My heart for only you (ចប់)

By thavykh

52.3K 2K 15

Kim Teahyung X Jeon Jungkook (BG) More

ep1:កូនខ្លាចគេដណ្តឹងអូនថឹយ៍បាត់ ចុះកូននេាះ
ep2:ព្រះនាងតូចរបស់បង
ep3:របស់ដែលមានម្ចាស់ហើយកុំចង់មកដណ្តើម
ep4:គូណ្តឹង
ep5:ឃ្លាតឆ្ងាយ
ep6:នាងប្អូនជើងល្អ
ep7:ខ្ញុំមករៀនយឺតរឺលឿនទាក់ទងអីនិងនាង
ep8:កុំធ្វើអោយខ្ញុំបញ្ចេញចរឹកពិតរបស់ខ្ញុំមកអោយសេាះ
ep9:គ្មានឃើញសង្ហារត្រង់ណាផង
ep10:រីករាយថ្ងៃកំណើតណាកូនស្រីម៉ាក់
ep11:បងចាំអោយកាដូរអូនសិន
ep12:កូនចង់រៀបការអាទិត្យក្រោយ
ep13:បងមិនអោយអូនទៅណាចោលបងទេ
ep15:មកធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតរបស់បង
ep16:បងនឹកអូនខ្លាំងណាស់
ep17:ញញឹមដាក់តែបងម្នាក់បានហើយ
ep18:តែខ្ញុំមកលើកនេះអាចនិងសាហាវជាងលើកមុនក៏ថាបាន
ep19:មីន ថេយ៍ថេយ៍
ep20:តែកូនចង់បានថេហ្យុងធ្វើជាប្រពន្ធរបស់កូន
ep21:នាងត្រឹមតែជាសត្វជន្លេនមួយក្បាលតែប៉ុណេាះ
ep22:ខ្ញុំមិនចាំអ្នកណាទេ
ep24:មានញ៉ាំបាយឬអត់និងហាស កូនទន្សាយ
ep25:ស្លៀកពាក់ដូចស្រីរកស៉ីយប់
ep26:ថ្ងៃនេះអូនស្រស់ស្អាត់ខ្លាំងណាស់
ep27:ទ្រាំដើម្បីបងណាbaby🔥
ep28:អគុណលោកប្តី
ep29:តែបើលោកប្តីខឹងធ្វើយ៉ាងមិចទៅ
30:បងសុំទោសប្រពន្ធសម្លាញ់
ep31:ឆយ សុងយ៉ុន
ep32:គេត្រលប់មកពីអាមេរិកវិញហើយហេស
ep33:ចាប់ពីពេលនេះទៅខ្ញុំនិងមិនទន់ជ្រាយទៀតទេ ខ្ញុំត្រូវតែរឹងមាំ
ep34:ម្តាយខ្ញុំមានតែមួយគត់
ep35:អូនចាំបងបាន
ep37:ខឹង
ep38:បែបនេះទើបហៅថាប្តីល្អ
ep39:បងក្លាយជាប៉ាគេហើយ
ep40:ថ្នាក់ថ្នម
ep41:នាងហ៊ានពេកហើយ
ep42:ប្រពន្ធបងស្អាតណាស់
ep43:ព្រមធ្វើសង្សារបងទៅ
ភាគបញ្ចប់:គីម ថេហ្យុង ប្រពន្ធសម្លាញ់ចិត្តបង
ep36:ហេតុអី្វក៏វាមានក្លិនស្អុយបែបនេះ

ep14:ខ្ញុំមិនចង់នៅក្នុងយល់សបន្តិមួយនេះទេ

898 46 0
By thavykh


+morning🌞

ព្រឹកថ្ងៃថ្មី ថេហ្យុងក៏ប្រញ៉ាប់រួសរាន់ធ្វើដំណើរទៅមន្ទីពេទ្យពីព្រលឹម ដើម្បីចេញដំណើរទៅជាមួយគ្រូពេទ្យផ្សេងទៀត តែជិះឡានផ្សេងគ្នា។

មកដល់មន្ទីពេទ្យក៏ឃើញថាពេទ្យដែលស្ម័គ្រចិត្តចុះទៅព្យាបាលនៅខេត្តមកគ្រប់អ្នកអស់ហើយទើបនាំគ្នាចេញដំណើរទៅដោយជិះឡានរៀងៗខ្លួនទៅខេត្តប៊ូសាន។

