លោកចន(សាច់រឿងចាស់) ចប់

By jesikamemooo

18.8K 722 19

មនុស្សស្រីជាចំនុចខ្សោយរបស់គេ​ ព្រោះគេមានអតីតកាលជូរចត់ហ្នឹងវា គេរៀងហើយ ប៉ុន្ដែដោយសារនាងទើបគេជួបសុភមង្គល ចាប់ផ្... More

ផ្ដើមរឿង៖ គេជាអ្នកណា
ភាគ១៖ផ្លាស់ប្ដូរ!!
ភាគ២៖អ្នកជំងឺក្បាលរឹង!!
ភាគ៣(១៨+)៖រសជាតិអន់!!
ភាគ៤៖ ជាកម្មសិទ្ធរបស់យើង!!
ភាគ៥៖ជឿជាក់ពេកទេដឹង!!
ភាគ៦(១៨+)៖អង្គម្ចាស់!!
ភាគ៧៖រឿងនាយតើ!!ទើសទាស់ម្ល៉េះ
ភាគ៨៖ទំនាក់ទំនង!!
ភាគ៩(១៨+)៖ ម្ចាស់តូច
ភាគ១០៖រីករាយថ្ងៃកំណើត!!
ភាគ១១៖ទីបំផុតយើងរកពួកឯងឃើញហើយ
ភាគ១២៖ស្មុកស្មាញ់!!
ភាគ១៣៖យំព្រោះអន់ចិត្ដនិងយើង !!
ភាគ១៤៖មែនហើយ!!យើងខឹងនាង
ភាគ១៥៖ ទេសម្រាប់យើង!!នាងក្មេងស្រីតូចមួយនៅឡើយ!!
ភាគ១៦៖នាងជាអ្នកណា!!
ភាគ១៨៖នរណាដែលក្បត់នាយ!!
ភាគ១៩៖គាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ឯណោះ!!
ភាគ២០៖ជុងហ្គុកប្រែប្រួលហើយ!!
ភាគ២១៖យើងសង្ឈឹមថានាងនិងអាចគេចផុតពីវា!!
ភាគ២២៖ឆាប់ធ្វើតាមផែនការរបស់យើងភ្លាម!!
ភាគ២៣៖បងស្រឡាញ់អូន!!
រដូវកាលថ្មី!!

ភាគ១៧៖ម្ចាស់តូចនៅវិមានអ្នកនាង!!

491 24 0
By jesikamemooo

" យើងមិនអីទេ!!ហើយពេលណាទើបយើងអាចត្រឡប់ទៅផ្ទះបាន " ជុងហ្គុកសួរចឹងដឹងមូលហេតុនាយហើយ តាមពិតទៅនាយមិនចេះដេកពេទ្យយូរទេហើយណាមួយក្លិនថ្នាំវាធ្វើឲ្យនាយឈឺលើសដើមចឹងសម្រេចសម្រួលត្រឡប់ទៅផ្ទះល្អជាង ។
"លោកទើបដឹងខ្លួនគួរសម្រាកនៅពេទ្យសិនទៅ ជុង!! " សូវ៉ាលីជ្រួញចិញ្ចើមមិនពេញចិត្ដនិងសម្ដីរបស់នាយម៉េចក៏ប្រញាប់ប្រញាល់យ៉ាងនឹង ។
"នាងក៏ដឹងដែរថាយើងមិនចេះនៅពេទ្យឡើយ " ជុងហ្គុកឧទានមកដោយក្ដីតឹនទ្រូងមនុស្សគេស្អប់ក្លិនមន្ទីរពេទ្យបំផុត ។
" យ៉ាងណារង់ចាំម្ចាស់ធំត្រឡប់មកវិញសិន ជុង!!ព្រោះម្ចាស់ធំជាអ្នកសម្រេចចំពោះរឿងនឹង " សូវ៉ាលីគ្រវីក្បាលនាងមិនធ្វើអ្វីឲ្យសមបំណងនាយបានទេព្រោះគ្រប់យ៉ាងស្ថិតលើណាមជូនជាអ្នកសម្រេចចិត្ដហើយ ។
" ហ៊ឹម " ជុងហ្គុកលឺចឹងហើយបានត្រឹមដកដង្ហើមធំនាយដឹងហើយច្បាស់ទៀតផងវាគ្មានថ្ងៃដែលគេអាចចាកចេញបានទេ ដរាបស្ថិតការសង្កេតមើលរបស់ណាមជូន ។
" លោកគួរសម្រាកសិនទៅជុង!! " សូវ៉ាលីដេញឲ្យនាយសម្រាកបន្ដ នាយទើបក្រោកពីការសន្លប់ចឹងយ៉ាងណាសម្រាកប្រមូលកម្លាំង ។
" ក៏បាន!!នាងដូចគ្នា " ជុងហ្គុកគ្រាន់មើលនាងមួយភ្លែត ដឹងបាត់ហើយថានាងហត់ប៉ុណ្ណាទម្រាំបានគេងយប់ជ្រៅដោយមិនចង់រំខាននាងច្រើនដេញឲ្យនាងចូលគេងដែរ ។
" ចា!! " នាងតូចទាញភួយមកដណ្ដប់លើកាយនាយហើយទៅសម្រាកនៅសាឡុងប៉ុន្ដែនាងរកឈានជើងចេញទៅហើយជុងហ្គុកចាប់ដៃរបស់នាង ។
" នាងចង់ទៅណា " ជុងហ្គុកចងចិញ្ចើមពេលឃើញនាងដើរចេញចឹង ទាំងមុននឹងនាយរំពឹងថានាងឡើងមកគ្រែគេងជាមួយខ្លួនទេតើ ប៉ុន្ដែវាខុសឆ្ងាយពីការរំពឹងនាយ ។
" ទៅគេងលើសាឡុង " រាងស្ដើងងាកមុខមកសម្លឹងនាយ ។
" សម្រាកជាមួយយើងមក " ជុងហ្គុកទះពូកឲ្យនាងចូូលមកគេងជាមួយខ្លួនហើយម្យ៉ាងសាឡុងវាតូចណាស់ ប្រសិននាងគេងវាធ្វើឲ្យចុកឆ្អឹងឆ្អែងមិនខានទេ ។
" មិនសមទេ!! " សូវ៉ាលីគ្រវីក្បាលនាងម៉េចអាចនឹងដណ្ដើមកន្លែងគេងរបស់អ្នកជំងឺបាន ។
