អង្រួនបេះដូងអូន ( Shaking you...

By PhanouSout

56.6K 2.3K 506

ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីក... More

Trailer
Character profile
ភាគទី ១ : ជំនួបដំបូងដល់សែនវឹកវរ
ភាគទី ២ : មនុស្សស្រីដំបូងដែលខ្លាំងដាក់គេ
ភាគទី ៣ : គីងកុង?!!!
ភាគទី ៤ : កលិយុគនៃជំនួបលើកទី 2
ភាគទី ៥ : ជឿរឺក៏មិនជឿ
ភាគទី ៦ : នាងគួរឲ្យចាប់អារម្មណ៍
ភាគទី ៧: ត្រឹមជាអ្នកដទៃ
ភាគទី ៨ : បញ្ហាគ្រួសារ
ភាគទី ៩ : ចំណងគ្រួសារដែលអាប់អួរ
ភាគទី ១០ : មនុស្សពីអតីត
ភាគទី ១១ : ចំណងសន្យារវាងយើង
ភាគទី ១២ : ជាមនុស្សដែលតាមស្វែងរកយូរមកហើយ
ភាគទី ១៣ : ទីបំផុតក៏ជួបគ្នា
ភាគទី ១៤ : យើងក៏ជួបគ្នា
ភាគទី ១៥ : ព្រោះតែជំពូកមនុស្សដូចជាគេ
ភាគទី ១៦ : ខ្ញុំជាអ្នករ៉ាប់រង
ភាគទី ១៧ : ក្លិនកាយដែលគេនឹកនា
ភាគទី ១៨ : នាងស្រលាញ់ខ្ញុំមិនចឹងហេ៎?!
ភាគទី ១៩ : តើគេចង់បានអ្វី?
ភាគទី ២០ : ការបារម្ភរបស់នាង
ភាគទី ២១ : នាងពូកែធ្វើជាមិនខ្វល់
ភាគទី ២២ : វត្តមានខ្ញុំជាដើមហេតុសន្សំទឹកភ្នែកនាង
ភាគទី ២៣: មិនចង់បានបែបនេះ
ភាគទី ២៤ : ស្លាប់ក៏បានឲ្យតែនាងឈប់យំ
ភាគទី: ២៥ : ព្រមចុះចាញ់
ភាគទី ២៦ : ជាមនុស្សសំខាន់
ភាគទី ២៧ : មិនឲ្យនាងឯកោរ
ភាគទី ២៨ : ធ្វើជាមនុស្សរបស់ខ្ញុំទៅ 🔞
ភាគទី ២៩ : បងជារបស់អូន 19⚠️
ភាគទី ៣០ : បេះដូងរក្សាបេះដូង
ភាគទី ៣១ : ភាពពេញលេញ
ភាគទី ៣២ : គេជាបុរសអស្ចារ្យ
ភាគទី ៣៣ : គិតគូរ
ភាគទី ៣៤ : បញ្ជីដែលត្រូវជម្រះ
ភាគទី ៣៥ : ពន្លត់កំហឹង 19+ ⚠️
ភាគទី ៣៦ : ដំណាក់កាលនៃសម្ព័ន្ធភាពថ្មី
ភាគទី ៣៧ : មនុស្សដែលមិនចង់ជួប
ភាគទី ៣៨ : វិវាទគ្រួសារ
ភាគទី ៣៩ : អ្វីដែលខ្ញុំខ្វល់គឺ ជុង !
ភាគទី ៤០ : គ្មានការគិតជាលើកទីពីរ
ភាគទី ៤១ : អ្នកឈ្នះជានរណា?
ភាគ​ទី​៤២: ជំនួបឪពុកកូន
ភាគទី ៤៣: ការឈឺចាប់ដែលពិបាកនិងទទួលយក
ភាគទី ៤៤ : ឧបសគ្គដែលត្រូវឆ្លងកាត់
ភាគទី ៤៥ : រៀបការនឹងបងទេ?
ភាគទី ៤៦ : តបស្នង 🔞
ភាគទី ៤៧ : បញ្ឈប់មិនបាន 19+ ⚠️
ភាគតី ៤៨ : ស្នេហាពណ៍ផ្កាឈូក
ភាគទី ៤៩ : អ្នកឈ្នះ
ភាគទី ៥០ : ភាពច្របូកច្របល់
ភាគទី ៥១ : មិនទុកចិត្ត
ភាគទី ៥២ : ទំនាក់ទំនងច្របូកច្របល់
ភាគទី ៥៣ : ការពិតដែលហួសស្មាន
ភាគទី ៥៤: ឋាននរកពិត
ភាគទី ៥៥ : អូនខ្លាចបាត់បង់បង
ភាគទី ៥៦ : ឪកាសដែលបាត់បង់
ភាគទី ៥៧ : ផលសងត្រលប់
ភាគទី ៥៩ : អូនជាបំណងរបស់បង ⚠️19+
ភាគទី ៦០ : ស្វែងរកការពិត
ភាគទី ៦១ : សម្តីបំពានបំណង
ភាគទី ៦២ : ដំំណើរការផែនការ
ភាគទី ៦៣ : រឿងសមបំណង
ភាគទី ៦៤ : មនុស្សគ្មានប្រយោជន៍
ភាគទី ៦៥ : មនុស្សសំខាន់
ភាគទី ៦៦ : ផ្លាស់ប្តូរ
ភាគទី ៦៧ : ខុសប្លែក
ភាគ​ទី​៦៨ : កិច្ចការជិតសម្រេច
ភាគទី ៦៩ : ជោគជ័យ
ភាគទី ៧០ : ភាពរីករាយក្នុងការស្រមៃ
ភាគទី ៧១ : បង្វិលផែនការ
ភាគទី ៧២ : ជំនួបជួបដែលត្រូវបែក
ភាគទី ៧៣ : កូនមិនស្អប់ប៉ាទេ
ភាគទី ៧៤ : ចំណុចខ្វះខាតបងគឺជាអូន
ភាគបញ្ចប់ : គ្រប់ជាតិសុំជាគូ❤️❤️

