꧁ঔភក្តីស្នេហ៍✼ᏉᎯℳℙℐℛℰ✼ঔৣ꧂

By Youngbee1921

1K 93 27

ការរងចាំមនុស្សម្នាក់វាពិតជាយូរណាស់ យូរសឹងតែទ្រាំមិនបាន តែនាយមិនបានគិតថានឹងបោះបងទោះដឹងថាគ្មានសង្ឃឹម ព្រោះមនុស្... More

ភាគទី1: ទ្រង់មានអ្វីមកបង្ខំយើង

*ផ្តើមរឿង*រងចាំ🥀

744 59 12
By Youngbee1921

អេតមីនបានផ្លាស់ប្តូរសាច់រឿងបន្តិចបន្តួចដើម្បីអោយមើលទៅកាន់តែល្អចំពោះរឿងមួយនេះហើយមីនក៏បានផ្លាស់ប្តូរចំណងជើងផងដែរចំណងជើងរឿងចាស់គឺ* Vampire ចាំស្នេហ៍*ត្រឡប់មកជា *ភក្តីស្នេហ៍Vampire*វិញម្តង

#ផ្តើមរឿង

នៅក្នុងចក្រវាលនេះមានរឿងនឹកស្មានមិនដល់ជាច្រើនដែរកើតមាននៅលើពិភពលោកយើងនេះមានរឿងខ្លះជាគ្រប់គ្នាប្រហែលជាគិតថាវាត្រឹមតែជារឿងព្រេងនិទានតៗគ្នាដូចជាពពួក Vampire មនុស្សចចក ឬក៏សត្វទេពអ្វីជាដើមគិតត្រឹមតែជារឿងនិទាននោះឯង

តែគេមិនបានដឹងឡើយថារឿងទាំងនេះជារឿងពិតដែរជួនកាលពួកគេអាចមករស់នៅជាមួយមនុស្សអភិវឌ្ឍន៍ខ្លួនដូចជាមនុស្សទូទៅប្រកបការងារជាមួយមនុស្សទាំងនោះទេ

រស់នៅដោយប្រការផ្សេងៗដែរអាចសម្របខ្លួនបានមិនទៅធ្វើបាបមនុស្សទាំងនោះទេ

ក្រុមហ៑ុនយក្សដែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សម្នាក់ជាមនុស្សមានឥទ្ធិពលនៅក្នុងប្រទេសជាក្រុមហ៑ុនដែរមានសាខាច្រើនពាសពេញពិភពលោក

ប៉ុន្តែវាចម្លែកត្រង់ថាគ្មានអ្នកណាម្នាក់បានឃើញមុខមាត់ពិតរបស់អ្នកគ្រប់គ្រង់ឡើយដោយពួកគេគិតថាម្ចាស់គ្រប់គ្រងនោះជាអ្នកដែរមានវ័យចំណាស់ណាមួយវាឈរជើងយូរក្នុងប្រភពការងារជាប់ជាក្រុមហ៑ុនដែរត្រូវក្រុមFBIសើបអង្កេតផងដែរ

ក្រុមស៊ើបអង្កេតទាំងនោះសង្ស័យថាក្រុមហ៑ុនយក្សនេះមានបូកផ្សំជាមួយរឿងខ្មៅងងឹតដែរមានលុយខ្មៅ ការជួញដូរអាវុធខុសច្បាប់ជាសម្ងាត់ជាមួយនឹងការបើកក្រុមហ៑ុនលក់គ្រឿងអេឡិចត្រូនិចនឹងលក់អវុធស្របច្បាប់ ក្រោមការអនុញ្ញាតិរបស់រដ្ឋាភិបាល

បូកផ្សំជាមួយនឹងការដែរមិនដែរបានដឹងពីបានឃើញពីវត្តមានរបស់ម្ចាស់គ្រប់គ្រងក្នុងហ៑ុនផងនោះទើបគ្រប់គ្នាតែងតែចង់ដឹងចង់ឮរឿងនេះគ្រប់ៗគ្នាមិនលើកលែងសូម្បីតែកូនក្មេង

មានព័ត៌មានមានជាច្រើនដែរជនឈ្លាតឱកាសខ្លួនធ្វើខ្លួនដូចជាម្ចាស់ក្រុមហ៑ុនតែមិនយូរប៉ុន្មានក៏បាត់ខ្លួនទៅវិញមិនដឹងមូលហេតុ

