♡ლឥទ្ធិពល ភរិយាლ♡

By GygGgg7

12.1K 1.2K 106

ខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/1... More

02:កូនខ្លាតូច
6 ខ្ញុំមិនស្រឡាញ់អាក្មេងនេះទេ
7 ខំលួងហេីយនៅធ្វេីភ្លេីទៀត
8"សាសងអូនបងអោយផ្អែមរលួយ
9"យេីងនឹងប្តឹងប្តីរបស់យេីងអោយមកសម្លាប់ឯង"
10 បងនឹងជួយអូន🔞
11"បានសម្រេច"
12"អញខឹងហែង"
13 ពាក្យសន្យា
3ស្រីអត់មាយាទ
14
15 ភូមិគ្រឹះថ្មី
4 ដេកពេទ្យដោយស្នាដៃគីមថេហ្យុង
16:អ្នកបម្រេីថ្មី
5: ឯងជេយេីង យេីងថេីបឯង

01មួយចានបែកក្បាលលេង

2.3K 162 24
By GygGgg7

ភាគទី:01"គប់មួយចានបែកក្បាល"

ផ្ទៃមេឃខៀវស្រងាត់ពោពេញទៅដោយកម្តៅព្រះអាទិត្យរះនាពេលព្រឹកប្ររលឹមដុំពពកសរព្រោងប្រៀតជាហេតុអោយមេអំបៅគ្រប់ពណ៍ហេីរចេញដេីរកចំណីឆ្វាតឆ្វែងភូមិគ្រឹះដ៏ធំទូលាយមួយដែលមានដាំដេីមផ្ការជាច្រេីននៅខាងក្រោយភូមិគ្រឹះ។

ទីធ្លាធំទូលាយប្រៀបដូចជារាជវាំងមានអ្នកបម្រេីខ្វាត់ខ្វែងញាប់ដៃជេីងជាមួយនឹងកូនប្រសារម្ចាស់ភូមិគ្រឹះបានជួយរៀបចំម្ហូបយ៉ាងវិសេសវិសាលដាក់ទៅលេីតុតម្រៀបយ៉ាងមានរបៀបរាបរយដែលសមទៅនឹងកូនអ្នកខ្ពង់ខ្ពស់គួរអោយគោរពសរសេីរ។

"អ៎ កូនថេយ៍កូនជួយរៀបចំធ្វេីអី អ្នកបម្រេីមានពេញផ្ទះអោយពួកគេរៀបចំទៅកូន" អ្នកស្រីចនជីឈីង ជាស្ត្រីមានវ័យចំណាស់45ឆ្នាំទៅហេីយប៉ុន្តែទម្រង់នឹងមុខមាត់របស់លោកស្រីមិនសាកសមនឹងអាយុទាល់តែសោះ គឺថាក្មេងអាយុ18អីនឹងប្រៀបមិនបាននឹងគាត់ទេ ប៉ុន្តែកូនប្រសាររបស់គាត់ក៏ស្រស់ស្អាតមិនចាញ់គាត់ប៉ុន្មានដែរ។

អ្នកស្រីចនចុះពីខាងលេីមកដល់ខាងក្រោមឃេីញកូនប្រសារកំពុងរៀបចំម្ហូបដាក់លេីតុគាត់ក៏ប្រាប់អោយគេឈប់ធ្វេីវា ព្រោះអីអ្នកបម្រេីនៅទីនេះមានមិនខ្វះនោះទេ។

"មិនអីទេអ្នកម៉ាក់ នៅឯផ្ទះរបស់កូនតែងតែធ្វេីវាឡេីងក្លាយជាទម្លាប់ទៅហេីយ ណាមួយកូនមកស្នាក់នៅផ្ទះអ្នកម៉ាក់ទៀតបេីមិនអោយកូនធ្វេីអ្វីសោះកូនក្រែងចិត្តអ្នកម៉ាក់ខ្លាំងណាស់ "គីមថេហ្យុង ញញឹមស្រស់ដូចផ្ការដែលជាហេតុធ្វេីអោយអ្នកស្រីចនញញឹមខ្ចឹបតែម្តង កូនប្រសាររបស់គាត់គួរអោយស្រឡាញ់យ៉ាងនេះតេីគាត់ម្តេចនឹងមិនចាប់គូរអោយកូនប្រុសរបស់គាត់បាននោះ។

