ម្ចាស់ជីវិត

Від KIM-FAA

166K 8.2K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... Більше

ភាគ១
ភាគ២
ភាគ៣
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ៤+ភាគ៥

3K 179 2
Від KIM-FAA

ជីមីន ឧទានក្នុងចិត្ត ដោយអារម្មណ៍ភ័យតក់ស្លុត ផ្ទៃមុខប្រែជាស្លេកស្លាំង ខណៈដែលឈាមក្តៅគគុក ហូរស្រោចចេញពីចន្លោះភ្លៅរហូតដល់ចង្កោយជើង ដៃតូចៗញ័រទទ្រាក់ទទ្រើកដូចត្រូវចាប់គេអង្រួន ស្របពេលម៉ាដាមចាសស្មីនឈរសម្លឹងសភាពកូនប្រុសគាត់ទាំងគាំង ចំហរមាត់ដោយការភ្ញាក់ផ្អើល។
«ក្រោកឡើងមកបងប្រុស»ថេយ៉ុង ក៏រន្ធត់ចិត្តមិនស្ទើរដែរ តែនាយតូចឆាប់ទាញស្មារតីមកវិញ ដើម្បីឡើងទៅជួយគ្រាហ៍ ជីមីន ឲ្យក្រោក ស្រាប់តែម៉ាដាម ចាប់របេះដៃនាយតូចចេញមិនឲ្យប៉ះពាល់កូនគាត់ ធ្វើឲ្យអ្នកដែលត្រូវចាប់ដៃចេញ ទ្រាំទប់សម្តីលែងជាប់៖
«ខ្ញុំដឹងថាម៉ាក់ស្អប់ខ្ញុំ តែបងប្រុសស្ថិតក្នុងស្ថានភាពហ្នឹង ម៉ាក់គ្រាហ៍គេឲ្យឈរសិនបានទេ?»មាឌល្អិត ស្រែកគំហកទាំងញ័របបូរមាត់តតាត់ គ្រឺតខឹងនិងគាត់យ៉ាងខ្លាំង ក្នុងសភាពនេះហើយគាត់នៅប្រកាន់ខ្លួនដល់ណាទៀតទៅ?
«ឆាប់ចេញឲ្យឆ្ងាយទៅ»ម៉ាដាមតំឡើងគ្រាប់ភ្នែកស្រែកសម្លុត ពេលឃើញថេយ៉ុងនៅតែមានះប៉ះពាល់កូនប្រុសគាត់ ទាល់តែជីមីន ស្រែកថ្ងូរដោយសំឡេងឈឺចាប់ទើបគាត់បង្វែរមកមើលកូន៖
«អ្ហឹក៎ៗ ខ្ញុំចុកពោះខ្លាំងណាស់...»ជីមីន លើកប្រអប់ដៃស្រឡូនស្លេកៗមកក្តោបពោះដែលឈឺចុកដូចយកអ្វីមកដំ ឯឈាមនៅតែបន្តហូរមិនឈប់ ចំណែកថេយ៉ុងក៏ខំប្រឹងចាប់កៀកដៃគេដាក់លើស្មាម្ខាង នាំបងប្រុសរំកិលជើងចុះតាមកាំជណ្តើរ តាមដោយ ម៉ាដាមចាសស្មីន ជួយទប់កូនពីក្រោយ ប៉ុន្តែកែវភ្នែកគាត់លួចសម្លក់សម្លឹង ថេយ៉ុងពីក្រោយខ្នងមិនឈប់។
«ពុទ្ធោអើយ!មានរឿងអីកើតឡើងលើអ្នកប្រុស?»អ៊ំស្រីដែលជាអ្នកបម្រើការប្រចាំភូមិគ្រឹះ រត់ចេញពីផ្ទះបាយមកមើល ក៏ក្រឡេកឃើញហេតុការណ៍ គាត់ស្ទុះវឹងឡើងទៅជួយគ្រាហ៍ភ្លាមៗ ម៉ាដាមក៏ប្រាប់ឲ្យនាំ ជីមីន ទៅរកឡានដើម្បីយកទៅមន្ទីរពេទ្យភ្លាមៗ
