Hold me tight if you can

By Arielkim13

2.2K 217 12

ស្នេហាដែលខុសវណ្ណះនិងខុសធម្មជាតិពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្ដែដោយសារតែអំណាចស្នេហ៍រវាងមនុស្សពីរនាក់វាពិតជាធំធេងជ... More

Eipsode 1
Eipsode 3
Episode 4
Eipsode 5
Eipsode 6
Eipsode 7
Eipsode 8
Eipsode 9 (18+)

Eipsode 2

170 17 0
By Arielkim13


          ក្រឡេកមកជីមីននៅពេលនេះរវល់តែប្រញាប់គេចខ្លួនភ្លេចយកកាបូបលុយដែលលាក់នៅក្នុងវ៉ាលីមកតាមខ្លួនបាត់ទៅហើយពេលនេះមានលុយជាប់ខ្លួនតែមួយល្មមជិះតាក់សុីប៉ុណ្ណោះ ។

« ហ្ហើយ! ឃ្លានណាស់ »ជីមីនរអ៊ូបណ្ដើរលើកដៃអង្អែលពោះបណ្ដើរភ្នែកក៏សម្លឹងទៅរកអាហារដែលគេដាក់លក់តាមផ្លូវនោះទាំងលួចលេបទឹកមាត់ ។

« មេឃក៏ជិតងងឹតទៀតមិនដឹងថាទៅដេកទីណាទេ »ជីមីនងើយសម្លឹងមើលមេឃដែលប្រែពណ៌ជាស្រអាប់ទាំងអស់សង្ឃឹមណាមួយក៏ឃ្លានស្ទើរតែដាច់ពោះវៀតទៅហើយ..ត្រូវហើយនាយពិតជាចង់មានសេរីភាពពិតមែនតែមិនមែនមកលំបោកបែបនេះទេ ។

« ទោះយ៉ាងណាក៏ជ្រុលដំណើរទៅហើយទោះចង់ត្រឡប់មកក្រោយក៏មិនបានដែរលោកប៉ាច្បាស់ជាមិនលើកលែងឲខ្ញុំឡើយដូច្នេះខ្ញុំមិនអាចត្រឡប់ ទៅវិញនៅពេលនេះទេ »ជីមីននិយាយដាក់តឿនខ្លួនឯងមិនឲមានគំនិតចង់ត្រឡប់ទៅវិញគ្រាន់តែជួប រឿងលំបោកបន្ដិចបន្ដួចបែបនេះសោះ ។

« អាក៎!..អួយ! »កំពុងដើរសុខក៏ស្រាប់តែមានរាងកាយមាំមួនមួយរត់មកបុកនាយមួយទំហឹងធ្វើឲផ្ងារក្រោយដួលអុកគូទមួយជំហរ ។

« យ៉ាងមិចហើយមិនអីទេឬ? »រំពេចនោះបុរសមាឌ មាំអោនផ្ទៃមុខដ៏ស្រស់សង្ហារមិនចាញ់តារារបស់នាយមកសួរនាំជីមីនដែលដួលអុកគូទនៅលើដីដោយសារតែខ្លួន ។

« នេះមកបុកមនុស្សទាំងរស់ហើយនៅមានមុខមកសួរបែបនេះទៀត? »ជីមីនក៏ញេញមិនធម្មតាដែរនាយស្រែកស្ដីឲរាងក្រាស់វិញប្រាវៗទាំងមិនយល់មុខឡើយ ។

« អេស៎!..ក៏សួរនាំធម្មតាមិចក៏មិនឆ្លើយធម្មតាៗទៅថី! »រាងក្រាស់នេះណាសម្ដីតបវិញក៏មិនណយដែរហើយមើលទៅនាយតុបតែងខ្លួនដូចពួកជនពាលមិនមានរបៀបរៀបរយសោះជីមីនសម្លឹងមើលសព្វពេញទាំងប្រាណតាំងក្បាលដល់ចុងជើងឃើញថាពិបាក ភ្នែកមើលពិតមែននេះខំតែបានមានរាងកាយស្អាតនិងមាត់មុខស្រស់សង្ហារយោងទេខំអីចប់និយាយ ។