" ហេតុអ្វីមិនសម??ក្រែងគ្រែនេះធំណាស់មិនចឹង ចូលគេងមក " នាយក្រាស់ទាញដៃនាងតូចមួយទំហឹងធ្វើឲ្យនាយដួលលើទ្រូងរបស់នាយ ក្រសែភ្នែករបស់ពួកគេបាញ់សម្លាក់គ្នាទៅវិញទៅមកពោរពេញទៅដោយមនោសព្ចោតនារៀងគ្នា ។
" ជុង!! " រាងស្ដើងខ្ទប់មុខនឹងដើមទ្រូងរបស់នាយទាំងអឹមអៀន ពុទ្ធោម៉េចប្រើកែវភ្នែករបៀបនេះសម្លឹងមកកាន់នាង ។
" នាងអៀនឬ " ជុងហ្គុកឃើញថ្ពាស់ក្រហមព្រើងៗតិចៗរបស់នាងហើយអស់សំណើចដើមក នាយញីសក់ក្បាលនាងថ្នមៗខ្លា​ចដាច់សរសៃសក់ទន់រលោងរបស់នាង ។
" គ្មានទេ!! " សូវ៉ាលីងើយមុខចេញទាំងគ្រវីក្បាល មានបានអៀនណាកុំចេះមកចោទនាងចឹង ។
"​ មិនអៀនមែនឬ " នាយក្រាស់ចងចិញ្ចើមសួរបញ្ជាក់នាង សប្បាយដែលគេងពេទ្យមានមនុស្សឲ្យនាយញ៉ោះលេងចឹង ។
" ពិតប្រាកដហើយ " នាងតូចឆ្លើយម៉ាត់ដើម្បីកុំឲ្យនាយពិនចាប់ពិរុទ្ធពេក ។
" តើគួរជឿដែរទេ?? "​ ជុងហ្គុកអង្អែលចង្កាតិចៗសញ្ជឹងគិតតើនាយគួរជឿសម្ដីរបស់នាងទេហើយតែណ្ហើយ!!ខ្លាចក្មេងអន់ចិត្ដខឹងខ្លួនច្រឡោតពេញនឹងឥឡូវហើយ ។
" ហ៊ឹម!!យើងឈប់ញ៉ោះនាងហើយ ឆាប់ឡើងគេងឲ្យស្រួលមក " នាយក្រាស់រំកិលខ្លួនទៅម្ខាងដោយទុកមួយចំហៀងទៀតឲ្យនាងសម្រាក ហើយនាយឃើញទឹកមុខរបស់នាងមិនសូវស្រស់ទៀតចឹងបញ្ឈប់ការលេងសើចត្រឹមនឹងទៅចុះ ។
" ចាអរគុណហើយជុង!! " សូវ៉ាលីឡើងមកគេងក្បែរនាយ គ្រាន់ទម្លាក់ខ្លួនដល់ពូកភ្លាមភ្នែករបស់នាងទន់ភ្លាមៗ ។
" ក្មេងរឹង " ជុងហ្គុកអស់សំណើចដែលឃើញនាងធ្វើឬកពារចឹងដាក់ខ្លួនមកចុះគ្រាន់បានគេងភ្លាមលក់លឿនដល់ហើយនាយទាញចង្កេះកាយតូចមកជិតដោយឲ្យផ្ទៃមុខរបស់នាងផ្អឹបនឹងដើមទ្រូងរបស់ខ្លួន បន្ទាប់មកនាយបិទភ្នែកគេងតាមក្រោយ ។
ស៊ីនូលួចសម្លឹងតាមរយះកញ្ចប់ឃើញម្ចាស់តូចនិងសូវ៉ាលីគេងក្បែរគ្នាចឹងនាយសប្បាយចិត្ដណាស់ហើយម្យ៉ាងរឿងកិច្ចសន្យារបស់នាយនិងសូវ៉ាលីក៏ជិតសម្រេចហើយ នាយសង្ឈឹមថាសូវ៉ាលីស្វែងយល់ចិត្ដជុងហ្គុក ហេតុអ្វីនាយស្អប់មនុស្សស្រីខ្លាំងដូច្នេះ តើមូលហេតុអ្វី??នាយសង្ឈឹមថានឹងបានតម្រុយពីបញ្ហាមួយនឹង ។
" សង្ឈឹមថាអ្វីៗនឹងល្អប្រសើរទៅចុះ " ស៊ីនូរំពឹងថាអាចកែប្រែនាយក្រាស់ក្លាយជាធម្មតាវិញ ហើយនឹងជុំជ្រុះភាពស្អប់ខ្ពើមនោះចោលឲ្យអស់ ។
" លោកម្ចាស់ស៊ីនូ!! " អង្គរក្សបោះជំហានដើរមករកនាយជំនិតកំពុងឈរមុខបន្ទប់សម្រាករបស់នាយក្រាស់ដោយស្រដីខ្សឹបៗខ្លាចរំខានដំណេកអ្នកខាងក្នុង ។
" មានការអ្វី ហាន់ដុក!! "
" គឺមនុស្សរបស់លោកម្ចាស់ថេហ្យុងមកលុកលុយកន្លែងពួកយើងទាន " ហាន់ដុកប្រាប់នាយជំនិតដោយរបួសជាប់ខ្លួនទម្រាំគេចខ្លួនបានផុត ម្យ៉ាងនាយត្រូវរាយការណ៍នេះដើម្បីឲ្យចៅហ្វាយមានវិធាការកម្ចាត់សត្រូវហើយ ។
" ហ៊ឹម!!ពេលនេះចៅហ្វាយកំពុងត្រូវរបួសទុកឲ្យយើងចាប់ការវាដោយខ្លួនឯង " ស៊ីនូមិនចង់រំខាននាយក្រាស់ទេណាមួយនាយឈឺផងរឿងតិចតួចចឹងនាយអាចចាប់ការបានហើយ ។
" មិនបាច់ទេយើងអាចធ្វើបាន "​ នាយក្រាស់វាចាប្រឆាំងនឹងនាយជំនិត គិតឬអម្បាញ់មិញនាយសម្រាកទេគ្រាន់លឺសម្លេងសម្រិតជើងមនុស្សដើរមកក្បែរបន្ទប់នាយងើបចេញទៅលួចស្ដាប់ កុំសំខាន់ថាហាមនាយបានឲ្យសោះ ។
" ម្ចាស់តូច " ស៊ីនូភ្ញាក់ព្រើតពេលឃើញជុងហ្គុកមកកាត់សម្ដីពួកគេចឹង ហើយមកតាំងពីពេលណា??