ភាគទី ៥៨ : ពេលវេលាល្អគឺពេលមានអូន

449 27 9
By PhanouSout

ពេលនេះស្ថានភាពរីករាយនៅឯកោះ ហាវ៉ៃ បានបង្ហាញពីការលំហែកាយយ៉ាងសប្បាយចិត្តរបស់ កូនចៅនាយកំលោះ ម៉ាលេនតូ ដែលគេបានធ្វើការកក់កោះទាំងមូលនេះជូនសម្រាប់ពួកគេក្នុងការលំហែកាយឃើញមានតាងពីអ្នករាំកម្សាន្តនិងគូស្នេហ៍ខ្លះដែលបាននាំគ្នាមកទីនេះអង្គុយនិយាយសាសងគ្នាជាមួយនឹងទិដ្ឋភាពពេលល្ងាចដែលថ្ងៃមានពណ៌ក្រហមដូចជាពងទាក្រហមដែលកំពុងតែ រាបលិចបន្តិចបន្តួចធ្វើឱ្យស្ថានភាពផ្ទៃមេឃពេលនេះមានពណ៌ក្រហមឆ្អិនឆ្អៅជាមួយនឹងទឹកសមុទ្រដែលមានពណ៌ខៀវស្រស់បំព្រមជាខ្លាំងធ្វើឱ្យកំលោះសង្ហាដែលមានរូបរាងមាំទាំមួយនេះដែលប្រលែងល្វែងខាងលើមានត្រឹមតែខោខ្លីមួយជាប់ខ្លួនបង្ហាញក្បាលពោះកង់ៗ ស្មាបើកធំៗជាមួយនឹងសាក់នៅលើដើមដៃរបស់គេពីស្មាទៅដល់ខ្នងដៃដែលបង្ហាញមកថាវាទាក់ទាញមិនគួរឲ្យខ្លាចតែវាជាផ្នែកមួយដែលសង្ហាជាមួយនឹងផ្ទៃមុខដែលមានការលេងស្តាយនិងក្រវិលចុះគ្រប់កន្លែងនាំអោយគេទាក់ទាញជាខ្លាំងកំពុងតែឱបក្រសោបរាងកាយតូចស្ដើងដែលស្លៀករ៉ូបដែលមានសាច់សារូត្រជាក់សាកសមពាក់នៅមាត់សមុទ្របំផុតកំពុងតែកើយនៅលើដើមទ្រូងរបស់គេសម្លឹងមើលទឹកសមុទ្រដែលកំពុងតែផាត់ទៅផាត់មកនោះឯង។

