ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ១៧

2.6K 198 3
By KIM-FAA

«ទោះគ្មានខ្ញុំ ក៏បងប្រុសមិនព្រមរៀបការដែរ»ថេយ៉ុង តំឡើងសំឡេងដាក់គាត់ទាំងញ័រទ្រូង ហើយសម្តីប៉ុន្មានម៉ាត់នេះ រឹតតែបញ្ឆេះឲ្យម៉ាដាមកាន់តែក្តៅខ្លាំង រំពេចនោះគាត់ក៏ស្ទុះទៅបើកថតតុ កកាយរកអ្វីម្យ៉ាង មិនប៉ុន្មានវិនាទីក៏បានដូចចិត្ត។
«បងប្រុស...អ៊ឹប៎...»ថេយ៉ុង ក្រឡេកឃើញអ្នកម៉ាក់កំពុងតែកាន់ស្គុតខ្មៅសំដៅមក ទើបស្រែកហៅរកជីមីនឲ្យជួយ តែហៅមិនទាន់ ក៏ត្រូវម៉ាដាមយកស្គុតបំបិតមាត់ជិតឈឹង នាយតូចបានត្រឹមតែបង្ហូរទឹកភ្នែក សម្លឹងមុខគាត់ទាំងទ្រូងពើតផ្សា។
«កុំភ័យអី យើងមិនទុកឲ្យឯងស្លាប់ទេ កូនសម្លាញ់» ម៉ាដាម ចាប់ចង្កានាយតូចផ្ងើយឡើង ដើម្បីឲ្យបានឃើញនូវស្នាមញញឹម ទទួលយកពាក្យចំអកឡកលើយពីគាត់ ក្រោយមកគាត់ក៏ដើរចេញពីបន្ទប់ហើយចាក់គន្លឹះជិតឈឹង។
យប់ឡើង
តុក តុក តុក...
«ថេយ៍ បើកទ្វារឲ្យបងចូលបន្តិចបានទេ?»ជីមីន លើកដៃគោះទ្វារបន្ទប់ជាច្រើនដង គេមិនបានដឹងឡើយថាអ្នកម៉ាក់បានឃុំ ថេយ៉ុង ក្នុងបន្ទប់នោះ ហើយរំពេចនោះ អ៊ំឈី ក៏ដើរមកប្រាប់៖
«អ្នកប្រុស អ៊ំឃើញអ្នកប្រុសតូចបិទទ្វារសម្ងំក្នុងបន្ទប់តាំងពីថ្ងៃ មិនទាន់ចេញមកញ៊ាំបាយល្ងាចទេ» សូម្បីតែអ៊ំស្រីបម្រើការ ក៏មិនដឹងពីរឿងនេះដែរ ព្រោះថ្ងៃមិញ គាត់បានទៅដកស្មៅនៅក្នុងសួន នៅក្រោយផ្ទះឯណោះ។
«ប្រហែលជាគាត់មិនស្រួលខ្លួនទេដឹងអ៊ំ»
«ខ្ញុំក៏គិតដូច្នោះដែរអ្នកប្រុស»
អ្នកទាំងពីរនិយាយស្មានរៀងខ្លួន ទាំងក្នុងចិត្តបារម្ភពីនាយតូច ចំណែកជីមីន ក៏លែងហ៊ានគោះទ្វារបន្ទប់ ព្រោះមិនចង់រំខាន និងគិតថា ទុកពេលឲ្យប្អូនបានសម្រាក ក្រោយមកគេក៏ត្រឡប់ទៅបន្ទប់វិញ។
...
លុះស្អែកឡើង ជីមីន បានទៅរកប្អូនដល់បន្ទប់ម្តងទៀត តែមិនបានឃើញអ្វីក្រៅពីទ្វារដែលចាក់គន្លឹះចោលដដែល ស្របពេលនោះម៉ាដាមចាសស្មីនបានឈរមើលឫកពាកូនប្រុសគាត់ពីចម្ងាយ ឃើញជីមីនឈរស្កុបត្រង់នោះមិនទាន់ចេញទៅណា គាត់ក៏ដើរមករក។
«កូនមកឈរធ្វើអីនៅត្រង់នេះ?»
«ខ្ញុំចង់ជួបថេយ៉ុង តែគេចាក់សោបន្ទប់តាំងពីម្សិលមិញមកទល់ពេលនេះក៏មិនទាន់ឃើញចេញមក ម៉ាក់ដឹងថាគាត់កើតអីឬអត់?»