+ខេត្តបូ៊សាន

ចំណាយពេកកន្លះថ្ងៃសម្រាប់ធ្វើដំណើរពី
ទីក្រុងសេអ៊ូលមកខេត្តប៊ូសានពេលនេះពេទ្យគ្រប់គ្នាក៏បានមកដល់ខេត្តដែលខ្លួនត្រូវចុះមកព្យាបាល ទើបនាំគ្នាចូលខេត្តសម្រាកញុាំអាហារពេលថ្ងៃសិន សឹមចេញដំណើរទៅភូមិដែលមានអ្នកជំងឺនៅទីនេាះ។

"នាងថេយ៍ឯងទិញរបស់ញុាំអីក៏ច្រើនម្ល៉េះ"
ជីមីនសួរទៅកាន់ថេហ្យុង ខណ:ដែលពួកគេទាំងពីរកំពុងតែនៅក្នុងម៉ាតមួយកន្លែងជាមួយគ្នាបន្ទាប់ពីញុាំអាហារថ្ងៃត្រង់ហើយ ចំណែកឯហូប៊ីគឺមិនបានមកនេាះទេព្រេាះតែគេមិនសូវស្រួលខ្លួន។

"គឺយើងទិញទុកចែកក្មេងៗនិងណា នៅតាមភូមិបែបនេះច្បាស់ជាមានក្មេងៗច្រើនហើយ"
ថេហ្យុង

"ឯងនេះមិនត្រឹមតែស្អាតទេ ចរឹកក៏ល្អ ហើយចិត្តល្អទៀត" ជីមីន

"ន៎ែ នាងនេះមកសរសើរស្អី" ថេហ្យុង

"អើៗ ច្នឹងទិញអោយលឿនទៅបន្តិចទៀតយើងចេញដំណើរទៅតាមភូមិហើយណា"
ជីមីន

"អើៗ តេាះបានហើយទៅយើង" ថាហើយថេហ្យុងក៏យករបស់ញុាំទាំងនេាះទៅកន្លែងគិតលុយ បន្ទាប់ពីគិតលុយរួចរាល់ទើបពួកគេនាំគ្នាចូលឡានបើកចេញដំណើរទៅតាមភូមិ។

+On the way

នៅតាមផ្លូវទៅតាមភូមិគ្រះឡានរបស់
ថេហ្យុងជិះក្រោយគេ ហើយជីមីនគឺនៅមុខ
ថេហ្យុង ឡានគ្រូពេទ្យទាំងអស់សរុបប្រហែលជា12,13ឡានអ្នកខ្លះក៏ជិះជាមួយគ្នា។

+in call

កំពុងតែបើកឡានសុខៗ ទូរស័ព្ទរបស់ថេហ្យុងក៏បន្លឺឡើងទើបនាងទាញកាសមកដាក់ត្រចៀកទើបនិយាយ។

"អាឡូ មានការអីមែនទេនាងមីន" ថេហ្យុង

"នាងថេយ៍ យើងមានអារម្មណ៍ថាឡានដែលជិះនៅខាងក្រោយឯងនិងដូចជាតាមឯង"
ជីមីន ស្តាប់សម្តីជីមីនហើយថេហ្យុងក៏ងាកទៅមើលក្រោយទើបនាងឃើញថាពិតជាមានឡានមួយជិះនៅពីក្រោយឡានរបស់នាងពិតមែន។

"ប្រហែលជាអ្នកដំណើរទេដឹងនាងមីន"
ថេហ្យុង

"អ្នកដំណើរឯណា យើងដូចជាឃើញឡាននេះតាមឯងតាំងពីស៊េអូលមកម្ល៉េះ" ជីមីន

"យើងមិនដឹងដូចគ្នា ព្រេាះយើងមិនបានចាប់អារម្មណ៍" ថេហ្យុង

"ឯងប្រយ័ត្នបន្តិចទៅណាថេយ៍" ជីមីន

"អ៉ឹម ប្រហែលជាឡានរបស់អង្គរក្សលោកប៉ាដែលអោយមកតាមការពារយើងទេដឹង"
ថេហ្យុង

"អើរ ប្រហែលច្នឹងមែនហើយ" ជីមីន

"អើរ បានហើយឯងបើកឡានអោយស្រួលបួកទៅ" ថេហ្យុង

"អើរ ឯងក៏ដូចគ្នា" ថាហើយជីមីក៏បិទទូរស័ព្ទទុកវិញ។

"សង្ឃឹមថាជាឡានរបស់មនុស្សលោកអ៊ុំដែលបញ្ជូនមកការពារថេយ៍ទៅចុះ" ជីមីន និយាយហើយក៏ផ្តោតលើការបើកបររបស់ខ្លួនវិញ។

