💔ដួងចិត្តប្រេះស្រាំ💔

By DySovat

40K 3K 576

> teahyung > Jungkook More

ភាគ1: ការវិលត្រលប់
ភាគ2: អតិតកាល
ភាគ3: អាថ៌កំបាំងនៃការស្លាប់
ភាគ5: មើលចិត្តគ្នា
ភាគ6: ទំនាក់ទំនងស៊ីជម្រៅ
ភាគ7: រឹកពារចម្លែក
ភាគ8: ឃាតករស៊ីឈ្នួល
ភាគ9: គេនឹងស្តាយក្រោយ
ភាគ10: កែវភ្នែកសោកសៅ
ភាគ11: បងជាអ្នកណា?
ភាគ12: បងស្អប់ខ្ញុំដល់ម្ល៉ឹង?
ភាគ13: ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ?
ភាគ14: សន្តានថោក
ភាគ15: ឈុតរបស់មនុស្សស្រី
ភាគ16: ឈ្មោះនេះសម្រាប់តែលោកម្នាក់គត់
ភាគ17: ធ្វើបែបណាទើបបងត្រលប់មកដូចពីមុនវិញ
ភាគ18: ខ្ញុំនឹងធ្វើឲ្យគេចាញ់ទាំងបាក់មុខ
ភាគ19: ត្រូវឲ្យអ្នកស្រីប្រគល់វាឲ្យខ្ញុំដោយផ្ទាល់
ភាគ20: បើកចិត្តសម្រាប់ខ្ញុំទៅ!?
ភាគ21: គេមានបងប្អូនភ្លោះ
ភាគ22: មកបន្តទំនាក់ទំនងរវាងយើងវិញទៅ
ភាគ23: វាពាក់ព័ន្ធនឹងជីវិតមនុស្ស
ភាគ24: ខ្ញុំនៅទីនេះហើយ
ភាគ25: ខ្ញុំស្រលាញ់បងណាស់
ភាគ26: មិនអាចលើកលែង
ភាគ27: ស្វែងរកភស្តុតាង
ភាគ28: ក្តីស្រលាញ់ដែលកប់ជ្រៅ
ភាគ29: ក្បត់សន្យា
ភាគ30: ស្រទាប់អាថ៍កំបាំង
ភាគ31: ខកបំណង
ភាគ32: បាត់បង់ទំនុកចិត្ត
ភាគ33: សន្យា!
ភាគ34: លាក់ស្នេហ៍លាក់ទុក្ខ
ភាគ35: ជំនះចិត្ត
ភាគ36: ការត្រលប់ក្រោយ
ភាគ37: កលមាយា
ភាគ38: ប្តូរស្ទាយ៍ប្តូរនិស្ស័យ
ភាគ39: មើលឈុតរៀបការ
ភាគ40: ចិត្តស្នេហ៍តែម្ខាង
ភាគ41: ចំណងបេះដូង
ភាគ42: បេះដូងស្មោះ
ភាគ43: តែមង្គល
ភាគ44: ភាពជាបុរស
ភាគ45: ទីបញ្ចុះសព
ភាគ46: ពេលវេលាដែលកន្លង
ភាគ47: បើកផ្លូវ
ភាគ48: ចង្វាក់បេះដូង
ភាគ49: ចេតនា
ភាគ50: ស្គាល់គំនិត
ភាគ51: ទទួលការឈឺចាប់
ភាគ52: ស្នេហ៍ដែលឈឺចាប់
ភាគ53: អូនគឺជាប្អូនស្រី
ភាគ54: គ្មានការបកស្រាយ
ភាគ55: អ្នកស្លាប់ជានរណា
ភាគ56: ជាម៉ាក់របស់លោក
ភាគ57: ខ្ញុំចង់បានលោក
ភាគ58: សូមរងចាំអូន
ភាគ59: លោកនឹងស្តាយក្រោយ
ភាគ60: ស្នាមថើបលើថ្ពាល់
ភាគ61: ចេញឲ្យឆ្ងាយពីជីវិតយើង
ភាគ62: ផ្លាស់ប្ដូរតំណែង
ភាគ63: ខ្ញុំស្រលាញ់គេយូរហើយ
ភាគ64: ការស្លាប់របស់ឪពុក
ភាគ65: ការលាក់ខ្លួននៅលើកោះ
ភាគ66: ជានាង?
ភាគ67: ទៅស្លាប់ទៅ Kim teahyung
ភាគ68: សិស្សច្បងកាលនៅវិទ្យាល័យ
ភាគ69: បណ្តាំចុងក្រោយ
ភាគ70 : ធ្វើអត្តឃាត
ភាគ71: ផ្តោតអារម្មណ៍លើបង
ភាគ72: គេជាសង្សាររបស់ខ្ញុំ
ភាគ73: ស្នេហាចំពោះអូន
ភាគ74: ទុកឲ្យខ្ញុំបញ្ចប់រឿងនេះ
ភាគ75: ប្រយុទ្ធតទល់
ភាគ76: ខ្ញុំនឹងចាកចេញ
ភាគ77: ឈប់សងសឹកទៀតទៅ
ភាគ78: ការស្រលាញ់របស់អូន
ភាគ79: កុំធ្វើដូច្នេះដាក់បង
ភាគ80: លាតត្រដាងលាក់បាំង
ភាគ81: បកស្រាយគ្មានន័យ
ភាគ82: លុបលាងកំហុស
ភាគ83: មិនទទួលស្គាល់ការពិត
ភាគ84: សន្យាកុមារាភាព
ភាគ85: បងសូមទោស
ភាគ86: អ្វីទៅជាស្នេហា?
ភាគ87: លោកគ្មានឱកាសនេះទេ
ភាគ88: ឱកាសចុងក្រោយ
ភាគ89: កូនស្រលាញ់គេណាស់ម៉ាក់
ភាគ90: បន្ទោសបងចុះ

