💔ដួងចិត្តប្រេះស្រាំ💔

DySovat द्वारा

40K 3K 576

> teahyung > Jungkook अधिक

ភាគ1: ការវិលត្រលប់
ភាគ2: អតិតកាល
ភាគ3: អាថ៌កំបាំងនៃការស្លាប់
ភាគ4: អាថ៌កំបាំងក្នុងអាថ៌កំបាំង
ភាគ5: មើលចិត្តគ្នា
ភាគ6: ទំនាក់ទំនងស៊ីជម្រៅ
ភាគ7: រឹកពារចម្លែក
ភាគ8: ឃាតករស៊ីឈ្នួល
ភាគ9: គេនឹងស្តាយក្រោយ
ភាគ10: កែវភ្នែកសោកសៅ
ភាគ11: បងជាអ្នកណា?
ភាគ13: ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ?
ភាគ14: សន្តានថោក
ភាគ15: ឈុតរបស់មនុស្សស្រី
ភាគ16: ឈ្មោះនេះសម្រាប់តែលោកម្នាក់គត់
ភាគ17: ធ្វើបែបណាទើបបងត្រលប់មកដូចពីមុនវិញ
ភាគ18: ខ្ញុំនឹងធ្វើឲ្យគេចាញ់ទាំងបាក់មុខ
ភាគ19: ត្រូវឲ្យអ្នកស្រីប្រគល់វាឲ្យខ្ញុំដោយផ្ទាល់
ភាគ20: បើកចិត្តសម្រាប់ខ្ញុំទៅ!?
ភាគ21: គេមានបងប្អូនភ្លោះ
ភាគ22: មកបន្តទំនាក់ទំនងរវាងយើងវិញទៅ
ភាគ23: វាពាក់ព័ន្ធនឹងជីវិតមនុស្ស
ភាគ24: ខ្ញុំនៅទីនេះហើយ
ភាគ25: ខ្ញុំស្រលាញ់បងណាស់
ភាគ26: មិនអាចលើកលែង
ភាគ27: ស្វែងរកភស្តុតាង
ភាគ28: ក្តីស្រលាញ់ដែលកប់ជ្រៅ
ភាគ29: ក្បត់សន្យា
ភាគ30: ស្រទាប់អាថ៍កំបាំង
ភាគ31: ខកបំណង
ភាគ32: បាត់បង់ទំនុកចិត្ត
ភាគ33: សន្យា!
ភាគ34: លាក់ស្នេហ៍លាក់ទុក្ខ
ភាគ35: ជំនះចិត្ត
ភាគ36: ការត្រលប់ក្រោយ
ភាគ37: កលមាយា
ភាគ38: ប្តូរស្ទាយ៍ប្តូរនិស្ស័យ
ភាគ39: មើលឈុតរៀបការ
ភាគ40: ចិត្តស្នេហ៍តែម្ខាង
ភាគ41: ចំណងបេះដូង
ភាគ42: បេះដូងស្មោះ
ភាគ43: តែមង្គល
ភាគ44: ភាពជាបុរស
ភាគ45: ទីបញ្ចុះសព
ភាគ46: ពេលវេលាដែលកន្លង
ភាគ47: បើកផ្លូវ
ភាគ48: ចង្វាក់បេះដូង
ភាគ49: ចេតនា
ភាគ50: ស្គាល់គំនិត
ភាគ51: ទទួលការឈឺចាប់
ភាគ52: ស្នេហ៍ដែលឈឺចាប់
ភាគ53: អូនគឺជាប្អូនស្រី
ភាគ54: គ្មានការបកស្រាយ
ភាគ55: អ្នកស្លាប់ជានរណា
ភាគ56: ជាម៉ាក់របស់លោក
ភាគ57: ខ្ញុំចង់បានលោក
ភាគ58: សូមរងចាំអូន
ភាគ59: លោកនឹងស្តាយក្រោយ
ភាគ60: ស្នាមថើបលើថ្ពាល់
ភាគ61: ចេញឲ្យឆ្ងាយពីជីវិតយើង
ភាគ62: ផ្លាស់ប្ដូរតំណែង
ភាគ63: ខ្ញុំស្រលាញ់គេយូរហើយ
ភាគ64: ការស្លាប់របស់ឪពុក
ភាគ65: ការលាក់ខ្លួននៅលើកោះ
ភាគ66: ជានាង?
ភាគ67: ទៅស្លាប់ទៅ Kim teahyung
ភាគ68: សិស្សច្បងកាលនៅវិទ្យាល័យ
ភាគ69: បណ្តាំចុងក្រោយ
ភាគ70 : ធ្វើអត្តឃាត
ភាគ71: ផ្តោតអារម្មណ៍លើបង
ភាគ72: គេជាសង្សាររបស់ខ្ញុំ
ភាគ73: ស្នេហាចំពោះអូន
ភាគ74: ទុកឲ្យខ្ញុំបញ្ចប់រឿងនេះ
ភាគ75: ប្រយុទ្ធតទល់
ភាគ76: ខ្ញុំនឹងចាកចេញ
ភាគ77: ឈប់សងសឹកទៀតទៅ
ភាគ78: ការស្រលាញ់របស់អូន
ភាគ79: កុំធ្វើដូច្នេះដាក់បង
ភាគ80: លាតត្រដាងលាក់បាំង
ភាគ81: បកស្រាយគ្មានន័យ
ភាគ82: លុបលាងកំហុស
ភាគ83: មិនទទួលស្គាល់ការពិត
ភាគ84: សន្យាកុមារាភាព
ភាគ85: បងសូមទោស
ភាគ86: អ្វីទៅជាស្នេហា?
ភាគ87: លោកគ្មានឱកាសនេះទេ
ភាគ88: ឱកាសចុងក្រោយ
ភាគ89: កូនស្រលាញ់គេណាស់ម៉ាក់
ភាគ90: បន្ទោសបងចុះ

