๐ŸŒŸ๐ŸŒปแž•แŸ’แž‘แŸ‡แžŸแŸ’แž“แŸแž แŸ แž›แžถแž€แŸ‹แž”แŸแŸ‡แžŠแžผแž„๐Ÿ ๐Ÿ’ž

By BarryNaEmily

6.6K 908 43

Jeon jungkook X Kim Taehyung ๐Ÿ’œ แžŸแŸ’แž“แŸแž แžถแžšแžœแžถแž„แžขแžแžธแžแž˜แŸ’แž…แžถแžŸแŸ‹แž•แŸ’แž‘แŸ‡แž“แžนแž„แž˜แŸ’แž…แžถแžŸแŸ‹แž•แŸ’แž‘แŸ‡แžแŸ’แž˜แžธ๐Ÿ˜๐Ÿ’œ More

Part1 แžแŸ’แž˜แŸ„แž…แž›แž„
Part 2 แžแŸ’แžšแžผแžœแžแŸ‚แž˜แžถแž“แžขแŸ’แžœแžธแžŠแŸ„แŸ‡แžŠแžผแžš
part 3 แž†แŸแŸ‡แž†แŸ’แž“แžถแŸ†แž„
Part 4 แž…แžผแž›แžšแžฝแž˜แž•แž„แž”แžถแž“แž‘แŸ?
part 5 แž–แžทแžŸแž–แžปแž›
part 6 แž“แžนแž€
Part 7 แžœแŸƒแž“แžถแž„แžœแžถแž˜แžทแž“แžแŸ„แž€แž‘แŸ!!
Part 8 แžแžพแž‚แŸแž“แŸ…แžฏแžŽแžถ?
แžŠแŸ†แžŽแžนแž„๐Ÿ“ข
Part 10 : แžŸแž„แžŸแžนแž€
Part 11
Part 12
Part 13
Part 14
Part 15

Part 9 : แž€แžปแŸ†แž‘แŸ…แžขแžธ

426 103 10
By BarryNaEmily

_____at Jk ____

   នាយក្រាស់ដើរចូលទៅខាងក្នុងផ្ទះទាំងទឹកមុខមិនសូវល្អនោះទេ ។

" ហុើយ....ហេតុអីក៍ខ្ញុំមានអារម្មណ៍ថាល្ហល្ហេវបែបនេះ ? " នាយក្រាស់ដាក់ខ្លួនអង្គុយចុះនៅលើសាឡុង សម្លឹងមើលក្នុងផ្ទះ គឺស្ងាត់ជ្រងំ ជាពិសេសពេលដែលរាងតូចថេយ៉ុងធ្លាប់នៅជាមួយគេប៉ុន្មានថ្ងៃ វាដូចជាគ្មានអារម្មណ៍បែបនេះនោះទេ ។

" នេះខ្ញុំកំពុងនឹកក្មេងម្នាក់នោះហេស៎?...ខ្ញុំគិតអីទៅលើគេទៅ..." ជុងហ្គុកផ្អែកខ្លួនទៅលើសាឡុងទាំងធុញថប់ ខួរក្បាលនឹកឃើញតែក្មេងម្នាក់នោះ ដែលស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផង ។

< រឺងៗ >

   សម្លេងទូរស័ព្ទនាយកម្លោះរោទ៍ឡើង ទើបជុងហ្គុករហ័សងើបអង្គុយទាញទូរស័ព្ទមកមើល ។

" អាឡូជី..." នាយក្រាស់លើកទូរស័ព្ទនិយាយទាំងដកដង្ហើមធំ នៅពេលអ្នក call មកមិនមែនជាថេយ៉ុង តែជាសង្សាររបស់គេទៅវិញ ។

( ស្តាប់តាមសម្លេងបង ដូចជាមិនចង់អោយអូន call ទៅទេហេស៎?...អូនរំខានបងមែនទេ ? )

" មិនមែនបែបនឹងទេជី...គឺបងរាងមិនសូវស្រួលខ្លួននឹងណា..."

