ម្ចាស់ជីវិត

By KIM-FAA

165K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ១៥+ភាគ១៦

2.8K 165 2
By KIM-FAA

ទុកឲ្យម៉ាដាម ឈរក្តាប់ដៃ ទាំងក្តៅចិត្តចង់ឆេះ ឥទ្ធិពលនៃសន្តានចិត្តលោភលន់ ចង់បាន ជុងហ្គុក ជាកូនប្រសាខ្លាំងពេក ទើបគាត់មិនហ៊ានចូលទៅហាមឃាត់ ទោះបីមានការមិនពេញចិត្ត ចំពោះថេយ៉ុងក៏ដោយ គាត់បានត្រឹមតែឈរចំហមាត់គាំងអស់ពាក្យវាចា។
...
«បានហើយ លោកត្រឡប់ទៅវិញទៅ»ឡើងទៅដល់មុខបន្ទប់ ថេយ៉ុង បានរលាស់ដៃចេញមួយទំហឹង ទាំងសង្រ្គឺតធ្មេញគំហកដេញគេឲ្យទៅ ព្រោះមិនចង់ឲ្យមានរឿងកាន់តែវែងឆ្ងាយ តែគេរឹងមានះ ចាប់កន្រ្តាក់ដៃបង្ខំអូសចូលក្នុងបន្ទប់ ហើយប្រញាប់យកស្មាទៅរុញផ្អឹបទ្វារ លូកដៃចាក់គន្លឹះ ក្រឹប! ទ្វារបានបិទជិតឈឹង មិនឲ្យនាយតូចហារមាត់ប្រកែកឬហាមឃាត់ទាន់ឡើយ។
«លោកកាន់តែផ្តេសផ្តាសហើយ ហេតុអីបង្ហាញឫកពាមិនគោរដល់អ្នកម៉ាក់របស់ខ្ញុំសោះ អ៊ីចឹង?»ថេយ៉ុង ឈានជើងថយក្រោយពីរបីជំហ៊ាន ដើម្បីបានឃើញផ្ទៃមុខគេឲ្យបានច្បាស់ គេព្រហើនណាស់ ហ៊ានចាប់ដៃនាយតូចនៅចំពោះមុខម៉ាក់ ថែមទាំងនាំឡើងមកបន្ទប់ ធ្វើហាក់ដូចពួកគេទាំងពីរ ជាគូស្នេហ៍ តើនេះគេវង្វេងវង្វាន់ហើយឬ? គេចង់បានអ្នកណាឲ្យប្រាកដ? បើគេនៅតែទទួលសំណើរព្រមព្រៀងរៀបការជាមួយ ជីមីន ផ្ទាល់ៗមាត់ ហើយអ្នកគ្រប់គ្នាក៏បានដឹងឮ។
«មើលទៅឯងដូចជាកតញ្ញូចំពោះម៉ាក់ណាស់ ទាំងស្តាប់បង្គាប់ ទាំងព្រមធ្វើតាមគាត់គ្រប់យ៉ាង ប៉ុននឹងហើយ គាត់នៅតែមិនពេញចិត្ត...ឯងមិនមានអារម្មណ៍តូចចិត្តអីបន្តិចសោះឬ?»ជុងហ្គុក ស៊កដៃចូលហោប៉ៅខោ រំកិលជំហ៊ានចូលទៅជិតកាយតូច សន្សឹមៗ សួរដេញដោលដោយការចង់ដឹង គេចង់ដឹងណាស់ ហេតុអីក្មេងល្អិតម្នាក់នេះ អាចទ្រាំទ្របាន ដោយមិនមានតវ៉ាអ្វីមួយម៉ាត់ មើលទៅហាក់មិនឈឺចាប់ មិនហត់ចិត្ត ឫបេះដូងគេសាងអំពីថ្ម?
«នោះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ លោកមិនចាំបាច់ចង់ដឹង ហើយក៏កុំឈឺឆ្អាលអី»នាយតូច តបបណ្តើរ ជើងឈានថយៗបណ្តើរ ព្រោះមិនចង់ក្បែរគេ មិនចង់ពាក់ព័ន្ធជាមួយគេនាំឲ្យអ្នកម៉ាក់ខកបំណងឡើយ ហើយសួរថាតូចចិត្តទេដែលម៉ាក់ស្តីឲ្យបែបនេះ?សូមសារភាពថាពិតជាតូចចិត្តខ្លាំងណាស់ តែមិនចង់បង្ហាញវាឡើងមក ព្រោះដឹងថាខ្លួនគ្មានតម្លៃក្នុងកែវគាត់ស្រាប់ហើយ ក៏មិនចង់ឲ្យអ្នកណាមកអាណិតដែរ គេស៊ាំទៅហើយ ព្រោះវាមិនមែនជាលើកទីមួយដែលធ្លាប់ទទួលបានការមាក់ងាយដូច្នេះ។
«ខ្ញុំមិនចង់ឈឺឆ្អាលទេ ប៉ុន្តែឃើញហើយទើសចិត្តណាស់»រាងក្រាស់ បញ្ឈប់ជំហ៊ានបន្តិច ហើយជញ្ជក់មាត់ឃ្នើសចិត្តនូវអ្វីដែលគេធ្លាប់ឃើញកន្លងមក មិនមែនគេមិនដឹងឡើយ គេដឹងតាំងពីដំបូងម្ល៉េះ ដែលម៉ាដាមចាស្មីនបង្ខំជីមីនតែម្នាក់គត់ឲ្យឆាប់រៀបការ នោះគឺអ្វីដែលគាត់ធ្វើដើម្បីតែសាងមុខមាត់គ្រួសារ ចង់មានបានលើសពីអ្វីដែលគាត់កំពុងមានប៉ុណ្ណោះ ស្នាមញញឹមរាល់ពេលជុងហ្គុក បង្ហាញឲ្យគាត់ឃើញ ជាស្នាមញញឹមទទួលយកការពិត និងចំអកឲ្យភាពលោភលន់ ដែលម៉ាដាមកំពុងតែមាន ហើយសម្តែងឡើងហាក់ដូចស្រឡាញ់កូនខ្លាំង ទុកចិត្តចំពោះគ្រួសារអាន់ដឺសាន់ខ្លាំង តែក្នុងចិត្តគាត់ស្ទើរតែក្រសោបយកគ្រួសារនោះទាំងមូលទៅហើយ។
«លោកទើសទ័ល ឬមិនពេញចិត្តលើអ្វីមួយដែលគាត់ធ្វើ នោះក៏ជារឿងរបស់លោក វាមិនពាក់ព័ន្ធខ្ញុំទេ សូមមេត្តា លោកចេញពីបន្ទប់ខ្ញុំឥឡូវនេះ»ថេយ៉ុង ពោលឡើងទាំងហត់ចិត្ត បើអាចលាក់ខ្លួនបាន គេនឹងលាក់មិនឲ្យអ្នកគ្រប់គ្នាបានឃើញឡើយ មនុស្សច្រើនគគកពេញផ្ទះ ហេតុអីជុងហ្គុកមិនទៅចាប់អារម្មណ៍សួរសួរដេញដោល?ហេតុអីចូលចិត្តតែមកបង្កររឿងជាមួយគេខ្លាំងម្ល៉េះ?
«គង់តែចេញទេ តែមុននឹងចេញ ពួកយើងគួរតែធ្វើអ្វីម្យ៉ាងឲ្យអ្នកម៉ាក់ភ្ញាក់ផ្អើលបន្តិចទៅ»
«កុំ...កុំចូលមក...»