ថេហ្យុងជាកូនប្រសាររបស់អ្នកស្រីចនដែលមានអាយុ24ឆ្នាំ មានទាំងរូបសម្បតិត្តស្រស់ស្អាត ទន់ភ្លន់ រួសរាយនឹងពូកែហេីយឆ្លាតទៀតនោះធ្វេីអោយអ្នកស្រីចនពេញចិត្តចង់បានធ្វេីជាកូនប្រសាររបស់គាត់ជាខ្លាំង ជាពិសេសភាពកាចឆ្នាស់ឆ្នេីមរបស់នាយតូចរិតតែធ្វេីអ្នកស្រីចនពេញចិត្តស្តូកតែម្តងព្រោះទាល់តែបែបនេះទេីបអាចបង្ក្រាបកូនប្រុសជេីងល្អរបស់គាត់បាន ថេហ្យុងជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភថែមទាំងមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយភាគធំផងដែរ។

"ស្តាប់ម៉ាក់ណា កូនមិនមែនមកស្នាក់នៅទេ គឺកូននឹងមករស់នៅទីនេះធ្វេីជាកូនប្រសាររបស់ប៉ាម៉ាក់ពេញច្បាប់នឹងជាប្រពន្ធស្របច្បាប់របស់កូនប្រុសម៉ាក់ដែលកូនអាចមានសិទ្ធដូចជាម៉ាក់ហេីយនឹងប៉ាផងដែរក្នុងការឈានចូលមករស់នៅក្នុងផ្ទះមួយនេះកូនអាចធ្វេីអ្វីបានគ្រប់យ៉ាង កូនយល់ទេ"អ្នកជាម្តាយក្មេកចូលទៅចាប់ដៃកូនប្រសារ និយាយប្រាប់កូនដោយសម្តីទន់ភ្លន់

ថេហ្យុងញញឹមសប្បាយចិត្តដែលខ្លួនមានសំណាំងទទួលបានភាពកក់ក្តៅពីម្ចាស់ផ្ទះដែលត្រូវជាម្តាយក្មេកឪពុកក្មេករបស់ខ្លួន គេពិតជាសំណាំងណាស់ដែលទទួលបានក្តីស្រឡាញ់ពីឪពុកម្តាយទាំងសងខាង។

"បាទអ្នកម៉ាក់កូនយល់ហេីយ និយាយអញ្ចឹងលោកប៉ានៅមិនទាន់ចុះមកទេហេស៎អ្នកម៉ាក់?"ថេហ្យុង ចូលអោបគាត់បន្តិចសឹមប្រលែងវិញហេីយងាករកមេីលឪពុកក្មេកដែលមិនទាន់ឃេីញចុះមកខាងក្រោមដេីម្បីមកពិសារអាហារពេលព្រឹកជុំគ្នា

"ប្រហែលបន្តិចទៀតប៉ាកូនចុះមកហេីយ កូនថេយ៍ ស្វាមីរបស់កូនភ្ញាក់ឬនៅ?"អ្នកស្រីចន

"ស្វាមីកូនហេស៎? ពីយប់មិញក្រោយពិធីចប់សព្វគ្រប់គាត់មិនបានសម្រាកនៅបន្ទប់ជាមួយកូនទេ គាត់ចេញទៅសម្រាកនៅខាងក្រៅទាំងយប់កណ្តាល់អាធ្រាតុ "ថេហ្យុង ពោលទាំងទឹកមុខកម្សត់ហាក់ដូចជាបង្ហាញការអន់ចិត្តទៅកាន់អ្នកស្រីចនអោយបានដឹង តែធាតុពិតគេគ្មានអន់ចិត្តអីទេនាយចង់ទៅណាក៏ទៅៗវាជារឿងរបស់នាយទេតេី ។

"កូនមិនឃាត់ស្វាមីកូនទេហេស៎?"
"គឺកូនឃាត់ តែគាត់មិនស្តាប់កូនទេអ្នកម៉ាក់ កូនអន់ចិត្តនឹងគាត់ណាស់អ្នកម៉ាក់ "ថេហ្យុង ធ្វេីជាពេបមាត់រកយំនិយាយស្រទន់ជាហេតុអោយអ្នកស្រីទាញកូនប្រសារយកមកលួងលោមដោយក្តីអាណិត។

"ហឹុស កុំអន់ចិត្តអីកូន ចាំម៉ាក់ចាត់ការអាកូនប្រុសជេីងល្អនឹងអោយកូនណា"
"កូនថាមិនបាច់ទេល្អជាង ចាំកូនជាអ្នកចាត់ការដោយខ្លួនឯងវិញ"ថេហ្យុងក៏ញញឹមបែបលាក់កំនួច
"ល្អៗ ម៉ាក់គាំទ្រកូនពេញទំហឹង"គាត់ពេញចិត្តដែលកូនប្រសាររបស់គាត់ក្លាហានដូច្នេះ ថេហ្យុងក៏សេីចបន្តិចដែលសូម្បីអ្នកម៉ាក់ក្មេកក៏គាំទ្រខ្លួនដែលនោះសង្ស័យតែកូនរបស់គាត់ខិលខូចខ្លាំងទេដឹង។

