ជំពប់ស្នេហ៍សាតាន (ចប់)

By ddannight

62.5K 1.9K 6

អ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my firs... More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
ភាគបញ្ចប់

14

1.9K 65 0
By ddannight

«ឯងមកខុសពេលតែម្តងហើយ អាកូនប្រុស!!» គាត់ដកមុខចេញពី ស៊ូអើ ហើយធ្វើជាស្តីបន្ទោសកូនប្រុសក្នុងចេតនាលាក់គំនួច។

«ប៉ានិងស្រីម្នាក់នេះនាំគ្នាធ្វើអីទាំងកណ្តាលថ្ងៃបែបនេះ?»

«យើងប្រាប់ប៉ុន្មានដងហើយមែនទេថាមិនឲ្យឯងនិយាយស្តីមិនគួរសមដាក់ម៉ាក់តូចរបស់ឯង!» ស៊ូអើ ដែលនៅក្បែរនោះទៅជារឹងខ្លួននិយាយមិនចេញពេលបានលឺសំដីប៉ារបស់ ឡាន់ដូ ។

«ប៉ាឆាប់ទៅបន្ទប់របស់ប៉ាភ្លាមទៅ មុនពេលដែលខ្ញុំបញ្ជូនប៉ាទៅដើរលេងនៅឆ្នេរខ្សាច់សាហារ៉ាបន្ត!! ចំនែកនាង!!!ឆាប់មកតាមខ្ញុំ» ឡាន់ដូ បាញ់ខ្សែភ្នែកមច្ចុរាជទៅប៉ារបស់គេមុនពេលស្ទុះទៅកន្ត្រាក់ដៃរបស់ ស៊ូអើ ទៅខាងលើ។

ឡាន់ដូ រុញខ្លួនរបស់ស៊ូអើទល់និងជញ្ជាំងរួចសង្កត់ដៃម្ខាងក្បែរក្បាលរបស់នាងចំនែកដៃម្ខាងទៀតរបស់គេក៏ចាប់ភ្ងើយចង្ការបស់ស៊ូអើឲ្យប្រសព្វភ្នែកនិងគេព្រោះតាំងពីថ្ងៃដែលកើតរឿងគេមិនដែលឃើញនាងសំលឹងមើលគេចំទេ វាធ្វើឲ្យគេមួម៉ៅ។

«ខ្ញុំទេដែលគួរតែខឹងនាង!!!ហេតុអីបានជានាងមកខឹងខ្ញុំទៅវិញអ្ហាស៎» គេសំលឹងចូលជ្រៅទៅក្នុងកែវភ្នែកខ្មៅនិលរបស់នាងតែនាងនៅតែមិនព្រមឆ្លើយ។

«...» ស៊ូអើ នៅតែធ្វើមុខស្មើដដែល។

«នាងគហើយឬយ៉ាងម៉េច?» គេចាប់ផ្តើមស្រែកដាក់នាងព្រោះមិនអាចទ្រាំបាននិងឬកពារសោះកក្រោះរបស់នាងមកលើគេ។

«...» ស្ងាត់ឈឹង នៅតែគ្មានចំលើយ។

«បើនៅតែមិននិយាយធានាថាយប់នេះនាងនិងបានវារចូលបន្ទប់ទឹកជាមិនខាន!»

«នៅពេលដែលខ្ញុំចង់និយាយលោកបែរជាមិនចង់ស្តាប់ តែពេលខ្ញុំឈប់និយាយលោកក៏បង្ខំឲ្យខ្ញុំនិយាយទៅវិញ លោកគិតថាអ្វីដែលលោកចង់បាននិងបានដូចចិត្តរបស់លោកប៉ងអីចឹងមែនទេ?» ស៊ូអើ និយាយទាំងអួលដើមក ទឹកភ្នែកដែលទើបតែហូរក៏រកហូរម្តងទៀតតែនាងព្យាយាមទប់ព្រោះមិនចង់ឲ្យគេយល់ថានាងជាស្រីទន់ជ្រាយ ប៉ុន្តែនៅតែមានដំណក់ទឹកថ្លាៗដក់ក្នុងរង្វង់ភ្នែកនាងដដែល។

