My heart for only you (ចប់)

By thavykh

52.7K 2K 15

Kim Teahyung X Jeon Jungkook (BG) More

ep1:កូនខ្លាចគេដណ្តឹងអូនថឹយ៍បាត់ ចុះកូននេាះ
ep2:ព្រះនាងតូចរបស់បង
ep3:របស់ដែលមានម្ចាស់ហើយកុំចង់មកដណ្តើម
ep4:គូណ្តឹង
ep5:ឃ្លាតឆ្ងាយ
ep6:នាងប្អូនជើងល្អ
ep7:ខ្ញុំមករៀនយឺតរឺលឿនទាក់ទងអីនិងនាង
ep8:កុំធ្វើអោយខ្ញុំបញ្ចេញចរឹកពិតរបស់ខ្ញុំមកអោយសេាះ
ep9:គ្មានឃើញសង្ហារត្រង់ណាផង
ep10:រីករាយថ្ងៃកំណើតណាកូនស្រីម៉ាក់
ep11:បងចាំអោយកាដូរអូនសិន
ep12:កូនចង់រៀបការអាទិត្យក្រោយ
ep13:បងមិនអោយអូនទៅណាចោលបងទេ
ep14:ខ្ញុំមិនចង់នៅក្នុងយល់សបន្តិមួយនេះទេ
ep15:មកធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតរបស់បង
ep16:បងនឹកអូនខ្លាំងណាស់
ep17:ញញឹមដាក់តែបងម្នាក់បានហើយ
ep18:តែខ្ញុំមកលើកនេះអាចនិងសាហាវជាងលើកមុនក៏ថាបាន
ep19:មីន ថេយ៍ថេយ៍
ep21:នាងត្រឹមតែជាសត្វជន្លេនមួយក្បាលតែប៉ុណេាះ
ep22:ខ្ញុំមិនចាំអ្នកណាទេ
ep24:មានញ៉ាំបាយឬអត់និងហាស កូនទន្សាយ
ep25:ស្លៀកពាក់ដូចស្រីរកស៉ីយប់
ep26:ថ្ងៃនេះអូនស្រស់ស្អាត់ខ្លាំងណាស់
ep27:ទ្រាំដើម្បីបងណាbaby🔥
ep28:អគុណលោកប្តី
ep29:តែបើលោកប្តីខឹងធ្វើយ៉ាងមិចទៅ
30:បងសុំទោសប្រពន្ធសម្លាញ់
ep31:ឆយ សុងយ៉ុន
ep32:គេត្រលប់មកពីអាមេរិកវិញហើយហេស
ep33:ចាប់ពីពេលនេះទៅខ្ញុំនិងមិនទន់ជ្រាយទៀតទេ ខ្ញុំត្រូវតែរឹងមាំ
ep34:ម្តាយខ្ញុំមានតែមួយគត់
ep35:អូនចាំបងបាន
ep37:ខឹង
ep38:បែបនេះទើបហៅថាប្តីល្អ
ep39:បងក្លាយជាប៉ាគេហើយ
ep40:ថ្នាក់ថ្នម
ep41:នាងហ៊ានពេកហើយ
ep42:ប្រពន្ធបងស្អាតណាស់
ep43:ព្រមធ្វើសង្សារបងទៅ
ភាគបញ្ចប់:គីម ថេហ្យុង ប្រពន្ធសម្លាញ់ចិត្តបង
ep36:ហេតុអី្វក៏វាមានក្លិនស្អុយបែបនេះ

ep20:តែកូនចង់បានថេហ្យុងធ្វើជាប្រពន្ធរបស់កូន

999 44 0
By thavykh


+ប្រទេសកូរ៉េ

ពេលថ្ងៃដែលជាពេលបាយថ្ងៃត្រង់ឈនចូលកដល់រាងក្រាសក៏ចេញពីក្រុមហ៊ុនត្រលប់មកញុាំអាហារពេលថ្ងៃជាមួយគ្រួសារនាយតាមទម្លាប់។