ភាគ4: អាថ៌កំបាំងក្នុងអាថ៌កំបាំង

909 56 0
By DySovat

សម្លេងវាយោបក់ផាត់រសាត់ប៉ះកាយស្រស់សង្ហាក្នុងឈុតសាមីវែងត្រឹមជង្គង់ដែលជាឈុតគេងពេលយប់ កំលោះតូចល្អិត jimin កំពុងឈរនិយាយទូរស័ព្ទជាមួយម្តាយចុងខ្លួនគាត់ត្រូវជាម្តាយបង្កើតរបស់រាងតូច teahyung ប៉ុន្តែពួកគាត់គឺស្រលាញ់គ្នាដូចម្តាយកូនបង្កើតអញ្ចឹង

<<កូននៅមិនទាន់បាននិយាយរឿងនេះជាមួយ tea នៅឡើយទេព្រោះមើលទៅគេដូចជាខូចចិត្តនឹងរឿងនេះណាស់ កូនចង់ឲ្យគេរាងស្ងប់អារម្មណ៍បន្តិចទើបនិយាយជាមួយគេ>> នាយវាចាស្រាលៗនឹងប្រើភ្នែកសម្លឹងទៅមើលទ្វាបន្ទប់ទឹកជាប់ជានិច្ច ព្រោះតែបារម្ភខ្លាច teahyung ចេញមកវិញឮអ្វីដែលខ្លួននិយាយជាមួយម្តាយ

<<សន្យានឹងម៉ាក់មកណាថាកូននឹងយកប្អូនត្រលប់មកផ្ទះយើងវិញ ត្រលប់មករស់នៅជុំគ្រួសារយើងវិញណា៎? ប្រាប់ប្អូនទៅថា ម៉ាក់ដឹង... ម៉ាក់ដឹងហើយថាគេកង្វល់និងរឿងដែលគេបន្លំខ្លួនធ្វើជាប្អូន រហូតមក តែម៉ាក់ស្រលាញ់ពួកគេដូចៗគ្នាទោះជាយកនរណាមកនៅជាមួយ ក៏សុទ្ធតែជាកូនដែលម៉ាក់ស្រឡាញ់បំផុតដែរ>> អ្នកម៉ាក់បានតបមក jimin វិញតាមបណ្តាញទូរស័ព្ទទាំងអួលអាក់ គាត់ពិតជាខូចចិត្តដែលត្រូវបាត់បង់កូនប្រុសបង្កើតទៅម្នាក់ តែយ៉ាងណាគាត់ក៏នៅមានកូនម្នាក់ទៀតដែលត្រូវការការពារពីគាត់ ការពិតនៅថ្ងៃដែរគាត់នឹងស្វាមីមុនរបស់គាត់ធ្វើការចែកផ្លូវគ្នាគាត់ត្រូវទទួលបានកូនប្អូនមកនៅជាមួយនោះទេ ប៉ុន្តែ teahyung ជាកូនបងបែរជាចង់មករស់នៅជាមួយម្តាយទៅវិញ ទើបទាំងពីរនាក់បងប្អូនប្តូរឈ្មោះគ្នាដោយគិតថាចាស់ៗនឹងមិនដឹងឡើយព្រោះពួកគេទាំងពីរពិតជាដូចគ្នាខ្លាំងរហូតមិនអាចបែងចែកដាច់ តែអ្នកជាម្តាយឪពុកច្បាស់ណាស់ថាស្គាល់កូនខ្លួនឯងមួយណាជាមួយណាដោយមើលលើអត្តចរិត ដោយធ្វើជាមិនដឹងព្រោះចង់ឲ្យកូនសប្បាយចិត្តតែប៉ុណ្ណោះក៏មិនគិតដែរថាវាក្លាយជាវិបត្តិសារីក្នុងចិត្ត teahyung ខ្លាំងដល់ថ្នាក់នេះ