ភាគ12: បងស្អប់ខ្ញុំដល់ម្ល៉ឹង?

780 41 0
DySovat द्वारा

នៅឯទីធ្លាខាងក្រៅវិមានដ៏ស្កឹមស្កៃរបស់ត្រកូល Kim មានបុរសសង្ហារចរិយាមារយាទរួសរាយរាក់ទាក់ តែបែរជាបៀមទឹកមុខសោកសៅសម្លឹងមើលទៅភាពអណោចអធ័មរបស់វិមានមួយនោះ ក្នុងចិត្តកំពុងតែអន្ទះសាបារម្ភពីសុខទុក្ខរបស់អ្នកជាម្ចាស់វិមាន បន្តិច hoseok ក៏ប្រទះភ្នែកនិងវត្តមានរបស់ teahyung ជិះឡានចូលមកជាមួយនឹង jimin ល្មម

<< Tea អូនទើបមកពីណាហ្នឹង បងទាក់ទងទៅអូនរហូត តែមិនឃើញអូនតប? >> Hoseok ប្រញាប់រត់ទៅសួរនាំអ្នកជាប្អូនភ្លាមបន្ទាប់ពីគេចុះពីឡាន

<< ខ្ញុំទើបមកពីដើរលេងនោះទេ មិនបានបើកទូរស័ព្ទទើបមិនឃើញបងផ្ញើរសារមក >> teahyung

<< ទើបតែមានរឿងមិនល្អកើតឡើង មិនទៅនៅជាមួយពួកបង អូនបែរជាទៅដើរលេងជាមួយអ្នកទើបតែស្គាល់ទៅវិញ >> hoseok វាចាដោយដៀងកែវភ្នែកទៅ jimin