ផ្អាករឿងម្ចាស់ក្រុមហ៑ុនមកមើលភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយមិនដឹងថាសាងសងតាំងពីពេលណាទេដែលមើលទៅមានការរៀបចំហាក់ដូចជាចំណាស់មែនទែន សូម្បីតែការរស់នៅក៏មានរបៀបរៀបរយ ស្ងប់ស្ងាត់ មានតែរុក្ខជាតិគ្របដណ្តប់ដូចជាទីធម្មជាតិ

ស្ថិតនៅរាងឆ្ងាយពីក្រុងបន្តិចដែរគ្រប់គ្នាគិតថាជាទីកន្លែងរបស់ម្ចាស់ក្រុមហ៑ុនយក្សនឹងហើយតែគ្មានអ្នកណាអាចមករញ៉េរញ៉ៃនៅទីនេះបានឡើយព្រោះទៅធ្លាធំសម្បើមណាស់បើដើរចូលដើរមួយម៉ោងមិនទាន់ផុតច្រកចូលផង

ឃើញថាខាងក្រៅរាបចំរាងចំណាស់បន្តិចមែនតែអ្នកណាទៅដឹងថានៅខាងក្នុងមានការរៀបចំបែបមនុស្សសម័យបច្ចុប្បន្នលាយនឹងសម័យដើមមើលពីជ្រុងណាក៏ឃើញស្អាតដែល

ស្អាតៗខ្លាំងដល់ថ្នាក់អ្នកណាឃើញក៏ចង់បានតែគួរអោយសា្តយព្រោះវាជាកម្មសិទ្ធិផ្តាច់មុខរបស់ កម្លោះសង្ហាម្នាក់ មើលមួយភ្លែតគេអាចទាយដឹងថាអាយុប្រហែលជាម្ភៃជាងឆ្នាំតែបើអ្នកបានដឹងអាយុពិតគ្រប់គ្នាប្រហែលជាចំហរមាត់ច្បាស់ជាមិនខាន

ម្ចាស់ភូមិគ្រឹះដ៏ធំនេះមានឈ្មោះថា  ជុងគុក វេស្ទើនដែរមនុស្សគ្រប់គ្នាគិតថាជាមនុស្សចំណាស់សក់ស្កូវគ្រប់គ្រងក្រុមហ៑ុននោះឯង

គេទៅធ្វើការរាល់ថ្ងៃណាស់គេគ្មានអ្នកបានឃើញថាគេមុខយ៉ាងមិចប៉ុណ្ណឺងឯង

គេរស់នៅច្រើនសតវត្សន៍មកហើយ ហើយក៏គ្មានណាមនុស្សដែរមានអាយុវែងដល់ថ្នាក់នឹងដែរ ទាល់តែគែមិនមែនជាមនុស្សធម្មតា ពិតណាស់គេជា ពពួកvampireពូជសុទ្ធដែលមានកម្លាំងខ្លាំងលើសពីពួកvamprieធម្មតាដែរមនុស្សទូទៅគិតថាគ្មានវត្តមាននៅលើភពផែនដីនេះតែគេបែរជាអាចរស់នៅជាមួយមនុស្សបានធម្មតា

ជាទាយាទតែម្នាក់ដែលនឹងបន្តដំណែងជា ស្តេចនៃVamprieទាំងអស់បន្តពីបិតា តែគេមិនបានចូលទៅក្នុងរាជវាំងវិញរាប់រយឆ្នាំមកហើយតាំងពីមនុស្សជាទីស្រឡាញ់របស់គេបាត់បងជីវិតទៅ

គេពិតជាស្អប់ៗអ្នកដែរបំបែកគេជាមួយនឹងគូស្នេហ៍មិនចង់ឃើញសូម្បីតែមុខលាក់ការស្អប់ខ្ពើមពេញទ្រូងទោះបីនោះជាមាតាបិតាបង្កើតរបស់ខ្លួនក៏ដោយ

រាល់ថ្ងៃកម្លាំងរបស់គេកាន់តែកើនមានខ្លាំងទៅៗជាពពួក Vampireពូជសុទ្ធនេះនឹងកាន់តែខ្លាំងខ្លានៅពេលដែរឆ្លងចូលដល់អាយុរាប់ពាន់ឆ្នាំ

រាងក្រាសកំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការជំនិតរបស់គេក៏ចូលមកប្រាប់ដំណឹង

"លោកម្ចាស់~អ្នកអង្គម្ចាស់ធំមកជួប"ស្ទេរីនដែលជាជំនិតរាប់ឆ្នាំរបស់នាយបានចូលមកប្រាប់តាមទម្លាប់ដែរមានអ្នកចង់ជួប

