365 ថ្ងៃ

By jimin765432

51.1K 3.8K 173

365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិន... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17

Part 18+19+20( ភាគបញ្ចប់)

3.7K 240 10
By jimin765432

កន្លងផុតមកអោយជាច្រើនខែជីមីននឹងយ៉ុងហ្គីកាន់តែស្អិតរមួតជាមួយគ្នាជាងមុនរហូតចង់ក្លាយទៅជាស្ករតាំងម៉ែទៅហើយ។ ថ្ងៃនេះយ៉ុងហ្គីបានបំពេញតួនាទីជាប្តីល្អនាំជីមីនមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ។

"ដើរមកៗអូនកុំប្រញាប់ពេលបានទេ" យ៉ុងហ្គីដើរដឹកជីមីនម្ខាងនឹងដៃម្ខាងទៀតទប់ពោះរបស់ជីមីន។

"អូនគិតថាបងធ្វើលើសពេកហើយអូនគ្រាន់តែដើរមួយជំហានសោះបងថាអូនដើរលឿនបានយ៉ងម៉េច?" ជីមីនសើចចម្អកដាក់យ៉ុងហ្គីមុននឹងដើរចូលទៅបន្ទប់អេកូជាមួយពេទ្យ។

"មើលចុះសុខភាពក្មេងមាំមួនល្អណាស់ថែមទាំងមិនមានមេរោគអ្វីទាំងអស់" អ្នកគ្រូពេទ្យញញឹមមើលទៅទូរទស្សន៏អេកូនោះចំណែកជីមីននឹងយ៉ុងហ្គីញញឹមកាន់ដៃគ្នាជាប់។

"ខ្ញុំច្រណែនលោកណាស់ដែលមានស្វាមីល្អបែបនេះ"​អ្នកគ្រូពេទ្យក៏ញញឹមមុននឹងហុចក្រដាសអេកូអោយទៅយ៉ុងហ្គី។

"អូនគិតថាអ្នកគ្រូពេទ្យនេះឈ្លើយទេ?" យ៉ុងហ្គី។

"យ៉ាប់ណាស់មកពីបងពាក់ម៉ាសនឹងណាអ្នកណាទៅមើលស្គាល់ថាបងជាអ្នកណា? ចេះតែថាអោយគេទៅកើត" ជីមីនវាយដៃយ៉ុងហ្គីបន្តិចមុននឹងបណ្តើរគ្នាចេញទៅក្រៅ។

"អូនដើរហត់ទេ?" យ៉ុងហ្គីដែលកំពុងកាន់ដៃជីមីនដើរនោះក៏សួរទៅកាន់ជីមីន។

"មិនហត់ទេ!!ប៉ុន្តែត្រចៀកអូនហត់ព្រោះថាបងមានសំណួរសួរមិនចេះអស់" ជីមីនសម្លក់យ៉ុងហ្គីមុននឹងឡើងចេញទៅវិមានរបស់ពួកគេវិញ។

នៅពេលដែលពួកគេមកដល់វិមានស្រាប់តែថេយ៉ុងមិនដឹងមកពីណារត់មកអោបជីមីន។

"ងាប់ហើយ!កូនខ្ញុំ" ជុងគុករត់តាមពីក្រោយថេយ៉ុងដែលកំពុងរត់មករកជីមីននោះ។

"អេៗៗមួយៗ" ជីមីនប្រញាប់ប្រាប់ថេយ៉ុងអោយឈប់មុននឹងដើរទៅរកគេដោយខ្លួនអែង។

"ហាហាមើលចុះជុងគុកហត់ហើយដែលរត់មកតាមអែង" ជីមីនញញឹមមើលទៅជុងគុក។

"មិនអីទេជីមីនទើបតែមកពីណា?" ជុងគុកសួរទៅកាន់ជីមីន។

"អរគឺយ៉ុងហ្គីគាត់ទើបតែនាំខ្ញុំយកទៅពិនិត្យអេកូអំបាញ់មិញនេះ" ជីមីនញញឹមតបវិញទាំងសមរម្យទៅកាន់ជុងគុក។

"គួរអោយច្រណែនអែងណាស់" ថេយ៉ុងធ្វើមុខជូរអោនចុះក្រោម។

"មានរឿងអីមែនទេ?" ជីមីនហាក់ខ្វាយខ្វល់បារម្ភពីមិត្តខ្លួន។

"មើលចុះជុងគុកគេរវល់រហូតគ្មានពេលសម្រាប់យើងនោះទេ" ថេយ៉ុងសម្លក់មុខជុងគុកមុននឹងមើលមកមុខជីមីនវិញ។

