𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚�...

By Raguk-12

407K 16.3K 62

Jeon junkook & Kim taehyung Top Bottom ស្នេហាដែលមិនបានព្រៀងទុកតែជាស្នេហាដែលពិតប្រ... More

Owner Love MAFIA 🔞❤️ (1)
Owner Love MAFIA 🔞❤️ (2)
Owner Love MAFIA 🔞❤️ (3)
Owner Love MAFIA 🔞❤️ (4)
Owner Love MAFIA 🔞❤️ (5)
Owner Love MAFIA 🔞❤️ (6)
Owner Love MAFIA 🔞❤️(7)
Owner Love MAFIA 🔞❤️ (8)
Owner Love MAFIA 🔞❤️ (9)
Owner Love MAFIA 🔞❤️ (10)
Owner Love MAFIA 🔞❤️ (11)
Owner Love MAFIA 🔞❤️ (12)
Owner Love MAFIA 🔞❤️ (14)
Owner Love MAFIA 🔞❤️ (15)
Owner Love MAFIA 🔞❤️ (16)
Owner Love MAFIA 🔞❤️ (17)
Owner Love MAFIA 🔞❤️ (18)
Owner Love MAFIA 🔞❤️ (19)
Owner Love MAFIA 🔞❤️
Owner Love MAFIA 🔞❤️ (20)
Owner Love MAFIA 🔞❤️ (21)
Owner Love MAFIA 🔞❤️ (22)
Owner Love MAFIA 🔞❤️ (23)
Owner Love MAFIA 🔞❤️ (24)
Owner Love MAFIA 🔞❤️ (25)
Owner Love MAFIA 🔞❤️ (26)
Owner Love MAFIA 🔞❤️(27)
Owner Love MAFIA 🔞❤️ (28)
Owner Love MAFIA 🔞❤️ (29)
Owner Love MAFIA 🔞❤️ (30)
Owner Love MAFIA 🔞❤️ (31)
Owner Love MAFIA 🔞❤️ (32)
Owner Love MAFIA 🔞❤️ (33)
Owner Love MAFIA 🔞❤️ (34)
Owner Love MAFIA 🔞❤️ (35)
Owner Love MAFIA 🔞❤️ (36)
Owner Love MAFIA 🔞❤️ (37)
Owner Love MAFIA 🔞❤️ (38)
Owner Love MAFIA 🔞❤️ (39)
Owner Love MAFIA 🔞❤️ (40)
Owner Love MAFIA 🔞❤️ (41)
Owner Love MAFIA 🔞❤️ (42)
hello all reader 😗🤍

Owner Love MAFIA 🔞❤️ (13)

10.2K 420 0
By Raguk-12

Owner Love MAFIA 🔞🔥
( Part: 13 )


ព្រឹកថ្ងៃថ្មីមកដល់ ពន្លឺរះជះចូលតាមកញ្ជក់បង្អួចប៉ះជាមួយវាំងននឆ្លុះមកប៉ះនិងមុខជុងគុកដែលកំពុងគេងពេញៗទើបបណ្ដាលឲនាយត្រូវភ្ញាក់មកភ្លាមៗដើម្បីទាញវាំងននបិទវិញខ្លាចថារំខានដំណេករាងតូច តែពេលបិទរួចរាល់ថេយ៉ុងបែរជាភ្ញាក់ល្មមអង្គុយឆ្ងក់លើពូកទឹកមាត់ហ៊ារឡើងដូចកូនក្មេង

«សឺត...!!ឈប់ងងុយឬនៅ» ជុងគុកបើកវាំននវិញដើរមកទាញរាងតូចថើបមួយខ្សឺតមុននិងសួរគេ

«ហឹម» ថេយ៉ុងគ្រាន់តែងក់ក្បាលនិងងើបឈរលាដៃដើម្បីឲរាងក្រាស់យកគេទៅសម្អាតខ្លួន ជុងគុកចាប់លើកពររាងតូចទះកំប៉េះគូទគេតិចៗនិងច្របាច់លេងធ្វើឲម្ចាស់ខ្លួនរមួលពេញលើដៃនាយសើចខឹខឹរងំពេញបន្ទប់

«ជុងឯណាសម្លៀកបំពាក់ខ្ញុំ» ថេយ៉ុងស្រែកសួរអ្នកកំពុងនៅក្នុងបន្ទប់ទឹកដោះទុក្ខគេចេញមកមុនព្រោះមិនចង់មើលនាយឈរនោមនោះទេ

«ចាំបន្តិច!!» ថេយ៉ុងលឺហើយមិនឆ្លើយគ្រាន់តែដើរទៅអង្គុយលើពូកចាំជុងគុកចេញមកយូរៗទៅមានអារម្មណ៍ថាបន្ទប់នេះធំស្រឡះខុសពីធម្មតាទូរសម្លៀកបំពាក់បែរជាមិនឃើញទៅវិញជុងគុកយកទៅទុក្ខឯណា!!