«ត្រូវ!!!អ្វីដែលខ្ញុំចង់បានគឺត្រូវតែបានរួមទាំងនាងដែរ!!» ឡាន់ដូ សង្កត់បបូរមាត់ក្រាស់របស់គេពីលើបបូរមាត់ស្តើងរបស់នាងមួយទំហឹង ស៊ូអើ មានអារម្មណ៏ថាឈឺខ្ទោកៗត្រង់កន្លែងប៉ះទង្គិច នាងខំប្រឹងរលាស់ដៃចេញពីការគ្រប់គ្រងរបស់គេពេលដែលគេភ្លេចខ្លួនទីបំផុតដៃរបស់នាងក៏របូតចេញហើយក៏ច្រានរាងខ្ពស់ឲ្យខ្ទាតទៅម្ខាងតែស្រីមាឌល្អិតដូចជានាងមានកំលាំងឯណាទៅច្រានគេបានឆ្ងាយទៅ នាងច្រានគេបានគំលាតត្រឹមតែមួយចំអាមដៃតែប៉ុណ្ណោះរួចហើយនាងក៏...

ផាច់!!!!!!!!

បាតដៃតូចទះចំមួយចំហៀងមុខរបស់ ឡាន់ដូ ធ្វើឲ្យគេទ្រេតខ្លួនបន្តិចតាមកំលាំងរបស់ស្រីតូច។

«បើនាងគិតថាការដែលទះខ្ញុំហើយនិងធ្វើឲ្យខ្ញុំឈប់នោះ នាងគិតខុសហើយ!!» ឡាន់ដូ គ្រហឹមក្នុងបំពង់ករួចក៏ចាប់បីរាងស្តើងបោះទៅលើគ្រែដោយមានរាងមាំទ្រោបពីលើ គេថើបញីញក់សព្វសាច់របស់នាង ស៊ូអើ អស់ផ្លូវនិងរត់គេចព្រោះដល់ដំណាក់កាលទល់ច្រក រាងកាយនិងខួរក្បាលរបស់នាងដើរបញ្ជ្រាស់គ្នា នាងបោកខ្លួនឯងមិនបានទេថានាងពិតជាចូលចិត្តការប៉ះពាល់របស់គេ..សេចក្តីសុខដែលគេផ្ដល់ឲ្យនាងជាអ្វីដែលនាងត្រូវការតែខួរក្បាលរបស់នាងបែរជាគិតថាអ្វីដែលរាងកាយរបស់នាងដែលកំពុងតែតបស្នងនិងតម្រូវការរបស់គេគឺជារឿងខុសតែសមីខ្លួនជ្រើសតាមរាងកាយលែងស្តាប់បញ្ជាខួរក្បាលព្រោះពេលនេះនាងត្រូវការគេខ្លាំងបំផុត។

«ស្អាតណាស់...ស៊ូអើ...» រាងកាយគ្មានសំលៀកបំពាក់របស់ ស៊ូអើ ត្រូវបានបង្ហាញម្តងទៀតចំពោះមុខរបស់មនុស្សប្រុសដដែលតែនាងក៏មិនសោកស្តាយព្រោះគេជាមនុស្សដំបូងដែលនាងចង់ប្រគល់របស់ដែលមានតម្លៃបំផុតទៅឲ្យ ទោះជាដឹងច្បាស់ថានាងគ្មានតម្លៃសំរាប់គេក៏ដោយ។ កន្លងទៅជាងមួយម៉ោងឡាន់ដូនៅតែបន្តធ្វើបាបនាងមិនឈប់រហូតទាល់តែស៊ូអើលែងមានកំលាំងកំហែងនិងតទល់ជាមួយគេបន្តបានត្រឹមតែសំលឹងមើលមុខគេភ្លឹះៗឡាន់ដូ ឃើញបែបនេះក៏អាណិតទើបគេព្រមឈប់រួចក៏ទាញរាងស្តើងចូលក្នុងរង្វង់ហើយក៏លង់លក់ជាមួយគ្នា។