" រៀបចំខោអាវឲ្យយើងមក!!ស៊ីនូ " ជុងហ្គុកស្រដីយ៉ាងត្រជាក់ស្រេបគេមិនបណ្ដោយឲ្យសត្រូវមកបំផ្លាញកន្លែងខ្លួនដោយងាយៗឡើយ ។
" ប៉ុន្ដែ... " នាយជំនិតស្ទាក់ស្ទើរចិត្ដក្នុងការធ្វើតាមបញ្ជានាយ ។
" ឲ្យលឿន " ជុងហ្គុកសម្លុតនាយម៉េចប្រកែកនិងបញ្ជាគេចឹង ចង់ឲ្យគេខឹងឬ ។
" បាទម្ចាស់តូច " នាយជំនិតព្រមតាមដោយទៅទិញសម្លៀកបំពាក់ ឯជុងហ្គុកទៅសម្អាតខ្លួនឲ្យស្អាតរង់ចាំខោអាវមកដល់នាយទទួលដោយអាវគ្រ័រហ្សេពណ៍ខ្មៅ នឹងខោជើងវែងមកស្លៀក ។
" ស៊ីនូឯងនៅទីនេះហើយ " ជុងហ្គុកសម្លឹងរាងកាយស្ដើងកំពុងគេងលើគ្រែយ៉ាងស្កប់ស្កល់ នាយឲ្យស៊ីនូការពារសុវត្ថិភាពរបស់នាង ឯនាយទៅចាប់ចែងរឿងថេហ្យុងសិន ។
" បាទម្ចាស់តូច "
" ឆាប់ទៅហាន់ដុក " ជុងហ្គុកបោះជំហានចេញយ៉ាងលឿនទៅតាមផ្លូវសម្ងាត់នៃមន្ទីរពេទ្យ ប្រសិននាយចេញទៅតាមផ្លូវមុខដឹងរឿងហើយចឹងខ្ជិលមានរឿងរញ៉ែរញ៉ៃដោះស្រាយតាមច្រកក្រោយល្អបំផុត ។
" បាទម្ចាស់តូច "
ស៊ីនូអង្គុយនៅលើសាឡុងដោយចិត្ដអន្ទះអន្ទែងចិត្ដមិនដឹងគិតរបៀបណាទេជុងហ្គុកចាកចេញទៅទាំងឈឺចឹងនាយត្រូវរាយការណ៍ទៅអង្គម្ចាស់របៀបណា ហ៊ើយតឹនចិត្ដដល់ហើយ ។
" ហ៊ើយ!! " ស៊ីនូដកដង្ហើមធំងើយសម្លឹងពិដានទាំងតប់ប្រមល់ អារម្មណ៍វីវិលពិបាកបែកចែក ។
នាយក្រាស់បានឡើងឡានដោយចិត្ដក្ដៅក្រហាយដែលកូនចៅរបស់ថេហ្យុងមកអុកឡុកចឹង នាយមិនដែលទៅប៉ះពាល់គេម្ដងណាទេ ហេតុអ្វីមករញ៉ែរញ៉ៃគេម្ល៉េះ ។
" ឲ្យលឿនទៅហាន់ដុក " ជុងហ្គុកតឿនឲ្យហាន់ដុកបន្ថែមល្បឿន នាយយកកាំភ្លើងស្នៀតនឹងចង្កេះ ទាញដាវមកជូតហាន់ដុកព្រឺសម្បុរ ។
" បាទទាន " ហាន់ដុកខ្លាចរអានឹងនាយហើយ មើលចុះក្បាលជាប់រុំបង់ក៏ដោយមិនអាចកាត់បន្ថយភាពកំណាចរបស់នាយទេ ។
នាយធ្វើដំណើរបានមកដល់កន្លែងដោយដាវនាយកាន់ជាប់បោះជំហានយ៉ាងស្វាហាប់មានអង្គរក្សតាមពីក្រោយមិនក្រោមដប់នាក់ទេ នាយធាក់ទ្វាមួយទំហឹងបង្ហាញឲ្យឃើញទិន្នភាពក្នុងកន្លែងរបស់នាយបែកបាក់ខ្ទេចអស់គ្មានសល់វាបណ្ដាលឲ្យនាយគ្រឺតធ្មេញខឹងភ្លាមៗដោយមានឈាមដាបពេញនឹង នាយក្រាស់សម្លក់មុខកូនចៅថេហ្យុងដែលអង្គុយចាំគេជាស្រេចហាក់ដូចរង់ចាំឌឺដងនាយចឹង ។
" មេពួកវាមកហើយ!!ពួកឯង " ពួកគេស្រែកប្រាប់គ្នីគ្នាឲ្យបានដឹងពីវត្ដមានរបស់នាយក្រាស់ ។
" ហ៊ឹម!!គិតឬថាធ្វើចឹងដាក់កន្លែងយើងហើយ!!រួចផុតជីវិតនោះ " នាយក្រាស់សើចដើមកដោយបញ្ចេញស្នាមញញឹមចុងមាត់ ប៉ុណ្នឹងហើយនាយបណ្ដោយឲ្យសត្រូវរួចផុតជីវិតកុំហៅនាយថាម្ចាស់តូចឲ្យសោះ ។
" ថ្វើយ!!កុំពិនសម្ដីឆាប់ចូលមក " ពួកគេមិនញញើតនឹងសម្ដីនាយឡើុយ ត្រឹមសម្បត្ដិក្មេងប្រឡុកក្នុងសង្គមងងឹតថ្មីថ្មើងសោះម៉េចក៏សម្ដីក្អេងក្អោងម្ល៉េះ ប្រដៅក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះចេញម្ដងឲ្យដឹងថាអ្នកខ្ពស់អ្នកណាទាបផង ។
" ឆើស!!ចង់ប្រដៅយើងផង " ជុងហ្គុកអស់សំណើចដែលហ៊ានមាក់ងាយនាយចឹង មិនទាន់ស្គាល់នាយច្បាស់ថាហ៊ានវាយតម្លៃត្រឹមសំបកក្រៅទៅហើយ ចឹងកុំបន្ទោសថានាយដៃធ្ងន់ឲ្យសោះ ។
" ចឹងឆាប់មកប្រដៅយើងមក " នាយក្រាស់ញញឹមញញែម វាចាឌឺដង ហៃយ៉ាខានកម្ដៅសាច់ដុំយូរហើយត្រូវប្រលះពួកឥតប្រយោជន៍ឲ្យអស់ ។
" ចូល " ពួកវាចិត្ដក្ដៅសម្រុកចូលភ្លាមៗ រាងក្រាស់កាន់ដៃរត់ចូលកាប់គ្មានប្រណៃដៃ ត្រឹមមួយរំពេចភ្នែកសោះពួកនោះអស់ជីវិតបាត់ រាងកាយពួកវាដួលលើដីឈាមស្រោចពេញដី សកម្មភាពមួយនេះធ្វើឲ្យហាន់ដុកចំហរមាត់បើកភ្នែកធំៗនាយមិនដែលឃើញម្ចាស់តូចចិត្ដឆៅហើយព្រៃផ្សៃចឹងទេ ។
" ឈាមរបស់ពួកឯងវាគគ្រិចគួរឲ្យចង់ក្អួត " ជុងហ្គុកបោះស្រដីដោយក្រសែភ្នែកសម្លក់ទៅសាកសពទាំងចងអាឃាត ។
" បងប្រុស " វិញ្ញាណរបស់ជុងហ្គុកឧទានហៅនាយមើលចុះម៉េចបានសម្លាប់មនុស្សចឹង វាបាបប៉ុណ្ណាហើយគេមិននឹកស្មានថានាយក្រាស់ជាមនុស្សឈាមត្រជាក់ចឹងសោះ ។