« នែ៎រត់មកបុកខ្ញុំហើយនៅឲខ្ញុំឆ្លើយធម្មតាៗជាមួយទៀត? »ជីមីនកាន់តែញេញថែមទៀតទទួលស្គាល់ថាគេនៅជាមួយប៉ារបស់គេគឺមានចរិតស្លូតបូតតែបើចំពោះអ្នកផ្សេងគេគឺមិនចាវជាមួយឡើយ ។

« បានហើយខ្ចិលនិយាយជាមួយឯងណាស់ខ្ញុំទៅសិនហើយ! »នាយកម្លោះងាកក្រោយឃើញមានមនុស្សមួយក្រុមកំពុងតាមខ្លួននាយក៏រហ័សនិយាយបញ្ចប់រឿងរួចក៏រត់រំលងជីមីនចេញទៅធ្វើឲជីមីនបើកភ្នែកធំៗហួសចិត្តនិងម៉ួម៉ៅជាខ្លាំងទើបរហ័សក្រោករត់ដេញតាមនាយដើម្បីនិយាយគ្នាឲដឹងរឿង ។

« នែ៎មនុស្សឡប់លោកនៅមិនទាន់សុំទោសខ្ញុំទេណា៎....ឆាប់ឈប់ភ្លាម! »ជីមីនរត់ដេញតាមពីក្រោយជុងហ្គុកស្រាប់តែងាកក្រោយក៏ឃើញមនុស្សមួយក្រុមដេញតាមពីក្រោយខ្លួនទៀតទើបធ្វើឲជីមីនភ័យជាខ្លាំងហើយក៏ប្រឹងរត់កាន់តែខ្លាំង ។

« ហ្ហើយមិចក៏ពួកគេដេញតាមខ្ញុំទៅវិញ?ឬជាមនុស្សរបស់លោកប៉ា?...ហ្ហើយតើខ្ញុំគួរធ្វើមិចទៅ?...អ្ហា៎! »រត់ៗក៏មកដល់ផ្លូវទល់ធ្វើឲជីមីនភ័យជាខ្លាំងប៉ុន្ដែរំពេចនោះស្រាប់តែមានដៃមាំមួយស្ទុះមកចាប់ដៃនាយឲចូលទៅគៀនជញ្ជាំងដែលអាចបិទបាំងមិនឲនរណាឃើញនោះភ្លាមៗ ។

« លោក? »ជីមីនលាន់មាត់ក្រោយឃើញបុរសដែលរត់បុកខ្លួននៅចំពោះមុខហើយរាងកាយពួកគេនៅស្អិតរមួនស្ទើរតែខ្លាចជាខ្លួនតែមួយទៅហើយក៏ព្រោះកន្លែងដែរពួកគេពួនគឺមានទំហំតូចចង្អៀត ។

« ស៊ូច! បិទមាត់ទៅ »រាងក្រាស់រហ័សយកដៃបិទមានមាត់ជីមីនមិនអោយនិយាយអ្វីព្រោះពួកនោះកំពុងតែនៅម្ដុំៗហ្នឹង ។

មួយសន្ទុះក្រោយមកសម្លេងក៏បានស្ងាត់ទៅវិញដោយពួកក្រុមទាំងនោះនាំគ្នាចាកចេញទៅបាត់អស់ ។

« អឹម! តើពួកគេទៅវិញហើយឬនៅ? »ជីមីនហើប មាត់សួរពេលឃើញបុរសម្នាក់នោះអើតមុខទៅមើលខាងក្រៅ ។

«ទៅអស់ហើយ! »នាយតបហើយក៏ដើរចេញមកក្រៅចំណែកជីមីនក៏ចេញមកតាមហើយក៏ដកដង្ហើមធូរទ្រូងភ្លាមៗ ។

« នេះមិចក៏ឯងមកតាមខ្ញុំហ្ហាស៎? »បុរសម្នាក់នោះក៏សម្លុតសួរភ្លាមទាំងទឹកមុខក្រម៉ូវចំណែកជីមីនក៏អោនមុខចុះបន្ដិចរួចក៏នឹកដល់អ្វីម៉្យាងដែលអាចជួយ សង្រ្គោះនាយបាននៅពេលនេះ ។