«ម៉ោងជាង៦ទៅហើយវានៅធ្វើបាបកូនប្រសារដល់ពេលណាទៀត ឆេវឆាវមែនអាកូនចម្កួតនេះ!!» លោកលេអូណាដូ រអ៊ូរទាំម្នាក់ឯងព្រោះតែអាណិតដល់ ស៊ូអើ មិនដឹងថាថ្មើលនេះយ៉ាងម៉េចទៅហើយ បានត្រឹមសង្ឃឹមថា ឡាន់ដូ មិនលេងធ្ងន់ដៃទៅចុះ។

«លោកម្ចាស់ត្រូវការឲ្យខ្ញុំរៀបចំអាហារសំរាប់អ្នកប្រុសនិងអ្នកនាងទេ?» មេផ្ទះដើរមកសួរព្រមទាំងកាន់ចានមួយចំនួនដើម្បីរៀបចំអាហារនៅលើតុ។

«វាស៊ីឆ្អែតហើយ មិនបាច់ឲ្យវាស៊ីទៀតទេ!» គាត់និយាយក្នុងចេតនាផ្សេងឲ្យច្បាស់ក្រឡែត ។

«ចាស៎ លោកម្ចាស់!» ខណៈដែលមេផ្ទះប្រុងនឹងដើរចេញឡាន់ដូ ក៏ចុះមកល្មម។

«ជួយយកអាហារសំរាប់មនុស្សពីនាក់ទៅខាងលើហើយកុំភ្លេចយកទឹកក្រូចស្រស់ៗមួយកែវទៅជាមួយផង» សភាពរបស់ ស៊ូអើ មិនអាចចុះមកក្រោមញាំបានទេបើទន់ក.យ៉ាងនេះ ។

«ចា៎ អ្នកប្រុស!!» មេផ្ទះតបទទួលហើយដើរត្រលប់ទៅផ្ទះបាយដើម្បីរៀបចំអាហារតាមដែល ឡាន់ដូ បញ្ជា។

«ឯងនាំម៉ាក់តូចឯងទៅណា៎អ្ហា៎ អាកូនចម្កួត!!» លេអូណាដូក្រលេកឃើញកូនប្រុសក៏បាញ់សំនួរដាក់ដោយប្រើក្រសែភ្នែកពិឃាតសំលឹងមើលមុខកូនមិនព្រិច។

«ប៉ាគួរតែឈប់រញ៉េរញ៉ៃនិងមនុស្សរបស់ខ្ញុំបានទេហើយ!!!»

«មនុស្សរបស់ឯងតែជាអនាគតប្រពន្ធយើងដែរ អាកូនល្ងង់!!» មើលទៅសង្គ្រាមឪកូនដូចជាមិនបញ្ចប់ងាយៗទេ។

«បើប៉ានៅតែហ៊ានអះអាងបែបនេះ ខ្ញុំនិងទៅបំផ្ទុះរោងការរបស់ប៉ាឲ្យខ្ទេចតែម្តង»

«អាកូននរក!! នេះឯងចង់សំលាប់ឪបង្កើតរបស់ឯងមែនទេអ្ហាស៎!!!!!» គាត់មិននឹកស្មានថាអាល្អិតនេះវាប្រចណ្ឌលែងស្គាល់ម៉ែស្គាល់ឪបែបនេះសោះ គួរតែកាត់ការវាចោលល្អទេ?

«ខ្ញុំគ្រាន់តែនិយាយថានិងកំទេចរោងការរបស់ប៉ា មិនបាននិយាយថានិងសំលាប់ប៉ាទេ ប៉ាគួរតែបែងចែកឲ្យត្រូវផង!!» ឡាន់ដូនិយាយទាំងទឹកមុខគ្មានអារម្មណ៍អ្វី គេមិនដឹងខ្លួនទេថាការដែលនិយាយបែបនេះ វាជាការហួងហែងដែលយើងគ្រប់គ្នាហៅថាប្រចណ្ឌនោះឯង។