ចំណាយពេល40នាទីពូកគេក៏បានមកដល់ទីតាំងដែកកំណត់ ទើបពួកគេនាំគ្នាចតឡាននៅផ្ទះរបស់លោកមេភូមិហើយទើបនាំគ្នាដើរទៅពិនិត្យអ្នកជំងឺតាមផ្ទះរាងខ្លួន។

"សួស្តីអ៊ុំស្រី តើជំងឺរបស់អ៊ុំស្រីយ៉ាងមិចទៅហើយ" ថេហ្យុង

"គឺជំងឺអ៊ុំនៅតែដដែរនិងអ្នកគ្រូពេទ្យ" ស្ត្រីចំណាស់នេាះនិយាយទាំងញីញ័រព្រេាះតែភាពវ័យចំណាស់របស់ខ្លួនហើយនៅមានជំងឺជាប់ខ្លួនទៀត។

"ចាំខ្ញុំពិនិត្យជូនអ៊ុំស្រីណា" ថេហ្យុងថាហើយក៏ចាប់ផ្តើមពិនិត្យសុខភាពនិងជូនថ្នាំដល់ស្រ្តីចំណាសើនេាះដើម្បីអោយគាត់លេប។

"នេះអ៊ុំពិសារថ្នាំមួយថ្ងៃបីពេលណាមួយមុខមួយគ្រាប់" ថេហ្យុង

"ច៎ាស អគុណណស់អ្នកគ្រូពេទ្យ ចុះអស់ថ្លៃប៉ុន្មានទៅ" ស្រ្តីចំណាស់

"អរ មិនអីទេខ្ញុំមកពីមន្ទីពេទ្យធំនៅសេអ៊ូលហើយក៏ជាពេទ្យស័្មគ្រចិត្តដែលមកព្យាបាលអ្នកជំងឺនៅទេនេះដែល" ថេហ្យុង

"ច៎ាស អគុណណាស់អ្នកគ្រូពេទ្យ" ថេហ្យុង

"លោកយាយ អស់អង្ករដាំបាយហើយ" កំពុងតែនិយាយគ្នាសុខចៅស្រីរបស់ស្រ្តីចំណាស់នេាះក៏ដើរមករកលោកយាយរបស់ខ្លួនមុនិងនិយាយ។

"អ៉ឹម ចាំបន្តចទៀតចាំដាំក៏បាបនដែលណា" ស្រតីចំណាស់

"នាងតូចឈ្មេាះអីដែល" ថេហ្យុង

"ខ្ញុំឈ្មេាះហាយ៉ុន" ហាយ៉ុន

"ឈ្មេាះពិរេាះណាស់ ចុះអាយុប៉ុន្មានហើយ" ថេហ្យុង

"អាយុ9ឆ្នាំហើយច៎ាស" ហាយ៉ុន

"ប៉ាម៉ាក់ហាយ៉ុនទៅណាអស់ហើយ" ថេហ្យុង

"ប៉ាម៉ាក់ហាយ៉ុនទៅស៉ីឈ្មួលធ្វើស្រែអោយគេបាត់ហើយ" ហាយ៉ុន

"អរ នេះមីងអោយរបស់ញុាំខ្លះក្មួយយកទុកទៅញុាំទៅណា នេះមីងអោយលុយខ្លះទុកចាយ" ថេហ្យុង

"អគុណណាស់អ្នកគ្រូពេទ្រស្អាត" ហាយ៉ុន

"មើលថែលោកយាយផង មីងទៅសិនហើយណា" ថេហ្យុង

"ច៎ាស សុខសប្បាយណាអ្នកមីង" ហាយ៉ុន

............