« អឺ..គឺ...ថា..ហ្ហឹស៎!..ខ្ញុំគ្មានកន្លែងត្រូវទៅទេលោក! »ជីមីនពុតធ្វើជាយំយែកពោលពាក្យកំសត់ដាក់រាងក្រាស់ដែលឈរជ្រួញចញ្ចើមសម្លក់មុខគេឥតដាក់នាយតូចព្យាយាមទម្លាក់កតិ្តយសមកអង្វរគេទាំងដែលមិញតាមរករឿងគេនៅឡើយសោះ ។

« ហើយពាក់ពន្ធ័ស្អីនឹងខ្ញុំ? »បុរសម្នាក់នោះសួរភ្លាមៗទាំងទឹកមុខធុញទ្រាន់ ។

« គឺថាខ្ញុំឃ្លានណាលោក...!អឺ..ប៉ុន្ដែខ្ញុំគ្មានលុយជាប់ខ្លួនទេ »ជីមីនឆ្លើយចម្លើយចាកសំនួរដោយអ្នកកម្លោះខាងនោះបានសួរហើយថែមទាំងធ្វើទឹកមុខកំសត់អោយគេអាណិតទៀតផង ។

« ហ្ហើយ! បានខ្ញុំនឹងប៉ាវឯងញាំអីចាត់ទុកថាជាការសុំទោសដែររត់បុកទៅចុះ! »នាយកម្លោះនិយាយទាំងទឹកមុខមិនសូវជារីកប៉ុន្មានឡើយដែលសុខៗមានមនុស្សដែលមិនស្គាល់គ្នាសោះមកតោងទៀមបែបនេះ ។

« ពិតមែនឬ?អរគុណលោក....អឺលោកឈ្មោះអី? »ជីមីន

« ចន ជុងហ្គុកហៅខ្ញុំថាជុងហ្គុកទៅហើយឯងឈ្មោះអី? »អ្នកកម្លោះដែលមានឈ្មោះជុងហ្គុកសួរទៅកាន់មាឌល្អិតវិញ ។

« គឺផា- អរ៎គឺថាខ្ញុំឈ្មោះ លីជីមីន!ហៅខ្ញុំថាជីមីនចុះ »មុននេះនាយរកប្រាប់នាមត្រកូលពិតហើយតែក៏នឹកដល់រឿងម៉្យាងទើបប្ដូរនាមត្រកូលវិញព្រោះខ្លាចគេស្គាល់យកទៅរាយការណ៍ឲលោកប៉ាមកចាប់នាយទៅវិញមិនយ៉ាប់ទៅហើយទេ ។ 

« ហឹម! អញ្ចឹងឆាប់ទៅខ្ញុំជូនឯងទៅរកអីញាំ »ជីមីនងក់ក្បាលញញឹមតិចៗហើយក៏ដើរតាមជុងហ្គុកទៅរកអីញាំព្រោះនាយឃ្លានឡើងមួយថ្ងៃហើយអត់តាំងពីព្រឹកឥឡូវយប់ងងឹតមេឃបាត់ទៅហើយ ។

តូបអាហារ
ជុងហ្គុកបាននាំជីមីនមកញាំអីនៅតូបមួយក្បែរចញ្ចើមថ្នាល់ដែលជាតូបប្រចាំដែលនាយមកញាំ ។

« ចង់ញាំអីក៏ប្រាប់មកខ្ញុំជិតដល់ម៉ោងត្រូវធ្វើការហើយ! »ជុងហ្គុកនិយាយបណ្ដើរអោនមើលម៉ោងនាឡិកាដៃបណ្ដើរ ។

« គឺខ្ញុំមិនស្គាល់ឈ្មោះអាហារទាំងនេះទេប៉ុន្ដែតើមានស្ដេកសាច់គោអូស្រ្ដាលីទេ? »ជុងហ្គុកគ្រាន់តែលឺជីមីនសួរបែបនេះនាយស្ទើរតែភ្ងាក់ធ្លាក់ពីកៅអីទៅហើយ ។

