ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ២២

3.2K 165 1
By KIM-FAA

(គិតថាយើងមិនស្គាល់ចរិកឯង?)
«ខ្ញុំគ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះ កុំលេងសើចច្រើន ឆាប់ប្រាប់មក តេមកខ្ញុំធ្វើអី?»ស្របសំណួរ ជុងហ្គុក ឱនមើលរង្វង់មុខ នាយតូច ដែលកំពុងលង់លក់ មួយដង្ហើម ទើបសម្រូតខ្លួនចុះចេញពីពូក ដើរទៅអង្គុយនៅលើសាឡុងពណ៌ខ្មៅហើយស្តាប់ចម្លើយពី យ៉ុនហ្គី។
(មើលមនុស្សរបស់យើងឲ្យល្អ)
«អ្នកណា?មនុស្សរបស់ពូមួយណាទៅ?»ជុងហ្គុក រុញអណ្តាតទល់ថ្ពាល់ ទាំងសួរធ្វើពើជាមិនដឹង តែក្នុងចិត្តគេប្រាប់យ៉ាងច្បាស់ថាមនុស្សដែល យ៉ុនហ្គី សំដៅលើ គ្មាននរណាក្រៅពី ជីមីន។
(ឯងនេះចំជាឌឺក្បាលមែន)
«ពូមិនបាច់ភ័យខ្លាចខ្ញុំចាប់ស៊ីទេ របស់សល់ ខ្ញុំមិនបៀត មិនប៉ះជាដាច់ខាត ជាពិសេសមនុស្សរបស់ពូ ទម្រាំមានឈ្មោះថារបស់សល់ វាខ្ទេចខ្ទីអស់សាច់ស៊ីហើយ»
បន្ទាប់ពីការសន្ទានារគ្នារវាងពូនិងក្មួយ អស់មួយសន្ទុះក្រោយមក ជុងហ្គុក ក៏ត្រឡប់ទៅគ្រែវិញ ហើយផ្តួលរាងកាយគេងឱបក្រសោបរាងតូច ពេញមួយរាត្រី។
...
ស្អែកឡើង
  ព្រះអាទិត្យបញ្ចេញរស្មីភ្លឺចិញ្ចាច បាចសាចចូលតាមប្រឡោះបង្អួច មកក្នុងផ្ទៃបន្ទប់ធំទូលាយ ដែលម្ចាស់រាងកាយតូចច្រឡឹង កំពុងតែលង់លក់នៅឡើយ។ មិនយូរប៉ុន្មាន ត្របកភ្នែកតូចៗ ចាប់ផ្តើមកម្រើកនិងសន្សឹមៗបើកតិចៗ ពេលបើកភ្នែកស្រឡះ ចិញ្ចើមស្អាតស្រាប់តែចងចូលគ្នា មានអារម្មណ៍ថាឈឺសង្កៀរសព្វសាច់ ដូចត្រូវគេដាក់ទារុណ្ណកម្ម ស្របពេលកែវភ្នែកតូចៗរេសម្លឹងមើលជុំវិញបន្ទប់ដែលមានសភាពស្ងប់ស្ងាត់ ពុំដូចកាលពីយប់មិញ រលឹកឡើងភ្លាម បេះដូងរំអួយឈឺចុកចាប់ភ្លាម ធ្វើឲ្យឆាបឆួលពេញចុងច្រមុះ៖
«ខ្ញុំស្អប់លោក ហ្ហឹក៎ៗ...»ថេយ៉ុង ដេកក្តោបភួយទាំងយំខ្សឹកខ្សួល តូចចិត្តស្រឡេត សុខៗត្រូវគេចាប់បង្ខំ លូកលាន់បំពានរាងកាយខ្ទេចខ្ទី ជុងហ្គុក សាហាវឃោឃៅហួសពីការស្មាន លើសពីការដែលធ្លាប់គិត មិននឹកស្មានថាគេព្រហើនធ្វើរឿងនេះ ហ៊ានបំពានលើការសម្រេចចិត្តរបស់គ្រួសារទាំងពីរ។