"មកហើយហីកូន" លោកចន

"បាទ លោកប៉ា" ជុងហ្គកនិយាយព្រមទាំងដាក់ខ្លួនអង្គយនៅលើកៅអី។

"ម៉ែដេាះដួសបាយមក" អ្នកស្រីចន

"កូនញ៉ាំអោយច្រើនៗទៅ" អ្នកស្រីចននិយាយទាំងដួសអាហារចូលចានអោយរាងក្រាសទាំងញញឹម។

"បាទ ម៉ាក់និងលោកប៉ាក៏ដូចគ្នា" ស្របនិងសម្តីរាងក្រាសក៏ដួសអាហារដាក់ចូលចានអោយលោលចននិងអ្នកស្រីចន។បន្ទាប់មកអ្នកទាំងបីអ្នកក៏នាំគ្នាញុាំអាហារពេលថ្ងៃយ៉ាងរីករាយជាមួយគ្នារហូតដលរួចរាល់។

"កូនជុង កូនមិនគិតចង់បានប្រពន្ធទេឬ" នៅសុខៗអ្នកស្រីចនក៏សួរសំណួរនេះទៅកាន់រាងក្រាស។

"កូនក៏គិតចង់បានប្រពន្ធដូចគ្នា" ចម្លើយរបស់រាងក្រាសធ្វើអោយអ្នកស្រីចនញញឹម ព្រេាះគិតថារាងក្រាសអាចកាត់ចិត្តពីនាងតូច
ថេហ្យុងបានហើយ តែពេលស្តាប់
នាយនិយាយបន្តទៀតធ្វើអោយគាត់គាំងតែម្តង។

"តែកូនចង់បានថេហ្យុងធ្វើជាប្រពន្ធរបស់កូន" ជុងហ្គុក

"តែនាងបានស្លាប់បាត់ទៅហើយកូន"
អ្នកស្រីចន

"កូនមិនចង់និយាយរឿងនេះទៀតទេ កូនទៅក្រុមហ៊ុនវិញហើយ" ជុងហ្គុកនិយាយហើយក៏ដើរចេបីភូមិគ្រឹះឡើងឡានបើកចេញទៅក្រុមហ៊ុនដោយមានឃីងជាអ្នកបើកជូននាយទៅ។

"បងអូនគិតថា យើងគួរតែរកនារីម្នាក់ដែលល្អមកធ្វើជាដៃគូរអនាគតអោយគេទៅ បើគេនៅតែបែបនេះទៀតមិនមែនជាជំរើសដ៏ល្អទេ" អ្នកស្រីចន

"ហុឹម បងតាមអូន" លោកចន

"ណាមួយកូនយើងក៏គេអាយុច្រើនដែលហើយ" អ្នកស្រីចន

"បងមនដឹងទេអូនជាអ្នកចាត់ចែងទៅ"
លោកចន

"ល្ងាចនេះអូននិងនាំអារីណា ដែលជាកូនស្រីរបស់លោកឆាងនិងអ្នកស្រីឆាងមកញុាំអាហារពេលល្ងាចជាមួយយើង" អ្នកស្រីចន

"អ៉ឹម បងតាតែអូនទេ" លោកចន

+ពេលល្ងាច

ពេលល្ងាចឈានចូលមកដល់ជុងហ្គុបានចេញពីក្រុមហុនត្រលប់មកភូមិគ្រឹះវិញនាយក៏ឡើងទៅងូតទឹកដើម្បីមកញុាំអាហារជុំលោកប៉ាអ្នកម៉ាក់របស់នាយ។

ហើយកញ្ញារូបស្រស់បបូមាត់អារីណាក្រហមក៏បានមកដល់ភូមិគ្រឹះចនដោយអ្នកស្រីចនបានអោយអង្គរក្សទៅទទួលនាងនៅភូមិគ្រឹះឆាង។

"មកដល់ហើយហេសក្មួយ" គ្រាន់តែឡានបើកចូលមកឈប់នៅមុខភូមិគ្រឹះចនភ្លាម អង្គរក្សក៏ចុះបើកទ្វារអោយកញ្ញាស្រស់បបូមាត់គឺអារីណានេះឯងចុះមកដោយរឹកពារឆ្មើងឆ្មៃ អ្នកស្រីចនក៏ដើរមកទទួលនាង។