ថេយ៉ុង ចាប់ផ្តើមភ័យបុកពោះ ពេលឮគេនិយាយស្តីប្លែកៗ ថែមទាំងរំកិលជើងឈានតម្រង់មករក ភ្លាមនោះ កំលោះតូចក៏រហ័សកញ្ឆក់ខ្លួនគេចទៅម្ខាង សំដៅទៅក្បែរតុ ចំណែកជុងហ្គុកក៏ស្ទុះវឹងចូលទៅចាប់ចង្កេះមួយក្តាប់ មកឱបយ៉ាងជាប់ រំពេចនោះក៏ចាប់លើកម្ចាស់រាងកាយតូចច្រឡឹង សម្រូតដាក់ឲ្យអង្គុយលើតុ ដោយដៃរឹងមាំទាំងទ្វេ ដាក់សង្កត់លើជ្រុងតុ ឃុំឃាំងរាងតូចមិនឲ្យគេចទៅណារួច។
«...»ថេយ៉ុង ដកដង្ហើមទាំងតឹងថប់ ខណៈប្រអប់ទ្រូងខាងឆ្វេងចាប់ផ្តើមកញ្ជ្រោលដោយអារម្មណ៍ភិតភ័យ ដៃតូចៗប្រឹងស្រវេស្រវាទៅខាងក្រោយដើម្បីរកមធ្យោបាយគេចចេញពីគេ។
«កុំខ្លាំងបានតែមាត់...ព្រោះឯងក៏ចង់ឈ្នះចិត្តម៉ាក់របស់ឯងដែរ ពិតទេ?»
«ខ្ញុំមិនចង់ឈ្នះអ្នកណាទេ»
«ចុះត្រង់ឯងមកបញ្ចុះបញ្ចូលខ្ញុំឲ្យផ្តាច់ពាក្យ? ហើយព្យាយាមយក ជីមីន ចេញពីខ្ញុំ? ឯងចង់ឈ្នះគាត់ ឬក៏ចង់ឈ្នះខ្ញុំឲ្យប្រាកដ?»នាយកំលោះសួរចាក់ឆ្កៀលនូវសំណួរចាក់ដោត ក៏មិនបានរំពឹងចង់បានចម្លើយអីដែរ គ្រាន់តែចង់ឈ្នះចិត្ត ព្រោះដឹងថា ថេយ៉ុង មិនបានក្លាហានដូចពាក្យសម្តីគេនិយាយឡើយ។
«ខ្ញុំគ្រាន់តែធ្វើអ្វីដែលគួរធ្វើតែប៉ុណ្ណោះ»ខណៈដែលរាងកាយកំពុងតែប្រកៀកប្រកិតគ្នាយ៉ាងជិតស្និត នាយតូចនៅតែមានភាពក្លាហានតបតជាមួយគេ ហើយប៉ុន្មានម៉ាត់មុននេះ ក៏បានទាញស្នាមញញឹមឲ្យផុសឡើងលើផ្ទៃមុខមានអំណាច ភ្លាមនោះក៏ស្រដីឡើង៖
«ហើយខ្ញុំក៏កំពុងធ្វើអ្វីដែលគួរធ្វើដូចគ្នា ចឹងឯងកុំហាមឃាត់អី...ព្រោះជារឿងរបស់ខ្ញុំ»ស្របសម្តី ជុងហ្គុក យកដៃទៅច្បិចចុងចង្ការបស់នាយតូចបន្តិច រួចផ្ងើយឡើងឲ្យប្រឈមចំកែវភ្នែករបស់គេ ខណៈអ្នកម្ខាងទៀត ត្រជាក់ចុងដៃចុងជើងដោយអារម្មណ៍ញាប់ញ័រ។
«ដាក់ខ្ញុំចុះ»ដៃតូចទាំងគូ លើកច្រានដើមទ្រូងគេមួយទំហឹង តែគេមិនសូម្បីតែកម្រើកខ្លួនអីបន្តិច
«ទុកពេលឲ្យខ្ញុំប្រាំនាទី...ប្រាំនាទីប៉ុណ្ណោះ»ជុងហ្គុកឱនមុខទៅខ្សឹបដាក់ត្រចៀកដោយសំឡេងបេះបួយ ឯដៃទាំងគូក្រសោបចង្កេះស្តើងជាប់ស្អិត ធ្វើឲ្យរាងតូច ព្រឺឆ្អឹងខ្នងខ្ញាកៗ ចិត្តចង់ស្ទុះហក់ចុះភ្លាមៗ តែគេស្រាប់តែជ្រែកខ្លួនចូលក្នុងប្រឡោះជើងស្រឡូនតូចទាំងគូយ៉ាងទំនើងចិត្ត។
«លោកចង់ធ្វើស្អី?»គំហកដាក់គេទាំងខឹងចង់យំ ចង់ស្រែកឲ្យបែកបន្ទប់ ប៉ុន្តែតែខ្លាច...ខ្លាចម៉ាក់ចូលមកឃើញគេក្នុងស្ថានភាពមួយនេះ ទើបបានត្រឹមតែខាំមាត់សង្កត់ចិត្ត។
«ផលិតBabyដ៏សែនខ្ជូត ដើម្បីបំពេញចិត្តម៉ាក់របស់ឯង»ចប់សម្តី គេសង្កត់ខ្ទង់ច្រមុះស្រួចៗ ថើបឈ្មុសឈ្មុលប្រឡោះក ស្រូបស្រង់ក្លិនក្រអូបផ្អែមពេញៗដង្ហើម ខណៈម្ចាស់រាងកាយ ទាំងខ្វាចខ្ញាំ ទាំងរុញច្រាន និងក្តាប់ដៃគក់ដើមទ្រូងគេខ្លាំងៗ តែគេឌឺខ្លាំង គេមិនខ្ចីខ្វល់ ហើយក៏មិនព្រមបញ្ឈប់ដែរ...
