❤BRIDE❤

By JullYNa_NaNa

25.1K 1.3K 18

ស្នេហា8ឆ្នាំបានត្រឹមតែទឹកភ្នែក សោកស្ដាយ ការឈឺចាប់រៀងៗខ្លួន ចន ជុងហ្គុក x គីម ថេយ៉ុង ជុងហ្គុក top & ថេយ៉ុង bo... More

ផ្ដើមរឿង
Part:1 [ធ្វើសង្សារនឹងគ្នាត្រឹមនឹងបានហើយ]
Part:2 [ត្រេកអរផងណា៎ថេយ៍]
Part:3 [ថេយ៍កើតអីហេតុអីប្លែកយ៉ាងនេះ]
Part:4 [GoodNight អូនសម្លាញ់]
Part:5 [ទីណាក៏បានអោយតែមិនមែនផ្ទះរបស់ខ្ញុំ]
Part:6 [ត្រឹមតែអ្នកស្គាល់គ្នា]
Part:7 [មិនចាំថ្ងៃខួបកំណើត]
Part:8 [បើឯងមិនចេះផឹកកុំផឹកអី]
Part:9 [ក្រែងអូនចង់ណាស់មិនចឹង]
Part:10 [មិនបាច់ទេអូនទៅខ្លួនឯង]
Part:11 [អូនចុះទៅដឹងហើយ]
Part:13 [នាងចង់បានន័យថាយ៉ាងម៉េច]
Part:14 [បងមិនឃ្លានទេ]
ភាគបញ្ចប់: BRIDE

Part:12 [អត់ទេបងមិនលែងទេ]

1.2K 78 0
By JullYNa_NaNa

«ជុង បងនៅទីណា....ជុងមានឮអូនហៅទេ...ជុង» រាងតូចពេលបើកទ្វាឡានឃើញថាជុងហ្គុកមិនបាននៅក្នុងឡានទេនាយខំងាករកឆ្វេងស្ដាំក៏មិនឃើញទើបចេះតែដើរទៅមុខទាំងគ្មានភ្លើងបន្លឺផ្លូវស្រែកហៅជុងហ្គុកទាំងភ័យខ្លាច

«ជុង...ហ្ហឹក~បងនៅឯណា វាមិនសប្បាយទេអូនអត់លេងជាមួយបងទេឆាប់ចេញមកហ្ហឹក~» រាងតូចទាំងភ័យទាំងខ្លាំងក៏អង្គុយចុះសម្រក់ទឹកភ្នែកនៅកន្លែងដែលងងឹតមើលអ្វីមិនឃើញនិងស្ងាត់ច្រងំ

៚ច្រឹប~ច្រឹប~ច្រឹប៚ ភ្លាមៗនោះស្រាប់តែមានសម្លេងសម្រឹតជើងនរណាម្នាក់កំពុងតែដើរមករកថេយ៉ុងកាន់តែជិតទៅៗ(សាកទាយទៅមើលថាជាអ្នកណាមនុស្សឬជាអ្វី)

«អ្នកណា ហ្ហឹកៗ~កុំចូលមកអោយសោះណា» រាងតូចគ្រាន់តែឮភ្លាមក៏ស្ទុះងើបស្រែកសួរទាំងដៃជើងញ័រតតាត់កំពុងតែខ្លាចហើយជាមនុស្សខ្លាចខ្មោចផងនោះគេយំកាន់តែខ្លាំងទៅៗសម្លេងនោះចេះតែមកជិតទៅៗនាយចេះតែថយក្រោយទៅៗ

«ខ្ញុំសួរថាអ្នកណា ហ្ហឹក~ហេតុអីមិនឆ្លើយហ្ហឹក» រាងតូចស្រែកសួរទាំងទឹកភ្នែកយំរហាម តែគ្មានបានការឆ្លើយតបមកវិញទេគឺបានតែសម្លេងរត់មករកគេកាន់តែលឿនជាងមុនទៅទៀត

