Undercover🖤⛓️🔥

By MINNAVICKIE

1K 106 4

Trailer : "តាមការពិនិត្យកោសល្យវិច័យ អ្នកស្លាប់ត្រូវបានឃាតករចាក់សារធាតុពុលម្យ៉ាងចូលទៅក្នុងខ្លួនដែលវាអាចពង្វក់ស... More

Episode01:អូនចាំប៉ាៗ

843 106 4
By MINNAVICKIE


         នាពេលរាត្រីពោរពេញដោយពពកខ្មៅបាំងដេដាសពេញផ្ទៃវេហា វេលាស្មាលនេះគឺជាពេលដែលសាកសមបំផុតសម្រាប់សម្រាកបន្ទាប់ពីធ្វើការហត់ក៏ដូចជាការរៀនសូត្រហត់ពេញមួយថ្ងៃ នេះជាជីវិតរបស់អ្នកមាននិងអ្នកមិនខ្វះខាត ប៉ុន្តែបើសិនជាងាកមកមើលមួយផ្នែកទៀត ផ្នែកដែលជីវិតរបស់អ្នកលំបាកតោកយ៉ាកគឺកំពុងតែស្វែងរកទីទួលសមប្រកបដើម្បីជ្រកកោននៅមុនពេលមេឃភ្លៀងធ្លាក់ចុះមក ។

     នៅតាមដងផ្លូវក៏មានក្មេងប្រុសម្នាក់កំពុងដើរនៅតាមផ្លូវតែម្នាក់ឯងស្របពេលដែលក្មេងដទៃគេមានឳពុកម្តាយដឹកដៃរវៀសរវៃត្រឡប់ទៅផ្ទះមុនភ្លៀងមកដល់

«ម៉ាក់ៗ..កូនរងារ»សំឡេងញញីញញ័រដោយសារអាកាសធាតុចុះត្រជាក់ ក្មេងប្រុសតូចសម្លឹងទៅមើលឆ្វេងស្តាំមិនឃើញមានអ្នកណាប៉ុន្តែពេលក្រឡេកមើលទៅខាងក្រោយនាយតូចក៏ត្រូវយកដៃមកបាំងពន្លឺឡានដែលចាំងឆ្វាចសម្តៅមករកគេ បន្តិចក្រោយមកក៏មានមនុស្សប្រុសមាឌធំពីរនាក់ក្នុងសម្លៀកបំពាក់ខ្មៅសឹងតែមើលមិនឃើញ បុរសទាំងពីរនោះក៏បានចាប់ក្មេងប្រុសតូចដ៏កម្សត់នេះយកទៅដោយមិនខ្វល់ពីការស្រែកយំរបស់គេឡើយ

       _____________

«ហ្ហឹកៗ...លែងខ្ញុំទៅ!!»កម្លាំងតូចៗខំប្រឹងរើបម្រះចេញពីចំណងដែលចងភ្ជាប់ខ្លួនជាមួយនិងក្បាលគ្រែភ្នែកក៏បាំងបិទជិតដោយចំណងខ្សែពណ៌ខ្មៅមិនអាចមើលឃើញពីទិដ្ឋភាពដ៏គួរឲ្យខ្លាចមួយនេះក៏ប៉ុន្តែគេក៏នៅតែអាចស្រម៉ៃឃើញនៅរូបភាពដែលគេមិនចង់ឃើញបាន

«នេះជាក្មេងថ្មីចៅហ្វាយ..»ឮសំឡេងនេះហើយ នាយតូចក៏ឈប់យំរង់ចាំផ្ទៀងត្រចៀកស្តាប់នៅការសន្ទនាមួយនេះ

«បញ្ជូនគេទៅបន្ទប់មួយទៀតហើយ បន្តិចទៀតគេនឹងមកដល់ហើយ»សំឡេងរបស់បុរសម្នាក់ទៀតនិយាយឡើង ដោយសម្តីម៉ើងម៉ាត់បំផុត

«បាទចៅហ្វាយ!»