"បងពិតជាមានអារម្មណ៍ថាស្រលះខួរក្បាលខ្លាំងណាស់! បើសិនជាពេលវេលានេះអាចមានលក់នោះ! ទោះត្រូវចំណាយរាប់លានដុល្លាក៏បងចង់ទិញពេលវេលាមួយនេះមកទុកឱ្យវានៅត្រង់នេះរហូតដែរ!"។ ជុងហ្គុក ក៏និយាយបែបនេះហើយ ហានអុី ក៏ងាកទៅសម្លឹងគេមុននឹងនាងញញឹមដាក់គេ។

"ហេតុអី្វទៅ ជុង ? នេះបងមិនចង់ឱ្យពេលវេលាដើរទៅមុខទេរឺយ៉ាងម៉េច?"។ ហានអុី ក៏សួរនាំទើប ជុងហ្គុក គេញញឹមដាក់នាង។

"មិនមែនបានន័យថាបងមិនចង់ឱ្យពេលវេលាដើរទៅមុខទេ ហានអុី តែបងគ្រាន់តែមានអារម្មណ៍ថាពេលវេលាទាំងនេះគឺវាស្រស់ស្អាតហើយធូរស្រាលបំផុតដែលបងមិនធ្លាប់មាននៅក្នុងជីវិតនេះ! បងមិនដឹងទេថាស្ដាប់ទៅបងអាចជាមនុស្សដែលចម្លែកជាងគេ! ជីវិតរបស់បងជួបនិងរឿងគ្រោះថ្នាក់ច្រើនខ្លាំងណាស់! អាចប្រាប់ថាវាគឺជារបៀបនៃការរស់នៅរបស់បងជារៀងរាល់ថ្ងៃ! បើមិនមានគ្រោះថ្នាក់ឬក៏មានអ្នកតាមសម្លាប់ឬក៏វ៉ៃគ្នាឬក៏បាញ់គ្នាតែមួយពេលនោះគឺចម្លែកណាស់ហើយ! តែពេលបងមានអូនគឺគ្រប់យ៉ាងប្រែមកជាស្រស់បំព្រង! បងស្គាល់អារម្មណ៍ថាធូរស្រាលនៅក្នុងចិត្ត! អារម្មណ៍ដែលមានសុភមង្គលជាងមានប្រាក់វាបែបណា! នេះបងលួចឆ្ងល់ថាតើអូនដាក់ស្នេហ៍បងដែរឬអត់? បងមានអារម្មណ៍ថាបងដូចជាលង់ស្នេហ៍អូនសឹងតែកើតជំងឺរោគចិត្តហើយ!"។ ជុងហ្គុក ក៏ឪបក្រសោបនាងមុននឹងសម្លឹងមើលមុខនាងហើយពេលនោះគេក៏និយាយបែបនេះទើប ហានអុី នាងសើចដោយការអៀនប្រៀនជាខ្លាំងហើយក៏លើកដៃមកគក់ដើមទ្រូងគេតិចៗ។

"បងនិយាយអីចឹងនោះ! បើបងជាមនុស្សរោគចិត្តមែននោះអូនច្បាស់ជារត់ចោលបងហើយមិននៅជាមួយមនុស្សប្រុសរោគចិត្តទេ! អ្នកណាគេយកប្ដីជាមនុស្សរោគចិត្តនោះ!"។ នាងក្រមុំក៏រុញគេហើយ ជុងហ្គុក ក៏របូតនាងចេញពីរង្វង់ដៃគេហើយនាងក៏រត់ទៅទើបនាយកំលោះសើចហើយក្រោកដេញតាមនាងនៅលើវាលខ្សាច់នេះតែម្ដងធ្វើឲ្យសកម្មភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះសាយភាយនាំឲ្យកូនចៅជុំវិញនេះនាំគ្នាសម្លឹងមើលជាពិសេស ហ្វេម ដែលកំពុងអង្គុយបញ្ចុកអាហារឲ្យ លីលី នោះក៏លួចសើចមុននឹងសម្លឹងមើលមុខ លីលី ហើយនាងក្រមុំក៏ចងចិញ្ចើម។