" បងដឹងថាឯងចង់និយាយអ្វីហើយ " នាយវាចាមកខ្សឹបៗមិនបាច់ឃាត់នាយទេអ្វីដែលពួកអស់នោះទទួលគឺវាសាកសមហើយម្យ៉ាងវាជាការប្រមាថ ប្រសិនហ៊ានមកបំពានកន្លែងនាយម្ដងទៀត គេនឹងប្រកាសសង្រ្គាមជាមួយដោយផ្លូវការហើយ ។
" ហ៊ឹម!! "
" កុំមានអារម្មណ៍ថាខុស បងប្រុសរបស់ឯងចួបទុក្ខដោយសារមនុស្សអស់នេះច្រើនណាស់ " យមទូតលេចវត្ដមានមកឈរក្បែរវិញ្ញាណរបស់ជុងហ្គុកដោយប្រមូលប្រលឹងដែលបានស្លាប់មុននេះទាំងអស់ដោយនិយាយប្រាប់គេ ។
" ប៉ុន្ដែ... "
" បានហើយថ្ងៃក្រោយទៀតឯងនឹងឃើញសភាពរបស់គេជាងនេះទៅទៀតដូច្នេះ ត្រៀមចិត្ដឲ្យហើយទៅ " ខ្សែជីវិតរបស់រាងកាយមួយនេះគឺអនាគតទៅឃៅឃៅហ៊ានធ្វើគ្រាន់យ៉ាង មិនខ្លាចរអានឹងពពួកសង្គមងងឹតទេហើយគេមានអំណាចបំផុត ។
" បាទ " នាយសម្លឹងកាយក្រាស់កំពុងបោះជំហានដើរចេញដោយអូសដាវបែកផ្កាភ្លើងហើយ អង្គរក្សនាំគ្នាញញើតនឹងនាយគ្រប់គ្នាថាពីមុននាយកំណាច ប៉ុន្ដែបច្ចុប្បន្នហាក់គុណទ្វេចឹង ។
" សម្អាតកន្លែងឲ្យស្អាតហើយយកសាកសពទៅទម្លាក់មុខផ្ទះរបស់មេវាទៅ កុំភ្លេចសរសេរសំបុត្រទុកផង " នាយក្រាស់បោះមួយប្រយោគនឹងហើយឡើងឡានបាត់ដោយខោអាវប្រឡាក់ឈាមផ្ទៃមុខដូចគ្នា នាយឲ្យហាន់ដុកបើកទៅវិមានទៅនាយមិនត្រឡប់ទៅមន្ទីរពេទ្យទេ ។
" ចំណែកសូវ៉ាលីប្រាប់ឲ្យស៊ីនូនាំនាងមកវិមានមក "
" បាទម្ចាស់តូច "
ហាន់ដុករៀបចំតាមបញ្ជារបស់ម្ចាស់តូច ស៊ីនូលឺហើយប្រញាប់នាំកាយស្ដើងត្រឡប់ទៅវិមានជាបន្ទាប់ស្ដាប់សម្ដីរបស់ហាន់ដុកនិយាយមកធ្វើឲ្យនាយមិនស្រណុកចិត្ដសោះ ។
" ឯណាជុងហ្គុកនោះ!!ស៊ីនូ " រាងស្ដើងព្រួយបារម្ភនឹងជុងហ្គុកណាស់ព្រោះមិនងាយវត្ដមានរបស់នាយតាំងពីក្នុងបន្ទប់សម្រាករហូតដល់ពាក់កណ្ដាលផ្លូវ តើនាយទៅណា ??
" ម្ចាស់តូចនៅវិមានអ្នកនាង "
" មានរឿងអ្វីទៅស៊ីនូ!! " ហ្អា!!ក្រែងមុននឹងនាយកំពុងគេងជិតនាងតើ ម៉េចទៅដល់វិមានលឿនម្ល៉េះ ??
" ខ្ញុំមិនអាចប្រាប់នាងបានទេ!!ទៅដល់វិមាននាងអាចសួរម្ចាស់តូចដោយខ្លួនឯងបានណា " ស៊ីនូបធិសេធមិនប្រាប់រឿងនេះដោយគ្មានការអនុញ្ញាតពីជុងហ្គុកបានទេ ក្រៅពីនាយគ្មាននរណាអាចប្រាប់នាងឡើយ ។
" ចា " នាងម៉េចអាចសួរដេញដោលស៊ីនូបាននោះ មានតែនាយក្រាស់ទេដែលអាចផ្ដល់ចម្លើយជ្រាបច្បាស់ ។
ឡានរបស់ពួកគេបានមកដល់វិមាន អ្វីដែលនាងឃើញដំបូងគេគឺស្នាមញញឹមរបស់នាយក្រាស់កំពុងឈររង់ចាំនៅមុខខ្លោងទ្វាគ្រាន់ឡានឈប់ភ្លាម នាងបើកទ្វារត់សម្ដៅទៅរកនាយក្រាស់ដោយអោបនាយស្រូបយកភាពកក់ក្ដៅពីនាយ ។
" មិនអីទេណា " នាយក្រាស់អង្អែលសក់ក្បាលនាងថ្នមៗ នាយដឹងថានាងភ័យប៉ុណ្ណាដែលក្រោកមកបាត់ខ្លួនមុននឹងចួបនាងគេសម្អាតរួចស្រេចដើម្បីកុំឲ្យនាងតក់ស្លុត ។
" លោកទៅណា "
" កន្លែងមានបញ្ហា "

" ចា " នាងតូចមិនសួរដេញដោលនាយឡើយ ឱបចង្កេះនាយឲ្យល្អិតដូចស្រមោចរោមស្ករចឹង ។
" អាហែម!!ល្មមលែងហើយ " ណាមជូនដើរមកឃើញទិន្នភាពគូរស្នេហ៍មួយគូរនេះក្អកក្រហែមបន្ដិច ដើម្បីកាត់ចង្វាក់ពួកគេមើលចុះផ្អែមល្ហែមកណ្ដាលផ្ទះតែម្ដងហើយណ៎ ។
" អូរ!!បងប្រុស " សូវ៉ាលីលឺចឹងប្រញាប់រុញកាយក្រាស់ចេញដោយរៀបឬក
ពារទាំងមុខនាងក្រហមព្រើងៗ វាគួរឲ្យអាម៉ាស់ណាស់ដែលត្រូវអ្នកដទៃ
ឃើញចឹង ។
" អួយ!!ដូចឈឺកដល់ហើយ ស៊ីនូសុំទឹកមួយកែវមក " ណាមជូនដើរចូលក្នុង
ធ្វើមិនដឹង ថែមបន្លំហាក់មិនបានឃើញហេតុការណ៍មុននឹងទេ ។
" បាទៗម្ចាស់ធំ " កុំឡើយណាមជូនសូប្បីស៊ីនូក៏ឃើញដែរ នាយរហ័សទៅ
ផ្ទះបាយបើកទូរយកដបទឹកមកឲ្យណាមជូនផឹកឲ្យត្រជាក់ចិត្ដ ។
" ខ្ញុំទៅសិនហើយ " សូវ៉ាលីរៀងអាម៉ាស់តិចដែលត្រូវគេចាប់បានស្រស់ៗ
ចឹងនាងប្រញាប់រត់ទៅបន្ទប់បាត់ទុកឲ្យនាយក្រាស់ឈរឡឹងឡង់ម្នាក់ឯង ។