«លោកគីម!លោកគីម!!ពេលនេះលោកស្រីកំពុងតែឈឺពោះហើយ សូមលោកប្រញ៉ាប់ទៅផងចុះ»អ្នកបម្រើក្នុងឃ្លាំងនេះម្នាក់រត់មកយ៉ាងត្រហេបត្រហបដើម្បីប្រាប់ដំណឹងនេះទៅកាន់បុរសដែលមានអំណាចនោះដោយការភ័យខ្លាចដែលខ្លួនហ៊ានមកកាត់ចង្វាក់ដៃការសន្ទនានេះ ប៉ុន្តែវាគួរឲ្យចាំបាច់មិនអាចទុកឲ្យខកពេលបានពិតមែន

«ឯងនៅចាត់ការទីនេះឲ្យល្អកុំឲ្យថ្លោះធ្លោយឲ្យសោះ!»និយាយហើយរាងចំណាស់ខ្សែភ្នែកពោរពេញដោយភាពឃោរឃៅនិងអំណាចក៏ប្រញ៉ាប់ដើរចេញទៅ នៅសល់ឡើយតែក្មេងប្រុសកម្សត់ដែលកំពុងចាប់ផ្តើមបង្ហូរទឹកភ្នែកមកសារជាថ្មីក្រោយបានឮសម្តីដែលអ្នករៀបនឹងក្លាយជាឪពុកគេនោះនិយាយ គេក៏មានកូនតូចដែលត្រូវចញ្ចឹមបីបាច់មើលថែរដែរ តែហេតុអីក៏គេមិនយល់ ហេតុអីក៏គេដាច់ចិត្តយកក្មេងៗដទៃមកជួញដូរធ្វើជារបររបស់គេទៅវិញ មិនមែនមានតែគេម្នាក់ទេដែលកំពុងស្រែកយំនៅជុំវិញខ្លួនគេក៏មានក្មេងដទៃដូចគ្នាដែរកំពុងតែស្រែកសុំជំនួយដូចជាពួកគេ

          រំលងទៅអស់មួយម៉ោងក្រោយមកបន្ទាប់ពីយំអស់ចិត្តហើយគេក៏បានឮសំឡេងបើកទ្វារចូលមកទើបប្រញ៉ាប់ងាកទៅមើលព្រោះពេលនេះគេមិនមានចំណងនៅនិងភ្នែកទៀតទេ អ្នកដែលបានបើកទ្វារចូលមកនោះក៏បង្ហាញទង្វើរឲ្យក្មេងប្រុសតូចនេះបានដឹងភ្លាមថាគេកំពុងមានបំណងអ្វីមកលើខ្លួន

«លោកពូ...!ដោះលែងខ្ញុំទៅ ហ្ហឹក..»គេងើបអង្គុយលើកដៃសំពះអង្វរស្របពេលកែវភ្នែកសម្លឹងទៅមើលទឹកមុខដ៏កំណាចនិងល្មោភកាមរបស់បុរសនោះ

«ប្រុងរត់ទៅណាកម្លោះតូច..មកជិតពូមក ពូនឹងនាំអូនទៅរកឋានសួគ៌ណា៎»បុរសនោះនិយាយទាំងចាប់អូសជើងនាយតូចឲ្យមកជិតខ្លួន

«ហ្ហឹកៗ!អត់ទេលែងខ្ញុំ!»

«នៅឲ្យស្ងៀម!!»បុរសនោះចាប់សង្កត់ដៃនាយល្អិតស្ទើរតែបាក់ឆ្អឹងធ្វើឲ្យអ្នកខាងក្រោមមិនអាចនិងមានកម្លាំងរើបន្ត ទឹកភ្នែកសន្សើមក្តៅៗក៏ហូរដក់មកលើដានចាស់ដែលមិនទាន់នឹងស្ងួតនោះម្តងទៀត តើជីវិតរបស់គេនឹងត្រូវចប់តែត្រឹមនេះហើយមែនទេ? អត់ទេ គេនៅក្មេងណាស់គេក៏ចង់រៀនសូត្រ ចង់ទទួលបានភាពកក់ក្តៅ ទទួលបានអារម្មណ៍ដែលរស់នៅជាមួយគ្រួសារយ៉ាងកក់ក្តៅនិងសុវត្ថិភាពមួយដែរ 