"អោយគាត់ចូលមក"ជុងគុកនិយាយព្រមជាមួយទឹកមុខសើ្មរថេរមិនសូម្បីញញឹម

"បាទលោកម្ចាស់"

"យ៉ាងមិចហើយ សុខសប្បាយជាទេប្អួនប្រុស"មីន យ៉ុនហ្គី ព្រះបុត្រាច្បងនៃអាណាចក្របីសាចបានដើរចូលមកភ្ជាប់ជាមួយនឹងសំណួរសួរទៅប្អួនប្រុសដែលអង្គុយធ្វើមុខមាំនៅលើតុធ្វើការ

"បិសាចចេះឈឺ"ជុងគុកដាក់មួយមា៉តធ្វើអោយបងប្រុសគេគាំងស្ទើរតែនិយាយមិនចេញមិនគួរណាសួរសំណួរឆ្កួតៗចឹងសោះ

"ឆ្លើយធម្មតាក៏បានដែល កុំបាញ់បងចុកៗពេកអី តែថាបងមកលើកនេះគឺយកបញ្ជាព្រះបិតាមកប្រាប់ឯង"យ៉ុហ្គីតបទៅប្អួនវិលហើយដាក់គូទអង្គុយចុះលើកៅអីទទួលភ្ញៀវដោយមិនចាំបាច់ម្ចាស់ផ្ទះអញ្ជើញដោយមិនភ្លេចលើពីមូលហេតុដែលត្រូវចុះមកឋានមនុស្សមកប្រាប់ប្អួន

"ខ្ញុំមិនចង់ដឹងទេ"ជុងគុក

"យ៉ាងណាក៏យើងត្រូវប្រាប់ដែរគឺទ្រង់ហៅឯងអោយត្រឡប់ទៅវិញព្រោះឥឡូវមានពពួកចចកអុកឡុកច្រើនណាស់ មានបញ្ហាជាច្រើនកើតឡើង ទ្រង់ចង់អោយឯងឡើងសោយរាជ្យបន្តពីទ្រង់"

យ៉ុហ្គីនិយាយបន្តើរចាក់ទឹកតែមកក្រេបបន្តើរបិសាចពាន់ឆ្នាំដូចជារូបនាយអាចញ៉ាំ អាចផឹកបានដូចជាមនុស្សតែក៏មានអាហារមួយចំនួនដែលញ៉ាំមិនបានដូចគ្នា

"ហេតុអីខ្ញុំត្រូវទៅតាមបញ្ជារបស់គេនោះទាំងនេះវាជារឿងរបស់គេម្ចាស់បងក៏ដឹងថាខ្ញុំស្អប់គេយ៉ាងណាមានហេតុផលអីដែរខ្ញុំត្រូវធ្វើតាមគេនោះ"ជុងគុកតបទាំងមុខមាំមិនប្តូរ ខំសង្កត់ចិត្តមិនរករឿងពួកគេរាប់ឆ្នាំហើយនៅមានមុខមកនិយាយបែបនេះជាមួយគេទៀតធ្វើអោយ គេរងចាំមនុស្សម្នាក់រាប់រយឆ្នាំ រងចាំគេត្រឡប់មកនៅក្នុងរង្វង់ដៃនាយហើយនៅធ្វើដូចជាគ្មានរឿងអ្វីកើតឡើងឬក៏យ៉ាងមិច

"បងមិនដឹងទេមកនេះត្រឹមតែប្រាប់ពីរឿងដែរទ្រង់អោយយកមកប្រាប់តែប៉ុននឹងឯងហើយបងនៅឮល្ហៀងៗថា បិតាបានរៀបចំព្រះជាយាអោយឯងរួចហើយ ឮថាជាព្រះនាងនៃពួកចចកដែលមកអុកឡុកនគរយើងរាល់ថ្ងៃព្រះមកទាមទារការរៀបអភិសេក"

"ខ្ញុំមិនដឹងទេបងអ្នកនាំពាក្យបងរៀបការខ្លួនឯងទៅ កាលពីមួយពាន់ឆ្នាំមុនបំបែកបំបាក់ស្នេហាខ្ញុំ1000ឆ្នាំក្រោយបង្ខំខ្ញុំអោយរៀបអភិសេកបានខ្ញុំមិនកម្ទេចវិមានចោលសំណាងធំហើយ"ជុងគុកនិយាយហាក់ដូចជាធូរណាស់ចឹងញញឹមយ៉ាងអស់សំណើចនឹងអ្នកដែរមានឈ្មោះជាឪពុកមិនដឹងថាក្នុងខ្លួនគិតអ្វីទេ