«វាដូចតែគ្នាទេ អាកូនចង្រៃ!!ក្នុងរោងការវាត្រូវតែមានវត្តមានយើងស្រាប់ហើយ ឯងទេដែលគួរតែបែងចែកម្តងទៀតនោះ អាកូននរក!!» សំលេងស្រែកជេរមិនដាច់សូររបស់គាត់មិនបានធ្វើឲ្យ ឡាន់ដូ ញ័ររោមមួយសសៃឡើយព្រោះគេមិនបានយកត្រចៀកទៅស្តាប់។

«ខ្ញុំមិនដឹងទេ!!ប៉ាជាអ្នកអឺអើខ្លួនឯង ខ្ញុំទៅសិនហើយ» ថាហើយគេក៏ឡើងទៅបន្ទប់បាត់ដោយមិនចាប់អារម្មណ៏និងប៉ារបស់គេទៀត។

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ ស៊ូអើ រហ័សងើបពីរាងក្រាស់ទៅបន្ទប់ទឹករៀបចំខ្លួនទៅសាលាព្រោះនាងមិនបានទៅ១អាទិត្យជាងទៅហើយ។ នាងចេញមកវិញជាមួយនឹងឯកសណ្ឋានសិស្សរបស់សកលវិទ្យាល័យនាង តែក៏ចៀសមិនផុតពីការប្រឈមមុខនិង ឡាន់ដូ ដដែល។

«ចង់ទៅណា៎?» ឡាន់ដូ បើកភ្នែកសួរទាំងមិនទាន់អស់ងងុយ។

«សាលា» នាងតបដោយមិនខ្ចីមើលមុខគេ មិនមែនមកពីខ្លាចតែមកពីនាងខ្មាស់ខ្លួនឯងដែលតបស្នងគេជ្រុលពេក។

«ញាំអាហារពេលព្រឹករបស់នាងឲ្យហើយទៅ ចាំខ្ញុំជូនទៅ!» សំដីរបស់ ឡាន់ដូ ទន់ភ្លន់ជាងមុនឆ្ងាយណាស់ធ្វើឲ្យ ស៊ូអើមិនយល់ពីគេ ប្រុសអីម្តងក្តៅម្តងត្រជាក់បែបនេះ។

«ខ្ញុំទៅខ្លួនឯងបាន!» នាងតំឡើងសំលេងបន្តិចដោយការធុញថប់ នាងមិនចូលអ្នកណាមកបញ្ជានាងឲ្យធ្វើនេះធ្វើនោះតាមទេ។

«កុំឲ្យខ្ញុំនិយាយម្តងទៀតអោយសោះ ស៊ូអើ!!!» គេស្ទុះងើបពីគ្រែហើយទាញរាងស្តើងចូលក្នុងដើមទ្រូងហាប់ណែនគេម្តងទៀតរួចលួចខាំស្មារបស់នាងទាល់តែមានស្នាមក្រហមតិចៗជាការ ព្រមាន។

«ខ្ញុំធ្វើអីមិនបានស្រាប់ហើយ ខ្ញុំចង់តែរកខ្សែកនោះឲ្យឃើញឆាប់ៗទេ ខ្ញុំនឹងអាចចេញពីទីនេះ!!»

«រកឲ្យឃើញទៅ បើមិនចឹងទេនាងនឹងបាននៅទីនេះរហូតទាល់តែងាប់!!» គេមិនចង់ស្រែកដាក់នាងទេ តែគេមិនអាចទ្រាំបានពិតមែនគ្រប់ពេលដែលនាងនិយាយថាចង់ចាកចេញពីគេ រឿងខ្សែកនោះគេភ្លេចយូរហើយទោះវាជារបស់ដែលម៉ាក់ប្រគល់ឲ្យក៏ដោយក៏គេគិតថាវាសមមាត្រព្រោះវាបាននាំនាងចូលក្នុងជីវិតរបស់គេ ជីវិតដែលមិនភ្លាប់ស្គាល់ពាក្យថាបារម្ភ ភ័យខ្លាចថានិងបាត់បង់អ្នកណាម្នាក់ក៏បានកើតឡើងក្នុងជីវិតរបស់គេ និយាយឲ្យងាយគឺនាងប្រៀបដូចជាកែវភ្នែកទាំងគូរដែលគេមិនអាចខ្វះបាន។ បែរមកមើលស៊ូអើ វិញក្រោយពីបានលឺសំដីរបស់គេហើយ ក៏លែងមាត់ទៀតថែមទាំងដើរចុះទៅក្រោមតាមសំរួលព្រោះនាងដឹងថាទោះជានាងប្រឹងនិយាយយ៉ាងណាក៏គ្មានប្រយោជន៍។