"អូនមើលៗ លីលី ថាចៅហ្វាយនិងអ្នកនាងគាត់ផ្អែមល្ហែមបែបណា!"។ ហ្វេម ក៏ធ្វើការនិយាយច្បាស់ៗមួយៗធ្វើមុខច្រណែនគូស្នេហ៍គេខាងនោះហើយក៏ផ្អៀងមុខមកកើយលើស្មាននាងទើប លីលី ចងចិញ្ចើមហើយរុញគេចេញ។

"បងកុំគិតថាចង់ឱ្យអូនធ្វើអញ្ចឹងដែរណា? នេះនិយាយគ្នាឲ្យហើយថាប្រុសចាស់ស្រលាញ់ស្រីក្មេងគឺត្រូវយកចិត្តស្រីក្មេងមិនមែនឲ្យស្រីក្មេងទៅយកចិត្តមនុស្សប្រុសចាស់ទេ!"។ លីលី ក៏ធ្វើការតបវិញហលយ ហ្វេម ធ្វើមុខដូចជាហួសចិត្តនឹងនាងព្រោះពិតមែនដែលគេត្រូវតាមយកចិត្តនាងគ្រប់ជំហានមិនថាជួយអាំងសាច់និងបញ្ចុកសាច់ឲ្យនាងថែមទាំងជួយម៉ាស្សាខ្លួនឲ្យនាងទាំងខ្លួនគេជាមនុស្សនៅមានរបួសនោះឡើយហេតុតែគេចង់ថ្នាក់ថ្នមនិងយកចិត្តគេហើយនាយក៏ជាមនុស្សដែលតែងតែប្រើសំដីផ្អែមល្ហែមនិងឪបក្រសោបនាងមុនផងដែរតែទោះយ៉ាងណាគេក៏មានអារម្មណ៍អន់ចិត្តតិចតួចដែលមិនដែលធ្លាប់តបស្នងមកគេមុនសោះទើបនាយកម្លោះធ្វើមុខស្រពោន។

" លីលី ស្រឡាញ់បងអត់? ឆ្ងល់ខ្លួនឯងរាល់ថ្ងៃថាតើមកពីបងបង្ខំអូនឬមកពីអូនអាណិតបងទៅ? អូននិយាយជាមួយបងត្រង់ៗមកណា? បើសិនជាបងបង្ខំអូនហើយអូនគិតថាមកពីបងជួយអូនទើបអូននឹកគុណបង! គឺបងមិនចង់ឱ្យអូនគិតបែបនេះទេព្រោះវាដូចជាការចងឲ្យអូននៅជាមួយបងទាំងក្នុងចិត្តមិនស្រលាញ់អញ្ចឹង! បងមិនចង់ឃើញមនុស្សស្រីដែលបងស្រឡាញ់មានអារម្មណ៍ថាដូចជាបង្ខំខ្លួនឯងពេលដែលនៅក្បែរបងទេណា! អូននិយាយប្រាប់បងត្រង់ៗក៏បាន! បងធ្វើចិត្តបានហើយ លីលី !"។ ហ្វេម តបទៅមុខស្រពោនហើយដូចជាពិតប្រាកដធ្វើឲ្យ លីលី នាងត្រូវងាកមុខហើយសម្លឹងមុខគេដោយភ្នែកស្លឺមុននឹងនាងក៏ហេងហាងហើយខណៈពេលនោះដែលនាងស្រូបខ្យលើបន្តិចហើយនាងក៏បិទភ្នែក។

<ជុប> "ប៉ុណ្ណឹងបានទេ? ប៉ុណ្ណឹងបងដឹងនៅថាខ្ញុំស្រឡាញ់បងមែនរឺអត់? អ្នកណាគេយកស្នេហាមកលេងសើចយ៉ាងម៉េចទេ? ប្រុសចាស់ពូកែអន់ចិត្ត!"។ លីលី តបដោយមុខក្រហមមុននឹងនាងថើបគេហើយក៏បែរទៅម្ខាងហើយពេលនេះ ហ្វេម ក៏ញញឹមមុននឹងគេសើចហើយចាប់លើកនាងបីឡើងហើយក្រវីតែម្តង។