«អ្នកណាក៏បានដែរជួយផង ហ្ហឹកៗ ជុង ជួយអូនផង ហ្ហឹកៗៗ» រាងតូចដល់ពេលនេះគឺនាយរត់ទៅមុខយ៉ាងលឿនមិនហ៊ានសូម្បីតែងាកក្រោយតែបន្តិច សម្លេងរត់នោះគឺនៅតែបន្លឺនៅពីក្រោយរាងតូចមិនឈប់

៚ព្រូស៚ រាងតូចរត់លឿនពេកនិងងងឹតមើលអ្វីមិនឃើញផងក៏ជំពប់ជើងនឹងមែកឈើដួលទៅលើដី

«ហ្ហឹស~កុំធ្វើបាបខ្ញុំអីចាំខ្ញុំធ្វើបុណ្យទៅអោយ ហ្ហឹស~» រាងតូចលើកដៃសំពះបិទភ្នែកមិនហ៊ានមើលទាំងមិនដឹងថាអ្នកនៅខាងមុខនោះអ្នកណា មនុស្សឬក៏ខ្មោចក៏មិនដឹង សម្លេងសម្រឹតជើងនោះក៏បានស្ងាត់ក្រោយពេលថេយ៉ុងនិយាយចប់ (តើជាអ្វីអ្នកណាដឹង)

៚ផឹប៚ ពន្លឺនៃអំពូលភ្លើងពណ៌ស ពណ៌ពងមាន់យ៉ាងស្រស់ស្អាតដូចមានមនុស្សបានរៀបចំទុកជាមុនចឹង រាងតូចបើកភ្នែកសន្សឹមៗមើលឆ្វេងមើលស្ដាំថាគ្មានអ្វីនៅទីនេះទេ

«អា៎.................» សម្រែកស្រែករបស់រាងតូចក៏បន្លឺឡើងមួយរំពេចនៅពេលឃើញមនុស្សប្រុសម្នាក់ឈរសម្លឹងមើលមកនាយនៅចំពីមុខនាយអម្បាញ់មិញគេមើលឆ្វេងមើលស្ដាំតែមិនបានមើលមុខក្រោយទេ ជាបុរសតែមួយដែររត់តាមគេអំម្បាញ់មិញនឹងហើយគេមិនទាន់ទៅណានៅឡើយទេគេគ្រាន់តែឈប់នៅពីមុខរាងតូចប៉ុណ្ណោះ

«ជុង ហ្ហឹកៗ» រាងតូចគ្រាន់តែឃើញជុងហ្គុកភ្លាមគេក៏ងើបស្ទុះទៅអោបភ្លាម

«ពិតជាបងមែន ហ្ហឹក~ បងដឹងទេថាអំម្បាញ់មិញអូនខ្លាចប៉ុណ្ណា ហ្ហឹក~» រាងតូចយំអោបរាងក្រាស់សឹងតែក្លាយជាមនុស្សតែមួយទៅហើយ

«បានហើយឈប់យំទៅបងគ្រាន់តែលេងជាមួយប៉ុណ្ណោះ ឈប់យំទៅណាក្មេងល្អរបស់បង» រាងក្រាស់ញញឹមតិចៗនិងអង្អែលក្បាលថ្នមៗ

«ថ្ងៃក្រោយកុំលេងបែបនេះអោយសោះណា បើមិនចឹងទេអូនច្បាស់ជាស្លាប់មុនអាយុហើយ» រាងតូចសម្លក់មុខរាងក្រាស់ដូចចង់សុីសាច់ហ៊ុចឈាមចឹង

«បាទបងដឹងហើយថ្ងៃក្រោយបងមិនធ្វើវាទៀតទេបងសន្យា» រាងក្រាស់លើកកូនដៃមកថ្ពួកកូនដៃថេយ៉ុងជាការសន្យា

