Hold me tight if you can

By Arielkim13

2.4K 227 14

ស្នេហាដែលខុសវណ្ណះនិងខុសធម្មជាតិពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្ដែដោយសារតែអំណាចស្នេហ៍រវាងមនុស្សពីរនាក់វាពិតជាធំធេងជ... More

Eipsode 1
Eipsode 2
Episode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eipsode 9 (18+)

Eipsode 3

176 15 0
By Arielkim13


ក្រោក!
ដៃមាំលើករុញទ្វាផ្ទះបើករួចក៏ដើរចូលក្នុង
ដោយមានមាឌល្អិតដើរតាមពីក្រោយ...នូវទីបំផុត
ជីមីននៅតែនាំអំពុលទុក្ខដល់គេដដែល ។

« អង្គុយត្រង់នេះហើយ! »ជុងហ្គុកលាន់ប្រាប់ពេលឃើញជីមីនឈររេភ្នែកសម្លឹងមើលបរិយាកាសជុំវិញខ្លួន ។

« ! »ជីមីនស្ដាប់បញ្ជារដាក់ខ្លួនអង្គុយបើកភ្នែកម្មង់ៗតាមសម្លឹងមើលរាងក្រាស់ ។

« ផ្ទះខ្ញុំរាងចង្អៀតបន្ដិចហើយបើនៅបានក៏នៅបើនៅមិនបាននោះទ្វាស្វាគមន៍ជានិច្ច »ជុងហ្គុកនិយាយបណ្ដើរចាក់ទឹកផឹកបណ្ដើរចំណែកជីមីនពេលលឺនាយនិយាយប្រយោគចុងក្រោយហើយក៏សម្លក់
មុខនាយត្មែរមាត់នេះរកតែដេញគេតែរហូតតែម្មងហើយ ។

« អត់អីទេខ្ញុំនៅបាន! »ជីមីនរហ័សតបទាំងញញឹមៗតិចទាំងក្នុងចិត្តគិតផ្ទុយពីសម្ដីខាងក្រៅ ។

« ផ្ទះនេះតូចជាងផ្ទះបាយក្នុងផ្ទះខ្ញុំទៀត »ជីមីនគិតក្នុងចិត្តតែសម្លឹងមុខអ្នកដែលកំពុងអង្គុយឆ្ងាយពីខ្លួនជាង3ម៉ែត្រ ។

« ហើយឯងមកពីណាទៅណា?ទើបមកដើរសុំផ្ទះគេនៅបែបនេះ? »ជុងហ្គុកសំនួរហាក់គ្មានសម្ដីល្អជាមួយជីមីនបន្ដិចសោះឡើយតែបន្ទោសនាយក៏មិនកើតដែលព្រោះចរិតគេគឺត្រង់ៗបែបនេះស្រាប់ ហើយ។

« គឺ....គឺ....ខ្ញុំមកពីខេត្តមករកការងារធ្វើហើយក៏ត្រូវចោលលួចកាបូបនឹងវ៉ាលីហើយណាមួយក៏មិនស្គាល់នរណាទៀតមានតែសុំលោកនៅជាមួយបណ្ដោះអាសន្នសិន »ជីមីនព្យាយាមរកនឹកប្រឌិតប្រវត្តិខ្លួនឯងឡើងមកដើម្បីឲជុងហ្គុកជឿ ។

« ហើយអីក៏ភ្លើម្លេះទុកកាបូបនិងវ៉ាលីឲចោលលួចបាន! »ទៀតហើយតាំងពីជួបនាយដំបូងមកដល់ពេលនេះនាយដៀលជីមីនមិនក្រោយជាង10ដងទេ ។

« លោកចេះតែថាឲខ្ញុំហើយស្មានតែខ្ញុំចង់ឬ? »ជីមីនខ្នាញ់ពេកក៏ស្រែកតបតឲនាយវិញទាំងខាំមាត់ខឹងចិត្ត ។

« អំពុលទុក្ខណាស់  »ជុងហ្គុកក្រវីក្បាលតិចៗហើយក៏ក្រោកដើរចូលក្នុងបន្ទប់បាត់ទុកឲជីមីននៅអង្គុយធ្វើមាត់ជីបអូចលួចគេតែឯង ។

.............................