"ចា៎ស ជំរាបសួរម៉ាក់អ៊ុំ" អារីណា

"ច៎ាស ក្មួយម៉េាះចូលទៅខាងក្នុងសិនទៅ" អ្នកស្រីចនក៏នាំអារីណាចូលទៅក្នុងភូមិគ្រឹះចន។

"ជំរាបសួរប៉ាអ៊ុំ" គ្រាន់តែឃើញលោកចននៅអង្គុយនៅតុបាយភ្លាមអារីណាក៏គោរពអោនលំទោនដើម្បីអោយលោកចនិនងអ្នកស្រីចនឃើញពីសុជីវធម៍របស់នាង តែសួរថានាងធ្វើចេញពីចិត្តមែនទេ ចម្លើយគឺទេ។

ដោយសារតែចង់បានជុងហ្គុកធវើជាស្វាមីកម្មសិទ្ធិរបស់ខ្លួនទើបនាងខំយលចិត្តលោកចននិងអ្នកស្រីចនដោយសុវធម៍ នេះគ្រាន់តែអ្នកស្រីឆាងប្រាប់នាងថាអ្នកស្រីចនចង់ណែនាំនាងអោយទៅជុងហ្គុកនេាះ នាងអរស្ទើរតែហេាះទៅហើយ អ្នកណាមិនអរ សប្បាយចិត្តបើមនុស្សស្រីគ្រប់រូបសុទ្ធតែប្រថ្នាចង់ជុងហ្គុកធ្វើជាស្វាមីទៅ ទាំងមាន ទាំងសង្ហារបែបនេះអ្នកណាមិនចង់បាន។

"បាទ ក្មួយចូលអង្គុយសិនទៅ បន្តិចទៀតជុងហ្គុកចុះមកហើយ" លោកចន

"ចា៎ស" អារីណាញញឹមហើយទើបដាក់ខ្លួនអង្គុយនៅលើកៅអី។

មិនប៉ុន្មានាទីក្រោយមករាងក្រាសក៏ដើរចុះមកខាងក្រោមជាមួយនិងសម្លៀកបំពាក់នៅផ្ទះធម្មតាគឺអាវយឺតដៃខ្លីពណ៍ខ្មៅនិងខោត្រឹមជុងហ្គុក តែនាយក៏ត្រូវជ្រួញចិញ្ចើមចូលគ្នាបន្ទាប់ពីឃើញមនុស្សស្រីម្នាក់អង្គុយរួមតុបាយជាមួយលោកចននិងអ្នកស្រីចននិយាយគ្នាលេង។

"អូ ជុងចុះមកហើយហីឆាប់ចូលអង្គុយក" លោកចន គ្រាន់តែលឺលោកចននិយាយបែបនេះកញ្ញាអារីណាក៏ងាកបែរទៅមើលជុងហ្គុកដែលដើរចុះពីលើជណ្តើរ ព្រះអើយនាយសង្ហារណាស់ សង្ហារជាងនៅក្នុងទូរទស្សន៍ទៅទៀត នាងធ្លាប់តែឃើញនាយតាមទូរទស្សន៍តែពេលមកជួបនាយផ្ទាល់បែបនេះ នាយពិតជាសង្ហារជាងក្នុងទូរទស្សន៍ឆ្ងាយណាស់។

"ប៉ាម៉ាក់នាងជាអ្នកណា" ជុងហ្គុកដាក់ខ្លួនអង្គុយនៅក្បែរកលោកចនហើយទើបសួរលោកចននិងអ្នកស្រីចន ពីអារីណាដែលសម្លឹងមើលមុខនាយញញឹមសឹងតែក្រហែក
មាត់នេាះ។

