MAKE YOU LOVE ME👉💝

By Yuri_sakiri

4.3K 408 31

«ឡានចាន់ ចាំខ្ញុំណាខ្ញុំនឹងត្រលប់មកវិញ» More

ផ្ដើមរឿង : ហេតុអ្វីទេវតាលេងសើចនឹងខ្ញុំបែបនេះ!!?
ភាគទី1 : អ្នកណាប្រើឲ្យនាងមកធ្វើបាបខ្ញុំមុននោះ
ភាគទី3 : លួចចេញទៅក្រៅ
ភាគទី4 : ឈឺលើសដើម
ភាគទី5 : លួងក្មេង
ភាគទី6 : យើងដែលកុហកឯងម្ដងណាទេ??
ភាគទី7 : ឆាប់ជាណាសំណព្វចិត្តរបស់ពូ
ភាគទី 8 : ក្មេងកំហូច
ភាគទី9 : ឃាតករ
ភាគទី10: យល់ច្រឡំ
ភាគទី11 : ការពិត
ភាគទី12 : អតិតកាល
ភាគទី13 : ជួបគ្នាម្ដងទៀត
ភាគទី14 : ខ្ញុំជាអ្នកបង្កើតគេ
ភាគទី15 : ប្រច័ណ្ឌ
ភាគទី16:បងមិនដោះលែងអូនឡើយ

ភាគទី2 : ក្មេងក្បាលខូច

342 38 5
By Yuri_sakiri

#ច្រើនថ្ងៃកន្លងផុតទៅទំនាក់ទំនងរបស់រាងតូចជាមួយអ្នកនៅក្នុងដំណាក់ឈិនឈីងកាន់តែល្អឡើងៗចំណែកឯរាងក្រាស់វិញក៏កំពុងមមាញឹកក្នុងការតាមរកឃាតករពិតប្រាកដផងដែរ

*ពិតណាស់ប៉ុន្មានថ្ងៃមកនេះរាងក្រាស់ខំប្រឹងប្រែងខ្លាំងណាស់ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់រាងតូច អ្នកណាៗក៏ដឹងដែរថារាងតូចជាមនុស្សស្លូតបូតមានចិត្តល្អណាមួយគ្រប់គ្នាក៏ដឹងថារាងតូចលួចស្រឡាញ់រាងក្រាស់ដូច្នេះហើយរាងតូចម៉េចនឹងអាចមានគំនិតចង់សម្លាប់រាងក្រាស់ទៅពិតណាស់ប្រាកដជាមានអ្នកនៅពីក្រោយខ្នងក្នុងរឿងនេះ

<<វ៉ាយ!!ស្លាប់ហើយអ្នកប្រុសតូចម៉េចបានឡើងរបងជញ្ជាំងចឹងឆាប់ចុះមកខ្ពស់ណាស់ប្រយ័ត្នធ្លាក់>>ឈីងឈីង អង្គរក្សសម្ងាត់ស្រីដែលវ៉ាងជីចាត់បញ្ជាឲ្យនាងមើលថែនឹងការពាររាងតូចដូច្នេះនាងក៏បានក្លាយជាអ្នកបម្រើផ្ទាល់ខ្លួនរបស់រាងតូច

<<ហឹម. . .អត់ចុះទេសៀនសៀនចង់ចេញទៅលេងនៅខាងក្រៅ>>រាងតូចក្រវីក្បាលតតាត់មិនព្រមចុះ នាយតូចជាមនុស្សចូលចិត្តសេរីភាពឲ្យនាយនៅតែក្នុងបន្ទប់បែបនេះនាយនៅមិនសុខទេ

<<បានៗចាំបងនាំអ្នកប្រុសតូចទៅឆាប់ចុះមក>>ឈីងឈីង

<<អត់កុហកសៀនសៀនទេណា??>>រាងតូចសួរបញ្ជាក់

<<ចា៎ មិនកុហកទេ>>ឈីងឈីងតប

<<យេ. .បានដើរលេងហើយហិ ហិ>>រាងតូចក៏ចុះមកក្រោមវិញតែស៊យអីកាំជណ្ដើរដែលរាងតូចជាន់នោះក៏បានបាក់🤦‍♀️