«សន្យា...និយាយចឹងហេតុអីបងនាំអូនមកទីនេះ» រាងតូចក៏ងាកមើលឆ្វេងមើលស្ដាំចម្លែកចិត្ត

«បងចង់ប៉ះប៉ូវសូមទោសអូនដែលបងភ្លេចថ្ងៃខួបកំណើតអូននោះអី» រាងក្រាស់នាំរាងតូចទៅអង្គុយនៅតុមួយដែរគេបានរៀបចំញុំាអាហារក្រោមពន្លឺព្រះច័ន្ទយ៉ាង រ៉ូមែនទិច ក្រោយពីញុំាអាហាររួចពួកគេក៏អង្គុយមើលទេសភាពទឹកសមុទ្រនៅឆ្នេរខ្សាច់ដោយរាងក្រាស់អោបស្មារាងតូច រាងតូចអោបចង្កេះរាងក្រាស់

«បងស្រឡាញ់អូនខ្លាំងណាស់ថេយ៍»

«អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា ស្រឡាញ់ស្មើជីវិតរបស់អូនដឹងទេ» រាងតូចងាកមកញញឹមដាក់មុខរាងក្រាស់

«ពួកយើងនឹងរៀបការជាមួយគ្នាណាហើយនឹងបង្កើតគ្រួសារដ៏កក់ក្ដៅតូចមួយសម្រាប់អូននិងបង» រាងក្រាស់ងាកមកមើលមុខថេយ៉ុងយ៉ាងសប្បាយរីករាយ

«បាទ» ពួកគេសម្លឹងមើលមុខគ្នាចុះគ្នាឡើង ពួកគេក៏បានថើបគ្នានៅពេលនោះទៅ

+New Day

ព្រឹកថ្ងៃថ្មីរាងតូចនិងរាងក្រាស់ក៏ត្រឡប់ទៅវិញ ដោយមានភាពសប្បាយរីករាយ ពេលមកដល់ភូមិគ្រឹះក្ដីសុខ សប្បាយរីករាយរបស់រាងក្រាស់ក៏ត្រូវបានសាបរលាបមួយរំពេចពេលទទួលបានសារពីជនមិនស្គាល់ម្នាក់បានផ្ញើររូបពីរ បីសន្លឹងអោយគេ

«ថេយ៍...!» ជុងហ្គុក ទាញដៃថេយ៉ុងដែលកំពុងឈរលេងនៅក្នុងសួនខាងក្រោយផ្ទះមិនដឹងអីមកបុកនឹងទ្រូងហាប់ណែនរបស់នាយមួយទំហឹង

«ជុង...បងមានអីមែនទេ លែងអូនសិនទៅអូនឈឺណាស់» រាងក្រាស់ចាប់ច្របាច់កដៃរាងតូចគ្មានថ្នមអីបន្តិច

«គ្រាន់តែប៉ុណ្ណឹងអូនឈឺមែនទេ តែបងពេលនេះឈឺជាងអូនទៅទៀតណា៎» រាងក្រាស់រឹតកដៃរាងតូចកាន់តែខ្លាំងជាងមុនទៅទៀត

«បងកើតអី លែងទៅអូនឈឺ» រាងតូចខំបេះដៃរាងក្រាស់ចេញពីគេតែគ្មានប្រយោជន៏ទេកម្លាំងមិនដល់កម្លាំងយក្សរបស់រាងក្រាស់ឡើយ

«នេះជាស្អីហ្ហាស់...ក្រែងអូនប្រាប់ថាគេគ្រាន់តែជាមិត្តនឹងគ្នាមែនទេ» រាងក្រាស់បង្ហាញរូបរាងតូចនិងជីមីនបានអោបគ្នានៅក្នុងផ្ទះរបស់ជីមីនអោយរាងតូចមើល

«បងបានរូបនេះមកពីណា» រាងតូចសម្លឹងមើលរូបក្នុងទូរស័ព្ទហើយក៏សួរនាំ

«បងបានមកពីណាមិនសំខាន់ទេ តែអ្វីដែលសំខាន់អូនពិតជាធ្វើបែបនេះពិតមែនដែរទេ» រាងក្រាស់

«ពិតមែនហើយអូនពិតជាបានអោបគេពិតមែន» រាងតូចក៏ឆ្លើយតាមត្រង់តែចម្លើយរបស់រាងតូចវាជាការឌឺដងទៅវិញសម្រាប់រាងក្រាស់