"ពេលនេះកូនស្រីលោកគីមចុះមកតាមខេត្តចំនួនពីរថ្ងៃអ្នកនាង" man

"ហ៉ឹស ល្អកំុភ្លេចអ្វីដែលយើងប្រាប់ឯង" ស្រីស្រ់បបូមាត់ក្រហមពោលទៅកាន់អ្នកម្ខាងទាំងស្នាមញញឹមពិសពុល។

"បាទ" ថាហើយបុរសម្នាក់នេាះក៏បិទទូរស័ព្ទបាត់ទៅ។

+JJ-k Group

លេខារបស់ជុងហ្គុក ឃីងក៏បានរកមកបានហើយនាងគឺជាកញ្ញាដែលចុះពីលើព្រលាន
យន្តហេាះប៉ុន្មានថ្ងៃមុនដែលមកពីសហរដ្ឋអាមេរិក ហើយនាងក៏គ្មានអ្នកណាក្រៅពីកញ្ញាមុខក្រាសតាមរាងក្រាសស្អិតដូចតុកកែកាលពីនៅសហរដ្ឋអាមេរិកពេលនេះក៏នៅតាមរាងក្រាសទៀត នាងគឺ វ៉ាន់ អ៉ីនលីន
និងឯង។

មុនដំបូងរាងក្រាសក៏ភ្ញាក់ផ្អើលដែល ដែលឃីងរើសនាងមកធ្វើលេខា នេះវាចៃដន្យពេកទេដឹងដែលនាងធ្វើការចំក្រុមហ៊ុនរបស់នាយ មុនដំបូងនាយក៏មិនចង់ទទួលនាងដែលតែក៏ឃើញថានាងធ្វើការបានល្អ មានភាព វ៉ៃឆ្លាត ទើបនាយព្រមទទួលនាងទៅ។

*តុតុ* សម្លេងគេាះទវារបន្លឺឡើងដោយស្នាដៃរបសើអ្កនាងលេខាអ៉ីនលីនបានបន្លឺឡើងទើបរាងក្រាសអុញ្ញត្តិហើយ ទើបនាងបើកទ្វារដើរចូលទៅ។

"នេះឯកសារលោកប្រធាន" មកដល់នាងក៏ដាក់ឯកសារនៅលើតុធ្វើការរបស់ជុងហ្គុកដោយរឹកពារធម្មតា ចរឹករបស់នាងគឺខុសប្លែកជាងពីមុនខ្លាំងណាស់។

"បើអស់អីហើយ នាងទៅធ្វើការបស់នាងវិញចុះ" ជុងហ្គុក

"ច៎ាស" ថាហើយនាងក៏ដើរចេញទៅ។

@skip...

រយ:ពេលពីថ្ងៃបានកន្លងផុតទៅយ៉ាងរហ័សនៅសល់ពេលមិនច្រើនទៀតទេគឺ4ថ្ងៃទៀតដល់ថ្ងៃដែលនាងតូចថេហ្យុងនិងជុងហ្គុករៀបការហើយ។ហើយថ្ងៃនេះក៏ជាថ្ងៃដែលនាងតូចថេហ្យុងត្រូវត្រលប់ទៅសេអ៊ូលវិញដែល។

នៅតាមផ្លូវទៅសេអ៊ូលវិញគឺត្រូវជិះកាត់ដើមឈើរជាច្រើន និយាយអោយស្រួលស្តាប់គឺព្រៃតែម្តង ឡានរបស់ថេហ្យុងជិះរាងយឺតជាងគេព្រេាះតែនាងបានឈប់ទិញអ្វីញ៉ាំនៅម៉ាតដែលជិះកាត់មិញនេះ។

ហើយក៏មានឡានមួយតាមឡាននាងពីក្រោយដែល ដោយនាងមិនបានគិតអ្វីច្រើនឡើយព្រេាះតែគិតថានេាះគឺជាឡានរបស់អង្គរក្សរបស់ប៉ាខ្លួនដែលអោយមកតាមការពារខ្លួន។

"លោកបងឪកាសល្អបានមកដល់ហើយ" អ្នកដែលជិះឡាននៅខាងក្រោយឡានថេហ្យុងក៏បន្លឺឡើង។

"ហ៉ឹស ឪកាសល្អបានមកដល់ហើយ ឯងបាញ់កំភ្លើងបំផ្អើលអោយនាងភ័យសិនទៅ" អ្នកដែលបើកឡាននេាះក៏និយាយឡើង។