គ្រាន់តែគ្រាហ៍បងប្រុសដាក់ដល់សាឡុងអង្គុយភ្លាម ដៃតូចម្ខាងត្រូវ អ្នកម៉ាក់ចិត្តកំណាច ចាប់យ៉ាងស្អិត និងកន្ត្រាក់នាយតូចឲ្យចៀសចេញ ថែមទាំងគំហកដោយសម្តីគ្រោតគ្រាតដាច់ធម៌មេត្តា៖
«មិនបាច់ទៅទេ»សម្តីម៉ាដាម ធ្វើឲ្យថេយ៉ុងបានត្រឹមឈរសម្លឹងមើលមុខគាត់ ឆ្លាស់គ្នានិងមើលទៅប្រុសដែលយំអណ្តឺតៗនៅក្នុងឡាន ដោយក្តីសង្វេគចិត្តជាពន់ពេក ចំណែកម៉ាដាម ហាក់មិនខ្វល់ ថែមទាំងដើរវាងទៅរកកន្លែងអង្គុយ រួចក៏បញ្ជាអ្នកបើកឡាន ឲ្យបើកចេញទៅ ថេយ៉ុង មិនអាចនៅផ្ទះស្ងៀមបានទេ ទើបរហ័សរត់ចេញទៅខាងក្រៅរបងភូមិគ្រឹះ ដើម្បីកាក់តាក់ស៊ី ហើយក៏ឡើងជិះតាមពីក្រោយរបស់ម៉ាក់។
លោកស្រី ចាសស្មីន បាននាំ ជីមីន មកដល់មន្ទីរពេទ្យមុន ហើយលោកដុកទ័រក៏ប្រញាប់ពិនិត្យមើលអាការៈភ្លាមៗ ចំណែក ថេយ៉ុង កំពុងតែនៅតាមផ្លូវធ្វើដំណើរ ចរាចរណ៍កកស្ទះ ធ្វើឲ្យគេយឺតយ៉ាវ ថែមទាំងមិនដឹងថា ជីមីន កំពុងនៅមន្ទីរពេទ្យមួយណាឡើយ។
#មន្ទីរពេទ្យ
  ប្រើពេលមិនដល់ដប់នាទីផង ក្រុមគ្រូពេទ្យក៏ចេញពីបន្ទប់ពិនិត្យ ទៅជួបនិយាយជាមួយនិង ម៉ាដាមចាសស្មីន ដែលកំពុងរងចាំនៅខាងមុខបន្ទប់។
«កូនខ្ញុំគេកើតអីអោយប្រាកដទៅលោកដុកទ័រ?»ចាប់សួរភ្លាម គាត់ចង់ឲ្យពេទ្យឆ្លើយឲ្យចំណុចតែម្តង ហើយដុកទ័រវ័យជ្រេរបន្តិច បានតបវិញយ៉ាងច្បាស់ៗក្រោមទឹកមុខរាបស្មើ៖
«ចូលរួមស្តាយផង ចៅរបស់លោកស្រីមិននៅទៀតទេ»
«...?»លោកស្រីគាំងសម្តីម្តងទៀត ហើយក៏មិនហ៊ានសួរនាំពេទ្យច្រើន ព្រោះចម្លើយរបស់គាត់ហាក់ដូចបញ្ជាក់រឿងគ្រប់យ៉ាង គឺជីមីន មានកូន ហើយកូននោះបានរលូតបាត់ទៅហើយ។
«លើកក្រោយត្រូវប្រយ័ត្នអោយមែនទែន ចង់ការពារជីវិតក្មេងក្នុងផ្ទៃត្រូវការអោយថ្នមខ្លួនខ្លាំងណាស់»
«ចាស ខ្ញុំយល់ហើយ ហើយអរគុណលោកដុកទ័រផងដែរ»និយាយចប់ ម៉ាដាមក៏សើចលែងសម ក្រោយពេលដុកទ័រដើរទៅផុត គាត់ក៏រុញទ្វារបន្ទប់ចូលទៅទាំងទឹកមុខកំណាច។
«ផាច់!»អ្នកម៉ាក់ ស្វាគមន៍ដោយយៀរដៃទះកំភ្លៀងកូនមួយទំហឹងតាមចិត្តខឹង ធ្វើឲ្យផ្ទៃមុខរលោងស្អាត ប្រែជាក្រហមព្រឿង។
«ម៉ាក់?» ជីមីន យកដៃខ្ទបថ្ពាល់ សម្លឹងមុខម៉ាក់ទាំងទឹកហូររហាម គេតូចរឿងបាត់បងកូនមិនគ្រប់គ្រាន់ នៅទទួលបានមួយកំផ្លៀងពីម៉ាក់ថែមទៀត ធ្វើឲ្យគេកាន់តែឈឺចិត្តស្អិតទ្រូងផ្ទួន។