<< អ្នកណាទើបតែស្គាល់នោះ? ហើយបើទើបនឹងស្គាល់ វាខុសមែនទេ? >> Jimin មិនសុខចិត្ដដែល hoseok និយាយពាក្យមិនសមរម្យជាមួយនាយ ទាំងដែលគេទៅវិញទេ ទើបជាអ្នកដែលស្គាល់ teahyung យ៉ាងពិតប្រាកដ

<< មិនមានអ្នកណាខុសនោះទេ...! ខ្ញុំត្រូវអ្នកដទៃធ្វើឲ្យពិបាកចិត្តណាស់ទៅហើយ ក៏ចង់ដើរលេងរំសាយអារម្មណ៍ខ្លះប៉ុណ្ណោះ បងមិនគួរបន្ទោសឲ្យ jimin នោះទេ >> teahyung ខ្លាចពួកគេទាំងពីរឈ្លោះគ្នាកាន់តែខ្លាំងជាងនេះ ទើបរកល្បិចមួយដើម្បីឲ្យរឿងប្រែជាប្រសើរឡើងវិញ

<< បងសុំទោសផង tea តែបងពិតជាបារម្ភពីសុវត្ថិភាពអូនពិតមែន ឃាតករនៅរកមិនទាន់ឃើញនៅឡើយ ក៏មិនដឹងពីចេតនារបស់គេឡើយ ទើបបងខ្លាចអូនជួបនឹងវាទៀត...! >> Hoseok ប្រញាប់ធ្វើការបកស្រាយឲ្យដល់អ្នកជាប្អូន ព្រោះខ្លាចមានការយល់ច្រឡំលើខ្លួន

<< ណ្ហើយចុះ! បងក៏មិនមានចេតនាអាក្រក់អីផង ខ្ញុំមិនយកចិត្តទុកដាក់នោះទេ បងទៅវិញចុះ...ខ្ញុំហត់ហើយ ចង់សម្រាក់...! >> Teahyung តបវិញបែបហីៗ មិនយល់ដល់ចិត្តមនុស្សកំពុងតែបារម្ភពីនាយអីបន្តិច hoseok លើសពីឆ្ងល់ តែក៏អាចត្រឹមធ្វើតាមការចង់បានរបស់ប្អូន

<< បានឯងទៅសម្រាក់ចុះ តែបើមានរឿងអីត្រូវប្រាប់បងឲ្យដឹងឮទេ? >> Hoseok

<< អឹម...!!! >> Teahyung នេះក៏ចិត្តដាច់ណាស់ គេគ្រាន់តែងក់ក្បាលតិចៗនឹងគ្រហឹមតាមដើមករមក បណ្តាលឲ្យចិត្តអ្នកជាបងទៅវិញទាំងរសាប់រសល់ខ្វល់ពីនាយក្រៃលែង

<< ខ្ញុំក៏មិនអាចនៅបានដូចគ្នា ទីមួយមិនចង់ឲ្យមានអ្នកឃើញពីភាពស្និទ្ធស្នាលហួសប្រមាណរបស់ពួកយើង ទីពីរនៅទីនេះពិបាករកឃាតករពិតណាស់ >> ក្រោយពេលឃើញ hoseok ធ្វើដំណើរទៅវិញបាត់ jimin ក៏ផ្តើមប្រយោគថ្មីទៅមាឌតូចស្តើង

<< នេះរកកន្លែងស្នាក់បានហើយមែនទេ? >> Teahyung សួរទៅកាន់ jimin វិញ

<< នេះជាសោរ condo ស្នាក់របស់ខ្ញុំ នៅមានទៀត បើមានរឿងអីត្រូវប្រាប់ដល់ខ្ញុំមុនគេលឺទេ? >> Jimin ដាក់សោរបន្ទប់នៅក្នុងប្រអប់ដៃតូចឆ្មាល់ និងផ្តែផ្តាំដោយដាក់កំហិត