«គេតែងតែអ៊ីចឹង ម៉ាក់ស្តីបន្ទោសតិចតួច អាងចាក់សោ សម្ងំក្នុងបន្ទប់ កុំទៅខ្វល់ពីគេអី ឆាប់ចុះទៅញាំបាយទៅកូនសម្លាញ់»លោកស្រី និយាយបង្វែទៅផ្សេង ហើយរហ័សអូសដៃបបួលកូនគាត់ឲ្យដើរចេញពីបន្ទប់យ៉ាងលឿនឲ្យជីមីនរកប្រកែកមិនទាន់ តែនាយតូចក៏បណ្តោយខ្លួនតាមគាត់ទាំងចងចិញ្ចើមនឹកឆ្ងល់ក្នុងចិត្ត នេះថេយ៉ុងខឹងម៉ាក់ដល់ថ្នាក់សម្ងំតាំងពីថ្ងៃម្សិលមិញរហូតដល់ព្រឹក មិនគិតចេញមកខាងក្រៅសោះឬ?
ក្រោយពីញ៊ាំបាយរួច លោកស្រីចាសស្មីនបានបបួលកូនប្រុសទៅហាងពេជ្រ ជីមីនក៏មិនបានជំទាស់អ្វីឡើយ ហើយក៏ឡើងឡានទៅជាមួយម៉ាក់ទាំងទឹកមុខក្រៀមស្រពោនជាប់។
...
ម៉ាដាមចាសស្មីន និង ជីមីន កូនប្រុសបង្កើតរបស់គាត់បានចាកចេញទៅអស់មួយសន្ទុះ ទើបអ៊ំស្រីដែលបម្រើការ សង្វាតបញ្ចប់ការងារក្នុងផ្ទះបាយរបស់គាត់ ដើម្បីឡើងទៅគោះទ្វារបន្ទប់ហៅ ថេយ៉ុង ម្តងទៀត។ ដោយចៃដន្យ កាលពីព្រឹកមិញគាត់បានឮលោកស្រីចាសស្មីននិយាយជាមួយជីមីន ធ្វើឲ្យគាត់មានមន្ទិលជាខ្លាំង អ៊ំឈី ជាអ្នកបម្រើវ័យចំណាស់ ដែលចូលជ្រកក្រោមដំបូលផ្ទះនេះរាប់ឆ្នាំមកហើយ ធ្វើឲ្យគាត់ស្គាល់ចរិកថេយ៉ុងច្បាស់ នាយតូចមិនមែនជាមនុស្សដែលចូលចិត្តខឹងគ្មានហេតុផល ហើយក៏មិនមែនសុខៗទៅសម្ងំក្នុងបន្ទប់បែបនេះដែរ នេះជាលើកទីមួយហើយដែលឃើញថេយ៉ុង ក្លាយជាបែបនេះ។
តុក/តុក/តុក/
«អ្នកប្រុសតូច ចេញមកញ៊ាំអាហារសិនទៅ»អ៊ំស្រី លើកដៃគោះទ្វារ ព្រមទាំងស្រែកប្រាប់អ្នកខាងក្នុងបន្ទប់ តែគាត់មិនទទួលបានចម្លើយអ្វីក្រៅពីភាពស្ងាត់ជ្រងំ គាត់ដកដង្ហើមធំទាំងតឹងចិត្ត ហើយក៏ឈរនិយាយបន្តនៅខាងមុខបន្ទប់នោះ៖
«អ្នកប្រុសតូចទុកកំហឹងមួយឡែកសិនទៅ កុំធ្វើបាបខ្លួនឯងបែបនេះអី...ឥឡូវនេះលោកស្រីចាសស្មីនមិននៅទេ អ្នកប្រុសចេញមក ចាំអ៊ំទៅធ្វើម្ហូបឆ្ងាញ់ៗដែលអ្នកប្រុសចូលចិត្តណា៎»ត្បិតគាត់មិនមែនជាសាច់ញាតិជាប់ឈាមជ័រក៏ពិតមែន ប៉ុន្តែសន្តានចិត្តគាត់ល្អប្រពៃគួរឲ្យគោរពស្រឡាញ់ពន់ពេក គាត់ដឹងថាម៉ាដាមស្អប់ថេយ៉ុង ទើបខំនិយាយលួងលោមឲ្យចេញមក។
បន្ទាប់ពីប្រាប់ហើយ នៅតែមិនឃើញថេយ៉ុងចេញមក គាត់ក៏ទម្លាក់ទឹកមុខយ៉ាងក្រៀមក្រំ រួចក៏ចុះទៅជាន់ខាងក្រោមវិញ រំពេចក៏ប្រទះនូវវត្តមាន របស់លោកម្ចាស់ កំពុងតែរំកិលកង់រទេះត្រឹកៗ នាំខ្លួនដែលអង្គុយលើរទេះ មកដល់ទល់មុខ អ៊ំស្រី។
«លោកម្ចាស់»អ៊ំបម្រើឱនគំនាបគោរព ពេលងើបមុខឡើងវិញ ស្រាប់តែលោកម្ចាស់ហុចកូនសោមកឲ្យគាត់