ភូមិគ្រឹះផាក៚
ពេលនេះលោកផាកកំពុងក្រពុលមុខជាខ្លាំងក្រោយបាត់កូនប្រុសរយះពេលមួយថ្ងៃពេញហើយនៅរកមិនទាន់ឃើញទៀត ។

តុ!...តុ!...
រំពេចនោះសម្លេងក៏គោះទ្វាក៏បានបន្លឺឡើងដាស់ស្មារតីគាត់ភ្លាមៗ ។

« ចូលមក! »គាត់អនុញ្ញាតហើយទ្វាក៏បានបើកឡើងដោយបង្ហាញវត្តមានមីនយ៉ុងលើកកែវកាហ្វេមកជាមួយ ។

« លោកប៉ា! នេះកាហ្វេចា៎ »នាងដាក់កែវកាហ្វេលើតុទល់មុខលោកផាកថ្នមៗ ។

« ហឹមអរគុណ! »លោកផាក

« លោកប៉ា! តើនៅមិនទាន់រកជីមីនឃើញទេឬ? »មីនយ៉ុងសួរនាំព្រោះសង្កេតឃើញទឹកមុខលោកផាកមិនសូវជាល្អឡើយ ។

« គឺនៅទេ! កូនម្នាក់នេះគេពិតជាធ្វើឲប៉ាខកបំណងខ្លាំងណាស់គេធ្លាប់តែជាក្មេងល្អស្ដាប់បង្គាប់តែពេលនេះមើលចុះប្រហើនហ៊ានកហុកប៉ាហើយរត់ចេញទៅបាត់បែបនេះ»មីនយ៉ុងលួចញញឹមក្រោយស្ដាប់សម្ដីលោកផាកនិយាយហើយនោះមើលទៅកាន់កំពុងខឹងជីមីនខ្លាំងហើយ ។

« អឺលោកប៉ា! ខ្ញុំថាមិនចង់និយាយទេតែថាបើនិយាយដូចជាមិនកើតឡើយ...គឺថាមុនពេលដែលជីមីនសម្រេចចិត្តកហុកលោកប៉ាហើយរត់ចេញពីប្រលាននោះខ្ញុំបានលឺគេរអ៊ូថាគេមិនចង់នៅក្នុងគ្រួសារ នេះទៀតទេព្រោះលោកប៉ាគៀបសង្គត់គេណាស់! ហើយគេថាបើបានចាកចេញពីផ្ទះនេះពេលណាគេគ្មានថ្ងៃមកជាន់ផ្ទះនរកមួយនេះទៀតទេ »មីនយ៉ុង
ហាក់និយាយបំផ្លើសឲលោកផាកកាន់តែខឹងនឹងកូន ប្រុសថែមទៀត ។

« ហឹស៎! ទីបំផុតគេនៅតែជ្រើសរើសផ្លូវរបស់ម្ដាយគេដដែរពួកគេទាំងពីរធ្វើឲប៉ាខកបំណងនិងឈឺចាប់ណាស់ »លោកផាកពោលពាក្យទាំងនេះទាំង រលីងរលោងប៉ុន្ដែគាត់ក៏ព្យាយាមទប់ទឹកភ្នែកមិនឲស្រក់នៅចំពោះមុខមីនយ៉ុងឡើយរីឯមីនយ៉ុងក៏ញញឹមសមចិត្តជាខ្លាំងនៅពេលកំចាត់បន្លាចេញពីកែវភ្នែកបានហើយនោះ ។

........................

ព្រឹកថ្ងៃថ្មី
   ជីមីនគេងនៅលើសាឡុងពេញមួយយប់ព្រោះថានៅក្នុងផ្ទះមានបន្ទប់តែមួយប៉ុណ្ណោះដូច្នេះជុងហ្គុកក៏អោយត្រឹមភួយនិងខ្នើយមួយប៉ុណ្ណោះសម្រាប់ឲមាឌល្អិតគេងហើយម៉ោងស្មើនេះក៏ម៉ោងជិត9ព្រឹកហើយដែរប៉ុន្ដែជីមីននៅមិនទាន់ក្រោកទៀតខណះឯជុងហ្គុកចេញទៅធ្វើការបាត់តាំងពីព្រលឹម ។