«មកនេះមក!!» ជុងគុកដើរចេញពីបន្ទប់ទឹកដែលលើខ្លួនមានអាវឃ្មុំដូចជារាងតូចដែលបក់ដៃហៅគេរាងតូចក៏ដើរទៅតាម មកដល់កន្លែងដាក់ទូរសម្លៀកបំពាក់កាលពីមុនជុងគុកក៏ចុចកន្លែងមួយភ្លាមនោះទ្វារក៏បានរបើកឡើងដូចជាទ្វារជណ្ដើរយន្ដអញ្ចឹង បើកបង្ហាញឲឃើញមានសម្លៀកបំពាក់ជាច្រើនព្រួរជាពីិរបីជួរនិងមានទូរស្បែកជើងសម្លៀកបំពាក់របស់ជុងគុកជាច្រើន សម្លៀកបំពាក់របស់គេក្នុងទូរចាស់ដដែលតែទូមិនបានចាស់នោះទេដោយមានសម្លៀកបំពាក់ជុងគុកក្នុងទូនោះដូចគ្នាបើគិតទៅអាចជាសម្លៀកបំពាក់រាងតូចបានតែ10%នៃសម្លៀកបំពាក់ជុងគុកយ៉ាងអញ្ចឹង ឯសម្លៀកបំពាក់ថ្មីៗដែលទិញមកពីម្សិលនិងម្សិលនោះគេព្យួរជាជួរបានតែមួយជួរប៉ុណ្ណោះ ស្បែកជើងប៉ាតាបួនប្រាំគូរ តែថេយ៉ុងមិនបានចាប់ភ្លឹកនិងរកសម្លៀកបំពាក់ទៀតនោះទេគឺគេកំពុងបើកភ្នែកមើលបរិវេនក្នុងបន្ទប់នេះទៅវិញទេវាធំ ធំខ្លាំងណាស់!!

«ប្រយ័ត្នរុញហោះចូលមាត់» ជុងគុកសើចដើម.កបន្តិចចាប់និយាយបន្ទាប់ពីឃើញរាងតូចចំហមាត់សម្លឹងមើលបន្ទប់មិនដាក់ភ្នែកមិនព្រមទៅរកសម្លៀកបំពាក់ស្លៀកនោះទេ

«ន៎ែលោក...តែថាបន្ទប់នេះស្អាតខ្លាំងណាស់អ្នកណាជាអ្នករៀបចំទៅ»

«នោះហើយ!!» ជុងគុកចង្អុរទៅម៉ាសីុនសម្អាតធូលីដីប្រាប់រាងតូចនៅទីនេះមានតែម៉ែដោះនិងរ៉ូទីនប៉ុណ្ណោះដែលដឹងថាមានបន្ទប់នេះ ទូរសម្លៀកបំពាក់មិនបាច់ចាំឲអ្នកណាមកលើកនោះទេនាយប្រើតែតេលេបញ្ជាទៅណាក៏បាន

«ថ្ងៃនេះអូនត្រូវទៅក្រុមហ៊ុនជាមួយយើង ប្រញាប់មកស្លៀកពាក់ឲលឿនទៅ»ជុងគុក និយាយឡើងស្របនិងដៃកំពុងទាញសម្លៀកបំពាក់មកស្លៀកពាក់នាយទាញអាវឃ្មុំចេញបើកបង្ហាញរាងខាងក្រោយឲថេយ៉ុងបានមើលយ៉ាងច្បាស់ ស្មាបើកធំកំភួនដៃសុទ្ធតែសាច់ដុំអមជាមួយសាក់ពេញម្ខាងដៃទៀតនោះសង្ហាខ្លាំងណាស់ 

