ម្ចាស់ជីវិត

By KIM-FAA

164K 8.1K 65

គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពល... More

ភាគ២
ភាគ៣
ភាគ៤+ភាគ៥
ភាគ៦
ភាគ៧
ភាគ៨
ភាគ៩+ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥+ភាគ១៦
ភាគ១៧
ភាគ១៨+ភាគ១៩
ភាគ២០🔞⚠️
ភាគ២១🔞
ភាគ២២
ភាគ២៣+ភាគ២៤
ភាគ២៥
ភាគ២៦
🔞ភាគ២៧👑🖤
ភាគ២៨+ភាគ២៩🖤👑
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២+៥៣
ភាគ៥៤
ភាគ៥៥+៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥
ភាគ៦៦
ភាគ៦៧
ភាគ៦៨
ភាគ៦៩
ភាគ៧០
ភាគ៧១
ភាគ៧២
ភាគ៧៣
ភាគបញ្ចប់

ភាគ១

9.2K 284 2
By KIM-FAA

ផ្តើមរឿង

ភូមិគ្រឹះធំនៃត្រកូលអាន់ដឺសាន់

ឡានស៊េរីទំនើបថ្មីស្រឡាង បរយ៉ាងលឿនស្លូ ចូលទៅចតនៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ មិនយូរប៉ុន្មាន ក៏លេចចេញនូវវត្តមានម្ចាស់រាងកាយខ្ពស់ស្រឡះ ឈានជើងចុះមកក្រោមទឹកមុខស្ងប់ស្មើតាមទម្លាប់ ខណៈដែលក្នុងដៃ កំពុងកាន់ឯកសាមួយច្បាប់ ដើរចូលទៅខាងក្នុងផ្ទះដោយឫកពារប្រញាប់ប្រញាល់។
ផឹប...
ចូលដល់ភ្លាម សន្លឹកឯកសាហោះចេញរង្វង់ដៃនាយកំលោះ ធ្លាក់ទៅលើតុ ទល់មុខប្តីប្រពន្ធវ័យចំណាស់ ដែលពួកគាត់កំពុងពិសារទឹកតែ ជជែកគ្នាលេងមុននេះបន្តិច។