« ហឹម! »នាយក្រហឹមតិចៗប្រាស់ខ្លួនព្រោះភាពចុករោយនេះជាលើកទីមួយដែលនាយមានអារម្មណ៍ដូចគេងលើក្ដារនាបបែបនេះវាឈឺខ្នងខ្លាំងណាស់។

« ហ្ហើយ! អីយ៉ូ!!!...ឈឺខ្លួនណាស់! »នាយប្រឹងងើប
តិចៗទាំងឈឺសព្វទាំងប្រាណមិននឹកស្មានថាមករងទុក្ខបែបនេះឡើយ ។

ក្រួចៗ!..ក្រួច!...
« ហឹក៎! ឃ្លានណាស់ »ជីមីនលើកដៃទប់ពោះហើយ ត្អូនត្អែរក៏ព្រោះតែវាកូរខ្លាំងពេក ។

« មានអីញាំដែរទេ? »ជីមីនរហ័សដើរទៅបើកទូរទឹកកករកមើលអីញាំក៏ឃើញថាមានតែបន្លែស្រស់និងសាច់ប៉ុណ្ណោះ ។

« ហើយគ្មានអីញាំក្រៅពីនេះទេឬ?ហើយខ្ញុំមិចចេះចម្អិនទៅលោកព្រះ »ជីមីនបើកភ្នែកមក់ៗសម្លឹងមើល បន្លែសាច់ក្នុងទូរទឹកកក ។

« អ្ហេះ! ហើយតើគេបាត់ទៅណាហើយ? »ឈរគិតមួយសន្ទុះទើបរកមើលម្ចាស់ផ្ទះឃើញថាគេមិននៅផ្ទះឡើយ ។

« អីយ៉ាខ្ញុំមកនៅផ្ទះគេបែបនេះគួរតែជួយគេខ្លះហើយណ៎! »ជីមីនគិតមួយសន្ទុះក៏លាន់មាត់និយាយព្រមញញឹមតិចៗ ។

        ......................

    ក្រឡេកមកជុងហ្គុកឯនេះកំពុងតែឈរគិតលុយឲភ្ងៀវនៅក្នុងម៉ាតដែលគេធ្វើកាហើយគេធ្វើការតែវេនព្រឹកប៉ុណ្ណោះហើយពេលល្ងាចក៏បន្ដទៅធ្វើការមួយកន្លែងទៀត ។

« អឺ ជុងហ្គុក! តើម៉ាក់របស់ក្មួយយ៉ាងមិចហើយ? » កំពុងគិតលុយអុំស្រីដែលមានវ័យចំណាស់សួរទៅកាន់នាយព្រោះគាត់ក៏ជាអ្នកជិតខាងរបស់នាយម្នាក់ ដែរ ។

« បាទ! គាត់គ្រាន់បើច្រើនហើយអ៊ុំ »ជុងហ្គុកតប
ទាំងញញឹមតិចៗជាការគួរសម ។

« ល្អណាស់អញ្ចឹងប៉ុន្ដែ....មុនអ៊ុំចេញពីផ្ទះមកអ៊ុំបានលឺសម្លេងស្អីមិនដឹងចេញពីក្នុងផ្ទះឯង »គ្រាន់តែលឺអ៊ុំស្រីនិយាយដូច្នេះធ្វើឲជុងហ្គុកហាក់មិនស្រួលចិត្តជាខ្លាំងតែនៅតែមិនដល់កន្លះម៉ោងទៀតនាយចេញពីធ្វើការហើយ ។

« បាទអ៊ុំពេលចេញពីធ្វើការខ្ញុំទៅផ្ទះដើម្បីរកមើលថាមានរឿងអី...អរគុណអុំដែលបានប្រាបឭ »ជុងហ្គុក

« ហឹម! អញ្ចឹងអ៊ុំទៅសិនហើយ »

« បាទ! »ក្រោយពេលគាត់ចាកចេញទៅជុងហ្គុកក៏ដកដង្ហើមធំប្រាកដណាស់ថាជាស្នាដៃក្មេងដែលសុំគេស្នាក់នោះហើយ ។

         .......................