កំលោះតូច សម្ងំយំទាល់តែអស់ចិត្តអស់ចង់ ទើបសម្រេចចិត្តចុះពីគ្រែ ទៅងូតទឹកសម្អាតខ្លួន និងដើរចេញមកកកាយរកខោអាវពីក្នុងទូរមកស្លៀក ប៉ុន្តែក្នុងនោះសុទ្ធសឹងតែឈុតអាវធំ ថេយ៉ុង មានមាឌល្អិតចង្កេះស្តើង ស៊កមួយណាក៏មិនត្រូវ កកាយចុះឡើងក៏បានអាវយឺតពណ៌សមួយ ក៏ស៊កពាក់ ហើយដើរទៅឆ្លុះក្នុងកញ្ចក់ទាំងមុខក្រញ៉ូវ ពេលឃើញមុខខ្លួនឯងស្លេកស្លាំងដូចមនុស្សឈឺជិតស្លាប់ ព្រោះអត់បាយពីរថ្ងៃហើយ នឹកដល់រឿងបាយ ថេយ៉ុង ស្រាប់តែយកដៃស្ទាបក្បាលពោះដែលកំពុងកូរគ្រូកៗឮដល់ខាងក្រៅ។
«មែនហើយ ខ្ញុំភ្លេចទៅថាមិនបានញ៊ាំបាយពីរថ្ងៃហើយ»មិនបានទេ ត្រូវតែរកអីញ៊ាំសិន ដើម្បីសន្សំកម្លាំងឈ្លោះ តទល់សម្តីជាមួយអាមនុស្សរោគចិត្តនោះ! គិតហើយ រាងតូច ក៏ដើរទៅបើកទ្វារ ចេញពីបន្ទប់ ចុះទៅជាន់ផ្ទាល់ដីក្នុងជំហ៊ានយឺតៗ លបៗ អើត.កមើលឆ្វេងស្តាំ ព្រោះខ្លាចជុងហ្គុកនៅទីនោះ។
«គេមិននៅទេមែនទេ?»ពេលចុះដល់ជាន់ផ្ទាល់ដី ថេយ៉ុង ក៏ឧទានឡើងទាំងចងចិញ្ចើមជាប់ បើគេមិននៅមែននោះ ជាឱកាសល្អហើយដែលត្រូវរត់ចេញពីទីនេះ ហើយខណៈនោះ បាតជើងតូចៗ លបឈានថ្នមៗសំដៅទៅមុខទ្វារធំ ទាំងលើកដៃទប់ទ្រូងដែលកំពុងតែញាប់ញ័រ ភ័យក៏ភ័យ ហ៊ានក៏ហ៊ាន តែចៃដន្យអី ស្រាប់តែលេចមុខប្រុសសង្ហាម្នាក់ ស្លៀកពាក់ឈុតខ្មៅដូចម៉ាហ្វៀ ចេញមកក្រលើម៖
«អ្នកប្រុស ចង់ទៅណា?»អេរិក ជំនិតសំណព្វរបស់ ជុងហ្គុក បានស្ទាក់សួរភ្លាមៗ ធ្វើឲ្យនាយតូចភ្ញាក់ក្រញ៉ាង ងើយមុខតបគេទាំងញ័របបូរមាត់៖
«ខ្ញុំ...ខ្ញុំ...មិនបានទៅ ណាទេ...» ភ័យ? មែនហើយភ័យ ព្រោះទឹកមុខ អេរិក ស្មើធេង កែវមុតស្រួចហាក់ដូចចៅហ្វាយរបស់គេយ៉ាងអ៊ីចឹង
«អ្នកប្រុសប្រញាប់ញ៊ាំអាហារទៅ ចៅហ្វាយខ្ញុំបានកម្មង់ទុករួចស្រេចហើយ»អេរិក និយាយដូចដឹងចិត្ត ថេយ៉ុង កំពុងតែឃ្លានចង់ដាច់ពោះវៀនស្លាប់ ហើយក៏ដើរទៅតាមការនាំផ្លូវពី កំលោះសង្ហា រហូតដល់បន្ទប់អាហារ នាយតូច ញញឹមសម្លឹងទៅម្ហូបលើតុក្នុងក្រសែភ្នែកមានក្តីសុខ ហើយចូលទៅអង្គុយញ៊ាំតែម្នាក់ឯង ឃើញដូច្នោះ អេរិក ក៏ដើរមកខាងក្រៅបន្ទប់ ហើយផ្តល់ដំណឹងដល់ជុងហ្គុកភ្លាម។
«អ្នកប្រុសកំពុងតែញ៊ាំបាយ»
(ល្អហើយចឹង ហើយឯងត្រូវតាមមើលគេឲ្យជាប់ កុំឲ្យគេលួចរត់ឲ្យសោះ ព្រោះក្មេងហ្នឹងល្បិចច្រើនណាស់)
«បាទចៅហ្វាយ»
ជុងហ្គុក ដាក់បញ្ជាឡើងដូច្នោះ អេរិក ក៏ទទួលបានភ្លាម ហើយនៅឈរចាំមើលត្រង់នោះជាប់។
...