«...???»អ៊ំស្រី ភ្ញាក់ផ្អើលបន្តិច ហើយសម្លឹងមុខ លោកម្ចាស់ ដោយកែវភ្នែកមានចម្ងល់
«យកសោនេះទៅចាក់នៅបន្ទប់កូនប្រុសខ្ញុំទៅ»លោកម្ចាស់ ប្រគល់កូនសោដល់ដៃ អ៊ំស្រី ហាក់ដូចដឹងចិត្ត...តាមពិតនោះ លោកម្ចាស់ បានដឹងឮ បានឃើញគ្រប់យ៉ាងដែលភរិយាគាត់បានធ្វើដាក់កូនៗ គាត់មានអារម្មណ៍ខុសចំពោះពួកគេ ដែលមិនអាចជួយអ្វីគេបាន ព្រោះគាត់ជាមនុស្សចាស់ដែលស្ពាយតែជំងឺជាប់ខ្លួន គ្មានអ្នកណាឈឺឆ្អាល អើពើជាមួយគាត់ រាល់ថ្ងៃអង្គុយតែលើរទេះ ចេញទៅណាក៏មិនកើត គ្រួសារទាំងមូលត្រូវមើលខុសត្រូវភរិយាគាត់ទាំងស្រុង ថ្ងៃនេះគាត់សម្រេចចិត្ត បង្វិលរទេះចេញមកយ៉ាងលំបាក ដើម្បីយកកូនសោមកឲ្យ អ៊ំបម្រើ ព្រោះគាត់បានដឹងថាភរិយាគាត់ឃុំថេយ៉ុង នៅក្នុងបន្ទប់ អ្វីដែលហួសចិត្តខ្លាំងបំផុត គឺម៉ាដាមចាសស្មីន បានបង្ហើបប្រាប់គាត់ពីរឿងនេះដោយផ្ទាល់មាត់កាលពីយប់មិញ ដោយហេតុផលតែមួយមុខគត់ គឺខ្លាច ថេយ៉ុង ដណ្តើមគ្រប់យ៉ាងរបស់កូនលោកស្រី។
«ខ្ញុំពិតជាអរគុណខ្លាំងណាស់ លោកម្ចាស់»អ៊ំឈី ទទួលកូនសោដោយក្តីរំភើបត្រេកអរ ហើយរំពេចនោះ ស្រាប់តែលេចវត្តមានរបស់មនុស្សម្នាក់។
«អ្នកប្រុស ជុង»អ៊ំស្រី ក្រឡេកឃើញ ជុងហ្គុក កំពុងតែដើរចូលមក ខណៈដែលកូនសោត្រូវគាត់ក្តាប់ជាប់ទាំងញ័រដៃតតាត់។
«លោកអ៊ំ»មកដល់ភ្លាម ជុងហ្គុក ហៅសព្វនាមលោកម្ចាស់ ដោយឱនគំនាបគោរពគាត់យ៉ាងសមសួន មុននឹងរេក្រសែភ្នែកទៅមើលឫកពារបស់អ៊ំស្រីបម្រើវិញ ថែមទាំងសួរនាំដោយទឹកមុខស្មើ៖
«ថេយ៉ុង នៅដែរទេអ៊ំស្រី?»គោលបំណងគេគឺមករក នាយតូច តែម្នាក់គត់ ចំពេលដែលអ៊ំស្រីកំពុងតែបុកពោះមិនទាន់បាត់ ព្រោះពុំទាន់ដឹងថាមានរឿងអ្វីកើតឡើងចំពោះ ថេយ៉ុង នៅឡើយទេ ហើយថែម ជុងហ្គុក មកសួរបែបនេះ ធ្វើឲ្យគាត់គាំងរកពាក្យតបមិនឃើញ។
«នៅ គេនៅក្នុងបន្ទប់ ចាំអ៊ំទៅហៅគេមក»គាត់រៀបឫកពាមិនត្រូវសោះ ទាល់តែ លោកម្ចាស់ គំហកដាស់តឿន៖
«ប្រញាប់ទៅជួយគេទៅ នៅរារែកដល់ណា៎?»សំឡេងញ័រស្កកៗជាប់បំពង់.ក បន្លឺឡើងទាំងណែនថប់ក្នុងទ្រូង ព្រោះសុខភាពគាត់ដុនដាប គាត់អាណិតកូន បើសិនគាត់អាចដើរបាន គាត់មិនបណ្តោយឲ្យកូនជាប់ឃុំយូរយ៉ាងនេះទេ រីឯអ៊ំស្រី ក៏ស្ទុះស្ទារត់ឡើងតាមកាំជណ្តើរសំដៅទៅបន្ទប់នោះ ខណៈដែលរាងក្រាស់កម្រើកកន្ទុយភ្នែកទ្រើកៗ មានអារម្មណ៍ថាមិនស្រួល ក៏ស្ទុះបោះជំហ៊ានវែងៗទៅតាមពីក្រោយអ៊ំស្រី ពេលវ័យចំណាស់ដល់មុខបន្ទប់ ដៃមាំបានកញ្ឆក់សោចេញពីគាត់ ដើម្បិយកចាក់ដោយដៃគេផ្ទាល់...