«ហឺ!! ពិតជាឆ្គួតពិតមែន» ថេយ៉ុងទះមុខខ្លួនឯងតិចៗព្រោះតែអម្បាញ់មិញខួរក្បាលឆ្គួតឡប់ទៅគិតថាជុងគុកចាប់ដោះកន្សែងចំពោះមុខគេទាំងដែលកម្លោះសង្ហារកំពុងស្លៀកពាក់ធ្វើមិនដឹងឯណោះសោះ

ជុងគុកលួចសើចបន្តិចស្មានតែនាយមើលមិនឃើញទឹកមុខរាងតូចពេលភ្លឹកមើលនាយមែនទេគេឃើញគ្រប់សព្វព្រោះតែកញ្ចក់ក្នុងបន្ទប់នេះធំណាស់រឿងអ្វីដែលមើលមិនឃើញនោះ កម្លោះមាឌមាំស្លៀកពាក់រួចរាល់ក្រោយថេយ៉ុងដដែលព្រោះថានាយត្រូវចាំឲរាងតូចមកចងក្រវាត់កឲតាមធម្មតានាយអាចចងខ្លួនឯងបានតែឥឡូវនេះមិនបានទេ!!

មកដល់មុខក្រុមហ៊ុនមានមហាជននិងអ្នកកាសែតជាច្រើនបានប្រមាញ់រូបថតពួកគេទាំងពីរ ទោះមិនបានចូលមកសួរនាំក៏ពិតមែនតែក៏ធ្វើឲរំខានសម្រាប់ជុងគុកផងដែលទើបគ្រាន់តែចូលមកដល់បន្ទប់ការិយាល័យភ្លាមក៏បញ្ជាឲរ៉ូទីនចាត់ចែងរឿងនេះឲបានឆាប់រហ័សព្រោះនាយធុញនិងពួកអ្នកកាសែតអស់នោះណាស់ថ្ងៃមុនបើមិនមែនចង់បង្ហាញមុខរាងតូចជាគូរស្នេហ៍នោះទេម្ល៉េះនាយក៏មិនហៅមកនោះដែល

«ប្រញាប់ចាត់ចែងរឿងនេះឲបានឆាប់បន្តិចទៅ មិនមែនឲបិទព័ត៌មានគ្រាន់តែហាមមិនឲអ្នកកាសែតមករវីរវល់ជាមួយលោកចន ជុងគុកទៀតគឺចប់ហើយ» រ៉ូទីន និយាយជាមួយម្ចាស់ក្រុមហ៊ុនអ្នកកាសែតដែលបានហៅមកថ្ងៃមុននោះ ក្រោយនិយាយរួចរាល់ក៏ចូលមកក្នុងការិយាល័យចាហ្វាយ

«ខ្ញុំបានចាត់ចែងរឿងនោះរួចហើយចាហ្វាយ ប៉ុន្តែរឿងកូនចៅនៅប្រទេសជប៉ុនលឺថាលោកមីននិងបញ្ជូនមកនៅអាទិត្យក្រោយទាំងអស់ កូនចៅដែលយាមនៅមន្ទីពេទ្យក៏បានរាយការមកថានៅទីនោះមិនមានខុសប្រកតីអ្វីឡើយ»

«អឹម!! បីថ្ងៃទៀតយើងបញ្ចូនរូបមន្តស្រារស់ជាតិថ្មីទៅសហរដ្ឋអាមេរិកឯងនិងយ៉ុងស៊ូត្រូវមើលខុសត្រូវពេលយន្តហោះឡើងនិងចុះចតមិនត្រូវធ្វេសប្រហែសជាដាច់ខាត ហើយត្រូវឲពួកអក្សរវាយាមមន្ទីពេទ្យឲបានតឹងរឹងបំផុតមុនពេលវះកាត់បានសម្រេចពួកអាគ្រួសារ Saevនេះវាចូលចិត្តលេងផ្លូវកាត់ណាស់ ត្រូវឲប្រាកដថាម៉ាក់ក្មេកយើងមិនអី!!»