«ជុង...កុំមកបញ្ចេញចរិកពាលបែបនេះ»
«ម៉ាក់ដឹងទេ?ខ្ញុំពិតជាធុញទ្រាន់ជាមួយនិងល្បិចរបស់ម៉ាក់ខ្លាំងណាស់»
ជុងហ្គុក អាន់ដឺសាន់ កូនប្រុសកំពូលរឹងទទឹងប្រចាំត្រកូល ស្រដីឡើងយ៉ាងឈ្លើយទំនើង ស្របពេលឈរជ្រែកហោប៉ាខោដោយឫកពារហាក់មិនសុខចិត្ត ដោយសារតែឯកសាបន្លំរបស់ម៉ាក់ ដែលបានបញ្ជូនទៅឲ្យគេព្រឹកមិញនេះ ហើយគេក៏កំពុងតែយកមកប្រគល់ឲ្យគាត់វិញ ព្រោះក្រដាស់មួយសន្លឹកនោះជាការចុះហត្ថលេខាព្រមព្រៀងអេតាស៊ីវិល ដែលគេធ្លាប់បានទទួលពីគាត់សឹងរាប់ភ្លេចទៅហើយ។
«ឆាប់អង្គុយចុះ! ឲ្យមានសុជីវធម៌បន្តិចទៅ ដឹងផងថាឯងកំពុងតែនិយាយជាមួយអ្នកណា?!»គ្រួសារមានច្បាប់ទម្លាប់ ហើយលោកម្ចាស់ ចន ជាមនុស្សម្នាក់ដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ប៉ុន្តែមើលទៅកូនប្រុសគាត់ចុះ ធ្វើខ្លួនដូចជាស្តេចក្នុងផ្ទះ មិនញើត មិនក្រែងរអាចិត្តអ្នកណា ធ្វើឲ្យពេលខ្លះ គាត់សឹងតែហើបមាត់និយាយមិនរួចម្តងៗ ដោយសារតែកូនប្រុសកំពូលម្នាក់នេះ។
«ខ្ញុំទៅវិញហើយ»គេមិនខ្វល់ពីអ្វីទាំងអស់ ថាចប់ក៏ដើរចេញទៅយ៉ាងព្រងើយ សូម្បីតែលោកស្រី ស៊ូណាន ដែលជាម៉ាក់ រកពាក្យមកតបកូនមិនទាន់ផង ហើយពេល ជុងហ្គុក ដើរទៅផុត ពួកគាត់ក៏ងាកសម្លឹងមើលមុខគ្នា ខណៈដែលលោកចនដង្ហើមធំបែបទ័លគំនិត គាត់ឈឺក្បាល និងក្រពុលមុខយ៉ាងខ្លាំង។
«អូនបន្លំយកអេតាស៊ីឲ្យគេស៊ីញ៉េទៀតហើយមែនទេ?»
«ចាស ពិតមែនលោកបង ខ្ញុំមិនចង់អូសបន្លាយពេលយូរទៀតទេ ខ្ញំចង់ឃើញគេមានទំនួលខុសត្រូវ ចេះរៀបចំជីវិតរស់នៅដោយខ្លួនឯង ពេលគេបានប្រពន្ធក៏មិនហត់យើងចាំឃ្វាលដូចឥឡូវនេះដែរ ខ្ញុំមិនយល់សោះ មិនដឹងថាគេចង់នៅព្រៅដល់ពេលណាទៀត»
«មិនបាច់បង្ខំគេទេ តាមចិត្តគេទៅចុះ»គាត់លើកពែងតែមកចិបក្នុងមាត់បន្តិច ឯក្នុងចិត្តវិញ សែនតានតឹងយ៉ាងខ្លាំង ព្រោះតែកូនប្រុសគាត់រឹងទទឹង បែកឆ្វេង  មិនដែលស្តាប់តាមសម្តីគាត់ម្តងណាឡើយ ចំណែកលោកស្រីស៊ូណាន បានតែគ្រវីក្បាលហួសចិត្ត គិតមិនយល់ថាកូនប្រុសគាត់គិតអីឲ្យប្រាកដ មានតែបណ្តោយតាមនោះឯង។
...
ថ្ងៃថ្មី
ព្រះអាទិត្យបញ្ចេញពន្លឺពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត បាញសាចមកលើដំបូលភូមិគ្រឹះដេហ្វឺរៀរ៍ ហាក់ដូចកំពុងស្រោចស្រពពរជ័យដល់គ្រួសារមួយនេះ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតឡើយ...

«កូនមីន ម៉ាក់និងប៉ាមានរឿងចង់និយាយជាមួយកូន»សំឡេងស្រាលពិរោះ បន្លឺឡើងនៅមាត់បន្ទប់ ធ្វើឲ្យអ្នកដែលត្រូវហៅរក រហ័សក្រោកចេញពីតុគ្រឿងសំអាង ដើរសំដៅមកជាមួយនិងទឹកមុខងឺងឆ្ងល់។
«មានរឿងអ្វីទៅម៉ាក់?»ជីមីន ដេហ្វឺរៀរ៍ កូនច្បងប្រចាំគ្រួសារ សួរទៅកាន់អ្នកម៉ាក់ ក្រោមទឹកមុខភ្ញាក់ផ្អើលបន្តិច ទើបម៉ាដាម ចាសស្មីន ឈោងចាប់ដៃកូនមកអង្អែលហើយប្រាប់ដោយស្នាមញញឹម៖
«មានដំណឹងល្អពីគ្រួសារអាន់ដឺសាន់...»គ្រាន់តែគាត់បង្ហើបប្រយោគបានតែប៉ុន្មានម៉ាត់ កំលោះមាឌល្អិត ហាក់ដូចជាភ្ញាក់ផ្អើល លាយឡំនិងអារម្មណ៍ច្របូកច្របល់ ថែមទាំងរលាស់ដៃគាត់ចេញ ហើយស្រដីឡើងទាំងរដឹករដុប តែម៉ាដាមចាសស្មីន មិនសូម្បីតែចាប់អារម្មណ៍៖
«អ្ហឹក៎...ម៉ាក់ គឺកូន...កូនសុំទៅផ្លាស់ឈុតសិនណា៎»ជើងតូចៗឈានជើងថយពីរជំហ៊ាន រួចប្រញាប់ចូលក្នុងបន្ទប់រុញទ្វារបិទចាក់សោរជិតឈឹង ស្របពេលចង្វាក់បេះដូងលោតញាប់ខុសធម្មតា វាមិនមែនជាអារម្មណ៍រំភើប តែជាសញ្ញាមួយដែលកំពុងប្រាប់ថា គេភ័យខ្លាច។
«ម៉ាក់រងចាំកូននៅក្នុងបន្ទប់របស់លោកប៉ាណា៎!»ម៉ាដាមចាសស្មីន កួចមាត់ញញឹមញញែមតែម្នាក់ឯង គិតថាកូនអៀន ព្រោះតែរឿងនេះ តើវាជាការពិភាគ្សារឿងអ្វី ទើបបានជាគេមានឫកពារប្លែកៗបែបនេះ?គាត់មិនបានគិតអ្វីច្រើន ហើយក៏ចេញទៅ។