«ហ្ហឹក...»សំឡេងរបស់គេក៏ចេះតែខ្សាវទៅៗបន្ទាប់ពីថ្នាំសណ្តំបានបញ្ចេញប្រសិទ្ធភាព នៅពេលដែលបុរសនោះចាប់ផ្តើមបៀតបៀនលើរាងកាយរបស់គេបន្តិចម្តងៗភ្នែកគេក៏ចេះតែទទន់ទៅ ប៉ុន្តែវាសនាមិនអាចឲ្យជីវិតដ៏ថ្លៃថ្លារបស់គេបញ្ចប់ទៅតែត្រឹមនេះបានទេ សំឡេងកាំភ្លើងនិងឡានរបស់ប៉ូលិសក៏បានបន្លឺឡើង

«មានរឿងអី??»បុរសម្នាក់នោះក៏បញ្ឈប់សកម្មភាពភ្លាមៗបម្រុងនឹងរៀបចំខ្លួនរត់គេចប៉ុន្តែប៉ូលិសក៏ទម្លុះទ្វារចូលមក

«លើកដៃហើយប្រគល់ខ្លួនឲ្យប៉ូលិសតាមសម្រួល!»សំឡេងរញ៉េរញ៉ៃចលាចលពេញទីកន្លែងនោះជាកន្លែងដែលក្លាយទៅជាសុបិន្តអាក្រក់របស់ក្មេងប្រុសម្នាក់ គេបានត្រឹមតែស្តាប់សំឡេងដ៏រញ៉េរញ៉ៃមួយនេះហើយក៏ទទួលបានជួយសង្គ្រោះពីប៉ូលិស ដែលរឿងទាំងអស់នេះគឺជាការចងចាំក៏ល្អក់កករបំផុតដែលគេបានចងចាំនិងលាក់ទុកក្នុងចិត្ត តាំងតែពីអាយុ15ឆ្នាំ រហូតមកដល់18ឆ្នាំក្រោយនេះ ។

   ទាំងអស់នោះវាសុទ្ធតែជាការចងចាំរបស់ ជុងហ្គុក ចនវីហ្គាស វាកន្លងផុតអស់រយៈពេល18ឆ្នាំហើយដែលគេកំពុងតែរស់នៅដោយគំនុំរង់ចាំការសងសឹក ដោយសារតែរឿងរ៉ាវទាំងអស់នេះហើយធ្វើឲ្យក្មេងប្រុសដែលស្លូតបូត ទន់ខ្សោយកាលពី15ឆ្នាំមុនលិចទៅបាត់ដោយរំលេចឡើងនៅមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាជុងហ្គុក ទន់ជ្រាយទៀតឡើយ ប៉ុន្តែគេគឺ ជុងហ្គុក ចនវីហ្គាសដែល...

«កាត់ម្រាមរបស់គេទាំងអស់!»ខ្សែភ្នែកមុតថ្លាមើលទៅដោយគ្មានការញញើតក្នុងការសម្លឹងមើលការស្លាប់របស់អ្នកនៅចំពោះមុខខ្លួន វាមិនមែនជារឿងដែលគួរឲ្យភ័យខ្លាចឬរន្ធត់ទៀតឡើយសម្រាប់នាយ តែវាជារឿងដែលនាយកំពុងឈ្លក់វង្វេងហើយចាត់ទុកវាជារឿងកម្សាន្តកំដរអារម្មណ៍ទៅវិញ

«លោ..លោកសូមលើកលែងទោសឲ្យខ្ញុ-អ្ហា៎!!!»និយាយមិនទាន់ផុតពីមាត់ផងបុរសដែលត្រូវដៃគូបដិប្បរបស់ខ្លួនបញ្ចូនមកនោះក៏ត្រូវស្រែកដោយសេចក្តីឈឺចាប់ហួសថ្លែងបន្ទាប់ពីម្រាមទាំងអស់របស់គេត្រូវបានផ្តាច់ចេញ

«វ៉ិចខ្ចប់កាដូរទៅឲ្យពួកគេឲ្យបានស្អាតបំផុត!»អ្នកកម្លោះងើបឈរឡើងមុននឹងរៀបចំសម្លៀកបំពាក់ ក្រវ៉ាត់អាវរបស់ខ្លួនឲ្យបានរៀបរយរួចហើយទើបដើរចេញទៅដោយស្នាមញញឹមចុងមាត់របៀបមនុស្សជួបរឿងអស់សំណើចអីបែបនេះ