«ប្រាប់ម៉ាក់មក ថាមានរឿងស្អី?ប៉ារបស់ក្មេងនេះជាអ្នកណា? ឆ្លើយមក»ក្នុងទ្រូងអ្នកជាម្តាយ សែនតានតឹង ថប់ៗស្ទើរផុតដង្ហើមម្តងៗ ចំណែកនាយតូចពេលឮសំណួរគាត់ភ្លាម ទឹកភ្នែកក៏កាន់តែហូរមកសស្រោកស្រាក់ ឃាំងឃាត់មិនឈ្នះ។
«ប្រាប់មក ម៉ាក់នឹងបញ្ជាមនុស្សឲ្យទៅចាត់ការវាឥឡូវនេះ»លោកស្រី ឱនមុខទៅជិត ស្របពេលយកដៃច្របាច់ថ្ពាល់ ជីមីន ជំរិតទារចម្លើយ តែកូនជ្រើសមិនឆ្លើយ ហើយខ្ជឹបមាត់យ៉ាងណែន។
«អញ្ចឹងតើបានមិនជាមិនព្រមរៀបការ កូនចង់យកលេសនេះមកឃាត់ម៉ាក់ហ្អែស៎?ស្តាប់ណា៎ កូនមីនធ្វើបែបនេះជាមួយម៉ាក់គឺមិនបានដាច់ខាត»គាត់បន្ថែមកម្លាំងដៃច្របាច់មាត់ ជីមីន ទាល់តែឃើញស្នាមក្រហម រំពេចនោះស្រាប់តែមនុស្សបើកទ្វារចូលមក ហើយស្ទុះទៅចាប់ទាញលោកស្រីចេញឆ្ងាយពី នាយតូច៖
«ឈប់ទៅម៉ាក់ ខ្ញុំអង្វរ»ថេយ៉ុង តំឡើងសំឡេងដាក់គាត់ទាំងដកដង្ហើមធំបែបហួសចិត្ត
«ហើយឯងនៅតោងតាមយកកម្មជាមួយយើងដល់ណាទៀត?»លោកស្រី បោះជំហ៊ានចូលមកជិតវិញ ភ្លាមនោះ នាយតូចក៏គំហកឡើង៖
«ម៉ាក់ឃើញគាត់ក្នុងសភាពបែបនេះហើយ ម៉ាក់នៅតែចង់ឲ្យគាត់រៀបការតាមសម្តីម៉ាក់ទៀតមែនទេ?»
«អឺ...មែនហើយ ចុះឯងចាំមកក្តៅក្រហាយជំនួសធ្វើអី?»
«ម៉ាក់មានដឹងទេថាមនុស្សដែលម៉ាក់ចង់ឲ្យបងប្រុសការជាមួយ ជាមនុស្សបែបណា?»
«ចេញ ចេញពីបន្ទប់នេះភ្លាមទៅ!»គាត់មិនខ្ចីខ្វល់ មិនទទួលស្តាប់ការស្រាយអ្វីទាំងអស់ ក្រៅពីលើកដៃចង្អុសដេញ ថេយ៉ុង ហាក់ដូចសត្វធាតុ ចំណែក ជីមីន ដែលអង្គុយលើគ្រែពេទ្យ យំអណ្តឺតអណ្តកព្រោះឃើញអ្នកទាំងពីរឈ្លោះប្រកែកគ្នាព្រោះតែគេ ហើយភ្លាមនោះ ថេយ៉ុង សម្លឹងចំកែវភ្នែកម៉ាក់មួយដង្ហើម មុននឹងងាកមករក ជីមីន ហើយចាប់ប្រអប់ដៃតូចៗនោះមកកាន់៖
«ខ្ញុំនឹងរងចាំស្តាប់រឿងរ៉ាវគ្រប់យ៉ាងពីចេញពីមាត់បងផ្ទាល់...»ចប់សម្តី នាយតូច ក៏បង្វែរខ្លួនដើរចេញ ទាំងគ្មានពាក្យលា ឬក្រឡេកមើល ម៉ាដាមចាសស្មីន សូម្បីតែចុងកន្ទុយភ្នែក។
...
ពេលត្រឡប់មកផ្ទះវិញ ថេយ៉ុង ក៏រត់ឡើងទៅសម្ងំក្នុងបន្ទប់យ៉ាងស្ងប់ស្ងៀម...