" ចុះឯងប្រុសជុងមិនទៅតាមនាងទៅឈរថ្មឹងដល់កាលទៀត " ណាមជូនបកមកស្ដីឲ្យនាយ ម៉េចខាងស្រីគេរត់ទៅហើយខាងប្រុសនៅចាំកាល ។
" ហេតុអ្វីត្រូវទៅតាម " នាយក្រាស់សម្លក់មុខបងប្រុស ប្រញាប់ទៅបន្ទប់របស់ខ្លួនបាត់មិនឲ្យណាមជូនញ៉ោះខ្លួនទាន់ទេសូមប្រាប់។
" យី!!អាល្អិតនេះវើយ " ណាមជូនគ្រវីក្បាលមិនយល់និងនាយក្រាស់ បន្ទាប់មកនាយទាក់ទងទៅជីមីនឲ្យបញ្ជូលគ្រូពេទ្យមើលតាមដានអាការះរបស់ជុងហ្គុក នាយមិនទុកចិត្ដទេទោះឃើញគេមិនអីក៏ដោយ យ៉ាងណាត្រូវពិនិត្យឲ្យបានលំអិតទើបប្រសើរជាង ។
" ហាយឡូ!!ជីមីន " ណាមជូននិយាយទូរស័ព្ទដោយខ្លួនផ្អែកនិងជញ្ជាំង ។
" ហាយឡូ!!ណាមជូន " ជីមីនទាញទូរស័ព្ទមកចុចទទួលរួចនាយបន្ដមើលឯកសារទៀតម៉េចអាចចោលពេលបានទៅ ពេលវេលារបស់នាយមានតម្លៃណាស់ ប្រហែសបន្ដិចអាចធ្វើឲ្យអ្នកជំងឺស្លាប់បានដែរ ។
" បញ្ជូលមនុស្សឲ្យមកតាមដានសុខភាពរបស់ជុងហ្គុកផង!!ជីមីន " ណាមជូនវាចាយ៉ាងលឿនព្រោះនាយមិនអាចរំខានការងាររបស់គេយូរជាងហ្នឹងទេ ។
" បានយើងនិងឲ្យមនុស្សទៅវិមាន!!ថ្ងៃបន្ដិចប្រហែលទៅដល់ហើយ " ជីមីនលឺចឹងហើយដឹងច្បាស់ជាងថ្ងៃថានរណាជាអ្នកជំងឺ!!ម្នាក់នោះគ្មាននរណាឆ្ងាយពីនាយក្រាស់ទេ ។
" អឹម!!ចឹងប៉ុណ្នឹងហើយជីមីន យើងលែងរំខានឯងហើយ "
" ហ៊ឹម!! " ជីមីនក្រហឹមដើមកបន្ដិចហើយចុចទូរស័ព្ទបិទ នាយបន្ដកិច្ចការទៀតស្រាប់ពេលនោះមានមនុស្សចូលក្នុងបន្ទប់ការិយាល័យរបស់នាយគ្មានការអនុញ្ញាត ។
" អ្នកណា!! "
" ជីមីន!!ហាយឡូ " រាងស្ដើងគ្រវីដៃដាក់នាយហើយបិទទ្វាវិញដើរមកជិតនាយ ។
" អូន!!មកទីនេះធ្វើអ្វី?? "
" យកបាយមកឲ្យបងញុំាណា!!ប្រុសសម្អុយ " នាងដើរមកជិតហើយក្ដិចខ្ទង់ច្រមុះរបស់គេតិចៗទាំងខ្នាញ់ ។
" អូរ!!ចឹងចាំបន្ដិចបងរួចដៃឥឡូវហើយ " ជីមីនលឺចឹងញញឹមញញែមហើយប្រញាប់ធ្វើការងារឲ្យរួចអស់និងឆាប់បានញុំាបាយជាមួយនាង ។
ក្រឡេកមកមើលបន្ទប់នាយក្រាស់វិញ ពេលនេះអ្វីដែលនាយត្រូវធ្វើគឺត្រួតពិនិត្យឯកសារដែលបុគ្គលិកបញ្ជូលមកតាមរយះអ៊ីម៉ែលនាយចុចមើលយ៉ាងស្ងៀមស្ងាត់អ្វីដែលនាយចួបប្រទះអ្វីខុសពីធម្មតាហើយ ។
" ហ្អា!!ស្អីគេម៉េចបាត់អស់ច្រើនម្ល៉េះ " ជុងហ្គុកលាន់មាត់ពេលឃើញតួលេខបាត់អស់រាប់លានត្រឹមរយះពេលមួយសប្ដាហ៍សោះហើយ។
" មិនបានទេ "​ ជុងហ្គុកមិនអាចអង្គុយស្ងៀមរង់ចាំឲ្យជនល្មើសបំផ្លាញក្រុមហ៊ុនដែលនាយសាងមកទេ ជុងហ្គុកទាញអាវគ្រ័រហ្សេយកមកពាក់ហើយប្រញាប់ទៅក្រុមហ៊ុនជាបន្ទាន់ ។
" ជុង!!ចង់ទៅណា "​ សូវ៉ាលីឃើញនាយក្រាស់បម្រុងចេញទៅណាខ្លួនរហ័សរត់តាមពីក្រោយសួរនាំនាយ ។
" ទៅក្រុមហ៊ុន " ជុងហ្គុកបោះជំហានវែងៗដោយដៃកាន់កុំព្យូទ័រទៅជាមួយ សង្កេតទឹកមុខនាយហាក់ដូចកំពុងកម្រោលចូលចឹង ។
" ខ្ញុំសុំទៅដែរ "
" មិនបាច់ទេ!!វ៉ាលី " ជុងហ្គុកមិននាំនាងទៅជាមួយទេ ខ្លាចក្រែងគ្រោះថ្នាក់បណ្ដោយឲ្យនាយទៅម្នាក់ឯងចុះ ។
" ទេយ៉ាងណាត្រូវទៅជាមួយគ្នាដែរ " សូវ៉ាលីបធិសេធនាងម៉េចនិងអាចឲ្យនាយទៅម្នាក់ឯងនោះ មិនអាចជួយនាយប៉ុន្ដែឃាត់មិនឲ្យជុងហ្គុកធ្វើអ្វីមួយឆេវឆាវដែរ ។
"​ ចឹងតោះ!! " ជូងហ្គុកហាមនាងលែងឈ្នះហើយបណ្ដោយនាង នាយចាប់ដៃរាងស្ដើងដើរទៅមុខដោយបើកទ្វាឲ្យនាងឡើងឡានហើយគេចូលតាមពីក្រោយ ។
" ទៅក្រុមហ៊ុន!!ចឹងអាចឈានចូលផ្សារទំនើបបន្ដិចទៅជុង "
" នាងត្រូវការអ្វី??ប្រាប់យើងមក យើងឲ្យកូនចៅទិញឲ្យដើម្បីកុំឲ្យនាងពិបាក "
" មិនពិបាកទេ!!ទិញរបស់ខ្លួនឯងខ្ញុំអាចទៅទិញបានណា " សូវ៉ាលីតវ៉ាភ្លាមៗវាជាសម្ភារះខ្លួនផ្ទាល់នាងម៉េចអាចប្រើអ្នកដទៃទៅទិញជំនួសបាននោះ នាងខ្មាស់អៀនមាត់ណាស់ ។
" វាជាអ្វី?? " ជុងហ្គុកមិនអស់ចិត្ដសួរជីកឬសជីកគល់នាង តើវាជាស្អីទើបមិនអាចឲ្យអ្នកផ្សេងទិញជំនួសនោះ ។
