេគ្រាន់តែដាក់បញ្ជាឲ្យ អេរិក តាមការពារ និងឃាំងឃាត់ មិនអនុញ្ញាតឲ្យ ថេយ៉ុង រត់ចេញទៅណាផុតឡើយ តាំងពីនោះមក នាយតូច ហាក់ដូចកំពុងតែរស់នៅក្នុងគុក ចង់ចេញទៅណាក៏មិនបាន ហាមមិនឲ្យធ្វើនេះ ហាមមិនឲ្យធ្វើនោះ ហាមគ្រប់យ៉ាង ហើយឲ្យគេអង្គុយដកដង្ហើមយ៉ាងណាសុខ?
...
ធ្មេចបើកៗ សល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ជីមីន ត្រូវរៀបការតាមបង្គាប់ម៉ាក់ ពេលវេលាកាន់តែកៀក សមីខ្លួនដែលត្រូវបានបង្ខំឲ្យការ មកអង្គុយឱបក្បាលជង្គង់យំក្នុងបន្ទប់ តាំងពីថ្ងៃដែលចេញទៅលោឈុតជាមួយជុងហ្គុករួចមក គេពួនយំម្នាក់ឯង មិនឲ្យអ្នកណាដឹងទេសូម្បីតែ ថេយ៉ុង គេយំរហូតទឹកភ្នែកស្ទើរក្លាយជាឈាមទៅហើយ មកទល់នឹងថ្ងៃនេះ លោកស្រីចាសស្មីន មិនខ្វល់ពីកូនគាត់ដែលឈឺចិត្តស្ទើរឆ្កួត គាត់រវល់សប្បាយអរ វីវក់ជាមួយនិងឈុតសម្លៀកបំពាក់ និងគ្រឿងអលង្កការបស់គាត់ ហើយជីមីន គ្រាន់តែអង្គុយរងចាំគាត់នាំទៅក្នុងពិធីនោះតែមួយមុខគត់ ចំណែកឯខាងគ្រួសារអាន់ដឺសាន់ ក៏កំពុងតែរៀបចំ និងត្រៀមខ្លួនសម្រាប់ពិធីមង្គលការរបស់កូនៗរួចជាស្រេច។
...
ធ្លាប់ជាមនុស្សម្នាក់ដែលតែងតែឈរលើការសម្រេចចិត្តដោយខ្លួនឯង មិនស្តាប់យោបល់ពីអ្នកណាទាំងអស់ ក៏គ្មានអ្នកណាហ៊ានជំទាស់ដាច់ខាត ព្រោះពិភពលោករបស់ ជុងហ្គុក អាន់ដឺសាន់ គ្មានអ្វីឥតខ្ចោះជាងការដែលរស់នៅឯករាជ្យ មិនឲ្យនរណាមកត្រួតត្រាលើជីវិតគេគេ នេះហើយជាមហិច្ឆតារបស់គេ។

ប៉ុន្តែជាក់ស្តែង?! ជាក់ស្តែងនៅថ្ងៃនេះបែរមកជាមកចាប់អារម្មណ៍ពីរឿងរៀបការ គេនឹងមកដើម្បីបំពេញតួនាទីជាកូនប្រុសដែលមានទំនួលខុសត្រូវ តាមការសម្រេចចិត្តពីប៉ានិងម៉ាក់ ស្លៀកឈុតកូនកំលោះយ៉ាងស្រស់សង្ហារដូចអ្នកអង្គម្ចាស់ ព្រមបោះហ៊ានលើកម្រាលព្រំក្រាលដោយស្រទាប់ផ្កា ជាមួយនិងកូនកំលោះតូចដែលគេគ្មានកូនចិត្តចាប់អារម្មណ៍សូម្បីតែបន្តិច ឯជីមីន ខំជំទាស់តាំងពីដើមមកម្ល៉េះ ប៉ុន្តែចុងក្រោយនៅតែគេចមិនផុតពីការអូសទាញរបស់ម៉ាក់ដដែល។
__
ពិធីបំពាក់ចិញ្ចៀនកំពុងចាប់ផ្តើម ភ្ញៀវកិត្តិយសទាំងអស់បាននាំគ្នាទះដៃ ហ៊ោរកញ្រ្ជៀវ អបអរក្នុងឱកាសនេះយ៉ាងមហោឡារិក...
«លោក ជុងហ្គុក អាន់ដឺសាន់ ព្រមទទួល ជីមីន ដេហ្វឺរៀរ៍ជាគូអនាគតដែរឬទេ?»លោកអាចារ្យចាប់ផ្តើមសួរដោយទឹកមុខប្រាកដប្រជា
«ព្រម!!!» ជុងហ្គុក ងើបមុខឆ្លើយដោយគ្មានស្ទាក់ស្ទើរអីបន្តិច ថែមទាំងញញឹមយ៉ាងសង្ហារជឿជាក់ខ្លាំង ទើបលោកអាចារ្យបន្តដោយងាកបែរមកសួរ ជីមីន វិញម្តង៖
«ជីមីន ដេហ្វឺរៀរ៍ ព្រមទទួល ជុងហ្គុក អាន់ដឺសាន់ជាស្វាមីដែរឬទេ?»