"ជុង នេះគឺជាអារីណា ម៉ាកចង់ណែនាំនាងអោយកូ..."អ្នកស្រីចន

"កូនមិនត្រូវការអ្នកណាទាំងអស់ គ្មានអ្នកណា អាចជំនួសកន្លែងថេហ្យងបាននេាះទេ បេះដូងកូនប្រគល់ជូនតែថេហ្យុងម្នាក់ប៉ុណ្ណេាះ កូនត្រូវការតែថេហ្យុងម្នាក់គត់ម៉ាក់លឺទេ" ជុងហ្គុក មិនអោយអ្នកស្រីចនបាននិយាយចប់ទាន់ជុងហ្គុកក៏និយាយកាត់គាត់ប្រកែកដាច់ខាតព្រេាះតែអ្នកស្រីចននិយាយបានត្រឹមនេះនាយក៏អាចដឹងទៅហើយថាគាត់មានបំណងអ្វីនេាះ។

"ជុង តែថេហ្យុងនាងស្លាប់បាត់ហើយ ទេាះជាកូនទៅដាស់នាង ទៅស្រែកហៅនាង ក៏នាងមិនអាចត្រលប់មកវិញបានដែល" អ្នកស្រីចន

"មែនហើយជុងហ្គុក នេះជិត2ហើយកូននៅតែមិនអាចកាត់ចិត្តពីនាងបានទៀតឬ បំភ្លេចនាងចោលទៅរៀនបើកបេះដូងទទួលយកអ្នកថ្មីដើម្បីអោយគេមើលថែកូនម្តងទៅ" លោកចន

"កូនថាមិនគឺមិនហើយ ទេាះជាថេយ៍មិនអាចត្រលប់មកវិញបាន ក៏កូនមិនយកអ្នកណាមកជំនួសកន្លែងថេយ៍ដែល" ជុងហ្គុក

"ជុងហ្គុកនេះកូន" អ្នកស្រីចន

"កូនមិនបាននៅញ៉ាំអាហារពេលល្ងាចជាមួយលោកប៉ាអ្នកម៉ាក់ទេ កូនមានការចេញទៅខាងក្រៅ កូនទៅសិនហើយ" បញ្ចប់សម្តីរាងក្រាសក៏ដើរចេញពីភូមិគ្រឹះចនជិះឡានចេញទៅបាត់ដោយមានឃីងជាបើកបរ។

"ក្មួយអារីណា កុំប្រកាន់និងកូនជុងអីណា" អ្នកស្រីចន

"ខ្ញុំមិនខឹងនិងលោកជុងហ្គុកទេម៉ាក់អ៊ុំ តែ
ថេហ្យុងជាអ្នកណាទៅម៉ាក់អ៊ុំ" អារីណា

"ថេហ្យុងនាងគឺជាគូដណ្តឹងរបស់កូនជុងហើយក៏ជិតរៀបការដែល តែដោយសារគ្រេាះថ្នាក់ចរាចរណ៍ទើបធ្វើអោយនាងបាត់បងជីវិតបាត់ទៅ" អ្នកស្រីចន

"អរច៎ាស មិនអីទេម៉ាក់អ៊ុំ ខ្ញុំនិងព្យាយាមនៅក្បែរគាត់និង មើលថែគាត់ មិនយូរទេគាត់អាចនិងភ្លេចថេហ្យុងនេាះហើយ" អារីណា

"ច៎ាស ក្មួយ" អ្នកស្រីចន

"ម៉េាះបាហើយ ម៉ែថេាះដួសបាយមក ឆាប់នាំគ្នាញ៉ាំបាយទៅ" ថាហើយអ្នកទាំងបីក៏ចាប់ផ្តើមញ៉ាំអារហារពេលល្ងាច។

បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់អស់ហើយ អ្នកស្រីចនក៏បានអោយអង្គរក្សជូនអារីណាទៅភូមិគ្រឹះឆាងវិញ។

តាមពិតទៅជុងហ្គុក នាយគ្មានរវល់អ្វីទេតែនាយមិនចង់នៅភូមិគ្រឹះច្រើនជាង បើនាយនៅច្បាស់ជាម៉ាក់របស់នាយនិយាយរឿងរៀបការ រឿងប្រពន្ធអោយយនាយមិនខាន ទើបនាយអោយឃីងបើកឡានជូននាយមកក្លឹបរបស់នាយ។