«លោកពិតជាឆ្កួតខ្លាំងណាស់ ជុងហ្គុក»
«ស៊ូត៎!!! នៅឲ្យស្ងៀម»បបូរមាត់ស្អាតញោចតិចៗ ស្របពេលប្រអប់ដៃក្តៅគគុក សម្រូតចុះទៅក្តោបកាប់ត្រគាកមូលក្លំ ច្បាមច្របាច់សាច់ទ្រលុកទ្រលន់នោះពេញៗ ឯដៃម្ខាងទៀត ក៏ស្ទាបអង្អែលគល់ភ្លៅរលោងស្រិលចុះឡើងថ្នមៗ ថេយ៉ុង ខ្ញាំម្រាមដៃក្តាប់អាវរបស់គេឡើងខូចសភាពដើម ស្របពេលប្រុសកំហូច អូសមុខឡើងមករកថ្ពាល់ ហើយពាល់ច្រមុះថើបស្រាលៗ តែមិនរោលរាល ព្រោះគ្រាន់តែចង់លោចិត្តក្មេងដែលក្លាហានពើងទ្រូងប្រកែកតវ៉ាជាមួយគេអប្បាញ់មិញនេះ។
«ហ្ហឹក៎ៗ...»សំឡេងយំដង្ហក់ បន្លឺឡើងតិចៗជិតបបូរមាត់ ពន្ញាក់អារម្មណ៍គេឲ្យបញ្ឈប់គ្រប់យ៉ាង ទើបគេងើកមុខចេញពីប្រឡោះក យកដៃក្រសោបរង្វង់មុខតូចច្រមិចឲ្យងើបប្រឈមចំ៖
«កុំណា៎...កុំយំអោយសោះ»ជុងហ្គុក ប្រើកែវភ្នែកមុតស្រួចគំរាម ខណៈម្រាមមេដៃអង្អែលថ្ពាល់ដែលសើមទឹកភ្នែកតិចៗ ចំណែកនាយតូច ពេលឮគេប្រាប់ថាកុំឲ្យយំ អារម្មណ៍បែរជាទោទន់ ចង់យំថែម ហើយក៏ពេបមាត់ពេប.ក សម្លឹងមុខគេទាំងព្រិចភ្នែកភ្លឹះៗ ហាក់ដូចកំពុងចាញ់ច្រាប។
«វាមិនទាន់ដល់ពេលដែលត្រូវធ្វើរឿងនេះទេ ក្មេងឆ្កួត»ចប់សម្តី គេក៏រំសាយដៃចេញពីចង្កេះតូច ហើយឈានជើងថយ និងបង្វែរខ្លួនដើរចេញពីបន្ទប់យ៉ាងងាយៗ មិនយល់ដល់អារម្មណ៍មនុស្សកំពុងភ័យចង់គាំងបេះដូងស្លាប់ភ្លាមៗពេលដែលគេប៉ះពាល់អប្បាញ់មិញ! ទុកពេលឲ្យគេប្រាំនាទី?មែនហើយ ប្រាំនាទីដែលគេនិយាយនោះ គ្រាន់តែចង់បន្លាចចិត្តក្មេងឌឺ កុំឲ្យហ៊ានក្អេងក្អាងស្រែកបញ្ជាគេទៀត។
...