«ពេលនេះខ្ញុំយល់ហើយ...»ថេយ៉ុង ដេហ្វឺរៀរ៍ ម្ចាស់រាងកាយតូចច្រឡឹង ដែលអង្គុយផ្ទាល់លើកម្រាលឥដ្ឋក្បែរជើងគ្រែ លើកដៃតូចៗទាំងគូឱបក្បាលជង្គង់ ដោយអារម្មណ៍ខូចចិត្តតែម្នាក់ឯង បើសម្លឹងមើលពីសំបកក្រៅ ហាក់ស្ងៀមស្ងាត់ ប៉ុន្តែគេមិនមែនជាមនុស្សទន់ខ្សោយឡើយ គេពូកែអត់ធ្មត់នូវរឿងគ្រប់យ៉ាងដែលចូលមករំខានក្នុងជីវិត សូម្បីតែពេលនេះ។ កាលពីតូច គេធ្លាប់លួចគិតថា កាលដែលអ្នកម៉ាក់ស្តីបន្ទោស ប្រើពាក្យគ្រោតគ្រាត ជះកំហឹងមកលើខ្លួន ក៏ព្រោះតែគេនៅក្មេង មិនទាន់ដឹងក្តី មិនស្គាល់អាក្រក់ល្អ សខ្មៅ ប៉ុន្តែពេលធំឡើង ម៉ាក់នៅតែធ្វើដាក់គេដដែលជាដដែល ក្នុងកែវភ្នែកគាត់ មិនដែលទុកក្មេងម្នាក់នេះជាកូន ព្រោះគេជាកូនដែលចាប់កំណើតក្នុងផ្ទៃស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធចុងរបស់លោកប៉ា ធ្វើឲ្យក្មេងតូចម្នាក់គ្មានតម្លៃសម្រាប់ ម៉ាដាមចាសស្មីន ទាល់តែសោះ។
«ហេតុអីម៉ាក់មិនយកកូនទៅជាមួយផង?»ថេយ៉ុង ងាកទៅនិយាយជាមួយរូបថតនារីម្នាក់ ដែលដាក់តាំងនៅលើតុជិតក្បាលគ្រែ នាងគឺជាអ្នកម៉ាក់ដែលស្រស់ស្អាតបំផុតរបស់គេ នាងបានស្លាប់ពេលកំពុងតែបង្កើតគេចេញមកក្នុងពិភពលោកដ៏គួរឲ្យស្អប់មួយនេះ មានតែប៉ា ប៉ាម្នាក់ប៉ុណ្ណោះដែលផ្តល់ក្តីស្រឡាញ់ឲ្យគេ តែពេលខ្លះក៏អន់ចិត្តដែរ ព្រោះកើតមកមិនសំណាងដូច ជីមីន គេមានម៉ាក់ មានប៉ា ចិញ្ចឹមបីបាច់ មើលថែដូចគ្រាប់ពេជ្រ ឯនាយតូចត្រឹមតែជាកូនចុង  ប្រពន្ធទីពីររបស់គាត់ដែលជាអតីតអ្នកបម្រើក្នុងផ្ទះនេះថែមទៀត ហេតុដូច្នេះ បានជាម៉ាដាមមើលងាយមើលថោក ជេរប្រមាថ ហើយក៏ស្អប់ ថេយ៉ុង ដល់ថ្នាក់មិនចង់ឲ្យប៉ះពាល់កូនប្រុសគាត់។ ហើយតាំងពីប៉ាធ្លាក់ខ្លួនឈឺអង្គុយលើរទេះមក គាត់និងថេយ៉ុង កាន់តែឃ្លាតឆ្ងាយបន្តិចៗម្តងៗ ស្មារតី ចិត្តគំនិតគាត់មិនដូចមុនឡាយ មិនសូវខ្វល់ខ្វាយពីអ្នកណាខ្លាំង សូម្បីតែពេលនេះ គាត់នៅតែក្នុងបន្ទប់ មិនដឹងថាក្នុងផ្ទះ មានរឿងអ្វីកើតឡើងយ៉ាងណាខ្លះ។
ស្អែកឡើង
ម៉ាដាមចាសស្មីន ជីមីន នៅសម្រាកក្នុងមន្ទីរពេទ្យ ចាំមើលអាការៈបន្តទៀត ចំណេក ថេយ៉ុង ក៏មិនបានទៅសួរសុខទុក្ខបងប្រុសឡើយ ព្រោះបើទៅមានតែពាក្យជេរស្តី មើលងាយមើលថោក បណ្តេញគេចេញដូចឆ្កែឆ្មា។