ជីមីន គេចខ្លួនចូលដល់ក្នុងបន្ទប់ ផ្អែកខ្នងផ្ទប់និងទ្វារ យកដៃស្ទាបអង្អែលលើពោះ ទាំងចង្វាក់បេះដូងលោតញាប់ខុសធម្មតា រំពេចនោះតំណក់ទឹកភ្នែកតូចៗក៏រមៀលស្រក់ចុះ តែគេរហ័សលើកដៃជូតគ្រវាស រួចស្ទុះទៅទាញសម្លៀកបំពាក់ពីក្នុងទូរមកផ្លាស់ មិនយូរក៏ដើរពីបន្ទប់ផ្ទាល់ខ្លួន សំដៅទៅបន្ទប់មួយទៀត តែមិនមែនបន្ទប់លោកប៉ាទេ...

តុក តុក តុក...
«ថេហ៍...ឯងនៅក្នុងបន្ទប់ដែរទេ?»ជីមីន ដេហ្វឺរៀរ៍លើកដៃគោះទ្វារស្រែកហៅប្អូនប្រុសយ៉ាងអន្ទះសា ហើយភ្លាមនោះម្ចាស់បន្ទប់ក៏ដើរ ភ្លាមៗទ្វារក៏បើកបង្ហាញឲ្យឃើញនូវវត្តមាននាយកំលោះតូច ដែលមានមុខមាត់ស្រស់ស្អាត រាងកាយស្រឡូនគួរឲ្យថ្នាក់ថ្នម ស្បែកស្រស់ថ្លា មានសាច់ឈាមស្រស់បស់ ព្រមទាំងមានស្នាមញញឹមតិចៗមកកាន់បងប្រុសជាទីស្រឡាញ់ដែលអាយុខុសគ្នាតែមួយឆ្នាំប៉ុណ្ណោះ។