រាងខ្ពស់ស្រឡះ ចុះតាមកាំជណ្តើររហូតដល់ជាន់ផ្ទាល់ដី ទើបក្រឡេកឃើញ ម៉ាដាមចាសស្មីន នៅអង្គុយលើសាឡុងនៅឡើយ កែវភ្នែកមុតស្រួចតែមិនបង្ហាញអារម្មណ៍ សម្លឹងទៅវ័យចំណាស់ពីក្រោយខ្នង ស្របពេលជើងមាំ បោះជំហ៊ានសំដៅទៅមុខភូមិគ្រឹះ គិតថានឹងចាកចេញតែម្តង តែជួនពេលដែលលោកស្រីបានក្រោយពីសាឡុងល្មម ទើបរំពេចនោះ កែវភ្នែកទាំងពីរគូក៏ប្រទះគ្នាមួយខណៈ។
«នេះកូនត្រឡប់ទៅវិញហើយមែនទេ?»ដំបូងឡើយ ម៉ាដាមបានត្រជាក់ចិត្ត ហើយតាំងចិត្តថាមិនប្រកាន់ចំពោះទង្វើរដែល ជុងហ្គុក ធ្វើមុននេះ ទើបគាត់ខំលើកស្នាមញញឹមតិចៗ ជាការផ្សះផ្សា ស្រាប់តែ ជុងហ្គុក បោះសម្តីឡើងហាក់ដូចមិនផ្តល់តម្លៃឲ្យគាត់ជាអនាគតម្តាយក្មេងសូម្បីតែបន្តិច៖
«សប្តាហ៍ក្រោយជួបគ្នា លោកស្រី»ជុងហ្គុក មិនទទួលហៅគាត់ថាម៉ាក់ឬម៉ាក់ក្មេក តែជំនួសដោយសព្វនាមថា លោកស្រី ដែលស្តាប់ហើយមានអារម្មណ៍ដាច់ឆ្ងាយ ដូចមនុស្សមិនដែលស្គាល់គ្នា រហូតម៉ាដាមលែងហ៊ានហើបមាត់ បានតែសើចញឹមៗ ចំណែកជុងហ្គុករក្សាទឹកមុខស្មើៗ មិនប្រតិកម្មអ្វី ហើយចេញទៅទាំងគ្មានពាក្យលាមួយម៉ាត់។
ពេលជុងហ្គុកចេញទៅបាត់ កំហឹងក្នុងទ្រូងបានឆាបឆេះឡើងមួយរំពេច ម៉ាដាមកញ្ឆក់ខ្លួនស្ទុះឡើងទៅបន្ទប់របស់នាយតូច ខណៈដែលអ្នកនៅក្នុងបន្ទប់ អង្គុយឱបក្បាលជង្គង់ ព្រោះមិនទាន់បាត់អារម្មណ៍ញាប់ញ័រមុននេះ។
«ឯងទៅផ្ទះជុងហ្គុកបានយ៉ាងម៉េច?ឬមួយក៏ហាច់ហើរទៅតោងតាមគេ?ចង់បានគេខ្លាំងណាស់ហ្អែស៎?»មកដល់ភ្លាម លោកស្រីចាសស្មីន ចាប់កញ្ឆក់ដៃថេយ៉ុង ទាញឲ្យក្រោកឈរ ហើយសម្លុតសួរចំៗមិនយល់មុខ។
«ម៉ាក់ ខ្ញុំឈឺ!!!»នាយតូច ជ្រួញចិញ្ចើមឈឺ ស្របពេលចាប់របេះដៃគាត់ចេញ តែគាត់មិនព្រម ថែមទាំងកញ្ឆក់ដៃម្ខាងទៀតមកផ្កួបគ្នា ហើយគំហកយ៉ាងតឹងសសៃក៖
«ម៉េចមិនឆ្លើយមក?»
«ខ្ញុំស្អប់គេ ខ្ញុំមិនចង់បានគេទេ ហើយក៏មិនចង់ឲ្យបងប្រុសរៀបការជាមួយគេដែរ ហេតុអីម៉ាក់នៅតែសួរដដែលៗចឹង ម៉ាក់មិនពេញចិត្តដែលខ្ញុំនៅជាមួយគេ? ម៉ាក់...? ខ្ញុំក៏ហត់ដែរ ព្រោះគេមិនឈប់មកតាមរំខានខ្ញុំសោះ»
«ផាច់!!!»