<<កុំបារម្ភអីម៉ាក់ ពេលប្អូនសប្បាយចិត្តវិញពេលណា កូននឹងនាំយកប្អូនទៅឲ្យម៉ាក់វ៉ៃឲ្យណាណីម្តង>> jimin ខំប្រឹងធ្វើជានិយាយកំប្លែងដើម្បីកុំឲ្យម្តាយពិបាកចិត្តពេក រឹតតែមិនចង់ឲ្យគាត់ដឹងថាខ្លួនឯងកំពុងកុហក់គាត់ដើម្បីជួយដល់រាងតូចសងសឹកទៀតផង

<<ម៉ាក់ដឹងណាថាឯងស្រលាញ់ teahyung យ៉ាងណា ឯងម៉េចនឹងដាច់ចិត្តឲ្យម៉ាក់វ៉ៃគេនោះ>> អ្នកម៉ាក់គាត់បានតបសម្លេងរបស់គាត់ក៏ពិតជាបានប្រសើរជាងមុននេះបន្តិចមែនបានន័យថាពាក្យដែល jimin និយាយមុននេះពិតជាបានផលមែន

<<ហិហិ...ត្រូវអ្នកម៉ាក់តាមទាន់ទៀតហើយ! សូមទុកចិត្តលើកូនចុះ កូននឹងមើលថែប្អូនឲ្យល្អហើយឆាប់ត្រឡប់ទៅផ្ទះយើងវិញឲ្យរហ័សបំផុតតាមដែលអាចធ្វើទៅបាន>> ដំបូងនាយក៏សើចសប្បាយ រហូតដល់ឃ្លាបន្ទាប់នាយក៏ប្រែទាំងទឹកមុខនិងមុឺងមាត់ជាងមុន

<<ចាស៎កូន! ម៉ាក់និងចាំថ្ងៃដែលពួកយើងជួបជុំគ្នាវិញណា៎!?>>

<<បាទម៉ាក់! ចឹងប៉ុណ្នឹងសិនចុះម៉ាក់ចាំពេលក្រោយកូននឹងខលទៅរកម៉ាក់ទៀត កូនស្រលាញ់ម៉ាក់>>

<<ចាស៎កូន ម៉ាក់ក៏ស្រលាញ់ពួកកូនដូចគ្នា>> បន្ទាប់ពីការសន្ទនាត្រូវបានបញ្ចប់ jimin ដាក់ទូរស័ព្ទខ្លួនចុះរួចដកដង្ហើមធំបន្តិច អារម្មណ៍នាយគឺពិតជាដឹងខុសដែលត្រូវមកកុហក់ម្តាយទាំងដែលការពិតទៅនេះមិនមែនជានិស្ស័យរបស់ខ្លួនឡើយ

ក្រោយបន្ធូរភាពតានតឹងបន្តិចនាយក៏ប្រទាក់ភ្នែកនិងទូរស័ព្ទមួយគ្រឿងទៀតដែលនៅលើតុ នាយប្រាកដចិត្តថានោះមិនមែនជារបស់ teahyung គ្រប់របស់ប្រើប្រាស់របស់រាងតូចគឺសុទ្ធតែនាយស្គាល់ច្បាស់បំផុត ដើម្បីបញ្ចប់ការសង្ស័យនាយក៏ចាប់លើកយកទូរស័ព្ទនោះមកពិនិត្យមើល
ពេលចុចបើកមកក៏ឃើញការតាំងរូបលើអេក្រង់ជារូបរបស់ jeon jungkook នៅលើប្រអប់ឆាតក៏ជាប់ការខកខានបើកមើលជាច្រើនទើបគេបន្តបើកវាអាន ក្នុងសារនោះភាគច្រើនគឺជាពាក្យសួរសុខទុក្ខរបស់ jung hoseok និង min yoongi មានមួយជាសារទៀតជារបស់ jeon jungkook អត្ថន័យរបស់អ្នកជាបងទាំងពីរសុទ្ធតែជាពាក្យព្រួយបារម្ភ មានតែសាររបស់កូនពៅប៉ុណ្ណោះដែលធម្មតាពេកហើយ