<< បាទ...! ដឹងហើយលោកប៉ា ខ្ញុំសន្យាថានឹងប្រាប់គ្រប់រឿងនឹងមុនគេបំផុតដល់ឯង ហិហិ... >> Teahyung តបវិញដោយស្នាមញញឹមស្រស់ត្រកាល ប្រៀបបាននឹងផ្ការីកនូវរដូវរងាដូច្នោះដែរ

<< ល្អណាស់! ចឹងខ្ញុំទៅហើយណា អាកាសធាតុត្រជាក់ណាស់ កុំភ្លេចមើលថែខ្លួនឲ្យបានល្អយល់ទេ មិនចឹងខ្ញុំនឹងមិនជួយឯងទៀតទេ!? >> Jimin ទោះបើឡើងដល់ឡានហើយក្តី ក៏នៅតែផ្តាំទៅរាងតូចឲ្យយកចិត្តទុកដាក់បំផុតចំពោះខ្លួនឯង

<< អើយ៎...! មើលផ្តាំដូចជាបែកគ្នារហូតអ្ចឹង bye bye... >> រាងតូចទាំងលើកដៃរៀរនិងតបតដោយសំណើចក្អាកក្អាយ រហូតម្ខាងទៀតទៅផុតកន្ទុយភ្នែក ទើបខ្លួនព្រមឡើងទៅលើផ្ទះ

ក្រោយចូលមកដល់បន្ទប់គេងរបស់ខ្លួន teahyung ក៏យកឧបករណ៍ចាក់តន្ត្រីមកដាក់លើតុក្បែរគ្រែគេងរបស់ខ្លួន ។
នាយទោះបើកំពុងតែរៀបចំរបស់របរ តែញៀនម្យ៉ាងក៏ប្រាប់ឲ្យដឹងថា មានមនុស្សកំពុងឈរនៅពីក្រោយខ្នងនាយ

Teahyung កាន់តែជ្រូតជ្រាបថាមនុស្សនោះចូលមកកាន់តែកៀកខ្លួននាយហើយ គេក៏រហ័សងាកខ្លួនទៅឆ្វេងមួយជំហានផុតពីការឈោងចាប់របស់ជនពាក់មួកខ្មៅនោះ រួចដៃទាំងពីរក៏ប្រញាប់ចាប់ដៃជនមាឌធំដែលបំរុងនិងចាប់ខ្លួននាយមុននេះយ៉ាងរហ័ស ដើម្បីកាច់ទៅក្រោយ តែដៃដ៏ធំ កំលាំងក៏ខ្លាំង នៅរហ័សរហួនជាងនាយទៅទៀត គេលើកដៃនោះឡើងលើផុតក្បាលឲ្យដៃតូចៗ ក៏របូតចេញពីខ្លួន ហើយប្រុសមាឌធំនោះក៏បង្វិលខ្លួនមួយជុំមកឈរពីក្រោយ teahyung យ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ រាងតូចរកតែតដៃមិនទាន់ ក៏ត្រូវបុរសមាឌមាំនោះចាប់កាច់ដៃព័ទ្ធទៅក្រោយខ្នង រួចរុញនាយឲ្យក្រាបក្បាលនៅលើតុមួយរំពេច

<< នៅតែក្នុងផ្ទះពេញមួយខែ បងចេះក្បាច់ការពារខ្លួនហើយហេស៎? >> Jungkook ឱនផ្តេកខ្លួនទោបបូរមាត់ទៅក្បែរត្រចៀក teahyung រួចក៏បង្ហើរសំនៀងធំគ្រលរខ្សឹបខ្សៀវឲ្យអ្នកខាងក្រោមមានអារម្មណ៍ខ្លាចរអា

<< Jungkook នេះឯងចូលមកដោយរបៀបណា? >> Teahyung ទោះបើត្រូវប្អូនកៀបសង្កត់ពីលើកំរើកមិនរួចក្តី សម្តីក៏នៅតែខ្លាំងឥតញញើតគេបន្តិចឡើយ