រាងតូចបោះជំហ៊ានចុះតាមជណ្តើរសន្សឹមៗ ទាំងមិនទាន់ផ្លាស់ឈុតគេងដែលស្លៀកតាំងពីយប់ នាយតូច បម្រុងដើរទៅផ្ទះបាយ ដើម្បីទៅរករបស់ដែលគេចូលចិត្ត រៀងរាល់ព្រឹក គេតែងតែញ៊ាំទឹកដោះគោក្តៅ និងផ្លែស្ត្រប៊ឺរីស្រស់ តែមិនទាន់ដើរដល់ផង អ៊ំស្រីបម្រើក៏កាន់ទឹកដោះគោមកល្មម៖
«ទឹកគោរបស់អ្នកប្រុស»
«អរគុណណា៎អ៊ំ» ថេយ៉ុង ទទួលដោយស្នាមញញឹម ស្របពេលនោះក៏ស្រាប់តែឮសន្ធឹកឡាន កំពុងតែបើកចូលមកខាងមុខភូមិគ្រឹះ ធ្វើឲ្យនាយតូចងាកទៅមើលដោយខានពុំបាន៖
«ឡានអ្នកណាហ្នឹងអ៊ំ?» ដំបូងគិតថាជាឡានម៉ាក់នាំជីមីនមកផ្ទះវិញ តែក្រឡេកមើលទៅដូចមិនមែនទេ ឡានម៉ាក់មិនមែនស៊េរីឡានស្ពត ហើយបើកលឿនឈ្លើយអ៊ីចឹងទេ!
«អ៊ំក៏មិនដឹងដែរ តែអ៊ំចេញទៅទទួលសិន» អ៊ំឈី រហ័សដើរស្ទុះស្ទាចេញទៅមើល ស្របពេលម្ចាស់ឡានកំពុងតែឈានជើងចុះចេញមក។
«ព្រះអង្គអើយ! អ៊ំស្មានតែអ្នកណា អ្នកប្រុសជុងទេតើ»អ៊ំឈី លាន់មាត់ ថែមទាំងញញឹមខ្ជឹបពេលដឹងដល់វត្តមានរបស់ ជុងហ្គុក អាន់ដឺសាន់ អនាគតកូនស្រាលោកដេហ្រឺរៀរ៍ កំពុងតែឈរបង្អួតភាពសង្ហាឆើតស្រស់ ឈួសក្លិនទឹកអប់ផ្អែមមុត ឲ្យគាត់សឹងតែកណ្តាស់ចេញមកម្តងៗ។
«អញ្ជើញចូលទៅខាងក្នុងអ្នកប្រុស»វ័យចំណាស់ខំសរសើរផង ញញឹមរាក់ទាក់ផង តែជុងហ្គុកបញ្ចេញឫកពាឆ្មើងកន្ទ្រើង មុខងាប់ ហើយដើរចូលទៅក្នុងផ្ទះយ៉ាងឈើយ ដូចផ្ទះខ្លួនឯង។
ពេលឃើញគេដើរចូលទៅ ថេយ៉ុង កំពុងតែលើកកែវទឹកដោះគោផឹក ក៏ត្រូវដកចេញពីមាត់វិញ ព្រោះពេលឃើញមុខគេ បែរជាខូចអារម្មណ៍ ផឹកលែងឆ្ងាញ់ ផ្ទុយពី ជុងហ្គុក មកដល់ផ្ទះគេភ្លាម ទឹកមុខរីកដូចអាចមន៍គោត្រូវទឹក ទាំងទើបតែធ្វើឫក្រទមក្រទបដាក់អ៊ំថ្មីៗសោះ។
«ចរិកឈ្លើយៗដដែល»ថេយ៉ុង បោះសម្តីមុន ស្របពេលតាមសម្លឹងឫកពា រាងសង្ហា ដែលកំពុងតែដើរទៅរកសាឡុង ហើយដាក់គូទអង្គុយ លើកជើងគងអន្ទាក់ខ្លា លូកដៃផ្តាច់ផ្លែទំពាំងក្នុងកញ្ច្រែងដែលរៀបដាក់នៅលើតុ មកកាន់បង្វិលមើលរួចបន្លឺឡើង៖
«ផ្លែវាស្រស់ល្អ គ្មានដង្កូវកខ្វក់ទេ ចឹងអាចញ៊ាំបានហើយ»ថារួចក៏ញុកទំពាំងបាយជូក្នុងមាត់ ទំពារលេបចូលពោះអស់ ទើបស្រដីទៅកាន់ នាយតូច៖