<<បងទៅដល់ហើយមែនទេ? សូមទៅឲ្យសប្បាយចិត្តចុះ ក្រោយទំនេរពីការងារខ្ញុំនឹងឈ្លៀតទៅលេងបងខ្លះ...ឆុឹស៎! នេះហ្អេស៎? បងប្អូនល្អ>> jimin អានសារនោះឮៗរួចក៏ខឹងក្រោយដឹងពាក្យពេជ្រអត់ឱជារស់ពេក វាពិតជាមិនសមដែលបងប្អូនល្អបែកគ្នាដល់ទៅមួយខែពាក្យសួរសុខទុក្ខដូចបងៗក៏គ្មានបែរនិយាយត្រឹមតែប៉ុន្មានមាត់នេះទៅវិញ

<<នេះជាទូរស័ព្ទរបស់បងប្រុសខ្ញុំ>> teahyung ដែលទើបនឹងចេញពីងូតទឹករួចទាំងឃើញនិងឮយ៉ាងច្បាស់ពីសារដែល jimin អានមុននេះ នាយប្រញាប់ប្រាប់ព្រោះចង់ឲ្យគេដឹងថានោះមិនមែនជារបស់ខ្លួនឡើយ

<<ឯងបានតបសារនិងអ៊ុំប្រុស jung យល់ព្រមទៅជួបគាត់នៅក្រុមហ៊ុន ទីនោះឯងមិនធ្លាប់ទៅវាដូចជាទៅចូលរូងខ្លាយ៉ាងចឹង>> នាយមិនតបនឹងរាងតូចនូវរឿងឥតបានការឡើយ ក្រោយឆែកទូរស័ព្ទមុននេះក៏ឃើញពាក្យឆ្លើយឆ្លងគ្នារវាងគេនិងឪពុករបស់ hoseok ទើបយល់ថាមិនស្រួលសម្រាប់ការដែលទៅទីនោះជាលើកដំបូងឡើយ

<<ខ្ញុំបានដើរចូលរូងខ្លាតាំងតែពីថ្ងៃសម្រេចចិត្តសងសឹកមកម្ល៉េះ>>

<<ទោះយ៉ាងណាក៏គួរសិក្សាពីអាគារក្រុមហ៊ុននោះខ្លះទើបយើងចូលទៅមិនប្រថុយពេក>> jimin តបរួចក៏ទាញយកកុំព្យូទ័រមកឆែកមើលពីលក្ខណៈជ្រុងជ្រោយនៃអាគារនិងខ្លះ

ពេលវេលាកន្លងទៅមិនប៉ុន្មានឡើយ ទីបំផុតរាងតូចស្តើងបីដូចស្លឹកស្រូវក៏បានមកដល់ខាងមុខក្រុមហ៊ុនរបស់ប៉ាខ្លួនដែលខំបង្កើតឡើងដោយផ្ទាល់ដៃ តែដោយអំណាចនៃក្តីស្រលាញ់និងមេត្តាធម៌របស់គាត់ គាត់ក៏យល់ព្រមបង្រួបបង្រួមគ្នាជាមួយនឹងក្រុមហ៊ុនបីទៀតរហូតក្លាយជាក្រុមហ៊ុនខ្លាទាំងបួនរហូតដល់សព្វថ្ងៃ។
Teahyung បានបោះជំហានជើងដើរចូលទៅរកអ្នកខាងក្នុងដោយក្តីមុះមុត ដំណើរដើរដ៏ល្វតល្វន់លាយឡំពីក្នុងដោយក្តីអង់អាចសាកសមនឹងរូបឆោមឡោមពណ៌ដ៏ស្រស់ត្រកាលគន់មើលកាន់តែយូរក៏កាន់តែស្អាតទោះក្នុងឈុតធម្មតា មនុស្សម្នារនៅក្នុងក្រុមហ៊ុនធ្លាប់ស្គាល់ថាជា Kim teahyung ក៏យល់ថាស្អាតប្លែកបែបមិនធ្លាប់ស្គាល់ពីមុនមក