<<អាយ. . .>>រាងតូចស្រែកចាច ភ្លាមៗនោះក៏មានកម្លោះសង្ហាម្នាក់បានហោះមកជួយចាប់រាងតូច

យិន ឈិនស៊ី ជាកូនប្រុសរបស់លោកមេទ័ពយិនហើយក៏ជាមិត្តរបស់រាងក្រាស់ផងដែរ នាយជាមនុស្សព្រានញ៉ែមិនរើស មុខ ចូលចិត្តទៅភីងហួលូវ(បនស្រី😑)មិនថាផឹកស្រាឬក៏ញ៉ែស្រី ប៉ុន្តែនាយជាមនុស្សមត់ចត់នឹងការងារណាស់

<<ក្មេងតូចមិនអីទេឬ??>>ឈិនសុីសួរទៅរាងតូចដែលកំពុងបិទភ្នែកភ័យមុននេះ

<<សូមអរគុណអ្នកប្រុសឈិនដែលបានជួយអ្នកប្រុសតូចរបស់ខ្ញុំ>>ឈីងឈីង

<<បាទមិនអីទេកុំគួរសមអី>>ឈិនសុី

<<សៀនសៀនបើកភ្នែកបានហើយកុំខ្លាចណាកុំខ្លាចអស់អីហើយ>>ឈីងឈីងនិយាយលួងលោមរាងតូច

<<ហឹក. . .ហឹក. . .បងស្រីឈីងសៀនសៀនលែងចង់ទៅហើយហា. . .ហឹក. . .ហឹក>>រាងតូចឱបឈីងឈីងជាប់មិនលែងដៃ

<<ឆ្លាតអស់អីហើយកុំយំចាំបងនាំទៅបន្ទប់វិញ>>ឈីងឈីង

<<ហឹក. . .ហឹក*អ្ហួយលួសប្រលឹងអស់សំណាងហើយមានគេជួយកុំអី. . .អាយ!!មិនហ៊ានស្រម៉ៃទេ*>>រាងតូច

<<អេ. . .យើងសួរឯងក្មេងតូចនោះជាអ្នកណ??>>ហេតុតែចង់ដឹងរឿងចង់ស្គាល់ឈិនសុីបានឃាត់អ្នកបម្រើប្រុសម្នាក់មកសួរ

<<បាទ គេជា. . .※ត្រូវចាំអ្នកណាដែលមិនគោរពគេឬក៏ធ្វើបាបគេនៅពីក្រោយខ្នងយើងលទ្ធផលដូចវាចឹង※គេជាអ្នកប្រុសតូចនៅក្នុងដំណាក់នោះ>>អ្នកបម្រើនោះបានសញ្ចឹងគិតបន្តិចទើបនិយាយ ពិតណាស់រាងតូចបាននាមមួយនេះគឺដោយសារ3ថ្ងៃមុនមានមនុស្សចង់សម្លាប់រាងតូចតែត្រូវរាងក្រាស់ចាប់បានក៏សម្លាប់គេភ្លាមនៅទីនោះហើយក៏ប្រកាសថារាងតូចជាអ្នកប្រុសតូចដែលមានឋានៈធំជាងអ្នកបម្រើទាំងនោះ

<<អ្នកប្រុសតូចក្នុងដំណាក់ឈិនឈីង~~គួរឲ្យចាប់អារម្មណ៍ណាស់>>ថាហើយនាយក៏ដើរបន្តទៅដំណាក់សិក្សសរ

<<បងស្រីឈីងឈីង បងប្រុសមុននេះជាអ្នកណា??>>រាងតូចសួរបណ្ដើរដើរសំដៅទៅទោងក្រោមដើមឈើមួយដើមមុខដំណាក់សិក្សារ