      ______________

         នៅក្នុងបន្ទប់ពណ៌ផ្កាឈូកមួយសំឡេងកន្ត្រៃកំពុងតែបន្លឺសំឡេងឡើងយ៉ាងគួរឲ្យស្រៀវឆ្អឹងខ្នង

«ចង់លេងជាមួយខ្ញុំទេ.. អ្ហិអ្ហិ..លេងកាត់ស្លឹកត្រចៀក»សំឡេងស្រួយស្រេះនិយាយឡើងដោយស្នាមញញឹម

«ហ្ហឹមមម!!!លែ..ង ដោះលែង..ខ្..ខ្ញុំទៅ»បុរសម្នាក់នោះនិយាយទាំងមិនច្បាស់ព្រោះមាត់ត្រូវឃាតករដៃឆៅនេះរុំជិត

ច្រិប!!!!

«មុតល្អណាស់..មុននឹងស្លាប់គួរតែបានស្គាល់មុខខ្ញុំសិនទេ?»និយាយហើយគេក៏ដោះស្រោមមុខផ្កាឈូកនោះចេញដោយបង្ហាញឲ្យឃើញផ្ទៃមុខដ៏ស្រស់ផូរផង់គ្មានស្នាម បើនិយាយឲ្យខ្លីទៅគឺស្បែកមុខទន់ល្មើយដូចសាច់កូនក្មេងបូករួមជាមួយទឹកមុខខ្ជីខ្ជូតបែបគ្រប់គ្នានឹកស្មានមិនដល់

«សុំអង្វរ!!ដោះលែងខ្ អ្ហា៎!!!!»

«ចេះនិយាយពាក្យដោះលែងដែរអ្ហ៎រ ត្រង់ដែលឯងទៅចាប់រំលោភក្មេងស្រីទាំងអស់នោះនៅពេលដែលពួកគេអង្វរ ឯងមានដែលស្តាប់គេទេ!!!!»ប្តូរពីសំឡេងស្រទន់បែបស្រៀវឆ្អឹងខ្នង នាយតូចក៏ប្តូរមកស្រែកគំហ៊កដាក់បុរសញៀនកាមម្នាក់នោះស្របពេលដៃកំពុងតែចាក់ឆ្កៀលទៅទ្រូងខាងឆ្វេងរបស់បុរសនោះម្តងបន្តិចប៉ុន្តែវាមិនទាន់ជ្រៅរហូតអាចធ្វើឲ្យគេស្លាប់បានទេ

«ត្រង់នេះឬ..កន្លែងដែលចេះតែទារឲ្យឯងទៅចាប់គេមករំលោភជាបន្តបន្ទាប់?»ម្រាមដៃស្រឡូនដូចបន្លាក្រូចអង្អែលលើអាប្អូនតូចរបស់អ្នកកំពុងជាប់ចំណងនោះថ្នមៗ មុននឹង ច្រឹក!!!!

«អា៎!!!!!!!»សំឡេងស្រែកយ៉ាងឈឺចាប់ពេញទីរបស់បុរសនោះបន្លឺឡើងមុននឹងគេដាច់ខ្យល់ស្លាប់បានក្លាយជាសំនៀងដ៏ពីរោះហោះកាត់ត្រចៀករាងតូច វាគ្មានអ្វីជាងមានក្តីសុខជាងសម្រែកដ៏ឈឺចាប់របស់ជនក្បត់ទេ

«ហាសហាស...»រាងតូច សើចខ្ទរពេញទាំងបន្ទប់រួមជាមួយទឹកមុខញញឹមបែបរោគចិត្តភ្នែកក៏បើកកាន់តែធំទៅៗសម្លឹងមើលឈាមដែលហូរស្រោចស្រង់ពេញរាងកាយសាកសព្វ ហាក់ដូចជាទស្សនីយភាពដែលមិនគួររំលងបាន ។

  [SKIP]