«ទៅបន្ទប់លោកប៉ាជាមួយបងបន្តិចបានទេ?»
«???»ថេយ៉ុង មិនទាន់ឆ្លើយតប តែក៏សម្លឹងក្នុងកែវភ្នែកដែលពោរពេញដោយភាពភ័យព្រួយរបស់ ជីមីន ទោះគេមិនដឹងថាបងប្រុសមានរឿងអ្វី ឬកំពុងតែជួបបញ្ហាអ្វី ប្អូនប្រុសម្នាក់នេះក៏អត់មិនបាននិងសួរនាំឡើងភ្លាម៖
«ទៅបន្ទប់លោកប៉ាមែនទេ?តែបងកំពុងតែព្រួយបារម្ភរឿងអ្វីទៅ?»នាយតូច ព្យាយាមសួរដោយស្នាមញញឹមជាប់បបូរមាត់ជានិច្ច ពេលសម្លឹងឃើញទឹកមុខបងប្រុសហាក់ដូចមិនសូវល្អ ទឹកមុខបញ្ជាក់យ៉ាងច្បាស់ ថាគេមានអ្វីមួយដែលព្យាយាមលាក់បាំងគ្រប់គ្នា។
«គ្រាន់តែទៅជាមួយបង...»ជីមីន ពោលទាំងអួលដើម.ក ធ្វើឲ្យនាយតូចលឺហើយក៏ប្រញាប់យល់ព្រមតាមសម្តី៖
«បាន ខ្ញុំនឹងទៅជាមួយបង»ចម្លើយនេះ ធ្វើឲ្យ ជីមីន ដេហ្វឺរៀរ៍ មានស្នាមញញឹមឡើងវិញ ក្រោយមកគេក៏ចាប់អូសដៃកំលោះតូចបណ្តើរគ្នាទៅចុះទៅជាន់ផ្ទាល់ដីដើម្បីទៅជួបប៉ានិងម៉ាក់។
អ្នកទាំងពីរចុះដល់កាំជណ្តើរមិនបានប៉ុន្មានកាំក៏ ត្រូវទច់ដំណើរឈប់ភ្លាមៗ ស្របពេលសំឡេងកាចបានបន្លឺឡើងមក៖
«កូនមីន ម៉ាក់បានប្រាប់កូនហើយមែនទេថា...?»
«ខ្ញុំកំពុងតែចុះទៅហើយតើម៉ាក់»
«ម៉ាក់ឲ្យឯងទៅបន្ទប់លោកប៉ាតែម្នាក់ប៉ុណ្ណោះ យល់ទេ?»
«តែថេយ៉ុងក៏អាចទៅចូលរួមស្តាប់បានដែរតើម៉ាក់»ជីមីន កាន់ដៃប្អូនយ៉ាងស្អិត ប្រុងឈានចុះទៅ ធ្វើឲ្យម៉ាដាមមួម៉ៅក្នុងទ្រូងយ៉ាងខ្លាំង
«ជីមីន ដេហ្វឺរៀរ៍!!!»ម៉ាដាមសម្លុតហៅឈ្មោះកូនប្រុស ដែលរឹងរូសមិនស្តាប់បង្គាប់ រួចក៏ស្ទុះឡើងទៅកញ្ឆក់ដៃ ជីមីនមកកាន់ មុននឹងកែវភ្នែកដ៏មុតស្រួចរបស់គាត់រេរទៅសម្លក់ ថេយ៉ុង ដោយភាពនិន្ទា៖
«ទៅបន្ទប់វិញទៅ រឿងខ្លះឯងមិនចាំបាច់ដឹងក៏បាន»ម៉ាដាម គំហកឡើងយ៉ាងគ្រោតគ្រាត ខណៈនាយតូចបានតែឈរក្តាប់ដៃដែលញ័រទទ្រើក សម្លឹងមុខគាត់ដោយក្រសែភ្នែកឈឺចាប់ គេមិនតបសូម្បីតែមួយម៉ាត់ ហើយក៏កញ្ឆក់ខ្លួនដើរឡើងបន្ទប់វិញ បានតែពីរជំហ៊ាន ប្រយោគតិះដៀលក៏ហោះចូលត្រចៀក ឲ្យគេស្ទើតែទប់អារម្មណ៍មិនបាន៖
«ម៉ាក់ភ្លេចប្រាប់កូនថារឿងនេះទាក់ទងតែជាមួយកូនប្រុសម៉ាក់ប៉ុណ្ណោះ កូនមិនគួរនាំគេទៅទេ មនុស្សដូចជាគេ មានអ្វីដែលនាំរឿងល្អដល់គ្រួសារ?ក្រៅពីធ្វើឲ្យគ្រួសារស្អុយឈ្មោះ ដោយសារកូនឥតខាន់ស្លាម្នាក់នេះ?»
«ម៉ាក់???»
«ម៉ាក់គ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះ»គាត់និយាយប្រាប់ ជីមីន ប៉ុន្តែខំប្រឹងតំឡើងសំឡេងឲ្យឮដល់អ្នកខាងលើ ទ្រាំស្តាប់លែងបាន ថេយ៉ុង ក៏បង្វែរមកតបតគាត់វិញទាំងខឹង ទាំងអាក់អន់ចិត្ត៖