មួយម៉ោងក្រោយមកការបរិភោគអាហារជុំគ្រួសារក៏ចាប់ផ្តេីមដោយមានវត្តមានលោក ចនជុងយ៉ុន អ្នកស្រីចនជីឈីង នឹងថេហ្យុងម្នាក់ទៀតប៉ុណ្ណោះ។ រំលងបានដប់នាទីសម្លេងសីចក្អាកក្អាយមនុស្សប្រុសស្រីពីរនាក់ក៏បន្លឺឡេីងយ៉ាងសប្បាយរីករាយ នាយកម្លោះសង្ហារបណ្តេីរស្រីស្នេហ៍កាត់បន្ទប់អាហារក៏ឈប់ងក់បន្តិចហេីយក៏បកក្រោយដេីរចូលបន្ទប់អាហារដោយមានាំស្រីស្នេហ៍មកជាមួយផងដែរ។

"អរុណសួស្តីលោកប៉ាអ្នកម៉ាក់ រីណា អូនជម្រាបសួរអ្នកម៉ាក់លោកប៉ាបងបន្តិចទៅ"ចនជុងហ្គុក កម្លោះសង្ហារតែមហាព្រាននារីជាកូនប្រុសពៅក្នុងគ្រួសារចនដែលមានចរឹកពាលលាអាវ៉ាស៊ែបំផុតបាននាំស្រីស្នេហ៍អោយជម្រាបសួរពុកម្តាយទាំងដែលភរិយាស្របច្បាប់របស់នាយកំពុងអង្គុយអោយច្រងរៗសម្លឹងមេីលអ្នកទាំងពីរនោះដោយក្រខ្សែរភ្នែកស្មេីរធេង។

"ឯងឡប់ទេហេស៎ជុងហ្គុក? ប្រពន្ធឯងនៅនឹងមុខហេីយឯងនៅហ៊ាននាំស្រីចូលផ្ទះទៀតហេស៎? "លោកចន ច្រឡោតខឹងកូនប្រុសទាំងព្រឹកប្រលឹម នេះហេីយចរឹកកូនប្រុសគាត់

"ប្រពន្ធក៏ប្រពន្ធទៅ គេមិនមែនម៉ែរបស់កូនផង អញ្ចឹងខ្ញុំចង់នាំស្រីមកប៉ុន្មាននាក់ក៏បាន"ជុងហ្គុកឆ្លេីយហីៗភ្នែកដៀងសម្លក់មេីលនាយតូចដែលឆ្ងូកមុខនោះ

"តែពេលនេះកូនមានប្រពន្ធរួចហេីយ មិនមែនដូចកាលពីមុនដែលកូនចង់នាំស្រីមកដេកមកសប្បាយបានតាមចិត្តពេលណាក៏បាននោះ បេីកូនមិនក្រែងចិត្តម៉ាក់ប៉ា កូនក៏គួរតែក្រែងចិត្តកូនថេយ៍ខ្លះផង"អ្នកស្រីចន ថាអោយកូនប្រុសផាំងទាំងក្តៅចិត្តខឹងនាយដែលចេញពីផ្ទះបាត់ដល់ព្រឹកឡេីងនាំស្រីផ្សេងមកជម្រាបសួរពួកគាត់ធ្វេីប្រងេីយតេីមិនអោយគាត់ខឹងម្តេចនឹងបាននោះ។

"ក្រែងចិត្តអីម៉ាក់ បេីក្មេងនេះវាអ្នកមកនៅផ្ទះរបស់យេីងនឹង "ឃេីញទេសម្តីនាយនិយាយចាក់ទឹកមិនលិចឡេីយ

រីណាក៏ញញឹជឿជាក់ងាកមុខទៅសម្លក់សម្លឹងថេហ្យុងដែលជាហេតុធ្វេីអោយនាយតូចទ្រាំមិនបានក៏.....ផូស

ចានបាយធំល្មមបានហោះទៅឆែងចំកណ្តាលក្បាលរបស់ស្រីស្រស់លាន់ឮសូផូសដោយស្នាដៃរបស់គីមថេហ្យុង

"អាយ៎ ហឹុកៗ..."រីណាស្រែកចាចរួចក៏ដួលសន្លប់ទៅលេីឥដ្ធបាត់ដោយសារនាងខ្លាចឈាមផងនោះទេីបឆាប់សន្លប់

"អោយសមមុខមីស្រីមុខផុង "ថេហ្យុង ឈរអោបដៃសម្លឹងមេីលនាងដោយពេបមាត់ទាំងជ្រិញរឹកពារជាខ្លាំងត្រូវតែមួយចានបាយសោះធ្វេីបន្លប់អីណាចឹងៗអីបានតែត្រូវ2_3កំភ្លៀងទៀតទេីបសម