ក្រឹក!!! ទ្វារបន្ទប់ក៏បានបើកបង្ហាញឲ្យឃើញម្ចាស់រាងកាយតូចល្អិត សន្លប់ស្តូកស្តឹងនៅផ្អែកនឹងទ្វារទូខោអាវ ធ្វើឲ្យអ៊ំស្រី ស្លុតចិត្តជាខ្លាំង...
«ពុទ្ធោ អ្នកប្រុសតូច...?»វ័យចំណាស់ ឧទានហៅទាំងរត់ចូលទៅរកនាយតូចភ្លាមៗ គាត់ស្រវាកាយតូចមកឱបហើយទ្រហ៊ោយំគួរឲ្យសង្វេគ ថេយ៉ុង ដេកសន្លប់ធ្មឹងៗទាំងដៃជើងជាប់ចំណង ឯមាត់បិទស្គុតជិត ស្របពេលដែល ជុងហ្គុក អាន់ដឺសាន់ ឈរសម្លឹងមើលសភាពនាយតូច ក្រោមទឹកមុខស្ងប់ឈឹងនិងត្រជាក់ស្រេបលាក់អារម្មណ៍ជាច្រើននៅក្នុងចិត្ត កែវភ្នែកទទេស្អាតរេសម្លឹងរាងកាយ នាយតូចដែលអ៊ំស្រីកំពុងយំឱប តាំងពីក្បាលរហូតដល់ចុងជើងដែលជាប់ចំណង ទើបបន្ទច់ជង្គង់បន្ទាបខ្លួនអង្គុយជិត ហើយលូកដៃត្រកងយករាងតូចពី អ៊ំស្រី មកដាក់ក្នុងរង្វង់ដៃ មុននឹងលើកបីមនុស្សសន្លប់ទាំងជាប់ចំណង ឈានជើងដើរចេញពីបន្ទប់ ចុះទៅជាន់ក្រោម ទើបមកបញ្ឈប់ទល់មុខរទេះរបស់ លោកម្ចាស់។
«មើលថែគេជំនួសអ៊ំផង»វ័យចំណាស់ ពោលទាំងអួលដើមកស្លុតស្លាំងស្មារតី ហើយក៏គ្មានការសង្ស័យសូម្បីបន្តិច ពេលឃើញកូនប្រុសគាត់កំពុងស្ថិតក្នុងរង្វង់ដៃ ជុងហ្គុក ទង្វើរនេះធ្វើឲ្យគាត់ប្រាកដក្នុងចិត្តថា គាត់ពិតជាបានចាប់គូស្រកឲ្យកូនខុស គាត់ជ្រុលសម្រេចចិត្តរួចទៅហើយ ក៏មិននឹកស្មានថាការសម្រេចរបស់គាត់ នាំទុកដល់កូនប្រុសកំសត់ម្នាក់នេះឡើយ។
«ខ្ញុំសូមអនុញ្ញាតពីលោកអ៊ំ ប្រគល់គេមកឲ្យខ្ញុំផ្តាច់មុខតើបានទេ?»

Continue Reading

You'll Also Like

1.7M 101K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
34.2K 1.2K 10
"How am I supposed to live without her?" Make sure to grab your tissues! It's a sad story... *Short story, short chapters.* Enjoy!
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...