«ខ្ញុំមិនដែលធ្វើអ្វីឲ្យអាប់ឱនដល់គ្រួសារទេ តែម៉ាក់ទៅវិញទេ ដែលជាអ្នកគិតដូចច្នោះមកលើខ្ញុំ»ចប់សម្តីភ្លាម កំលោះតូចក៏កញ្ឆក់ខ្លួនវឹងដើរទៅបន្ទប់បាត់ ទុកឲ្យម៉ាដាមឈរស្ងៀមបាត់សំឡេងឈឹង បៀមសម្តីទុកក្នុងចិត្ត រួចទាញកាយតូចរបស់ជីមីនកូនប្រុសរបស់គាត់ ទៅជួបជាមួយលោកប៉ាយ៉ាងលឿនឃាំងឃាត់មិនបាន។
...
ជីមីន ត្រូវបានម៉ាក់អូសដៃចូលបន្ទប់ភ្លាមៗ នៅចំពោះមុខវត្តមានលោកម្ចាស់ដេហ្វឺរៀរ៍ ដែលត្រូវជាលោកប៉ារបស់គេ។
កាយតូច ដាក់បង្គុយលើសាឡុង ដោយមានម៉ាក់អង្គុយកាន់ដៃរហូត ចំណែកលោកប៉ា អង្គុយលើរទេះរបស់គាត់ ព្រោះគាត់មានជម្ងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងស្វិតជើងទាំងសងខាង មិនអាចធ្វើចលនាបានឡើយ។
«កូនមកហើយហ្អែស៎?ចុះឯងណាថេយ៉ុង?»គាត់ញញឹមស្រស់ដាក់កូនច្បង ហើយក៏សួររកថេយ៉ុងភ្លាម ខណៈនោះកំលោះតូច ជីមីន រៀបឆ្លើយទៅហើយ ស្រាប់តែម៉ាដាមចាសស្មីន ឆ្លើយមុន៖
«មុននេះឃើញដើរមកជាមួយកូនមីនដែរ តែសុខៗក៏ឡើងទៅបន្ទប់វិញ ប្រហែលជាគេមិនចង់ស្តាប់រឿងហ្នឹងទេលោកបង បណ្តោយតាមតែគេទៅ»
«ទៅហៅគេមក»លោកម្ចាស់ ដាក់បញ្ជាឡើង ធ្វើឲ្យភរិយាល្អឯករបស់គាត់មិនហ៊ានក្អកមួយម៉ាត់ ចំណែកជីមីនគ្រាន់តែលឺដូចច្នោះភ្លាម ក៏ស្ទុះក្រោកដើរចេញទៅរកប្អូនភ្លាមៗ មិនយូរប៉ុន្មានក៏ត្រឡប់មកវិញជាមួយនិង នាយតូច ដូចបំណង មានថេយ៉ុងនៅជាមួយ អាចធ្វើឲ្យគេកក់ក្តៅចិត្ត។
«លោកប៉ា» ថេយ៉ុង ឱនគំនាបគោរពលោកប៉ាជាទីស្រឡាញ់ ទាំងមុខស្ងប់ស្ងួត មុននឹងឈានទៅរកកន្លែងអង្គុយ ទើបលោកម្ចាស់ចាប់ផ្តើមបង្ហើបរឿងឡើងមក។
«មិនមែនជារឿងធំដុំអ្វីណាស់ណាទេ តែប៉ាគ្រាន់តែចង់ឲ្យកូនៗមកស្តាប់»
«អញ្ជើញមានប្រសាសន៍មកលោកប៉ា»ថេយ៉ុង បបួលគាត់ឲ្យនិយាយ លោកប៉ាសើចញញឹម មុននឹងងាកទៅសម្លឹងមុខកូនច្បង ជីមីន ដេហ្វឺរៀរ៍ ហើយស្រដីឡើង៖
«កាលពីម្សិលមិញ គ្រួសារអាន់ដឺសាន់បានជួបពិភាគ្សាជាមួយប៉ា ពីរឿងរៀបចំគូស្រកឲ្យកូន»សម្តីលោកប៉ា ធ្វើឲ្យកូនច្បងញោចកែវភ្នែកញ័រទទ្រើក ប៉ាធ្លាប់និយាយរឿងនេះម្តងហើយ តែត្រូវជីមីនបដិសេដ ហើយម្តងនេះ គេរឹតប្រកែកលើសដើមពេលឮបោះសម្តី៖
«សង្ឃឹមថាកូនមិនធ្វើឲ្យប៉ាខកចិត្តម្តងទៀតទៅចុះ»
«រឿងនេះទៀតហើយហ្អែស៎?»ជីមីន ស្ទុះក្រោកទាំងកម្រោល ហើយក្តាប់ដៃសម្លឹងមុខអ្នកម៉ាក់ដោយការមួម៉ៅ មិនសុខចិត្ត។
«កូនមីន...»អ្នកម៉ាក់គ្រហឹម ចង់ចាប់ដៃកូនឲ្យអង្គុយវិញ តែមនុស្សកំពុងតែជ្រួលច្របល់ ក៏រលាស់ដៃគាត់ចេញ ហើយស្បថឡើងយ៉ាងដាច់ខាត៖
«ខ្ញុំមិនរៀបការទេ ឈប់មកបង្ខំខ្ញុំទៀត»ចប់សម្តី កាយតូចកញ្ឆក់ខ្លួនដើរចេញយ៉ាងលឿន ឯម៉ាដាមចាស្មីនក៏ដើរហ័សតាមពីក្រោយ តែត្រូវទច់ដំណើរពេលលោកម្ចាស់គំហក៖