"បងច្បាស់ហើយថាអូនស្រលាញ់បងតែបើចង់ដឹងច្បាស់ជាងនេះទៀត! ចឹងទាល់តែ...!"។ ហ្វេម មិននិយាយតែក៏មិនទុកអោយនាងតវ៉ាទាន់ទើបគេបីនាងរត់ចូលតែក្នុងបន្ទប់ដែលពួកគេស្នាក់នៅតែម្ដងដើម្បីបញ្ជាក់ពីស្នេហាដែលផ្អែមល្ហែមរបស់ពួកគេហើយពេលនេះទិដ្ឋភាពនៅឆ្នេរសមុទ្រចំពេលដែលថ្ងៃអស្ដង្គតទើបកោះ ហាវ៉ៃ ត្រូវប្រែជាងងឹតប៉ុន្តែបែរជាស្រស់ស្រាយបំផុតហើយកូនចៅរបស់នាយកំលោះក៏ចូលសម្រាកអស់នៅសល់ត្រឹមតែនាហក្រមុំហើយនឹងកំលោះសង្ហា ជុងហ្គុក ដែលរត់ប្រលែងគ្នាមួយថ្ងៃពេញនៅទីនេះក៏ទើបតែបណ្ដើរគ្នាមកដល់ជាមួយនឹងអង្គរក្សពីរបីអ្នកដែលនៅតាមការពារសុវត្ថិភាពពួកគេនោះឯង។

"អត់អីទេអ្នកទាំងអស់គ្នា! ទៅសម្រាកចុះនៅ! ទីនេះគឺខ្ញុំបានដាក់ប្រពន័្ធការពារហើយល្អខ្លាំងណាស់! គ្មាននរណាគេហ៊ានមករករឿងយើងបានទេ! ខ្ញុំសុំពេលវេលាឯកជននៅពីរនាក់ប្រពន្ធតែពួកឯងទាំងអស់គ្នាអាចសម្រាកនិងចំណាយពេលឯកជនរបស់ខ្លួនឯងជាមួយនឹងមនុស្សដែលពួកឯងស្រឡាញ់ចុះតែពួកឯងនាំទៅតាមនោះទៅចុះ!"។ ជុងហ្គុក ក៏ងាកមកនិយាយជាមួយអង្គរក្សរបស់ពួកគេទើបអង្គរក្សរបស់ពួកគេដែលងក់ក្បាកដាក់គ្នាហើយក៏ចាកចេញទៅទុកឲ្យម្ចាស់ប្រុសម្ចាស់ស្រីរបស់ពួកគេនៅឈរសម្លឹងមើលមុខគ្នា។

"ហេតុអ្វីបានជាយើងមិនទៅក្នុងដែតទៅ ជុង ? នេះយប់ហើយបងនៅខាងក្រៅរងាខ្លាំងណាស់ណា!"។ ហានអុី ក៏ងាកមកញញឹមដាក់ ជុងហ្គុក ហើយសួរនាំគេទើបនាយកម្លោះក៏ញញឹមស្រស់ដាក់នាងហើយក៏មកឈរពីក្រោយខ្នងនាងមុននឹងឈោងដៃមកឱបនាងយ៉ាងណែនពីក្រោយតែម្ដង។

"អូនខ្លាចអីនិងរងាទៅ? មានបងនៅក្បែអូនទាំងមូលទៅហើយចាំបងផ្ដល់ភាពកក់ក្តៅជានិច្ចដល់អូនកក់ក្តៅទាំងខាងក្រៅកក់ក្តៅដល់ក្នុងចិត្តទៀតផងណា! អូននៅភ័យខ្លាចត្រជាក់ដែរហ៎?"។ ជុងហ្គុក និយាយបែបនេះនាំឲ្យ ហានអុី កាន់តែអៀនជាខ្លាំងហើយនាងក៏ដាក់ដៃអោបពីលើដៃរបស់គេវិញទៀតគ្នាមុននឹងនាយកំលោះក៏ដាក់ចុងចង្ការលើក្បាលរបស់នាងហើយសម្លឹងទៅលើមាត់សមុទ្រជាមួយនឹងគ្នា។

"នេះអូនគិតថាយប់ហើយ! ឆ្នេរសមុទ្រក៏លែងមានពណ៍ដែរ! អ្វីគ្រប់យ៉ាងវាប្រែជាពណ៌ខ្មៅអស់ទៅហើយយើងក៏គួរតែចូលសម្រាកទៅ! ល្មមរៀបចំកម្លាំងដើម្បីត្រឡប់ទៅវិញផងអី! បងក៏នៅមានការងារត្រូវធ្វើណា ជុង ! អូនមិនចង់ឱ្យបងចំណាយពេលវេលាហត់នឿយនោះអី!"។ នាងក្រមុំក៏ធ្វើការនិយាយមុននឹងនាយកំលោះគេក៏ញញឹមបិទភ្នែកហើយសម្លឹងទៅខាងលើ។