ជុងហ្គុកគ្រាន់តែឃេីញហេតុការណ៍នេះធ្វេីនាយបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីលព្រមទាំងខឹងថេហ្យុង ដែលហ៊ានវាយស្រីរបស់នាយ ព្រោះតាំងពីដេីមមកគ្មានអ្នកណាគេហានប៉ះពាល់ស្រីដែលនាយនាំមកឡេីយ តែក្មេងនេះហ៊ានណាស់។
ចំណែកលោកចនអ្នកស្រីចនក៏ភ្ញាក់ផ្អេីលឡេីងចំហរមាត់មិនស្ទេីរនោះដែរពេលឃេីញចរឹកកូនប្រសាររបស់គាត់ ប៉ុន្តែពួកគាត់ពេញចិត្ត គាត់រកអាចឹងៗហាស៎(😹)

"ឯង...ឯងមានសិទ្ធអីហាស៎ធ្វេីអោយស្រីរបស់យេីងក្លាយជាបែបនេះ? ឯងដូចជាហ៊ានពេកហេីយ"ជុងហ្គុក ស្រែកកំហកដាក់នាយតូចដោយការខឹង ប៉ុន្តែអារម្មណ៍របស់នាយបែជាខ្លាចរអាក្នុងការដេីរចូលទៅចិត្តនាយតូចដេីម្បីតតាំង(សង្ស័យខ្លាចត្រូវមួយចានដែលទេហី)

"មានតេី សិទ្ធិជាភរិយារបស់បងនឹងហេីយ បុិននឹងនៅស្ទេីរផង ឆឹស"

"មេីលចរឹកកូនប្រសាររបស់ប៉ាម៉ាក់ទៅថាគេសាហាវនឹងបុិនឌឺកូនប៉ុណ្ណោនោះ "ជុងហ្គុក ប្រកែកមិនចេញក៏ទូពិតឪពុកម្តាយទាំងសង្ក្រឺតធ្មេញខ្នាញ់នាយតូចជាខ្លាំង

"ប៉ាម៉ាក់មេីលហេីយតេី កូនថេយ៍ពូកែណាស់ម៉ាក់អោយមេដៃមួយ"អ្នកស្រីចនក៏ឌឺកូនប្រុសមិនចាញ់កូនប្រសាររបស់គាត់ឡេីយ ដោយសម្តីឌឺដងកាន់ជេីងរបស់អ្នកទាំងពីរធ្វេីអោយថេហ្យុងញញឹមខ្ចឹបអោបដៃធ្វេីមុខឌឺដាក់ស្វាមីថែមទៀត

"កាន់ជេីងគ្នាសម្បេីមណាស់ ឯងចាំមេីលគង់មានថ្ងៃណាមួយចប់របស់យេីងហេីយ ផ្ញេីទុកសិនចុះ"ជុងហ្គុក លេីកដៃចង្អុលមុចថេហ្យុងដូចជាចង់សុីសាច់ហត់ឈាមនាយតូចទាំងរស់ តែគិតហេស៎ថាគីមថេហ្យុងខ្លាចនោះ??

"កុំផ្ញេីទុកយូរពេកបងសម្លាញ់ ប្រញាប់មកយកវិញផងអូននៅចាំបងណា ហឹុសៗ យកស្រីបងទៅពេទ្យផងប្រយ័ត្នរំអួយស្លាប់បាត់ខានបានអោយបងសប្បាយទៀត" ថេហ្យុង លានអណ្តាតដាក់នាយប្រេីពាក្យពេជឌឺនាយម៉ាល្មមអោយជុងហ្គុកស្ពឹកមុខខឹងឡេីងក្រហមមុខអស់ហេីយ ជាហេតុអោយចាស់ៗលួចញញឹមនឹងចរឹកឌឺដងគួរអោយស្រឡាញ់របស់កូនប្រសារ។

"កុំអោយដល់វេនយេីងអោយសោះ" ជុងហ្គុក យកអណ្តាតទល់ថ្ពាល់ទាំងក្រឺតខ្នាញ់នឹងចរឹកឌឺដងរបស់នាយតូចជាខ្លាំង សឹមលេីកបីស្រីស្រស់យកទៅមន្ទីពេទ្យតាមនាយតូចប្រាប់។

សូមរោងចាំភាគបន្ទាប់...❤️
សាច់រឿងថ្មីមិនសេដទេចេញមកគឺដឹង តែសេីចរហូតដល់ជ្រុះធ្មេញ 🙄

Continue Reading

You'll Also Like

123K 5K 43
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
116K 17.5K 91
Short Story and Os book Cover credit: @sidnaaz_alaxy
17.3K 4.1K 24
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...