ភូមិគ្រឹះដេហ្វឺរៀរ៍
អ៊ំស្រីបម្រើ បានទទួលបញ្ជាពី ម៉ាដាមចាស្មីន ដោយឲ្យគាត់លើកអាហារទៅទៅបន្ទប់នោះដូចរាល់ដង ហើយម្តងនេះ ជីមីន បានលួចមើលសកម្មភាពអ្នកទាំងពីរដោយការសង្ស័យ នាយតូច លបដើរពីក្រោយខ្នងអ៊ំស្រីតាំងពីកាំជណ្តើររហូតដល់មុខបន្ទប់ ពេលគាត់ចាក់សោចូលទៅ ជីមីន ក៏សម្តុកចូលទៅជាមួយ ហើយអ្វីដែលបានឃើញ គឺភាពទទេស្អាត គ្មានវត្តមាន ថេយ៉ុង។
«នេះតើវាយ៉ាងម៉េចវិញទៅអ៊ំ? ខ្ញុំមិនយល់ទេ ហើយចុះ ថេយ៍ គេបាត់ទៅណា? ហ្ហឹក៎ៗ»ជីមីន ស្រែកសួរភ្លាមៗយ៉ាងអន្ទះសារ ម្នាក់ៗខំលួងលោមគេ ប្រាប់គេថា ថេយ៉ុង ឈឺ មិនចង់ជួបអ្នកណា តែការពិតទាំងអស់នោះជាការកុហក នាយតូច ខំទប់ទឹកភ្នែក តែនៅតែទប់មិនឈ្នះ ពេលមានអារម្មណ៍ថ ថេយ៉ុង ត្រូវបានជំរិតចាប់ទៅកន្លែងណាមួយ។
«អ្នកប្រុស ដំបូងឡើយគឺម៉ាក់របស់អ្នកប្រុស បានឃុំអ្នកប្រុសតូចក្នុងបន្ទប់ ហើយក៏...»អ៊ំស្រី ចាប់ដៃតូចមកកាន់ប្រុងបង្ហើបការពិត គាត់ចង់ប្រាប់យូរហើយតែគ្មានឱកាស ខណៈនោះស្រាប់តែមានសំឡេងមួយចូលមកកាត់ផ្តាច់ចង្វាក់៖
«ថេយ៉ុង បាត់ទៅណា?»លោកស្រីចាសស្មីន ចូលមកភ្លាម ក៏ក្តាប់ដៃស្រែកសម្លុតសួរអ៊ំស្រីបម្រើទាំងខឹងសម្បារយ៉ាងខ្លាំង ខឹងរហូតញ័រអស់ខ្លួនប្រាណ សំណួរគាត់មិនមែនបារម្ភខ្លាចបាត់ ក្នុងចិត្តគាត់គិតឃើញតែរឿងមួយគឺ ថេយ៉ុង រត់ចេញពីផ្ទះដើម្បីទៅរក ជុងហ្គុក ដែលជាអនាគតកូនប្រសារសំណព្វចិត្តរបស់គាត់ទៅវិញទេ។
«ខ្ញុំមិនដឹងទេលោកស្រី»
«អ៊ំកុហកខ្ញុំប្រាកដណាស់»ម៉ាដាមតំឡើងគ្រាប់ភ្នែកសម្លក់វ័យចំណាស់ដោយភាពឫស្យា ស្របពេល ជីមីន ឈរយំសម្លឹងមើលម៉ាក់ទាំងមិនយល់សាច់ការ មិនដឹងថាគាត់ចង់សំដៅលើការបាត់ខ្លួនរបស់ ថេយ៉ុង ឬក៏អ្វីផ្សេងទេ។
«ក្នុងផ្ទះនេះមិនគួរទុកមនុស្សចេះមានដៃជើងចេះដឹងរឿងម្ចាស់ផ្ទះទេ ដូច្នេះអ៊ំស្រី ឆាប់រើបង្វេចចេញពីផ្ទះនេះ ឥឡូវនេះ»ម៉ាដាមសម្លក់មុខ អ៊ំស្រី ដោយភាពអស់សង្ឃឹម និងខកចិត្ត ដែលខំទុកចិយ្តប្រគល់សោបន្ទប់ឲ្យគាត់ ឥឡូវ ថេយ៉ុង ក៏បានបាត់ខ្លួនពីបន្ទប់ បើមិនមែនគាត់បើកទ្វារឲ្យចេញ តើមានអ្នកណាទៀតទៅ? ចំណែកឯអ៊ំបម្រើ ខំឈ្ងោកមុខទាំងដឹងខុស ខុសដែលកុហកលោកស្រី តែអ្វីដែលគាត់កំពុងធ្វើជារឿងត្រឹមត្រូវណាស់ ដែលគាត់បានដោះលែង ថេយ៉ុង ឲ្យរួចផុតនោះ។
«ម៉ាក់នោះទេដែលកុហក ហ្ហឹក៎...ម៉ាក់កុហកខ្ញុំ ម៉ាក់កុហកគ្រប់គ្នា ម៉ាក់មិនបានស្រឡាញ់ ថេយ៉ុង ដូចមាត់ម៉ាក់និយាយទេ»ជីមីន ដែលសម្ងំស្តាប់ពាក្យម៉ាក់ទាំងគ្រាំទ្រូង ក៏ដាច់ស្រែកឲ្យគាត់ខ្លាំងៗ
ផាច់/// ម៉ាដាមខាំមាត់សង្កត់ចិត្ត តែនៅមិនឈ្នះចិត្តខឹង ក៏យៀរដៃទះកំផ្លៀងកូនប្រុសយ៉ាងព្រៃផ្សៃ...