«បណ្តោយគេសិនទៅ ទោះយ៉ាងណា គេត្រូវតែរៀបការជាមួយត្រកូលអាន់ដឺសាន់ តាមពាក្យសន្យា»
ដេហ្វឺរៀរ៍ និង អាន់ដឺសាន់ សឹងតែជាគ្រួសារតែមួយទៅហើយ ព្រោះលោកចន និងគាត់ជាមិត្តស្លាប់រស់ ស្រឡាញ់គ្នាដូចបងប្អូនបង្កើត គាត់មិនទុកចិត្តលើអ្នកណា ក្រៅពីគ្រួសារអាន់ដឺសាន់ឡើយ ទោះដឹងថាត្រូវបង្ខំកូន តែក៏មិនចង់ឲ្យកូនលំបាក។
«ទុកឲ្យកូនទៅជួយលួងលោមគេ»ថេយ៉ុង ឃើញទឹកមុខលោកប៉ាមិនសូវល្អ ថេយ៉ុងក៏សុំអនុញ្ញាតចេញទៅរកជីមីន ឯអ្នកប៉ាក៏ងងក់ក្បាលតិចៗជំនួសការយល់ព្រម។
...
នៅមុខបន្ទប់
«បងប្រុស គឺខ្ញុំណា...បើកទ្វារឲ្យខ្ញុំបន្តិចបានទេ»កំលោះតូចដើរទៅគោះទ្វារបន្ទប់ជាច្រើនដង តែមិនទទួលបានការឆ្លើយតប ព្រោះ ជីមីន បានចាក់សោជិតឈឹង សម្ងំនៅក្នុងបន្ទប់មិនព្រមចេញមកទាល់តែសោះ ខណៈនោះស្រាប់តែ ម៉ាដាមចាសស្មីន ដើរសំដៅមកហើយក៏ស្រដីឡើង៖
«ទៅបន្ទប់ឯងវិញទៅ នៅឈរដល់ណាទៀត?»មកដល់ភ្លាម គាត់ក៏ដេញភ្លែត ថេយ៉ុង ក៏មិនមាត់ ហើយដើរចេញភ្លាមមិនចាំយូរ ចំណែកម៉ាដាម តាមសម្លក់សម្លឹងនាយតូចទាល់តែផុតកន្ទុយភ្នែក ទើបគាត់ដកសោចេញពីហោប៉ៅ មកចាក់បន្ទប់កូនប្រុស ហើយចូលទៅតែម្តង។
មិនដឹងថាមានរឿងអ្វីកើតឡើង ឬអ្នកម៉ាក់បញ្ចុះបញ្ចូលកូនយ៉ាងម៉េចខ្លះឡើយ មួយសន្ទុះធំក្រោយមក គាត់ក៏ដើរចេញពីបន្ទប់យ៉ាងព្រងើយ នៅសល់តែមាឌល្អិត អង្គុយធ្មឹងទាំងទឹកភ្នែកដាបពេញថ្ពាល់។
ថេយ៉ុង ក៏លបត្រឡប់មកម្តងទៀត ព្រោះចង់ដឹងសុខទុក្ខបងប្រុស គ្រាន់តែឃើញដូច្នោះ ជីមីន ក៏រត់មកឱបគេភ្លាមៗ ហើយយំយ៉ាងអណ្តឺតអណ្តក។
«ឯងត្រូវតែជួយនិយាយជាមួយប៉ា ហ្ហឹក៎...បងមិនចង់ការទេ មិនការដាច់ខាត...»
«តែបងត្រូវប្រាប់ហេតុផលខ្ញុំជាមុនសិន»ថេយ៉ុង លើកដៃអង្អែលតូចថ្នមៗ ហើយប្រាប់ដោយសំឡេងស្រាលៗហាក់លួងលោមចិត្ត ខណៈនោះ ជីមីន ក៏រំសាយដៃចេញពីការឱប ហើយពួកគេក៏សម្លឹងមុខគ្នាទៅវិញទៅមក...
«ស្អែកឯងទៅជួបតាមការណាត់ជំនួសបងបានទេ?»
«???»
«អ្នកម៉ាក់មិនព្រមបញ្ឈប់រឿងនេះទេ គាត់បានទទួលសំណើរពីគ្រួសារនោះ...»
«បើម៉ាក់ដឹងថាខ្ញុំទៅជំនួស ម៉ាក់មុខជាបន្ទោសបងហើយ រួមទាំងខ្ញុំដែរ...»
«ថេហ៍...ឯងស្រឡាញ់បងប្រុសដែរទេ?»និយាយសុខៗ ជីមីន ស្រាប់តែសួរដូច្នោះដើម្បីសង្កត់ចិត្តឲ្យ នាយតូច ហារមាត់ប្រកែកមិនបាន ថេយ៉ុងស្រឡាញ់បងប្រុសរបស់គេខ្លាំងណាស់ គេមានបងប្អូនតែពីរនាក់ មានរឿងអ្វីមិនដែលលាក់បាំងគ្នា ឬចោលគ្នាឡើយ ទើបនាយតូចមិនដាច់ចិត្ត ពេលឃើញបងប្រុសត្រូវប៉ាម៉ាក់បង្ខិតបង្ខំដូច្នេះ។