*ផាំងៗ* សម្លេងគ្រាប់កាំភ្លេងបានបន្ឡឺឡើងបាញ់ទម្លុះកញ្ចក់ឡានខាងក្រោយរបស់នាងតូចថេហ្យុងបណ្តាលអោយបែកភ្លាមៗ។

"អ៎ាយ* ថេហ្យុងស្រែកដោយភាពភ័ពក្លាច នាងក៏ងាកទៅខាងក្រោយទើបនាងឃើញបុរសបិទមុខម្នាក់កំពុងតែសម្តៅកាំភ្លើងសម្តៅមករកឡាននាង នេះពួកគេមិនមែនជាអង្គរក្សដែលប៉ារបស់ខ្លួនអោយមកតាមការណារខ្លួនទេឬ គិតដល់ចំណុចនេះនាងក៏ចាប់ផ្តើមភ័យឡើង ហេតុអីបានជានាងមិនសួរប៉ានាងអោយបានច្បាស់លាស់ជាងនេះ។

*ផាំង*

"អ៎ាយ ហុឹកហ៉ឹក" ពេលនេះនាងធ្វើអ្វីមិនត្រូវនេាះទេគឺនាងភ័យខ្លាចខ្លាំងណាស់ ទើបនាបន្ថែមល្បឿនឡានយ៉ាងលឿនរហូតចង់អស់កុងទ័រឯណេាះ។

"ហុឹកហុឹក អ្នកណាក៏បានដែលជួយខ្ញុំផង
ហុឹកហុឹក" ថេហ្យងនិយាយទាំងយំហើយដៃនាងម្ខាងទៀតក៏រាវរកទូរស័ព្ទហើយក៏ចេះតែចុចទៅមិនដឹងថាត្រូវលេខអ្នកណានេាះទេ។

"អេ៎ មិចក៏ហ្រ្វាំងមិនស៉ីបែបនេះ" ដល់ផ្លូវកែងបត់ហើយនាងបែជាជាន់ហ្វ្រាំងមិនស៉ីនេះតើឡានរបស់នាងមានបញ្ហារអ្វីមែមនទេ។

"អ៎ាយយយយយ" ដោយសារតែជាន់ហ្វ្រាំងមិនស៉ីនាងក៏រ៉េចង្កូតទៅបុកដើមឈើដល់ធំមួយទំហឹងហើយក៏ក្រឡាប់បីបួនតង់ធ្វើអោយក្បាលឡានខ្ទេចខ្ទីអស់មើលមិនយល់។

"អាឡូ ថេយ៍" ណាមជូន មែនហើយលេខដែលនាងខលទៅអំប្បាញ់មិញនេះក៏ចុចចំលេខរបស់ណាមជូនដែលជាបងប្រុសជាទីស្រលាញ់។

"អ្ហឹក" ថេហ្យុង

"ថេយ៍ ថេយ៍លឺបងនិយាយដែលទេ"
ណាមជូន

"អ្ហឹក ប បងប្រុស " ថេហ្យុងព្យាយាមហៅបងប្រុសរបស់ខ្លួនទាំងលំបាក។

"លោកបង នាងច្បាស់ជាមិនអាចរួចផុតពីក្តីស្លាប់ទេ បន្តិចទៀតឡាននិងផ្ទុះហើយ" man

"អើរ តេាះយើងឆាប់ទៅប្រយ័ត្នមានគេមកឃើញ" ថាហើយបុរសទាំងពីរនាក់នេាះក៏បាននាំគ្នាបើកឡានចេញទៅ។

" ថេយ៍ អូនកើតអ្វីមេនទេ ថេយ៍"
ណាមជូន

" អ្ហឹក ហុឹក ប បងប្រុស ជ ជួយ" និយាយបានត្រឹមនេះនាងក៏សន្លប់បាត់មាតឈឹង។

*ប៊ឹម* ប្រហែលជា5នាទីក្រោយមកឡានរបស់នាងក៏ផ្ទុះយ៉ាងខ្លាំង។

"នេះ ថេយ៍ ថេយ៍លឺបងនិយាយទេ" គ្រាន់តែលឺសម្លេងដូចជាផ្ទុះអ្វីហើយប្រព័ន្ទទូរស័ព្ទរបស់នាយនិងថេហ្យងក៏បានកាតផ្តាច់។