( ហឹម...ចឹងបងគេងទៅអូនមិនរំខានទេ ) ស្រីស្រស់និយាយបែបអាក់អន់ចិត្ត មុននឹងបិទទូរស័ព្ទចោលតែម្តង ។

    ជុងហ្គុកទម្លាប់ទូរស័ព្ទចុះទាំងធុញ ពេលនេះនាយមានអារម្មណ៍ចាប់ផ្តើមធុញនឹងចរឹករបស់នាងជាសង្សារហើយ ។

   នាយក្រាស់ឡើងទៅខាងលើបន្ទប់ ងូចទឹកសម្អាតខ្លួន មុននឹងដាក់ខ្លួនគេង ។

___________

# ១២យប់

" ហឹម...ដូរសោផ្ទះបាត់ហើយ..." ថេយ៉ុងប្រុងនឹងចាក់សោរចូលទៅខាងក្នុងផ្ទះចាស់របស់ខ្លួនតែក៍ឃើញថាដូរសោបាត់ទៅហើយ ។

" ផ្លោះក៍ផ្លោះទៅវាមិនងាប់ទេ...." ថេយ៉ុងនិយាយហើយ ចាប់ផ្តើមហក់ឡើងរបងផ្ទះដែលរាងខ្ពស់ល្មមដែរ មុននឹងងាកមើលឆ្វេងស្តាំខ្លាចមានអ្នកឃើញច្រលំថាគេជាចោរ បន្ទាប់មកក៍ហក់ចុះពីលើរបងចុះទៅ ។

" អូយយូយ...ចង្រៃយ៍...បងរបងឯងមិនស្គាល់ខ្ញុំទេហេស៎...គ្នាឯងសោះមិនព្រមបន្ទាបខ្លួនអោយទាបទេ " ថេយ៉ុងរអ៊ូរងូវៗដាក់របងផ្ទះ មើលតែគ្នាស្តាប់ឮយ៉ាងចឹង ។

   ថេយ៉ុងដើរលបៗចូលទៅខាងក្នុងផ្ទះ ទាញទ្វារបើកថ្នមៗ មុននឹងដើរគើមៗឡើងទៅបន្ទប់របស់ខ្លួន ។

" នៅឯណាទៅលោកអើយ? " ថេយ៉ុងរុសរើរកឡើងពេញបន្ទប់ដើម្បីរក passport របស់ខ្លួន ដោយសារតែគេត្រូវឡើងទៅនៅជាមួយប៉ាម៉ាក់គេ តែក៍បាត់ Passport មិនឃើញ ទើបគិតថាគេអាចភ្លេចនៅទីនេះ ។

" ឬក៍ខ្ញុំមិនបានភ្លេចនៅទីនេះទេ ហើយចុះវានៅឯណាទៅ ? " ថេយ៉ុងនៅបន្តរុសរើរបស់ចុះឡើង ក៍នៅតែមិនឃើញ ។

" ហុើយ...." ថេយ៉ុងសម្រេចដើរចេញមកវិញ ព្រោះគិតថាវាមិននៅទីនេះនោះទេ រាងតូចដើរមកដល់បន្ទប់នាយក្រាស់រៀបនឹងហួសទៅហើយ តែគេក៍ប្រញាប់ងាកមកវិញភ្លាមនៅពេល....

" ហុឹក~~"

" សម្លេចអ្វីនឹង?...ហុើយ..កុំប្រាប់ថាមានខ្មោចណា" ថេយ៉ុងធ្វើមុខភ័យៗប្រឹងដើរទៅជិតបន្ទប់នាយ មុននឹងផ្អឹបត្រចៀកទៅនឹងទ្វារដើម្បីស្តាប់សម្លេចអ្វីមិនដឹង ។

" សម្លេចនេះ....ដូចជាសម្លេចអាបុិបងជុងគីតាស...ហឹម..ហេតុអីក៍ឮបែបនេះ? " ថេយ៉ុងផ្ទៀតត្រចៀកស្តាប់អត់ពេលជាយូរ ទើបស្តាប់ស្គាល់ថាជាសម្លេចនាយក្រាស់ជុងហ្គុក ។