ស្អែកឡើង
ជុងហ្គុក អាន់ដឺសាន់ បោះជំហ៊ានចូលទៅក្នុងក្រុមហ៊ុនប្រកបដោយភាពលេចធ្លោ អ្នកណាៗក៏កោតសរសើរនូវភាពល្អឥតខ្ចោះដែលគេមាន មិនត្រឹមតែជាCEOវ័យក្មេងកាន់មុខជំនួញធំៗប៉ុណ្ណោះទេ កំលោះឆើតឆាយម្នាក់នេះ គឺជាម្ចាស់កាស៊ីណូលាក់មុខម្នាក់ ដែលគ្រាន់តែអង្គុយស្ងៀមៗ ហើយក៏លុយហូរចូលក្នុងកុងធនាគាគ្រប់វិនាទី។
ថ្ងៃនេះគេទំនេរ ទើបមកផឹកកាហ្វេក្នុងស្រូបខ្យល់អាកាសនៅក្នុងអូហ្វីស គេមិនចូលបរិយាកាសខាងក្រៅ មិនចូលភាពរញ៉េរញ៉ៃពីមនុស្សជុំវិញខ្លួន ព្រោះមនុស្សដូចជាគេមានឥទ្ធិពលដល់គ្រប់គ្នា ជាពិសេសស្រីៗមួយចំនួន ដែលជ្រួលជ្រើមចង់បានគេ ទាំងដឹងថាគេជាមនុស្សឆ្មើង ក្រអឺតក្រទម មុខងាប់មិនរាប់ញាតិសន្តានណាក៏ដោយ ហេតុនេះធ្វើឲ្យគេធុញទ្រាន់ ដល់ថ្នាក់មិនចង់រៀបការ វាជាធម្មជាតិ ជាអារម្មណ៍ដែលកំពុងកើតឡើងក្នុងខ្លួនគេឥឡូវនេះ។