@skip

+ប្រទេសជប៉ុន

មិនយូរប៉ុន្មានការដេញថ្លៃកេាះនិងខ្សែករពេទ្យនៅប្រទេសជប៉ុនក៏បានមកដល់យ៉ុនគីក៏បានរៀបចំខ្លួនសម្រាប់ទៅកម្មពីធីរួចរាល់អស់ហើយ នៅតែចាំថេហ្យុងប៉ុណ្ណេាះ។ដំបូងនាយមិនចង់អោយថេហ្យុងទៅទេ តែនាងនេះណារំអុកនាយទៅអោយទាល់តែបាន។

"បងប្រុស" សម្លេងស្រួយស្រេសដូចសារីការបន្លឺឡើងចេញពីមាត់របស់នាងតូចថេហ្យុង ធ្វើអោយយ៉ុនកិងាកទៅមើលនាងគឺភ្លឹកតែ្តង នាងស្អាតខ្លាំងណាស់ ស្អាតប្រៀបដូចជាទេពធីតាយ៉ាងច្នឹងនាយបែជាមិនមានអារម្មណ៍ស្រលាញ់នាងបែបស្នេហាសេាះ នាយបានតែស្រលាញ់នាងត្រឹមតែប្អូនស្រីម្នាក់ប៉ុណ្ណេាះ។

"យ៉ាងមិចដែល បងប្រុសស្អាតទេ" ថេហ្យុងដើរកជិតនាយកម្ល៉េាះយ៉ុនគីមុននិងសួរនាយហើយថែមទាំងបង្វិលខ្លួនមួយជុំអោយនាយមើលទៀតផង។

"ស្អាត ស្អាតណាស់ព្រះនាងតូចរបស់បង" ចម្លើយរបស់នាយកម្ល៉េាះយ៉ុនគីនៅដើមប្រយោគធវើអោយនាងតូចញញឹមខ្ចឹប តែក៏ត្រូវរលាយស្នញញឹមមុននេះចោលបន្ទាប់ពីលឺពាក្យថា "ព្រះនាងតូចរបស់បង" ពាក្យនេះ ហេតុអីនាងស្ដាប់លឺហើយបែជាមានអារម្មណ៍ថាធ្លាប់មានអ្នកហៅនាងបែបនេះ។

"អូនយ៉ាងមិចនិង" យ៉ុនគី

"គឺពាក្យដែលបងប្រុសហៅអនថាព្រះនាងតូចនេះ អូនដូចជាមានអារម្មណ៍ថាមានអ្នកធ្លាប់ហៅអូនបែបនេះដែរ" ថេហ្យុង

"មិនអីទេ មកពីកាលពីមុនបងឧស្សហ៍ហៅអូនបែបនេះហើយទើបធ្វើអោយអូនមានអារម្មណ៍បែបនេះ" យ៉ុនគី

"អរ ច្នឹងទេហេស" ថេហ្យុង

"តេាះឆាប់ឡើងឡានទៅកម្មពិធីជិតចាប់ផ្តើមហើយ" យ៉ុនគីនិយាយហើយ អ្នកទាំងពីរនាក់ក៏បានឡើងឡានបើកសម្តៅទៅកម្មពីធីដោយមានជេកជាអ្នកបើកឡាននិងមានឡានអង្គរក្សតាការពារពីមុខនិងពីក្រោយផងដែល។

*ង៉ឺត* មិនយូរប៉ុន្មានឡានរបស់គ្រួសារត្រគូល
មីនក៏បានមកឈប់នៅខាងមុខកម្មពិធីដែលមានអ្នកការសែតជាច្រើនដែរចាំផ្តិតថត។

អង្គរក្សរបស់នាយកម្ល៉េាះសង្ហារ មីន យ៉ុនគី ក៏នាំគ្នាចុះមកបើកទ្វារឡានអោយចាហ្វាយរបស់ខ្លួន។

នាយកម្លេាះ មីន យ៉ុនគី ឈានជើងចុះពីលើឡានឈផ្ទាល់នៅកម្រាលព្រហ្មពណ៍ក្រហម អ្នកការសែតក៏ចាប់ផ្តើមថតផ្តិតយករូបនាយទុកជាច្រើនសន្លឹក។នាយកម្លេាះសង្ហារឈោងដៃចូលទៅក្នុងឡានដើម្បីអោយ
នាងតូចថេហ្យុងចុះពីលើឡាន។