   « ហ្ហើយព្រះអើយអស់ចានពីរាវបាត់! បើប្រុស
ម្នាក់នោះមកឃើញប្រាកដជាដេញខ្ញុំចេញពីផ្ទះមិន ខាន »ជីមីនអង្គុយរអ៊ូតិចៗម្នាក់ឯងដោយការភ័យព្រួយដំបូងគេមានចិត្តចង់ជួយតែទៅដឹងអីថាជ្រុលដៃធ្វើឲចានធ្លាក់បែកអស់រលីង ។

« មិនកើតទេតើពេលនេះខ្ញុំគួរធ្វើមិចយ៉ាងទៅហ្ហើយ! »ជីមីនព្យាយាមអង្គុយគិតរកនឹកវិធីកុំឲជុងហ្គុកខឹងនាយបានអោយសោះ ។

       ក្រោក!

       ជីមីនភ្ងាក់ខ្លួនព្រើតពេលទ្វាផ្ទះរបើកឡើងដោយ មានវត្តមានជុងហ្គុកដើរចូលមកទាំងមុខស្មើរដៃក៏កាន់ថង់មួយដែលទំនងជាថង់នំ ។

« អូ៎! លោកមកវិញហើយហ៎? »ជីមីនធ្វើជាលាន់មាត់ សួរនាំទៅកាន់រាងក្រាស់ ។

« ហឹម! ហើយតើឯងមានបង្កររឿងអ្វីដែលទេហ្ហាស៎? »ជុងហ្គុកចោទសួរភ្នែករេសង្កេតជុំវិញក្នុងផ្ទះយ៉ាងល្អិតល្អន់ ។

« អឺ...គឺ...គ្មានទេ! »ជីមីនរហ័សប្រកែកទាំងរដាបរដុបតែបើតាមទឹកមុខនាយធ្វើឲជុងហ្គុកអត់សង្ស័យមិនបាន ។

« ............. »ជុងហ្គុកមិនមាត់តបតអ្វីមួយម៉ាត់ស្រាប់តែដើរតាំងៗហួសសម្ដៅទៅផ្ទះបាយភ្លាមៗរកតែជីមីនឃាត់មិនទាន់ ។

« ជីមីន! ចានបាត់ទៅណាអស់? »ជុងហ្គុកងាកមកចោទសួរជីមីនភ្លាមក្រោយឃើញចានក្នុងរាវបាត់អស់ ។

« អរ៎! គឺ...គឺ..ថាខ្ញុំឃើញចានរបស់លោកចាស់ៗពេកទើប.... »ជីមីននិយាយមិនទាន់អស់ផងក៏ត្រូវកាត់ដោយជុងហ្គុក ។

« WTF'! ឯងចង់ស្លាប់មែនទេ! »ជុងហ្គុកគំហកបើក ភ្នែកធំៗដាក់មាឌល្អិតព្រោះនាយកាត់យល់ហើយថាសម្លេងដែលអុំស្រីអ្នកជិតខាងបានលឺនោះបណ្ដោលមកពីអ្វី ?

« គឺថា...អោយខ្ញុំសុំទោសផងណា៎ប៉ុន្ដែលោកឯងទិញថ្មីបានតាស៎ »ជុងហ្គុកស្ទើរតែបោកក្បាលនិងជញ្ជាំងពេលលឺសម្ដីគ្មានដឹងស្អីរបស់ជីមីនហើយ ។

« ហ្ហើយ! »ជុងហ្គុករកពាក្យអ្វីនឹងថ្លែងទៅមាឌល្អិតដែលនៅចំពោះមុខទៀតលែងបានបានត្រឹមតែ ដកដង្ហើមធំហើយក៏ដើរវាងជីមីនចូលទៅក្នុងបន្ទប់បាត់ចំណែកជីមីនក៏បានត្រឹមតែអោនមុខចុះអន់ចិត្តតិចតួចលាយលំនិងភាពដឹងខុស ។

To be continued....

Continue Reading

You'll Also Like

11.8K 1K 30
jk top jm bottom novel bl
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
562K 19.1K 144
Read and find out...
3.7K 414 9
This is my second novel . I hope you like it 🤍. « តើអូនជាបុត្រារបស់ស្ដេច អានតូលីស មែនទេ ? » ជុងហ្គុក ហ្វាន់តូស ។ « អូនគ្មានចេតនាលាក់បាំងបងទេ គ្រាន់...