« នែ៎! ឯងមានបើកភ្នែកមើលជុំវិញតូបនេះទេថាសមនឹងមានលក់សេ្ដក? »ជុងហ្គុកចោទសួរទាំងម៉ួម៉ៅនិងហួសចិត្តក្នុងពេលតែមួយ ។

« ចុះប្រាប់ហើយតាស៎ថាខ្ញុំមិនស្គាល់មុខម្ហូបនៅទីនេះទេយល់! »ជីមីនគំហកឲវិញទាំងពេបមាត់ចង់យំណាមួយក្នុងតូបនេះគ្មានមីនុយឲរើសផងឲនាយស្គាល់ឈ្មោះម្ហូបយ៉ាងមិច ។

« ហ្ហើយៗ! បានហើយចាំមួយភ្លែតចាំខ្ញុំកម្មង់អោយ!»ជុងហ្គុកថាហើយក៏ក្រោកទៅនិយាយជាមួយអ៊ុំម្ចាស់តូបមួយសន្ទុះក៏ដើរមកអង្គុយវិញ ។

« ចាំបន្ដិចទៅគាត់លើកយកមកអោយឥឡូវហើយ »ជុងហ្គុកឃើញជីមីនសម្លឹងមុខគេម្មង់ៗបែបនេះក៏និយាយប្រាប់ដើម្បីឲនាយឈប់អន្ទះសារ ។

« ស្ដាប់ណា! ពេលញាំរួចរាល់យើងបំបែកផ្លូវគ្នារៀងខ្លួនហាមតាមខ្ញុំទៀត! »ជុងហ្គុកនិយាយបម្រាមព្រោះខ្លាចជីមីនតាមខ្លួនទៅទៀត ។

« ហឹម! »ជីមីនងក់ក្បាលតិចៗរួចអង្គុយរងចាំអាហារដែលលើកមក

            ក្រោយពីញាំអីរួចរាល់ជុងហ្គុកក៏ដាក់បម្រាមហាមមិនអោយជីមីនតាមខ្លួនទៀតឡើយតែថាជីមីននេះណាលួចដើរតាមគេពីក្រោយព្រោះនាយក៏មិនដឹងត្រូវទៅណាដែរហើយក៏មិនស្គាល់នរណាទៀតក្រៅពីនាយសង្ហារ ។

          Club
          ក្រោយដើរមួយសន្ទុះជុងហ្គុកក៏បានដើរចូលក្នុងក្លឹបរាត្រីមួយដែលនៅម្ដុំនេះជីមីនដែលដើរតាមពីក្រោយក៏ជ្រួញចញ្ចើមពេលឃើញថារាងក្រាស់ចូលទៅក្នុងក្លឹបមួយនោះដូច្នេះ ។
« នេះឬជាកន្លែងធ្វើការរបស់គេ? »ជីមីនលាន់មាត់តិចៗហើយក៏ដើរចូលទៅតាមនាយទាំងចិត្តមិនចង់ព្រោះតាំងពីកើតមកមិនដែលមកកន្លែងអស់ទាំងនេះឡើយនេះជាលើកទី1ក្នុងឆាកជីវិតហើយ ។

« តើគេនៅទីណាទៅ? »ជីមីនចោទសួរខ្លួនឯងតិចៗរួចព្យាយាមសម្លឹងរកមើលជុងហ្គុកក្នុងវង្វងមនុស្សជាច្រើនដែលកំពុងរាំរែកផឹកសុីយ៉ាងសប្បាយក្រោមភ្លើងពណ៌ញ័រញាក់កន្រ្ដាក់អារម្មណ៍ ។

« ហ្ហើយ! ពិបាកភ្នែកមើលណាស់! »ជីមីនបានដើរវាងមនុស្សជាច្រើនមកដល់កន្លែងមួយដែរស្ងាត់ហើយក៏ក្រឡេកឃើញមនុស្សពីរនាក់កំពុងពពាក់ពពួនគ្នាកន្លៀតជញ្ជាំងហើយក៏លាន់មាត់រអ៊ូតិចៗរួចក៏ដើរហួសទៅដល់ជញ្ជាំងក្បែរបន្ទប់ទឹកស្រាប់តែនាយលឺសម្លេងថ្ងួចថ្ងូរឲរហឹងទើបនាយរហ័សអើតក្បាលទៅមើលក៏ឃើញថាជាជុងហ្គុកកំពុងតែអោបថើបពពាក់ពពួនធ្វើរឿងពិបាកភ្នែកមើលជាមួយមនុស្សស្រីម្នាក់នៅទីនោះ ។