" Skincare និងសម្លៀកបំពាក់ខ្ញុំម៉េចនិងអាចឲ្យអ្នកផ្សេងទិញជំនួសបានទៅជុង!! " សូវ៉ាលីមុខជូរ ឲ្យគេទិញមកវាទើសចិត្ដហើយម្យ៉ាងវាអាចធ្វើឲ្យនាងមិនពេញចិត្ដ ចឹងជម្រើសល្អទិញខ្លួនឯង ។
" ហ៊ឹម!!ចាំថ្ងៃពេលចេញយើងជូននាងទៅចុះ " ជុងហ្គុកលែងហាមហើយ ទម្រាំនាយដោះស្រាយហើយថ្ងៃល្មមសំខាន់ស៊ីនូនាំកូនចៅមកការពារចឹងទៅណាមកណានាយត្រជាក់ចិត្ដខ្លះ ។
" ជុង!! "
" ហ៊ឹម!! "
" ថ្នាំពេទ្យបានយកមកទេ?? " សូវ៉ាលីស្រាប់នឹកឃើញថាថ្នាំពេទ្យនិងថ្នាំលាបរបួសរបស់នាយនៅផ្ទះទាំងអស់ នេះនាយចង់ចេញទៅសខាងក្រៅដោយគ្មានពួកវាឬ?? ម៉េចមិនបារម្ភពីសុខភាពខ្លួនចឹង ។
" យើងភ្លេចបាត់ហើយ " នាយក្រាស់លឺចឹងភាំង ហ្អាថ្នាំពេទ្យដែលស៊ីនូយកមកឲ្យអាលូវចេញក្រៅនាយភ្លេចបាត់ហើយ ។
" យ៉ាប់ណាស់លោក " នាងគ្រវីក្បាលហួសចិត្ដរឿងសុខភាពសោះចេះភ្លេចកើត នាងទាញទូរស័ព្ទទាក់ទងទៅស៊ីនូពឹងគេឲ្យយកថ្នាំមកក្រុមហ៊ុន ។
" ហាយឡូ!!វ៉ាលី "
" ស៊ីនូពេលលោកមកក្រុមហ៊ុនចូលយកថ្នាំក្នុងបន្ទប់ជុងហ្គុកមកផងណា គេភ្លេចយកមកហើយ " នាងតូចសម្លក់មុខជុងហ្គុក ។
" បាទខ្ញុំនិងយកឲ្យនាងកុំបារម្ភអី "
" ចាអរគុណលោកហើយ "
" អូរ!!ថ្ងៃបន្ដិចមានពេទ្យទៅក្រុមហ៊ុនតែម្ដងដើម្បីលាងរបួសឲ្យម្ចាស់តូច " ស៊ីនូឃើញនាយក្រាស់ស្ទុះចេញយ៉ាងប្រញាប់ចឹងដឹងមានរឿងក្នុងក្រុងហ៊ុនហើយ យប់មិញទើបដោះស្រាយរឿងនៅក្លឹបរួចឥឡូវចូលក្រុមហ៊ុនទៀត ។
" ចាខ្ញុំនិងជម្រាបប្រាប់គាត់ "
" បាទ " ស៊ីនូចុចបិទទូរស័ព្ទរួចដើរទៅបន្ទប់របស់នាយក្រាស់ដោយយកថ្នាំនិងរង់ចាំពេទ្យដែលជីមីនបញ្ជូលមក ។
" សូមទោសដែលឲ្យលោករង់ចាំយូរ " ពួកគេទើបមកដល់ដោយសាររវល់រៀបចំសម្ភារះមួយចំនួនដើម្បីទុកត្រៀមទម្រាំមកដល់ជិតម៉ោង១១ហើយ ។
" មិនអីទេចឹងឆាប់ទៅ " ស៊ីនូដឹងច្បាស់ចឹងនាយមិនយកទោសពៃអ្វីទេ ។
" ម្ចាស់តូចនៅឯណា!!លោកស៊ីនូ "
" គាត់នៅក្រុមហ៊ុន "
" ម៉េចក៏ប្រញាប់ទៅធ្វើការម្ល៉េះ ?? " នាយឆ្ងល់និងនាយក្រាស់ម៉ង់មិនចេះនៅស្ងៀមសោះយប់មិញចេញពីមន្ទីរពេទ្យទាំងយប់ឥឡូវទៅធ្វើការធ្វើមិនដឹង​ហាក់គ្មានរបួសសោះ ។
" ក្រុមហ៊ុនមានបញ្ហា "
" ហ៊ឹម!!ចឹងឆាប់ទៅ "
ក្រុមហ៊ុនកំពុងមានការប្រជុំចួបជុំគ្នាជាមួយបុគ្គលិក នាយក្រាស់សម្លឹងទៅបុគ្គលិកដោយកែវភ្នែកមុតស្រួចធ្វើឲ្យពួកគេមិនហ៊ានកម្រើកខ្លួនទេម្នាក់ៗភ័យបែកញើសជោគពេញថ្ងាស់ ។
" មាននរណាចេញមុខមកបកស្រាយ " នាយក្រាស់​កាន់ក្រដាសមួយដុំហើយវៃលើតុមួយទំហឹងទាំងកំហឹង ត្រឹមប៉ុន្មានថ្ងៃសោះក្រុមហ៊ុនបាត់បង់ទឹកប្រាក់អស់ច្រើនស្ទើរឲ្យក្រុមហ៊ុនដួលរំលំបានម៉េចក៏ហ៊ានម្ល៉េះ​ ។
" .... " ពួកគេគ្រប់គ្នាស្ងាត់មាត់មិនហ៊ានស្រដីចេញមកឡើយ ។
" ស្ងាត់!!ហាសហា យើងខាតអស់រាប់លានប៉ុន្ដែពួកអ្នកស្ងាត់ចឹងឬ " ជុងហ្គុកអស់សំណើចកាលឃើញបុគ្គលិកម្នាក់ៗស្ងាត់មិនមាត់នាយចំណាយប៉ុណ្ណាសម្រាប់ប្រាក់ខែម្នាក់ៗប៉ុន្ដែតបស្នងឲ្យនាយវិញដោយបាត់លុយរាប់លានចឹងមែន ។
" ... "
" បាន ពួកអ្នកត្រៀមនិងទទួលវាទៅ " នាយក្រាស់សម្លឹងគ្រប់គ្នាហើយនាយយល់ហើយមិនព្រមចេញមុខបកស្រាយទេទុកឲ្យនាយធ្វើឲ្យដឹងគេទើបឡើងតំណែងមកថ្មីក៏ដោយ កុំសង្ឈឹមថារឿងប៉ុណ្នឹងនាយអសមត្ថភាពបកស្រាយឲ្យសោះ ។
" ប្រមូលឯកសារមកឲ្យយើងហើយថ្ងៃនេះគ្មាននរណាចេញទៅផ្ទះឡើយ ដរាបណាសាររើមិនឃើញជនបង្ក "
" បាទ/ចា អគ្គនាយក "
" ជុង!!កុំដាក់សម្ពាធខ្លួនឯងពេកណាដោះស្រាយទៅតាមស្រួលណា "
សូវ៉ាលីទះស្មារបស់នាយក្រាស់តិចៗដោះស្រាយទៅតាមដំណាក់កាល កុំបង្ខំពេកវានិងបរាជ័យហើយជនបង្កវាមិនទៅណាឆ្ងាយទេនៅជិតៗដៃនឹងហើយ ។