<<លោក Kim ខានជួបគ្នាតែមួយខែសោះមើលទៅស្រស់សង្ហាប្លែកតែម្តងហើយនែក៎!>> អ្នកស្រី khang sooeon ដែលជាលេខារបស់លោក jung បញ្ជាឲ្យមកចាំទទួលរាងតូចក៏រត់ចូលមកនិយាយលេងភ្លាមព្រោះកាលពីនៅធ្វើការរួមគ្នានាយស្អាតសង្ហាតែក៏មើលមកមិនខ្លាំងដល់ថ្នាក់នេះទេ

<<អរគុណណាស់ដែលសរសើរ តែខ្ញុំមកដើម្បីជួបនឹងលោកអ៊ុំប្រុសប៉ុណ្ណោះ មិនបានរៀបចំខ្លួនអីវិសេសវិសាលនោះទេ>> រាងតូចព្យាយាមនិយាយដល់គោលដៅព្រោះមិនចង់ឲ្យអួសបន្លាយពេលរហូតវង្វេងទិសដៅ

<<ចាស៎ ខ្ញុំដឹងលោក jung ក៏ឲ្យនាងខ្ញុំមកទទួលស្រាប់ហើយចា៎>> គាត់វាចាទាំងញញឹមបិទមាត់មិនចង់ជិតសម្លឹងមើលមុខក្រពុំស្រស់ឥតព្រិច

<<អ្នកណាអនុញ្ញាតឱ្យមនុស្សគ្មានឈ្មោះក្នុងបញ្ជីភាគហ៊ុនឯងមកទីនេះ>> hyuna ដែលទើបតែដើរចេញពីបន្ទប់ office jungkook មកក៏ប្រទាក់ភ្នែកនិងរាងតូច teahyung ដោយអាងថានាយបានដកយកភាគហ៊ុនរបស់ខ្លួនអស់ហើយនោះថែមទាំងអារម្មណ៍ខឹងស្អប់នាយកន្លងមកទើបមិនចង់ឃើញវត្តមាននាយនោះឡើយ ចំណែកឯ teahyung វិញពេលឮដល់ប្រយោគនេះហើយក៏ហាក់ខឹងច្រឡោតមិនស្ទើរទេតែដោយមិនដឹងមិនយល់ពីហេតុផលដែលប្អូនភ្លោះរបស់ខ្លួនធ្វើអ្វីខ្លះក្នុងរឿងហ្នឹងទើបនាយព្យាយាមខាំធ្មេញសង្កត់ចិត្តមិនតមាត់តករអ្វីនឹងនាងឡើយ រាងតូចព្យាយាមចង់ដើរចេញដើម្បីបញ្ចប់បញ្ហាតែនាងបានចិត្តក៏បន្តស្រែកនិងលើកយកកែវទឹកនៅលើតុធ្វើការរបស់បុគ្គលិកម្នាក់មកជះទៅលើមុខ teahyung

<<មិនឮយើងប្រាប់ទេឬ ឯងគ្មានសិទ្ធិអីដែរត្រូវចូលមកទីនេះទៀតនោះទេ>>

<<Hyuna ឈប់ភ្លាមនេះជា teahyung បងប្រុសរបស់អូនម្នាក់ដែរណា>> jungkook ដែលនៅក្បែរៗនោះបានឮសម្លេងស្រែករបស់ស្រី hyuna ក៏រហ័សមកចាប់ទាញនាងទៅក្រោយវិញមុនពេលដែលនាងចង់ចូលមកទះរាងតូចបន្ថែម

<<បងប្រុសស្អីទៅ តើគេដែលចាត់ទុកខ្ញុំជាប្អូនស្រីតាំងពីពេលណា? រាល់លើកចូលចិត្តធ្វើខ្លួនដណ្តើមបងចេញពីខ្ញុំ នៅចំពោះមុខបងគាត់ធ្វើជាស្លូតសុភាពរាបសា មើលនេះចុះគាត់សម្លក់ខ្ញុំដូចចង់ស៊ីសាច់ហុតឈាមខ្ញុំយ៉ាងចឹង>> នារីឆើតឆាយសម្តីកោងកាចទោះស្ថិតក្នុងរង្វង់ដៃឃាត់ខ្លួនពីរាងក្រាស់នាងក៏នៅតែស្រែកវែកញែកថារាងតូចជាអ្នកខុស