«ញាំអីសិនទៅក្មួយ!!ទៅសាលាទាំងពោះទទេរបែបនេះវាមិនល្អ» ស៊ូអើ ប្រុងនិងគេចអាហារទាំងអស់នោះទៅហើយក៏ត្រូវប៉ារបស់ឡាន់ដូនិយាយស្ទាក់មុន។ នាងមិនចង់ញាំទេព្រោះវាធ្វើឲ្យនាងរមួលពោះមិនឈប់ មិនដឹងថាជំងឺក្រពះរបស់នាងរើរឡើងឬយ៉ាងម៉េច។

«សុំតែសាំងវិចនិងទឹកដោះគោមួយកែវបានហើយ អ៊ំប្រុស»

«អ៎..អីចឹង សំណាងល្អណា៎!» គាត់ញញឹមដាក់ ស៊ូអើ និងអស់សំនើចនិងឬកពារប្រញាបប្រញាល់របស់នាង។

«ចាស៎ ខ្ញុំទៅសិនហើយចឹង អ៊ំប្រុស» និយាយរួចរាងស្តើងក៏ដើរទៅខាងក្រៅដើម្បីចាំគេនៅឯចំណតឡានដូចដែលប្រាប់។

៥នាទីក្រោយមក ឡាន់ដូ ក៏ដើរមករកនាងហើយក៏បើកឡានជូននាងទៅសាលាដូចដែលបាននិយាយ។

«ស៊ូអើ!!គ្នាមើលទៅមុខឯងដូចជាមិនស្រួលសោះ ឯងឈឺមែនទេ?» ទឹកមុខស្លេកស្លាំងរបស់ ស៊ូអើ ធ្វើឲ្យវេននេសបារម្ភជាខ្លាំង មួយរយៈនេះស៊ូអើដូចជាមានអាថ៌កំបាំងច្រើនណាស់លាក់បាំងនឹងនាង។

«មិនអីទេ ប្រហែលជាក្រពះខ្ញុំវាធ្វើទុក» ស៊ូអើ ឈឺខ្មួលក្នុងពោះមិនឈប់មិនដឹងថានាងញាំអីខុសឬអត់បានជាចុកដល់ថ្នាក់នេះ។

«នៀក៎!!ញាំថ្នាំក្រពះរបស់ខ្ញុំសិនទៅចឹង» វេននេស ហុចថ្នាំប៉ុន្មានគ្រាប់ឲ្យ ស៊ូអើ តែមិនទាន់បានយកថ្នាំពីដៃនាងផងក៏..

«អួ..ក...!!!» ស៊ូអើ យកដៃខ្ទប់មាត់ហើយរត់ទៅរកបន្ទប់ទឹកយ៉ាងលឿន វេននេសឃើញមិនស្រួលក៏ម្នីម្នាទៅតាមមិត្តក្រែល៎មានអ្វីមិនល្អកើតឡើង។

Continue Reading

You'll Also Like

58.8K 2.6K 57
ស្នេហាដែរកើតពីការបង្ខិតបង្ខំរៀបការពីចាស់ទុំ ទាំងអ្នកពីរមិនដែរមានចិត្តនឹងគ្នាប៉ុន្តែគេថាវាជាបុព្វេសន្និវាសរបស់ពួកគេទាំងពីរដែរឲកើតជាគូរនឹងគ្នាព្រមទាំងស...
73.4K 2.6K 69
ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហារវាងអង្គរក្សឆ្នើមនឹងចៅហ្វាយប្រុសរូបស...
56.2K 2K 40
ផាក ជីមីន x គីម ឆេយ៉ុង សរសេរដោយ:មីន សូរិយា🍂
1.1M 29.1K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...