"បងមិចនឹងព្រមទៅទោះបីព្រមក៏មិនបានដែលព្រោះបងមិនមែនជាអ្នកឡើងគ្រងរាជ្យបន្តពីបិតាទេតែយ៉ាងណាឯងគួតែទៅបន្តិចទៅ ធ្វើអីក៏ បានស្រេចតែចិត្តឯងទៅ តែឯងនៅតែតាមរកគេបន្តទៀតក្រែងឯងបានឃើញហើយថា ពេលនោះគេត្រូវបិតាកម្ទេចព្រលឹងគេចោលសូម្បីតែធ្វើពិធីដាស់វិញ្ញាណក៏មិនឃើញផង គេរលាយពីភពផែនដីនេះហើយល្មមកាត់ចិត្តហើយណា"យ៉ុនហ្គី

"បងចេញទៅ ខ្ញុំចង់នៅម្នាក់ឯង"គ្រាន់តែយ៉ុនហ្គីលើកយករឿងនេះមកនិយាយរាងក្រាសក៏ប្តូរទឹមមុខដេញបងប្រុសចេញទៅខាងក្រៅភ្លាមៗ

"ហឹម~បងដឹងថាឯងលំបាកតែយ៉ាងណាក៏មិនគួរធ្វើបាបខ្លួនឯងយ៉ាងនេះដែរ បងទៅហើយហើយ"និយាយចប់ក៏បំបាំងខ្លួនចេញទៅនគរគេវិញបាត់ទុកអោយជុងគុកអង្គុយបង្ហូរទឹកភ្នែកនឹងអតីតសង្សារដែលបានព្រាត់គ្នាព្រោះបិតាខ្លួន

ធ្វើអោយនាយត្រូវរងចាំ ចាំហើយចាំទៀត ទោះដឹងថាគ្មានបានអ្វីមកវិញក្រៅពីកាលរងចាំ

"ថេយ៍ពេលណាទើបអូនត្រឡប់មករកបងវិញ បងនឹកអូនណាស់ សូមអង្វរកុំអោយបងចាំយូរពេកអី"ភាពសោកសង្រែកដែរកប់ជ្រៅក្នុងក្រអៅបេះដូងរបស់អ្នកកម្លោះម្នាក់នេះគ្មានអ្នកណាអាចស្មានដឹងឡើយមានតែខ្លួនគេផ្ទាល់តែប៉ុណ្ណោះ

"រស់នៅបានយូរវាមនប្រយោជន៍អ្វីទៅ បើបងត្រូវរស់នៅម្នាក់ឯងដដែរនោះ"ជុងគុកនិយាយហើយក៏បង្វិលខ្លួនចូលទៅក្នុងបន្ទប់របស់ខ្លួនឯងវិញបាត់ទៅ

គេតែងតែបែបនេះស្ងប់ស្ងាត់មិនងាយនិយាយស្តីមិនចូលចិត្តចេញក្រៅនៅតែក្នុងភូមិគ្រឹះអោយអ្នកក្រោមបង្គាប់ស្វែងរកមនុស្សជាទីស្រឡាញ់រាប់ពាន់ឆ្នាំទៅហើយ

មនុស្សកើតស្លាប់ៗបន្តជំនាន់អោយគេឃើញរាប់មិនអស់តែមិនបានរកឃើញគូស្នេហ៍របស់ខ្លួនឡើយ

(បងត្រូវរងចាំអូនដល់ពេលណាឬក៏បងគ្មានឱកាសនឹងបានឃើញអូនម្តងទៀតទេ)

To be Comment................

ស្អែកថ្ងៃមីនៗចាប់កំណើតចឹងហើយមីនទម្លាក់រឿងថ្មីអោយមួយភាគណា🥰

Continue Reading

You'll Also Like

10K 603 24
អូនសុខចិត្តទទួលរងទារុណកម្មជំនួសអធិរាជគ្រប់បែបយ៉ាងទោះត្រូវឈឺចាប់យ៉ាងណាក៏ដោយ Jeon jungkook Top/Kim taehyung bottom Author:Heriin_An Date:28/July/2021
Alina By ihidethisapp

General Fiction

1.6M 40.5K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
399K 13.4K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
3.5K 111 13
this is a story with the ship between ruby and kana! it's from the anime oshi no ko! this story will be kinda bad read at your own risk!