<<មនុស្ស គេនឹងរើសយកនូវដៃគូជីវិតដែលនាំឲ្យគេមានកិត្តិយស ចរិតមាយាទជាផ្លូវបង្ហាញឲ្យគេយល់ច្បាស់>> teahyung បោះជើងមួយជំហានឈានចូលឲ្យកាន់តែកៀកនឹងស្រីល្អ ទើបឱនទៅខ្សឹបក្បែរត្រចៀកនាងជាមួយនឹងពាក្យពេជ្រទន់ភ្លន់តែក៏បង្កប់ដោយពាក្យជេរយ៉ាងជ្រាលជ្រៅ

<<ខ្ញុំមកដើម្បីជួបនឹងលោកអ៊ុំ jung ដែលបានហៅមកតែប៉ុណ្ណោះ>> ក្រោយខ្សឹបពាក្យជេរទៅស្រី hyuna រួចនាយក៏ឈានជើងថយក្រោយវិញទើបនិយាយពាក្យដែលឮឲ្យគេគ្រប់គ្នាស្តាប់ឲ្យមើលទៅដូចនាយបានបកស្រាយបែបធម្មតា ឯស្រីស្រស់យើងវិញត្រូវគេដៀលជេរមុននេះធ្វើឲ្យក្តៅស្លឹកត្រចៀកមិនស្ទើរឡើយនាងឈរក្តាប់ដៃសង្រ្គឺតធ្មេញស្ទើរតែជ្រុះអស់ទៅហើយព្រោះថានាងមិនមានពាក្យអ្វីតបតរជាមួយនឹង teahyung ឡើយ

<<អាយយយយ៎! លោកប៉ា...ម៉េចក៏ហៅវាមកធ្វើស្អី>> ឃើញ teahyung ដើរចេញទៅទាំងស្នាមញញឹមចុងមាត់ឌឺឲ្យខ្លួន នាងទប់មិនបានក៏ស្រែកមួយអស់ទំហឹងរួចក៏បន្ទោសឪពុកជាក្រោយ

<<Hyuna អូនមិនគួរនិយាយពាក្យអាក្រក់ស្តាប់ដល់ថ្នាក់នេះដែរ>> jungkook និយាយចប់ក៏លែងដៃពីគូដណ្ដឹងរួមបន្តដើរចូលទៅក្នុងបន្ទប់ office វិញដោយទុកនាងចោល

<<បង jung...!>> ឃើញ jungkook ធ្វើដូចនេះដាក់ខ្លួននាងក៏រឹតតែខឹងនឹង teahyung លើសដើមរួចក៏ហេវឹងសម្តៅបន្ទប់ធ្វើការរបស់ឪពុកខ្លួន

ចំណែកឯ jungkook មកដល់វិញក៏អង្គុយញញឹមខ្ជឹប ព្រោះរបៀបដែល teahyung តបតរនឹងស្រី hyuna មុននេះនាយទាំងឮនឹងឃើញផ្ទាល់ភ្នែក តែចម្លែកអីមុខរបស់នាយសូម្បីបន្តិចក៏ teahyung មិនសម្លឹងផងទាំងដែលនាយនៅឈរពីក្រោយ hyuna សោះ

<<ចម្លែកណាស់ ដូចមិនមែនជាគាត់ពីមុនសោះ>> នាយចោទសំនួរទៅខ្លួនឯងចប់ក៏បន្តញញឹមម្នាក់ឯងជាថ្មីម្តងទៀតដោយស្រម៉ៃដល់មុខផូរផង់នឹងក្លិនខ្លួនក្រអូបស្រាលស្រទន់របស់រាងតូច teahyung ដែលដើរបង្ហួសកាត់មុខនាយទៅមុននេះបន្តិច ភ្លាមៗអារម្មណ៍ស្រស់ស្រាយចម្លែកក៏ផុសចេញពីទ្រូងរបស់ jungkook មក

To be continued.....

Continue Reading

You'll Also Like

108K 5.4K 21
គេរមានប្ដីមួយចំណែកខ្ញុំមានប្ដី 3 មិនជាបញ្ហាសំខានប្ដីខ្ញុំតាមចិត្តគ្រប់យ៉ាង I love you My daddy 𝐌𝐢𝐧 𝐘𝐨𝐨𝐧𝐠𝐢 𝐗 𝐓𝐨𝐩 𝑷𝒂𝒓𝒌 𝑱𝒊𝒎𝒊𝒏 𝑿 �...
26.9M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222
435K 27.2K 39
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
464K 9.9K 51
Two girls are exchanged at birth and are given to the wrong mothers and after 13 years the truth comes out Rosabella Rossi is different from her sist...