"ហឹមអែងកុំគិតច្រើនពេកម៉ោះអ្នកទាំងអស់គ្នាចូលខាងក្នុងមកនៅខាងក្រៅក្តៅណាស់" ជីមីននឹងថេយ៉ុងក៏កាន់ដៃគ្នាចូលក្នុងដោយទុកអោយប៉ាៗពីរនាក់នៅខាងក្រៅមើលមុខគ្នាទៅវិញទៅមក។

"យ៉ាងម៉េច?" យ៉ុងហ្គី។

"គ្រាន់តែញញឹមដាក់ប្រពន្ធបងមិនបាន?" ជុងគុក។

"មិនបានទេវើយ" យ៉ុងហ្គី។

"ហើយគិតឈ្លោះគ្នាដល់ណាទៀត? " ជុងគុក។

យ៉ុងហ្គីនឹងជុងគុកមើលមុខគ្នាទៅវិញទៅមករួចក៏ហក់ទៅអោបគ្នា។ (អុញ????)

"ហឹមមិនដឹងជាស្អីទេដន្លងគ្នាសោះទៅឈ្លោះគ្នាបានយ៉ាងម៉េចកើត" យ៉ុងហ្គីនឹងជុងគុកដើរញញឹមសប្បាយរីករាយចូលទៅខាងក្នុង។

ពួកគេទាំង៤នាក់អង្គុយនិយាយគ្នាដោយមិនខ្វះពាក្យនិយាយសោះឡើយ។ សួរក៏សួរនិយាយក៏និយាយហឺយ...........

"អូ!ជីមីននិយាយចឹងថ្ងៃណាទើបអែងសម្រាល?" ថេយ៉ុង។

"អរមិនយូរទេគឺពេទ្យថា១អាទិត្យទៀតប៉ុណ្ណោះចុះអែង?" ជីមីន។

"ហឹមគឺខែក្រោយណាអែង" ថេយ៉ុងញញឹមដាក់ជីមីនមុននឹងនិយាយរឿងបន្ត។

"អេនិយាយចឹងថេយ៉ុងអូនមិនទាន់ញាំអីតាំងីព្រឹកមកម្ល៉េះយើងប្រញាប់ទៅវិញសិនទៅ" ជូងគុកក៏ងើបឈរកាន់ថេយ៉ុងដើរចេញពីសាឡុង។

"អូអាចញាំជាមួយពួកយើងក៏បានដែលណា" ជីមីន។

"អរមិនអីទេជីមីនព្រោះពួកយើងបានត្រៀមម្ហូបរួចរាល់អស់ហើយ" ថេយ៉ុងញញឹមរួចលាគ្នាមុននឹងត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

"ជីមីនអូនក៏ត្រូវប្រញាប់ញាំដែល" យ៉ុងហ្គីនឹងជីមីនញញឹមដាក់គ្នាមុននឹងដើរទៅញាំអាហារពេលល្ងាច។

នៅពេលដែលពួកគេបានបញ្ចប់អាហារពេលល្ងាចរបស់ពួកគេហើយក៏ឡើងទៅងូតទឹកនឹងរៀបចំខ្លួនគេងរៀងខ្លួន។

"ឈប់សិនជីមីនបងជូតសក់អោយកុំលើកដៃខ្ពស់ពេក" យ៉ុងហ្គីប្រញាប់បិទភ្លើងបន្ទប់ទឹករួចក៏ដើរចេញមកយកកន្សែងជូតសក់អោយជីមីន។

"អរគុណ" ជីមីនញញឹមទៅកាន់យ៉ុងហ្គី។

"មិនបាច់អរគុណបងទេវាជាភារកិច្ចរបស់បងទៅហើយ"​ យ៉ុងហ្គីថើបសក់ជីមីនរួចក៏ជូតបន្ត។

"យ៉ុងហ្គីអូនសួរបងរឿងមួយបានទេ" និយាយរួចយ៉ុងហ្គីក៏ទម្លាក់កន្សែចុះរួចក៏ដើរទៅអង្គុយទល់មុខជីមីនរួចក៏ញញឹមដាក់គេ។

"បើបងហត់បងងាចសម្រាកសិនបានណាព្រោះប៉ុន្មានខែនេះបងធ្វើការផងបងមើលថែអូននឹងកូនផង" ជីមីននិយាយញញឹមតិចៗមើលទៅកាន់កែវភ្នែកយ៉ុងហ្គី។