" បាទអរគុណហើយដែលនាងនៅក្បែរយើង " ជុងហ្គុកងើយមុខសម្លឹងនាងដោយក្រសែភ្នែកស្រទន់ នាយសំណាងហើយដែលមាននាងនៅពីក្រោយខ្នង រង់ចាំលើកទឹកចិត្ដនាង ប្រសិនគ្មាននាងទេម្ល៉េះនាយមិនដឹងទៅជាបែបណា ។
" ចាស៊ូៗណាជុង!! " សូវ៉ាលីនាងមិនឈរស្ងៀមសម្លឹងមើលនាយក្រាស់ធ្វើការយ៉ាងមមាញឹកម្នាក់ឯងទេ នាងចូលខ្លួនមកជួយដោះស្រាយជាមួយនាយ ដោយពិនិត្យមើលទិន្នន័យដែលមានចន្លោះប្រហោងអាចវាយប្រហារជនបង្កនិងធ្វើជាភស្ដុតាងចាប់ចូលគុកបានយ៉ាងងាយ ។
ស៊ីនូបាននាំគ្រូពេទ្យមកក្រុមហ៊ុនធ្វើឲ្យបុគ្គលិកដែលកំពុងឈ្ងោកនិងការងារនាំគ្នាផ្អើលមើលគ្រប់គ្នា តើនរណាកើតអ្វីទៅទើបមានគ្រូពេទ្យមកដល់ក្រុមហ៊ុនដូច្នេះ ។
" នរណាគេកើតអ្វីហ្នឹង "
" មែនហើយៗនរណាទៅ " ប្រធានបទមួយនេះក្ដៅគគុកក្នុងក្រុមហ៊ុននរណាកើតអ្វី ស្រាប់ពួកគេនឹកឃើញមុនគេគឺអគ្គនាយក ។
" ឯងមិនឃើញបង់រុំក្បាលអគ្គនាយកទេកាលក្នុងប្រជុំ " នារីម្នាក់កេះមិត្ដមកជជែកវែកញែកព្រោះអំឡុងប្រជុំនាងបានងើយមុខសម្លឹងមុខអគ្គនាយកហើយឃើញបង់រុំពណ៍សរុំក្បាលនិងមានស្នាមឈាមជ្រាបចេញតិចៗលើបង់ នាងប្រាកដចិត្ដហើយម្នាក់នោះគឺអគ្គនាយក ។
" ឯងមើលច្រឡំទេដឹង " នាងមិនសូវជឿសម្ដីមិត្ដនាងប៉ុន្មានទេ អគ្គនាយកណាមានរបួសនោះចេះថាហើយ ។
" មិនច្រឡំទេឯង!!ពិតប្រាកដណាស់ " នាងជឿជាក់និងភ្នែកទាំងគូរបស់នាង ។
" ចឹងមានន័យថាអគ្គនាយកមកធ្វើការទាំងឈឺ!! " នាងនិយាយលឺៗធ្វើឲ្យគ្រប់គ្នាសម្លឹងមុខ ពួកគេលឺចឹងនាំគ្នាដុតដៃដុតជើងធ្វើការយ៉ាងស្វាហាប់ រកឯណាបានដែលកំពុងឈឺប្រឹងក្រោកមកដោះស្រាយការងារទៀតពិតជាអគ្គនាយកគំរូសបំផុតហើយ ។
" ពួកយើងមិនត្រូវធ្វើឲ្យគាត់ខកចិត្ដទេ ស៊ូៗឡើងគ្នាយើង "
សកម្មភាពរបស់ពួកគេធ្វើឲ្យស៊ីនូញញឹមដែលឃើញបុគ្គលិកនាំគ្នាសាមគ្គីគ្នាស្វែងរកជនល្មើសដែលហ៊ានធ្វើអំពើពុករលួយលួចប្រាក់នោះមកធ្វើតាមផ្លូវច្បាប់ដើម្បីសងជំងឺចិត្ដឲ្យនាយក្រាស់ ។
ស៊ីនូនាំពេទ្យដើរទៅជណ្ដើរយន្ដហើយចុចទៅជាន់នៃការិយាល័យរបស់នាយក្រាស់តែម្ដង ពួកគេឈរចាំប្រហែលប៉ុន្មាននាទីទៅមកដល់ហើយជំហានសម្ដៅទៅបន្ទប់ធ្វើការរបស់ជុងហ្គុក ។
តុក តុក សម្លេងគោះទ្វាបន្លឺឡើងដាស់អារម្មណ៍ពួកគេទាំងពីរនាក់ដែលកំពុងផ្ដោតលើការងារនោះងាកមកសម្លឹងខ្លោងទ្វាបន្ទប់តើអ្នកណាមករក សូវ៉ាលីប្រញាប់ដើរទៅបើកទ្វានាងដឹងថាម្នាក់នោះប្រាកដជាស៊ីនូហើយ ។
" ស៊ីនូ!!លោកមកចំពេលល្អណាស់ឆាប់ចូលមក " សូវ៉ាលីជៀសផ្លូវឲ្យស៊ីនូនិងគ្រូពេទ្យចូលទៅខាងក្នុង នាងបិទទ្វាហើយដើរតាមក្រោយទៅជិតនាយក្រាស់ ។
" ស៊ីនូ!!ឯណាថ្នាំរបស់យើង " នាយក្រាស់សួររកថ្នាំភ្លាមព្រោះមិនចង់អំពុលទុក្ខដល់សូវ៉ាលីពេកទេ នាងហត់ច្រើនហើយ ។
" នេះចៅហ្វាយ " ស៊ីនូដាក់ថ្នាំលើតុធ្វើការងាររបស់នាយនិងប្រអប់បាយដែលណាមជូនផ្ញើមកឲ្យនាយ ។
" ហ៊ឹម!!អរគុណហើយ ចុះគ្រូពេទ្យមកទីនេះធ្វើអ្វីស៊ីនូ?? " ជុងហ្គុកឲ្យនាយយកថ្នាំតើមិនមែននាំពេទ្យមកឯណា??ហើយនាយមិនបានឈឺអ្វីផង ។
" មកលាងរបួសឲ្យម្ចាស់តូច " ស៊ីនូលឺចឹងក្រឡេកមើលគ្រូពេទ្យជិតខ្លួនហើយងាកមកបកស្រាយប្រាប់គេ ។
" លាងរបួស!!មិនបាច់ទេយើងមានសូវ៉ាលីជាអ្នកលាងជំនួសហើយ " ជុងហ្គុកលឺចឹងក្រញ៉ែញខ្លួនឲ្យពេទ្យលាងគឺដៃធ្ងន់ណាស់ឲ្យនាងតូចលាងវិញវាមិនសូវឈឺ ។
" នរណាប្រាប់លោកថាខ្ញុំព្រមលាងឲ្យ " រាងស្ដើងចេញមុខមកប្រកែកគេភ្លាមៗ នាងមិនបាននិយាយទេថាលាងឲ្យនោះទុករបួសនេះឲ្យគ្រូពេទ្យជំនាញជាអ្នកធ្វើចុះ នាងវិញសូមបធិសេធហើយ ។
" ក្រែងមុននិងនាងយល់ព្រមហើយមិនចឹង!! " ជុងហ្គុកភ្នែកឡឹងឡង់រកលេសធ្វើរបៀបណាឲ្យនាងលាងឲ្យខ្លួន ប្រាប់ចុះរបួសជើងដៃពេទ្យលាងឲ្យអាចទ្រាំបាន ប៉ុន្ដែក្បាលកើតទេឈឺណាស់ ។
" ទេ!!ខ្ញុំមិនបាននិយាយឯណា លោកកុំចេះតែថា "