«...»ជីមីន ស្ងាត់ស្ងៀម ស្របពេលទឹកមុខពេញដោយទុក្ខសោកដែលបៀមជាប់ក្នុងទ្រូង ធ្វើឲ្យម៉ាដាមចាសស្មីន ឈរមើលឫកពាកូនទាំងស្លន់ ស្លរឈាមនៅមិនសុខ ចង់តែចូលទៅឆ្លើយជំនួសដើម្បីឲ្យឆាប់ចប់។
«យ៉ាងម៉េចហើយ?»ជុងហ្គុក សួរតិចៗ ទាំងសម្លឹងកែវភ្នែកមុតស្រួចចំរង្វង់មុខស្លេកស្លាំងរបស់ នាយតូច
«ហេតុអីលោកឆ្លើយថាព្រម?»ជីមីន ងើបសួរត្បកទាំងមិនអស់ចិត្ត ជុងហ្គុក ក៏ដឹងថាពូគេធ្លាប់មកប្រឡូកប្រឡាក់ជាមួយរាងកាយកខ្វក់មួយនេះរួចមកហើយ ចុះហេតុអីគេចង់រៀបការខ្លាំងម្ល៉េះ? ចម្លើយនោះគឺ...
«ខ្ញុំមានហេតុផលរបស់ខ្ញុំ តែឯងវិញ?បើឯងមិនឆ្លើយថាព្រម ចាំមើលអ្នកម៉ាក់ដ៏សែនល្អរបស់ឯងមានប្រតិកម្មបែបណា?»ជុងហ្គុក និយាយជាមួយស្នាមញញឹមជាប់ ធ្វើឲ្យភ្ញៀវដែលឈរមើលចម្ងាយ ហាក់ឆ្ងល់និងអ្នកទាំងពីរ ដែលសុខៗស្រាប់តែមកជជែកគ្នាក្នុងពេលនេះទៅវិញ តែពួកគេក៏មិនដឹងថា ជុងហ្គុក និងជីមីន កំពុងនិយាយពីអ្វីឡើយ មានតែលោកអាចារ្យប៉ុណ្ណោះ ដែលគាត់ឮហើយឈរគាំងអស់ពាក្យវាចា។
«មង្គលការមិនមែនជារឿងលេងសើចទេ សូមលោកបញ្ឈប់វាទៅ»
«មិនមែនរឿងលេងសើច ទុកឲ្យខ្ញុំជាលេងវិញ ល្អទេ? ឯងគ្រាន់តែឆ្លើយថា ព្រម វាមិនពិបាក»
«តែ...»
«ឬក៏ចង់ការជាមួយពូខ្ញុំ?មានអីបានតើ ពេលនេះគាត់កំពុងតែធ្វើរដំណើរមក ជិតដល់ពិធីហើយ»ជុងហ្គុក និយាយបន្លាចទាល់តែ ជីមីន អស់ជម្រើស ហើយទាញMicពីដៃលោកអាចារ្យមកឆ្លើយទាំងញ័របបូរមាត់៖
«ខ្ញុំព្រម»
...បន្ទាប់ពីស្ងាត់អស់មួយសន្ទុះ ចម្លើយរបស់ ជីមីន បានដាស់សំឡេងឲ្យមានសំឡេងហ៊ោនិងទះដៃអបអរសាជាថ្មី តែសុខៗចរន្តអគ្គីសនីស្រាប់តែដាច់ ធ្វើឲ្យពេញមួយកម្មវិធីប្រែជាងងឹតឈឹងមើលអ្វីពុំឃើញ។
«មានរឿងអី?»ជីមីន ឧទានឡើងទាំងបេះដូងលោតញាប់ ភ័យញាប់ញ័រ ពេលដៃតូចៗទាំងគូត្រូវមនុស្សកម្លាំងយក្សមកចាប់ក្រៀកជាប់៖
«លែង លែងខ្ញុំ អ្ហឹក៎ៗ...»ជីមីន ស្រែកចាច ធ្វើឲ្យគ្រប់គ្នាផ្អើលឆោឡោ ព្រោះមិនច្បាស់ថាមានរឿងអី ឯភ្ញៀវខ្លះក៏កំពុងតែជ្រួលច្របល់ រហូតរកនឹកមិនចេញថាគួរធ្វើអ្វី ហើយយកកន្សែងខ្ទប់មុខ បណ្តាលឲ្យ នាយតូច សន្លប់ភ្លាមៗ ត្រឹមតែមួយរំពេច ភ្លើងក៏បើកមកវិញ ឯជីមីននិងជុងហ្គុក ក៏បាត់ខ្លួនដូចគ្នា បង្ករឲ្យគ្រួសារទាំងពីរមានការតក់ស្លុតជាខ្លាំង។