«សុទ្ធតែម៉ាក់ក្មេក មិនទាន់ការផង»

«ឯងនិយាយថាមិច»

«អូ...គ្មានទេចាហ្វាយ» ឃើញថាស្ថានការណ៍មិនស្រួលរ៉ូទីនប្រញាប់រត់ចេញទៅក្រៅយ៉ាងលឿន ព្រោះតែនៅពេលដែលជុងគុកនិយាយការងារបែបពិតប្រាកដមិនលេងសើចតែគេបែរជាលេងសើចជាមួយនាយដឹងតែសីុបាតជើងឬត្រូវសីុរបស់នៅជិតដៃចាហ្វាយមិនខាតទេ

«ខ្ញុំលឺគាត់និយាយណា លោកចង់ដឹងទេ» ថេយ៉ុង ញញឹមញាក់ភ្នែកដាក់ជុងគុកទ្រឺតៗទឹកមុខពិតជាឌឺខ្លាំងណាស់

«ក្មេងក្បាលខូចអូនមិនរួចខ្លួនពីយើងនោះទេ កុំរត់!!»ជុងគុករត់ចេញចាប់ប្រលែងលេងជាមួយរាងតូចសម្លេងសើចរងំពេញបន្ទប់

ថេយ៉ុងអង្គុយលើភ្លៅជុងគុកមើលការងារពីជុងគុកខ្លះៗដែលនាយធ្វើ មើលចុះនាយចុចកុំព្យូទ័រញាប់ស្អេកមើលមិនទាន់ដៃនាយនោះទេហើយវាយអក្សរគ្មានខុសមួយពាក្យ ថេយ៉ុងឃើញហើយនឹកស្ដាយណាស់ដែលមិនបានរៀនបន្ត!!

តុៗ!!

«ចូលមក» លឺសម្លេងអនុញ្ញាតអ្នកនាងលេខាក៏បើកទ្វារចូលមកតែម្ដង គ្រាន់តែចូលមកដល់ខាងក្នុងនាងសឹងតែគាំងបេះដូចលោកអើយអង្គុយលើភ្លៅគ្នាស្និតស្នាលខ្លាំងណាស់

«ហឹម» ថេយ៉ុងឃើញថានាងម្នាក់នោះដូចជាមើលមកគេនិងជុងគុកដូចជាភ្លឹកៗទើបលើកដៃទៅអោបកនាយក្រាស់និងធ្វើជាក្រហឹមបន្តិចឲនាងភ្ញាក់ខ្លួនមកវិញ

«អូ...លោកប្រធាននេះឯកសារដែលត្រូវចុះហត្ថលេខាដែលសាខាទី2ផ្ញើមកវាជាចំណូលចំណាយផ្សេងៗច៎ាស»

«អឹម!! »

«សុំអនុញ្ញាតចេញទៅវិញសិនហើយ» នាងប្រញាប់ចេញទៅវិញយ៉ាងលឿនព្រោះឃើញទឹកមុខចាហ្វាយតូចរបស់នាងដូចជាមិនស្រួលទាល់តែសោះ

«នាងមានសង្សារហើយ កុំខ្វល់ច្រើនអី» ជុងគុក និយាយប្រាប់រាងតូចដែលនាយកំពុងតែបើកឯកសាររបស់នាងយកមកអម្បាញ់មិញ

«តែមិនទុកចិត្ត»

«សង្សារនាងជាមនុស្សស្រី»

«ថាមិច!!»

«នាងមិនបានស្រឡាញ់មនុស្សប្រុសទេ សង្សារនាងជាជំនិតដៃស្ដាំរបស់យើង»

«ចុះរ៉ូទីនហ្យុងនោះមានឋានៈជាអ្វី»

«ជាជំនិតដែលមានអំណាចធំជាងគេក្នុងចំណោមកូនចៅយើងទាំងអស់ យើងមានជំនិត5នាក់អូនចង់ដឹងអ្វីទៀតទេ»

«អត់ទេ!!ដឹងហើយមិនបានឃើញមុខដដែល» ថេយ៉ុងក្រវីក្បាលបដិសេធទាំងញញឹមជាប់មើលចុះនាយមិនសូវជានិយាយច្រើនសម្រាប់អ្នកដទៃតែសម្រាប់គេនាយបែរជានិយាយហូរហ៊ារមិនដាច់ពីមាត់ នាយយកចិត្តទុកដាក់ព្យាយាមបកស្រាយគ្រប់រឿងប្រាប់គេមិនថារឿងនោះតូចតាចក្ដី!!

To be continued...💕

Continue Reading

You'll Also Like

37K 2.7K 72
ဖတ်ကြည့်နော်😉😉
19.7K 1.9K 22
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
61.9K 8.4K 33
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
14.9K 3.2K 48
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~