"មិនអីទេបងអាចទ្រាំធ្វើគ្រប់យ៉ាងនេះបងទេដែលគួរអាណិតអូនព្រោះតែអូនបានពរពោះកូនតូចនៅក្នុងពោះនេះរាល់យំអូនទាំងតែយំព្រោះតែភាពឈឺចាប់ជាប្រចាំបងទ្រាំនឹងឃើញអូនបែបនេះមិនបានទេ" យ៉ុងហ្គីអង្គុយញញឹមក្តោបដៃជីមីនជាប់់។

"អូនអរគុណបងច្រើនហើយ" ជីមីន

"មិនអីទេហឹមម៉ោះឆាប់ចូលគេងទៅយប់ហើយ" យ៉ុងហ្គីក៏កាន់ដៃលើកជីមីនថ្នមៗនឹងទម្លាក់ជីមីនថ្នមៗមកលើពូក។

"រាត្រីសួស្តីម្ចាស់ក្សត្រី" យ៉ុងហ្គីញញឹមអោនថើបមាត់ជីមីនបន្តិច។ ពួកគេទាំងពីរក៏គេងលង់លក់ជាមួយគ្នា។

មិនមែនថាយ៉ុងហ្គីធ្វើល្អដាក់ជីមីនតែមួយថ្ងៃរឺក៏មួយខែរឺមួយយប់នោះទេ។ ចារិកមនុស្សចេះប្រែប្រួលពីល្អទៅអាក្រក់ពីអាក្រក់ទៅល្អ។ ទោះបីជាមនុស្សម្នាក់នោះអាក្រក់យ៉ាងណាក៏ដោយទេវតាមិនដែលទុកមនុស្សអាក្រក់នៅលើលោកនោះទេ។ យ៉ាងណាទេវតាក៏អាចបង្វែរផ្លូវពួកគេទៅជាមនុស្សល្អដោយមិនដឹងខ្លួនក៏ថាបាន។ កន្លងមកមួយអាទិត្យទៀតហើយដល់ថ្ងៃសម្រាលជីមីនយ៉ុងហ្គីតែងតែនៅក្បែរជីមីននឹងផ្តល់កម្លាំងចិត្តអោយជីមីនតាំងពីមុនថ្ងៃមកម្ល៉េះ។

"អូយយ៉ុងហ្គីជួយអូនបន្តិច" ជីមីនបក់ដៃហៅយ៉ុងហ្គីទាំងគ្មានកម្លាំង។

យ៉ុងហ្គីប្រញាប់ទម្លាក់ឥវ៉ាន់ចុះរួចក៏រត់ទៅជួយទ្រជីមីន។

"ឃើញទេ!!បងប្រាប់ហើយថាអោយចាំបង" យ៉ុងហ្គីស្តីបន្ទោសទៅអោយជីមីនដែលកំពុងតែរងភាពឈឺចាប់នោះ។

"ហើយពួកអែងម៉េចក៏មិនដើរតាមប្រពន្ធរបស់យើង?" យ៉ុងហ្គីសម្លក់ទៅអក្សរក្សរបស់ខ្លួនមួយៗដែលកំពុងតែកាន់ឥវ៉ាន់ពេញដៃរៀងខ្លួននោះ។

"លោកប្រុសប្រើខ្ញុំអោយកាន់ឥវ៉ាន់ហើយពួកយើងមានដៃណាទៅជួយលោកប្រុសមីនកើតនោះ"

យ៉ុងហ្គីរៀបនឹងខោកគេទៅហើយប៉ុន្តែគេមិនអាចដកដៃចេញពីជីមីនបាននៅឡើយក៏កក់រឿងនឹងទុកពេលក្រោយ។

"លោកប្រុសមីនអញ្ជើញចូលមកខាងក្នុង" អ្នកគ្រូពេទ្យម្នាក់ដើរមកបើកទ្វាបន្ទប់អោយជីមីន។

"ខ្ញុំសុំធ្វើចលនាទៅលើលោកប្រុសមីនត្រៀមទុកថ្ងៃស្អែកនេះ" អ្នកទាំងអស់គ្នាក៏ដើរចេញដោយទុកអោយជីមីននៅស្រែកទ្រហ៊ោយំនៅខាងក្នុងម្នាក់អែង។ យ៉ុងហ្គីបារម្ភពីជីមីនសឹងតែស្ទុះទៅចូលទៅក្នុងបន្ទប់តែម្តងទៅហើយ។