   ថេយ៉ុងសម្រេចចិត្តបើកទ្វារចូលសាកលរមើល ព្រោះចង់ដឹងថាមានរឿងអី ។

ក្រាក

    ថេយ៉ុងបើកទ្វារដើរចូលឡើងថ្នមប្រឹងផ្ទៀតត្រចៀកស្តាប់សម្លេចថ្ងូរមួយនោះ រហូតមកឃើញអ្វីដែលមិននឹកស្មានដល់ ។

" នេះ..." ថេយ៉ុងសម្លឹងមើលទៅនាយក្រាស់ដែលដេកថ្ងូរឡើងក្រហឹម គ្របភួយឡើងដល់ត្រឹមកររួមជាមួយញើសឡើងជោគថ្ងាស់ បបូរមាត់ឡើងស្លេក ។

" លោក!!..លោក...ស្លាប់ហើយខ្លួនក្តៅដូចភ្លើង " ថេយ៉ុងយកដៃទៅកេះហៅនាយកម្លោះ ទើបដឹងថាកម្តៅខ្លួនរបស់នាយឡើងខ្លាំង នេះប្រុសម្នាក់នេះចេះឈឺដែរឬ? ស្លាប់ហើយមើលខ្ញុំគិតចុះ នាយជាមនុស្សដែលតាស ។

    ថេយ៉ុងរត់ចុះទៅខាងក្រោម រកកន្សែងនឹងទឹកដាក់មួយចានដែក ត្រឡប់មកវិញ ។

" ហុឹក..ហុឹក..រងាណាស់...ហុឹក.." ជុងហ្គុកដេកថ្ងូរឡើងញ័រមាត់ទទ្រើង ដោយសារមួយរយះនេះនាយខំប្រឹងធ្វើការខ្លាំងពេក គេងមិនសូវលក់រវល់នឹកអ្នកណាមិនដឹង ហើយក៍ឡើងមកគេងទាំងមិនញុាំបាយទៀត ទើបទៅជាគ្រុនបែបនេះ ។

" ទ្រាំបន្តិចទៅ...ចាំខ្ញុំជូតខ្លួនអោយលោក " ថេយ៉ុងទាញភួយចេញពីនាយមុននឹងជ្រលក់កន្សែងមកជូតលើកដៃមុខមាត់ ទើបលូកដៃទៅប្រលេះលេវអាវនាយក្រាស់ដើម្បីជូតដងខ្លួន ប្រលេះបានពីរគ្រាប់ធ្វើអោយរាងតូចខាងនេះមានថ្ពាល់ឡើងក្រហមទែត ។

" ស្លាប់ហើយ....ខ្ញុំកើតអីនឹង...តិចកើតជំងឺរោគចិត្តទៅ " ថេយ៉ុងងាកមុខចេញមុននឹងលើកដៃស្ទាបមុខខ្លួនឯងដែលក្តៅភាយៗនោះ ព្រះហើយ...អាបុិនេះសង្ហាមិនធម្មតានោះទេ....នេះមិនទាន់ដោះអាវគេចេញអស់ផង...ស្លាប់ហើយចុះបើដោះចេញទាំងអស់ទៀតនោះ...។

   ថេយ៉ុងប្រញាប់លើកដៃខ្ទប់មាត់ មុននឹងក្រវីលក្បាលបណ្តេញការគិតទាំងប៉ុន្មានចេញ ហើយមកចាប់ផ្តើមជូតខ្លួនអោយនាយបន្តទាំងរដាបរដួស ។

" ហុើយហត់ណាស់....ចូលមកដល់មានការធ្វើតែម្តងយើង " នៅពេលជូតខ្លួនអោយនាយហើយ ថេយ៉ុងក៍ចុះមកខាងក្រោមយកចានដែកមកទុក មុននឹងរកមើលថ្នាំយកទៅអោយនាយ ។