<<គាត់ជាកូនប្រុសលោកមេទ័ពយិនឈ្មោះយិនឈិនសុី>> ឈីងឈីងតបព្រមទាំងដកកូនប្រអប់ដាក់នំមួយចេញមក

<<អ៎ អរគុណបងស្រីឈីងឈីងស្រឡាញ់បងស្រីឈីងឈីងជាងគេហិ ហិ>>រាងតូចទទួលយកកូនប្រអប់ដាក់នំនោះហើយបើកយកនំមកញ៉ាំដោយមានឈីងឈីងជាអ្នកយោល ទោង ស្របពេលដែលឈិនសុីមកដល់ទីនោះដែរគេបានឈប់ឈរមើលរាងតូចឡើងភ្លឹកព្រោះតែគេមិនដែលឃើញអ្នកញញឹមស្អាតដូចរាងតូចពីមុនមកនោះទេ

<<ចង់នៅឈរមើលដល់ពេលណា??>>ភ្លាមៗរាងក្រាស់ក៏លេចចេញមកធ្វើឲ្យឈិនសុីលួសប្រលឹងអស់

<<ឯងចង់បំភ័យយើងឲ្យស្លាប់ឬ??>>ឈិនសុីភ្ញាក់ព្រឺត

<<ឆាប់និយាយមក>>រាងក្រាស់មិនខ្វល់ហើយដើរចូលទៅក្នុងអង្គុយចាក់តែផឹកបង្គាប់ឲ្យឈិនសុីនិយាយរឿងដែលគេស៊ើបបាន

<<វាដូចអ្នីដែលឯងគិតនឹង>>ឈិនសុីនិយាយចង់សំដៅលើមានមានគូដណ្ដឹងរាងក្រាស់ដែលនាងបានស៊ូកប៉ាន់អ្នកបម្រើស្រីម្នាក់ឲ្យចាក់ថ្នាំពុលកម្រិតស្រាលក្នុងប៉ាន់តែដែលរាងតូចលើកទៅឲ្យរាងក្រាស់នៅដំណាក់សិក្សារដែលវាជាអ្វីដែលរាងក្រាស់គិតព្រោះមនុស្សក្នុងដំណាក់ឈិនឈីងក៏ដឹងដែរថាមានមាននាងស្អប់រាងតូចតែងតែធ្វើបាបរាងតូចរហូតមក

<<ចុះស្រីបម្រើនោះ?>>រាងក្រាស់សួរ

<<នាងស្លាប់បាត់ហើយ>>ឈិនសុីនិយាយតែភ្នែកសម្លឹងមើលរាងតូចរហូត

<<សៀនសៀនកុំរត់ប្រយ័ត្នដួល>>ឈីងឈីងនិងអ្នកបម្រើមួយក្រុមកំពុងដេញចាប់រាងតូចព្រោះតែរាងតូចរពឹសពេក

<<ហិ ហិ បងៗដេញចាប់ខ្ញុំឲ្យបានមកវ៉េក🤪>>រាងតូចរត់

<<អ្នកប្រុសតូចប្រយ័ត្ន!!>>រាងតូចសុខៗក៏ទាក់នឹងដុំថ្មដួលផ្កាប់មុខនឹងដី

<<អាក~ផឹប~អូយ. . .ហឹក. . .ហឹក. . .អា. .ឈឺ. .ហឹក. .>>ស្ដេចរំអួយចូលខ្លួនរាងតូច🤦‍♀️

<<ហឹក. .ហឹក. .អា. . .យៃៗឈឺ. .ហឹក. .ហឹក>>ដោយទើសភ្នែកពេករាងក្រាស់ក្រោកចេញពីដំណាក់សិក្សារមកបីរាងតូចចូលមកក្នុងដំណាក់សិក្សារហើយក៏ដាក់រាងតូចនៅលើកៅអីក្បែរនោះ