  @ភូមិគ្រិះ ចនវីហ្គាស ៚

    ងឺត_

      សំឡេងកង់ឡានកកិតយ៉ាងឮបានមកឈប់នៅមុខភូមិគ្រិះដ៏ធំស្កឹមស្កៃពោរពេញដោយអង្គរក្សយាមកាមជាប់មិនដកឃ្លា ឡានពណ៌ខ្មៅស៊េរីទំនើបចុងក្រោយបង្អស់បានបើកមកឈប់តម្រៀបជាមួយឡានជាច្រើនប្រភេទផ្សេងទៀត រហូតធ្វើឲ្យអ្នកផ្សេងមើលមកអាចនឹងច្រឡំថាវាជាឃ្លាំងលក់ឡានប៉ុន្តែការពិតទាំងអស់នេះសុទ្ធតែជាកម្មសិទ្ធរបស់ម្ចាស់ភូមិគ្រិះដ៏ស្រស់សង្ហារគ្មានការមេត្តាដែលកំពុងតែបើកទ្វារឡានចុះមកដោយទឹកមុខមាំនេះ ។

        រាងសង្ហារខ្ពស់ស្រឡះអមជាមួយឈុតគ្រហ៊្សែ ពណ៌ខ្មៅនិលកំពុងបោះជំហានដើរទៅកាន់ភូមិគ្រិះដ៏ស្កឹមស្កៃរបស់ខ្លួនដែលនៅក្នុងនោះកំពុងមានអ្នកអង្គុយរង់ចាំក្នុងបន្ទប់ទទួលភ្ញៀវហើយជាស្រេច ។

«ប៉ាៗ»ថេថេរត់មកអោបរាងក្រាស់ដោយការនឹករលឹកពេញទីបន្ទាប់ពីបាត់រាងក្រាស់អស់ជាច្រើនម៉ោង

«ថេថេនឹកប៉ាៗណាស់ដឹងទេ?អូននៅ អូននៅចាំប៉..ប៉ាៗឡើងគេងលក់ពីរបី ពីរបីដងហើយ»គេនិយាយបង្ខំៗទាំងប៊ីបឹៗរ៉ាយរ៉ាប់ប្រាប់រាងក្រាស់ទាំងដៃកំពុងស្រាក់អោបនាយស្អិតមិនរបេះ ចំណែករាងក្រាស់ក៏ពេញចិត្តនិងកាយវិការញិញ៉ក់នេះស្ទើរតែលេបសំឡេងគួរឲ្យក្នាញ់នេះទុកក្នុងពោះទៅហើយ

«អូនធ្វើអី ម៉េចក៏បែកញើសខ្លាំងម៉្លេះ»រាងក្រាស់យកដៃជូតញើសឲ្យរាងតូចរួចហើយក៏អោនមកថើបថ្ងាសគេមួយខ្សឺតព្រោះទ្រាំមិនបាននិងភាពក្រមិចក្រមើមរបស់រាងតូចទេ

«អូ..អូនគេងលក់ទៅ ពេល..ពេលអូនគេងលក់មីងៗអត់បើ..បើកម៉ាស៊ីនត្រជាក់ឲ្យអូន»ថេយ៉ុងគ្រាន់តែរៀបរាប់តាមបែបកូនក្មេងបែបនេះទេប៉ុន្តែវាធ្វើឲ្យអ្នកបម្រើក្នុងផ្ទះភ័យដកព្រលឹងហោះទៅឋានលើមុនរួចបាត់ទៅហើយ

«អា៎!មិនអីទេ លើកក្រោយចាំប៉ាជាអ្នកបើកឲ្យអូន»ថាហើយរាងក្រាស់ក៏លែងចេញពីការអោបវិញ ហើយថេហ៍ក៏បែរមកអោបកូនតុក្កតាសំណព្វចិត្តរបស់គេជំនួសវិញ

«បាទ..»

____________________
TO BE CONTINUED....
MINNA🍑

Continue Reading

You'll Also Like

593K 22.7K 53
Sit there and take it like a good girl You dirty dirty girl , i was talking about the book🌚🌝
163K 12.2K 46
[Under editing]* "Charche nashe ke chal rahe the main zikr teri aankhon ka kr aaya, jab baat sukoon ki chidi main baat...
264K 26.5K 35
Veer Rajvansh x Dhriti Sharma Veer Rajvansh, a 29-year-old businessman known for his cold demeanor and intimidating presence, has a reputation as a...
1M 56.4K 29
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...