" លោក...លោកហា៎...ផឹកថ្នាំសិនទៅ...ដើម្បីបញ្ចុកកម្តៅ " ថេយ៉ុងកេះហៅនាយក្រាស់អោយងើបមកលេបថ្នាំ តែមិនភ្ញាក់ ទើបថេយ៉ុងសម្រេចចិត្តលើកនាយក្រាស់ឡើងអោយផ្អែកនឹងខ្លួនគេ ហើយច្របាច់មាត់នាយបន្តិច ទើបដាក់ថ្នាំចូលទៅខាងក្នុងមាត់ហើយលើកទឹកមកអោយនាយផឹក ។

     ថេយ៉ុងដាក់នាយគេងវិញអោយត្រឹមត្រូវ មុននឹងទាញភួយមកដណ្តប់អោយនាយ ។

" ពូកែណាស់មុខងាប់ ជំនាញខាងគម្រាមបញ្ជា...បានតែទុកអោយដេកថ្ងូរនឹងតាស.." ថេយ៉ុងឈរសម្លឹងមុខនាយបន្តិច មុននឹងប្រុងឈានជើងដើរចេញទៅហើយ ស្រាប់តែនាយក្រាស់ចាប់ដៃគេជាប់ ។

" លោក....." ថេយ៉ុងងាកមកមើលមុខនាយក្រាស់

" កុំទៅចោលខ្ញុំអី....." ជុងហ្គុកនិយាយទាំងបិទភ្នែក មមើលឃាត់រាងតូចអោយនៅជាមួយ ។

   ថេយ៉ុងឃើញបែបនេះ ក៍ខ្ចិលគិតច្រើនដាក់ខ្លួនអង្គុយក្បែរនាយតែម្តងទៅ ព្រោះមើលទៅនាយគួរអោយអាណិតយ៉ាងមិចទេ នៅម្នាក់ឯងហើយឈឺទៀត ។ 

" កុំភ័យអីខ្ញុំនៅជាមួយលោកហើយ " ថេយ៉ុងបណ្តោលអោយនាយចាប់ដៃ ភាពដែលធ្លាប់ខឹងនាយប៉ុន្មានថ្ងៃមុនក៍រលាយបាត់មួយរំពេច នៅពេលមកឃើញសភាពនាយបែបនេះ ចុះបើគេមិនមកនាយប្រាកដជាត្រូវដេកឈឺតែម្នាក់ឯងហើយ ។

  មកវិញហើយអ្នកអានអើយ សូមទោសដែលបាត់ទៅជាយូរ លើកនេះខ្ញុំនឹងខំប្រឹងឆ្លៀតពេលសរសេរអោយបានច្រើនជាងមុន អរគុណដែលជួយគាំទ្ររឿងរបស់ខ្ញុំ ស្រលាញ់អ្នកអានគ្រប់គ្នាធំៗ ✌️❤️😭

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝐽𝑒𝑜𝑛 𝑀𝑜𝑟𝑖𝑛 ☃︎❣︎

Continue Reading

You'll Also Like

424K 16.1K 44
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...
1.2M 63.3K 50
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
4.7M 529K 58
{Both Zg&Uni} แ€กแ€žแ€ฑแ€™แ€แ€ฝแ€ฎแ€ธแ€›แ€แ€ฑแ€ฌแ€„แ€บ แ€แ€…แ€บแ€แ€ปแ€€แ€บแ€แ€ฑแ€ฌแ€ทแ€•แ€ผแ€ฏแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ€ท แ€กแ€ฌแ€™แ€แ€ถแ€•แ€ซแ€แ€šแ€บ ..๐Ÿ’š Start - { 11,8,2020 } End - { 25,11,2020 } แ€กแ€ฑแ€žแ€™แ€แ€ผแ€ฎแ€ธแ€›แ€ฑแ€แ€ฌแ€„แ€น แ€แ€…แ€นแ€แ€บแ€€แ€นแ€ฑแ€แ€ฌแ€ทแ€ปแ€•แ€ณแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ‚”...