"មានរឿងអ្វីនិងណាមជូន" លោកគីម

"គឺមិញនេះថេយ៍តេរមកកូន តែនាងមិនបាននិយាយអ្វីទេកូនដូចជាលឺសម្លេងនាងយំ បន្ទាប់មកនាងហៅកូនថា បងប្រុសហើយកូនក៏បានលឺសម្លេងដូចជាផ្ទុះអ្វីម្យ៉ាងហើយប្រព័ន្ទទូរស័ព្ទរបស់ខ្ញុំនិងនាងក៏បានដាច់ត្រឹមនេះ" ណាមជូន

"លោកបង តិចលោកូនមានរឿងអីទេដឹង ថ្ងៃនេះអូនចេះតែមានអារម្មណ៍មិនល្អសេាះហើយ" អ្នកស្រីគីម

"អូនកុំគិតច្រើនពេកអីកូនយើងច្បាស់ជាមិនអីទេ" លោកគីម

*រីងរីង* សមេងទូរស័ព្ទរបស់ណាមជូនក៏បានបន្លឺឡើងទើបនាយលើឡើង ព្រេាះវាជាលេចរបស់ជីមីន។

"អឡូ ជីមីន" ណាមជូន

"ហុឹក ហុឹក អ្ហឹកៗបងជូន ហុឹក" ដោយសារតែយូរហើយនៅមិនទាន់ឃើញឡានរបស់
ថេហ្យុងមកទៀតទើបគ្រូពេទ្យទាំងអស់នាំគ្នាបើកបកត្រឡប់មកក្រោយវិញព្រេាះខ្លាចថាឡានរបស់ថេហ្យុងអាចនិងមានបញ្ហារអ្វីទើបបានជាយូរបែបនេះតែពេលទៅដល់បែរជាធ្វើអោយគ្រប់គ្នាស្រឡាំងកាំងនិយាយអ្វីមិនចេញតែម្តង។

"ជីមីនមានរឿងអីមែនទេហេតុអីក៏ឯងយំប្រាប់បងមក" ណាមជូន

"អ្ហឹកៗ គឺ គឺនាងថេយ៍គ្រេាះថ្នាក់ចរាចរណ៍ណាហ្យុង ពេលនេះឡាននាងកំពុងតែផ្ទុះខ្លាំងណាស់ ហុឹកហុឹក" ជីមីន

"ហ៎ាស ចុះពេលនះឯងនៅឯណា" ណាមជូន

"ហុឹកៗ នៅផ្លូវមកខេត្តប៊ូសាន អ្ហឹក" ជីមីន

"បងទៅអីឡូវនេះហើយ" ថាហើយណាមជូនក៏បានបិទទូស័ព្ទ។

"មានរឿងអ្វីហេសកូនជូនបានជាស្លន់ស្លោរ
ម៉្លេះ" អ្នកស្រីគីម

"គឺ ថេហ្យងគ្រេាះថ្នាក់ចរាចរណ៍ណាប៉ា ពេលនេះឡានរបស់នាងកំពុងតែផ្ទុះឆេះខ្លាំណាស់ខ្លាំងណាស់" ណាមជូន

"ថាមិច" គហរាន់តែលឺបែបបះភ្លាមលោកគីមក៏សករឡាំងកាំងចំណែកអ្នកស្រីគីមវិញក៏គ្រាន់តែលឺភ្លាមក៏ន្លប់បាត់ស្មារតីតែម្តង ឃើញបែបនេះលោកគីមក៏ជួយទ្រគាត់។

"ជីន ផ្ញើមើលម៉ាក់ផងបងទៅកន្លែងកើតហេតុសិន" ណាមជូន

"បា៉ទៅជាមួយកូនដែល" ថាហើយពីរអ្បកកឪពុកកូនក៏បាននាមគ្នាបើកឡានចេញទៅ។ លោកគីមក៏បានខលប្រាប់រឿងនេះទៅលោកចនដែលោះពគាត់ខលទៅប្រាប់ឃីងអោយប្រាប្រាច់ដំណឹងនេះទៅរាងក្រាសព្រេាះតែគាត់ខលទៅលេខរាងក្រាសមិនចូលសេាះ។

.......