នៅពេលដែលគ្រូពេទ្យចេញមកវិញយ៉ុងហ្គីក៏រត់ទៅមើលជីមីនដែលកំពុងតែគេងលង់លក់នោះ។

"ពុទ្ធោអើយបងស្ទើរតែប្រេះទ្រូងដោយសារអូនហើយ" យ៉ុងហ្គីថើបជីមីនរួចក៏គេងកាន់ដៃជីមីននៅក្បែរនោះ។

សូមរំលងបន្តិចហើយ

ព្រះអាទិត្ររះសឹងមិនទាន់សម្លេងយំចុកចាប់របស់ជីមីនបានបង្កការភ្ញាក់ផ្អើលទៅអ្នកគ្រប់គ្នា។

"១ ២ ៣ រុញ" គ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើងគ្នាជួយជីមីន។

ចំណែកជីមីនវិញប្រឹងស្ទើរតែអស់ខ្យល់ពីខ្លួនហើយ។ យ៉ុងហ្គីឃើញបែបនេះក៏ថើបផ្តល់កម្លាំងចិត្តទៅជីមីន។

"ង៉ាៗៗៗៗ"​សម្លេងកូនង៉ែតទើបតែកើតមកដែលអាចធ្វើអោយលោកប្រុសទាំង២យំរំភើបផងនឹងសប្បាយចិត្តផង។ 

កូនង៉ែតត្រូវគេយកមកសម្អាតចំណែកជីមីនត្រូវគេដេររួចក៏រុញមកក្នុងបន្ទប់ពេទ្យវិញ។

"បងអរគុណអូនខ្លាំងណាស់" យ៉ុងហ្គី។

"អូនក៏អរគុណបងដែលបងបានជួយអូនច្រើនណាស់" ជីមីនញញឹមកាន់ដៃយ៉ុងហ្គីមុននឹងពេទ្យចូលមកជាមួយនឹងទារក។

"ពួកយើងសុំឈ្មោះរបស់ទារក"

"មុីន ស៊ូមី" ជីមីននឹងយ៉ុងហ្គីឆ្លើយដំណាលគ្នារួចគ្រូពេទ្យក៏កត់ឈ្មោះទារ្ទុកមុននឹងលាចេញទៅវិញ។

"មើលចុះទម្រង់មុខដូចបងណាស់" ជីមីនញញឹមមើលទៅកាន់កូនរបស់ខ្លួនជាមួយនឹងសេចក្តីស្រឡាញ់ក្នុងកែវភ្នែក។ ចំណែកយ៉ុងហ្គីក៏មើលទៅកាន់ពួកគេដោយសប្បាយចិត្តណាស់ដែល។

"អ្នកទាំង២ជាពិភពលោករបស់បងហើយ" យ៉ុងហ្គី។

មនុស្សដែលធ្លាប់ឃោរឃៅអាងអំណាចរបស់ខ្លួនធ្វើបាបទៅលើគេបែរមកជាមនុស្សដែលមានចិត្តបារម្ភផ័យខ្លាចនឹងស្រឡាញ់ទៅលើមនុស្សដែលខ្លួនស្រឡាញ់។ ស្នេហានេះជូរចត់ណាស់ប៉ុន្តែសូមសរសើរចំពោះការទ្រាំសម្រាប់ស្នេហារបស់ជីមីន។

Continue Reading

You'll Also Like

859 65 15
ដោយសារពាក្យគំនុំទើបបងត្រូវបាត់បង់អូន បាត់បង់កូន បងសុំទោសបងមិនគួរស់នៅក្នុងអតីតកាលបែបនោះទេអូនត្រឡប់មករកបងវិញបានទេគីម ស៊ុកជីន!!! • Kim Namjoon Alpha...
1.5K 152 9
ថ្ងៃមួយថ្ងៃដែលអូនចាកចេញ ថ្ងៃនោះគឺជាថ្ងៃដែលអូនលែងគិតខ្វល់បារម្ភពីបងទៀតហើយ ក៏ព្រោះតែថ្ងៃនោះអូនឆ្អែតដល់កម្រិតហើយ អូនតស៊ូបន្តទៅមុខទៀតជាមួយបងលែងបានហើយ មីង...
8.8K 504 18
ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យរាល់កំហុសឆ្គង!
71.8K 2.8K 87
She transmigrated into a novel made by someone she was told to reject. A story she has read and now forgotten. She plans to live till death natural...