ម៉ាដាមចាសស្មីន មិនទទួលស្តាប់អ្វីទាំងអស់ ថែមទាំងវាត់មួយកំផ្លៀងចំកណ្តាលថ្ពាល់ ធ្វើឲ្យនាយតូចស្រក់ទឹកភ្នែកតក់ៗដោយការឈឺចិត្ត។
«អ្វីៗត្រូវរាំងស្ទះដោយសារតែឯងម្នាក់គត់ កូនមីនរបស់យើងសាកសមនឹងទទួលគ្រប់យ៉ាងដែលជុងហ្គុកផ្តល់ឲ្យ ប៉ុន្តែឯងបែរជាព្យាយាមបំផ្លាញឲ្យខ្ទេចខ្ទីទៅវិញ»អ្នកម៉ាក់ ខឹងរហូតញ័រមាត់តតាត់ គាត់សង្រ្គឺតធ្មេញ ញេញមុខដាក់នាយតូចដោយភាពសម្អប់ពេញដើមទ្រូង គាត់ចង់ឲ្យជីមីនកូនប្រុសគាត់តែម្នាក់គត់ ដែលភ្ជាប់សាច់ឈាមជាមួយត្រកូលអាន់ដឺសាន់ ពេលនិយាយចប់ គាត់ក៏អូសនាយតូចទៅក្បែរទូរសម្លៀកបំពាក់ ហើយកញ្ឆក់យកអាវចេញមក ហើយព័ទ្ធដៃ នាយតូច ទៅខាងក្រោយខ្នង ទើបយកអាវនោះមកចងជាច្រើនជុំ ហើយរឹតយ៉ាងណែន។
«ម៉ាក់លែងខ្ញុំ ហ្ហឹក៎ៗ ម៉េចក៏ម៉ាក់ធ្វើដាក់ខ្ញុំបែបនេះ?»ថេយ៉ុង ទ្រហ៊ោយំទាំងប្រឹងបម្រះបង្រែងយ៉ាងខ្លាំង តែម៉ាដាមនៅតែមានះ ចាប់ជើងតូចៗទាំងគូចងចំណងដូចគ្នា ធ្វើឲ្យនាយតូចអួលណែនពេញដើមទ្រូង ទឹកភ្នែកហូររហាមជោគថ្ពាល់គួរឲ្យសង្វេគពន់ពេក។
«ត្រូវហើយ...បើគ្មានឯងម្នាក់ អ្វីៗនឹងល្អប្រសើរ គ្មានអ្នកណាមករារាំងពិធីមង្គលការកូនមីនទៀតទេ»ពេលចាប់កូនចុងចងដៃចងជើងរួច គាត់ក៏ក្រោកឈរ កួចមាត់ញញឹមចំអក ថែមទាំងសម្លក់មុខនាយតូចដោយភាពឫស្យា។
«ម៉ាក់លែងខ្ញុំ អ្ហឹក៎ៗ...លែងខ្ញុំទៅ»
«អង្វរដល់ស្លាប់ក៏យើងមិនដោះលែងឯងដែរ ចាំផុតថ្ងៃកូនមីនការ ឯងចង់ទៅណាក៏ទៅចុះ»

Continue Reading

You'll Also Like

96.6K 8K 74
"ឈ្មោះជាកូនច្បងក្នុងគ្រួសារតែរស់នៅមិនបាននឹងអ្នកបម្រើទុកខ្ញុំជាស្អីទៅអ្នកម៉ែសុំទោសខ្ញុំធ្វើអោយអ្នកម៉ែលំបាក....." "អាយយយយ៎.....យយយ៎....អាយមបាលឆ្លួតលោកឯ...
3M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
34.2K 1.2K 10
"How am I supposed to live without her?" Make sure to grab your tissues! It's a sad story... *Short story, short chapters.* Enjoy!
16K 1.1K 11
អូនជាម្ចាស់គ្រងបេះដូងបងតែម្នាក់គត់ថេយ៉ុងហុកកៃដូ