"ចាហ្វាយ មានរឿងធំហើយ ឡានរបស់អ្នកនាងថេហ្យុងក្រឡាប់ពេលនេះកំពុងតែផ្ទុះខ្លាំងណាស់" ឃីង

"មិនពិតទេ" ជុងហ្គុកនិយាយទាំភ្ញាក់ផ្អើល វាមិនមែនជាការពិតទេ យប់មិញពួកគេនៅនិយាយទូរស័ព្ទជាមួយគ្នាធម្មតាសេាះពេលនេះមកបាប់ថាឡាននាងក្រឡាប់បែបនេះ តើអោយនាយយទទួលយកបែបណា។

"វាជាការពិតណាចាហ្វាយ" ឃីង

"ឯងកុហកយើងមែនទេអាឃីង ប្រាប់មកថាឯងកំពុងតែនិយាកុហកយើង" ជងហ្គុកស្ទុះចូលទៅអង្រួនស្មាររបស់ឃីងខ្លាំងៗហើស្រែកសួរទៅឃីងទាំអួលដើមក។

"វាជាការពិតណាចាហ្វាយ លោកម្ចាស់ជាអ្នកខលមកប្រាប់ខ្ញុំ" ឃីង

"នាំយើងទៅអីឡូវនេះ" ស្របនិងសម្តីរាងក្រាសក៏បានរត់ទៅជណ្តើយន្តចុះទៅជាន់ក្រោមហើយឃីងក៏បើកឡានជូនរាងក្រាសទៅកន្លែងដែលឡានថេហ្យុងកំពុងតែផ្ទុះយ៉ាងខ្លាំនេាះ។

គ្រាន់តែមកដល់ភ្លាមរាងក្រាសស្ទើតែទន់ជង្គង់ក្រោយពីឃើញស្លាកលេខឡានជាលេខឡានរបស់ត្រគូលគីម ហើយវាជាឡានរបស់
ថេហ្យុងទៀតផង ពេលនេះឡានំពុងតែផ្ទុះខ្លាំងណាស់ ស្របនិងមេឃក៏បង្អុសភ្លៀងធ្លាក់មកបណ្តើរៗទៀតឡានខ្ទេចខ្ទីខ្លាំងយ៉ាងនេះតើមនុស្សនៅខាងក្នុងអាចរួចផុតពីក្តីស្លាប់ដែលទេ។

"ថេយ៍" ជុងហ្គុក

"ជុងហ្គុកកុំចូលទៅអីគ្រេាះថ្នាក់ណាស់ នេះឡានកំពុងតែឆេះណា" ណាមជូន

"ខ្ញុំទៅរកថេយ៍ ប្រាប់មកថាគេជួយថេយ៍ចេញពីឡានហើយមែនទេ" ជុងហ្គុក

"ថេយ៍គឺនៅក្នុងឡានដែលកំពុងតែឆេះនិងហើយជុងហ្គុក" ណាមជូន

"មិនពិតទេ ហ្យុងយកស្អីមកនិយាយហាស ប្រាប់មកថាថេយ៍មិនអីទេ ខ្ញុំគ្រាន់តែយល់សបិ្តប៉ុណ្ណេាះ ហ្យុងឆាប់ដាស់ខ្ញុំឡើងទៅ ខ្ញុំមិនចង់នៅក្នុងយល់សប្តិមួយនេះទេ" ពេលនេះ
ជុងហ្គុកប្រៀបដូចជាមនុស្សគ្មានសតិយ៉ាងច្នឹង នាយចាប់អង្រួនស្មារបស់ណាមជូនហើយប្រាប់អោយណាមជូនដាស់នាយព្រេាះតែពេលនេះ នាយប្រហែលជានៅក្នងយល់សប្តិហើយ។

"ជុងហ្គុក ស្ងប់អារម្មណ៍សិនទៅ ឯងត្រូវតែទទួល្គាល់ការពិត" ណាជូន

To be continued..................................



















Continue Reading

You'll Also Like

514K 32.1K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
792K 7.4K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...
575K 1.1K 28
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
630K 1.6K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