នាងតូចថេហ្យុងក៏កាន់ដៃបងប្រុសរបស់ខ្លួនហើយទម្លាក់ជើងចុះពីលើឡានឈរនៅក្បែរ
នាយកម្លេាះយ៉ុនគី សម្រស់ដ៏ស្រស់ស្អាតរបស់នាងបានទាក់ទាញភ្នែកអ្នកការសែតជាច្រើន។

តែវត្តមានរបស់នាងធ្វើអោយអ្នកគ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ដោយសារតេនាងមកជាមួយនិងមហារសេដ្ឋីវ័យនិងជាមេម៉ាហ្វៀរប្រចាំប្រទេសជប៉ុនដែល។អេ តើនាងត្រូវជាអ្វីនិងអ្នកកម៉្លេាះយ៉ុនគីទៅ ជាសង្សារនាយ ឬ ក៏ជាគូណ្តឹងរបស់នាយ ព្រេាះបើតាមពួកគេដឹងមក មីន យ៉ុនគីនេះណាគឺជាកូនទោលក្នុងគ្រួសារ មីន ហើយថែមទាំងមិនដែលបណ្តើរនារីណាម្នាក់ឡើយ ហើយមិនទាន់មានប្រពន្ធទៀត ចុះនាងត្រូវជាអ្វីនិងអ្នកកម្លេាះ។

"លោកមីនតើនារីម្នាក់នេះត្រូវជាអ្វីនិងលោកដែល"

"មែនហើយៗ សូមលោកជួយបកស្រាយប្រាប់ពួកខ្ញុំផងបានទេ"

"មែនហើយៗ"

"នាងគឺជាប្អូនស្រីពៅរបស់ខ្ញុំ" យ៉ុនគី តាមពិតទៅនាយក៏មិនចង់និយាយអ្វីច្រើនដែលតែដោយសារតែនាយមិនចង់អោយមានពណ៍មានផ្តេសផ្តាសថាថេហ្យុងត្រូវជាសង្សាររបស់នាយ ជាគូរដណ្តឹងនាយ ឬ ជាប្រពន្ធនាយអីបែបនិងទើបនាយបកស្រាយប្រាប់អ្នកការសែតបែបនះតែម្តងទៅ។

"ប្អូនស្រីពៅ តែក្រែងលោកមីន ជាកូនទោលក្នុងគ្រួសារឬ"

"មែនហើយ ៗ លោកមីនសូមជួយបកស្រាយបញ្ជាក់ប្រាប់ពួកយើងផង"

"តាមពិតទៅខ្ញុំជាកូនបងក្នុងគ្រួសារ ដោយសារតែប្អូនស្រីពៅរបស់ខ្ញុំមិនសូវចេញពីភូមិគ្រឹះច្នឹងហើយទើបគ្មានអ្នកស្គាល់នាង" យ៉ុនគី

"ប្អូនស្រីពៅលោកមីនស្រស់ស្អាតណាស់ តើអ្នកនាងមីនឈ្មេាះអ្វីទៅលោកមីន"

"នាងឈ្មេាះ មីន ថេយ៍ថេយ៍ ខ្ញុំគ្មានអ្វីត្រូវបកស្រាយប្រាប់អ្នកទាំងអាស់គ្នាទៀតទេ តេាះថេយ៍ថេយ៍ ចូលទៅខាងក្នុង" យ៉ុនគីនិយាយហើយក៏បណ្តើរថេហ្យុងដើរចូទៅក្នុងកម្មិធីបាត់ទៅ។

To be continued..................................





































































Continue Reading

You'll Also Like

306K 315 13
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
414K 8.4K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ
72.9K 4.9K 37
‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ...
Kyaw By ✨Jay✨

Short Story

338K 2.7K 5
🔞အမှောင်သီးသန့်မိုလို့ အချစ်ပါမှာမဟုတ်ပါဘူး မကြိုက်ရင်မဖတ်ပါနဲ့ 🔞 ✨Jay✨