"ការងារវាមិនសំខាន់ជាងពេលវេលាដែលបងចំណាយជាមួយនឹងប្រពន្ធបងទេ! អ្វីដែលសំខាន់នៅយប់នេះតាមព្យាករណ៍ដែលបងបានមើលគឺនៅពេលកន្លះម៉ោងក្រោយនេះមានទេពច្យុតហើយបងចង់មើលទេសភាពនេះជាមួយនឹងអូនចង់បង្កើតរូបភាពល្អៗជាមួយនឹងអូន! បង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមលើឆ្នេរសមុទ្រជាមួយនឹងអូនណា! នេះគឺជាពេលវេលាដែលមានតម្លៃបំផុត! បើទោះបីជាបងត្រូវបិទភ្នែកស្លាប់នៅថ្ងៃណាមួយក៏វានៅតែជាការចងចាំដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់បងដែរ! នេះគឺជាពេលវេលាដែលបងចង់ចងចាំហើយពេលនេះដែលល្អបំផុតគឺបងចង់ឲ្យអូននៅក្បែរព្រោះនៅក្នុងពេលដែលល្អបំផុតគឺបងចង់ឲ្យមានវត្តមានរស់នៅរបស់អូនជាមួយបងនោះអី!"។ ជុងហ្គុក ក៏និយាយដោយសំដីស្រាលនឹងមុតធ្វើឲ្យ ហានអុី ស្រាប់តែរំភើបនៅក្នុងដួងចិត្តមិនដឹងថាត្រូវទៅតបក្តីស្នេហាបុរសម្នាក់នេះបែបណាអោយសាកសមដែលគេស្រឡាញ់នាងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃទើបនាងក៏ហូរទឹកភ្នែកតែម្តង។

"អូយ!! ម៉េចក៏អូនយំបែបនេះ? ហានអុី បងនិយាយអីធ្វើអោយអូនមិនសប្បាយចិត្តមែនទេ? បងសុំ-"។ ពេលនេះ ជុងហ្គុក ក៏ភ្ញាក់ផ្អើលមុននឹងទាញនាងបែរមកជូតទឹកភ្នែកគិតថាគេបែបនិយាយអីប៉ះពាល់អារម្មណ៍នាងទាំងដែលមិនមែននោះទេហលយនាងក៏ញញឹមមុននិងក្រវីក្បាលហើយក៏ស្រវាឪបកររបស់គេមុននឹងនាងជំទិតជើងហើយប្រថាប់មាត់របស់នាងទៅលើគេហើយនេះជាលើកទី 1 ដែលនាងថើបគេដោយភាពជ្រាលជ្រៅហើយមុននោះហើយនាយក៏មិនអាចទុកខ្លួនបានក៏មានតែតវជាមួយនឹងនាងវិញក្រោមពន្លឺរាត្រីដ៏ត្រជាក់ជាមួយនឹងក្លិនទឹកសមុទ្រដែលផ្ដល់នូវភាពស្រស់ស្រាយនិងកក់ក្តីដល់ពួកគេតែវាក៏មិនដែលឈ្នះនឹងភាពកក់ក្តៅដែលកើតចេញពីពួកគេឡើយហើយពេលនេះអារម្មណ៍ស្នេហារបស់ពួកគេក៏កំពុងតែឆេះឆួកថ្នាក់សមុទ្រក៏ប្រហែលជាមិនអាចបន្សាបបានឡើយ។

Continue Reading

You'll Also Like

155K 7K 65
ការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេល...
48.3K 724 10
meet Y/N C Dornez a wire using butler of the gremory family who used to hunt down dragons who were deemed to dangerous until the great war was over a...
44.1K 1.6K 42
គីម យ៉ុងអាន/ មីន​យុនគ្គី ដើមឡើយ​ខ្ញុំគ្រាន់តែជាក្មេងដែលប្រុសម្នាក់នោះយកមកផ្លុងចោលតែប៉ុណ្ណោះ តែពេលនេះគេបានត្រលប់មកវិញថែមទាំងត្រលប់មកជាមួយពាក្យថា...
1.1M 29.4K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...