«កូនមីន...កូនខ្ញុំ អ្នកណាចាប់ជំរិតយកកូនខ្ញុំទៅ»ម៉ាដាមចាសស្មីនដើរឆ្លេឆ្លា ស្រែករកកូន ស្របពេល លោកប៉ានិងម៉ាក់ របស់ជុងហ្គុក ងាកមើលមុខគ្នាទាំងដកដង្ហើមធំរៀងខ្លួន ព្រោះគាត់កំពុងតែគិតថា គ្មានអ្នកណាហ៊ានធ្វើ ក្រៅពីកូនប្រុសជើងល្អរបស់គាត់តែម្នាក់គត់។
«លោកស្រីកុំបារម្ភអី ខ្ញុំនឹងចាត់មនុស្សឲ្យតាមរកឥឡូវនេះ»
«បើជីមីនមានគ្រោះថ្នាក់ឬយ៉ាងណានោះ ពួកយើងនឹងទទួលខុសត្រូវយ៉ាងប្រាកដ»លោកចន អាន់ដឺសាន់ បន្ថែមពីក្រោយភរិយាគាត់ ហើយក្រោយមកមង្គលការក៏បានរំសាយត្រឹមនោះ។
__
ឡានពណ៌ខ្មៅពីរគ្រឿង កំពុងបើកបន្តកន្ទុយគ្នា ដោយឡានខាងមុខ មានជីមីននៅក្នុងនោះ ជាមួយនិងអង្គរក្សស្លៀកពាក់ឈុតខ្មៅបីនាក់ ឯឡានដែលបើកតាមពីក្រោយ មានវត្តមានបុរសសង្ហារស្លៀកឈុតកូនកំលោះនៅឡើយ កំពុងអង្គុយគងអន្ទាក់ខ្លា ញញឹមកួចដោយក្តៅមោទន គេបានឆ្លើយថាព្រមទទួលយកជីមីន តែសម្តីខុសពីចិត្ដ ដូចមេឃនិងដី គេទទួលពិតមែន តែទទួលក្នុងនាមជាអ្នកឈ្នះ ត្រៀមបញ្ឈឺចិត្ត ម៉ាដាមចាសស្មីនដែលញ័រចង់ឲ្យកូនប្រុស មកការជាមួយគេ ឲ្យគាត់បានស្គាល់រសជាតិ កាលដែលបានគេជាកូនប្រសារ វាយ៉ាងម៉េចខ្លះ?
...
«អ្នកប្រុស តើពួកខ្ញុំត្រូវធ្វើអ្វីបន្តទៀត?»អេរិក
«យកជីមីន ទៅទុកនៅផ្ទះម៉ាក់របស់យើង»
«ចុះអ្នកប្រុសមិនអញ្ជើញទៅទេឬ?»
«មិនទៅទេ យើងទៅផ្ទះ ទៅដេកឱបប្រពន្ធដើមរបស់យើងវិញ» ជុងហ្គុក តបទាំងយកម្រាមស្ទាបស្នៀតផ្កា ហើយធ្មេចភ្នែកដោយអារម្មណ៍ជាច្រើនដែលកំពុងលិចលង់ក្នុងការគិត។

Continue Reading

You'll Also Like

91K 1.9K 12
Y/n is a girl who got pregnant in the age of 18 when she told HIM, he didn't y/n or the baby.y/n moved with her baby to America.4 years later... HE C...
22.1K 1.2K 15
ဒါဟာ မျဖစ္သင့္မွန္းသိေပမဲ႔ က်ြန္ေတာ္ ဦးကိုခ်စ္မိေနခဲ႔ျပီ က်ြန္ေတာ့္ရဲ႕ အနက္ရႈိင္းဆံုးေနရာမွာ ဦးကေနရာယူထားတယ္ က်ြန္ေတာ္ဦးကိုခ်စ္မိတာဟာ ဦးရဲ႕မိသားစ...
4.7K 529 19
Jk(Top)/Tae(btt) Trailers ចន ជុងហ្គុកនរាហ៍ .... គីម ថេយ៉ុងឡូរ៉ារ៍ write: Ju jinny 🧸
10.9K 543 5
ជីវិតមានខ្ញុំត្រូវស្លាប់ដោយសារឡានបុក ក្រោយពីបើកភ្នែកម្ដងទៀត ខ្លួនខ្ញុំបែរជាស្ថិតនៅរូបរាងកាយមនុស្សប្រុស មានមុខមាត់និងឈ្មោះដូចជាខ្ញុំពីមុន 28.9.2023