« លោក! »ជីមីនលាន់មាត់បើកភ្នែកធំៗខណះឯជុងហ្គុកក្រោយលឺសម្លេងប្រហែលៗហើយក៏ងើប
មុខចេញពីការថើបសម្លឹងរកមើលប្រភព ។

« អូ៎ព្រះអើយ! »នាយភ្ងាក់ខ្លួនព្រើតក្រោយឃើញផ្ទៃមុខតូចច្រមិចបើកភ្នែកធំៗសម្លឹងមកគេ ។

« អាយ៎!! ឯងជានរណាហ្នឹង?ចង្រៃយ៎ឆាប់ចេញទៅ! »រំពេចនោះសម្លេងស្រីរដែលកំពុងរួមរក្ស័ជាមួយជុងហ្គុកក៏បន្លឺឡើងស្រែកស្ដីដេញក្មេងដែលកំពុងភ្លឹកមើលពួកគេ ។

« អឺ! គឺថាចែឲខ្ញុំសុំទោសផងគេគឺជាប្អូនប្រុសខ្ញុំទេ »ជុងហ្គុករហ័សងាកមកនិយាយដោះស្រាយជាមួយមនុស្សដែលនៅចំពោះដើម្បីកុំឲនាងខឹងនិងមាឌល្អិតដែលកំពុងអោនមុខចុះ ។

« ប្អូនរបស់ជុងហ្គុក? ជុងហ្គុកមានប្អូនប្រុសពីពេលណាចែមិនដែលដឹង? »ស្រ្ដីម្នាក់នោះលាន់មាត់សួរទាំងមិនចង់ជឿ ។

« គឺប្អូនជីដូនមួយបាទ! អឺនែក៎! ជីមីនមិចក៏ឯងមកទីនេះម៉ាក់នៅពេទ្យមានរឿងអីឬ? តោះយើងទៅអញ្ចឹង »ជុងហ្គុកឆ្លើយជាមួយស្រីស្រស់ម្នាក់នោះហើយក៏រហ័សបង្វែររឿងដើម្បីគេចចេញពីស្ថានការណ៍នេះដោយប្រញាប់ដើរទៅអូសដៃជីមីនចេញរកតែនាងស្រែកឃាត់មិនបាន ។

       ផឹប!
      មកដល់ខាងក្រៅក្លឹបជុងហ្គុកក៏រុញច្រាលរាងកាយតូចស្ដើងរបស់ជីមីនមួយទំហឹងទៅបុកនិងជញ្ជាំងធ្វើឲមាឌល្អិតចុកអួលមិនស្ទើរ ។

« ឯងឆ្គួតទេឬ?មិចក៏ចេះតែដើរតាមខ្ញុំបែបនេះ? »ជុងហ្គុកចងចញ្ចើមគំហកសួរមាឌល្អិតខ្លាំងធ្វើឲជីមីនពេបមាត់តិចៗរកយំ ។

« ហ្ហឹស៎! សុំទោសខ្ញុំពិតជាគ្មានកន្លែងត្រូវទៅទេ » មាឌល្អិតគ្មានពាក្យអ្វីត្រូវនិយាយមានតែអោនមុខ សុំទោសហើយគេពិតជាគ្មានកន្លែងត្រូវទៅពិតមែន ។

« ហ្ហើយ! »ជុងហ្គុកដកដង្ហើមធំទាំងតានតឹងដែលមកត្រូវជីមីនតោងទៀមមិនឈប់បែបនេះពេលនេះគឺទល់តម្រិះហើយ ។

To be continued.........

Continue Reading

You'll Also Like

33K 377 67
Jasper and y/n are dating. Y/n has body image issues. But Jasper is always by her side and supports her no matter what happens. Y/n deals with losing...
48K 1.1K 15
Why the hell am I trapped here? I don't feel any different from before the pandemic. I'm just glad mom overly stocked up everything. I hope I can lea...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...