" សូវ៉ាលី " នាយធ្វើស្អីមិនកើតបានក្រៅពីសម្លក់មុខនាងទាំងគ្រឺត ។
" គ្រូពេទ្យចាប់ការទៅចា!! " សូវ៉ាលីញញឹមកំហូចហើយវៃចិញ្ចើមដាក់នាយរួច ឲ្យគ្រូពេទ្យចាប់ផ្ដើមលាងរបួសឲ្យនាយទៅដើម្បីកុំឲ្យខាតពេលយូរ ។
" ហ៊ើយ " នាយអស់អ្វីនិងវាចា បានត្រឹមអង្គុយស្ងៀមឲ្យពេទ្យលាងរបួសឲ្យ បបូរមាត់នាយខាំបន្លំភាពឈឺចាប់ ។
" ខិខិ " សូវ៉ាលីធ្វើការបណ្ដើរសើចបណ្ដើរ នាងមិនដែលឃើញនរណាដូចជុងហ្គុកទេគ្រាន់លាងរបួសសោះដូចម្ដាយចែកទ្រព្យមិនស្មើ ។
" នាង សឺត!!ឈឺថ្នមដៃៗ " ជុងហ្គុកខឹងនិងនាងដែលហ៊ានសើចខ្លួន ហើយសាំត្រង់គ្រូពេទ្យដៃធ្ងន់ទៀតលាងបណ្ដើរឈឺបណ្ដើរក្នុងចិត្ដបន់ឲ្យឆាប់រួចទេ ។
ទម្រាំលាងរបួសរួចរាល់នាយដើមកក្រហឹមរហូតធ្វើឲ្យគ្រពេទ្យព្រឺសម្បុរប្រសិនឲ្យទាយលេងៗពិតប្រាកដណាស់ថានាយកំពុងខឹងហើយ ។
" សូមរាជទានទោសម្ចាស់តូច!!ដែលទូលបង្គំធ្វើការធ្ងន់ដៃពេកទើបធ្វើឲ្យទ្រង់ឈឺចាប់មុខរបួស " គ្រូពេទ្យប្រញាប់មកឱនលំទោនសូមទោសដែល
បង្កការឈឺចាប់ដល់នាយ គេប្រឹងប្រែងក្នុងការលាងរបួសយ៉ាងល្អិតល្អន់នៅ
មានកំហុសកើតឡើងទៀត ។
" មិនអីទេ " ជុងហ្គុកឃើញគ្រូពេទ្យភ័យឡើងស្លេកមុខចឹងកំហឹងរបស់នាយ
រំសាយទៅអស់ គេពិតជាមិនឃើញអ្នកអាយុបងមកឱនលំទោនដាក់ខ្លួនទេ
បាបស្លាប់ហើយ ។
" ព្រះពរ!!ម្ចាស់តូច ទួលបង្គំអរព្រះគុណក្រាបទូល " លឺចឹងហើយនាយធូរទ្រូងវិញកាលដែលឃើញជុងហ្គុកមិនប្រកែប្រកាន់ចឹង កម្រឃើញខ្សែ
រាជវង្សណាដូចត្រកូលចនវ៉ារីហ្វាទេគឺផ្ដល់តម្លៃនិងគោរពឱនលំទោនចំពោះ
អ្នកអាយុបង សូប្បីរាជទាយាទ ។
" បាទអរគុណលោកហើយ " រាងក្រាស់ក្រោកឈរដោយឱនលំទោនដាក់
គ្រូពេទ្យវិញព្រោះដោយសាររបួសនាយទើបរំខានគ្រូពេទ្យមកលាងដល់
ក្រុមហ៊ុនចឹង ។
" អួយព្រះជួយ!!ម្ចាស់តូចកុំធ្វើចឹងអីក្រាបទូល "
" មិនអីទេលោកគ្រូពេទ្យ!!ស៊ីនូជូនគាត់ឲ្យដល់វិមានផង " ជុងហ្គុកឃើញទឹក
មុខស្លក់របស់គ្រូពេទ្យដឹងថានាយប្រាកដជាគេងមិនបានគ្រប់គ្រាន់ដោយ
សារត្រូវពិនិត្យនិងវះកាត់ទាំងយប់មិនខានទេ ចឹងហើយនាយអនុញ្ញាតឲ្យគ្រូ
ពេទ្យសម្រាកនៅវិមាន ។
" បាទម្ចាស់តូច លោកគ្រូពេទ្យអញ្ជើញ " ស៊ីនូលឺចឹងប្រញាប់នាំគ្រូពេទ្យ
ចេញហើយរហ័សនិងបានត្រឡប់មកជួយសម្រាលការងារជុងហ្គុកខ្លះមើល
ចុះនាយប្រឹងប្រែងវែកមុខជនបង្កប៉ុណ្ណា ។
" បាទ ទូលបង្គំសូមលាក្រាបទូល " គ្រូពេទ្យឱនលំទោនហើយប្រញាប់ដើរ
ទោតាមស៊ីនូ ។
" នាង " ជុងហ្គុកឃើញនាយជំនិតនិងគ្រូពេទ្យចេញទៅផុតហើយគេងាកមុខមកសម្លក់នាងតូចទាំងខឹង ដែលហ៊ានសើចចំអកខ្លួនពេលកំពុងលាងរបួសផង ។
" លោកហៅខ្ញុំធ្វើអ្វី?? " នាងតូចរៀងភ័យខ្លួនដែលកាលឃើញជុងហ្គុកហៅខ្លួនដូច្នេះ ។
" អម្បាញ់មិញនាងសើចចំអកខ្ញុំ "
" តាំងពីពេលណា?? " សូវ៉ាលីធ្វើភ្នែកឡឹងឡង់មិនដឹងអី តើពិតទេដែលបានឃើញនាងសើចចំអកខ្លួននោះ?? ហើយឯណាភស្ដុតាង?
" ហ៊ើយ!!បំភ្លេចវាចោលទៅនាងធ្វើការបន្ដចុះ " នាយដេញឲ្យនាងប្រញាប់ទៅធ្វើការវិញចុះ ឯខ្លួនបន្ដការងារដូចគ្នា ។
To be continue
សុំទោសសម្រាប់ការខុសឆ្គងមួយចំនួន
ដោយ៖ម៉ូ

Continue Reading

You'll Also Like

32.4K 729 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
18.2K 458 13
Azra, jeune femme d'une vingtaine d'années forcée d'épouser un homme qu'elle ne connait absolument pas. À cause de son frère aînée ; Tarik. Azra viv...
93.8K 9.6K 48
Name: "𝙢𝙮 𝙘𝙤𝙢𝙢𝙖𝙣𝙙𝙚𝙧"🔞 - اگه این‌قدر علاقه به مردن داری... می‌تونم زودتر از این تمرین‌های کشنده دخلت رو بیارم! جونگ‌کوک که گونه و چونش توی...
359K 13.7K 26
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"