ទូត...ៗៗ! សុខៗ ទូរស័ព្ទរបស់គេក៏រោទ៍ឡើង អ្នកកំលោះចុចទទួលភ្លាម ព្រោះឃើញជាលេខរបស់អ្នកម៉ាក់ជាទីស្រឡាញ់។
«ហេឡូ ម៉ាក់»
(ពេលនេះឯងទំនេរដែរទេ? ចៃដន្យឡានម៉ាក់បានខូច មកទទួលម៉ាក់បន្តិចមក)
«ម៉ាក់កំពុងនៅឯណា?...បាទ ខ្ញុំនឹងទៅភ្លាម» ជុងហ្គុក សួរពីទីតាំង ហើយក៏យល់ព្រមយ៉ាងងាយដោយមិនបានគិតយូរ បន្ទាប់ក៏ទាញសោឡាន ហើយដើរចេញទៅ ដើម្បីទៅទទួលគាត់ភ្លាមៗ។

កន្លែងដែលគេត្រូវទទួល គឺជាភោជនីយដ្ឋានលំដាប់ផ្កាយ នៅជិតមាត់សមុទ្រឯណោះ ហើយពេលទៅដល់ភ្លាម គេក៏ទាញទូរស័ព្ទមកនិយាយភ្លែត៖
«ខ្ញុំមកដល់ហើយម៉ាក់»
(ចូលមកខាងក្នុងសិនមក ម៉ាក់នៅជាន់២)
ជុងហ្គុក ដាក់ទូរស័ព្ទចុះ ហើយដើរចូលទៅ និងឡើងទៅជាន់ទី២តាមគាត់ប្រាប់ ខណៈនោះ ក៏មានបុគ្គលិកស្រីស្អាតម្នាក់ដើរមកប្រាប់៖
«សូមស្វាគមន៍លោកជុង គាត់ខាងនោះកំពុងតែរងចាំលោក»
បន្ទាប់ពីនោះ នាយកំលោះមិនបានសួរដេញដោលអ្វីទាំងអស់ ក្រៅពីដើរទៅតាមការអញ្ជើញរបស់បុគ្គលិក ហើយនៅជាន់ទី២នេះ ត្រូវបានកក់ផ្តាច់មុខ ទើបនៅសល់តែកន្លែងមួយប៉ុណ្ណោះ ជាកន្លែងដែលមនុស្សម្នាក់កំពុងអង្គុយបែរខ្នងសម្លឹងទៅទេសភាពដ៏ស្រស់ស្អាតនៅឆ្នេរសមុទ្រ។
«គេជាអ្នកណា?»ចិញ្ចើមក្រាស់ស្អាតចាប់ផ្តើមរត់ចូលគ្នា ស្របពេលដើរជិតទៅដល់ គេមានអារម្មណ៍ថាកំពុងតែចាញ់បោកការអូសទាញរបស់ម៉ាក់ម្តងទៀតហើយ ព្រោះអ្នកដែលរងចាំមិនមែនជាម៉ាក់ តែជា...?!
បើក្រឡេកទៅមើលអ្នកដែលកំពុងរងចាំវិញ អង្គុយយ៉ាងស្ងៀមស្ងាត់ ដូចរូបចម្លាក់ សម្លឹងមើលពីខាងក្រោយ គេមានមាឌតូចល្អិត មើលទៅក្មេងខ្ចីណាស់ ធ្វើឲ្យកំលោះហាយសូ អត់គិតមិនបានថាម្នាក់នៅចំពោះមុខគេនេះ ជាក្មេងរៀននៅវិទ្យាល័យ ទើបបោះជំហ៊ានចូលទៅទាំងខ្ជាក់សម្តីឡើងមិនយល់មុខ៖
«ចង់បានប្តីខ្លាំងហើយមើលទៅ ទើបសុខចិត្តគេចម៉ោងរៀន មកជួបណាត់!»

To be continued💜💚

Continue Reading

You'll Also Like

1.1M 28.2K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.1K 112 5
"តេីខ្ញុំកេីតអី ? ហេតុអីក៏ខ្ញុំតែងតែយល់សប្តិឃេីញគេ? គ្រប់ពេលអោយតែខ្ញុំគេង គេតែងតែលេចទ្បេីងក្នុងយល់សប្តិខ្ញុំ " "គេជាអ្នកណាក៏ខ្ញុំមិនស្គាល់ ខ្ញុំដឹងត...
9.8K 447 9
( ចំណងជើងដើម: វិលស្នេហ៍ ថែបេះដូងអូន ) Jeon Jungkook X Kim taehyung Jk top Tae Btt Write by: ហ័ង៚ជុងហ្គី៚
68.5K 681 80
Meet the industry's angel, Kim Mi-yong fomer NCT Member now turned into one of the biggest Kpop soloist ever. Rankings Baejinyoung #1