«ម៉ាក់ធ្វើគ្រប់យ៉ាងគឺដើម្បីឯង»
«ខ្ញុំមិនត្រូវការទេ ម៉ាក់...សូមបញ្ឈប់ទៅ»
«ឯងកុំរឹងទទឹងពេក»ស្របសម្តី អ្នកម៉ាក់ ចាប់អូសដៃនាយតូចចេញពីបន្ទប់នោះទាំងមួម៉ៅ ជីមីន យំអណ្តឺតអណ្តកប្រឹងរមួលដៃចេញពីការចាប់បង្ខំរហូតបានសម្រេច ទើបរត់ចុះតាមកាំជណ្តើរទាំងទឹកភ្នែករហាម ខណៈដែលយកដៃជូតទឹកភ្នែក មិនប្រយ័ត្នក៏ទៅបុកទង្គិចនឹងមនុស្សម្នាក់ដែរទើបតែឈានឡើងបានមួយកាំ
ប៊ឹប/// ព្រូស/// រងតូចច្រឡឹងរបស់ ជីមីន បានដួលបោកខ្លួនលើកាំជណ្តើរត្រង់កន្លែងមនុស្សម្នាក់នោះឈរតែម្តង ចំណែកឯងលោកស្រី ដែលខំរត់តាមកូន ក៏ទច់ដំណើរឈប់ទ្រឹងដូចគ្នា ស្របពេលភ្នែកសម្លឹងវត្តមានរបស់ម្ចាសរាងកាយសង្ហាដូចទេវបុត្រ ឈរនៅចំពោះមុខគាត់ក្នុងទឹកមុខស្មើធេង ឃើញជីមីន ដួលនៅចំពោះមុខ គេមិនខ្ចីខ្វល់ផង។
«ក្រោកឡើងកូន ម៉េចក៏មិនប្រយ័ត្នសោះចឹង?»ម៉ាដាមចាសស្មីន បន្ទច់ខ្លួនទៅគ្រាហ៍ ជីមីន ភ្លាមៗដោយសម្តីទន់ភ្លន់ហាក់យល់ចិត្ត តែត្រូវ នាយតូច គ្រវាសដៃគាត់ចេញ ធ្វើឲ្យគាត់ខាំមាត់មួម៉ៅក្តៅក្រហាយ តែលោកស្រីក៏រហ័សក្រោកឈរវិញ ហើយផ្លាស់ទឹកមុខញញឹមញែមដាក់ ជុងហ្គុក សឹងរហែកមាត់៖
«នេះគិតមកនាំប្អូនចេញក្រៅទៀតហើយឬកូន?» គាត់ធ្វើដូចអស្ចារ្យណាស់ លើកតំកើនកូនប្រសាជាងកូនបង្កើតគាត់ទៅទៀត ហើយជុងហ្គុកពេលឮដូច្នោះក៏កួចចុងមាត់ញញឹមចំអកឡើងភ្លាម៖
«សុំទោសផងលោកស្រីខ្ញុំមិនទំនេរទេ»
«ចឹងកូនមករកអ្វីទៅ?»
«ខ្ញុំយកខ្សែដែលលោកស្រីយកចងដៃកូនលោកស្រី មកប្រគល់ជូនវិញ»

Continue Reading

You'll Also Like

22.1K 1.2K 15
ဒါဟာ မျဖစ္သင့္မွန္းသိေပမဲ႔ က်ြန္ေတာ္ ဦးကိုခ်စ္မိေနခဲ႔ျပီ က်ြန္ေတာ့္ရဲ႕ အနက္ရႈိင္းဆံုးေနရာမွာ ဦးကေနရာယူထားတယ္ က်ြန္ေတာ္ဦးကိုခ်စ္မိတာဟာ ဦးရဲ႕မိသားစ...
68.5K 681 80
Meet the industry's angel, Kim Mi-yong fomer NCT Member now turned into one of the biggest Kpop soloist ever. Rankings Baejinyoung #1
96.5K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...
3.5M 148K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...