<<ហឹក. . .អាក. . .ឈឺ. . .ហឹក. .ហឹក>>រាងក្រាស់លាបថ្នាំរបួសលើដៃជើងរបស់រាងតូច

<<. . .>>រាងក្រាស់ក៏លាបថ្នាំឲ្យរាងតូចថ្មមដៃបន្តិច

<<ចង់ទៅណា??>>ពេលលាបថ្នាំរួចរាងតូចរកចុះពីកៅអីរាងក្រាស់ឃើញក៏សួរដោយសំលេងរៀបស្មើ

<<អា~~បងស្រីឈីងឈីង. . .ហឹក. . .ហឹក>>រាងតូច

<<ហឹក. . ហឹក. . ទៅលេងត. .ហិ ហិ>>រាងតូចតប

<<មិនឲ្យទៅ>>រាងក្រាស់ ដោយលឺបែបនោះរាងតូចក៏ឱនមុខចុះរកកល់ចង់យំ

<<បើគេមិនឲ្យទៅមកលេងជាមួយបងមកក្មេងតូច>>ឈិនសុីនិយាយព្រមទាំងសម្លឹងមើលមុខរាងតូចដែលកំពុងធ្វើមុខភ្លឹកៗៗ

<<ពេលបងចូលមកលឺថាអូនចង់ចេញទៅលេងនៅខាងក្រៅមែនទេ??>>សម្ដីប្រុសព្រាននិយាយទៅកាន់រាងតូចធ្វើឲ្យអ្នកនៅជិតនោះអត់មិនបានចង់តែដាក់

<<ហឹម. . .ចង់ចេញទៅក្រៅ>>រាងតូចគ្រាន់តែលឺមុខរីកដូចគ្រាប់ជី គិតហ៎ថារាងក្រាស់ឲ្យទៅជាមួយអាបុិមុខព្រាននឹង😏

ផាំង~~សំលេងរាងក្រាស់វាយតុ

<<ឈីងឈីងនាំអ្នកប្រុសតូចទៅបន្ទប់វិញ>>រាងក្រាស់

<<ព្រះមេ ព្រះរាជបុត្រ>>ឈីងឈីង

<<អត់ទេអត់ទៅទេគេចង់ទៅលេងនៅខាងក្រៅនៅតាក្នុងបន្ទប់សៀនសៀនអត់ចូលចិត្តទេហឹក. .ហឹក*ចាំមើល មើលថាអ្នកណាជាអ្នកឈ្នះចង់លេងមួយកាចាន់ម្នាក់នេះហីកាចាន់លេងមិនឲ្យខកបំណងទេហឹស*ហា. . មនុស្សអាខក់ឃុំគេនៅតែក្នុងបន្ទប់ស្លាប់ទៅៗហឹក. .ហឹក>>រាងតូចវាយទ្រូងរាងក្រាស់តិចៗធ្វើឲ្យមនុស្ស2នាក់ដែលឈរមើលសកម្មភាពនោះស្រៀវជំនួសរាងតូចខ្លាចថារាងតូចរស់មិនដល់ស្អែក

<<ក្មេងក្បាលខូចដូចជាឯងគួរតែនៅក្នុងបន្ទប់នឹងហើយក្មេងរពឹសឈីងឈីងនាំគេទៅ>>រាងក្រាស់

<<ហឹក. . .ហឹក. . .អា. . .គេអត់ចង់ទៅទេលែងសៀនសៀនហឹក. . ហឹក>>រាងតូច

To be continue. . . . . .

#Thank you all reader 😘🤟♡♡

                                                                             Admin : M/N😘

សូមអភ័យទោសចំពោះការប្រើភាសារាជសព្ទមិនត្រូវ🙏

Continue Reading

You'll Also Like

154K 2.6K 68
Just some short stories about my favorite Ninjago couple, Jay and Nya. This book contains canon oneshots. I have a second book called "The Jaya Chro...
21.8K 1.3K 43
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
Fate By v xxxiri v

Short Story

21.1K 1.5K 12
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
8K 147 28
Oneshots on Alessia Russo If you have an ideas on what you want the oneshots to be on then comment at the end of each of them .