«តែបើនៅតែដង្កូវបៀតបៀន ចាប់ទាំងដង្កូវស៊ីទៀត» ជុងហ្គុក ដឹងថា នាយតូច នៅតែមិនទាន់បញ្ឈប់រឿងផ្តាច់ពាក្យ ទើបចាក់ឆ្កៀល ធ្វើដូចគេចង់បាន ជីមីន ហើយត្រូវបានថេយ៉ុងមកជ្រៀតជ្រែក តែក្នុងចិត្តគេមិនដូចច្នោះទេ គេមកដល់ទីនេះ ព្រោះចង់ផ្ចាញ់ចិត្តក្មេងតូចដែលគេហៅថាដង្កូវកកខ្វក់ម្នាក់នេះប៉ុណ្ណោះ។
«បើគ្មានការស្អីទេ ត្រឡប់ទៅវិញទៅ»ថេយ៉ុង អត់មិនបាននឹងស្រែកដេញ ទាំងខឹង ទាំងមួម៉ៅ ដែលគេចូលមកឆាឆៅទាំងព្រលឹម និយាយឌឺៗ ចង់តែហក់ទះឲ្យបែកកញ្ចប់មាត់អោយណាណីទេ។
«ខ្ញុំមករកគូដណ្តឹងខ្ញុំតើ មានបញ្ហាអីមែនទេ?» ស្របសំណួរ នាយកំលោះក្រោកឈរពេញកំពស់ បោះជំហ៊ានយឺតៗសំដៅទៅ នាយតូច ដែលចាប់ផ្តើមរំកិលថយ ព្រោះមិនចង់បៀតមនុស្សដូចគេ ឫកពាបែបនេះ ធ្វើឲ្យប្រុសកំហូចកាន់តែបានចិត្ត ថែមទាំងកួចមាត់ញញឹម ស្របពេលដេញជំហ៊ាន ថេយ៉ុង រហូតដល់មាត់ជណ្តើរ។
«ដើរតាមខ្ញុំធ្វើស្អី? បើចូលមកមួយជំហ៊ានទៀត ខ្ញុំជះទឹកដោះគោកណ្តាលមុខមិនខាន»នាយតូច ស្បថទាំងមុខមាំមិនលេងសើច តែមនុស្សឌឺនៅតែញញឹមគួរឲ្យស្អប់
«ខ្ញុំមិនបានដើរតាមឯង ខ្ញុំគ្រាន់តែចង់ឡើង ទៅបន្ទប់...»ចុងប្រយោគ គេបន្ទាបផ្ទៃមុខទៅរកនាយតូចបន្តិច ហើយសម្លឹងក្នុងកែវភ្នែកមួយគូដោយភាពផ្ចាញ់ផ្ចាល តែប្រយោគរបស់គេ ធ្វើឲ្យ នាយតូច អស់សំណើច ទើបសើចបែបសោះកក្រោះ មុននឹងស្រដីឡើង៖
«លោកនិងបងប្រុសខ្ញុំមិនទាន់ការផង ហារឡើងចង់ឡើងទៅរកគាត់ដល់បន្ទប់? មិនគិតថាហួសហេតុពេកទេហ្អែស៎ ជុងហ្គុក?» ថេយ៉ុង ហួសចិត្តរហូតមិនដឹងថានិយាយបែបណាដាក់គេ ស្របពេលអ្នកម្ខាងទៀតផ្លាស់ទឹកមុខពីញញឹម មកជាស្ងប់ស្មើ កែវភ្នែកមុតស្រួចលាក់គំនួច សម្លក់មុខ នាយតូច យ៉ាងកាច ថែមទាំងព្រហើនយកខ្នងដៃទៅពាល់ថ្ពាល់ដែលក្រហមព្រឿងៗ ជាមួយនិងប្រយោគ៖
«ឡើងទៅបន្ទប់ឯងហ្នឹងហើយ!»

Продовжити читання

Вам також сподобається

3.1M 199K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
6.4K 228 5
Novel sad... and happy Novel
34.2K 1.2K 10
"How am I supposed to live without her?" Make sure to grab your tissues! It's a sad story... *Short story, short chapters.* Enjoy!
68.5K 681 80
Meet the industry's angel, Kim Mi-yong fomer NCT Member now turned into one of the biggest Kpop soloist ever. Rankings Baejinyoung #1