«ហេតុអីអូនធ្វើបែបនេះដាក់បង» រាងក្រាស់ខឹងកាន់តែខ្លាំងក៏អង្រួនស្មារាងតូចចុះឡើងៗ

«គេជាមិត្តរបស់អូនហើយគេកំពុងខូចចិត្តទើបអូនលួងលោមគេតែប៉ុណ្ណឹងចាំបាច់ខឹងយ៉ាងនេះ» រាងតូចស្រែកដាក់រាងក្រាស់និងប្រើរបស់នាយទាំងអស់រុញរាងក្រាស់ចេញពីគេ គេវីសនឹងដួលទៅលើដីតែទប់ខ្លួនជាប់

«បងចាប់បានថាគ្រាន់តែជាមិត្ត ចុះបើបងចាប់មិនបានវិញនោះអូននឹងគេជាអីអ្វីទៅ អាចទៅដល់លើគ្រែដែរទេ» រាងក្រាស់ដើរសម្ដៅមករករាងតូចម្ដងមួយជំហានៗ

~ផាច់~ សម្លេងទះកំផ្លៀងក៏លាន់ឡើង

«នេះបងឆ្កួតមែនទេ បងក្លាយជាមនុស្សបែបនេះតាំងពីពេលណាបានជានិយាយពាក្យបែបនេះចេញមករួច ក្រែងសន្យាថាមិនអោយអូនខូចចិត្តនោះអី នេះមិនទាន់បានពីរថ្ងៃស្រួល បួលផងបងក៏ធ្វើមិនបានទៅហើយអោយអូនជឿលើបងយ៉ាងម៉េចទៅ ហ្ហឹកៗ» រាងតូចដូចជាអន់ចិត្តនឹងពាក្យសម្ដីរបស់រាងក្រាស់ដែលបាននិយាយបែបនេះដាក់នាយ ទើបរលីងរលោងទឹកភ្នែកដើរចេញពីជុងហ្គុក

«អូនចង់ទៅណា បងមិនអោយអូនទៅចោលបងទេ» រាងក្រាស់ក្រោយពីត្រូវបានមួយកំផ្លៀងរាងតូចមកក៏រៀងស្ងាត់មាត់ឈឹងទើបរត់ទៅអោបរាងតូចពីក្រោយហើបមាត់មកវិញពេលរាងតូចដើរចេញពីគេ

«លែងអូនទៅ» រាងតូច

«អត់ទេបងមិនលែងទេ ហ្ហឹកៗ បងសូមទោសកុំទៅចោលបងអីថេយ៍ ហ្ហឹកៗ បងខុសហើយ» រាងក្រាស់យំអង្វររាងតូចកុំអោយទៅចោលនាយ

«លែងទៅ» រាងតូចនៅតែមិនទន់ចិត្តជាមួយរាងក្រាស់ទោះរាងក្រាស់យំអង្វរប៉ុណ្ណាក៏ដោយ

«អត់ទេ ហ្ហឹកៗ» រាងក្រាស់នៅតែអោបរាងតូចជាប់មិនប្រលែង

«លែង» រាងតូចនៅតែរក្សាគោលចំហរដដែល

«មិនលែងទេ បើអូននៅតែចង់ទៅចោលបងទៀត បងនឹងមិនលែងអូនទេ ហ្ហឹកៗ» រាងតូចគ្រាន់តែស្ដាប់តែមិននិយាយអ្វីទេ

«ថេយ៍ លើកលែងទោសអោយបងម្ដងទៅ បងមិនធ្វើខុសទៀតទេណា៎ លើកលែងអោយបងទៅ បងមិនអាចរស់គ្មានអូនបានទេ ហ្ហឹកៗ» រាងក្រាស់

TO BE CONTINUE.....
THANK YOU FOR READ❤️

Continue Reading

You'll Also Like

12.3K 228 29
what if the rookie had a group chat
414K 7.5K 41
Emily Addison has been abused and neglected by a man she thought was her father. What happens when she gets saved by her brothers? Who has been searc...
readers By smhhh

Short Story

56K 88 9
shhhhhhh.
35.9K 2.6K 33
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...