<< ខ្ញុំចូលមកដោយរបៀបណា បងចាំបាច់ខ្វល់ធ្វើអី!? បងគួរតែខ្វល់ពីប្រុសជាដៃគូរបស់បងវិញទៅ ថានឹងទៅដល់ទីណា...? >> Jungkook រឹតតែកាចពេលនិយាយដល់ឃ្លាមួយនេះ

<< ឯងចង់ធ្វើស្អី jimin ហ្អា៎...? >> រាងតូចស្តើងប្រឹងបំរាស់ខ្លួនចេញពីរង្វង់ដៃមាំក្រាស់ តែរើយ៉ាងណាក៏នៅតែគ្មានប្រយោជន៍ រាងកាយទាំងមូលក៏ត្រូវគេទាញឲ្យមកគេងលើពូក ដោយមានរាងកាយមាំក្រាស់ jungkook សង្កត់ពីលើដូចដើម

<< បារម្ភពីគ្នាម្ល៉េះ ឬបានខ្លួនគ្នាហើយមែនទេ? >> Jungkook ស្រែកសួរដោយសម្លេងឮៗ និងទឹកមុខកាចសាហាវ

<< ពេលដេកជាមួយខ្ញុំធ្វើដូចជាគ្មានជំនាញទេ ហើយពេលនេះមិចក៏ជំនាញទាក់ទាញ ពួកអស់នោះខ្លាំងម្ល៉េះហាស៎? >> កំហឹងនៅក្នុងខ្លួនរបស់រាងក្រាស់ជាប្អូន កាន់តែខ្លាំងឡើងទ្វេដងនៅពេលនិយាយពីវា គេស្រែកស្ទើតែបែកក្រដាសត្រចៀករាងតូចទៅហើយ

<< ចេញភ្លាមទៅ...! >> Teahyung រើបំរាស់យកតែឈ្នះដៃដើម្បីរុញរាងកាយមាំមួនរបស់ jungkook ប៉ុន្តែប្អូនដែលតូចតែអាយុនោះមិនព្រមងើបចេញ ក៏រឹតតែសង្កត់ខ្លាំងជាងមុន

<< មិនចេញ...ខ្ញុំមិនចេញបងចង់យ៉ាងម៉េច...? ពេលនៅជាមួយអាម្នាក់នោះដូចមិនចង់ឃ្លាតឆ្ងាយទេ តែខ្ញុំ...ខ្ញុំអស់តម្លៃសម្រាប់បងហើយមែនទេទើបលែងឲ្យចូលក្បែរបែបនេះ? >> Jungkook ពោលចប់ក៏ថើបគ្រញិចសាច់កសរខ្ចីរបស់អ្នកជាបងទាំងកំរោល

<< លែង...លែងយើងភ្លាម jeon jungkook....! ហឹកៗ >> រាងតូចអស់កំលាំងក្នុងការតតាំងនឹងរាងក្រាស់ នាយនៅឈឺចាប់និងរឿងដែល jungkook មានសិចជាមួយប្អូនខ្លួននៅឡើយផងនោះ ណាត្រូវគេចង់បំពានលើរាងកាយខ្លួនឯងទៀត វាពិតជាធ្វើឲ្យបេះដូងគេឈឺចាប់ហួសពីនិយាយចេញ

<< ថ្ងៃមុនខ្ញុំគ្រាន់តែស្អប់ឯងមួយភាគប៉ុណ្ណោះ បន្ទាប់ពីឯងធ្វើរឿងទាំងនេះមកលើខ្ញុំហើយ តទៅ..ខ្ញុំនឹងស្អប់ឯងគុណឡើងទ្វេដង...!!! >> ទោះស្រែកយ៉ាងណា ទោះរើយ៉ាងណាក៏នៅតែគ្មានប្រយោជន៍សម្រាប់រាងក្រាស់ឡើយ វិធីចុងក្រោយមានតែបញ្ឈឺរចិត្តគេប៉ុណ្ណោះ ទើបជារនាំងដ៏ល្អបំផុត

<< ខ្ញុំមិនយល់...ខ្ញុំមិនយល់ពីចិត្តបងនោះទេ? កន្លងមកបងស្រលាញ់ខ្ញុំលើសពីអ្វីៗទាំងអស់ គ្រាន់តែឲ្យបងគេចមុខពីអ្នកផ្ទះខ្ញុំទៅឲ្យឆ្ងាយ ខ្ញុំក៏មិនបានថាបោះបង់បង ម្តេចក៏បងប្រែជាស្អប់ខ្ញុំខ្លាំងដល់ថ្នាក់នេះ??? >> Jungkook លើសពីមិនយល់ពីចិត្តអ្នកជាបង នាយក្រោកអង្គុយលើចុងជើងរបស់រាងតូច ហើយរៀបរាប់រាល់មន្ទឹលនៅក្នុងចិត្ត

<< តើឯង...ពិតជាគ្រាន់តែចង់ឲ្យខ្ញុំគេចមុខពីម៉ាក់របស់ឯងតែប៉ុណ្ណោះទេ? ឬមានអ្វីផ្សេង នៅក្នុងចិត្តឯង...ឯងប្រាកដជាដឹងច្បាស់ណាស់!? >> Teahyung ពោលដូចនេះចប់ ក៏ប្រឹងដកជើងចេញពី jungkook រួច ក៏រត់ទៅពួនក្នុងបន្ទប់ទឹកបាត់

ឯ jungkook នៅលើគ្រែ អារម្មណ៍របស់គេនៅវង្វេងវង្វាន់នូវអ្វីដែលរាងតូចនិយាយមុននេះនៅឡើយ ដែរមិនតបព្រោះនាយយល់ថា teahyung កំពុងសំដៅដល់ភាគហ៊ុនទាំងអស់របស់រាងតូចដែលនាយកាន់កាប់នេះឯង

ឯអ្នកនៅក្នុងបន្ទប់ទឹកវិញ គេឈឺចាប់យំខ្សឹកខ្សួលរំពងពេញទ្រូង ប្អូនប្រុសជាទីស្រឡាញ់អើយម្តេចប្អូនលង់ស្រលាញ់និងមនុស្សអាក្រក់ឃោរឃៅយកតែចិត្តខ្លួនឯង មិនឲ្យតម្លៃប្អូនសោះអ្ចឹង? តែបើបងធ្លោយខ្លួន បណ្តោយឲ្យ jungkook យកបានម្នាក់ទៀត នោះបងទៅវិញទេដែលអាក្រក់លើសពី jungkook ទៅទៀតនោះ...

រាល់ភាពឈឺចាប់ដក់នៅក្នុងទ្រូងរបស់រាងតូចស្តើង ក៏បានជះឥទ្ធិពលដល់រាងកាយរបស់គេខ្លួនឯង វាជាទំលាប់ទៅហើយ ឲ្យតែនាយខឹងនឹងខ្លួនឯងដែលធ្វើអ្វីមិនកើតតាមចិត្តចង់ គេក៏តែងវាយដំសាច់ខ្លួនឯងជានិច្ច ៚

To be continued.......☔

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

3.7K 237 2
⚠️️ 𝗗𝗼𝗻'𝘁 𝗰𝗼𝗽𝘆 𝗺𝘆 𝘄𝗼𝗿𝗸 ⚠️️ ____________________________________________________ 𝘼𝘿𝙃𝙄 🌼💜 JJK FAN FICTION 🌚🌺 FOR JUNGKOOKIE'S 24T...
320K 9.6K 78
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...
92.5K 4.8K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
The Second Life Idols Lucky Plan charlolia द्वारा

सामान्य साहित्य

467K 16.7K 192
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...